Archive for ខែធ្នូ, 2007
Lover Boy
Posted in ភាពយន្តហ្គេយ៍ on ខែធ្នូ 29, 2007| Leave a Comment »
ភាពយនថ្ងៃនេះ
Posted in ភាពយន្តហ្គេយ៍ on ខែធ្នូ 13, 2007| Leave a Comment »
កំពូលប្រុសស្អាត
Posted in រូបភាពប្រចាំថ្ងៃ on ខែធ្នូ 13, 2007| 5 Comments »
តើការរួមភេទប្រភេទណាដែលមានសុវត្ថិភាព ?
Posted in សុខភាពផ្លូវភេទ, អត្ថបទអប់រំ on ខែធ្នូ 10, 2007| Leave a Comment »
តើការរួមភេទប្រភេទណាដែលមានសុវត្ថិភាព ?
ការ រួមភេទដែលមានសុវត្ថិភាព គឺការរួមភេទទាំងឡាយណា ដែលអាចការពារឈាម ទឹកកាម និងទឹករំអិលនៃប្រដាប់ភេទរបស់ដៃគូមិនឱ្យចូលទៅក្នុងប្រព័ន្ធ ឈាមនៃអ្នកទាំងពីរបាន ។ ការរួមភេទដោយដៃខ្លួនឯង ការគក់ច្របាច់ ដោយការឱបរិត និងការស្ទាបអង្អែលប្រដាប់ភេទមិនអាចធ្វើឱ្យឆ្លងអេដស៍បានទេ ។ ប្រសិនបើលោកអ្នកប្រើប្រាស់ស្រោមឱ្យបានត្រឹមត្រូវនៅពេលរួមភេទ គឺអាចសន្មត់បានថា ជាការរួមភេទដែលមានគ្រោះថ្នាក់តិច ។ ការរួមភេទដែលមានគ្រោះថ្នាក់ ប៉ុន្តែមិនមានច្រើន ដូចជាមាត់ និងទ្វារមាស និងមាត់លិង្គ ដែលមិនមានទឹកកាម ឬឈាមចូលទៅក្នុងមាត់ ឬប្រដាប់ភេទ ។ ការរួមភេទដែលមានគ្រោះថ្នាក់ គឺការរួមភេទដោយប្រើលិង្គ និងរន្ធគូថ និងលិង្គ និងទ្វារមាស ដោយមិនប្រើស្រោម ហើយនិងការរួមភេទណាដែលធ្វើឱ្យដៃគូចេញឈាម ឬទឹកកាម ឬទឹកកាមចូលទៅក្នុងមាត់ និងប្រឡាក់ប្រដាប់ភេទ ។
ប្រភពៈ គេហៈទំព័របង្អែមជីវិត
ដើម្បីឱ្យការរួមភេទមានផលប៉ះពាល់តិច តើអ្នករកស៊ីផ្លូវភេទត្រូវមានជំនាញអ្វីខ្លះ ?
Posted in សុខភាពផ្លូវភេទ, អត្ថបទអប់រំ on ខែធ្នូ 10, 2007| 3 Comments »
ដើម្បីឱ្យការរួមភេទមានផលប៉ះពាល់តិច តើអ្នករកស៊ីផ្លូវភេទត្រូវមានជំនាញអ្វីខ្លះ ?
ខាងក្រោមនេះគឺជាឧទាហរណ៍អំពីជំនាញនៃការរួមភេទប្រកបដោយ ដែលមានផលប៉ះពាល់តិច ៖
- ប្រើជំនាញទំនាញ៖ស្រីត្រូវស្ថិតនៅទីតាំងខាងលើភ្ញៀវនៅពេលរួមភេទ តាមមាត់និងតាមទ្វារមាសហើយជាអ្នកគ្រប់គ្រងទៅលើល្បឿននិងកម្លាំងនៃ ចលនារួមភេទ។ការធ្វើដូចនេះអាចប៉ះទង្គិចប្រដាប់រួមភេទនិងការរហែក ស្រោមអនាម័យ។
- ស្រីបញ្ចេញសកម្មភាពឱ្យបានច្រើនបើអាចធ្វើបានរួមមានការធ្វើិ សរសៃ(ម៉ាសា) តាមទីតាំងមួយដែលបុរសជាដៃគូមិនអាចប៉ះពាល់ដល់ដោះនិងប្រដាប់ភេទ។
- ពិនិត្យឱ្យបានច្បាស់ថាលិង្គឡើងរឹងដល់កម្រិតមួយហើយបុរសនោះមាន ចំណង់ដល់កំពូលមុននឹងចាប់ផ្តើមរួមភេទដោយប្រើប្រដាប់ភេទ។ការធ្វើ យ៉ាងនេះអាចធ្វើឱ្យបុរសឆាប់សម្រេចបំណងរបស់គេ។
- ប្រើប្រាស់ប្រេងរំអិល៖ការប្រើប្រាស់ប្រេងរំអិលបន្ថែមដើម្បីសម្រួល ដល់ការរួមភេទជាការប្រសើរដើម្បីកាត់បន្ថយការប៉ះទង្គិចឬបង្កររហែក ស្រោម។ក្នុងករណីមិនអាចរកប្រេងរំអិលបានទឹកមាត់ក៏អាចប្រើប្រាស់បាន ដែរ។
- ចូរប្រើប្រាស់ជំនាញដោយមិនដាក់បញ្ចូលឱ្យបានច្រើន តាមដែលអាចធ្វើបាន ។ ជំនាញទាំងនោះមាន ៖ ការត្រដុសប្រដាប់ភេទរបស់បុរសនៅចន្លោះដោះ ឬក្លៀក ការប្រើប្រាស់ដៃ ការប្រើប្រាស់ប្រដាប់រួមភេទជំនាញដូចជារូបភាពរួមភេទ រូបភាពស្រាត វីដេអូជាដើម ។
- ព្យាយាមប្រើប្រាស់សេវារួមភេទផ្សេងៗដែល បង្កឱ្យមានផលប៉ះពាល់តិច ពោលគឺវិធីទាំងឡាយណាដែលនាំឱ្យភ្ញៀវមានតណ្ហាខ្ពស់ដូចជាការ ត្រដុសប្រដាប់ភេទនៅចន្លោះដោះ និយាយពាក្យ ឬវត្ថុដែលទាក់ទងនឹងអារម្មណ៍តណ្ណា លិទ្ទីនៅផ្នែករាងកាយដែលរំភើបខ្លាំង និងចេះធ្វើខ្លួនជាអ្នកមានសំរើប ដែរជាដើម ។
- រួមភេទតាមមាត់ ។
តើអ្នករកស៊ីផ្លូវភេទត្រូវធ្វើយ៉ាងណាដើម្បីឱ្យមានការរួមភេទដែលមានផលប៉ះពាល់តិចជាមួយភ្ញៀវដែលស្រវឹងនិងភ្ញៀវកាច ?
- បំបែកភ្ញៀដែលស្រវឹងចេញពីក្រុមរបស់គេភ្លាម បើពួកគេមកជាក្រុម ។
- ពន្យាពេលរួមភេទ-ស្ថានភាពស្រវឹង និងភាពកោងកាចនឹងថយចុះ បើអាចពន្យាពេលរួមភេទបានវែង ។
- ព្យាយាម កុំរួមភេទដោយប្រើប្រាស់ប្រដាប់ភេទនៅពេលដែលលិង្គនៅទន់ ពីព្រោះការបង្ខំរួមភេទនៅពេលដែលភ្ញៀវមិនទាន់អាចធ្វើឱ្យភ្ញៀវ ខឹងកំរោល ។
- បបោសអង្អែល ៖មុជទឹក ការបម្រើកាហ្វេ ទឹក និងធ្វើសរសៃ ។ ព្យាយាមធ្វើឱ្យភ្ញៀវដេកលក់ បើកន្លែង និងច្បាប់ផ្ទះបនអនុញ្ញាតឱ្យ ។
- កុំព្យាយាមនិយាយពី ស្រោមអនាម័យ និងនិយាយពីហេតុផលនៃការពាក់ស្រោម ។ លួង ឬបញ្ចុះបញ្ចូលឱ្យប្រើប្រាស់ស្រោមអនាម័យ ។ បើភ្ញៀវនៅតែមិនព្រម នារីរកស៊ីផ្លូវភេទគួរបង្ហាញពីការអាកប្បកិរិយាមិនយល់ស្រប ហើយនិយាយថា ’ខ្ញុំសូមទោស ! ខ្ញុំដឹងថា លោកដឹង ហើយ…ភ្ញៀវទាំងអស់ដែលមកទីនេះដឹងថា ការប្រើប្រាស់ស្រោមគឺជាច្បាប់នៅក្នុងផ្ទះបននេះ ។ គ្មានបញ្ហាបើលោកមិនចង់ប្រើស្រោមទេ ចូរយើងប្រើវិធីផ្សេងទៀត” ។
- ចូលប្រើប្រាស់ស្រោមអនាម័យនៅពេលរួមភេទតាមមាត់ (ប្រហែលមិនអាចប្រើប្រាស់ស្រោមអនាម័យ No 1 ទេ ពីព្រោះស្រោមនោះតូចក្រាស់ និងលំបាកព្រលាត់ ។ ចង់ដឹងព័ត៌មានលម្អិតចូរទាក់ទងអង្គការ PSI) ប្រភពៈគេហៈទំព័របង្អែមជីវិត
ជំងឺអេដស៍ជាជំងឺកើតមកពីការរួមភេទរវាងមនុស្សដែលមានភេទដូចគ្នា តើពិតឬទេ ?
Posted in សុខភាពផ្លូវភេទ, អត្ថបទអប់រំ on ខែធ្នូ 10, 2007| Leave a Comment »
ជំងឺអេដស៍ជាជំងឺកើតមកពីការរួមភេទរវាងមនុស្សដែលមានភេទដូចគ្នា តើពិតឬទេ ?
មាន មតិខ្លះលើកឡើងថា មេរោគអេដស៍កើតមកពីការរួមភេទរវាងមនុស្ស និងសត្វស្វា ខ្លះទៀតថា កើតមកពីការរួមភេទតាមរន្ធគូថ និងខ្លះទៀតថាមកពីការរួមភេទជាមួយមនុស្ស ដែលមានភេទដូចគ្នា ។ ប៉ុន្តែគ្មានភស្តុតាងណាមួយបង្ហាញថា មតិទាំងនេះពិតឡើយ ។ អ្វីដែលយើងបានដឹងគឺថា ការរយមភេទជាមួយមនុស្សមានភេទដូចគ្នាដូចជាការរួមភេទតាមរន្ធគូថ ដោយមិនប្រើស្រោមគឺមានគ្រោះថ្នាក់ដោយមេរោគអេដស៍ខ្លាំងណាស់ ដោយហេតុថា រន្ធគូថអាចរហែកបានយ៉ាងងាយ ព្រោះរន្ធគូថគ្មានទឹករំអិលគ្រប់គ្រាន់ពីធម្មជាតិទេ ។ ម្យ៉ាងទៀត ទោះជាការរួមភេទតាមទ្វារមាសក៏ដោយឱ្យតែមិនប្រើស្រោម គឺអាចទទួលគ្រោះថ្នាក់ដោយសារជំងឺអេដស៍ ។
ប្រភពៈគេហៈទំព័របង្អែមជីវិត
តើការរួមភេទតាមមាត់មានគ្រោះថ្នាក់ប៉ុណ្ណាដែរ?
Posted in សុខភាពផ្លូវភេទ, អត្ថបទអប់រំ on ខែធ្នូ 10, 2007| 1 Comment »
តើការរួមភេទតាមរន្ធគូថមានគ្រោះថ្នាក់ប៉ុណ្ណាដែរ ?
ជាការពិតណាស់ការរួមភេទតាមរន្ធគូថដោយមិនប្រើស្រោមជា សកម្មភាព ដែលអាចធ្វើឱ្យគ្រោះថ្នាក់ដោយការឆ្លងមេរោគអេដស៍ខ្លាំងណាស់ ដោយហេតុថា រន្ធគូថងាយនឹងរហែក ព្រោះវាគ្មានទឹករំអិលគ្រប់គ្រាន់ពីធម្មជាតិទេ ។ ប្រសិនបើលោកអ្នកមិនប្រើស្រោមទេ ទោះជារួមភេទតាមរន្ធគូថក្តី តាមទ្វារមាសក្តី គឺអាចមានគ្រោះថ្នាក់ដោយមេរោគអេដស៍ទាំងអស់ ។
ប្រភពៈគេហៈទំព័របង្អែមជីវិត
Bangkor Love Story
Posted in ភាពយន្តហ្គេយ៍ on ខែធ្នូ 8, 2007| 19 Comments »
«រឿងរ៉ាវស្នេហារបស់បុរសពីរនាក់ដែលជីវិតពួកគេប្រៀបដូចនឹងខ្សែស្រប
ដែលគ្មានថ្ងៃគោចរមកជួបគ្នាបាន។តែថ្ងៃមួយជោគជតាពួកគេក៏មានពន្លឺដែល
អាចឲ្យគេសាងក្តីស្រឡាញ់ រវាងគ្នាយ៉ាងមានសេចក្តីសុខបាន….
តែថាព្រហ្មលិខិតហាក់ដូចជាលេងកំប្លែងនឹងពួកគេខ្លាំងណាស់!!! …តើក្តីស្រមៃ
របស់ពួកគេមិនអាចត្រលប់មកជាការពិតទេឬ???…»
ឈុតខ្លះក្នុងរឿងៈ
សូមទស្សនាឈុតខ្លីៗ…
- Trailer«សម្លាញ់,គ្នាស្រឡាញ់ឯងណា៎!»
2. Song«ចង់ដឹង តែមិនចង់សួរ»
អ្នកអាចមើលបន្ថែមក្នុងវ៉ិបសាយនេះ
មូលហេតុដែលរូបបដិមាព្រះបាទជ័យវរ្ម័នទី៧គ្មានដៃទាំងពីរ
Posted in រឿងក្រៅឆាក on ខែធ្នូ 6, 2007| 2 Comments »
ព្រះបាទជ័យវរ្ម័នទី៧ជាក្សត្រដ៏ឆ្នើមក្នុងសម័យអង្គរ។ ព្រះអង្គត្រូវបានប្រវត្តិសាស្រ្តជាតិខ្មែរ
ចាត់ទុកថាជាមហាវីរបុរសប្រចាំទឹកដីអង្គរ។នៅសម័យក្រោយៗមក ខ្មែរបានសាងរូបបដិមា
ព្រះអង្គ ទុកគ្រាន់គោរពបូជា និងរំលឹកនឹកគុណូបការៈចំពោះព្រះអង្គ។ ប៉ុន្តែប្រការគួរឲ្យ
ចាប់អារម្មណ៍ ត្រង់រូបចំលាក់បែរជាគ្មានដៃទាំងពីរទៅវិញ។ ជុំវិញបញ្ហាចម្ងល់នេះ គឺ
មានហេតុផលដូចតទៅ៖
កាលព្រះអង្គជាស្វាមីរបស់ព្រះនាងជ័យរាជទេវី ទ្រង់ប្រកាន់យកសាសនាព្រាហ្មណ៍
ជាគោលពោលគឺព្រះអង្គជាអ្នកឧបត្ថម្ភដ៏សំខាន់នៃព្រាហ្មណ៍សាសនិក ពិសេសព្រះអង្គបង្រួប
បង្រួមនិកាយវិស្ណុនិយម និងនិកាយសិវៈនិយម តាមរយៈការបង្កើតអាទិទេពហរិហរៈ។ ដូចនេះ
អ្នកកាន់សាសនាព្រាហ្មណ៍ពេញចិត្តនឹងព្រះរាជាអង្គនេះណាស់។ ក្រោយពីព្រះនាង ជ័យរាជ
ទេវីសុគតដោយជម្ងឺមកព្រះអង្គបានរៀបអភិសេកនឹងព្រះនាងឥន្រ្ទទេវី ដែលជាបងស្រីបង្កើត
របស់ព្រះនាងជ័យរាជទេវីហើយងាកមកជឿលើសាសនាព្រះពុទ្ធវិញ ហើយទ្រង់បានសាងវត្ត
អារាម មន្តីរពេទ្យ ថ្នល់…ទុកជាគុណប្រយោជន៍ដល់ប្រជារាស្រ្តរបស់ព្រះអង្គ។ទន្ទឹមនឹងសម័យ
ព្រះអង្គគ្រប់គ្រងប្រទេស ព្រះអង្គតែងយាងទៅបង្ក្រាបពួកសត្រូវក្នុងស្រុក ក៏ដូចជាសត្រូវ
បរទេសឈ្លានពានពិសេសគឺប្រទេសចម្ប៉ា។ដូច្នេះយើងអាចសន្និដ្ឋានបានថារូបបដិមាដែល
បាក់ដៃ អាចបណ្តាលមកពីការសងសឹករបស់សត្រូវពីរប្រភេទ៖
-ធ្លាប់កាន់សាសនាព្រាហ្មណ៍ ហើយបែរទៅកាន់សាសនាព្រះពុទ្ធវិញ(សត្រូវសាសនា)។
-ពួកចាមឈ្លានពានមិនពេញចិត្តនឹងវត្តមានរបស់ព្រះអង្គ (សត្រូវសង្គាម)។
ជាក់ស្តែងនៅត្រង់ផ្នែកព្រះកេស និងត្រង់ព្រះភ្នែនបន្សល់ទុកនូវស្លាកស្នាមវាយបំបាក់
ដោយសារមនុស្ស ពិសេសស្នាមដៃទាំងពីរផ្នែកក្រោមស្មា។ ដូចនេះ រូបបដិមារបស់ព្រះបាទ
ជ័យវរ្ម័នទី៧បុព្វបុរសយើងសាងឡើងមានលក្ខណៈពេញលេញពុំមានបាក់បែកអ្វីទេ។
បញ្ជាក់ៈ
- ឯកសារយោងៈ ៦១ឯកសារពិគ្រោះវិញ្ញាសាចំណេះដឹងនិងវប្បធម៌ទូទៅ(ភាគ២)
- អត្ថបទនេះមិនមែនជាកម្មវត្ថុរបស់ប្លក់នេះទេ តែជាការសាកល្បងជំហានដំបូង ដើម្បីចែករំលែកចំណេះដឹងដល់គ្នាតែប៉ុណ្ណោះ។