ព្រះបាទជ័យវរ្ម័នទី៧ជាក្សត្រដ៏ឆ្នើមក្នុងសម័យអង្គរ។ ព្រះអង្គត្រូវបានប្រវត្តិសាស្រ្តជាតិខ្មែរ
ចាត់ទុកថាជាមហាវីរបុរសប្រចាំទឹកដីអង្គរ។នៅសម័យក្រោយៗមក ខ្មែរបានសាងរូបបដិមា
ព្រះអង្គ ទុកគ្រាន់គោរពបូជា និងរំលឹកនឹកគុណូបការៈចំពោះព្រះអង្គ។ ប៉ុន្តែប្រការគួរឲ្យ
ចាប់អារម្មណ៍ ត្រង់រូបចំលាក់បែរជាគ្មានដៃទាំងពីរទៅវិញ។ ជុំវិញបញ្ហាចម្ងល់នេះ គឺ
មានហេតុផលដូចតទៅ៖
កាលព្រះអង្គជាស្វាមីរបស់ព្រះនាងជ័យរាជទេវី ទ្រង់ប្រកាន់យកសាសនាព្រាហ្មណ៍
ជាគោលពោលគឺព្រះអង្គជាអ្នកឧបត្ថម្ភដ៏សំខាន់នៃព្រាហ្មណ៍សាសនិក ពិសេសព្រះអង្គបង្រួប
បង្រួមនិកាយវិស្ណុនិយម និងនិកាយសិវៈនិយម តាមរយៈការបង្កើតអាទិទេពហរិហរៈ។ ដូចនេះ
អ្នកកាន់សាសនាព្រាហ្មណ៍ពេញចិត្តនឹងព្រះរាជាអង្គនេះណាស់។ ក្រោយពីព្រះនាង ជ័យរាជ
ទេវីសុគតដោយជម្ងឺមកព្រះអង្គបានរៀបអភិសេកនឹងព្រះនាងឥន្រ្ទទេវី ដែលជាបងស្រីបង្កើត
របស់ព្រះនាងជ័យរាជទេវីហើយងាកមកជឿលើសាសនាព្រះពុទ្ធវិញ ហើយទ្រង់បានសាងវត្ត
អារាម មន្តីរពេទ្យ ថ្នល់…ទុកជាគុណប្រយោជន៍ដល់ប្រជារាស្រ្តរបស់ព្រះអង្គ។ទន្ទឹមនឹងសម័យ
ព្រះអង្គគ្រប់គ្រងប្រទេស ព្រះអង្គតែងយាងទៅបង្ក្រាបពួកសត្រូវក្នុងស្រុក ក៏ដូចជាសត្រូវ
បរទេសឈ្លានពានពិសេសគឺប្រទេសចម្ប៉ា។ដូច្នេះយើងអាចសន្និដ្ឋានបានថារូបបដិមាដែល
បាក់ដៃ អាចបណ្តាលមកពីការសងសឹករបស់សត្រូវពីរប្រភេទ៖
-ធ្លាប់កាន់សាសនាព្រាហ្មណ៍ ហើយបែរទៅកាន់សាសនាព្រះពុទ្ធវិញ(សត្រូវសាសនា)។
-ពួកចាមឈ្លានពានមិនពេញចិត្តនឹងវត្តមានរបស់ព្រះអង្គ (សត្រូវសង្គាម)។
ជាក់ស្តែងនៅត្រង់ផ្នែកព្រះកេស និងត្រង់ព្រះភ្នែនបន្សល់ទុកនូវស្លាកស្នាមវាយបំបាក់
ដោយសារមនុស្ស ពិសេសស្នាមដៃទាំងពីរផ្នែកក្រោមស្មា។ ដូចនេះ រូបបដិមារបស់ព្រះបាទ
ជ័យវរ្ម័នទី៧បុព្វបុរសយើងសាងឡើងមានលក្ខណៈពេញលេញពុំមានបាក់បែកអ្វីទេ។
បញ្ជាក់ៈ
- ឯកសារយោងៈ ៦១ឯកសារពិគ្រោះវិញ្ញាសាចំណេះដឹងនិងវប្បធម៌ទូទៅ(ភាគ២)
- អត្ថបទនេះមិនមែនជាកម្មវត្ថុរបស់ប្លក់នេះទេ តែជាការសាកល្បងជំហានដំបូង ដើម្បីចែករំលែកចំណេះដឹងដល់គ្នាតែប៉ុណ្ណោះ។
តើដោយសារគេកាត់ដៃមែនទេ ?
អត់ទេ