
មនុស្សយើងម្នាក់ៗគិតថា ការរួមភេទគ្រាន់តែជាល្បែងនៅលើគ្រែសម្រាប់ការសប្បាយ បង្កើតអារម្មណ៍រីករាយ និងបង្កើន ចំណងស្នេហ៍ពួកគេឱ្យកាន់តែផ្អែមល្ហែម ប៉ុន្ដែការរួមភេទបានផ្ដល់អត្ថប្រយោជន៍ដ៏ច្រើនលើសលុបចំពោះសុខភាព ដែលយើងនឹកស្មានពុំដល់ដូចជាៈ
១.កាត់បន្ថយការប្រឈមនឹងជំងឺគាំងបេះដូង
តាមការស្រាវជ្រាវពីសកលវិទ្យាល័យ Queen… ប្រទេសអង់គ្លេសបានបង្ហាញថា ការរួមភេទ ញឹកញាប់លើសពីបីដងក្នុងមួយសបា្ដហ៍ អាចជួយឱ្យខួរក្បាលយើងមានសុខភាពល្អស្រស់ថ្លា កាត់បន្ថយការគាំងបេះដូង និងជំងឺស្ដ្រូក (Stroke តប់ប្រមល់) បានដល់ទៅពាក់កណ្ដាល។
២.បញ្ចុះទម្ងន់នឹងជួយឱ្យរាងស្វែល
ការរួមសិចអាចដុតបំផ្លាញជាតិខ្លាញ់ និងស្ករនៅក្នុងខ្លួនយើងដល់ទៅ៣០០កាឡូរី ដែលវាស្មើនឹងការរត់ចម្ងាយដល់ទៅ១០នាទី ឬលេងកីឡាផ្សេងៗទៀត។ ការរួមសិចញឹកញាប់ធ្វើឱ្យសាច់ដុំទ្រូងមានការរីកធំ រឹងមាំ ដូច្នេះសិចជាលំហាត់ប្រាណល្អបំផុត សម្រាប់គូស្នេហ៍ផ្អែមល្អែម ដែលមិនសូវមានពេលធ្វើលំហាត់ប្រាណ ។
៣.កាត់បន្ថយភាពក្រៀមក្រំតប់ប្រមល់ក្នុងចិត្ដ
តាមរយៈការសិក្សាបានបង្ហាញថា ការរួមភេទបានកាត់បន្ថយនូវការពិបាកចិត្ដទុក្ខព្រួយ ធុញថប់នានា ដែលមាននៅក្នុងអារម្មណ៍ និងធ្វើឱ្យដៃគូរបស់អ្នកទទួលបានភាពរំភើបចិត្ដ មានអារម្មណ៍ស្រស់ថ្លាឈានដល់ចំណុចកំពូល នៃឋានសួគ៌លើគ្រែ ដែលគេមិនអាចបំភ្លេចបាន។
៤.កាត់បន្ថយការឈឺចាប់ និងដេកលក់ស្រួល
អ័រម៉ូននៅក្នុងរាង្គកាយយើង និងកើនឡើងដល់៥ដង លើសអ័រម៉ូនពេលមិនទាន់រួមភេទ។ ការបញ្ចេញអ័រម៉ូននេះ បានជួយកាត់បន្ថយអាការៈឈឺចាប់របួសផ្សេងៗដូចជា ការឈឺក្បាលជាដើម ហើយវាធ្វើឱ្យយើងទទួលទានដំណេកស្រួលស្កប់ស្កល់ បន្ទាប់ពីការរួមភេទហើយ ។
៥.កាត់បន្ថយជំងឺមហារីកក្រពេញបោ្លកនោម និងធ្វើឱ្យប្រព័ន្ធបោ្លកនោមដំណើរការបានល្អ
ភាពរអាក់រអួល នៃការបាញ់ទឹកកាមចេញមកក្រៅដាច់ ធ្វើឱ្យកើតជំងឺមហារីកក្រពេញបោ្លកនោម ដែលបណ្ដាលមកពីមិនសូវរួមភេទ។ ការរួមភេទញឹកញាប់ជួយដល់ការផលិតទឹកកាមកាន់តែច្រើនស្រស់ថ្លា និងធ្វើឱ្យក្រពេញបោ្លកនោមដំណើរការបានល្អ និងធ្វើឱ្យយើងបត់ជើងតូចបានស្រួលទៀតផង។
៦.មានឱកាសច្រើនសម្រាប់អ្នកប្រាថ្នាចង់បានកូន
ការរួមភេទញឹកញាប់ វាជួយធ្វើឱ្យមេជីវិតឈ្មោលមានជីវិតស្រស់ថ្លា មានកំលាំងខ្លាំងដែលមានឱកាសច្រើនក្នុងការបង្កាត់ជាមួយមេជីវិតញី ដើម្បីបង្កកំណើត។
៧.ធ្វើឱ្យខួរក្បាលមានការចងចាំបានល្អ
បន្ទាប់ពីរួមភេទហើយ ប្រព័ន្ធនៃរាង្គកាយនិងបង្កើតនូវអ័រម៉ូនប្រូឡាក់ទីន ដែលអាចជួយធ្វើឱ្យមានការរីកលូតលាស់ នៃកោសិកាប្រភេទថ្មីៗ ជំនួសកោសិកាចាស់ធ្វើឱ្យគ្រួសារយើងស្រស់ថ្លាមានការចងចាំបានល្អ។
៨.កាត់បន្ថយនូវជំងឺផ្ដាសាយ
តាមការសិក្សារបស់សកលវិទ្យា Wilkes អាមេរិកបានស្រាវជ្រាវឃើញថា គូស្នេហ៍ដែលបានរួមភេទពីរទៅបីដងក្នុងមួយសបា្ដហ៍ អាចបង្កើននូវភាពស៊ាំ Immunoglobulin A ដែលជាប្រព័ន្ធភាពស៊ាំរាង្គកាយដល់ទៅ ៣០% ដែលវាជួយកាត់បន្ថយជំងឺផ្សេងៗពិសេសជំងឺផ្ដាសាយ៕ អត្ថបទៈ វាយោ
សំណួរៈ បញ្ហារបស់ខ្ញុំ គឺឈាមរដូវបានរាំងលែងធ្លាក់ជាង ២ខែហើយ។ ក្រោយពីទៅពិនិត្យមើលសុខភាពផ្ទៃពោះក៏រកមិនឃើញថា មានផ្ទៃពោះផងដែរ។ រហូតមកដល់ពេលនេះរដូវក៏នៅរាំង ដដែល។ នាងខ្ញុំចង់ដឹងថា តើអាចមានផ្ទៃពោះដែរ ឬអត់បើសិនជាមានការរួមភេទដោយមិនមានប្រើវិធានការការពារទេនោះ?
ចំលើយៈ សម្រាប់ចំលើយបែបនេះប្រសិនបើប្អូនទៅពិនិត្យទឹកនោម ហើយមានលទ្ធផលមិនមានផ្ទៃពោះនោះ គឺពិតជាពុំមានឡើយសូមកុំព្រួយបារម្ភទៅលើចំណុចនោះឱ្យសោះ ព្រោះអ្នកអាចមានការងារសិចតាមធម្មតា។ ការរាំងរដូវនេះអាចបណ្ដាលមកពីមូលហេតុផ្សេងៗដូចជាៈ អាការៈមិនសូវស្រួលខ្លួន ធុញថប់តប់ប្រមល់ និងសុខភាពមិនសូវល្អ។
សំណួរៈ “វិចតូរីយ៉ា” ជាទីរាប់អាន! នាងខ្ញុំចង់ដឹងថា ហេតុអ្វីទ្វារមាសរបស់ខ្ញុំធុំក្លិនមិនល្អ ជួនមានធុំក្លិនឆ្អាប ជួនធុំក្លិនស្អុយ។ ពេលមានក្លិននេះម្ដងៗ នាងខ្ញុំមានអារម្មណ៍អៀនខ្មាសណាស់ មិនហ៊ានរួមភេទជាមួយស្វាមីទេ ព្រោះខ្លាចគាត់រអ៊ូរទាំមិនសប្បាយចិត្ដ។
ចំលើយៈ បរិវេណទ្វារមាស គឺជាតំបន់អាថ៌កំបាំងពោរពេញទៅដោយ សំណើមអាប់អួរតាម ធម្មជាតិ។ ប្រសិនបើមិនសំអាតឱ្យបានទាន់ពេលវេលាទេ វានឹងកើតមានការផ្អាប់ផ្អូមបណ្ដាលឱ្យមានក្លិនមិនល្អ។ សម្រាប់ស្ដ្រីមួយចំនួន អាចបណ្ដាលមកពីការថែរក្សាអនាម័យ មិនស្អាតគ្រប់គ្រាន់។ ឯករណីមួយទៀតបណ្ដាលមកពីទ្វារមាសឆ្លងមេរោគ និងរលាក។ ប្រភេទទីពីរគួរទៅពិគ្រោះជាមួយគ្រូពេទ្យទើបប្រសើរ តែបើគ្មានករណីរលាកឆ្លងមេរោគទេ អ្នកអាចដោះស្រាយបញ្ហាបានដូចខាងក្រោមៈ
ប្រការគួរជៀសវាងៈ
-ការប្រើកន្សែងរួមគ្នា និងខោក្នុងរួមគ្នា
-ការរួមភេទពេលដែលកំពុងធ្លាក់សខ្លាំង
-ពាក់ខោអាវក្រណាត់ក្រាស់ៗ
ប្រការគួរធ្វើៈ
-ធ្វើអនាម័យ និងបោកខោក្នុងជាប្រចាំហាលក្រោមពន្លឺថ្ងៃ
-ញ៉ាំអាហារដូចជា ស៊ុត ទឹកដោះគោ ត្រសក់ស្រូវ ការ៉ុត ដំឡូងជ្វា ស្រូវសាលី ត្រី អាហារសមុទ្រ បសុបក្សី សាច់ ស្លឹកបន្លែបៃតង។
-ញ៉ាំទឹក ឬទឹកផ្លែឈើឱ្យបានគ្រប់គ្រាន់ និងគួរប្រើសាប៊ូសំអាតទ្វារមាសដោយផ្ទាល់។ អនុវត្ដន៍តាមនេះ ក្លិនមិនជាទីបេតីនោះ និងឃ្លាតឆ្ងាយពីរូបអ្នកមិនខាន។
សំណួរៈ ខ្ញុំចង់ដឹងថា ស្ដ្រីក្នុងវ័យអស់រដូវ ឬស្ដ្រីដែលវះកាត់ស្បូនចេញ គឺជាការបញ្ចប់ជីវិតផ្លូវភេទមែន ឬទេ?
ចំលើយៈ ការវៈយកស្បូនចេញ ពុំមែនជាការបញ្ចប់រសជាតិនៃជីវិតផ្លូវភេទទេ! ព្រោះពុំមែនជាការវៈកាត់ចោលនូវទ្វារមាស ឬច្រកផ្លូវសម្រាប់រួមភេទឯណា! ការកាត់នេះគ្រាន់តែកាត់ដៃស្បូនទាំងសងខាងចេញតែប៉ុណ្ណោះ ដែលធ្វើឱ្យមានអារម្មណ៍ដូចជារលាយបាត់អស់នូវភាវៈស្ដ្រីភេទ បណ្ដាលឱ្យកើតអារម្មណ៍ស្រងូតស្រងាត់សោកសៅ និង បាត់ចំណាប់អារម្មណ៍លើការរួមភេទ។ ស្ដ្រីក្នុងវ័យអស់ រដូវខ្លះកើតមានអាការៈផ្សេងៗដូចជា ក្ដៅភាយៗតាមរាង្គកាយ ឈឺក្បាល កើតទុក្ខ មួរម៉ៅ ធ្វើឱ្យរលាយអស់តម្រេកតណ្ហា។ អ្នកខ្លះទៀតថយចុះនៃអ័រម៉ូន បណ្ដាលឱ្យទ្វារមាសស្ងួតខ្វះជាតិរំអិល ដូច្នេះនាំឱ្យមានការឈឺចាប់នៅពេលរួមភេទ រហូតលែងចង់ប្រព្រឹត្ដតែម្ដង។
សំណួរៈ តើគេធ្វើយ៉ាងម៉េចចំពោះស្នេហាពិត? មិត្ដប្រុសរបស់ខ្ញុំតែងតែនិយាយថា “បើខ្ញុំពិតជាស្រឡាញ់គេមែន មិនគួរណាខ្ញុំកំណាញ់ខ្លួនគេងជាមួយគេនោះទេ។ តើខ្ញុំគួរតែយល់ព្រមដែរ ឬទេ? ព្រោះខ្ញុំគិតថា បើយ៉ាងនេះយូរៗទៅខ្ញុំខ្លាចគេបោះបង់ខ្ញុំចោលណាស់។
ចំលើយៈ ប្អូនត្រូវគិតថា ការរួមភេទអាចបង្កឱ្យមានជាបញ្ហាឡើង ដូចជាការមានផ្ទៃពោះដោយអចេតនា ឬក៏អាចនឹងឆ្លងជំងឺផ្សេង។ សេចក្ដីស្នេហាមិនសំដៅតែលើការរួមភេទនោះទេ ហើយការរួមភេទក៏មិនមែនជាវិធី ដែលបង្ហាញពីស្នេហាស្មោះស្ម័គ្រនោះដែរ។ មានមនុស្សប្រុសមួយចំនួនដែលតែងតែគិតអំពីរឿងផ្លូវភេទនេះគ្រប់ពេលវេលា ប៉ុន្ដែអ្នកត្រូវដឹងថា ប្រសិនបើគេជាបុរសដែលចេះឱ្យតម្លៃអ្នក ចេះទុកកិត្ដិយសឱ្យក្រុមគ្រួសារអ្នក គេនឹងមិនបង្កបញ្ហាឱ្យអ្នកនោះទេ។ ស្នេហាពិតនាំមកនូវសុភមង្គល ហើយស្នេហាបរិសុទ្ធមិនមែនត្រូវមកគិតពីរឿងផ្លូវភេទមុនពេលរៀបការនោះដែរ។ តែប្រសិនបើគេនៅតែមានចិត្ដយ៉ាងនេះមែន តើអ្នកយល់ថា គេនៅតែជាបុរសដែលល្អបំផុតសំរាប់អ្នកឬ?
Read Full Post »