Feeds:
ប្រកាស
មតិ

Archive for ខែ​ឧសភា, 2009

ហ្គេហ៍​ក៏​ជា​ចំណែក​មួយ​នៅ​ក្នុង​សង្គមដែរ តែ​ក្រុម​មនុស្សប្រភេទ​នេះ​​ បែរ​ជា​ត្រូវ​​សង្គម​​​មិន​ចាប់​អារម្មណ៍​ មិន​ផ្តល់​តម្លៃ​ និង​ចូល​ចិត្ត​មើល​មកពួក​គេ​​ក្នុង​ផ្លូវអវិជ្ជមាន​ជានិច្ច។ នេះ​ក៏​ព្រោះសង្គម​​នៅ​ក្នុង​លោក​យើង​នេះ​បាន​កំណត់​យ៉ាង​ច្បាស់ៗ​ថា ភេទ​មាន​តែ​ពីរ​ប៉ុណ្ណោះ​គឺ​ភេទ​ប្រុស​និងភេទ​​ស្រី។

          ជាការ​ពិត​ហ្គេហ៍​និង​ឡេហ្សបៀន មិន​មែនជា​ពពួក​មនុស្ស ដែល​កើត​រោគ​ចិត្ត​ងប់ងល់​​នឹង​ការ​រួម​ភេទ​ ឬមាន​ការ​ប្រព្រឹត្ត​ខាង​ផ្លូវ​ភេទ​ខុស​ប្រក្រតី​នោះ​ទេ។​ តែ​វា​ជារឿង​ដែល​កើត​ឡើង​ដោយ​បញ្ហា​ក្រូម៉ូសូម​និង​អរម៉ូន​ភេទ​ ដែលធ្វើ​ឲ្យ​ពួក​គេ​មាន​លក្ខណៈ​​ខុស​ពី​បុរស​ដែល​ស្រឡាញ់​ស្ត្រី​ និង​ស្រ្តី​ដែល​ស្រឡាញ់​បុរសទូទៅ។

          ក្នុង​សង្គម​ខ្មែរ​យើង​ ការ​យល់​ដឹង​អំពី​ហ្គេហ៍​ នៅ​មាន​លក្ខណៈ​តិច​តួច​​ណាស់ ហើយ​ក៏​ពុំ​ទាន់​មាន​នរណា​ សិក្សាស្វែង​យល់​​ពី​វិបត្តិ​សង្គម​មួយ​នេះ​នៅ​ឡើយ​ដែរ។ អ្នក​ខ្លះ​នៅ​តែ​យល់​ថា ហ្គេហ៍​និង​ខ្ទើយ​ដូច​គ្នា តែ​បើ​យើង​សិក្សា​ឲ្យ​បាន​ជ្រៅ​នឹង​ដឹង​ថា ប្រភេទ​មនុស្ស​ទាំង​ពីរ​ជំពូក​នេះ​មិន​ដូច​គ្នា​ទេ។

          ​តាម​ការ​សិក្សា​មួយ​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា ក្រុម​បុរស​ស្រឡាញ់​បុរស(MLM or MSM) ត្រូវ​បាន​គេ​បែង​ចែកជា​៥ប្រភេទ​ផ្សេង​ៗ​គ្នា ដោយ​ផ្អែក​លើ​ទំនោរផ្លូវ​ចិត្ត​ជាបុរស​មក​ស្ត្រី​(ភាគរយ​ជាមនុស្ស​ប្រុស​ចុះ​មក​ភាគ​រយ​ជាមនុស្ស​ស្រី​)តាម​លំដាប់​ដូច​ខាង​ក្រោម៖​​

          ១. បៃ(Bi=Bisexual)៖ សំដៅ​លើ​ក្រុម​បុរស​ដែល​មាន​លក្ខណៈភេទ​​ពីររួម​គ្នា​​គឺអារម្មណ៍​​ជាមនុស្ស​ប្រុស​​ផង​និង​អារម្មណ៍​ជា​មនុស្ស​ស្រី​​ផង​ ដោយ​មិន​បាន​កំណត់​ច្បាស់​​​​​​ថា​ខ្លួន​ទោរទន់​ទៅរក​ភេទ​ណាមួយ​ឲ្យ​ប្រាកដ​។ ចំពោះ​រូប​រាង​កាយនិង​បុគ្គលិក​លក្ខណៈ​ភាគ​ច្រើន​គឺ​ដូច​បុរស​ទូទៅក្នុងសង្គម​ ដោយ​អាច​រួម​ភេទ​បាន​ទាំង​ជាមួយ​បុរស​បាន​ទាំង​ជាមួយ​ស្ត្រី​ ហើយ​អាច​ដើរ​តួ​ជា​អ្នក​​វាយ​សម្រុក​ក៏​បាន​ ជាអ្នក​ទទួល​ក៏​បាន​។

          *** ហ្គេហ៍(Gay)៖ ជាក្រុម​បុរស​ដែល​មាន​អារម្មណ៍​ផ្លូវ​ភេទ​លើ​បុរស​ដូច​គ្នាហើយ​ព្រម​​ទទួល​យក​រូប​រាង​កាយ​ជាមនុស្ស​ប្រុស​ដោយ​មិន​ចង់​កែប្រែ​ឬប្តូរ​ភេទ។ពួក​គេ​អាច​ទទួល​ដឹង​ខ្លួន​ថា​ជា​ហ្គេហ៍​​ នៅ​ពេល​គេ​ទទួល​​អារម្មណ៍​ថា​ មាន​ការ​ពាក់​ព័ន្ធ​ជាមួយ​នឹង​បុរស​ដូច​គ្នា​ទាំងខាង​​ផ្លូវ​ចិត្ត​​ ភេទ​សម្ព័ន្ធ និង​សង្គម​។ បុគ្គល​នៅ​ក្នុង​ក្រុ​ម​នេះ​ គ្មាន​លក្ខខណ្ឌ​​​ណា​មួយ​កំណត់​ថា មិន​ធ្លាប់​មាន​បទ​ពិសោធន៍​រួម​ភេទ​ជាមួយ​ស្រ្តី​នោះ​ទេ គឺ​ហ្គេហ៍​​ខ្លះ​ធ្លាប់ ឯហ្គេហ៍​ខ្លះ​ទៀត​ក៏​មិន​ធ្លាប់។ ហ្គេហ៍​ចែក​ចេញ​ជា​ប្រភេទ​តូច​ៗ​ទៀត​ទៅ​តាម​​បុគ្គលិកលក្ខណៈរបស់​ហ្គេហ៍​នីមួយៗដូច​ជា ឃីង បូស និង​ ឃ្វីនជាដើម។

          ២. ឃីង(King)៖ សំដៅ​លើ​បុគ្គល​នៅ​ក្នុង​ក្រុម​ហ្គេហ៍ ដែល​មាន​លក្ខណៈ​ភេទ​ទោរ​ទន់​មក​ខាង​បុរស​ ដោយ​មាន​បុគ្គលិក​លក្ខណៈ​ដូច​បុរស​ពិត​ទូទៅដែរ។ បុគ្គល​ក្នុង​ក្រុម​នេះ​ចូល​ចិត្ត​ឲ្យ​ដៃ​គូ​ប្រើ​មាត់​ជាមួយ​នឹង​ប្រដាប់​ភេទ​របស់​ខ្លួន​ និង​ប្រើ​ប្រដាប់​ភេទ​របស់​ខ្លួន​​​បញ្ចូល​ទៅក្នុង​រន្ធ​គូទរបស់​ដៃ​គូ ដែល​ភាសា​របស់​ក្រុម​ហ្គេហ៍​ហៅ​ថា អ្នក​វាយ​សម្រុក។

          ៣. បូស(Both)៖ គឺ​ជា​បុគ្គល​ដែល​នៅ​ក្នុង​ក្រុម​ហ្គេហ៍​ មាន​លក្ខណៈភេទ​ទោរទន់​បែប​មនុស្ស​​ស្រី​បន្តិច​បន្តួច​ ហើយ​អាកប្បកិរិយា​ដែល​សម្តែង​ចេញ​មក​ មិន​ច្បាស់​លាស់​ ដូច​ហ្គេហ៍​ឃីង​និង​ហ្គេហ៍ឃ្វីនទេ។ បុគ្គល​ក្នុង​ក្រុម​នេះ​ ចូល​ចិត្ត​មា​នភេទ​សម្ព័ន្ធ​ជា​អ្នក​វាយ​សម្រុក​ផង​ និង​ជា​អ្នក​ទទួល​ផង​។

          ៤. ឃ្វីន(Queen)៖ សំដៅ​លើ​បុគ្គល​នៅ​ក្នុង​ក្រុម​ហ្គេហ៍​ ដែល​មា​នលក្ខណៈ​ភេទ​​ទោរទន់​​មក​ខាង​នារី, ​អាច​មាន​បុគ្គលិក​លក្ខណៈជាមនុស្ស​ប្រុសដែរ​ តែ​ចូល​ចិត្ត​​សម្តែង​ឲ្យ​ឃើញ​តាម​ការ​ស្លៀកពាក់ កិរិយាសុភាព​រម្យ​ទម ជា​ពិសេស​ការ​និយាយ​ស្តី​ទន់​ភ្លន់​ ទឹក​សម្លេង​ចេញមកបែប​មនុស្ស​ស្រី​ ចូល​ចិត្ត​រួម​ភេទ​ដោយ​ប្រើ​មាត់​ជាមួយ​ប្រដាប់​ភេទ​របស់​ដៃ​គូ និង​មានការ​ប្រើ​ប្រដាប់​ភេទ​ដៃ​គូបញ្ចូល​ក្នុងរន្ធ​គូទរបស់​ខ្លួន​ ដែល​ភាសា​របស់​ក្រុម​ហ្គេហ៍​ហៅ​ថា អ្នក​ទទួល។

៥. ខ្ទើយ(Transsexual)៖ គឺ​ជា​ក្រុម​បុរសដែល​មាន​អារម្មណ៍​ប្រហាក់​ប្រហែល​នឹង​មនុស្ស​ស្រីច្រើនឬជា​បុរស​ដែល​ទទួល​ខ្លួន​ថា​ជាមនុស្ស​ស្រី​តែ​ម្តង​​​ ហើយ​មិន​ព្រម​ទទួល​យក​រាង​កាយ​ជាមនុស្ស​ប្រុស គឺ​ចង់​ប្តូរ​ភេទ​និង​រាង​កាយ​ទៅ​ជា​មនុស្ស​ស្រី​ទាំង​អស់​។ មាន​បុគ្គលិក​លក្ខណៈ​និង​អាកប្បកិរិយា​ជាមនុស្ស​ស្រី ស្រឡាញ់​ការ​តែង​ខ្លួន​ ស្រឡាញ់​ស្អាត​ ស្រឡាញ់​ល្អ​។ បុគ្គល​នៅ​ក្នុងក្រុមនេះ​ មា​នសេចក្តី​សុខ​នឹង​ការ​រួម​ភេទ​តាម​រន្ធ​គូទ​ដោយ​ធ្វើ​ជាអ្នក​ទទួល​និង​ចូលចិត្ត​ប្រើ​មាត់​សម្រេច​បំណង​ឲ្យ​ដៃ​គូ៕

Read Full Post »

មើល​ឲ្យ​ដឹង​ ជួយប្រាប់​គ្នា​ឲ្យ​ស្គាល់​ ថា​នរណាជា​នរណាឲ្យ​ច្បាស់! នរណា​ជា​បុរស​ពិត​? នរណា​ជាហ្គេហ៍?

          ភាពរើស​អើង​​ក្នុង​សង្គម​ខ្មែរ​យើង​ បាន​ធ្វើ​ឲ្យ​ពួក​ហ្គេហ៍​មិន​ហ៊ាន​បញ្ចេញ​មុខបង្ហាញ​​​​​​​​​​​ខ្លួន​ដល់​មនុស្សទូ​ទៅឲ្យ​ដឹង​​ថា​គេ​ជា​ហ្គេហ៍ឡើយ​​។ ដោយ​ហេតុ​នេះ​ទើប​មាននា​​រី​ៗ​​​មួយ​ចំនួន​ត្រូវ​រង​គ្រោះ​លង់​ស្នេហ៍​ហ្គេហ៍​ ដោយ​គេ​មិន​ដឹង​ថា​មនុស្ស​ដែល​ខ្លួន​កំពុង​ស្រឡាញ់ គឺ​​ជា​ប្រភេទ​មនុស្ស​ប្រុស​ស្រឡាញ់​ប្រុស​ដូច​គ្នា។ ឯ​កំលោះៗមួយ​ចំនួន​ក៏​ត្រូវ​ព្រលឹង​ចុង​សក់ នៅ​ពេល​ដែល​មិត្តភក្តិ​របស់​ខ្លួន​ដែល​មើល​ពី​ខាង​ក្រៅ​​ ឃើញថា​​ជាបុរស​ពិតៗ​តែ​បែរ​ជា​មក​លូក​ស្ទាប​​​​​អង្អែលប្រុស​​គ្នា​ឯង​ទៅវិញ ពេល​បាន​ដេក​ជាមួយ​គ្នាម្តងៗ។

          អស់​ទាំង​នេះ​នឹង​លែង​ក្លាយ​ជា​បញ្ហា​ទៀត​ហើយ នៅ​ពេល​ដែល​លោក​អ្នក​បាន​មក​អាន​វិធី​មើល​ហ្គេហ៍​នៅ​ទីនេះ​។ គ្រប់​វិធី​ទាំង​អស់​អាច​មិន​ត្រូវ​នឹង​ជំពូក​ហ្គេហ៍​មួយ​ចំនួន​ តែ​ក៏​អាច​ប្រើ​ការ​បាន​ជាមួយ​ហ្គេហ៍​មួយ​ភាគ​ធំដែរ។

១. សាក​ចូល​ទៅ​មើល​ក្នុង​បន្ទប់​ទឹក​របស់​គេ ព្រោះ​បើ​បុរស​ពិតៗនឹង​គ្មាន​ផលិតផល​ងូត​ទឹក​ច្រើន​ពេក​នោះទេ បើ​គេ​មាន​ឡេលាប​បម្រុង​ស្បែក ហ្វូមលាង​មុខ ឬអ្វី​ផ្សេង​ៗ​​ទៀត​​ ក្រៅ​ពី​សាប៊ូកក់សក់និង​សាប៊ូដុះខ្លួន​ធម្មតានោះ គឺ​ជា​ចំណុច​មួយ​គួរឲ្យ​សង្ស័យ​ណាស់។

២. បើ​មាន​ឱកាស​បាន​ទៅដល់​ក្នុង​បន្ទប់​ដេក​របស់​គេ សាក​ល្បង​ពិនិត្យ​មើល​ថា​ តើ​បន្ទប់​របស់​គេ​មា​នសណ្តាប់​ធ្នាប់​ល្អទេ ព្រោះ​បុរស​ភាគ​ច្រើន​ចូល​ចិត្ត​បណ្តែត​បណ្តោយ​​​​បន្ទប់​​របស់​គេ ឲ្យ​ស្ថិត​ក្នុង​សភាព​អារាត់​អារាយ​និងកខ្វក់​ពិបាក​មើល​ណាស់ តែ​ក៏​មាន​បុរស​ខ្លះ​អាច​រៀប​ចំ​បន្ទប់​របស់​ខ្លួន​ក្នុង​សភាព​រៀប​រយ​ល្អ​ដែរ តែ​ត្រូវ​មើល​ឲ្យ​ដឹងថា តើ​រៀប​រយ​ហួស​ពី​ធម្មតាឬទេ? ព្រោះពួក​ហ្គេហ៍​ចូល​ចិត្ត​រៀប​ចំ​បន្ទប់​របស់​ខ្លួន​បាន​ស្អាត​បាត​និងរៀប​រយ​ជាង​នារីៗ​មួយ​ចំនួន​ទៀត។

៣. បើ​បាន​ទៅ​ដល់​ផ្ទះ​របស់​គេ​កាន់​តែ​ងាយ​ស្រួល​ទៀត​ ព្រោះ​បន្ទប់​របស់​ហ្គេហ៍​ខុស​ពី​បន្ទប់របស់​បុរសពិត គឺ​មាន​លក្ខណៈរៀបរយ​ខ្លាំង​ណាស់ មាន​កម្រាល​ព្រំ កម្រាល​​​តុ កម្រាល​ពូក​ វាំង​ននតុប​តែង​យ៉ាង​ប្លែក​ភ្នែក។ សូម្បី​តែ​ក្រណាត់​ជូត​ដៃ​ជូត​ជើង​ក៏​មិន​ចោល​ដែរ ហើយ​ពណ៌​ដែល​គេ​ជ្រើសរើស​ ក៏​មើល​ទៅ​ឃើញមាន​​លក្ខណៈ​​​សិល្បៈ​បែប           ​បូរាណៗ​ដូច​ជា​ ខ្មៅ ស្វាយ ទង់ដែង​ ទឹក​ក្រូច​ ទឹក​មាស។ បុរស​ភាគ​ច្រើន​មិន​សូវ​ចូល​ចិត្ត​បែប​នេះ​ទេ​ ហើយ​បើ​មាន​ទៀន​ក្រអូប ចង្ក្រាន​ក្រអូប​​​​​​​​​​​អុជ​នៅ​លើ​តុ​ ឬក្បាល​ដំណេក​ជាប្រចាំ​នោះ គឺច្បាស់​ណាស់។

៤. ហ្គេហ៍​មាន​ភាព​ម៉ត់ចត់​ល្អិតល្អន់​ជាង​បុរស​ទូទៅ។ សាក​ល្បង​ឲ្យ​បុរសពិត​ទៅលួង​លោម​​មនុស្ស​ដែល​កំពុង​មាន​វិបត្តិ​ស្នេហាលមើល៍ ធានាថា​ពិត​ជា​មិន​អាច​យក​ឈ្នះ​​​ពួកហ្គេហ៍​បាន​ឡើយ ព្រោះ​ហ្គេហ៍​យល់​ច្បាស់​ពីអ្វីៗ​បាន​ស៊ីជម្រៅ​​ជាង។

៥. មាន​ការ​ស្រាវ​ជ្រាវ​មួយបាន​បង្ហាញ​ឲ្យ​ដឹង​ថា ហ្គេហ៍រៀន​ភាសា​បានពូកែណាស់​ ដូច​ជា​រៀន​ភាសាអង់គ្លេស​ឆាប់​ចេះ និយាយបាន​ពូកែ​ជា​ពិសេស​ជាដើម។ ហ្គេហ៍​ភាគ​ច្រើន​ចេះ​ភាសា​បរទេស​បា​នច្រើន​ណាស់​ ព្រោះ​គេ​រៀន​ងាយ​និង​និយាយ​ត្រូវតុង​ភាសា​បាន​ល្អ។

៦. ហ្គេហ៍​ចូល​ចុះ​នឹង​ស្រីៗ​​បាន​លឿន​ណាស់។ ហ្គេហ៍​ភាគ​ច្រើន​មិន​ចូល​ចិត្ត​រាប់​អាន​ស្រីៗ​ទេ តែ​គេ​និយាយ​ឆាប់​ចូល​គ្នាជាង​បុរស​ពិត ដូច្នេះ​ទើប​ហ្គេហ៍​ចូលចិត្ត​មាន​មិត្តភក្តិ​ដែល​ស្និទ្ធស្នាល​ជាស្រីៗ តែ​ក៏​មាន​មិន​ច្រើន​ដែរ ត្រឹម​ម្នាក់​ពីរ​នាក់​ក៏​គ្រប់​គ្រាន់។

៧. នៅ​ពេល​ដើរ​ផ្សារ​ បុរសពិតៗ​មិន​ចូល​ចិត្ត រវីរវល់​នឹង​ផលិត​ផល​ងូត​ទឹក ឬ​គ្រឿង​សំអាង​ច្រើន​ទេ បើ​គេ​ចាប់​អារម្មណ៍​រឿង​នេះ​ច្រើន​ នោះ​គឺ​ពិត​ជា​គួរឲ្យ​សង្ស័យ​ណាស់។ បុរស​ពិត​ ចូល​ចិត្ត​មើល​តែ​គ្រឿង​ស្បែក គ្រឿង​ភ្លើង​ កុំព្យូទ័រ នាឡិកា ស្បែកជើង​ ឬគ្រឿង​លេង​របស់​កូន​ក្មេង​ជាដើម។

៨. ភ្លីសក់​មិន​បាក់​ទេ គឺរៀប​រយ​ជានិច្ច។ ពេល​ខ្លះ​ចូល​ចិត្ត​លាប​ពណ៌សក់ ឬហាយ​ឡាយ​​​សក់​ តែ​កុំ​ទៅ​ច្រឡំ​នឹង​ក្រុមយុវវ័យ​ដែល​ចូល​ចិត្ត​លេង​ម៉ូត​ឲ្យ​សោះ ព្រោះ​ជា​រឿង​មួយ​ដាច់​ដោយ​ឡែក​ពី​គ្នា បើ​បុរស​ពិត​គេ​ប្រាកដ​ជា​មិន​ចូល​ចិត្ត​លាប​ពណ៌​សក់​ទេ។

៩. បុរស​រាង​សង្ហាៗ​ជាច្រើន​​ក៏​ចូល​ចិត្ត​ស្លៀក​ពាក់​ខោអារ​រឹប​រាង​ដែរ ឯពួក​ហ្គេហ៍​វិញ​មិន​បាច់​និយាយ​ទេ លេខ១​ហើយ​អារឿង​ខោអាវ​រឹប​រាង។​ ដូច្នេះ​ត្រូវ​ពិនិត្យ​ឲ្យ​ច្បាស់​ថា​បុរស​ពិត​ឬក្លែង​ក្លាយ។ សម្រាប់​មនុស្ស​ប្រុស​ទោះ​បើ​ចូល​ចិត្ត​ប្រើ​ខោអាវ​រឹប​រាង​យ៉ាង​ណា ក៏​មិន​ប្រើ​ជា​ប្រចាំ​ដូច​ហ្គេហ៍​ដែរ។ បុរស​ដែល​ជាហ្គេហ៍​មិន​ចូល​ចិត្ត​សំលៀកបំពាក់​រលុង​ៗ​នោះ​ទេ ខោអាវ​ណា​ដែល​ធំ​ហួស​មាឌ​កាន់​តែ​មិន​ប្រើ​ហើយ។​ នៅ​ពេល​ដើរ​​លេង​ពេល​យប់​ ហ្គេហ៍​ចូល​ចិត្ត​សំលៀក​ពាក់​ពណ៌​ឆើតៗ ឬ​មាន​ឆ្នូត​និង​ក្បូរ​ក្បាច់​ច្រើន បើ​មិន​អ៊ីចឹង​ក៏​​ប្រើឈុត​​ពណ៌​ខ្មៅសុទ្ធៗ​ទាំង​លើ​ទាំង​ក្រោម​តែម្តង។

១០. វិធី​មើលហ្គេហ៍​មួយ​ទៀត​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍ គឺ​សាកល្បង​និយាយ​រឿង​តារា​សម្តែង​ឬអ្នក​ចម្រៀង​ប្រុស​ពី​ពាក្យ​ចចាម​អារាមផ្សេង​ៗ​​ ដែល​ថា​តារាប្រុស​ទាំង​​នោះ​​​​​គឺ​​​ជាហ្គេហ៍​ ដោយ​អាច​ជាព័ត៌មាន​ដែល​យើង​ប្រឌិត​ខ្លួន​ឯង​ក៏​បាន ដូច​ជា​ប្រាប់​ថា ស៊ុកសុភាស្រឡាញ់​ប្រុស​ដូច​គ្នា ឬ​ថា ហេង​ប៊ុនលាភ​មាន​អីៗ​ជាមួយ​អ្នក​ដឹក​នាំ​រឿង​ ឬក៏​ថា​សុគន្ធ​ថេរ៉ាយុ ជាប្រុស​លក់​ខ្លួន​ឲ្យ​បុរស​បរទេសជាដើម។ ចូរ​សង្កេត​មើល​កាយ​វិការ​​គេ​នៅ​ពេល​គេ​បា​នដឹង​ព័ត៌មា​ននេះ​ បើ​គេ​សម្តែង​ការ​ពេញ​ចិត្ត​និង​ចាត់​ទុក​ជា​រឿង​ធម្មតាគ្មាន​អ្វី​ប្លែកនោះ បញ្ជាក់​ថា​អ្វី​ដែល​អ្នក​កំពុង​តែ​សង្ស័យ​នោះ​គឺ​មិន​ខុស​ទេ។  

១១. នៅ​ពេល​ដែល​ពួកហ្គេ​ហ៍​លើក​កែវទឹក​ផឹក ម្រាម​ដៃ​កូន​នឹង​បះ​ឆ្កឹង​ត្រង់​ឡើង​លើ​។ បើ​សង្កេត​មើល​ការ​ចាប់​កាន់​សម​ឬស្លាប​ព្រាក៏​ដូច​គ្នា ម្រាម​ដៃ​កូន​មិន​​ក្តាប់​ចូលដូច​ម្រាម​ដៃ​ដទៃ​ទៀត​ទេ គឺ​នឹង​បះ​ឡើង​ដោយ​ស្វ័យ​ប្រវត្តិ​តែ​ម្តង​។ តែ​ចំណុច​នេះ​ក៏​មិន​ប្រាកដ​ថា​ប្រើ​បាន​ផល​រហូត​នោះ​ដែរ​ ព្រោះ​ហ្គេហ៍​មួយ​ចំនួន​ក៏​ប្រុង​ប្រៀប​ខ្លួន​យ៉ាង​ប្រយ័ត្ន​ណាស់​ដែរ​ រឿង​ម្រាម​កូន​ដៃ​នេះ​។

១២. សាក​ល្បង​សួរ​ថា​តើ​គេ​កាត់​ក្រចក​ដៃ​ហើយ​ឬនៅ? បុរស​ពិតៗ​នឹង​បែរ​​បាត​ដៃ​ចូល​មក​រក​ខ្លួន​ឯង ហើយ​បត់​ម្រាម​ទាំង​អស់​ចូល​ក្នុង​ ​ទើប​គេ​ចាប់​ផ្តើ​ម​ពិនិត្យ​មើល​ក្រចក​របស់​ខ្លួន​។ តែ​បើ​ជា​បុរស​ក្លែង​ក្លាយ​គេ​នឹង​លាត​ដៃសន្ធឹង​ម្រាម​ត្រង់​ឡើង​លើ​ហើយ​ផ្កាប់​ដៃ​បែរ​ខាង​ខ្នង​មក​រក​ខ្លួន​ ដើម្បី​ពិនិត្យ​មើល​ក្រ​ចកខ្លួន​ឯង​។

១៣.ម្រាម​ដៃ​កណ្តាល​ខាង​ឆ្វេង​របស់​គេ​មាន​ពាក់​ចិញ្ចៀន​ឬទេ? បើ​មាន​ពាក់​ជា​ប្រចាំ​នោះ​ ក៏​គួរ​ឲ្យ​សង្ស័យ​ណាស់ដែរ។ បុរស​ពិត​ៗ​មួយ​​ចំនួន​អាច​ចូល​ចិត្ត​ពាក់​ចិញ្ចៀន​​ម្រាម​  កណ្តាល​ដែរ​ តែ​ពួក​ហ្គេហ៍​ចូល​ចិត្ត​ម្រាម​នេះ​ដូចៗ​គ្នា។ ក្រៅ​ពីនេះ​ក៏​នៅ​ចូល​ចិត្តពាក់​ខ្សែដៃ​និង​ខ្សែ​កធំៗ​ដែល​បុរសពិត​​ភាគ​ច្រើន​មិន​ចូល​ចិត្ត។

១៤. បើ​គេ​មិន​មែន​ជា​អ្នក​លេង​ហ្គីតា តែ​បែរ​ជា​ទុក​ក្រចកម្រាម​ដៃ​កូន​វែងៗ ក៏​គួរ​ឲ្យ​សង្ស័យ​​ដូច​គ្នា ព្រោះ​បុរសគ្រប់​លក្ខណៈ​ទូទៅនឹង​គិត​ថា​ ជា​រឿង​រំខាន​មិន​សូវ​ចូល​ចិត្ត​ទុក​​ក្រចក​វែងៗប៉ុន្មាន​​ទេ ជាពិសេស​ម្រាម​កូន។

១៥. បើ​គេ​ចូល​ចិត្ត​ទិញ​សៀវភៅ​ឬទស្សនាវដ្តី​ដែល​មាន​តែ​រូប​បុរសសង្ហាៗ ច្រើន​ជាង​សៀវភៅ​ដែល​មាន​រូប​នារី​ស្អាតៗ កុំ​គិត​ថា​គេ​ជាសុភាព​បុរសឲ្យ​សោះ ព្រោះ​កំលោះ​ៗ​​៩៩%​ទៅ​ហើយ​ ​​​ដែល​ចូល​ចិត្ត​មើល​រូប​ស្រីៗ​​ច្រើន​ជាង​រូប​ដែល​មាន​បុរស​សាច់​ដុំ​ស្អាត។

១៦. បុរសពិតៗ​ នៅ​ពេល​ភ័យ​ឬភ្ញាក់​ នឹងមិន​បញ្ចេញ​សំឡេង​​បែប​មនុស្ស​ស្រី​នោះ​ទេ ទោះបី​គេ​ជា​មនុស្ស​ដែល​ពូកែ​ភ្ញាក់​ក៏​ដោយ។ សាក​ល្បង​យក​ពស់​ជ័រ​បោះ​ទៅ​លើ​​គេ​សាក​មើល៍ បើ​គេ​ភ្លាត់​សំឡេង​ឧទាន​ស័ព្ទ​អ្វី​ប្លែកៗ ឬសម្តែង​កាយ​វិការ​ដូច​ស្រី ក៏​ជា​រឿង​មួយ​អាច​ទៅ​រួច​ដែរ។

១៧. បុរស​ពិតៗ​ដែល​មិន​មែន​ជាហ្គេហ៍​ ទោះ​ជា​​មាន​សិល្បៈ​ក្នុង​ការ​និយាយ​យ៉ាង​ណា​ ក៏​នៅ​តែ​និយាយ​​មិន​បាន​ល្អ​ដូច​បុរស​ដែល​ជាហ្គេហ៍​ដែរ។ ហ្គេហ៍​ពូកែ​និយាយ​ឲ្យ​គេ​ឆាប់​ជឿ ចាប់​ចិត្ត​ជក់​អារម្មណ៍​ណាស់ ហើយ​ក៏​ជា​អ្នក​ស្តាប់​ដ៏​ល្អ​ទៀត។ បុរស​ពិត​​អាច​នឹង​គ្មាន​សមាធិ​បាន​យូរ​ទេក្នុង​ការ​ស្តាប់​មនុស្ស​ស្រី​និយាយ តែ​ហ្គេហ៍​ចេះ​អត់​ធន់​បាន​ល្អ​ណាស់​ក្នុង​​រឿង​បែប​នេះ​។

១៨. ឧស្សាហ៍​ពិនិត្យ​មើល​ភាសា​កាយ​វិការ​របស់​គេ​ផង​ ព្រោះ​ហ្គេហ៍​ភាគ​ច្រើន​លាក់​ខ្លួន​ នៅ​ក្នុង​សម្បក​កាយ​របស់​មនុស្ស​ប្រុសបាន​ល្អ​ណាស់។ សក់​ក៏​សិត​មិន​​បានរៀបរយ ស្លៀកពាក់​ក៏​មិន​រឹប​រាង តែ​យើង​ក៏​មាន​វិធី​សង្កេត​តាម​រយៈ​កាយ​វិការ​របស់​គេ​បាន​ដូច​ជា​បុរស​ពិត​មិន​សូវ​ច្រត់​ចង្កេះ ឬចាប់​ត្រគាករបស់​ខ្លួន​​ពេក​ទេ បើ​គេ​ចូល​ចិត្ត​សម្តែង​កាយ​វិការ​បែប​នេះ​ជា​រឿយៗ​ដោយ​មិន​ដឹង​ខ្លួន ​ធានា​ថាគេ​ពិត​ជា​…ហ្គេហ៍​ដូច​​ដែល​អ្នក​សង្ស័យ​ហើយ។

១៩. ឮ​តាម​គ្នា​ថា​ ហ្គេហ៍​ចូល​ចិត្ត​ប្រើ​ខោ​ក្នុង​ពណ៌​ស តែ​ពេល​ខ្លះ​ក៏​មាន​ជា​ខោ​ក្រឡា​បង្កង់​ដែរ។ សាក​ចាំ​លួច​មើល​ពេល​គេទៅហែល​ទឹក​មើល៍​ក៏​បាន​ ហ្គេហ៍​ពិត​ៗ​នឹង​មិន​​ចូលចិត្ត​ស្លៀក​ខោ​ខ្លី​រលុង​ៗ​យ៉ាង​ច្បាស់​ណាស់។

២០. បុរស​ស្រឡាញ់​បុរស​ពូកែ​ចងក្រវ៉ាត់​ក​ បាន​រៀប​រយ​ល្អ​ជាង​បុរស​ពិតៗ​ខ្លាំង​    ណាស់។​ ដំបូង​គេ​អាច​នឹង​មិន​ចេះ​ចង​ តែ​បើ​គេ​បាន​រៀន​ចងម្តង​ហើយ សាក​ចាំ​មើល​ចុះ​ បុរស​​ដែល​ជា​អ្នក​បង្រៀន​គេ​នោះ​ នឹង​ចងមិន​ពូកែ​ដូច​ហ្គេហ៍​ឡើយ​ ហើយ​នារី​មួយ​ចំនួន​ក៏​ត្រូវ​ដាក់​ពាក្យ​ចុះ​ចាញ់​ដែរ។

២១. បុរស​ពិតៗ​មួយ​ចំនួន​ក៏​ចូល​ចិត្ត​ដាក់កន្សែង​ជូត​មុខ​តាម​ខ្លួន​ដូច​គ្នា តែ​ក៏​មិនមែន​សុទ្ធ​​តែ​គ្រប់​គ្នា​នោះ​ទេ។ ចំពោះ​ហ្គេហ៍​វិញ​គឺ​ស្ទើរ​តែ​គ្រប់​គ្នា​ហើយ​ ដែល​ដាក់​កន្សែង​​ជូត​មុខ​តាម​ខ្លួន ហើយ​ជាកន្សែង​ដែល​អ៊ុត​ស្អាត​បាត​រៀប​រយ មិន​មែន​ជា​កន្សែង​ផ្ទាំង​ធំៗ​ដូច​បុរស​ទូទៅ​ប្រើ​នោះ​ទេ។

២២. ហ្គេហ៍​ជា​មនុស្ស​រើស​អាហារ​ណាស់ ពោល​មនុស្ស​ប្រភេទ​នេះ​មិន​មែន​ជា​មនុស្ស​រស់​ស្រួល​ស៊ី​ស្រួល​នោះ​ទេ។ ពេល​ខ្លះ​ឃើញ​គេ​ទទួល​អាហារ​​ដែល​សាមញ្ញ​យក​ពី​ស្រុក​ស្រែ​ចម្ការ ពេល​ខ្លះ​ឃើញ​គេ​រើស​បន្លែ​ដែល​ដង្កូវ​ចោះ​ព្រោះ​ជា​បន្លែ​ដែល​មិន​ប្រើ​សារធាតុ​គីមី ព្រោះ​គេ​ផ្តល់​ភាព​សំខាន់​រឿង​សុខ​ភាព​និង​ចំណី​អាហារ​នេះ​ខ្លាំង​ណាស់។ បើ​ឲ្យ​បបួល​គេ​និយាយ​ពី​រឿង​អាហារ​នេះ​ អ្នក​ពិត​ជា​ត្រូវ​អង្គុយ​ស្លឺ​ភ្នែក​ស្តាប់​​គេ​និយាយ​ពី​​គុណសម្បត្តិ​និង​គុណ​វិបត្តិ​របស់​អាហារ​មួយ​ចំនួន​មិន​ខាន។

២៣. ហ្គេហ៍​ភាគ​ច្រើន​មិ​ន​ចូលចិត្ត​ខ្ទើយ​ទេ។ អ្នក​អាច​សង្កេត​បាន​ ព្រោះ​គេ​ចូល​ចិត្ត​  សម្តែង​កាយ​វិការ​ស្អប់​ខ្ទើយ​យ៉ាង​បញ្ចេញ​មុខ​មាត់ ជា​ង​បុរសពិតៗ​ខ្លាំង​ណាស់។

២៤. បុរស​ពិតៗ​ភាគ​ច្រើន​ក៏​មិន​ចូល​ចិត្ត​កូន​ក្មេង​ដែរ តែ​ពួកហ្គេហ៍​នឹង​បញ្ចេញ​កាយ​វិការ​ឲ្យ​ឃើញ​តែ​ម្តង​ថា​ គេ​មិន​ចូល​ចិត្ត​ក្មេង។ បុរស​ខ្លះ​អាច​ជេរ​ឬស្តី​បន្ទោស​ក្មេងៗ​ដែល​ខិល​ខូច​ តែ​ក៏​មាន​ខ្លះ​ចូល​ចិត្ត​លេង​ជាមួយ​ក្មេង។ សម្រាប់​ពួកហ្គេហ៍​វិញ​គឺ​គ្មាន​ពេល​មក​អង្គុយ​ប្រឡែង​លេង​នឹង​កូន​ក្មេង​ទេ លើក​លែង​តែ​ហ្គេហ៍​ចាស់​ទុំ​មួយ​ចំនួន​ដែល​​មាន​អារម្មណ៍​ចូល​ចិត្ត​លេង​សើច​នឹង​ក្មេងៗ​ខ្លះ។

២៥. បើ​មើល​លើរូប​រាង​កាយ​មិន​ច្បាស់​ អាច​នាំ​គ្នា​ទៅ​មើល​​ក្នុង​គ្រួសារ​ក៏​បាន។ បុរស​ខ្លះ​អាច​ក្លាយ​ជា​ហ្គេហ៍​បាន បើ​ទោះ​ជា​គេ​គ្មា​ន​​អរម៉ូន​ភេទ​ខុស​ប្រក្រតី​ក៏​ដោយ។ បើ​ក្មេង​ណា​​ស្អប់​ឪពុក​បំផុត​ហើយ​ត្រឡប់​មក​ចូល​ចិត្ត​ម្តាយ​យ៉ាង​ជិត​ដិត​បំផុត​នោះ​ គេ​នឹង​មាន​ផ្លូវ​ជា​ហ្គេហ៍​បាន។ ម្យ៉ាង​ហ្គេហ៍​ក៏​ឆ្លង​តាម​តំណពូជ​ដែរ បើ​គ្រួសារ​របស់​ម្តាយ​ធ្លាប់​មាន​នរណា​ម្នាក់​ជាហ្គេហ៍ ពេល​កូន​កើត​មក​មាន​ភាគ​រយ​៣​ដង​​ច្រើន​ជាង​​មនុស្ស​ធម្មតា​ ដែល​ថា​កូន​នោះ​នឹង​ក្លាយ​ជា​ហ្គេហ៍៕

Read Full Post »

a_frozen_flower_post1

ប្រវត្តិសាស្ត្រ​ ព្រះរាជ​ដំណាក់ ស្នេហា សង្គ្រាម​ ព្រះរាជា​ អង្គរក្ស ព្រះជាយា… ទាំង​អស់​នេះ​សុទ្ធ​តែ​ប្រាកដ​ចេញ​ជារូប​ភាព នៅ​ក្នុង​គំនិត​របស់​អ្នក​ដឹកនាំ​រឿង​«យូហា» ហើយ​ថែម​ទាំង​បាន​ប្រឌិត​ច្នៃ​​ រហូត​ក្លាយ​ជា​ខ្សែ​ភាពយន្តជីវិត​ ដែល​និយាយ​ពី​ទំនាក់​ទំនង​ស្នេហា​​ដ៏​ជ្រាល​ជ្រៅ​ រវាង​ព្រះ​រាជា​និង​អង្គរក្ស ដោយ​មាន​ព្រះ​ជាយា​ជាតួអង្គ​សំខាន់​ម្នាក់​នៅ​ក្នុងរឿង​​ដែរ។

          គ្រាន់​តែ​បើក​ឆាក​ភ្លាម ភាពយន្ត​បាន​បង្ហាញ​ឲ្យ​ឃើញ​ពី សម្ព័ន្ធ​ភាព​របស់​តួអង្គ​ពីរ​នាក់ ដោយ​ទាយ​មិន​ខុស​ថា សម្ព័ន្ធ​ភាព​នោះ​គឺ​ជា​សេចក្តី​ស្នេហា​ របស់​កំពូល​ព្រះរាជា​វ័យ​ក្មេង​មាន​ចំពោះ​អង្គរក្សកំលោះ​ បើ​ទោះ​ជា​​ព្រះអង្គ​មាន​ព្រះ​ជាយាប្រៀប​បាននឹង​​ទេព​អប្សរ​នៅ​នេបនិត្យ​ជិត​កាយ​ក៏​ដោយ។

          ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ព្រះ​រាជា​កាន់តែ​ផ្តល់​ការ​ចាប់​អារម្មណ៍​ ទៅ​លើ​អង្គរក្ស​ទ្វេ​ឡើង​ៗ បើ​ទោះ​ជា​និយាយ​ថា​ ស្រឡាញ់​រហូត​ងប់​ងល់​ក៏​មិន​ខុស រហូត​ដល់​ថ្ងៃ​ដែល​ត្រូវ​ការ​ព្រះ​រាជាទាយាទ ទើប​ព្រះ​រាជា​ដែល​មិន​ធ្លាប់​រួម​ដំណេក​ជាមួយ​ ព្រះ​មហេសី​ម្តង​ណា​សោះនោះ បញ្ជាឲ្យ​អង្គរក្សទទួល​នាទី​នេះ​ជំនួ​សវិញ។

          ​ចំពោះ​អង្គរក្ស​ដែល​ជាគូស្នេហ៍​ដ៏​ផ្អែម​ល្ហែម​របស់​ព្រះ​រាជា ហើយ​ធ្លាប់​មាន​សម្ព័ន្ធ​ផ្លូវ​ភេទ​បែប​បុរស​ស្រឡាញ់​បុរសជាមួយ​គ្នា​នោះ នៅ​ពេល​បាន​មក​ជួប​ព្រះ​មហេសី​និង​សម្ព័ន្ធ​ផ្លូវ​ភេទ​តាម​ដែល​ធម្មជាតិ​សាង​ឲ្យ​បែប​បុរស​នារី,  អារម្មណ៍​របស់​អង្គរក្ស​ដែល​មាន​បេះ​ដូង​កប់យ៉ាង​​ជ្រៅៗ​នោះ​ អាចមិន​មែន​ជាហ្គេហ៍​តែ​ដែលបាន​​ធ្វើ​ទៅ​នោះ​ ក៏​គ្រាន់​តែ​ជា​ការ​ថ្វាយ​ការ​បម្រើដល់​ព្រះ​រាជា​ប៉ុណ្ណោះ។ក្រៅ​ពី​កើ​ត​មាន​ភាព​ជ្រួល​ច្របល់​ក្នុង​អារម្មណ៍​​​ក៏​បាន​ធ្វើ​ឲ្យ​អង្គ​រក្ស​រូប​នោះ​ទទួល​​ដឹង​ថា នោះ​ហើយ​គឺ​ជាអ្វី​​ដែល​គេ​ត្រូវ​ការ  គឺ​មិន​មែន​ជា​ស្នេហា​ខុសបែប​ខុស​បទដែល​ខ្លួន​កំពុងប្រព្រឹត្តនោះ​ទេ។

Read Full Post »