Feeds:
ប្រកាស
មតិ

Archive for ខែវិច្ឆិកា, 2009

 

ពាក្យ​ថា ស្វាមី ភរិយា កើតឡើង​បន្ទាប់ពី​អាពាហ៍ពិពាហ៍ ហើយ​ចុះ​អ៊ី​តា​ស៊ីវិល​រួមគ្នា​រវាង​ស្វាមី និង​ភរិយា *តើ​ស្វាមី​ទាំងឡាយ​មាន​ដែល​ចាប់អារម្មណ៍​ទេ​ថា ហេតុអ្វី​នៅពេលដែល​គេ​អញ្ជើញ​ប្រិ​យ​   មិ​ត្ដ​ទាំងអស់​ទៅ​ចូលរួម​កម្មវិធី​អ្វីមួយ គេ​តែងតែ​ប្រើ​ឈ្មោះ​ស្វាមី​នៅខាងមុខ ហើយ​ភរិយា​នៅ​ខាងក្រោយ? ឧទាហរណ៍ មាន​គេ​អញ្ជើញ​ឈ្មោះ​លោក… ជ័យ ជំនះ និង​ភរិយា ជ័យ លា​ភី គឺ​វា​មាន​អត្ថន័យ និង​សក្ដានុពល​ទូលំទូលាយ នៃ​បែបផែន​នៃ​ការសរសេរ គឺ​មានន័យថា ៖

ស្វាមី​ជា​បុរស​ដើមទ្រូង​ប្រាំ​ហត្ថ​  ជាសរ​សរ​ទ្រូងដ៏​រឹងមាំ និង​ជាទី​កក់ក្ដៅ​របស់​ភរិយា និង​បុត្រ។ តើ​ហេតុអ្វី​ បានជា​បុរស​ជា​ស្វាមី​នៅពេល​ជ្រើសរើស ស្ដ្រី​ម្នា​ក់មក​ធ្វើជា​ភរិយា​ពេញ​ច្បាប់។ ពីព្រោះ​ដោយសារ​ស្ដ្រី​នោះ​ប្រកបដោយ​សម្បត្ដិ៣យ៉ាង​គឺ ទី១ រូប​សម្បត្ដិ ទី២ ចរិយា​សម្បត្ដិ ទី៣ វិជ្ជា​សម្បត្ដិ​ល្អ និង​មាន​ចំណុច​ពិសេស ជាង​ស្ដ្រីផ្សេងៗដែល​បុរស​ធ្លាប់​ប្រតិព័ទ្ធ​កន្លងមក។ ចុះ​នៅពេល​រៀបការ​ក្លាយជា​ស្វាមីភរិយា ហើយ​ហេតុអ្វី​ក៏​បុរស​មិនអាច​លះបង់​ការ​ផិតក្បត់​ទៅ​មាន​ស្រី​នៅ​ខាងក្រៅ? ហេតុអ្វី​បានជា​បុរស​មិនអាច​ចាក់សោ​បេះដូង​ របស់ខ្លួន​អោយ​ជាប់​ល្អ​ដូច​ស្ដ្រី? ស្ដ្រី៩០% ទូទាំង​ពិភពលោក​យើង​ភាគតិច​ណាស់ ដែល​ផិតក្បត់​ស្វាមី​ទៅ​មាន​ថ្មី តើ​ដោយ​កត្ដា​អ្វី? គឺ​ដោយសារ​ស្វាមី​គ្មាន​ភាពស្មោះត្រង់ និង​មិនបាន​ផ្ដល់​ភាពកក់ក្ដៅ និង​មិនបាន​បំពេញ​តួនាទី​ជា​ស្វាមី​ដ៏​ល្អ អាង​តែ​ខ្លួន​ជា​មេ​គ្រួសារ ទោះ​ភរិយា​ហា​ស្ដី​យ៉ាងណា​ក៏​ខុស។

ស្ដ្រី​មេផ្ទះ​ទាំងឡាយ! ចូរ​អ្នក​មានទឹក​ចិ​ត្ដ​ឱ្យ​ល្អ​ឡើងវិញ វិធីសាស្ដ្រ​គ្រប់គ្រង​ប្ដី​កំហូច មិនចាំបាច់​ខ្វាយខ្វល់​រីងរៃ​ពី​បញ្ហា​ស្វាមី​មាន​ស្រី​ច្រើន ឬ​តិច​នោះទេ ងាក​មក​តាមដាន​ទស្សនាវដ្ដី “វិច​តូ​រី​យ៉ា” ហើយ​យក​អារម្មណ៍​មក​ផ្ដោតទៅលើ​ការងារ​វិជ្ជាជីវៈ​តុបតែង​គេហដ្ឋាន មើល​តាម​លំ​អាន​ស្ដ្រី ដែល​ទទួលបាន​ជោគជ័យ​លើ​វិថី​ពាណិជ្ជកម្ម ព្យាយាម​ប្រើ​ចំណេះវិជ្ជា និង​ភាព​វៃឆ្លាត​របស់ខ្លួន​បង្កើត​របរ​ផ្ទាល់ខ្លួន​សុច្ចរិត ធ្វើអ្វីៗដែល​សង្គម​គ្រួសារ និង​សង្គមជាតិ​ទទួលស្គាល់ ដើម្បីអោយ​សក្ដិសម​នឹង​ពាក្យ​ថា ៖ “ស្ដ្រី​ជា​មាតា​នៃ​ពិភពលោក” ស្ដ្រី​ត្រូវតែ​រឹងមាំ​ឡើង។

បញ្ជាក់​ជំពូក “វិធីសាស្ដ្រ​គ្រប់គ្រង​ប្ដី​កំហូច” មិនមាន​គោលបំណង​អោយ​ភរិយា​ទាំងឡាយទៅ​ចំណាយពេល​ទៅ​តាមដាន​ស្វាមី ​គ្រប់ពេល​គ្រប់​វេលា​ឡើយ **ចងចាំ​ថា៖

-បុរស​ក៏​មិន​ខូច​គ្រប់គ្នានិង​គ្រប់ជំពូក​ទ្បើ​យ។
-បុរស​គេ​មិន​ចូល​ចិ​ត្ដ​វិធី​តាម​ទាន់ជាន់កែង​ទ្បើ​យ។
-ស្រី​ណា​មិន​ប្រច័ណ្ឌ ព្រោះតែ​ស្រលាញ់​ទើប​ប្រច័ណ្ឌ តែ​ក៏​មិនត្រូវ​ប្រច័ណ្ឌ​ហួសហេតុ​ដែរ។
-ត្រូវ​កាត់បន្ថយ​ពេលវេលា​ប្រច័ណ្ឌ​ យកមក​ធ្វើការ​ងារ​មាន​ប្រយោជន៍​ដល់​គ្រួសារ និង​សង្គម​ខ្លះ​ក៏​ល្អ​គួរសម​ដែរ។ “បំណងល្អ​ពី វិច​តូ​រី​យ៉ា” !!! (សូត្រ ចរិយា ចាងហ្វាង​ការផ្សាយ)

Read Full Post »

មិន​ដឹង​ថា​ដោយ​សារ​មូលហេតុ​អ្វី ឬ​ក៏​ដោយ​សារ​ប្លក់​មួយ​នេះ​ជា​ប្លក់​ ដែល​លើក​កំពស់​និង​ផ្តល់​តម្លៃ​ដល់​ហ្គេហ៍ក៏​មិន​ដឹង​​ ទើប​បាន​ជា​មាន​ការ​ព្យួរ​ចោល​ជាបណ្តោះ​អាសន្ន​​ នូវ​ប្លក់​សួន​សុបិន​របស់​ខ្ញុំ​ ដែល​​ជា​ប្លក់​​មួយ​កំពុង​ក្តៅ​គគុក​សម្រាប់​​បង​ប្អូន​ហ្គេហ៍​តាំង​ឡាយ។

          លោក​អ្នក​មួយ​ចំនួន​ ប្រហែល​ជា​មិន​បាន​ចាប់​អារម្មណ៍​ទេ​ថា ហេតុ​អ្វី​បាន​ជាប្លក់​មួយ​នេះ​ស្ងាត់​ស្ងៀម​ម្ល៉េះ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​នេះ ព្រោះ​ជា​ធម្មតា​គេ​សង្កេត​ឃើញ​ថា ប្លក់​សួន​សុបិន​ជា​ប្លក់​ដែល​មាន​​រឿង​រ៉ាវ​ថ្មី​ៗ​មក​អាប់​ដេត​ជា​ប្រចាំមួយ​ថ្ងៃ​ម្តងៗ។ តែ​​នេះ​រយៈ​ពេល​ជិត​២​​អាទិត្យ​ហើយ​​ ដែល​ព័ត៌​មាន​​​​​ចាស់​​​នៅ​តែ​លេច​ត្រដែត​​លើ​ទំព័រ​ដើម​ដដែលមិន​ព្រម​ផ្លាស់​ថ្មី។

          ​ក្នុង​រយៈ​ពេល​ជិត​២​​អាទិត្យ​កន្លង​មក​នេះ ខ្ញុំ​មិន​អាច​Log inបាន​ទេ​ព្រោះ​ប្រព័ន្ធ​WPឲ្យ​សញ្ញា​ថា​ប្លក់​នេះ​ត្រូវ​បាន​ព្យួរ​ជា​បណ្តោះ​អាសន្ន​។ ខ្ញុំ​មិន​ដឹង​ថា​ ជន​​ចិត្ត​ខ្មៅ​រូប​ណា​លួច​ទៅ​រាយ​ការណ៍​ ឲ្យ​ក្រុម​ការងារ​​WP មក​បំបិទ​ប្លក់​មួយ​នេះចោល។ ថ្វី​បើ​ប្លក់​នេះ​ជា​ប្លក់​របស់​ហ្គេហ៍​ តែ​ប្លក់​នេះ​ក៏​មិន​បាន​ផ្សព្វ​ផ្សាយ​​​អ្វី​​ដែល​ធ្វើ​ឲ្យ​ខុស​ពីគោល​ការណ៍​របស់​WPដែរ។ ដូច្នេះ​​គ្មាន​ហេតុ​ផល​ណា​មួយ​ដែល​WP ​មក​បិទ​ប្លក់​ខ្ញុំ​ចោល​ដែរ!​

ប្លក់​ខ្ញុំ​ដូច​ជា​មិន​បាន​បង្ក​ភាព​ក្តៅ​ក្រហាយ​ដល់​នរណា​សោះ តែ​ហេតុ​អី​ក៏​មាន​រឿង​បែប​នេះ​កើត​ឡើង? ខ្ញុំ​ចង់​និយាយ​ផ្ទាល់​ៗ​នឹង​អ្នក​ដែល​រើស​អើង​ និង​លូក​លាន់​ក្នុង​រឿង​នេះ​ដល់​ហើយ ព្រោះ​បើ​យើង​ស្អប់ យើង​មិន​ចូល​ចិត្ត យើង​នៅ​តែ​ស្ងៀម​ៗ​ខ្លួន​យើង​ទៅ​វា​យ៉ាង​ម៉េច​ ហេតុ​អី​ក៏​ចាំ​បាច់​បង្ក​បញ្ហា​ឬ​សាង​ភាព​ស្មុគ​ស្មាញ​ដល់​គេ​ធ្វើ​អី? តែ​បើ​ថ្ងៃ​ណា​មួយ​​មាន​ពួកហ្គេហ៍​នេះ​ ទៅ​សារភាព​ស្រឡាញ់​​​ឬ​ចាប់​រំលោភ​អ្នក​ឯង នោះ​សឹម​ចាំ​តប​ត​​ឬ​បង្ក​ទុក្ខ​ទោស​តប​មក​វិញ!! គេ​ស្ងៀម​យើង​ស្ងៀម​ដែរទៅ​ នោះ​ទើប​ប្រទេស​ជាតិ​ស្ងប់​សុខ​ សង្គម​គ្មាន​ចលាចល!!!

          វា​ជា​រឿង​ដ៏គួរ​ឲ្យ​ក្តៅ​ក្រហាយ​មួយ​សម្រាប់​បង​ប្អូន​ហ្គេហ៍​ ដែល​ប្លក់​កំពូល​ពេញ​និយម​របស់​ខ្លួ​ន​ត្រូវ​គេ​បិទ​គាំង​មិន​អាច​​​អាប់​ដេត​អ្វី​ដែល​ម្ចាស់​ប្លក់​ចង់​​បង្ហាញ​និង​ចែក​ចាយ។ ទស្សនៈ​ ការយល់​ឃើញ​ និង​​សិទ្ធិ​សេរី​ភាព ​ក្នុង​ការ​បញ្ចេញ​មតិ​យោបល់​របស់​បង​ប្អូន​ហ្គេហ៍​ កំពុង​ត្រូវ​គេ​រំលោភ​បំពាន​យ៉ាង​គ្មាន​ហេតុ​ផល​ហើយ!!! សង្គម​ហាក់​ដូច​ជា​មាន​គំនាប​សង្កត់​ខ្លាំង​ម្ល៉េះ ​សម្រាប់ពួក​យើង​ដែល​កើត​មក​ត្រូវ​បាន​គេ​បំភ្លៃ​ការ​ពិត​ថា​ខុស​ធម្មជាតិ!​​ នេះ​វា​ហាក់​ដូច​ជា​អយុត្តិធម៌​ពេក​ហើយ បើ​​សូម្បី​តែ​សិទ្ធិ​សេរី​ភាព​បន្តិច​បន្តួច​​ក្នុង​ការ​ប្រើ​ប្រាស់​បណ្តាញ​អ៊ីន​ធើណេត​ សម្រាប់​និយាយ​​ពី​អ្វី​ដែល​ខ្លួន​ចង់​និយាយ, សួរ​នូវ​អ្វី​ដែល​ខ្លួន​ចង់​ដឹង, ហើយប្រាប់​នូវ​អ្វី​ដែលកប់​​​ក្នុង​ជម្រៅ​ចិត្តតែគ្មាន​អ្នក​យល់!

ខ្ញុំ​ទើប​តែ​ផ្ញើ​អ៊ី​មែល​ទៅWP​ប៉ុន្មាន​ថ្ងៃ​មុន​នេះ ទើប​ពេល​នេះ​ខ្ញុំ​​អាច​ប្រើ​ប្រាស់​ប្លក់​នេះ​បាន​វិញ។ ខ្ញុំ​មិន​ចង់​ឮ​ទៀត​សោះ សម្រាប់​ពាក្យ​ថា​មានការ​យល់​ច្រឡំ​ ឬ​​​ថា​ខុស​បច្ចេក​ទេស​បន្តិច​បន្តួច​ ព្រោះ​វា​មិន​មែន​ជា​លើក​ទី​១​ទេ​សម្រាប់​ប្លក់​នេះ។ កាល​ពី​ខ្ញុំ​ទើប​តែ​បង្កើត​ប្លក់​នេះដំបូង​ៗ មាន​ការ​ខុស​​បច្ចេក​ទេស​រឿង​Gavatarម្តង​រួច​មក​ហើយ ឥឡូវ​មក​មាន​រឿង​នេះ​ទៀត! គ្រប់​បញ្ហា​ដែល​កើត​មាន​ចំពោះ​ប្លក់​នេះ​ វា​មិន​ដែល​​ផ្តល់​ផល​ប្រយោជន៍​ដល់​ខ្ញុំ​ម្តង​សោះ ក្រៅ​ពី​ការ​ខូច​ខាត​និង​ការ​យល់​ច្រឡំ។

សុបិន ប្រសិទ្ធិ៍

Read Full Post »

Boring Love1

 

 

 

 

 

 

 

 

 

Boring Love គឺ​ខ្សែភាព​យន្ត​ហ្គេហ៍​របស់​ថៃ​ថ្មី​មួយ​ទៀត​ ដែល​ទើប​​តែ​ចាក់​បញ្ចាំងហើយថ្មីៗ​នេះ​នៅរោង​ភាព​យន្ត​កាល​ពីចុង​ខែតុលា។ រឿង​នេះ​ជា​រឿង​ដែល​​ថត​ចេញ​ពី​ជីវិត​​ពិតរបស់​​បុរស​ម្នាក់ ​ឈ្មោះ​«ប៉េត»​​ ដែល​ធ្លាប់​​​​​ឮ​ល្បី​និយាយ​ត​គ្នា ​​ក្នុងពិភព​អ៊ីនធើណេត កាល​ពី​​អំឡុង​ឆ្នាំ​២០០៧។ រឿង​របស់​គេ​ត្រូវ​​បាន​ផ្សព្វ​ផ្សាយ ​​យ៉ាង​ទូលំទូលាយ​ក្នុង​វ៉ិបសាយដ៏​ល្បី​មួយ​ឈ្មោះ ​​pantip.com ​។ ក្រោយ​មក​រឿង​រ៉ាវ​ជីវិត​របស់​បុរស​ម្នាក់​នេះ​ ក៏​ត្រូវ​បានរោងពុម្ព​Anit Publishing ចង​ក្រង​ផលិត​ជា​សៀវភៅ​ឡើង។ មិន​តែ​ប៉ុណ្ណោះ​សៀវភៅ​នេះ​ត្រូវ​បាន​ជាប់​ឈ្មោះ​ជាThe Best Sellerប្រចាំ​ឆ្នាំ​របស់​ប្រទេស​ថៃ​ទៀត​ផង។ ទី​បំផុត​​ដោយ​សារ​តែ​ភាព​ល្បី​ល្បាញ​របស់​សៀវភៅ​នេះ​ រឿង​រ៉ាវ​ស្នេហា​របស់​បុរសឈ្មោះ​​«ប៉េត​»​ ក៏​ត្រូវ​បានគេ​យក​មក​​ផលិត​ជា​ខ្សែ​ភាព​យន្ត​ឡើង​ នៅ​ក្នុង​ឆ្នាំ​២០០៩​នេះ។

Boring Love3

តួឯក​ប្រុស​ស្រី​ក្នុង​រឿង​

រឿង​ទាំង​មូល​និយាយ​ពី កំលោះសង្ហា​​អាយុ​២៤​ឆ្នាំ​ម្នាក់​ឈ្មោះ ​«ប៉េត» ដែល​ទើប​​តែ​រក​ការ​ងារ​បាន​ធ្វើ​ ជាបុគ្គលិក​ឃ្លាំង​ទំនិញ​របស់​ក្រុមហ៊ុន​​អាកាសចរណ៍​មួយ​កន្លែង។ «ប៉េត​»​ត្រូវ​បាន​«កៃ»​ដែល​ជា​សង្សារ​​របស់​ខ្លួន​និយាយ​សុំ​បែក​គ្នា ដោយ​ហេតុ​ផល​ថា​«ប៉េត​»​គ្មាន​សមត្ថភាព ​ផ្តល់​ភាព​ស្ថិតស្ថេរ​សម្រាប់​​ជីវិត​របស់​នាង​បាន។ នៅ​កន្លែង​ធ្វើ​ការ​«ប៉េត​»​បាន​ស្គាល់​គ្នា​ជាមួយ«អយ»​បុរស​​ដែល​មាន​ជីវិត​បែបសប្បាយៗ​​​​​​​​ តែ​ត្រឡប់​ក្លាយ​ជា​សម្តែង​​​អាកប្បកិរិយា​ប្លែកៗ បញ្ជាក់​ថា​ខ្លួន​ស្រឡាញ់​«ប៉េត​»​ក្នុងផ្លូវ​ផ្សេងទៅវិញ។​​

Boring Love4

«ប៉េត​»​​មិន​អាច​ទទួល​យក​បាន​ទេ​ ព្រោះ​គេ​មិន​មែន​ជា​ហ្គេហ៍។ ចំណែក​«អយ»​តែ​ង​ព្យាយាម​ធ្វើ​ល្អ​គ្រប់​បែប​យ៉ាង​ជាមួយ​«ប៉េត» ខណៈ​ដែល​«ប៉េត»​ក៏​ព្យាយាម​គ្រប់វិធី ​ដើម្បី​ឲ្យ​«អយ»​ចេញ​ឲ្យ​ឆ្ងាយ​​​​ពី​ជីវិត​របស់​គេដែរ។ ដោយ​អំពើ​ល្អ​និង​សន្តាន​ចិត្ត​បរិសុទ្ធ​របស់​«អយ»ដែល​តែង​ធ្វើ​ចំពោះ​ខ្លួន​ជា​ប្រចាំ ទីបំផុត​«ប៉េត​»​ក៏​ព្រម​ទទួល​«អយ​»​ជាមិត្ត​ ហើយ​ទទួល​​ដឹង​ឮ​គ្រប់​បញ្ហា​វិបត្តិ​ផ្លូវ​ចិត្ត​របស់​«អយ»​ក្នុង​អតីត​កាល​ដ៏​សែន​ឈឺ​ចាប់​ រហូត​ធ្វើ​ឲ្យ​គេ​យល់​អំពី​ខ្លួន​របស់​«អយ»​កាន់​តែ​ច្បាស់។ នៅ​ពេល​គ្មាន​«អយ»​នៅ​ក្បែរ «ប៉េត»​ចាប់​ផ្តើម​ទទួល​អារម្មណ៍​​ ហាក់​ដូច​ជា​បាត់​បង់​អ្វី​ម្យ៉ាង​ពី​ក្នុង​ខ្លួន។ សម្ព័ន្ធ​ភាព​របស់​ពួកគេរីក​ចម្រើន​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ ហើយ​ជ្រួត​ជ្រាប​ចូល​យ៉ាង​ជ្រៅ​ទៅ​ក្នុង​មនោសញ្ចេតនា​មួយ​ ដែល​ពួក​គេ​មិន​បាន​ដឹង​ខ្លួន។

Boring Love5

ថ្ងៃ​មួយ«កៃ»​ត្រូវ​សង្សារ​ថ្មី​បោះ​បង់​ចោល​និង​វាយ​ធ្វើ​បាប ហើយ​ត្រឡប់​មក​សុំ​ជានា​នឹង​«ប៉េត​»​វិញ។ តែ​អ្វីៗ​ហាក់​ដូច​ជា​ហួស​ពេល​ទៅហើយ «​ប៉េត​»​គ្រាន់​តែ​ព្រម​ទទួល​នាង​ឲ្យ​មក​ស្នាក់​នៅ​ជាមួយ​បណ្តោះ​អាសន្ន​​ប៉ុណ្ណោះ មុន​នឹង​នាង​រក​កន្លែង​ថ្មី​បាន​នៅ។ ពេល​វេលា​កន្លង​ទៅ​ធ្វើ​ឲ្យ​«ប៉េត​»​ចាប់​ផ្តើម​ស្មុគ​ស្មាញ​មិន​យល់​ពី​អារម្មណ៍​ខ្លួន​ឯង ​ដែល​មាន​ចំពោះ​«អយ»​កាន់​តែ​ប្លែក​ខ្លាំង​ឡើងៗ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។ «ប៉េត​»​ទទួល​យក​មិន​បាន​ទេ បើ​គេ​ត្រឡប់​ទៅ​ស្រឡាញ់​មនុស្ស​ប្រុស​ដូចគ្នា។ ដូច្នេះ​«ប៉េត​»​បាន​រៀប​ចំ​ផែន​ការ​មួយ​ដោយ​ឲ្យ​«កៃ»​មាន​អីៗ​នឹង​«អយ»​ ដោយ​«កៃ​»​ខ្លួន​ឯង​ក៏​ស្ម័គ្រ​ចិត្ត​ព្រោះ​«អយ»​ក៏​ជា​បុរស​ក្នុង​ក្តី​ស្រមៃ​របស់​នាង​ដូច​គ្នា។ ផែន​ការ​ចាប់​ផ្តើម​ដោយ​កុហក​«អយ» ​ឲ្យ​មក​ចូល​រួមថ្ងៃ​ខួប​កំណើត​របស់​«កៃ»​ដែល​ស្គាល់​គ្នា​ក្នុង​នាម​ជាប្អូន​ស្រី​របស់​«ប៉េត»។ ពេល​បាន​ឱកាស ​«ប៉េត»​ក៏​ទុក​ឲ្យ​ពីរ​​នាក់​នោះ​នៅ​ជាមួយ​គ្នា​តទល់​ក្នុង​​បន្ទប់​ដេក​របស់​ខ្លួន។

ផែន​ការ​មើល​ទៅ​ដូច​ជា​បាន​ជោគ​ជ័យ ​តែ​«អយ» ​​ត្រឡប់​ជាកើត​អារម្មណ៍​មួយ​នឹក​បារម្ភ​នឹង​«ប៉េត»​ ដែល​បាត់​ខ្លួនយូរ​​​ខុស​ប្រក្រតី​មិន​ដឹង​ទៅ​ណា។ «អយ»​ក៏​ចេញ​​ទៅ​តាម​រក​«ប៉េត»​ ហើយ​ទី​បំផុត​ក៏​ដឹង​ការ​ពិត​ថា​ ទាំង​​នេះ​គឺ​ជា​ផែន​ការ​ដែល    «​ប៉េត​»​ត្រូវ​ការ​ឲ្យ​ខ្លួន​ចាក​ចេញ​ពី​ជីវិត​គេ។ «អយ»​តូច​ចិត្ត​ខ្លាំង​ណាស់​ ហើយ​ក៏​សម្រេច​ចិត្ត​ជា​អ្នក​​ចាក​ចេញ​ទៅ ស្រប​ពេល​ដែល​«ប៉េត»​ក៏​សោក​ស្តាយ​ចំពោះ​ទង្វើរបស់​ខ្លួ​នដូចគ្នា ហើយ​គេ​ពិត​ជា​មិន​អាច​ទទួល​យក​បាន​ទេ ​បើ​គេ​ត្រូវ​រស់​ដោយ​គ្មាន​មិត្ត​សម្លាញ់​ម្នាក់​នេះ…

«ស្នេហាកើតឡើងបានគ្រប់ពេលទាំងអស់ គ្រប់គ្នាមានសិទ្ធិដើម្បី​​ស្រឡាញ់ តែមិនមែនគ្រប់គ្នាសុទ្ធតែបានគ្រប់គ្រងនោះទេ

ទស្សនាឈុតTraller:

Read Full Post »

លុបចេញ…

Read Full Post »

ប្រទេស​ភី​លី​ពីន​ជាប់​ចំណាត់​ថ្នាក់ជា​ប្រទេស ​ដែល​ផលិត​ភាពយន្ត​ហ្គេហ៍​​ដ៏​ច្រើន​មួយ ហើយ​រឿង​នីមួយៗ​ដែល​ផលិត​ចេញ​មក​ ភាគ​ច្រើន​លេង​កាចៗ​សម្បើ​មណាស់!!

          Basketball គឺ​​ជា​រឿង​​ហ្គេហ៍​ថ្មី​មួយ​ទៀត​ តែ​មានលក្ខណៈ​ខ្នាត​ខ្លី​ប៉ុណ្ណោះ​ ប្រើ​ភាសា​បុរស​ទី​១​សម្រាប់​ពណ៌នា​រឿង​ តែ​ប្រើ​ភាសា​រូប​ភាព​ច្រើន​ជាង​ភាសា​និយាយ។

          ​ឃើញ​ខ្លី​បែប​នេះតែ​កុំ​​ប្រញាប់​ស្មាន​ខុស… ​អាមួយ​នេះ​ក៏​កាច​មិន​ធម្មតា​ដែរ សាក​មើល​ទៅ!!

ហើយ​នៅ​មាន​ភាព​យន្ត​ហ្គេហ៍​ របស់​ភីលីពីន​ជា​ច្រើន​ទៀត​ដែល​ខ្ញុំ​មិន​ទាន់​ផ្សាយ ព្រោះ​សូម្បី​តែ​រក​ពេល​មើល​​ខ្លួន​ឯង​ក៏​សឹង​គ្មាន​ដែរ…

Read Full Post »

tomorrow

រឿងត្រូវបានលុបចេញ!!!

 

 

Read Full Post »

love

មនុស្ស​គ្រប់រូប​មិន​ថាចាស់ឬ​ក្មេង​ តែងតែ​មាននូវ​មនោសញ្ចេតនា​រវាង​គ្នា និង​គ្នា​ជាការ​ធម្មតា។​ ពាក្យ​ថា ស្នេហា គឺជា​ពាក្យ​មួយ​ដែល​មនុស្ស​គ្រប់​វ័យ ប្រគល់ឱ្យ​មនុស្ស​ជាទី​ស្រឡាញ់​របស់ខ្លួន ហើយ​វា​ក៏មាន​ន័យ​យ៉ាង​ធំ​ទូលាយ​សម្រាប់​មនុស្ស​គ្រប់រូប​ផងដែរ។ តើ​ស្នេហា​ទាមទារ​នូវ​អ្វីខ្លះ ដើម្បី​ឈានទៅរក​ភាពជោគជ័យ? ពេលនេះ “វិច​តូ​រី​យ៉ា” និង​លើក​នូវ​វិធីសាស្ដ្រខ្លះៗមក​ជំរាបជូន​ប្រិ​យ​មិ​ត្ដ​អ្នកអាន ដូចខាងក្រោមៈ

ស្នេហា គឺជា​សេចក្ដីស្រឡាញ់​ស្និទ្ធ ស្រឡាញ់​ជាប់​ចិ​ត្ដ​ស្អិត​ដូច​ជ័រ។ ពាក្យ​មួយ​ឃ្លា​នេះ គឺ​មានន័យ​ជ្រាលជ្រៅ​ខ្លាំងណាស់​សម្រាប់​មនុស្ស​គ្រប់​វ័យ កាលណា​ពួកគេ​ចេះ​មាន​ស្នេហា។ ប៉ុន្ដែ​ស្នេហា​មិន​បញ្ចប់​ត្រឹម​ពាក្យ​ថា “ បង​ស្រឡាញ់​អូន អូន​ស្រឡាញ់​បង​នោះទេ ”។ គឺ​ត្រូវ​ទាមទារ​នូវ​ភាពជឿជាក់​លើ​ខ្លួន មាន​ទំនួល​ខុសត្រូវ​ខ្ពស់ ហ៊ាន​លះបង់ ប្រឈមមុខ​ដោះស្រាយ​បញ្ហា​ដែល​កើតមានឡើង។ ម្យ៉ាងទៀត​ត្រូវ​មានការ​អធ្យាស្រ័យ​ល្អ​យោគយល់ និង​ត្រូវ​ចាំ​ថា រឿងហេតុ​កើតឡើង​សុទ្ធ​តែមាន​ហេតុ និង​ផល។ មាន​បញ្ហា មាន​វិធី​ដោះស្រាយ។ ជាពិសេស​បើ​ចង់​ជោគជ័យ​លើ​វិថី​ស្នេហា ចូរ​កុំ​រត់ចោល​បញ្ហា។ មិន​ត្រឹមតែ​ប៉ុណ្ណឹង​ទេ ត្រូវ​ផ្ដោតលើ​សមត្ថភាព ចំណេះដឹង ការព្យាយាម​តស៊ូ​អត់ធ្មត់ និង​ចេះ​រៀបចំ​ផែនការ​ជីវិត​បន្ថែមទៀត។ មួយវិញទៀត យើង​ត្រូវ​សួរ​ខ្ល្លួ​ន​ឯង​ថា យើង​បាន​ត្រៀមខ្លួន​ហើយ ឬ នៅ? មាន​គោលជំហរ​រឹងមាំ​ដែរ និង​មាន​មុខរបរ​អាជីព​ច្បាស់លាស់​ហើយ ឬ​នៅ? ខណៈ​នេះ “វិច​តូ​រី​យ៉ា” លើកយក​គន្លឹះ​បន្ថែម​សំខាន់ ១០ចំណុច​ដូចខាងក្រោមៈ

***តើ​គន្លឹះ​អ្វី​ខ្លះទៅ​ដើម្បី​ធ្វើឱ្យ​ជោគជ័យ​លើ​វិថី​ស្នេហា?

 

ចំណុច​ទី១: ស្វែងយល់​ពី​ចិ​ត្ដ​គ្នា​ទៅវិញ​ទៅវិញទៅមក (ចំណង់​ចំណូល​ចិ​ត្ដ អត្ដ​ច​រិ​ក ការងារ) រយៈពេល​ពី១ឆ្នាំទៅ២ឆ្នាំ​យ៉ាងតិច។

ចំណុច​ទី២: បុគ្គល​ទាំងពីរ ត្រូវ​ចេះ​សណ្ដោស​ប្រណី​គ្នា​ទៅវិញទៅមក។

ចំណុច​ទី3: ត្រូវ​ចេះ​ស្ដាប់​យោបល់​គ្នា​ទៅវិញទៅមក។

ចំណុច​ទី៤: ចេះ​គោរព និង​ឱ្យ​តម្លៃ​គ្នា។

ចំណុច​ទី៥: ការស្រឡាញ់គ្នា មិនទាន់​គ្រប់គ្រាន់​នៅឡើយ​ទេ គឺ​ទាមទារ​ភាពស្មោះត្រង់​មួយ​ទល់នឹង​មួយ។

ចំណុច​ទី៦: ត្រូវ​ចេះ​រៀបចំ​ផែនការ​នៃ​ជីវិត​ជា​ចំបង។

ចំណុច​ទី៧: ត្រូវ​ពិភាក្សាគ្នា ដើម្បី​ឱ្យមាន​ចំណងអាពាហ៍ពិពាហ៍​កើតឡើង។

ចំណុច​ទី៨: ត្រូវ​ចេះ​ជឿជាក់​លើ​គ្នា មិនត្រូវ​ធ្វើជា​មនុស្ស​ត្រចៀកស។

ចំណុច​ទី៩: ត្រូវ​នាំគ្នា​សន្សំ​ប្រាក់​ដើម្បី​បង្កើត​មុខរបរ​មួយដ៏​ល្អ​ផ្ទាល់ខ្លួន​ ដើម្បី​មាន​ជីវភាព​ធូ​ធារ​នាពេល​អនាគត។

ចំណុច​ទី១០: ហាម​ដាច់ខាត​កុំ​យក​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់ ​ទៅ​ប្រៀបធៀប​ជាមួយអ្នកដទៃ​ឡើយ។

**ប្រសិនបើ​លោកអ្នក ​អនុវត្ដ​ន៍​ចំណុច​ទាំង១០ខាងលើនេះបាន ​នោះ​លោកអ្នក​អាចនឹងទទួល​បាន​ភាព​ជោគជ័យលើ​វិថី​ស្នេហា​ពិត​ជាមិនខាន “វិច​តូ​រី​យ៉ា” សូម​ជូនពរ​ឱ្យ​គូស្នេហ៍​ថ្មោងថ្មី ភរិយា​ស្វាមី​ទាំងឡាយ​ជួបប្រទះ​តែ​នឹង​សុភមង្គល​ជានិច្ច​និ​រ​ន្ដ៍៕ វាចា+ចរិយា (ទស្សនាវដ្តី វិចតូរីយ៉ា)

Read Full Post »

រឿងត្រូវបានលុបចេញ!!!

 

Read Full Post »

Arn Kunkola

អាន គុណ​កូ​ឡា ជា​តារាចម្រៀង​វ័យក្មេង​ដែល​ទើប និង​ចូលប្រឡូក​នៅលើ​វិថី​សិល្បៈ​នៅឆ្នាំ២០០៨ និង​ជា​តារាចម្រៀង​ដ៏​លេចធ្លោ​មួយរូប​នៅក្នុង​ផលិតកម្ម [M] (M Production)។ បច្ចុប្បន្ន អាន គុណ​កូ​ឡាកំពុងតែ​ទទួលបាន​នូវ​ប្រជាប្រិយភាព​ដ៏​ខ្លាំងក្លា ​តាមរយៈ​បទ​ចម្រៀងតម្រូវ​តាម​យុវវ័យ​សម័យថ្មី​ជាច្រើន​បទ។ គុណ​កូ​ឡា មិន​ត្រឹម​តែមាន​ទឹកដម​សម្លេង​ពិ​រោះប៉ុណ្ណោះ​ទេ ថែមទាំង​មាន​រូប​សម្រស់ស្រស់​សង្ហាគួរឱ្យ​ទាក់ទាញ​ទៀតផង។

ក្នុង​មួយរយៈពេល​ដ៏​ខ្លី​ដែល អាន គុណ​កូ​ឡា បាន​ខិតខំ​ឈ្មុសឈ្មុល​ដណ្ដើមបាន​ភាពជោគជ័យ គឺ​ពិតជា​គួរឱ្យ​មោទនៈ ហើយ​ស្រប​ពេលដែល អាន គុណ​កូ​ឡា កំពុងតែ​មានឈ្មោះ​បោះ​   សម្លេង គុណ​កូ​ឡា បាន​ខ្សឹបប្រាប់​ទស្សនាវដ្ដី “វិច​តូ​រី​យ៉ា” ថាមាន​ ទស្សនិកជន​ទាំង​ក្នុងស្រុក និង​ក្រៅ​ស្រុក​ជាច្រើន​បាន Call មក​លើក​ទឹក​ចិ​ត្ដ និង​គាំទ្រ​ថែមទាំង​មាន​អ្នកអះអាង​ធានា ចិញ្ចឹម​ទៀតផង។ អាន គុណ​កូ​ឡា ពិតជា​មានសំណាង​គួរឱ្យ​ស្ងើចសរសើរដែលមាន អ្នកធានា​ចិញ្ចឹម​ហើយ គុណ​កូ​ឡា ប្រហែលជា​ឈប់​លំបាកទៅ​ច្រៀង ​លក់​សម្លេង​ទៀតហើយ​មើលទៅ? កូ​ឡា ឆ្លើយតប​ភ្លាម​ថា ចំពោះ​បញ្ហា​ភាសា​ស្នេហា​នៅពេលនេះ​ខ្ញុំ​មិន ទាន់​សម្រេចចិត្ដទ​ទួល​នោះទេ ទោះបី​មាន​អ្នកធានា​ចិញ្ចឹម​ក៏ដោយ ពីព្រោះ​ខ្ញុំ​នៅ​ក្មេង​ចង់ប្រឡូក​នៅក្នុង​សិល្បៈ​ឱ្យ​បានយូរ​បន្ដិច​សិន ហើយ​ម្យ៉ាងទៀត​គោលដៅ​នៃ​ជីវិត​របស់ខ្ញុំ គឺ​ខ្ញុំ មិន​ចង់​រស់នៅ​ក្រោម​ការឧបត្ថម្ភ​ទំនុកបំរុង​គ្រប់គ្រង​ពី​នរណាម្នាក់​នោះឡើយ។ គឺ​ចង់​រស់នៅ​ដោយ​ឯករាជ​បញ្ចេញ​នូវ​សមត្ថភាព និង​ស្នាដៃ​របស់ខ្លួន។ គុណ​កូ​ឡា បញ្ជាក់​បន្ថែមថា ក្នុងនាម​ខ្ញុំ​ជា​បុរស​និង​ជា​កូន​ខ្មែរ​ម្នាក់ ​ខ្ញុំ​រស់នៅ​មិន​ដេក​ចាំតែ​ព្រេងសំណាង​លាភសក្ការៈ​ ពីអ្នកដទៃ​ឡើយ ហើយ​ចង់​ធ្វើជា​បុរស​ម្នាក់ ដែលមាន​គោលជំហរ​ដ៏​រឹងប៉ឹង​ម្នាក់​នៅក្នុង​សង្គម។ គុណ​កូ​ឡា បាន​បន្ដទៀតថា ទម្រាំ​ខ្ញុំ​ដណ្ដើមបាន​ប្រជាប្រិយភាព​ប៉ុណ្ណេះ គឺ​ខ្ញុំ​បាន​តស៊ូ​ជំនះ រាល់​ការលំបាក​ជាច្រើន​ក្នុងការ​ប្រឡូក​លើ​វិស័យ​សិល្បៈ​ ហើយ​ខ្ញុំ​និង​ខិតខំ​ប្រឹងប្រែង​បន្ដទៀត​ ដើម្បី​សម្រេច​គោលបំណង​របស់ខ្ញុំ​នាពេលខាងមុខ ពីព្រោះ​ខ្ញុំ​ចង់​ក្លាយជា​អ្នកជំនួញ​ម្នាក់​ដ៏​ពូកែ។

អាន គុណ​កូ​ឡា បញ្ចេញ​នូវ​ទស្សនៈ​ផ្ដាំផ្ញើ​ទៅដល់​យុវវ័យ​ថា ចូរ​យើង​កុំ​នាំគ្នា​សេពគ្រឿងញៀន ពីព្រោះ​វា​នាំឱ្យ​អនាគត​យើង​អន្ដរាយ និង​អាប់អោន​ដល់​កិ​ត្ដិ​យស​សង្គមជាតិ។ គឺ​យើង​ត្រូវតែ​ខិតខំ​ប្រឹងប្រែង​សិក្សា និង​ងាក​មក​ចូលរួម​ក្នុងការ​លើកស្ទួយ​វិស័យ​សិល្បៈទើប​ជាការ​ល្អប្រសើរ។ គុណ​កូ​ឡា បានឱ្យដឹងថា​ខ្លួន​មិនទាន់មាន​ពេល​គិតពី​គូស្រករ​ទេ​ គឺ​ចាំ​រកស៊ី​មានបាន​សិន។ គួរឱ្យ​ដឹងផង​ដែរ​ថា កូ​ឡា ជា​និស្សិត​ឆ្នាំ​ទី២ នៅ​សាលា ន័​រ​តុ​ន ផ្នែក​វិស្វករ ចាប់ផ្ដើម​ល្បី នូវ​បទ “លា​មុន​ស្អប់” ហើយ​បច្ចុប្បន្ន​កំពុងតែ​ទទួលបាន​នូវ​ការគាំទ្រ​តាមរយៈ​បទ “គ្មានសិទ្ធិ​ជា​ម្ចាស់​បេះដូង​អូន” និង​កំពុង​ត្រៀម​ចេញ​វុ​លថ្មីៗជា​បន្ដបន្ទាប់​ទៀត៕

Read Full Post »

Ecssn

ជើ​ស ស្ទី​ន ជា​តារា​ខ្មែរ​មួយរូប​ដែលមាន​ទម្រង់​មុខ​ដូច​ជនជាតិ​កូរ៉េ និង​មាន​រាង​សង្ហារសិច​ស៊ី គួរឱ្យ​ទាក់ទាញ ហើយ​តារា​រូបនេះ​មាន​ទេពកោសល្យ​ខ្ពស់​ក្នុងការ​ច្រៀង សម្ដែង និង​ពូកែ​រាំ​យ៉ាងស្ទាត់ជំនាញ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ជើ​ស ស្ទី​ន មានចំណេះដឹង​ជ្រៅជ្រះ​ដោយបាន​បញ្ចប់​ថ្នាក់បរិញ្ញាប័ត្រ​ផ្នែក​សេដ្ឋកិច្ច គ្រប់គ្រង និង​ផ្នែក​សិល្បៈ ហើយ​បច្ចុប្បន្ន ជើ​ស ស្ទី​ន ជា​អ្នកគ្រប់គ្រង​ទូទៅ ដ៏​ឆ្លាត​វៃ​មួយរូប​នៅ​វិទ្យាស្ថាន(ELT)។

 ថ្មីៗនេះ​មាន​ពាក្យ​លេចឮ​ល្បី​ថា បុរស​សង្ហារ​សម្បូរ​ចំណេះ​រូបនេះ​ មាននារីៗមិនតិច​អ្នក​ទេ​ បាន​បាក់​ចិ​ត្ដលង់​ស្នេហ៍​ចង់​ប្រគល់​ចិ​ត្ដ​កាយ​ឱ្យ ជើ​ស ស្ទី​ន ថ្នាក់ថ្នម។ ជើ​ស ស្ទី​ន ដែលមាន​ឪពុកម្ដាយ​ជា​ខ្មែរ តែមាន​មុខ​ដូច​កូនកាត់​កូរ៉េ និង​បាន​ទៅ​សិក្សា​នៅ​សហរដ្ឋ​អាមេរិក​រយៈពេល​ជិត​១០ឆ្នាំ ដោយបាន​បញ្ចប់​ថ្នាក់​បរិញ្ញាប័ត្រ​​នៅ​ទីនោះ ហើយ​បច្ចុប្បន្ន​សិក្សា​បន្ដ ថ្នាក់អនុបណ្ឌិត​ផ្នែក (Business) នៅ​ស្រុក​ខ្មែរ។ ជើ​ស ស្ទី​ន ជា​បុរស​ម្នាក់​ដែល​យក​ចិ​ត្ដ​ទុកដាក់​ព្យាយាម​បំផុត​លើ​ការសិក្សា​រហូត​ទទួលបាន​ជំនាញ​យ៉ាង​ពិត​ប្រាកដ​លើ​ផ្នែក គ្រប់គ្រង​សេដ្ឋកិច្ច និង ទេពកោសល្យ​លើ​វិថី​សិល្បៈ ជា​ពិសេស​​ពូកែ​ខ្លាំង​លើ​ភាសា​អង់គ្លេស​តែម្ដង។ ជើ​ស ស្ទី​ន បានឱ្យ ដឹងថាគេ​មាន​និស្ស័យ​ខាង​ផ្នែក​សិល្បៈ តាំងតែ​ពី​តូច​​ដោយ​ចូល​ចិ​ត្ដយ​កស្ទា​យ​តាម​តារា​ល្បីៗនៅលើ ពិភពលោក ដូចជា តារាចម្រៀង POP ម៉ា​យ​ឃើ​ល​ជេ​ក​សុន​ជាដើម ហើយ​ពេលនេះ ជើ​ស ស្ទី​ន បង្កើត​ក្រុម​រាំ​មួយ​ឈ្មោះ (J S P) បាន​រយៈពេល​ជាង២ឆ្នាំ​ហើយ ដែល​ភាគច្រើន​ទំនោរ​ទៅលើ​បទ (Hip Hop) ហើយ​ក្រុម​នេះ​ក៏​ធ្លាប់បាន​ឡើង​សម្ដែង​នៅតាម​ទូរទស្សន៍​នានា​ផងដែរ​នាពេល​កន្លងមក។ ជើ​ស ស្ទី​ន មិន​ត្រឹមតែ​ពូកែ​លើ​ផ្នែក​រាំ​ប៉ុណ្ណោះ​ទេ ថែមទាំង​មាន​ទឹកដម​សម្លេង​ពិ​រោះ និង​ចេះ​សម្ដែង​យ៉ាង​ស្ទាត់ជំនាញ​ទៀតផង។ គោលដៅ​របស់ ជើ​ស ស្ទី​ន គឺ​ចង់​ក្លាយជា​តារា​ល្បី​ទាំង​ផ្នែក​ច្រៀង រាំ និង​សម្ដែង ហើយ​កន្លងមក​ក៏មាន​ផលិតកម្ម​មួយចំនួន​បាន​ទាក់ទង​ចរចា​រដែរ តែ ជើ​ស ស្ទី​ន មិនទាន់ សម្រេច​ចិ​ត្ដ។ ខណៈដែល ជើ​ស ស្ទី​ន ជា​បុរស​សង្ហារ​និង​មានចំណេះដឹង​ខ្ពស់​មាន​ជំនាញ​ការងារ​មួយ​ដ៏​រឹងមាំ និង​មាន​ទេពកោសល្យ​លើ​ផ្នែក​សិល្បៈ​ទៀត​នោះ​ ​ស្រាប់​តែមាន​ព័ត៌មាន​លេច​ឮថា ជើ​ស ស្ទី​ន ជា​បុរសសង្ហារ​សម្បូរ​ស្នេហ៍​មាននារីៗជាច្រើន​ចោមរោម​សុំ​ស្នេហ៍។ ឆ្លើយតប​ទៅនឹង​ប្រយោគ​ភាសា​ស្នេហ៍នេះ ជើ​ស ស្ទី​ន បាន​បដិសេធភ្លាមៗថា អត់​ទេ! ខ្ញុំ​គ្មាន​រឿង​អញ្ចឹងទេ ហើយ​ខ្ញុំ​ក៏​មិនទាន់​គិតពី​បញ្ហា​នេះដែរ ពីព្រោះ​សព្វថ្ងៃនេះ​ខ្ញុំ​ជាប់រវល់​ជាមួយ​ការសិក្សា និង​ការងារ ហើយ​ស្ទើរតែ​គ្មាន​ពេលវេលា​សម្រាប់ ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ផង តើ​ខ្ញុំ​មាន​ពេល​ឯណា​ទៅ​ខ្វាយខ្វល់​ពី​រឿង​បេះដូង​នោះ។ ម្យ៉ាងទៀត ខ្ញុំ​ចង់ ទុកពេល​វេលា​ឱ្យ​បានយូរ​បន្ដិច ដើម្បី​សាង​សមត្ថភាព​ឱ្យ​ឈានទៅរក​ការសម្រេច​គោលដៅ​ទៅ​ថ្ងៃ អនាគត និយាយ​ដោយ​ត្រង់ គឺ​គ្មាន​នារី​ណា​មកសុំ​ស្នេហ៍​ខ្ញុំ​នោះទេ។ ដូច្នេះ​ព័ត៌មាន​ទាំងនេះ ជើ​ស ស្ទី​ន បញ្ជាក់ថា ជា​ពាក្យ​ច​ចាម​អារាម​គ្មាន​ការពិត​តែប៉ុណ្ណោះ។ ចំណែកឯ​ការងារ​ក្នុងការ​គ្រប់គ្រង​នៅ​វិទ្យាស្ថាន (ELT) ជើ​ស ស្ទី​ន បានឱ្យដឹងថា មាន​លក្ខណៈរលូន​ល្អប្រសើរ​ជោគជ័យ​ជាធម្មតា ពីព្រោះ​ទោះបីជា​សេដ្ឋកិច្ច​មានការ​ធ្លាក់ចុះ​ ហើយ​សាលា​ដទៃ​ពិបាក​នឹង​រក​ចំណូល​ក៏ដោយ​ក៏​សាលា (ELT) នៅតែមាន​សិស្ស​ចូលមក​សិក្សា​កាន់តែច្រើន    ឡើង។ ភាពជោគជ័យ​របស់ (ELT) ជើ​ស ស្ទី​ន បញ្ជាក់ថា ដោយសារ​ប្រព័ន្ធគ្រប់គ្រង​សាលាមាន​ទិសដៅ​ច្បាស់លាស់ គ្រូបង្រៀន​មាន​គរុកោសល្យ​ត្រឹមត្រូវ ណាមួយ​សាលា​ផ្ដោតលើ​សីលធម៌ គុណភាព ប្រសិទ្ធភាព និង​ឧត្ដមភាព​ ហើយ​សិស្ស​ដែល​បាន​សិក្សា​នៅឯ​ក្រៅប្រទេស​តាមរយៈ(ELT) ក៏មាន​មិនតិច​អ្នក​ដែរ។

ជើ​ស ស្ទី​ន បាន​ប្រាប់​ជា​ចុងក្រោយ​ថា នារី​ដែល​អាច​ក្លាយជា​រាជ​នី​ម្ចាស់​ចិ​ត្ដ​ក្លាយជា​ភរិយា បាន​លុះត្រា​តែមាន​សមត្ថភាព​មាន​ជំនាញ​ច្បាស់លាស់ ឆ្លាត ពូកែ និង​ចេះ​យល់​ចិ​ត្ដ ជើ​ស ស្ទី​ន៕

Read Full Post »

Older Posts »