
«នៅទេ… កំពុងចាំឲ្យគេ មកដាក់ពាក្យ!»
រតនានិយាយហើយ ងាកមកមើលភាគីម្ខាងទៀតយ៉ាងពេញភ្នែក ខ្សែភ្នែកបញ្ជាក់ប្រាប់រឿងរ៉ាវក្នុងចិត្តដែលគេមើលមិនធ្លុះ។
«ចុះឯងវិញ រៀបការអង្កាល់?» រតនាខ្លួនឯងក៏សាកល្បងសួរចំណោទ ដែលនៅជាប់ជំពាក់ក្នុងចិត្ត។ គូសន្ទនាម្ខាងទៀត គិតឃើញអ្វីម្យ៉ាងក៏តបទៅថា៖
«ក៏ឆាប់ៗនេះហើយ! ប្រហែលជាមិនដល់ប៉ុន្មានខែទៀតទេ…»
បេះដូងរបស់រតនា ត្រូវកាត់ផ្តាច់ជ្រុះជាជម្រៀកភ្លាមៗ… នេះមិត្តសម្លាញ់របស់យើង និងជាមនុស្សដែលយើងលួចស្រឡាញ់ កំពុងតែជិតរៀបការហើយហ៎?
«ចូលរួមត្រេកអរផងចឹង! កុំភ្លេចផ្ញើសំបុត្រអញ្ជើញទៅផងណ៎ា!»
«មិនភ្លេចទេ មនុស្សសំខាន់បែបនេះ!» វិបុលនិយាយដោយក្រសែភ្នែកញឹមៗ។
តាមផ្លូវដែលរថយន្តបើកបរចេញទៅ រតនាអង្គុយស្ងាត់ស្ងៀមដូចគល់ឈើ មិនព្រមមាត់កអ្វីសោះ។ សម្តីដែលសម្លាញ់គេនិយាយធ្វើឲ្យទឹកជន់លិចមាត់… ខុសប្លែកពី វិបុល ដែលបើកភ្លេងស្តាប់យ៉ាងរីករាយ។
«ទៅញ៉ាំនៅកន្លែងដើមឬយ៉ាងណា?» វិបុលផ្តើមសួរ។
«ក៏ល្អ! ព្រោះចង់ដឹងថា នៅឆ្ងាញ់ដូចដើមទៀតឬអត់?»
បន្ទាប់ពីនោះ ម្នាក់ៗក៏ស្ងាត់ស្ងៀមទៅ… តែត្រឡប់មករអ៊ូរង៉ូវ នៅក្នុងគំនិតរៀងៗខ្លួន។ ម្នាក់កំពុងធ្វើចិត្តដែលអ្នកម្ខាងទៀតនឹងរៀបការក្នុងពេលឆាប់ៗនេះ។ ចំណែកម្នាក់ទៀត កំពុងទស្សន៍ទាយអារម្មណ៍នៅក្នុងចិត្តរបស់ភាគីម្ខាង ថាគេគិតយ៉ាងណាចំពោះសម្តីដែលខ្លួននិយាយសាកចិត្ត។
«ថ្ងៃនេះ មើលទៅឯងដូចជាស្ងាត់ៗយ៉ាងម៉េចមិនដឹង តាំងពីបើកឡានចេញពីផ្ទះអ៊ំមក មិនឃើញបបួលគ្នានិយាយសោះ?»
«គ្មានរឿងអីទេ! គ្រាន់តែកំពុងគិតថា នឹងរកផ្ទះស្នាក់នៅឯសៀមរាបយ៉ាងម៉េច?»
«មិនឃើញមានអីគួរឲ្យខ្វាយខ្វល់ផង! គ្នាមានមិត្តភក្តិនៅទីនោះឲ្យគគោក… កុំព្រួយអី ចាំគ្នាសាកឲ្យពួកគេរកឲ្យ។» វិបុលនិយាយ ខណៈដែលគេ ក៏កំពុងគិតផែនការអនាគតជាថ្មី។ ពេលនេះគេយល់ឃើញថា គួរតែដល់ពេលដែលគេត្រូវផ្លាស់ទៅធ្វើការនៅសៀមរាបហើយ ព្រោះគេប្រហែលជាអត់ទ្រាំមិនបាន ដែលត្រូវមកនៅកាន់តែឆ្ងាយពីគ្នាដល់ថ្នាក់នេះ។
មកដល់មុខផ្សារអូរឫស្សី ក្លិនឈ្ងុយចម្រុះបែប ព្រមជាមួយសំឡេងឆាឆៀវៗក៏រសាត់ចេញពីរទេះលក់ចំណីផ្សេងៗ។ នរណាដែលបានស្រង់ក្លិន និងសំឡេងប្រទាក់ចិត្តបែបនេះ ទោះជាមិនចង់ក៏ត្រូវតែនឹកឃ្លានដែរ។ ក្តៅៗទាន់ៗចិត្ត… មិនថាសាច់គោអាំង, នំប៉័ងប៉ាតេ, ពងទាកូន, គុយទាវ បបរ, បាយឆា មីឆា…
«អូ… ម៉ូយចាស់តើ! បាត់មុខបាត់មាត់យូរហើយ… កំលោះៗអស់ទៅ កាន់តែសង្ហា! ថ្ងៃនេះនាំគ្នាមករំឭកអនុស្សាវរីយ៍មែនទេ?» អ៊ំប្រុសម្ចាស់រទេះរុញ សួរ។
វិបុលញញឹម ងាកទៅមើលរតនាឃើញធ្វើមុខស្រពោន។ គេប្រញាប់តបទៅ អ៊ំចុងភៅនោះវិញ៖
«ដោយសារមីឆាលោកអ៊ំនេះហើយ ទោះពួកខ្ញុំទៅដល់ទីណា ក៏មិនភ្លេចទីនេះដែរ ដល់ខួបមួយឆ្នាំត្រូវតែវិលមកជួបលោកអ៊ំឲ្យទាល់តែបាន!»
វិបុលនិយាយហើយក៏សើច ឯអ៊ំម្ចាស់តូបក៏ញញឹមទទួល ព្រមជាមួយសំណួរថ្មី៖
«បើអ៊ំស្មានមិនខុសទេ… ក្មួយទាំងពីរ ពិតជាមិនញ៉ាំអ្វីផ្សេងក្រៅពីមីឆាទេ មែនទេ?»
«មានស្រាបៀរទេអ៊ំ សុំបួនប្រាំកំប៉ុងផង!» រតនានិយាយ ដោយរក្សាទឹកមុខស្មើ ដដែល។
«ស្អីគេហ៎ះ? រាល់ដងក្រែងឯងមិនធ្លាប់ញ៉ាំបៀរទេ មិនមែនឬ? ចុះលើកនេះ កើតអី ឬអត់?» វិបុលសួរដោយក្តីភ្ញាក់ផ្អើល ព្រោះរាល់លើកមិត្តរបស់គេ មិនចូលចិត្តផឹកគ្រឿងស្រវឹងឡើយ។
«គ្មានអីទេ គ្រាន់តែចង់សាកផឹកមើលប៉ុណ្ណោះឯង!» ធាតុពិត រតនាចង់ផឹកដើម្បីឆ្លងភាពកំលោះឲ្យមិត្តទៅវិញទេ និងផឹកដើម្បីឲ្យខ្លួនឯងភ្លេចរឿងនេះផង។
ក្រោយពីអ្នករត់តុ លើកស្រាបៀរមកដាក់ជូនរួចរាល់ហើយ រតនាក៏ផឹកយកៗដោយគ្មានប្រណី បណ្តោយឲ្យវិបុលអង្គុយញ៉ាំមីឆាតែម្នាក់ឯង។ មីឆាចានពិសេស ដែលទន្ទេញជាប់មាត់ថាចង់ញ៉ាំៗ ក៏ត្រឡប់ជាមិនបានទទួលការចាប់អារម្មណ៍ពីរតនាសូម្បីបន្តិច។
ពេលវេលាកន្លងទៅ ព្រមៗជាមួយនឹងកំប៉ុងស្រាបៀរ ដែលគេលើកដាក់ៗដូចផឹកទឹក ក៏បណ្តាលឲ្យរតនាឡើងមុខក្រហម ហើយក្បាលក៏ចាប់ផ្តើមងីងើ រហូតធ្វើឲ្យវិបុលកើតក្តីបារម្ភ។
«គ្នាគិតថា យើងគួរតែត្រឡប់ទៅផ្ទះទៅហ្អេ៎… មើលទៅឯងដូចជាមិនស្រួលហើយ?»
«ឯង… ជូន… យើង… ទៅ… សណ្ឋាគារ… ណ៎ា!…» រតនានិយាយក្ងួរចេញមកដោយភាពស្រវឹង។
វិបុលមិននិយាយអ្វីត ក៏ងើបទៅគ្រាមិត្តចេញពីតុ នាំខ្លួនបញ្ចូលក្នុងរថយន្តរួចបើកសំដៅទៅសណ្ឋាគារ។ ចំណែករតនា គ្រាន់តែបានមកដល់ក្នុងរថយន្ត ក៏ដេកលក់ដូចស្លាប់លែងដឹងអ្វីទាំងអស់។ ពេលរថយន្តបើកមកដល់មុខសណ្ឋាគារ វិបុលព្យាយាមដាស់មិត្តរបស់គេ តែរតនានៅតែមិនដឹងសតិ។ កំលោះក៏ចុះទៅសួរអ្នកត្រួតពិនិត្យបញ្ជីចូល ហើយយកកូនសោនាំរតនាឡើងទៅលើបន្ទប់។ ពេលចូលមកដល់ក្នុងបន្ទប់ វិបុលក៏ ដាក់រតនាសន្សឹមៗលើគ្រែដេក។ សំឡេងមមើក៏លាន់ឡើង៖
«បុល! ត្រេកអរផងណ៎ា… ដែលឯងជិតរៀបការ… ចូលរួមត្រេកអរផង!»
កំលោះស្តាប់ហើយស្រឡាំងកាំង ព្រោះការដែលមិត្តរបស់ខ្លួន ញ៉ាំស្រាបៀរច្រើនយ៉ាងនេះ ក៏មកពីខ្លួនឯង។
«បន្តិចទៀត ខ្ញុំនឹងទៅនៅសៀមរាបហើយ! យើងប្រហែលជាមិនបានជួបគ្នាទៀតទេ… សុំឲ្យឯងមានសេចក្តីសុខណា មនុស្សល្អរបស់ខ្ញុំ! មិត្តសម្លាញ់ដែលខ្ញុំស្រឡាញ់បំផុត!»
វិបុលឱនមុខចុះសន្សឹមៗ …បបូរមាត់របស់គេក៏ផ្តិតយក សេចក្តីស្រឡាញ់លើថ្ងាសរបស់មិត្តយ៉ាងថ្នមៗ។ បន្ទាប់មក កំលោះក៏យកកន្សែងមកជូតខ្លួនឲ្យមិត្តសម្លាញ់ ដែលគេលង់ស្នេហ៍មកជាយូរហើយ តាំងពីថ្ងៃដែលបានស្គាល់គ្នាគ្រាដំបូង…
ព្រឹកស្អែកឡើង រតនាដឹងខ្លួនដោយអាការៈឈឺក្បាលយ៉ាងខ្លាំង។ គេចាប់ផ្តើមញីភ្នែក ហើយប្រឹងសម្លឹងមើលទៅជុំវិញបន្ទប់ ឃើញវិបុលដេកអង្កុញជើងកំប្រោនៗលើសាឡុងយ៉ាងលំបាក ព្រោះភាពត្រជាក់របស់ម៉ាស៊ីនត្រជាក់ ដែលបើកចោលក្នុងបន្ទប់ ធ្វើឲ្យគេរងា។ រតនាងើបក្រោកចេញពីគ្រែយឺតៗ ហើយយកភួយទៅគ្របដណ្តប់ឲ្យវិបុលយ៉ាងថ្នមៗ តែពេលភួយប៉ះដល់រាងកាយ មិត្តរបស់គេក៏ភ្ញាក់ដឹងខ្លួនឡើងភ្លាមៗ។
«ភ្ញាក់យូរហើយឬ?»
«អត់ទេ… ទើបតែភ្ញាក់នេះឯង។ ឃើញឯងដេករងាឱបដៃ គ្នាក៏ងើបយកភួយមក ដណ្តប់ឲ្យ។»
រតនាសន្សឹមៗទប់ខ្លួនឯងតិចៗ ទៅអង្គុយលើគ្រែដោយអាការវិលមុខ។ ស្រាប់តែគេក៏ងើបឡើងរត់សំដៅបន្ទប់ទឹកយ៉ាងទាន់ហន់ ហើយក្អួតវ៉កៗក្នុងបង្គន់យ៉ាងខ្លាំង។ វិបុលរត់ទៅ គក់ខ្នងឲ្យមិត្តថ្នមៗ… ក្រោយពីក្អួតអស់ហើយ គេក៏ឲ្យរតនាខ្ពុលមាត់ ហើយក៏គ្រាសន្សឹមៗមកដាក់លើគ្រែ។
«មិនធ្លាប់ផឹក ហើយទៅផឹកធ្វើអី?!!» វិបុលបន្ទោសមិត្ត។
«គ្មានអីទេ… គ្រាន់តែចង់ផឹក ដើម្បីឲ្យអ្វីៗនៅក្នុងចិត្តបានធូរស្រាលខ្លះ!» រតនានិយាយ កែវភ្នែកដិតដាមដោយភាពក្រៀមក្រំ។
«បើឯងមានអ្វីចង់ប្រាប់គ្នា ឯងអាចនិយាយប្រាប់បានណ៎ា!» វិបុលនិយាយដូច្នេះព្រោះ យប់មិញពាក្យមមើរបស់សម្លាញ់ ក៏ធ្វើឲ្យគេកាត់យល់បានថា អ្នកដែលគេកំពុងគ្រានេះ គិតយ៉ាងម៉េចជាមួយគេ។
«គ្មានរឿងអីទេ! ខ្ញុំធ្លាប់ប្រាប់ហើយតើ ថាគ្មានអីពិតមែន!»
«ការលាក់រឿងទុកនៅក្នុងចិត្តតែម្នាក់ឯង មិនមែនជាផ្លូវដោះស្រាយល្អទេណ៎ា!» វិបុលនិយាយដាស់តឿន រួចក៏ដើរទៅអើតមើលទេសភាពតាមមាត់បង្អួច ដោយបង្កប់ភាពឈឺចុកចាប់នៅក្នុងក្រសែភ្នែក។ មិត្តរបស់គេមាត់រឹងមែនទែន មិនព្រមនិយាយការពិតសោះ ខុសអំពីខ្លួនគេ ដែលពេលនេះនៅក្នុងប្រលង់ភ្នែក កំពុងតែមានតំណក់ទឹកថ្លាៗ រមៀលធ្លាក់ចុះមកដោយសេចក្តីខូចចិត្ត។
ក្រោយពីបានដេកសម្រាកបន្តិចមក រតនាក៏ស្វាងស្រវឹងដោយមានវិបុលដែលសុំច្បាប់ការងារមកចាំមើលថែដោយក្តីបារម្ភ ទោះបីជាត្រូវដេញឲ្យទៅធ្វើការយ៉ាងណាក៏មិនព្រមទៅ។
«ឲ្យគ្នាបានមើលថែឯងខ្លះផង… ឯងចាំមិនបានហ៎ កាលសម័យយើងនៅរៀន គ្នាត្រឡប់មកផ្ទះវិញស្រវឹង មិនមែនឯងឬជាអ្នកមើលថែគ្នា? លើកនេះបណ្តោយឲ្យគ្នាបានមើលថែឯងម្តងទៅ!» វិបុលនិយាយជាមួយសម្លាញ់ រហូតធ្វើឲ្យរតនាទន់ចិត្ត។
«ភ្ញាក់ហើយឬ? នៅឈឺក្បាលទៀតទេ?» វិបុលផ្តើមសួរ នៅពេលឃើញរតនាបើកភ្នែកឡើង។
«ខ្ញុំដេកយូរប៉ុណ្ណាហើយ? ហ៊ឺ… អរគុណឯងច្រើនណា ដែលបារម្ភ។»
«មិនអីទេ…»
«ចុះបើឯងនៅមើលថែគ្នាបែបនេះ សង្សារឯងមិនរករឿងទេអេះ?»
«គេមិនថាអីទេ ព្រោះគេយល់ចិត្តខ្ញុំច្បាស់ណាស់!» វិបុលបង្ខំចិត្តកុហកព្រោះសង្សារគេពិតមែន ទើបតែទូរស័ព្ទមកឡូឡាអំបាញ់មិញនេះឯង។ គេនៅគិតមិនឃើញសោះឡើយ ថាគួរធ្វើយ៉ាងម៉េចតទៀតល្អ ព្រោះវាជាកំហុសរបស់គេខ្លួនឯង ដែលទៅ ទាក់ទងមនុស្សស្រីដើម្បីបំភ្លេចមិត្តសម្លាញ់ម្នាក់នេះចោល។
ក្នុងពេលដែលរតនាព្យាយាមងើបចេញពីគ្រែ វិបុលក៏ចូលទៅជួយគ្រា តែដោយសារមិនបានទប់ជំហរស្រួលបួល រតនាក៏ភ្លាត់ស្នៀតដួលទៅលើគ្រែម្តងទៀតព្រមជាមួយនឹងកំលោះវិបុល ក៏រលំដេកលើគ្នាតែម្តង។ ច្រមុះរបស់អ្នកទាំងពីរ បែរមកចំទិសដៅរកគ្នាស្ទើរតែប៉ះទៅហើយ។ វិបុលសម្លឹងមិត្តសំឡាញ់ ដោយក្រសែភ្នែកយ៉ាងចម្លែក ហើយនៅទីបំផុតគេក៏មិនអាចហាមឃាត់ចិត្តខ្លួនឯងបាន… កំលោះរូបស្រស់ក៏ឱនមុខសន្សឹមៗថើបមិត្តរបស់ខ្លួនយ៉ាងត្រេកត្រអាល។ រតនាព្យាយាមរើបម្រះ តែក៏មិនបានសម្រេច ព្រោះមនោសញ្ចេតនា និងសេចក្តីត្រូវការដែលកប់យ៉ាងជ្រៅនៅក្នុងចិត្ត បានធ្វើឲ្យគេព្រមចុះចាញ់។ ទីបំផុត គេក៏ព្រមរួមកាយរួមចិត្តតែមួយ ជាមួយមិត្តសម្លាញ់។ ចរន្តឈាមរត់ច្រាលពេញខ្លួនអស់ទៅហើយ! វិបុលសន្សឹមៗប្រលេះឡេវអាវរបស់រតនាចេញ ហើយឱនមុខចុះប្រើមាត់និងច្រមុះថើបឈ្មុសឈ្មុលយ៉ាងវក់វីពេញសាច់ដុំដើមទ្រូង។ រតនាមានដើមទ្រូងស៊ិចស៊ីស្អាតណាស់ ទាំងសទាំងហាប់ណែន ហើយថែមទាំងមានរោមតូចៗ ដុះតាមចន្លោះទ្រូងរាយជាខ្សែ បន្តចុះមករហូតដល់រន្ធផ្ចិត។ កាយវិការរបស់វិបុល ធ្វើឲ្យដៃគូរបស់ខ្លួនស្រៀវស្រើបញ័ររញ្ជួយអស់ទាំងប្រាណ។ វិបុលបន្តប្រើអណ្តាតបបោសអង្អែលថ្នមៗតាមចង្អូរដើមទ្រូង ហើយខិតចុះមកក្រោមសន្សឹមៗតាមសាច់ដុំក្បាលពោះ។ មកដល់ត្រង់នេះ អណ្តាតរបស់គេហាក់ជក់ចិត្តមិនព្រមទៅណាសោះ ជាពិសេសត្រង់រន្ធផ្ចិតដែលមានរោមដុះវែងៗខៀវស្រងាត់ ឃើញហើយពិតជាព្រិលភ្នែកទ្រាំមិនបានទេ។ ទីបំផុតកំលោះវិបុលក៏សម្រាតខោរបស់រតនាចេញបន្តិចម្តងៗ ហើយចាប់ផ្តើមប្រើមាត់ចាត់ការប្អូនតូចរបស់មិត្តសម្លាញ់ ដែលកំពុងដំឡើងឫទ្ធិស្ទើរតែប្រេះខោទៅហើយនោះ មិនឲ្យឃ្នើសចិត្តទាន់ឡើយ។
«បុល!… គ្នាស្រៀវ… ណាស់!» រតនាបញ្ចេញសំឡេងថ្ងូរតិចៗ។
«មិនអីទេ… បន្តិចទៀតសាច់ឈាមយើង នឹងច្របាច់ចូលគ្នាតែមួយ!» វិបុលឱនទៅ ខ្សឹបដាក់ត្រចៀករតនាតិចៗ។
បន្ទាប់ពីនោះ វិបុលក៏ប្រើអណ្តាតនិងមាត់ធ្វើចលនាចុះឡើង ប្រឡែងលេងនឹងប្អូនតូចរបស់រតនាជាបន្ត។ មាត់និងអណ្តាតគេប៉ិនប្រសប់ណាស់ គ្រប់ចលនាសុទ្ធតែមានឥទ្ធិពលភ្ញោចអារម្មណ៍ររបស់ភាគីខ្លួនមិនតិចទេ។ នៅពេលដែលចំណីក្នុងមាត់កាន់តែ ពង្រីកខ្លួនអស់ពេញបន្ទុក អណ្តាតវិបុលក៏កាន់តែគ្រវីគ្រវាសចុះឡើងញាប់ស្អេក។ គេសង្កត់ធ្មេញខាំញេញតិចៗលើក្បាលអាអូនតូច រហូតរតនាត្រូវកន្ត្រាក់ដៃជើងញ័រខ្លួនចំប្រប់។ រតនាកាន់តែថ្ងូរ វិបុលកាន់តែរូតបៀមដកចេញដាក់ចូល ចុះឡើងកាន់តែញាប់។ ដោយសារភាពស្រៀវស្រើបខ្លាំងពេក រតនាក៏ស្រែកថ្ងូរឲ្យរហ៊ឹមខ្លាំងឡើងៗ ហើយចាប់បោចសក់ក្បាលវិបុលខ្ញុកខ្ញូវ ទៅតាមអារម្មណ៍ពុះកញ្ជ្រោលដ៏រោលរាល។ យូរៗម្តងគេរុញក្បាលវិបុលចេញហើយទាញចូលមកវិញរឿយៗ បត់បែនទៅតាមសំទុះនៃចំណង់ តណ្ហា។
បណ្តោយឲ្យដៃគូរុករានបានមួយសន្ទុះធំ រតនាក៏ត្រឡប់ខ្លួនឡើងមកជម្រុះខោអាវដែលនៅសេសសល់ជាប់ខ្លួនវិបុលចេញទាំងអស់ ហើយប្តូរមកធ្វើជាអ្នកវាយសម្រុកវិញម្តង។ នេះជាលើកទី១ហើយ ដែលគេឃើញរូបរាងអាក្រាត ដ៏ស៊ិចស៊ីរបស់វិបុល។ សាច់ដើមទ្រូងណែនហាប់ រំលេចដោយគ្រាប់ញើសតូចល្អិតៗ។ ក្បាលពោះមានផ្នត់ រន្ធផ្ចិតមានរោមជាខ្សែពណ៌ខៀវស្រស់ដុះបន្តពីថ្ងាសក្រោម។ រតនាស្ទើរតែស្រឡាំងកាំងនៅពេលបានយល់អាច្រមក់របស់មិត្តខ្លួន …នឹកស្មានមិនដល់សោះ ថាវិបុលមានប្អូនពៅធំហើយវែងយ៉ាងនេះ! រតនាទ្រាំលែងបានទៀតហើយ គេមុជក្បាលយ៉ាងតក់ក្រហល់ទៅបឺតជញ្ជក់មាត់របស់សម្លាញ់ចិត្ត ហើយដៃក៏សម្រូតចុះមកចាប់ឈ្លីប្រុសពៅដែលកំពុងខឹងងើបក្បាលផ្ងក់ៗ រង់ចាំការលួងលោម។ ដោយអារម្មណ៍កំពុងតែពុះកញ្ជ្រោលស្រាប់ដូច្នេះ រតនាចាត់ការវិបុលគ្មានប្រណីដៃឡើយ។ គេថើបជញ្ជក់ឈ្លេចឈ្លីមាត់វិបុលយ៉ាងយូរ រួចហើយក៏យកអណ្តាតមកលិទ្ធនៅចន្លោះក ទងត្រចៀក និងដើមក ហើយរំកិលមុខទាបចុះមកខាំក្រញីតិចៗ លើសាច់ដុំដើមដៃនិងដើមទ្រូង រហូតចេញស្នាមក្រហមពេញសាច់។ វិបុលមិនអាចទប់សំឡេងមិនឲ្យថ្ងូរចេញមកបាននោះទេ ដង្ហើមគេដង្ហក់ហើយថ្ងូររហ៊ឹះ ហ៊ីតហតៗ… យ៉ាងមិនដាច់សូរ។
ម្នាក់ៗប្តូរគ្នាត្រឡប់ចុះឡើង ម្តងធ្វើជាអ្នកវាយសម្រុកម្តងធ្វើជាអ្នកទទួល ដោយមិនព្រមនាំខ្លូនប្អូនតូច ញាត់ចូលទៅក្នុងរាងកាយណាមួយរៀងៗខ្លួន។ តែទោះជាយ៉ាងណា ក៏ពួកគេទាំងពីរមានសេចក្តីសុខរកអ្វីប្រៀបផ្ទឹមពុំបានដែរ ដែលបានជួយផ្តល់អារម្មណ៍សុខស្រួលដល់គ្នាទៅវិញទៅមក។ ទីបំផុតគូស្នេហ៍ឥតព្រាងទុកទាំងពីរ ក៏បញ្ចេញសេចក្តីសុខមកក្រៅព្រមៗគ្នា…
ក្រោយពីហេតុការណ៍នោះកន្លងផុតទៅ រតនាក៏ប្រញាប់ក្រោកចេញពីវិបុលភ្លាមៗ ហើយបែរខ្នងឱនមុខជ្រប់និយាយ៖
«គ្នាសុំទោសវិបុល! គ្នាសុំទោស គ្នាមិនបានតាំងចិត្តទេ!» រតនានិយាយផងយំផង។
វិបុលឃើញកាយវិការរបស់មិត្តដូចនោះ ក៏ងើបមកទាញកាយរតនាឱបពីក្រោយយ៉ាងណែនក្នុងផែនទ្រូង។
«រតនា គ្នាស្រឡាញ់ឯងណ៎ា! ដែលគ្នាធ្វើទៅនេះ ក៏ព្រោះគ្នាស្រឡាញ់ឯង។»
រតនាងើបមុខសម្លឹងមិត្តភាំង ដូចមិនជឿនឹងខ្សែភ្នែក៖
«មិនពិត! គ្នាមិនជឿថា ឯងនឹងមកស្រឡាញ់គ្នាទេ!»
«ការពិតគ្នាលង់ស្រឡាញ់ឯង តាំងពីយូរណាស់មកហើយ… ប្រហែលជាចាប់ផ្តើមស្រឡាញ់តាំងពីនៅក្មេងៗផងក៏មិនដឹង! គ្នាស្រឡាញ់គ្រប់បែបយ៉ាងដែលជារបស់ឯង… គ្នាចង់នៅក្បែរ ចង់កៀកកើយនៅជិតៗនឹងឯងគ្រប់ពេល… តែឯងតែងព្យាយាមគេចចេញពីគ្នាទៅកាន់តែឆ្ងាយរាល់ៗលើក!»
នេះហើយ ជាហេតុផលដែលធ្វើឲ្យរតនាផ្លាស់ទៅនៅផ្ទះជីដូនឯតាមខេត្ត មិនមែនគេផ្លាស់ទៅ ព្រោះចិត្តចង់ទៅនៅនោះទេ។
«ពិតឬបុល? …ឯងស្រឡាញ់គ្នាពិតមែនហ៎?»
«ពិតណាស់! គ្នាស្រឡាញ់ឯងពិតមែន តែគ្នាក៏ត្រូវសុំទោសឯងដែរ ដែលគ្នាទៅទាក់ទងនឹងនីតា ព្រោះនាងក៏ជាមិត្តជិតស្និទ្ធរបស់គ្នា ហើយម្យ៉ាងថែមទាំងដឹងទៀតថា គ្នាស្រឡាញ់ឯង!»
នៅពេលវិបុលនិយាយចប់ រតនាក៏ញញឹមចេញមកដោយភាពសប្បាយរីករាយ។ សេចក្តីសង្ឃឹមដែលសង្ឃឹមទុក ក៏ក្លាយជាការពិត។ បេះដូងដែលធ្លាប់នៅក្បែរៗគ្នាក៏ក្លាយជាបេះដូងតែមួយទៅហើយ។
«អរគុណណ៎ាដែលស្រឡាញ់គ្នា!» រតនានិយាយ។
«គ្នាក៏ត្រូវអរគុណឯងដូចគ្នា ដែលព្រមទទួលមនុស្សនិស្ស័យមិនល្អដូចគ្នានេះ!»
និយាយចប់ វិបុលក៏ប្រើបបូរមាត់ខ្លួនថើបលើបបូរមាត់រតនា យ៉ាងផ្អែមល្ហែម ហើយចាប់ត្រកងនាំទៅដេកលើគ្រែ។ ម្នាក់ៗក៏ចាប់ផ្តើមបន្ថែមសេចក្តីសុខ ដោយរសជាតិស្នេហាចំពោះគ្នាទៅវិញទៅមក៕
អរគុណមិត្តអ្នកនិពន្ធម្នាក់ ដែលបានជួយកែសម្រួលរឿងនេះ។
Read Full Post »