Feeds:
ប្រកាស
មតិ

Archive for ខែកក្កដា, 2008

តាម​ពិត​ទៅខ្ញុំ​មាន​រឿង​មួយលាក់​នៅ ក្នុង​ចិត្ត​ជា​យូរ​មក​ហើយ ដែល​មិន​ហ៊ាន​និយាយ​ប្រាប់​ប៉ាម៉ាក់​ ឬ​ក៏​អ្នក​ជិត​ស្និទ្ធ​ណា​ម្នាក់​ឲ្យ​ដឹង​ឡើយ។ ខ្ញុំ​ពិត​មែន​តែ​រូប​ខាង​ក្រៅ​ជា​បុរស​សុទ្ធ​សាធ តែ​គួរ​ឲ្យ​ខ្មាស​គេ​ណាស់ ខ្ញុំ​មាន​ភាព​ប្លែក​ខុស​ពី​បុរស​ទូទៅ​បន្តិច​ត្រង់​ថា ខ្ញុំ​ស្រឡាញ់​ចូលចិត្ត​បុរសភេទ​ដូច​គ្នា ជាង​នារី​ភេទ។ គឺ​ថា​បុរស​ខ្ញុំ​ចូលចិត្ត​ឬ​ស្រឡាញ់៥២% តែ​នារី​មាន​តែ​៤២%ប៉ុណ្ណោះ។ តើបង​ប្អូន​ដឹង​ទេ ពេល​ដែល​ខ្ញុំ​បាន​ឃើញ​បុរស​ដែល​មាន​មាឌ​ធំ ឬ​រាង​សង្ហារ​នោះ​ ខ្ញុំ​តែង​មាន​ចិត្ត​រវើរវាយ​ ចង់​នៅ ក្បែរ​នែបនិត្យ​នឹង​គេ។ ចំពោះ​នារី វិញ​ក៏​ខ្ញុំ​ចាប់​អារម្មណ៍​ពួក​គេដែរ​ ឲ្យតែ​ពួក​គេមាន​ចរិត​សុភាព​ ទន់​ភ្លន់​ឬរួសរាយ រាក់ទាក់​មាន​ប្រជា​ប្រិយ​ភាព​នោះ​ ខ្ញុំ​ក៏​ចង់​រាប់​អាន​ទាក់​ទង​ពួក​គេ​ដែរ។ និយាយ​ឲ្យ​ត្រង់​ទៅ​ ខ្ញុំ​ចេះ​ស្រឡាញ់​ស្រី តាំង​ពី​នៅ​ក្មេង​តូច​ម្ល៉េះ តែ​ខ្ញុំ​សូម​រៀប​រាប់​តែ​ម្នាក់។

កាល​ពី​ខ្ញុំ​អាយុ១៥ ២១ឆ្នាំ បានលួច​ស្រឡាញ់​នារីម្នាក់ ដែលគេ​មាន​អាយុ​ច្រើន​ជាង​ខ្ញុំ​៣ឆ្នាំ។ គេ​ជា​មនុស្ស​ម្នាក់ដែល​ស្រស់​ស្អាត សុភាព​ រួសរាយ​រាក់​ទាក់​ ទន់​ភ្លន់ ខ្ពស់​ជាង​ខ្ញុំ​បន្តិច និង​មាន​ចំណេះ​ច្រើន​ជាង​ខ្ញុំ​បន្តិច​។ គេ​តែង​កចិត្តទុក​ដាក់​ចំពោះ​ខ្ញុំ ធ្វើឲ្យ​ខ្ញុំ​លួច​ស្រឡាញ់គេ​ដោយ​មិន​ដឹង​ខ្លួន​ ហើយ​នេះ​ក៏​ជា​ក្តី ស្នេហ៍​ស្មោះ​របស់ខ្ញុំ​ចំ​ពោះ​គេ​ជាង​៦ឆ្នាំ។ តែ​ខ្ញុំ​មិនដែល​បង្ហាញ​ដួង​ចិត្ត ឬ​កាយ​វិការ​ណា​ឲ្យ​គេ​ដឹង​ខ្លួន​ថា ខ្ញុំ​កំពុង​ស្រឡាញ់​ឡើយ (តែ​ប្រហែល​ជា​គេ​ស្រឡាញ់​ខ្ញុំ​ដែរ)។ ដោយ​សារ​ខ្ញុំ​នៅក្មេង​ពេក មិនសូវ​មាន​ស្តុ​ក​ស្តម​ ទើប​មិនហ៊ាន​សារភាព​ប្រាប់គេ​ថា «បងស្រឡាញ់អូន»។ រហូត​មាន​ថ្ងៃ​មួយ​ម្តាយ​​​គេក៏​បង្ខំ​គេ​ ឲ្យ​រៀបការ​ជាមួយ​ពោះម៉ាយកូនមួយម្នាក់ ដែល​កំពុង​រស់នៅ​បរទេស។ ម្តាយ​នារី ដែល​ខ្ញុំ​ស្រឡាញ់​ គាត់​ចូលចិត្ត​តែ​អ្នក​មាន នេះ​ហើយ​ជា​ឧបសគ្គដ៏ធំ​មួយ​របស់​ខ្ញុំ​។ ពួកគេ​រៀប​ការ​ហើយ​ ក៏​ទៅប្រទេស​ក្រៅ។ ដូច្នេះ​ ខ្ញុំ​ និង​ គេ​ក៏​បែកគ្នា។ កន្លង​ផុត​ជាង​មួយខែ គេ​បាន​ផ្ញើអ៊ី​មែល​នូវ​ពាក្យ​ប៉ុន្មាន​ម៉ាត់​ ធ្វើ​ឲ្យ​ខ្ញុំ​មិន​អាច​បំភ្លេច​បាន។

ទន្ទឹម​នឹង​ពេល​ដែល​ខ្ញុំ​លួច​ស្រឡាញ់​នារី ដែល​មាន​អាយុ​ច្រើន​ជាង​ខ្ញុំ​៣ឆ្នាំ ខ្ញុំ​ក៏​បាន​លួច​ស្រឡាញ់​បុរស​ម្នាក់​ទៀត ដែល​គេមាន​អាយុ​ច្រើន​ជាង​ខ្ញុំ ហើយមើល​ទៅ គេ​ក៏​ស្រឡាញ់​ខ្ញុំដែរ។ តែ​មកដល់​ឥឡូវ​នេះ​ គាត់​ក៏​ជិត​ការ…។ តាម​ពិត​ពេល​ដែល​ខ្ញុំ​បាត់​បង់​ពួកគេ​ ខ្ញុំ​ក៏​ពិបាក​ចិត្តដែរ តែដោយ​ខ្ញុំ​ជា​មនុស្ស​ដែល​ដឹង​ថា អ្វីដែល​អាច​ទៅរួច​ និង​អ្វី​ដែល​មិន​អាច​ទៅរួច ដូច្នេះ​ខ្ញុំ​ត្រៀម​លក្ខណៈចិត្ត​ជា​មុន​ ទើប​មិនសូវ​ជា​ឈឺចាប់។ និយាយអ៊ីចឹង​ប្រហែល​មាន​បង​ប្អូន​ខ្លះ​គិត​ថា ខ្ញុំ​ជា​មនុស្ស​ខ្លួន​មួយ​ចង់​ជិះ​ទូក​ពីរ តែ​តាម​ពិត​ទៅ​ ខ្ញុំ​ហ៊ាន​កំណត់​ក្នុង​ចិត្តខ្ញុំ​ថា បើបាននរណាម្នាក់ ក្នុង​ចំនោមពីរនាក់គេ​នោះ​ ខ្ញុំ​នឹង​ស្ងប់ចិត្ត​ស្រឡាញ់គេ​រហូត​ដល់ស្លាប់ ហើយ​ខំ​បំភ្លេច​ម្នាក់ទៀត​ឲ្យ​បាន​ជា​ដាច់​ខាត។

និយាយទៅ ខ្ញុំ​មិនមែនអួត​ខ្លួន​ទេ ព្រោះថាខ្ញុំ​ជា​មនុស្ស​ម្នាក់​ដែល​អាច​​​ចាត់ទុក​ថា​មនុស្ស មានមន្ត​ស្នេហ៍​មធ្យម ហើយ​អភ័ព្វស្នេហ៍ដែរ ព្រោះ​ក៏​មាន​នារីមួយ​ចំនួន​​​​​ និង​​បុរសមួយចំនួន​លួច​ស្រឡាញ់​ខ្ញុំ​ដែរ តែ​ខ្ញុំ​លាក់​មិនបានរៀបរាប់។ ជួន​កាល​មាន​បុរស​ខ្លះ​និយាយជាមួយ​ខ្ញុំ​ ក្នុង​ចំណោម​មហាជនថា «បើខ្ញុំ​ជាស្រី​វិញ​ គេនឹង​​ឱប​ខ្ញុំ​ឲ្យ​ស្លាប់», «បើ​ខ្ញុំ​ជាស្រីគេ​នឹង​ដណ្តឹង​ខ្ញុំ​ បើ​ដណ្តឹង​៣ដង​ ប៉ាម៉ាក់​មិន​ឲ្យ គេ​នឹង… ខ្ញុំ»។ តាម​ពិត​ខ្ញុំ​ក៏​មាន​មោទនភាព​ចំពោះខ្លួន​ដែរ តែ​មិន​ហ៊ាន​សម្តែង​ឲ្យ​ពួកគេ​ដឹង​ទេ ព្រោះ​ខ្ញុំ​ដឹង​ថា នេះ​ជា​រឿង​ដែល​មិន​អាច​ទៅរួច។

និយាយ​ដល់​ត្រឹមនេះ ប្រហែល​ជា​បង​ប្អូន​បុរស​ឬនារី មួយចំនួន​មើលងាយ​ សើច​ចំអក ឬជេរស្តីខ្ញុំ ឬ​អ្នក​ដែល​មាន​ភាព​ចម្លែក​ដូច​ខ្ញុំ​(ភេទ​ទី៣) ព្រោះខ្ញុំ​ឮបង​ប្អូន​ខ្លះ​ស្តី​ថា «ប្រុស​មិន​ចង់ធ្វើ​ទេ​ ចង់​ធ្វើ​ខ្ទើយ​​​​​​ ដូចឆ្កួតអ៊ីចឹង​!»។ សូម​បង​ប្អូន​មេត្តា​កុំធ្វើ​ដូច​នេះចំពោះ​ខ្ញុំ ឬ​អ្នក​ដែល​មាន​ភាព​ចម្លែក​ដូច​ខ្ញុំ​អី។ ខ្ញុំ​ជឿ ថា​​មនុស្សម្នាក់ៗ​សុទ្ធ​តែ​មាន ចំណុច​ខ្សោយ​និង​គុណ​វិបត្តិ​រៀងៗ​ខ្លួន។ បងប្អូន​ដែលគ្មានភាព​ចម្លែក​នេះ គឺ​មិន​យល់​ឡើយ​ថា តើ​អ្នកដែល​មាន​ភាព​ចម្លែកដូចខ្ញុំ៏(ជាជនភេទ​ទី៣) ត្រូវ​ប្រឈម​មុខ​យ៉ាង​ដូចម្តេច​ចំពោះ​សង្គម​ខ្មែរយើង​នោះ​ទេ? ព្រោះសង្គមខ្មែរបច្ចុប្បន្ននេះ​ មិនសូវ​ទទួល​ស្គាល់​ជន​ទី​៣​នោះឡើយ។

ជា​ចុង​ក្រោយបើបង​ប្អូន​ណា ចង់​ផ្តល់់​យោបល់​ឲ្យ​ខ្ញុំ​ថា តើ​ត្រូវ​ធ្វើ​យ៉ាង​ណា​ទើប​អាច​ឲ្យខ្ញុំ​កា្លយ​ជា​បុរស១០០%នោះ ខ្ញុំ​រង់ចាំ​ទទួល​យោបល់ដោយ​ក្តី​រីករាយ ហើយ​បើ​បង​ប្អូន​ណា​ពិត​ជា​ចង់​រាប់​អាន​ខ្ញុំ​មែន(ព្រោះ​អី​ខ្ញុំ​ពិត​ជា​ចង់រាប់​អាន អ្នក​ទាំង​អស់គ្នាណាស់) ទោះ​បី​បុរស​ នារីឬអ្នក​ដែល​មាន​​​​ភាព​ចម្លែក​ដូច​ខ្ញុំ​ក្តី​ ក៏​ខ្ញុំ​រង់​ចាំ​ដោយ​ការ​រាប់​អាន​របស់​បង​ប្អូន​ ដោយ​ស្នាម​ញញឹម​ជានិច្ច។ ចំពោះ​​ខ្ញុំ​មាន​អាយុ​២២ឆ្នាំ ភេទ​អ្វីសូម​បង​ប្អូន​កំណត់​ខ្លួន​ឯង​ កំពុង​សិក្សាខ្មែរ និង​ភាសា សម្បុរគួរ​សម កំពស់១,៦២ម៉ែត្រ ពេល​ទំនេរ​ចូលចិត្ត​អាន​ទស្សនាវដ្តី មើល​ខារ៉ាអូខេ ច្រៀងចម្រៀង ដេក ឬទៅផ្ទះ​មិត្ត និងដើរលេង​ជាមួយមិត្ត តែ​ខ្ញុំ​មិនសូវសង្ហារទេ។

ពីខ្ញុំ​ជន​មិនហ៊ាន​ប្រាប់ឈ្មោះ…

Read Full Post »

១.​ Brent Corrigan- “Kiss Me”

២.​ The Masseur Trailer – http://www.PictureThisEnt.com

Read Full Post »