រាង្គកាយបុរស
សរីរភេទរបស់បុរស
លិង្គរួមផ្សំដោយជាលិកាស្ពោតម៉្យាងពោរពេញដោយ
សសៃឈាមយ៉ាងច្រើន ហើយវាឡើងរឹងដោយសារ
ការបំពេញដោយឈាមទៅក្នុងជាលិកាស្ពោតនោះ
នៅពេលមានការសម្រើប។នៅខាងក្នុងលិង្គមានបំពង់
បង្ហួរនោមមួយដែលតភ្ជាប់ពី ប្លោកនោមរហូតដល់ផ្នែកខាងចុងនៃលិង្គ។បំពង់នេះ
វាបញ្ចេញទឹកកាមទៅក្នុងទ្វារមាសនៅពេលរួមភេទនិងជាបំពង់សំរាប់បញ្ចេញចោលទឹកនោមពីប្លោកនោមមកខាងក្រៅ ។
តាមការសិក្សាបានបញ្ចាក់ថា ទំហំជាមធ្យមរបស់លិង្គ
នៅសភាពទន់ មិនទាន់ឡើងរឹង មានប្រវែងពី ៦៥ ទៅ ១០០ មីលីម៉ែត្រ និងអង្កត់ផ្ចិតប្រវែង ២៥ មីលីម៉ែត្រ ។
នៅពេលវាឡើងរឹង ជាមធ្យមមានប្រវែងពី ១៤០ ទៅ ១៦៥ មីលីម៉ែត្រ និង អង្កត់ផ្ចិតប្រវែង ៤០ មីលីម៉ែត្រ ។
រូបរាង្គ
ពងស្វាស មានរាងមូលដូចកូនបាល់ ហើយដែលស្រោប និងការពារដោយភ្នាស ឬស្បែកម៉្យាង ដែលគេហៅ ថា ស្រោមពងស្វាស សំរាប់ទប់ទល់ជាមួយការបះទង្គិចពីខាងក្រៅនិងទ្រទ្រង់ដល់ការផលិត មេជីវិត ឈ្មោល ទឹកកាម និង អកម៉ូន ដែលមានប្រមាណ ១០ ភាគរយ នៃចំណុះ ទឹកកាម ក្នុងពេលបញ្ចោញ ម្តងៗ។ ក្នុងសភាពធម្មតាទឹកកាមមាន សភាពខាប់អន្ធិល ពណ៌ ស-លឿង មានក្លិនពិសេសផ្ទាល់របស់វា។ វាស្ថិតនៅក្នុង សភាពខាប់ ៗ បានក្នុងរយៈពេល ១៥ នាទី រួចកក បន្ទាប់ពីបានបញ្ចេញមកក្រៅ ។ លិង្គ និងពងស្វាស រួញខ្លី និងរួញតូចនៅពេលរងាឬត្រជាក់ ។ សភាពដូចនេះដោយសារ សរីររាង្គ ទាញយកឈាមចេញពីវា ដើម្បីថែរក្សាឱ្យឈាមស្ថិតនៅក្តៅដូចសីតុណ្ហភាពធម្មតានៅក្នុងខ្លួនមនុស្ស យើង ។ ជួនកាល ពងស្វាសតែមួយ ឬទាំងពីរ អាចរួញបាត់ទៅខាងក្នុង ហើយធ្លាក់ចុះមកវិញនៅពេល ដែលលក្ខខណ្ឌមានភាពកក់ក្តៅឡើងវិញ ។
ថង់ទឹកកាម( Seminal vesicles)
មានចំនួនពីរ ស្ថិតនៅពីខាងក្រោយប្លោកនោម វាផលិតទឹកខាប់ៗ ម៉្យាងសំរាប់ចិញ្ចឹម និងសំរួលដល់ចលនាមេជីវិតឈ្មោល ។ ថង់ទឹកកាមវាចូលរួមបង្កើតទឹកកាមប្រមាណជា ៦០ ទៅ ៧០ ភាគរយ នៃចំណុះទឹកកាម ក្នុងពេល បញ្ចេញម្តង។
ប្រូស្តាត
មានមុខងារជាក្រពេញ និង ជា ប្រដាប់បិទបើក បង្ហួរនោមនៅពេលបញ្ចេញទឹកនោម និង ទឹកកាម ។ វាស្ថិតនៅកន្លែងតភ្ជាប់រវាងប្លោកនោម និង បំពង់បង្ហួរនោមរហូត ដល់ផ្នែកខាង
ចុងនៃលិង្គ។ ប្រូស្តាត ចូលរួមបង្កើត និងបញ្ចោញទឹកកាមប្រមាណ៣០ភាគរយនៃចំណុះ
ទឹកកាមក្នុងពេលបញ្ចោញម្តងៗ។
ភាពគ្រប់ការ រឺពេញវ័យកំលោះ
ភាពគ្រប់ការ ឬ ពេញវ័យកំលោះចំពោះក្មេងប្រុស ជាមធ្យមអាចចាប់ផ្តើមក្នុងចន្លោះ ពីអាយុ ១២ ទៅ ១៨ ឆ្នាំ។ នៅពេលនេះ ក្មេងប្រុសមានការប្រែប្រួល ផ្នែក រូបរាងកាយទូទៅផង និងអារម្មណ៍ផ្លូវចិត្តផងដែរ។ គេចាប់ផ្តើម ចង់ដឹង ចង់ឮ នូវអ្វីៗនៅជុំវិញខ្លួនដូចជា រឿងស្នេហា រឿងរួមភេទ និងចង់សាកល្បងនូវអ្វីដែលថ្មី គេចង់មានមិត្តភក្តិ មកជជែកគ្នាលេង ជាពិសេសគឺ មិត្តភក្តិដែលមានភេទផ្ទូយគ្នា។ ចំពោះរាងកាយ ចាប់ផ្តើមធំធាត់ និង ឡើងកំពស់ មានការប្រែសំលេងឡើងគ្រលរ ធំ ចាប់ផ្តើមមានចេញមុនគ្រាប់តូចៗនៅលើមុខ។ នៅលើដងខ្លួន មានដុះរោម ច្រើន ជាងធម្មតា នៅលើដៃ ជើង ក្លៀក ដុះពុកមាត់ ពុកចង្កា និង នៅលើ ថ្ងាសប្រដាប់ ភេទ (Pubis) ជាដើម។
សរីរាង្គភេទ ដូចជា លិង្គ មានការប្រែប្រួល រីកធំ និង លូតវែង ពងស្វាសមានការរីក លូតលាស់ធំ និង ចាប់ផ្តើម ផលិត មេជីវិតឈ្មោល រីឯស្រោមពងស្វាស ឡើងពណ៌ ក្រមៅបន្តិច ហើយម្តងម្កាល អាចមានហូរចេញទឹកកាម នៅពេលយប់ ដោយមិន ដឹងខ្លួន រឺ នៅពេលយល់សប្តិ ដែលគេហៅថា សុបិនសើម នៅពេលនេះ អ័រម៉ូនបុរស (Testoterone) ចាប់ផ្តើមធ្វើការ ធ្វើឱ្យសរីរាង្គភេទ ចាប់មានដំណើរការឡើង និង ផលិតនូវ មេជីវិតឈ្មោល ហៅថា ស្ពែម៉ាតូសូអ៊ីត Spermatozoid។
ការធ្វើអោយមានសំរើប
ការធ្វើឱ្យមានសម្រើបគឺជា ការធ្វើឱ្យមានភាពត្រេកត្រអាលដោយខ្លួនឯង ឬ ដោយ ដៃគូស្នេហា ដែលជួនកាល ធ្វើឱ្យមាន ការចេញទឹកកាម ចំពោះបុរសពេញវ័យ និង មានការចេញទឹករំអិល ចំពោះស្ត្រី បន្ទាប់ពីមានការប៉ះពាល់ រឺ មានការត្រដុស អង្អែល ទៅលើ សរីរាង្គភេទ រឺ សារពាង្គកាយ។ ក្មេងប្រុសជំទង់ចូលចិត្ត លេង ប្រដាប់ភេទខ្លួនឯង ពីព្រោះ វាធ្វើអោយពួកគេមានអារម្មណ៍រីករាយ។ ប៉ុន្តែការធ្វើឱ្យសម្រើបក្នុងគោលបំណងផ្លូវភេទ ចាប់ផ្តើមនៅពេលពេញវយ័ ចាប់ពីអាយុ ១២ ទៅ ១៨ ឆ្នាំ។
ការបញ្ចេញទឹកកាម
ការបញ្ចោញទឹកកាមម្តងៗ មានចំណុះពី ២ ទៅ ៦ មីលីលីត្រ ហើយនៅក្នុងទឹកកាម នេះអាចមាន មេជីវិតឈ្មោល ពី ៣០ ទៅ ២០០ លាន ក្នុង ១ មីលីលីត្រ នៃទឹកកាម។
រាងកាយនារី
សរីរាង្គកាយនារី
កាយវិភាគ សរីរសាស្រ្ត
ផ្នែកខាងក្រៅ មានបបូរធំ និង បបូរតូច សំរាប់គ្រប និង ការពារ ទ្វារមាស និង រន្ធនោម។
ទ្វារមាស ជាផ្នែកមួយនៃប្រដាប់បន្តពូជស្ត្រី វាជាផ្លូវសំរាប់ ឈាមរដូវ និងជាផ្លូវ សំរាប់ឲ្យ ទារកឆ្លងកាត់នៅ ពេលកើត។ មាត់ច្រកចូល ខាងក្រៅ នៃទ្វារមាស ព័ទ្ធជុំវិញ ដោយសារភ្នាស ស្តើង រឺ ក្រាស់ ដែលគេ ហៅថាសន្ទះព្រហ្មចារីយ៍ hymen ឬ ភ្នាសសន្ទះរន្ធយោនី ដែលគេមិនបានដឹងមុខងារ ជីវសាស្ត្រ របស់វាពិតប្រាកដទេ។
នៅពេលមានការរួមភេទលើកដំបូង ភ្នាសនេះ អាចដាច់ រឺ រហែក ដែលជួនកាលធ្វើអោយ មានការហូរឈាម តិច រឺ ច្រើនទៅតាម ភាពយឺត elasticity របស់វា។។សន្ទះព្រហ្មចារីយ៍នេះ មានរូបរាងមិន ដូចគ្នា ចំពោះស្ត្រីគ្រប់ៗរូបនោះទេ ខ្លះមានសន្ទះព្រហ្មចារីយ៍ស្តើង ខ្លះទៀតក្រាស់ ខ្លះទៀតមានភាពយឺត ល្អ រហូតដល់មិនអាច ដាច់នៅពេល រួមភេទលើកដំបូងទៀតផង រីឯ ស្ត្រីខ្លះទៀតគ្មាន សន្ទះព្រហ្មចារីយ៍ ពីកំនើតតែម្តង។ តាមពិតប្រហែល ៣០5 នៃស្ត្រីភេទ មានសន្ទះនេះស្តើង ដែលងាយដាច់រហែក ដោយការធ្វើលំហាត់ប្រាណ ឬ ដោយការញាត់ប្រដាប់អ្វីមួយចូលទៅក្នុងទ្វារមាស 9ក្មេងស្រី នូវបណ្តាប្រទេសអឺរ៉ុប ចូលចិត្តយក សំឡី ទៅដាក់ចូលក្នុងទ្វារមាស នៅពេល មករដូវដើម្បី ហែលទឹក ក្នុងអាងហែលទឹកនៅពេលមានរដូវ ឬ ការប្រើសំឡី អនាម័យ ក្រាស់ ហើយ រឹង ក៏អាចអោយវាដាច់មុនមានការរួមភេទលើកដំបូងដែរ។ អាស្រ័យហេតុនេះហើយ ការគ្មានចេញ ឈាមក្រោយពេល រួមភេទលើកដំបូងមិនមាន ន័យថា ស្ត្រីនោះមិន ក្រមុំព្រហ្មចារីយ៍នោះទេ។ នៅជុំវិញទ្វារមាស មាន សាច់ដុំខ្ជឹប ឬ សាច់ដុំកង នៅទីនោះ វាមានក្រពេញបញ្ចេញសារធាតុ រំអិល នៅពេល មានអារម្មណ៍ផ្លូវភេទ ដើម្បីសំរួលដល់ ការរួមភេទផងដែរ។
គ្លីតូរីស ឬ ឆ្តេញៈ ជាផ្នែកមួយស្ថិតនៅ ផ្នែកខាងលើនៃបបូរតូច វាជាកន្លែង ដែលងាយមានភាព រំញោចខ្លាំង នៃសរីរាង្គភេទរបស់ស្ត្រី។ ស្ត្រីខ្លះយល់ថា ទឹកនោម ចេញមកក្រៅតាមទ្វារមាស ប៉ុន្តែការពិតទឹកនោម ចេញមកក្រៅតាមបំពង់នោម ដែលស្ថិតនៅផ្នែកខាងក្រោមនៃ គ្លីតូរីស។
ស្បូន ជាផ្នែកមួយនៃប្រព័ន្ធបន្តពូជស្ត្រី។ ស្បូនមានច្រើនផ្នែកគឺៈ មាត់ស្បូន កស្បូន តួស្បូន និង ដៃ ស្បូន។ មាត់ស្បូនគឺជា រន្ធតូចមួយតភ្ជាប់ពីទ្វារមាសមកស្បូន និង ជាផ្លូវ ដែលមេជីវិតឈ្មោលឆ្លងកាត់នៅពេល រួមភេទ ដើម្បីចូលមកក្នុងុស្បូន។ ស្បូន វាមានរាងដូច កូនផ្លែល្ហុងសំយ៉ុងទងចុះក្រោម ជាសរីរាង្គមួយ ដែលមាន សាច់ដុំក្រាស់ និងមានទំហំ ប៉ុនកណ្តាប់ដៃ ពេលគ្មានផ្ទៃពោះ។ ស្បូនគឺជាប្រភព នៃការមករដូវ ជាផ្លូវដែល មេជីវិតឈ្មោល ធ្វើដំណើរ ទៅជួបមេជីវិតញីនៅដៃស្បូន និង ជាកន្លែងដែលផ្ទុកកូន ពេលមានគភ៌។ ចំណែកសាច់ដុំស្បូន កន្ត្រាក់ជួយ បញ្ចេញ ទារកពេលកើត។
ដៃស្បូន មានពីរ ឆ្វេង និង ស្តាំ ជាបំពង់ដែលមានរាងជាប្រមោយនៅផ្នែក ខាងចុង ដែលគេ ហៅថា ប្រមោយដៃស្បូន ដែលមានតួនាទីចាប់យកពងដែលខ្ជាក់ ចេញពីកន្សោមពង អោយចូលទៅក្នុងស្បូន។ ការជួបគ្នារវាង មេជីវិតញី និង មេជីវិតឈ្មោល ប្រព្រឹត្តទៅនៅដៃស្បូន រួចបង្កើតបាន ជាពងមានជីវិត 9មេបរយៀប ដែលគេហៅថា ការបង្កកំណើត។ ពងដែលបង្កកំនើតហើយ ធ្វើដំណើរចុះទៅតួស្បូន និង តោងជាប់ទៅនឹង ជញ្ជាំងស្បូន នៅពេលវាមានអាយុ ពី ៦ ទៅ ៨ ថ្ងៃ។
កន្សោមពង មានពីរ នៅសងខាងដៃស្បូន វាបង្កើត និង បញ្ចេញមេជីវិតញី ជារៀងរាល់ខែ ចាប់ពីពេលពេញវ័យ ឬ គ្រប់ការ រហូតដល់វ័យអស់រដូវ។
ភាពគ្រប់ការ
ចំពោះក្មេងស្រី ការពេញវ័យគ្រប់ការ អាចចាប់ផ្តើមជាមធ្យម ពីចន្លោះ អាយុ១២ – ១៨ ឆ្នាំ។
ការលូតលាស់ៈ ភាពពេញវ័យរបស់ក្មេងស្រី ច្រើនចាប់ផ្តើមមុនក្មេងប្រុស។ កត្តាអ័រម៉ូន homone គឺជា គន្លឹះក្នុងភាពពេញវ័យរបស់ ស្ត្រី ជាពិសេស អ័រម៉ូន អឺសត្រូហ្សែន Oestrogene ដែលមានតួនាទី យ៉ាងសំខាន់ ក្នុងការធ្វើ អោយមានការ ផ្លាស់ប្តូរលក្ខណៈរបស់ស្ត្រី។ នៅពេលនេះ ក្មេងស្រីមានការប្រែប្រួល ផ្នែករាងកាយ និង ចាប់ផ្តើមមានរដូវជា លើកដំបូង។ គេសង្កេតឃើញ មានការ ប្រែប្រួល នៅលើស្បែក ជាពិសេស ស្រទាប់ខ្លាញ់ ក្រោមស្បែក ដែលធ្វើអោយ ស្បែក ចាប់ផ្តើម រលោង និង មានសភាព ភ្លឺថ្លាជាងមុន។ ក្រពេញញើសក៏មាន សកម្មភាព ខ្លាំងក្លាជាងមុនដែរ ដែលជួនកាលធ្វើអោយស្ត្រី មានក្លិននៅលើខ្លួន។ រីឯក្រពេញ ផលិតជាតិខ្លាញ់ ក៏មានសកម្មភាពខ្លាំងក្លាដែរ ជាមូលហេតុ ធ្វើអោយក្មេងស្រី មានចេញមុនគ្រាប់តូចៗ នៅលើផ្ទៃមុខ នៅពេល ទើបតែពេញវ័យដំបូង។ សំលេង ចាប់ផ្តើម ប្រែឡើងស្រួយ មានការលូតកំពស់ និង អាចមានឡើង ទំងន់ រីឯ ឆ្អឹងត្រគាក ក៏ចាប់ផ្តើមរីកធំជាងមុនដែរ។ ការប្រែប្រួលនេះ មិនមែនមានតែចំពោះ រូបរាងកាយទេ គឺវាមាន ការប្រែប្រួល ទាំងអារម្មណ៍ផ្លូវចិត្តផងដែរ នៅពេលនេះ ក្មេងស្រី ច្រើនមានសភាព ស្ងៀមស្ងាត់ជាងធម្មតា អៀនប្រៀន ហើយក៏ចូលចិត្ត សំងំលាក់ខ្លួន រឺ ចូលចិត្ត នៅតែម្នាក់ឯង។ លក្ខណៈបែបនេះ អាចធ្វើអោយ អ្នកជា ម្តាយ មានការចាប់អារម្មណ៍ ហើយក៏ជាប្រការល្អ បើគាត់ចាប់ផ្តើមយកចិត្ត ទុកដាក់ ដល់កូនរបស់គាត់។ ការមកឈាមរដូវនេះបញ្ជាក់ថា គេដល់ពេលពេញវ័យ និង អាចមានផ្ទៃពោះបាន បើគេមានការរួមភេទ ដោយ មិនបានប្រើប្រាស់មធ្យោបាយ ពន្យាកំនើត ណាមួយបានត្រឹមត្រូវនោះទេ។
រោមៈ រោមតូចឆ្មារៗ ចាប់ផ្តើមមានដុះនៅខាងលើ ជើង ដៃ ក្លៀក និង នៅជុំវិញ ដោះ ជាមួយគ្នានេះដែរ ក៏មានការចាប់ផ្តើមដុះរោមតូចៗ នៅជុំវិញប្រដាប់ភេទនិង លើថាសនៃប្រដាប់ភេទ។
ដោះ សញ្ញាទី១ នៃការប្រែប្រួល គឺមានការរីកធំ នៃរង្វង់ជុំវិញក្បាលដោះ ដែលមានពណ៌រាងក្រមៅបន្តិច។ ក្បាលដោះ ឡើងរីកធំបន្តិច រួមជាមួយការ រីកធំនៃតួដោះទាំងមូល។ ជាទូទៅ ទំហំដោះទាំងពីរ មិនស្មើគ្នាទាំងស្រុងទេ ហើយ វាក៏មិនមានទំហំប៉ុនៗគ្នា ចំពោះស្ត្រីគ្រប់ៗរូបនោះដែរ។
ពេលមានរដូវដំបូង
ជាធម្មតាស្ត្រីចាប់ផ្តើមមានរដូវនៅ ចន្លោះអាយុ ពី ១២ ទៅ ១៨ ឆ្នាំ។ ចាប់ពីពេល មានរដូវដំបូង ស្ត្រីចាប់ផ្តើម មានរដូវ ជារៀងរាល់ខែ រហូតដល់វ័យអស់រដូវ ដែល មានជាមធ្យម ពីអាយុ ៤៥ ទៅ ៥៥ ឆ្នាំ។ ជារឿយៗ ស្ត្រីតែងជួប ប្រទះនូវបាតុភាព មួយដែលគេហៅថា ការធ្លាក់ស ឬ ធ្លាក់រំអិល ទឹករំអិលនេះ គ្មានក្លិនទេ គឺជា ការបញ្ចេញ តាមបែបលក្ខណៈធម្មជាតិ របស់កោសិកាទ្វារមាស វាមិនមែនជាសញ្ញា នៃការមានរោគឆ្លងនោះទេ។ ការបញ្ចេញនេះអាចច្រើន ឬតិច និងខុសៗគ្នា ពីស្ត្រី ម្នាក់ ទៅស្ត្រីម្នាក់ទៀត។ ការបញ្ចេញនេះ រួមចំនែក ធ្វើអោយមានសំណើមនៅក្នុង ទ្វារមាស។ ការមកឈាមរដូវ គឺជាការហូរឈាមយឺតៗ ចេញពីស្បូនតាមទ្វារមាស ដែលលាយឡំ និង កំទេចកំទីស្រទាប់ស្តើងរបស់ស្បូន ហើយជាការ
សំគាល់ពី ដំណើរឈាម រដូវប្រចាំខែរបស់ស្ត្រី បើគ្មានការបង្កកំណើតទេ យើងហៅថា ការធ្លាក់ឈាមរដូវ។
ស្ត្រីមានសុខភាពធម្មតាមានរយៈពេលនៃ វគ្គរដូវរៀងរាល់ខែចន្លោះពី ២១ ទៅ ៤០ ថ្ងៃ។ ចំពោះស្ត្រីដែលមានរដូវទៀងទាត់ គឺ រយៈពេល ២៨ ថ្ងៃ។ រយៈពេល ធ្លាក់ ឈាមរដូវម្តងៗ មានជាមធ្យមពី ៣ ទៅ ៥ ថ្ងៃ រយៈពេលនេះ មានការប្រែប្រួល ទៅតាមបុគ្គលម្នាក់ៗ។
ការមានគភ៌
ការបង្កកំណើត គឺជាការរួមផ្សំនៃ មេជីវិតឈ្មោល ឬស្ពែម៉ាតូសូអ៊ីត និង មេជីវិតញី ឬ អូវុល។ ពេលនោះជីវិតចាប់ កកើត ហើយទារកចាប់ផ្តើមលូតលាស់ នៅក្នុងស្បូន របស់ស្ត្រី ក្នុងរយៈពេល ៩ខែ ទើបគ្រប់ខែកើត រឺ អាចលើសនេះ បន្តិចបន្តួច។ ពេលស្ត្រីមានគភ៌ រឺ មានផ្ទៃពោះ សញ្ញាសំខាន់ជាងគេ គឺការបាត់រដូវ បន្ទាប់ពីមានការរួមភេទ។ ក្រៅពីនេះ ដោះរបស់គាត់ឡើងធំ ជុំវិញរង្វង់ដោះ ឡើងខ្មៅ។ ៣ខែ ដំបូង រឺ ហៅថា ត្រីមាសទី១ គាត់ច្រើនតែ មានសញ្ញាមួយចំនួន ដែលអាចធ្វើឲ្យគាត់ ក្អួតចង្អោរ អស់កំលាំង វិលមុខ ធុំអាហារ រឺ ចង់ញ៉ាំ ម្ហូបអាហារ ប្លែកជាងទំលាប់ធម្មតា ដែលគេហៅថា ការចាញ់កូន។ នៅខែទី ៤ រឺ ហៅថា ត្រីមាសទី ២ ពោះ ចាប់ផ្តើមឡើងធំ ដែលយើងតែងហៅថា ខ្ទាតពោះ។ នៅខែទី ៥ កូនមានចលនានៅក្នុងពោះ ដែលចាស់ៗ និយាយថា កូនបំរះ។ ចាប់ពីខែ ទី ៧ រឺ ហៅថា ត្រីមាសទី ៣ ទៅ ទារកចាប់ផ្តើមបង្វិលក្បាលចុះក្រោម។ ការបង្វិលនេះជួនកាលអាច បណ្តាលអោយ ម្តាយមានការឈឺចាប់ខ្លះដែរ ហើយស្ត្រី ចាប់ផ្តើមមាននោមញឹកញាប់។ តាមធម្មតា គភ៌គ្រប់ខែ ដល់ពេលសំរាល គឺនៅ ចន្លោះពី ៩ ដល់ ៩ ខែ ១០ ថ្ងៃ។ កាលណាទារក កើតមុនរយៈពេលនេះ គេហៅថា កូនកើតមិនគ្រប់ខែ ដែលតំរូវអោយមានការថែទាំពិសេស។ នៅក្នុងកំលុងពេល មានផ្ទៃពោះនេះ ស្ត្រីមិនមានការមករដូវទៀតទេ រហូតដល់ពេលសំរាលកូនរួច បាន ៦ សប្តាហ៍។ អាស្រ័យហេតុនេះ បើមានការធ្លាក់ឈាម ក្នុងកំឡុងពេលមាន ផ្ទៃពោះ គឺជាសញ្ញាមិនធម្មតា ដែលតំរូវអោយស្ត្រីនោះ ត្រូវតែទៅ ពិគ្រោះយោបល់ ជាមួយ គ្រូពេទ្យជំនាញជាបន្ទាន់។
ផ្សាយបន្តពីៈ គេហទំព័រ«បង្អែមជីវិត»
ចង់ស្វែងយល់បន្ថែមសូមចុចលើៈ
ចុមយក្សពីណាគេនេះ ចេញប្លក់ម៉ោខ្ញុំត្រូវចិត្តម៉ាច់តែម្តង ហាហាហាាហ…..មានអាពិសេសជាងហ្នឹងទៀតអត់?
បើត្រូវចិត្តត្រូវចូលមើលឲ្យញឹកណា៎!!! អាពិសេសជាងហ្នឹង ចង់បានន័យថាម៉េច???… អ្វីដ៏ដោយឲ្យតែល្អ ស្ថិតក្នុងលក្ខណៈអប់រំ
ខ្ញុំផ្សាយទាំងអស់។
អរគុណដែលបានគាំទ្រ! ដឹងទេថាអ្នកជាមនុស្សទី១ហើយដែលចូល
មកកាន់ប្លក់របស់ខ្ញុំនេះ។
ជួយlink ទៅវិបតាផងណាអាចៅនៅកន្លែងពាក្យថា បង្អែមជីវិត នោះសូមអរគុណ!
បាទ! ខ្ញុំភ្ជាប់ឲ្យហើយលោកតា!
អរគុណច្រើនដែលលោកតាជួយគាំទ្រចៅ!!!
អាចឹងៗអីចូលចិត្តណាស់បណ្ឌិតហ្នឹង!! ក្រែងនៅឥណ្ឌាទេហី?!
អូ ល្អណាស់ទំព័រនេះ ។ ប៉ុន្តែខ្ញុំចង់ដឹងថា មានទំព័រណាបង្រៀនស្រីៗអោយ ចេះ handjob ដែរទេ? ព្រោះខ្ញុំចូលចិត្តអោយប្រពន្ធខ្ញុំធ្វើណាស់
អេតាបណ្ឌិត!ចូលចិត្តតែរឿងបែបហ្នឹង!
ខ្ញុំថាផ្សាយហើយដាក់ប្រកាសហើយ ដល់តែឆែកឃើញចឹង ខ្ជិលដាក់ ព្រោះឃើញសរសេរក្បោះក្បាយហើយហ្នឹង!
Call to me 0973523469 fuck