***ខ្ញុំបានទទួលអ៊ីមែលមួយពីប្រិយមិត្តម្នាក់ ដែលចូលចិត្តមកអាននៅប្លក់នេះ។ គេជាម្នាក់ដែលជឿព្រះគ្រីស្ទ តែគេត្រឡប់ជាធ្វើផ្ទុយនឹងព្រះគម្ពីរ ដោយលួចស្រឡាញ់មិត្តភក្តិខ្លួនឯង ដែលជាប្រុសដូចគ្នា។ អានរឿងរ៉ាវរបស់គេហើយ ខ្ញុំនឹកអាណិតគេយ៉ាងខ្លាំង តែមិនដឹងជួយយ៉ាងម៉េច មានតែសូមឲ្យអ្នកទាំងអស់គ្នាជួយផ្តល់យោបល់ដល់គេផង ថាតើគេគួរដោះស្រាយបញ្ហានេះយ៉ាងដូចម្តេច?
ខ្ញុំចូលចិត្តមកចូលមើលប្លក់របស់បងសុបិនគ្រប់ពេល តែខ្ញុំមិនដែលហ៊ានបញ្ចេញមតិយោបល់អ្វីទេ ព្រោះខ្ញុំខ្លាចគេស្គាល់ខ្ញុំថាជាអ្នកណា? ខ្ញុំយល់ចិត្តដល់អ្នកដែលមានបញ្ហានៅទីនេះ ព្រោះខ្ញុំក៏កំពុងមានបញ្ហាដូចពួកគេដែរ។ យ៉ាងណាៗសូមបងសុបិនជួយណែនាំខ្ញុំផង ឬជួយផ្សាយរឿងរបស់ខ្ញុំនៅក្នុងប្លក់របស់បងផង តែមិនចាំបាច់ប្រាប់អ៊ីមែលរបស់ខ្ញុំឲ្យគេដឹងទេ។ ខ្ញុំសូមអរគុណទុកជាមុនណ៎ា!
ខ្ញុំដឹងថាខ្លួនឯងគឺជាហ្គេហ៍ ព្រោះខ្ញុំចាប់ផ្តើមលួចស្រឡាញ់មិត្តភក្តិខ្លួនឯង ដែលជាប្រុសដូចគ្នាតាំងពីនៅរៀនថ្នាក់ទី១០ ពេលនេះខ្ញុំរៀនថ្នាក់ទី១២ហើយ។ ខ្ញុំស្គាល់មិត្តម្នាក់នេះតាំងពីរៀនថ្នាក់ទី៧ យើងនិយាយត្រូវមាត់ត្រូវកគ្នាណាស់ ផ្ទះក៏នៅជិតគ្នាតែនិស្ស័យមិនសូវត្រូវគ្នាប៉ុន្មានទេ។ ទីបំផុតយើងក៏ក្លាយជាមិត្តភក្តិស្និទ្ធស្នាលនឹងគ្នា តែក៏មិនដឹងថាកើតឡើងដោយរបៀបណាដែរ។ យើងញ៉ាំបាយ ធ្វើការងារសាលា ទៅរៀនគួរពិសេស ទៅមើលកុន ទៅចូលរួមបុណ្យនៃការអាន និងធ្វើអ្វីៗផ្សេងៗទៀតជាមួយគ្នាយ៉ាងច្រើន ហើយក៏ក្លាយជាសម្ព័ន្ធភាពមួយយ៉ាងជ្រាលជ្រៅ ដែលខ្ញុំមិនធ្លាប់គិតសោះពីមុនមក។
យូរៗទៅខ្ញុំក៏បាក់ចិត្តស្រឡាញ់គេទាល់តែបាន។ គេជាមនុស្សល្អណាស់ គេតែងធ្វើល្អដាក់ខ្ញុំរឿយៗ រហូតធ្វើឲ្យខ្ញុំស្រឡាញ់គេលើសពីមិត្តភក្តិទៅហើយ។ ខ្ញុំមិនដឹងថាខ្ញុំកំពុងក្បត់មិត្តភាពរបស់គេឬយ៉ាងណានោះទេ ខ្ញុំដឹងតែម្យ៉ាងថាខ្ញុំពិតជាមិនអាចហាមឃាត់ចិត្តខ្លួនឯងបានពិតមែន។ និយាយតាមត្រង់ទៅ ខ្ញុំមិនដែលមានអារម្មណ៍ផ្លូវភេទ ជាមួយស្រីៗម្តងណាទេតាំងពីកើតមក។ ខ្ញុំមិនចូលចិត្តស្រីៗសោះ ទាំងនិស្ស័យ ទាំងការនិយាយស្តី គឺពួកស្រីៗចូលចិត្តនិយាយតែរឿងគ្មានប្រយោជន៍ និងចូលចិត្តនិន្ទាឈ្នានីសនិយាយដើមគេឯង(ស្រីៗមួយចំនួនប៉ុណ្ណោះ)។ ស្រីៗភាគច្រើនរញ៉ាំរញ៉ូវ កិកកុកច្រើន និយាយមិនសូវស្តាប់គ្នាទេ គួរឲ្យរំខាននិងធុញទ្រាន់បំផុត។
បើសួរខ្ញុំថា តើខ្ញុំចង់ធ្វើជាហ្គេហ៍ឬទេ? ខ្ញុំសុំឆ្លើយតាមរបៀបកូនប្រុសថា «ទេ!» គ្មាននរណាចង់ខុសគេខុសឯងរបៀបនេះទេ!! ខ្ញុំសុំនិយាយមិនសុភាពបន្តិចទៅចុះ គឺខ្ញុំព្យាយាមប្រាប់ខ្លួនឯងថា ខ្ញុំមិនមែនជាហ្គេហ៍ ខ្ញុំជាប្រុសពេញតួហើយចូលចិត្តដើរមើលស្រីៗ តែពេលមកជួបបុរសសង្ហាៗ ខ្សែភ្នែកខ្ញុំក៏ត្រូវទាញទៅភ្លាមៗ គឺវាកែប្រែមិនបានឡើយ។ សុំនិយាយមិនសុភាពម្តងទៀតចុះ គឺពេលខ្ញុំមានអារម្មណ៍ផ្លូវភេទម្តងៗ ខ្ញុំតែងព្យាយាមសម្រេចបំណងដោយខ្លួនឯង ដោយការស្រមើស្រមៃទៅរករូបភាពរបស់ស្រីៗតែគ្រប់យ៉ាងក៏ត្រូវរលំរលាយ លុះខ្ញុំត្រឡប់ទៅនឹកស្រមៃរកបុរសវិញម្តង ខ្ញុំក៏កើតអារម្មណ៍មកភ្លាមៗ។
ខ្ញុំតែងនឹកតូចចិត្តនឹងខ្លួនឯងថា ហេតុអ្វីក៏ខ្ញុំត្រូវកើតមកជាហ្គេហ៍? តើខ្ញុំធ្វើខុសអី? ហេតុអ្វីក៏ព្រះដាក់ទណ្ឌកម្មខ្ញុំបែបនេះ? ខ្ញុំធ្លាប់អានអត្ថបទស្រាវជ្រាវផ្នែកជីវសាស្ត្រផ្សេងៗ គេប្រាប់ថាមនុស្សដែលជាហ្គេហ៍ ព្រោះមានក្រូម៉ូសូមកំណត់ភេទហ្គេហ៍ គឺ born to be gay គឺជាហ្គេហ៍តាំងពីកំណើត ដែលធ្វើឲ្យខ្ញុំគិតថា តើក្រូម៉ូសូមអាចប្រែប្រួលដោយខ្លួនឯងបានយ៉ាងម៉េច?
សុំទោសគ្រប់គ្នាដែលខ្ញុំសរសេរវែងអន្លាយបែបនេះ ព្រោះខ្ញុំមិនដឹងពិតមែន មិនដឹងថាគួរទៅប្រឹក្សាជាមួយអ្នកណាល្អ? ខ្ញុំចង់ល្បាយអារម្មណ៍ដែលខ្លួនឯងមានចេញមកឲ្យអស់ ខ្ញុំធ្លាប់យំម្នាក់ឯងរាប់ភ្លេចមកហើយ ខ្ញុំចង់ឲ្យទុក្ខសោកទាំងប៉ុន្មានដែលមាននៅក្នុងទ្រូងខ្ញុំបានធូរស្រាលខ្លះ ខ្ញុំត្រូវការផ្លូវដោះស្រាយ ខ្ញុំមិនត្រូវការមកអង្គុយរងទុក្ខស្អប់ខ្លួនឯងបែបនេះទេ!
ឲ្យខ្ញុំសុំប្រឹក្សាសុំយោបល់ពីរឿងស្នេហាបន្តិចណ៎ា… គឺខ្ញុំស្រឡាញ់មិត្តម្នាក់នេះខ្លាំងណាស់ ស្រឡាញ់ពិតមែន ស្រឡាញ់រហូតដកខ្លួនមិនរួចទៅហើយ តែប្រហែលជាមិនអាចទៅរួចទេ ព្រោះគេក៏ជាប្រុសដូចខ្ញុំដែរ។ ខ្ញុំមានសេចក្តីសុខណាស់ដែលបាននៅជិតគេ ហើយនៅពេលដែលយើងត្រូវឃ្លាតចេញពីគ្នា ខ្ញុំទទួលអារម្មណ៍មួយកណ្តោចកណ្តែងណាស់ និងរង់ចាំមើលតែថ្ងៃដែលយើងនឹងត្រូវមកជួបគ្នាវិញទេ។ វាជាអារម្មណ៍ដែលស្រឡាញ់លើសលប់បំផុត ជ្រាលជ្រៅខ្លាំងណាស់ គឺជាអារម្មណ៍ដែលជ្រួតជ្រាបចេញពីបេះដូងពិតៗរបស់ខ្ញុំ។
អារម្មណ៍មួយទៀតខ្ញុំកំពុងភ័យខ្លាចថា បើខ្ញុំស្រឡាញ់ភេទដូចគ្នា ព្រះនឹងមិនអភ័យទោសឲ្យខ្ញុំជាដាច់ខាត ព្រោះព្រះបង្កើតមនុស្សមកដោយព្រះវិញ្ញាណបរិសុទ្ធ តាមគំរូរបស់ព្រះអង្គ ខ្ញុំក៏ដឹងថាខ្លួនឯងជាមនុស្សមានបាប។ ខ្ញុំធ្លាប់គិតចុះគិតឡើងយ៉ាងស្មុគស្មាញដោយខ្លួនឯងថា បើខ្ញុំរៀបការជាមួយមនុស្សស្រី រឿងរ៉ាវច្រើនយ៉ាងអាចនឹងងាយចប់ តែខ្ញុំខ្លាចថាខាងស្រីនឹងត្រូវគ្រាំចិត្តខ្មាសអៀននៅពេលដឹងការពិត ហើយខ្ញុំក៏កាន់តែមានបាប។
ខ្ញុំស្រឡាញ់មិត្តម្នាក់នេះពិតមែន ចិត្តខ្ញុំក៏មិនចង់ក្លាយជាហ្គេហ៍ តែខ្ញុំក៏ត្រូវការគេមកធ្វើជាគូជីវិត។ ខ្ញុំមិនដឹងថាគេជាហ្គេហ៍ដូចខ្ញុំដែរឬក៏ទេ។ ខ្ញុំមិនដឹងថា តើគួរសម្រេចចិត្តយ៉ាងណាល្អ? គួរបន្តជីវិតបែបណាទើបត្រូវ? ហើយបើខ្ញុំជាហ្គេហ៍ តើព្រះនឹងបញ្ជូនខ្ញុំទៅនរកឬទេ? សូមជួយរកផ្លូវដើរឲ្យខ្ញុំផង ជួយផ្តល់យោបល់ដល់ខ្ញុំផង! សុំទោសដែលធ្វើឲ្យអ្នកទាំងអស់គ្នាត្រូវអានរឿងរ៉ាវដែលគ្មានប្រយោជន៍បែបនេះ ហើយក៏សូមអរគុណដែលខំព្យាយាមអានរហូតចប់៕
បើគ្រាន់តែជាហ្កេហ៍ ព្រះបញ្ជូនឱ្យធ្លាក់នរកនោះ ឯណាទៅដែលថាព្រះស្រលាញ់យើង? ក្តីស្រលាញ់ដូចជាមិនខុសទេ គឺក្តីស្អប់ទេដែលខ្ញុំគិតថាខុស។ ស្រលាញ់អ្នកណា ក៏ស្រលាញ់ទៅ មិនបាច់ខ្វល់រឿងភេទអីទេ ចាំពេលដឹងថាគេអត់ស្រលាញ់ ចាំពិបាកចិត្ត។
កុំគិតច្រើនពេកប្អូន ព្រះនឹងប្រទានពេដល់ប្អូនជាមិនខាន។
បងក៏ធ្លាប់លួចស្រលាញ់គេដែរ ដូននេះបងដឹងថាអារម្មណ៏លួចស្រលាញ់គេ
ពិតជាពិបាកយ៉ាងណា។ តែចំពោះប្អូនជាមុនស្សស្រលាញ់ភេទដូចគ្នាពិតជា
លំបាកមិនធម្មតាទេ។
បើសិនជាប្អូនក្លាហាន គួរតែលួចបង្ហើបប្រាប់គេនៅថ្ងៃណាមួយទៅ កុំអោយសោកស្តាយពេលក្រោយនោះអី។
តើប្អូនគួរនិយាយបែបណាទើបល្អ?
ប្អូនគួរនិយាយ ថា:
លើកទីមួយ: “ពូកម៉ាកគ្នាមិនដឹងយ៉ាងមិចទេដើរជាមួយឯងយូរៗទៅដូចជាមានអារម្មណ៏
ថាចង់បាក់លើឯងយ៉ាងមិចមិនដឹងទេ! ពេលណាអត់ឯងគ្នាមានអារម្មណ៏
ថាលំបាកដូចបាត់សង្សារចឹង”
ចំាមើលថាគេឆ្លើយយ៉ាងណា?
លើកទីពីរ:(រយះពេលយូរបន្តិច)
” ខ្ញុំដូចជាមានអារម្មណ៏ថាស្រលាញ់ឯងហើយ”
បន្ទាប់មកសើចតិចៗទៅ ប្អូនគួរនិយាយពាក្យទំាងអស់នេះ ដូចដែលកាល
ប្អូននិយាយគ្នាលេងរាល់ដងទៅ។
បន្ទាប់ពីហ្នឹងប្អូនគិតខ្លួនឯងទៅថា គួរធ្វើបែបណាទៀត
តែអ្វីដែលសំខាន់នោះគឺប្អូនត្រូវតែខំរៀន ព្រោះការសក្សិាមិនអាចចោល
បានទេ ម្យ៉ាងឆ្នាំនេះប្អូនថា្នក់ទី១២ផង!
សូមព្រះប្រទានពរដល់ប្អូន!!
វាមិនមែនជាកំហុសរបស់ព្រះទេ ព្រោះព្រះបង្កើតតែមនុស្សពីរនាក់ដំបូងតែប៉ុណ្ណោះ។
ប្អូនកុំទាន់តូចចិត្តអី ព្រោះពេលនេះប្អូននៅក្មេង ប្រឹងរៀនបួនប្រាំឆ្នាំទៀតសិនទៅ កុំទាន់ប្រលូកនឹងរឿងផ្លូវភេទអី។ បួនប្រាំទៅមុខ ទស្សនៈមនុស្សក្នុងសង្គមអាចមិនដូចពេលនេះទេ គេអាចមានចិត្តបើកទូលាយចំពោះស្នេហាគ្រប់ប្រភេទទាំងអស់។ ម្យ៉ាងប្អូនក៏រៀនចប់ហើយដែរផង។
អីយ៉ា!!!! បងសុបិន សូមប្រាប់email ញុំទៅគេផង ក្រែងអាចប្តូរយោបល់គ្នា
បាន។ ណាមួយខ្ញុំអាចបញ្ចេញយោបល់ដោយត្រង់ៗ ទៅគេបាន។ សូមអរគុណ
រឿងដែលប្លែកៗ ថ្មីៗ គឺពិបាកទទួលយកបានណាស់!
ពេលវេលា ជាដំណោះស្រាយតែមួយគត់!
តើបញ្ហាបែបនេះគួរប្រើពេលវេលាយ៉ាណាទៅក្នុងការដោះស្រាយ បងឯងជួយពន្យល់តិចមើល?
វាមិនខុសអីពីវប្បធម៌ចាស់គំរិល នំមិនធំជាងនាឡ អីជាដើម!
ដល់វប្បធម៌បរទេសចូលមកភា្លម សួរថាតើចាស់ៗ ឬយុវជន មួយចំនួនទទួលយកបានទេ? ទំមុនស្រគាល ឥលូវជារឿងធម្មតាទៅហើយ នៅទីក្រុង ភ្នំពេញ និងតាមខេត្តមួយចំនួន! ការបឺតមាត់ ឳបរឹតតាមទីសារធារណៈ កាលដំបូងឡើយ គ្មានអ្នកណាគាំទ្រទេ តែដល់ឥលូវ ក្លាយជារឿងសាមញ្ញ!
ខ្ញុំគិតថា រឿងហ្គេយ៍ដូចគ្នាចឹង តិចទៀត វានឹងផ្សុំា ក្នុងគោលគំនិត យើងទាំងអស់គ្នា ចឹងបន្តិចម្តងៗ វានឹងជ្រៀតចូល ក្នុងផ្នត់គំនិតយើង!
សេរីភាពរបស់មនុស្សគឺអញ្ចឹង! គេចូលចិត្តអ្វី យើងមិនអាចឃាត់ឃាំងគេបានទេ តែកុំតែសំលាប់មនុស្សទើបសង្គមទទួលមិនបាន!
ត្រឹមស្រលាញ់ភេទដូចគ្នា ឬស្រលាញ់ជ្រូក ឬឆ្កែ ជាសិទ្ធរបស់គេ! កុំតែគេមកប៉ះពាល់យើងបានហើយ!
មាននយ័ថាបងឯងខ្លាចហ្គេយ៏ស្រលាញ់បងឯងមែន?
ចំពោះញុំ ញុំមិនខ្លាចទេ ព្រោះវាមានតិចពេកក្នុងសង្គម
ហាសហា
យី!!!! ម្នាក់ៗបញ្ចេញមតិឲ្យព្រងព្រាត ហៀរទៅដល់ប្លកខ្ញុំទៀត ម្នាក់ៗបានតែនិយាយផ្តេសផ្តាស ហើយអាការបឺតមាត់ ឳបរឹតគ្នាតាមទីសារធារណៈ ក៏ខ្ញុំអត់ដែលឃើញ។ហើយកន្លែងនេះជាកន្លែង
ទំលាយអថ៌កំបាងក្នុងចិត្ត មិនមែនមកនិយាយតែពាក្យយករួចខ្លួននោះទេ។
ស្រលាញ់មនុស្សម្នាក់ តឹងទ្រូងស្ទើរស្លាប់ តែក៏នៅតែស្រលាញ់ ព្រោះដោយ
សារស្រលាញ់គេតែម្ខាង មិនដឹងថាគេស្រលាញ់យើងរឺអត់ផង។ ហើយអាការ
ដែលលួចស្រលាញ់គេនោះទៀត ថ្ងៃណាក៏បាត់មុខមិនបាន ចង់តែឃើញមុខ
គេនោះអី។
សូមបញ្ជាក់ថា ការបឺតមាត់ ឱបរឹតតាមទីសារធារណៈ ធ្វើបានតែចំពោះប្រុសស្រីប៉ុន្នោះ ប្រុសនឹងប្រុស បឺតមាត់គ្នា ហើយឱបរឹត
ទៀតនោះ ប្រាកដជាសន្តិសុខយាមសួនដេញមិនខាន នេះបើតាមខ្ញុំឃើញ
ឥលូវមានមុខហ្គេយ៏ថ្មីបង្ហាញមុខហើយ(?) វាហាក់បីដូចជាចង់សើច! មានអ្នកខ្លះខំត្រដាបត្រដួសបង្ហាញមុខ។មិនចេះខ្មាស់គេ។You should hide your shadow to the dark night better than stand under the sun sine.
ចង់សើចសើចឲ្យឆ្អែតទៅ…. ចង់បានន័យថាឲ្យពួកហ្គេយ៍ហ្នឹងពួនក្នុងទូរខោអាវមែនទេ? និយាយទៅគួឲ្យខ្មាសគេដែរ ប៉ុន្តែមិនដូចអ្នកខ្លះទេ ពួនក្នុងទូរហើយ ថែមទាំងចាក់សោរខ្លួនឯងនៅក្នុងហ្នឹងទៀត
ខ្លាចគេឃើញមុខឃើញមាត់ អត់ទាំងឈ្មោះ អត់ទាំងមុខ ហើយខំប្រឹងមកបញ្ចេញមតិសុទ្ធតែពាក្យអង់គ្លេស។
និយាយឲ្យអាក្រក់ស្តាប់ទៅចុះ ខ្ញុំមកទីនេះជិត១ខែទៅហើយ ឃើញតែ
ពាក្យនិយាយឥតបានការ គ្មានឃើញអីដែលជាមានប្រយោជន៍សោះ។
ចឹងបានខ្ញុំថា បន្តិចម្តងៗ ពេលវេលា នឹងកែប្រែការគិត របស់មនុស្ស ឲ្យទទួលយកអ្វីដែលថ្មី ហើយប្លែកៗ
និយាយតិចតួច តាំងឈ្លោះគ្នា ហើយនៀក!
វ៉ៃគ្នាហ្មងទៅ!
Yes Daramony I came there i never support u. Because i don’t want support gay. If gay has lots of in this what happen? No next generation. but if u r gay, u should post what that good for our generation. Don’t post what sexual for them. You should speak polite. Becareful ur comments. Bitch!
រឿងរ៉ាវរបស់គេដូចជារឿងរ៉ាវរបស់ខ្ញុំបេះបិតខុសត្រង់គេអាចជួបគ្នាបានគ្រប់ពេលតែចំណែកខ្ញុំវិញគឺមិនអាចអស់មួយជីវិត ដោយសារមិត្តភ័ក្ដដែលខ្ញុំស្រលាញ់គេបានទៅរស់នៅឯសហរដ្ឋអាមេរិកបាត់ទៅហើយ ថែមទាំងមានប្រពន្ធកូនទៀតផង ហើយគេមិនដឹងអស់មួយជីវិតថាខ្ញុំលួចស្រលាញ់គេតែម្នាក់ឯងយ៉ាងឈឺចាប់ ហើយខ្ញុំត្រូវលាក់រឿងនេះជាអាថ៌កំបាំងជារៀងរហូត។
មែននឹង នេះគិតឲ្យគេទៅរស់ក្នុងដីមែនទេ?? សុំសួរអ្នកថា បើសិនជាគេម្នាក់ៗអាចកំណត់ ឬគ្រប់គ្រងបញ្ហានឹងបាន តើគេសុខចិត្តនៅរបៀបនឹងដែរហ៎??? និយាយស្តីគ្មានការគិតពិចារណាសោះ។
លួចស្រលាញ់គេ ពិបាកហាមាត់ប្រាប់គេណាស់ ដូចចង់ករអីចឹង។
បើមានគេលួចស្រលាញ់យើង ក៏យើងមិនដឹងដែរ។
MSN who are u? y u are in this blog?
U should go to other blog to speak out ur good idea to someone else. This blog doesn’t persuade someone to be gay and u do not worry about ur next generation. gay can also have baby just by the time to control this.
Your story is so sad…….. I want to cry………..
Men , women , bi and gay produce babies for next generation. Let say many gays don’t produce babies, then men , women and bi will produce babies as well for next generation. Men, women, and bi produce baby gays, bi, boys and girls. Parents gave births to gays and lesbians babies to live and serve equal rights with other genders, but not really for produce babies.
man and man can produce babies give birth babies now. find inernet news you will know.
ខ្ញុំមិនដឹងថាត្រូវអោយយោបល់ថាម៉េចទេ ព្រោះវាដូចប៉ះបិទទៅនឹងរឿងខ្ញុំដែរ ដូចនេះមានតែរងចាំស្តាប់គេបន្តទៀត។ ខ្ញុំក៏ព្យាយាមធ្វើខ្លួនអោយទៅជាបុរសដូចគេដូចឯងដែរ តែធ្វើទៅមិនរួច។ គេរាល់គ្នាតែងសួរខ្ញុំថា ហេតុអីមិនយកប្រពន្ធ? ពេលណាទើបយកប្រពន្ធ? កាលបានរៀបការ? មានសង្សារហើយនៅ? អាយុច្រើនហើយឆាប់ការទៅ? សំណួរទាំងនេះ ជាសំណួរធ្វើអោយខ្ញុំសឹងក្អួតឈាម ជាសំណួរធ្វើអោយខ្ញុំសឹងគិតខ្លីម្តងៗ។ ចុងក្រោយមានតែគិតថា តាមយថាកម្មទៅចុះ
បើសិនជាអ្នកមិនប្រកាន់.តើខ្ញុំអាចរាប់រានអ្នកបានទេ? 0933 777 33 (សំរាប់តែម្ចាស់អត្ថបទនេះទេណា) សូមអរភ័យទោលផង……..
for me I think that it a very good story that you meet this story for me too but he is not my friend and he not a gay…….
so I really diffecul because now he very hate me because I tell him about htis story……….
អ្វីៗគឺជាវាសនានណាៗក៏មិនចង់បានជីវិតដូចនេះទេ
ខ្ញុំអាចបកស្រាយបានcallមក០៩៣៧៥៦៣៤៧
អាចបកស្រាយរឿងញុមបានទេ?រាប់អានផងបាទ!call to me098432674
ទេវតាបង្កើតសត្វលើមក អោយមានជីវិតរស់លើលោកកិយ តែអយុត្តិធម៌ពេកហើយ សម្រាប់មនុស្សដែលមាន
ស្មេហាភេទដូចគ្នា ដែលខុសនិងច្បាប់ធម្មជាតិ ។ ការចង់ជាមួយមនុស្សដែលខ្លួនស្រលាញ់ខុសដែរមែនទេ ?…សុខចិត្តលួចលាក់ចឹងរហូតមែនទេ? មិនប្រាថ្នាអ្វីច្រើនទេ សុំត្រឹមតែបានរស់នៅជាមួយដែលខ្លួនស្រលាញ់គ្រប់គ្រាន់ហើយ ទោះគេជាអ្វីក៍ដោយ
និស្ស័យៗៗៗៗ
Can you write more about romantic like romantic 18+