Feeds:
ប្រកាស
មតិ

Archive for ខែកញ្ញា, 2007

       ទាំងបទចម្រៀង  ទាំងឈុតឆាកស្នេហាពិតជាមានអត្ថន័យរកអ្វីមកកាត់

ថ្លៃពុំបានមែន….

ថ្ងៃនេះជួប! ថ្ងៃស្អែកបែក!…  តើពេលណាទៅទើបយើងអាចជួបគ្នាទៀត?…

ថ្ងៃចុងក្រោយនៃការបែកគ្នា   មិត្តភក្តិក្តី គូស្នេហ៍ក្តី​គួរតែសាងអនុស្សាវរីយ៍

ដ៏មានន័យមុនគ្រាបែក… ឯថ្ងៃជួបវិញក៏គួរទាមទារដូច្នោះដែរ…

Latter Day (Without Fear Of Anything)

More Latter Days

Read Full Post »

g1.png

          បុរសរឺស្ត្រីដែលមានអារម្មណ៍ស្រឡាញ់រឺមានចំណង់ផ្លូវភេទជាមួយមនុស្សដែលមាន

ភេទដូចគ្នាត្រូវបានគេចាត់ទុកថាជាមនុស្សដែលស្រឡាញ់ភេទដូចគ្នា។អ្នកខ្លះមានអារម្មណ៍

ស្រឡាញ់ភេទដូចគ្នាកាលពីនៅវ័យជំទង់  ប៉ុន្តែនេះមិនមានន័យថានៅពេលដែលគេធំពេញ

វ័យឡើង   ពួកគេនឹងក្លាយជាមនុស្សប្រុសដែលស្រឡាញ់ប្រុសដូចគ្នា  រឺស្រ្តីដែលស្រឡាញ់

ស្រ្តីភេទដូចគ្នានេះឡើយ។ សូមបញ្ជាក់ថា កត្តាទាំងនេះមិនមែនជាជម្ងឺ រឺប្រតិកម្មអ្វីឡើយ។

          នៅពេលខ្លះប្រុស រឺស្រីដែលស្រឡាញ់ភេទដូចគ្នា  តែងតែជួបប្រឈមមុខនឹងការ

រើសអើង និងសើចចំអកពីសំណាក់មនុស្សមួយចំនួន។ ដូច្នេះហើយយើងជាមនុស្សដែល

ស្រឡាញ់ភេទដូចគ្នា  សូមកុំខ្វល់ខ្វាយនឹងការរើសអើងនោះឡើយ  ហើយអ្នកដែល

តែងតែមើលងាយ និងរើសអើងគេអើយ! សូមមេត្តាឈប់បន្តនូវការមើលងាយនិង

រើសអើងគេទៅ ពីព្រោះយើងគឺជាមនុស្សដូចគ្នាដែរ និងមានសិទ្ធិស្មើៗគ្នា។

            ប្រុសដែលស្រឡាញ់ប្រុសដូចគ្នា(Gay): ជាធម្មតាគឺជាមនុស្សដែលមាន

អារម្មណ៍ខាងផ្លូវភេទជាមួយមនុស្សទាំងពីរភេទ  ប៉ុន្តែជារឿយៗត្រូវបានគេចាត់ទុកថា

ជាមនុស្សដែលស្រឡាញ់ប្រុសដូចគ្នា។

          ស្រីដែលស្រីដូចគ្នា(Lesbian):ជាទូទៅសំដៅលើមនុស្សស្រីដែលស្រឡាញ់

ស្រីភេទដូចគ្នា។

           ជាទូទៅ បុរសដែលស្រឡាញ់ភេទដូចគ្នាកំពុងតែប្រឈមមុខនឹងជម្ងឺឆ្លងមួយចំនួន

ពិសេសគឺជម្ងឺកាមរោគនិងជម្ងឺអេដស៍   ដោយសារតែពួកគេមានដៃគូរួមភេទច្រើន។ ចំពោះ

ការរួមភេទ  ពួកគេច្រើនតែប្រព្រឹត្តតាមរយៈ  ការរួមភេទតាមរន្ធគូថ  និងការប្រើមាត់ជញ្ជក់

ប្រដាប់ភេទ ការសេពកាមដោយខ្លួនឯង និងការសម្រេចកាមតាមចន្លោះភ្លៅ។ ការប្រឈម

មុខនឹងជម្ងឺមួយចំនួន  ដែលឆ្លងតាមការរួមភេទអាចកើតមានឡើង តាមរយៈការប្រព្រឹត្តដូច

ខាងក្រោមនេះ៖

  • មិនបានប្រើស្រោមអនាម័យពេលរួមភេទតាមរន្ធគូថ ដែលដៃគូរបស់ពួកគេមាន

      ផ្ទុកមេរោគ អេដស៍  ហើយបានចម្លងទៅឲ្យដៃគូរួមភេទផ្សេងៗទៀត។

  • ជម្ងឺកាមរោគដូចជាស្វាយ ប្រមេះទឹកបាយអាចឆ្លងដោយងាយនៅពេលពួកគេ

​​មិនបានប្រើស្រោម អនាម័យ។ ជម្ងឺកាមរោគទាំងនេះបង្កឲ្យមានអត្រាការឆ្លង

​​មេរោគអេដស៍កាន់តែខ្ពស់។

  • ការសេពគ្រឿងស្រវឹង គ្រឿងញៀន ឬថ្នាំសម្រើបនៅពេលរួមភេទអាចធ្វើឲ្យ

​​ការចម្លងមេរោគ អេដស៍កាន់តែមានអត្រាខ្ពស់ឡើង។

ជាមួយនឹងបញ្ហាប្រឈមមុខខ្ពស់នេះ  យើងអាចធ្វើការទប់ស្កាត់ការឆ្លង

រាលដាលនេះបានតាមរយៈ៖

  • មានដៃគូរួមភេទស្មោះមួយនឹងមួយ  ដូចនេះយើងអាចជឿជាក់ថានឹងគ្មាន

​​ការចម្លង មេរោគអេដស៍។

  • ប្រសិនបើយើងមានដៃគូរួមភេទច្រើន  សូមកុំភ្លេចប្រើស្រោមអនាម័យឲ្យ

​​បានត្រឹមត្រូវ ហើយយើងអាចប្រើទឹករំអិលជួយសម្រួលដល់ការរួមភេទ។

  • ប្រសិនបើយើងមានដៃគូរួមភេទផ្សេងទៀតច្រើន   យើងត្រូវធ្វើការពិនិត្យ

​​ឈាមរកមេរោគអេដស៍ ដោយស្ម័គ្រចិត្ត។ បុរសស្រឡាញ់ភេទដូចគ្នាគួរ

​​តែធ្វើការពិនិត្យឈាមរកមេរោគអេដស៍យ៉ាងតិចម្តង ក្នុងមួយឆ្នាំ។

  • ធ្វើការពិភាក្សាអំពីបញ្ហាជម្ងឺអេដស៍ និងកាមរោគ  ជាមួយដៃគូមុនពេល

​​រួមភេទ។

  • ស្វែងយស់អំពីឥរិយាបថរបស់ដៃគូរួមភេទទាក់ទងនឹងការប្រព្រឹត្តដែល

​​ប្រឈមមុខខ្ពស់ នឹងសម្ព័ន្ធភាពជាមួយដៃគូរួមភេទផ្សេងទៀត ពិសេស

​​ជាងនេះគឺការប្រើប្រាស់គ្រឿងស្រវឹង។ សូមយើងធ្វើការពិចារណាអំពី

​​គ្រោះថ្នាក់ផ្សេងៗ  ដែលអាចកើតមានចំពោះសុខភាពរបស់យើង  មុន

​​ពេលសម្រេចចិត្តរួមភេទជាមួយដៃគូ។

  • ធ្វើការសាកសួរដៃគូរបស់យើងថា តើគាត់ធ្លាប់បានធ្វើតែស្តឈាមរក

​​មេរោគអេដស៍ដែរឬទេ?  សូមធ្វើការលើកទឹកចិត្តដៃគូរបស់អ្នក  ឲ្យ

​​គាត់ទៅធ្វើតែស្តឈាមដោយស្ម័គ្រចិត្តនិងរក្សាការសម្ងាត់។

  • ប្រសិនបើយើងសង្ស័យថា បានឆ្លងជម្ងឺកាមរោគពីដៃគូ យើងត្រូវទៅ

​​ទទួលយកសេវាព្យាបាលឲ្យបានទាន់ពេលវេលាពីព្រោះជម្ងឺកាមរោគ

​​ធ្វើឲ្យអ្នកប្រឈមមុខកាន់តែខ្លាំង  ក្នុងការឆ្លងមេរោគអេដស៍ និងជម្ងឺ

​​អេដស៍។

  • កុំប្រើប្រាស់ថ្នាំពេទ្យដែលពុំមានការអនុញ្ញាតពីវេជ្ជបណ្ឌិត  នៅពេល

​​អ្នកធ្វើការរួមភេទ។

  • កុំប្រើម្ជុល សឺរ៉ាំងឬរបស់មុតស្រួចរួមគ្នា។
  • សូមកុំពិសាគ្រឿងស្រវឹងដើម្បីធ្វើការរួមភេទ។ ​​​​​​​​​​​​​​​​​​​​​​​​​

យើងអាចធ្វើការរួមភេទដោយសុវត្ថិភាព ប្រសិនបើយើងយកចិត្តទិកដាក់ធ្វើតាមការណែនាំខាងលើនេះ​​​​              ​​​​​​​​​​​​​​​​​​

          ផ្សាយបន្តនិងកែសម្រួលពីគេហទំព័រ«សុខភាពនិងស្នេហា» ចង់អានបន្ថែម

សូមចុចលើៈ 

        http://www.healthandlove.org/HealthySex/homosextuality-wrong.html

Read Full Post »

broken-heart.png

       ទំព័រនេះនឹងផ្តល់ជូនលោកអ្នកនូវរឿងរ៉ាវស្នេហាប្លែកៗ  ដែលយុវវ័យយើងបានជួបប្រទះ

មិនថាជារឿងស្នេហារបស់ហ្គេយ៍  ឬរបស់បុរសស្ត្រីទូទៅនោះទេ។

ប្រសិនបើលោកអ្នក  មានបញ្ហាវិបត្តិផ្លូវចិត្ត, ស្នេហាដែលដោះស្រាយមិនចេញហើយចង់ឲ្យខ្ញុំ

ក៏ដូចជាប្រិយមិត្តទាំងអស់ជួយដោះស្រាយ   សូមលោកអ្នកសរសេរមកកាន់យើងខ្ញុំដោយផ្ញើ

មកតាមអាសយដ្ឋានអ៊ីមែលៈ s.sobin@yahoo.com

ឬដោយគ្រាន់តែលោកអ្នកចុចលើទំព័រអ្នកមានវិបត្តិស្នេហ៍ ហើយសរសេរក្នុង មតិយោបល់

(Comments)  ក៏បានដែរ។

Read Full Post »

          ដឹងទេថាខ្ញុំត្រូវការអ្វី?…​អ្នកមិនមែនជាខ្ញុំ អ្នកមិនដឺងទេថាខ្ញុំមានអារម្មណ៍បែប

ណា?…  ខ្ញុំក៏ជាមនុស្សដូចអ្នកដែរ!!!  ខ្ញុំមានជីវិត!…ខ្ញុំមានបេះដូង!…ខ្ញុំក៏ត្រូវការស្នេហា

ដូចអ្នកទាំងអស់គ្នាដែរ!!!  ហេតុអីក៏ពិភពលោកស្អប់ខ្ពើមខ្ញុំយ៉ាងនេះ???

Read Full Post »

kiss1.png        

           សួស្តីប្រិយមិត្តទាំងអស់គ្នា!

ខ្ញុំរីករាយស្វាគមន៍ជានិច្ច ចំពោះការចូលមកកាន់Blogរបស់ខ្ញុំ។

សូមថ្លែងអំណរគុណចំពោះការចំណាយពេលវេលារបស់លោកអ្នក!!!

Read Full Post »