Feeds:
ប្រកាស
មតិ

Archive for ខែសីហា, 2009

ហ៊ីរ៉ូឈិ​ជាអ្នក​និពន្ធរឿង​កាទូន(cartoon) វ័យ​ក្មេង ទើប​តែ​មាន​ឈ្មោះថ្មីតែស្នាដៃល្អ។ រឿង​កាទូន​​របស់​ហ៊ីរ៉ូឈិ​មែនមែន​ជា​រឿង​កាទូន​បែបធម្មតាៗ​ ដូចកាទូន​ដទៃៗ​ទៀត​នោះទេ តែ​ជារឿង​កាទូន​ប្រភេទ​រឿង​ហ្គេហ៍ ដែលកំពុងទទួល​ការ​ពេញនិយមយ៉ាង​ខ្លាំង​ ពីសំណាក់​យុវវ័យ​អ្នក​អានជប៉ុន​មួយ​​ក្រុម។​

          កាទូន​របស់​ហ៊ីរ៉ូឈិ ប្រើ​​សិល្ប៍​វិធីខ្ពស់​​គួរ​ឲ្យ​ចាប់​អារម្មណ៍​ណាស់ បញ្ហារឿង​ត​ជាប់គ្នារដឹក​​​អាច​អន្ទង​ព្រលឹង​អ្នក​អានឲ្យ​​រំភើប​ញាប់​ញ័រ និង​ចង់​តាម​ដានតាំង​ពីដើម​រឿង​រហូតដល់​ចប់។ គេ​មានសមត្ថភាព​​ពិសេស ក្នុង​ការ​លើក​យក​ហេតុការណ៍​​​ប្រវត្តិសាស្ត្រ នៅ​ក្នុងអតីត​កាល​​របស់​ជប៉ុនមក​ប្រទាក់​​គ្នា​ឲ្យ​កើត​ជា​រឿង​រ៉ាវឡើង​ ដោយ​បញ្ចូលឆាក​ស្នេហា​ដ៏​រោល​រាល​រំជួលចិត្ត​ ទៅ​ក្នុង​សាច់​រឿង​នីមួយៗ​។

          ថ្ងៃ​នេះ​ ហ៊ីរ៉ូឈិ​ទើប​តែ​ត្រឡប់​មក​ពីយក​សំណៅ​រឿង ​វគ្គ​ថ្មីមួយទៀត​​​​របស់​​​កាទូន​ដែលគេកំពុង​សរសេរឲ្យ​ទៅ​រោង​ពុម្ព ​ហើយ​ដែល​ខាង​អ្នក​ត្រួត​ពិនិត្យ​​ក៏​បង្ខំ​ឲ្យ​គេ​ប្រឹង​សរសេរ​បញ្ចប់​ឲ្យ​ហើយ ​នៅយប់​ថ្ងៃនេះ។ ហ៊ីរ៉ូឈិ​ត្រឡប់​មក​ដល់​ផ្ទះក៏​ប្រញាប់​ចូល​ទៅក្នុងបន្ទប់​​របស់ខ្លួន ហើយ​ចាប់​ផ្តើម​សរសេរ​រឿងកាទូន​ត​ ដើម្បី​ឲ្យ​ចប់​​ក្នុង​រាត្រី​នេះ​ឲ្យ​បាន។

           ​រឿងកាទូន​ដែល​គេ​កំពុង​សរសេរ​នោះ ជា​រឿង​រ៉ាវ​ដែលកើត​ឡើង​នៅ​ក្នុង​សម័យ​មូរ៉ូម៉ាជិ នៅ​ពេល​​​​ដែលមេទ័ពជប៉ុន​ម្នាក់​ លើក​កង​ទ័ពទៅវាយ​រាជវាំង​​របស់​សូគុន ហើយ​កើត​ការ​ប្រយុទ្ធ​តទល់​គ្នា។ ដំណើរ​រឿង​សរសេរ​មក​ដល់​​វគ្គ​ ដែល​មេទ័ព​ជប៉ុន​ទទួល​រង​របួស​ក្នុង​ការ​តស៊ូ ហើយ​បាន​មក​ជួប​នាយ​​កំលោះ​ម្នាក់​ ដែល​ជា​ជាងដំ​​ដែក​​ធ្វើ​​ដាវ​។

          ហ៊ីរ៉ូឈិ​ចាប់​ប៉ាកកា​មក​គូស​វាស​រូប​ភាព​កាទូន​បន្តទៅតាម​សាច់​រឿង​​។ ស្នាម​គំនូសត្រូវ​បាន​សាង​​​បង្កើត​ឡើង​ជា​បន្ត​បន្ទាប់​តាម​លំដាប់​លំដោយ​។ គេ​គូរ​វាបាន​យ៉ាង​រហ័ស​រហួន​និង​ស្ទាត់​ជំនាញ។ ផ្នែក​ផ្សេង​ៗ​និង​អវយវៈ​ដទៃ​ទៀត​នៃ​រាង​កាយ​ ត្រូវ​បាន​គេ​ផ្តិត​យកមក​យ៉ាង​ត្រឹម​ត្រូវ​ដូច​របស់​ពិតៗ​គ្មាន​ខុស​ ដែល​ធ្វើ​ឲ្យ​រូប​កាទូន​របស់​គេ​ មើល​ទៅ​មា​នភាព​រស់​រវើក មាន​អារម្មណ៍​និង​ជីវិត​ជីវាដូច​រូប​ថត។

          ពេល​វេលា​ដ៏​តាន​តឹង​​ដំណើរការ​​​ទៅយ៉ាង​យឺត​យូរ រហូត​ហ៊ីរ៉ូឈិទទួល​អារម្មណ៍​ថាហត់​នឿយ​ទន់​ដៃ​ទន់​ជើង ហើយ​ចាប់​ផ្តើម​​អស់​កម្លាំង​ទៅៗ។ កែវភ្នែក​ទាំង​គូរ​បស់​គេ​ក៏ចុះរោយ ​ហើយបិទជិត    សន្សឹមៗ។ ទីបំផុត​ខ្លួន​ប្រាណ​ទាំង​មូល ​​ក៏​ទន់​ទ្រោប​ទៅលើគំនរ​​ក្រដាសរឿង​កាទូន​ ដែលគេ​កំពុង    សរសេរ។

          ហ៊ី​រ៉ូឈិចាប់​ផ្តើ​ម​ធ្លាក់​ចូល​ទៅ​ក្នុង​ភាព​រវើ​រវាយ… គ្រប់​ហេតុ​ការណ៍​ក្នុងរឿង​​​​កាទូន​ដែល​គេ​បង្កើត​ឡើង​ កំពុង​ជ្រួត​ជ្រាប​ចូល​ទៅ​ពេ​ញ​ក្នុង​អារម្មណ៍​។ រឿង​រ៉ាវ​ទាំង​នោះ លេច​ប្រាកដ​ឡើងយ៉ាង​ច្បាស់​ក្រឡែត​​​ ប្រៀប​​ដូច​ជាព្រឹត្តិការណ៍ពិត ដែល​បាន​កើត​ឡើង​ជាក់​ស្តែង​ ក្នុង​ជីវិតប្រចាំ​ថ្ងៃ​របស់​ហ៊ីរ៉ូឈិ…

          សំឡេង​ជើង​សេះ​លាន់ឮគឹក​កង​ រំពងពេញ​សោតប្ប​សាទរបស់​ហ៊ីរ៉ូឈិ ហើយ​បាន​ដាស់​ឲ្យ​គេ​ភ្ញាក់​ឡើង​ដោយ​សេចក្តី​ញ័រភ័យ។ នៅ​ពេល​បើក​ភ្នែក​ឡើង​​ ហ៊ីរ៉ូឈិ​ឃើញ​ថា​ខ្លួន​ឯង​កំពុង​ស្ថិត​​នៅ​ក្នុង​ផ្ទះ​ឈើ​ធំ​មួយ។ ​នៅ​ខាង​ក្នុងផ្ទះ​នោះ​ មាន​របស់​របរ​ និង​ឧបករណ៍​ប្រើ​ប្រាស់​ជា​វត្ថុ​​បុរាណ ក្នុង​សម័យ    ​​មូរ៉ូម៉ាជិ។ គេ​សញ្ជឹងគិត​មិន​យូរ​ប៉ុន្មាន​​ក៏​ដឹង​ថា របស់​ទាំង​នោះ​ជាឧបករណ៍​សម្រាប់​ដំដែក​ធ្វើ​ដាវ។

          «តើ​វា​ទៅរួច​ដោយ​យ៉ាង​ម៉េច?»

          ហ៊ីរ៉ូឈិ​និយាយ​បណ្តើរ​ សម្លឹង​មើល​ទៅជុំ​វិញ​ខ្លួនបណ្តើរ។ សូម្បី​តែ​សំលៀក​បំពាក់​របស់​គេ​ក៏​ដូរ​ទៅ​ជា​ឈុត​​របស់​ប្រជា​រាស្ត្រ​ក្នុងសម័យ​មូរ៉ូម៉ាជិអស់​ដែរ​។

          សំឡេង​ជើង​សេះ​លាន់​មក​ដល់​កាន់តែ​ជិត​ ហ៊ី​រ៉ូឈិ​ប្រញាប់​ដើរ​សំដៅ​ទៅ​កាន់​ទ្វារ ហើយ​ទាញ​បើក​​។ កំលោះ​បើក​ភ្នែក​ធំៗ​នៅពេល​ឃើញ​​បុរស​សង្ហា​ម្នាក់ ​រូប​កាយអង់​អាច​មាំ​មួន​គ្រង​ឈុត​អាវ​ក្រោះ​ដូច​មេទ័ព​ជប៉ុន​សម័យ​បុរាណ​ ដែល​គេ​បាន​ស្រមើ​ស្រមៃហើយ​គូរ​ទុក​ក្នុង​រឿង​កាទូន​របស់​ខ្លួន។

          មេទ័ព​កំលោះ​រូប​នោះ​ជិះ​នៅ​លើ​ខ្នង​សេះ គេ​ទទួល​រង​របួសនៅ​ត្រង់​ដើម​ដៃ​ខាង​ស្តាំ។ បុរស​ក្លាហាន​ ​ចោល​កន្ទុយ​ភ្នែក​សម្លឹង​មក​ហ៊ីរ៉ូឈិបណ្តើរ បង្ហើរ​វាចា​យ៉ាង​ទន់​ភ្លន់​ពិរោះ​ត្រចៀក​បណ្តើរ៖

          «លោក​គឺ​ជាជាង​ធ្វើ​ដាវ​មែនទេ?»

          ហ៊ីរ៉ូឈិត្រឡប់​ជា​​ភាន់ភាំង​នៅ​ពេល​ត្រូវ​គេ​សួរ​ដូច្នោះ តែ​អារម្មណ៍​អ្វី​ម្យ៉ាង​បាន​ជម្រុញ​គេ​ឲ្យ​និយាយ​ចេញ​ទៅ​ថា៖

          «ពិត​មែនហើយ!»

          លោក​មេទ័ព​​បាន​និយាយ​រឿងរ៉ាវ​ ពី​ការ​ធ្វើ​សឹក​សង្គ្រាម​ឲ្យ​ហ៊ីរ៉ូឈិ​ស្តាប់​រហូត​ចប់ ហើយ​ដែល​គេ​មក​ទី​នេះ​ក៏​ព្រោះ​ដាវ​​របស់​គេ​បាក់​ និង​ត្រូវ​ការ​ឲ្យ​ហ៊ីរ៉ូឈិ​ជួស​ជុល​ឲ្យ​។ ហ៊ី​រ៉ូឈិ​នឹក​ប្លែក​នឹងខ្លួន​ឯង​យ៉ាង​ខ្លាំង​ដែល​អាច​​ជួស​ជុល​ដាវ​​របស់​មេទ័ព​ម្នាក់​នេះ ឲ្យ​ប្រើ​ការ​​បានដូច​ដើម​គួរឲ្យ​​អស្ចារ្យ ទាំង​ដែល​ពី​មុន​មក​គេ​មិន​ធ្លាប់​ដឹង​ពីវិធី​​ក្នុង​ការ​ធ្វើ​ដាវ​នេះបន្តិច​សោះ។​​

          អូដាក់​គឺ​ជា​នាម​របស់​​មេទ័ពម្នាក់​នេះ។ ហ៊ីរ៉ូឈិ​ថែម​ទាំង​បាន​ជួយ​រុំ​របួស​ឲ្យ​គេ ​យ៉ាង​រៀប​រយ​ទៀត​​​ផង​។

          «ស្នា​ដៃ​ធ្វើ​ដាវ​របស់​លោក​ពិត​ជា​អស្ចារ្យ​មែន!»

អូដាក់​សរសើរ​បណ្តើរ​ ញញឹម​យ៉ាង​មានស្នេហ៍​បណ្តើរ។

«អរគុណ!»

ហ៊ីរ៉ូឈិញញឹម​តប។ គេ​ទទួល​អារម្មណ៍​កក់​ក្តៅ​ ដែល​បានឃើញ​ស្នាម​ញញឹម ​របស់​មេទ័ព​កំលោះ​​ដ៏អង់អាច​រូប​នេះ។ ហ៊ីរ៉ូឈិនិយាយ​អញ្ជើញ​​​អូដាក់ ​ឲ្យ​សម្រាក​អាស្រ័យ​នៅ​ផ្ទះរបស់​ខ្លួន ដែល​    ​អូដាក់​​ផ្ទាល់​​​ក៏ពេញ​ចិត្តនឹង​សំណើ​នេះដែរ​ ព្រោះព្រឹក​ស្អែក​គេនឹង​​ត្រូវ​ប្រញាប់​ត្រឡប់​ទៅ​បន្ទាយវិញ​ ដើម្បី​ត្រៀមការ​​ប្រយុទ្ធ​ត។

ខណៈ​ដែល​អូដាក់​កំពុង​ងូត​ទឹកសំអាត​ខ្លួន​ ហ៊ីរ៉ូឈិ​ក៏​​ចូល​ទៅ​​លួច​មើល​រាង​កាយរបស់​គេ​យ៉ាង​ឈ្លក់​​វង្វេង។ រូប​រាង​របស់​មេទ័ព​កំលោះ​រូប​នេះស៊ិច​ស៊ី​សង្ហា​គ្មាន​គូផ្ទឹម​ ដើម​ដៃ​និង​ដើម​ទ្រូង​​ពោរពេញ​ទៅ​ដោយ​សាច់​ដុំ​ហាប់​ណែនសម្បូរបែបសម​ជាបុរស​ពេញ​អង្គ។ ហ៊ី​រ៉ូ​ឈិ​តាម​សម្លឹង​មើល​តាំង​ពី​លើ​រហូត​​​​​ដល់​ក្រោម​ ជា​ពិសេស​ត្រង់​ចន្លោះ​ភ្លៅ​ដែល​មើល​ឃើញ​ស្នាម​សាច់​ទល់​លេច​ឡើង ​តាម​កំណាត់​កន្ទប​ដែល​ជ្រាប​ទឹក។ គេ​ទទួល​អារម្មណ៍​ស្រើប​ស្រាល​រក​ថា​មិន​ត្រូវ​ ហើយ​នឹក​ស្រមៃ​ថា​បើ​​បាន​ទៅ​ឱប​អូដាក់​ពី​ក្រោយ​ហើយ​លូក​ស្ទាប​អង្អែល​តាម​​សាច់​ដុំ​ទាំង​នោះ មិន​ដឹង​ជា​មាន​សេច​ក្តី​សុខ​យ៉ាងណា។

ចំណែក​អូដាក់​ផ្ទាល់​ក៏​ដឹង​មុន​ជា​ស្រេច ​នូវ​សេច​ក្តី​ត្រូវ​ការ​របស់​ហ៊ី​រ៉ូឈិដោយ​អន្លើ។ គេ​ទទួល​ដឹង​តាម​រយៈ​ខ្សែ​ភ្នែក​របស់ហ៊ីរ៉ូឈិ​ ដែល​តែង​លួច​សម្លឹង​មើល​មក​គេ​ជាញឹក​ញាប់។ សម្រាប់​ខ្លួន​អូ​ដាក់​ក៏​ធ្លាប់​មាន​បទពិសោធន៍រឿង​បែប​នេះ ជាមួយ​មិត្ត​ភក្តិ​ជា​កង​ទ័ព​ក្នុង​បន្ទាយ​ជាមួយ​គ្នាដែរ។ តែ​នោះ​មិន​មែន​ជា​ចំណង់​ចំណូល​ចិត្ត​របស់​គេ​ទេ តែ​អាច​ជា​សេច​ក្តី​ត្រូវ​ការ​របស់​គេ​ច្រើន​ជាង។

នៅ​មាន​ត…

Read Full Post »