ជំងឺអេដស៍ជាជំងឺកើតមកពីការរួមភេទរវាងមនុស្សដែលមានភេទដូចគ្នា តើពិតឬទេ ?
មាន មតិខ្លះលើកឡើងថា មេរោគអេដស៍កើតមកពីការរួមភេទរវាងមនុស្ស និងសត្វស្វា ខ្លះទៀតថា កើតមកពីការរួមភេទតាមរន្ធគូថ និងខ្លះទៀតថាមកពីការរួមភេទជាមួយមនុស្ស ដែលមានភេទដូចគ្នា ។ ប៉ុន្តែគ្មានភស្តុតាងណាមួយបង្ហាញថា មតិទាំងនេះពិតឡើយ ។ អ្វីដែលយើងបានដឹងគឺថា ការរយមភេទជាមួយមនុស្សមានភេទដូចគ្នាដូចជាការរួមភេទតាមរន្ធគូថ ដោយមិនប្រើស្រោមគឺមានគ្រោះថ្នាក់ដោយមេរោគអេដស៍ខ្លាំងណាស់ ដោយហេតុថា រន្ធគូថអាចរហែកបានយ៉ាងងាយ ព្រោះរន្ធគូថគ្មានទឹករំអិលគ្រប់គ្រាន់ពីធម្មជាតិទេ ។ ម្យ៉ាងទៀត ទោះជាការរួមភេទតាមទ្វារមាសក៏ដោយឱ្យតែមិនប្រើស្រោម គឺអាចទទួលគ្រោះថ្នាក់ដោយសារជំងឺអេដស៍ ។
ប្រភពៈគេហៈទំព័របង្អែមជីវិត
ឆ្លើយតប