Feeds:
ប្រកាស
មតិ

Archive for ខែមករា, 2010

លុបចេញហើយ!!!

មានត…

Read Full Post »

លុបចេញហើយ!!!

Read Full Post »

លុបចេញហើយ!!!

Read Full Post »

លុបចេញហើយ!!!

Read Full Post »

Hotguy សរសេរ

«សុំទោសអូន បងបានប្រាប់វុធថាបងនឹងទៅភ្លាម ស្អែកបងនឹងត្រឡប់មកវិញ។ អូន​ឲ្យកូនញ៉ាំទឹកដោះគោផង… មិញបងមិនទាន់បានឆុងឲ្យវាទេ។»

រាជងាកទាញដៃចេញពីវត្តី នាងឈរស្ដូកស្ដឹងមើលប្ដីបាត់ស្រមោល ទឹកភ្នែកចេះតែហូរលើផែនថ្ពាល់ឥតដាច់។ តូច​តន់​លុតជង្គង់ចុះក្បែរជើងគ្រែយំម្នាក់ឯង។

…វុធគេងក្បែរឱបរាជយ៉ាងខ្វិត ច្រមុះរំកិលចុះឡើងលើស្បែករបស់រាជ ហាក់ដូចជាចង់រក្សាក្លិន​​ស្នេហ៍ទុក​មិន​ឲ្យ​ឃ្លាត​បង់។ រាជមើលមុខវុធទាំងភាពងឿងឆ្ងល់។

«ថ្ងៃនេះអូនឯងប្លែកណាស់ មានរឿងអីកើតឡើងមែនទេ?»

«…គ្មានរឿងអី​ទេ គ្រាន់តែមិនដឹងជាយ៉ាង​ម៉េច អូនចង់នៅក្បែរបងយប់នេះ។»

រាជសម្លឹង​មុខវុធស្ទើរលេប។ កំលោះ​ថើបត្របកភ្នែករបស់វុធរួចឱបវុធគេង។ វុធនៅក្នុងរង្វង់ដៃរាជសញ្ជឹងគិត…

…ពន្លឺថ្ងៃពេលព្រឹកបានទម្លុះ​កាត់បង្អួច រាជភ្ញាក់ពីដំណេក គេ​ឆ្ងល់ព្រោះមិនឃើញវុធនៅក្បែរដូចសព្វដង។ អ្នក​​ប្រុស​ស្មានតែវុធទៅទិញអាហារពេលព្រឹក។ រាជក្រោកឡើងស៊កអាវចូល ក្រដាសមួយសន្លឹកស្រាប់តែជ្រុះចេញពីហោប៉ៅមក បុរស​ឆ្ងល់ម្ដងទៀតរើសយកមកអានរួចស្រឡាំងកាំង។

«ខ្ញុំនឹងឃ្លាតពីបងមួយរយៈ កុំស្វែងរកខ្ញុំអី! ​ខ្ញុំចង់នៅម្នាក់ឯងរិគិតពីអ្វីៗដែលបានកន្លងផុតទៅ។ អូនស្រលាញ់បង!»

រំពេចនោះរាជឆក់យកទូរស័ពមកcallទៅវុធ។​ វុធពេលនេះកំពុងតែនៅព្រលានយន្តហោះត្រៀម​​​​​​​​​ទៅសិង្ហបុរី។

«Ring… Ring… Ring…»

«…អាឡូ!»

«វុធធ្វើអីហ្នឹង? ហេតុអីបានជាទុកក្រដាសបែបនេះឲ្យបង? មានរឿងអីអូនឯងមិនអាចប្រាប់បងឬ? ឥឡូវអូននៅឯណា?»

«ខ្ញុំនៅព្រលាន ខ្ញុំនឹងទៅនៅសិង្ហបុរីជាមួយពូមីងខ្ញុំមួយរយៈ។»

«អូនឯងនៅទីនោះហើយកុំទៅណា ចាំយើងជួបគ្នាហើយសឹមគិតទៀត!»

«…មិនបាច់ទេ​ បងមិនចាំបាច់… ទីត… ទីត… ទីត…»

រាជរត់ចេញពីសណ្ធាគារ ហៅម៉ូតូឌុបជិះទៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ គេ​រត់ដូចមនុស្សឆ្កួត មិនខ្វល់ពីអ្វីកើតឡើងជុំវិញខ្លួននោះទេ។

«Ring… Ring… Ring…»

«អាឡូ!…»

«បងមកដល់ហើយ អូនឯងនៅឯណា?»

រាជនិយាយទូរស័ព្ទ​បណ្ដើរ ខំដើររកវុធបណ្ដើរ តែវុធបានចូលក្នុងបន្ទប់ check-in រួចហើយតែគេ​​នៅមិនទាន់បានឡើងទៅជាន់លើមួយទៀតទេ ព្រោះខ្លួនគេ​ក៏ចង់ឃើញរាជម្ដងទៀតមុនចាកចេញ​។ វុធបានមើលឃើញរាជកំពុងឆ្លេឆ្លានៅខាងក្រៅ។

«បងមិនបាច់ខំប្រឹងរកខ្ញុំទេ ខ្ញុំមិនជួបបងទេ!»

«សូមអូនឲ្យបងដឹងមូលហេតុនៃការចាកចេញនេះ បងពិតជាមិនយល់ទាល់តែសោះ!»

«…បងរាជ!​ខ្ញុំបានគិតច្បាស់លាស់ហើយ ខ្ញុំសម្រេចចិត្តថាត្រូវតែធ្វើដូច្នេះ​!»

«តែអូនឯងគិតពីរឿងអី? តើបងបានធ្វើអីឲ្យអូនមិនសប្បាយចិត្ត?»

«បងស្ដាប់ខ្ញុំ! ពេលដែលខ្ញុំចាប់ផ្ដើមប្រលូកក្នុងសង្គមនេះ ខ្ញុំទទួលការឈឺចាប់យ៉ាងច្រើនតែព្រហ្មលិខិតបានបណ្ដាលឲ្យខ្ញុំស្គាល់បង… បងបានផ្ដល់ឲ្យខ្ញុំនូវសុភមង្គលពិតប្រាកដ និង ធ្វើឲ្យជីវិតរបស់​ខ្ញុំមានន័យខ្លាំងណាស់។ ស្នេហារបស់បងចំពោះខ្ញុំគឺជារបស់មានតម្លៃ​បំផុត។»

«បើអ៊ីចឹង​ម៉េចបានអូនចង់ទៅចោលបង?»

«ខ្ញុំបានរស់នៅយ៉ាងសប្បាយចិត្ត និង ធ្លាប់គិតថាអ្វីៗនឹងបានប្រសើរ… តែខ្ញុំច្រឡំហើយ ពួកយើងទាំងអស់គ្នាសុទ្ធតែច្រឡំ! គ្មានទេសេចក្ដីសុខសម្រាប់​យើង ព្រោះយើងជាGay! ស្នេហារបស់យើង​ទាំងពីរក៏ជាដើមហេតុនៃការឈឺចាប់ សម្រាប់​មនុស្សបីនាក់ បងឯង បងវត្តី​ ហើយនិងខ្ញុំ។»

«តែអ្វីៗនៅokតើ ពួកយើងនៅមានសេចក្ដីសុខតើ!»

«វាពិតជាសេចក្ដីសុខទេបង? ខ្ញុំធ្លាប់គិតថាស្នេហារបស់យើងប្រពៃណាស់ តែម្ដងទៀតខ្ញុំបានច្រឡំព្រោះចំពោះសង្គមនេះ ចំពោះជីវិតដែលពួកយើងកំពុងពើបប្រទះគឺជាកំហុសឆ្គងមួយ។ វាជាការមិនត្រឹមត្រូវសម្រាប់​បងឯង បងវត្តី ហើយនិងខ្ញុំដែលពួកយើងអាត្មានិយមនឹងសេចក្ដីស្នេហារបស់ខ្លួន ការពារស្នេហារបស់ខ្លួនហួសហេតុធ្វើឲ្យវាដើរខុសផ្លូវ។ ព្រោះតែការចង់បានសម្រេច​នូវបំណង​ផ្ទាល់ខ្លួន​ទើបបងនិងបងវត្តីយកគ្នា នោះគឺជាកំហុសមួយរុញច្រានពួកយើងជួបនឹងការឈឺចាប់នេះ វាកាន់​តែធ្ងន់ធ្ងរឡើងៗដល់ថ្ងៃមួយវាសឹងតែដោះមិនចេញ។ ៣នាក់យើងស្មានតែទទួលយកបាននូវជីវិតបែបនោះ ប៉ុន្តែពេលដែលយើងរកឃើញថា វាមិនងាយដូចការដែលបានគិតនោះ គឺវាបានហួសពេលទៅ   ហើយ។ បងវត្តីស្រលាញ់បង​ តែបងមិនស្រលាញ់គាត់ នោះគឺជាការឈឺចាប់ឥតស្រាកស្រាន្ត​ដែលភរិយា​ និង ម្តាយម្នាក់ត្រូវទទួលយក។ បងឯងអាត្មានិយមណាស់ ដែលមិនអាចចែករំលែកសូម្បី​តែសេចក្ដី​ស្នេហាដ៏តិចតួចសម្រាប់​គ្រួសារ។»

«កុំនិយាយអ៊ីចឹង!​ បងនឹងcareវត្តី ហើយនិងសិលាឲ្យបានច្រើនជាងនេះ។ អូនកុំគិតច្រើនពេក!»

«បងគ្រាន់តែcare តែបងមិនស្រលាញ់ពិតប្រាកដនោះទេ។ បងរាជ… ឥឡូវនេះបងមានគ្រួសារ បងត្រូវធ្វើអ្វីៗឲ្យ​អស់ពីចិត្តដើម្បីគ្រួសារបង។ កុំអាត្មានិយមគិតតែពីផលប្រយោជន៍​ខ្លួនឯងនោះ! ដូច្នេះហើយទើបខ្ញុំត្រូវតែឃ្លាតពីបង ដើម្បីឲ្យបងអាចផ្ដល់នូវអ្វីៗទាំងអស់ជារបស់បងសម្រាប់​គ្រួសារ ដែលពួកគាត់ជាមនុស្សដែលកំពុងតែត្រូវការបងជាទីបំផុត។»

«អ៊ីចឹងអូនមិនគិតដល់បងទេឬ? អូនមិនចង់ឲ្យបងបានសុភមង្គល? បងគ្មានថ្ងៃមានសេចក្ដីសុខទេ ដរាបណាអូនឃ្លាតពីបងនោះ! កុំធ្វើអ៊ីចឹងអីណា!»

«មិនអាចទេបង! អូនស្រលាញ់បង ហើយអូនដឹងថាបងក៏អ៊ីចឹងដែរ។​ តែយើងត្រូវបង្ខំចិត្តធ្វើដូច្នេះ។ ពួកយើងមិនអាចមានសុភមង្គលពិតប្រាកដ រស់នៅត្រូវគិតដល់មនុស្សជុំវិញខ្លួន!»

«ហេតុអីពួកយើងមិនអាចមានសុភមង្គលពិតប្រាកដ? ពួកយើងរស់នៅដោយមានសេចក្ដីសុខហើយតើ!»

«សុភមង្គលពិតប្រាកដគ្មានទេការថ្នាំងថ្នាក់ ប្រចណ្ឌ​ ឬឈឺចិត្ត។ សេចក្ដីសុខរបស់យើងតែជាគំនរទុក្ខអ្នក​ដទៃមិនអាចរាប់ជាសុភមង្គលពិតប្រាកដបានឡើយ!»

«នឹងមានដំណោះស្រាយ! កុំទុទិដ្ឋិនិយមអីអូន ជឿបងចុះ!»

«ដំណោះស្រាយណាក៏សំដៅទៅរកភាពទាល់ច្រក និងការឈឺចាប់តែប៉ុណ្ណោះ។ វាគ្រប់គ្រាន់ហើយសម្រាប់​យើងទាំង៣នាក់! ពួកយើងគ្មានទេឱកាសដើម្បីស្រាយចំណងនេះ។ ដោយសារ…»

«ដោយសារពួកយើងជាGay ឬ?»

«ពិតមែន… ព្រោះយើងជាGay គ្មានទេច្រកចេញសម្រាប់មនុស្សដូចពួកយើង…អូនសុំទោស! ក្នុងកាលៈទេសៈ​នេះ អូនត្រូវតែរំដោះខ្លួនឯង ហើយក៏ជួយបងនិងបងវត្តី រកបានច្រកចេញពីភាពទាល់​
​​​​ច្រកនេះ។ បងត្រូវតែមើលថែបងវត្តីឲ្យបានល្អ… ព្រមទាំងសិលាផង ដើម្បីពេលវាធំឡើងក្លាយ​ជា​
​​មនុស្ស​ប្រុសពេញ​លក្ខណៈ មានសុភមង្គលពិតប្រាកដ ជៀសវាងដូចឪពុករបស់វា កុំឲ្យប្រវត្តិសាស្រ្តផ្ដើមត្រឡប់មកវិញទៀត។»

«កុំទៅណាចោលបងវុធ! កុំធ្វើដូច្នេះដាក់បង!»

«…សូមទោសបង ដល់ម៉ោងboardingហើយ ខ្ញុំ​ត្រូវទៅហើយ។ មិនបាច់ខំប្រឹងរកខ្ញុំទេ ពួកយើងនឹងឈឺចាប់ តែវានឹងកន្លងផុតទៅ ហើយអ្វីៗនឹងរៀបរយ។ លាហើយ!»

«វុធកុំទៅ ៗ!… ទីត… ទីត… ទីត…»

វុធបិទទូរស័ព្ទ​យំមើលទៅរាជ។ រាជយំបណ្តើរ​ ខំអើតមើលរកវុធក្នុងបន្ទប់កញ្ចក់បណ្ដើរ។ ពេល វុធ​ឡើងជណ្ដើរយន្ដឆ្ពោះទៅជាន់ទី១ ​ឃើញទិដ្ឋ​ភាពខាងក្រៅបែបនោះ គេ​ចង់រត់ទៅរករាជតែមិនអាចទេ! ពេលនោះរាជចាប់ផ្ដើមឃើញវុធ តែគេ​មិនអាចស្ទុះរត់តាមបានទេ ក្រៅតែពីឈរសម្លឹង​មើលនិងបង្ហូរទឹកភ្នែកតែប៉ុណ្ណោះ។ វុធឡើងយន្ដហោះហើយក៏ដោះស៊ីមទូរស័ព្ទ​ចោល។

«អ្វីៗនឹងបានប្រសើរ! បងនឹងយល់ហេតុអីបានអូនធ្វើដូចនេះនៅថ្ងៃណាមួយ!»

វេលាថ្ងៃត្រង់ រាជបើកទ្វារដើរចូលផ្ទះទាំងល្វើយ។ គេអង្គុយចុះបានមួយស្របក់ធំទើបចាប់អារម្មណ៍​ថាបាត់វត្តី ព្រមទាំងកូនទៀត។ កំលោះ​ដើររកជុំវិញ ក្នុងផ្ទះបាយអាហារថ្ងៃត្រង់លើតុបានរៀបស្រេចសម្រាប់​រាជ តែនៅមិនឃើញវត្តី ស្រាប់តែរាជប្រទះឃើញក្រដាស១សន្លឹក គាបក្រោមចានបាយ​។

«បងរាជអូនបានគិតច្រើនលើកច្រើនសាហើយ វាលំបាកណាស់សម្រាប់អូនដែលត្រូវសរសេរនូវពាក្យពេចន៍​ទាំង​នេះដល់បង។ អូនមានសេចក្ដីសុខណាស់ពេលដែលបាននៅក្បែរបង បានទទួលការយកចិត្តទុកដាក់និង ថែរក្សាពីបង។ តែអូនគ្មានទេសុភមង្គល ព្រោះបងមិនបានចែករំលែកនូវចំណែកណាមួយនៃបេះដូងសម្រាប់អូនឡើយ។ អូនធ្លាប់សង្ឃឹមថាពេលវេលានឹងជួយអូនឈានចូល ក្នុង​​ចិត្តរបស់បង។ ពេលមានសិលាសេចក្ដីសង្ឃឹមនោះបានទ្វេដង តែចុងក្រោយអូនទទួលស្គាល់ថានោះជារឿងទៅមិនរួច។ អូនតែងតែច្រណែននឹងស្នេហារបស់បងសម្រាប់វុធ រូបវុធសណ្ឋិតក្នុងដួងចិត្តបងគ្រប់ពេលវេលា។ អូនតែងតែប្រាប់ខ្លួនឯងថាស្នេហាGayមិនស្ថិតស្ថេរទេ តែបងបានស្ដែងឲ្យអូនឃើញច្បាស់ថាការគិតនោះគឺខុសទាំងស្រុង។ ទោះចិត្តមិនចង់ តែអូនពិតជាទទួលស្គាល់ថាស្នេហារបស់អ្នកទាំងពីរពិតជាខ្លាំងក្លា និង ប្តូរផ្តាច់ណាស់! ដល់ថ្នាក់គ្មានទេឱកាស​សម្រាប់អូនជ្រៀតចូលនោះ។ សោកស្ដាយក្រៃដែលស្នេហានោះបានធ្វើឲ្យពួកយើងឈឺចាប់ អូនអាណិតអ្នកទាំងពីរដែលមិនបានរស់នៅជាមួយគ្នាពេញលក្ខណៈ តែអូនក៏អាណិតខ្លួនឯងផងដែរដែលបានស្រលាញ់Gay ទន្ទឹងការរស់នៅប្រកបដោយសុភមង្គលមួយដែលអូនគិតថានឹងបាន។ អូនគិតថាគ្មានជម្រើសណាក្រៅពីម្នាក់ក្នុងចំណោម​​ពួកយើងត្រូវចាកចេញ ដើម្បីអ្វីៗបានប្រសើរឡើងនោះទេ ហើយអ្នកនោះគ្មានពីណាក្រៅពីអូននេះឡើយ។ អូនបានទិញសំបុត្រយន្ដហោះតាំងពីសប្ដាហ៍មុនម្ល៉េះតែនៅរារែកនៅសង្ឃឹមក្រែងមានហេតុផលខ្លះដែលអាចនៅវិញបាន។ តែម្សិលមិញពេលអូនអង្វរបងឲ្យនៅវិញ បងបានជ្រើសរើសយកវុធដូច្នេះអូនដឹងខ្លួនឯងថាគ្មានហេតុផលអីដែលត្រូវនៅវិញឡើយ។ វុធនិយាយត្រូវណាស់ ស្រលាញ់មនុស្សម្នាក់គឺត្រូវធ្វើឲ្យគេមានសុភមង្គល ដូច្នេះអូនចង់ឲ្យបងមានសុភមង្គលនោះ អូនមិនចង់ស្រលាញ់ តែបែរជាឈឺចាប់គ្រប់ពេលវេលា ព្រោះតែសេចក្ដីស្រលាញ់របស់ខ្លួនតទៅទៀតទេ អូនត្រូវតែរកច្រកចេញសម្រាប់ខ្លួនឯង អូននឹងនាំសិលាទៅអាមេរិកនៅជាមួយម៉ាក់មួយរយៈ។ បងក៏ត្រូវរំដោះខ្លួនឯងដែរ មិនចាំបាច់ខ្លាចចិត្តអូនទេ។ រស់នៅតាមធាតុពិតរបស់ខ្លួនដូចពីមុន កុំរស់ក្នុងឆាកល្ខោននេះទៀត! ពេលបងអាននូវលិខិតមួយនេះ ប្រហែលជាអូនឡើងយន្ដហោះហើយ។ អូនសង្ឃឹមថាបងនិងវុធបានសេចក្ដីសុខ សុភមង្គល​​​ អូនពិតជារំពឹងដូច្នេះមែន បានដូច្នោះទើបអូនបានធូរស្បើយក្នុងចិត្ត។ មិនចាំបាច់ស្វែងរកអូនទេ បើមានឱកាសអូននឹងនាំកូនមកលេងបង។វត្តី»

…រាជអានសំបុត្រដោយផ្អែកនឹងជញ្ជាំង គេ​អានដូចមនុស្សគ្មានព្រលឹងក្នុងខ្លួន រួចសើចម្នាក់ឯងដូចមនុស្សឆ្កួត ទីបំផុតយំ… យំដូចកូនក្មេង។ ពេលនេះរាជគ្មានសល់អ្វីទាំងអស់ គ្មានគ្រួសារ គ្មានស្នេហា។ អ្វីៗបានរលាយផុតទៅព្រោះតែកំហុសរបស់គេ​ នាំមកនូវលទ្ធផលមួយដែលមិនអាចកែប្រែ និងយកវិញបាន។ នេះគឺអ្វីដែលរាជត្រូវទទួល គេ​គួរតែដឹងថាមិនអាចមានទេសុភមង្គលដែលតាមពិតវាគ្មានសិទ្ធិនិងចាប់កំណើតមក!

END

Read Full Post »

លុបចេញហើយ!

Read Full Post »

Hotguy សរសេរ

«…ហេតុអីបានបងសំណូមពរខ្ញុំ… រឿងហ្នឹងទៅវិញ?»

«…បងដឹងថានិយាយរឿងនេះចេញវាមិនសមទេ… តែបងត្រូវតែនិយាយព្រោះបង…»

«…?»

«…ថ្ងៃដែលបងសម្រេច​ចិត្ត​​រៀប​ការជាមួយបងរាជ បងគិតត្រឹមតែធ្វើយ៉ាងណាឲ្យបាននៅក្បែរគាត់ហើយបងនឹងបានសេចក្ដីស្រលាញ់ពីគាត់ពុំខាន។ ពេលនោះបងគ្មានអារម្មណ៍​ច្រណែនទេបើទោះ​​​​​ជាដឹងថាគាត់ស្រលាញ់វុធឯង ព្រោះបងគិតថាស្នេហារបស់Gayមិនគង់វង្ស​ឡើយ។ បន្ទាប់មករូប​គាត់ក៏ក្លាយជា​របស់បង តែបានត្រឹមតែសម្ប​កខាងក្រៅប៉ុណ្ណោះ រាជពេលណាក៏គិតដល់វុធឯងដែរ បើទោះជាគាត់នៅតែមិនភ្លេចថែរក្សាបង តែនោះគ្មានតម្លៃ​​ទេ វាហាក់ដូចជាឃ្លាតឆ្ងាយពីគ្នាណាស់ បងបាន​ខំជ្រកក្នុងបេះដូងគាត់សូមតែមួយជ្រុងតូច តែវានៅតែទៅមិនរួចដដែល។ សូម្បី​​តែក្រោយពេលមានសិលាហើយ បើទោះគាត់ចំណាយពេលច្រើនជាងមុននៅក្បែរបង តែបងនៅតែមានអារម្មណ៍​ថាកាន់តែឃ្លាតឆ្ងាយទៅៗ បងពិបាកចិត្តនិងឈឺចាប់ណាស់ បងគឺជាស្រ្តីម្នាក់ បងក៏ចេះប្រចណ្ឌ​ដែរ។ ទោះជាដឹងមុនហើយថាអ្វីៗនឹងក្លាយជាយ៉ាងនេះ តែគ្រប់ពេលដែលបងបានឃើញគាត់ទៅរកវុធ បងច្រណែននិងអស់សង្ឃឹមមែនទែន។ បងប្រចណ្ឌនឹងវុធ… បងទ្រាំលែងបានហើយ! សូមមេត្តាប្រគល់បង​រាជឲ្យបងវិញ សូមវុធអាណិតដល់បងផង ពិសេសគឺសិលាដោយជួយពួកបងឲ្យក្លាយជាគ្រួសារពេញ​លក្ខណៈ​នឹងគេ។ បងមិនអាចរស់នៅដូច្នេះទៀតទេ បងទ្រាំតទៅទៀតលែងបានហើយ…»

«…ម៉េចបងឯងមានគំនិតអាត្មានិយមដូច្នេះទៅវិញ?»

វត្តីយំខ្សឹកខ្សួល វុធទម្លាក់​កែវទឹកលើតុទាំងកំហឹងរួចស្រែកឡើង។ មនុស្សម្នានៅទីនោះងាកមកមើលគ្រប់ៗគ្នា។ វត្តីមើលមុខវុធទាំងស្រឡាំង​កាំង។

«…បងឯងស្មានតែខ្ញុំ​រស់នៅរាល់ថ្ងៃបែបនេះសប្បាយ​ចិត្តណាស់ឬ? ខ្ញុំ​ក៏មិនខុសពីបងឯងដែរ ខ្ញុំ​ប្រចណ្ឌ! ខ្ញុំ​ឈឺចាប់! ឯកោ! និងពេលខ្លះអស់សង្ឃឹមក្នុងជីវិត តែខ្ញុំ​ខំពុះពារដោយមានជំនឿលើស្នេហារបស់ខ្លួន។​ ខ្ញុំ​ក៏ប្រាថ្នាឲ្យបងឯងចាកចេញពីជីវិតគាត់ ដើម្បីឲ្យយើងទាំងពីរនាក់អាចនៅជាមួយគ្នាបាន តែខ្ញុំ​មិនអាចធ្វើ​បាន​ទេ… ខ្ញុំ​សុខចិត្តនៅ​ដូច្នេះព្រោះតែខ្ញុំ​ចង់ឲ្យបងរាជបានសប្បាយចិត្ត! គាត់ជាមនុស្សឈឺចាប់បំផុតក្នុងចំណោម៣នាក់យើង។ បងឯងហើយនិងខ្ញុំ​បានត្រឹមតែផ្ដល់សំពាធឲ្យគាត់ប៉ុណ្ណោះ… បងឯងបានជ្រើសរើសផ្លូវរបស់ខ្លួនដូច្នេះត្រូវតែទទួលយកវា ហេតុអីមិនបន្តទៅមុខបែរជាអង្វរករខ្ញុំ​ទៅវិញ? មែនហើយ! ប្រហែលជាពួកយើងគិតខុស ដែលបានជ្រើសរើសនូវផ្លូវមួយនេះ ដើម្បីបានលទ្ធផល​ទៅជាបែបនេះវិញ។ ពួកខ្ញុំ​ជា Gay ពួកខ្ញុំ​ក៏ជាមនុស្សដែរ! ពួកខ្ញុំ​ក៏មានសេចក្ដីស្នេហា ហើយទាំងនោះមិនមែនជាកំហុសរបស់ពួកខ្ញុំ​ទេ! គឺសង្គមនេះទេដែលជំរុញឲ្យបងរាជ បងឯង​ហើយនិងខ្ញុំ​គា្មនជម្រើស​បែបនេះ។ វាខុសឬ​… ដែលពួកខ្ញុំ​ស្រលាញ់គ្នា? ឬ​មួយគ្រាន់តែពួកខ្ញុំ​ជាGay អ៊ីចឹង​ហើយ​ស្នេហាគ្មានតម្លៃ? ឬ​គ្រាន់តែដោយសារ​បងឯងគិតថាស្នេហាGay គ្មានពិតប្រាកដបានបងបែរជាសំណូ​មពរឲ្យខ្ញុំ​បែកពីគាត់? ដើម្បីថែរក្សាស្នេហាផ្ទាល់ខ្លួន យើងបានរុញច្រានខ្លួនឯងដល់ផ្លូវទាល់ច្រកនេះ។ ​បងមាន​ដឹងថា តើវាឈឺចាប់យ៉ាងណាទេ ពេលដែលមិនបានរស់នៅតាមធាតុពិតរបស់ខ្លួន? ខ្ញុំ​អាចចាកចេញពីគាត់បាន តែបងប្រាកដហើយថាបងនឹងបានសុភមង្គល? បងរាជនឹងសប្បាយចិត្ត? ឬ​មួយក៏នៅ​បន្តវិលវល់​ដោយមិនអាចរកច្រកចេញបាន ពីអ្វីដែលយើងបានសាង ព្រោះតែចង់គេចពីធាតុពិតរបស់​ខ្លួន?»

«…វុធ… បង…»

«…ព្រោះតែពួកខ្ញុំ​ជាGay បានជាស្នេហារបស់ពួកខ្ញុំ​គ្មានតម្លៃ​ត្រូវទេ? មិនសមនឹងទទួលបានសុភមង្គលបរិបូរណ៍​ ហើយទីបំផុតត្រូវទទួលនូវការឈឺចាប់ ពេលដែលខំប្រឹងការពារវានិងគេចវេសពីសង្គមដ៏ឃោរឃៅមួយនេះ ត្រូវទេបងវត្តី?»

«…បងគ្មានចិត្តអ៊ីចឹង​ទេ…ឲ្យបងសូមទោសវុធ…»

វុធនិយាយបណ្ដើរយំបណ្ដើរ។ វត្តីក៏ឈ្ងោកមុខយំដែរ។ វុធក្រោកឈរហើយរត់ចេញបាត់។ មនុស្ស​ម្នានាំគ្នាខ្សឹបខ្សៀវគ្នា។ វត្តីអង្គុយសញ្ជឹង​គិតម្នាក់ឯង ដោយមិនអើពើនឹងមនុស្សជុំវិញខ្លួនឡើយ​…

ពេលវត្តីឈានជើងចូលផ្ទះ រាជកំពុងតែប្រឡែងលេងនិងអាល្អិតសិលា។ រាជបែរមកញញឹមដាក់នាង។ នាងប្រែមុខញញឹមតបវិញទាំងបង្ខំ ហើយសំដៅចូលបន្ទប់តែម្ដង បិទទ្វាររួចក៏ទ្រោបយំលើគ្រែ។

«…យប់នេះបងមករកខ្ញុំ​បានទេ?​ … ខ្ញុំ​នឹកបងណាស់!»

«យប់ស្អែកបានអត់? តិចទៀតបងត្រូវជូនវត្តីមានធុរៈខាងក្រៅបន្តិច!»

«ទេ!… ខ្ញុំ​ពិតជាចង់នៅក្បែរបងថ្ងៃនេះ កុំពន្យាអី តែថ្ងៃនេះទេ ខ្ញុំ​សូមអង្វរ…»

«…ok បងនឹងទៅភ្លាម។»

វុធcallមក​រាជ វត្តីកំពុងតែបត់ខោអាវដាក់ចូលទូ ស្ដាប់ឮល្ហៀងៗការសន្ទនារបស់អ្នក​ទាំងពីរ។ ថ្ងៃនេះវត្តីពឹងរាជជូនទៅទិញអីវ៉ាន់ នាងចង់ចេញទៅក្រៅជាមួយប្ដី ព្រោះគេទាំងពីរខានដើរជាមួយគ្នាយូរហើយ។ រាជទម្លាក់​ទូរស័ព្វចុះ វត្តីដើរមកសួនាំ។

«មានរឿងអីនឹងបង?»

«វុធសុំជួបបង ប្រហែលជាមានរឿងអីសំខាន់ហើយ ស្ដាប់សំឡេងវុធប្លែកណាស់។ ប្រហែលជាបងមិនបានជូនអូនទៅទិញអីវ៉ាន់បានទេថ្ងៃនេះ ចាំស្អែកណា!»

រាជនិយាយបណ្ដើរពាក់អាវបណ្ដើរ។ វត្តីអង្គុយចុះលើគ្រែស្រពាប់ស្រពោន។ រាជដើរជិតដល់មាត់ទ្វារស្រាប់តែវត្តីទាញដៃរាជមកវិញ។

«ថ្ងៃនេះ… សូមបងកុំទៅរកវុធបានទេ?»

រាជងឿងឆ្ងល់។

«អូនសូមអង្វរ!​ តែម្ដងនេះទេ…»

To be continued…

Read Full Post »

លុបចេញហើយ…

Read Full Post »

*** Hotguy សរសេរ

«…មែន​ឬ!»

វត្តីក្រៀមក្រំឱនមុខចុះ។

«អូនគិតថាបងគឺជាអ្នកសម្រេច​ចិត្ត​រឿងនេះ កូន​នៅតូចនៅឡើយទេ បើទោះជាបងចង់ទុកឬ​ទម្លាក់​ចោលក៏ដោយ អូនគាំទ្រការសម្រេច​ចិត្ត​​របស់បង។»

 រាជនៅស្ងៀមទម្លាក់​ចង្កឹះ​ចុះ មើលមុខវត្តីហើយ សើចទាំងបង្ខំចិត្ត។

«អូនមានផ្ទៃពោះបងសប្បាយចិត្តណាស់ បងគ្រាន់តែភ្ញាក់ផ្អើលបន្តិចតែប៉ុណ្ណោះ។​ វាគឺជាសាច់ឈាមរបស់យើង ឲ្យបងដាច់ចិត្តចោលវាម្ដេចបាន? ធ្វើដូច្នោះ វាអយុត្តិធម៌​សម្រាប់កូន​ហើយជាមួយអូនទៀតផង។»

«អរគុណបង។»

វត្តីងើបមុខមើលរាជទាំងញញឹមរួចឱនចុះចាប់ម្ហូបញ៉ាំ។ រាជហូបបាយបណ្ដើរតែក្នុងចិត្តក្រៀមក្រំខ្លាំងណាស់។ គេ​គិតថាបើមានកូនហោចណាស់ក៏វត្តីបាត់អផ្សុកខ្លះ និងប៉ះប៉ូវនូវកង្វះខាតពីមនោ​សញ្ចេតនារបស់គេ​សម្រាប់​នាង។ បើទោះជាគេ​ក៏បារម្ភ​អំពីបុត្រនោះ នឹងក្លាយជាអម្រែកសម្រាប់​មនុស្ស៣នាក់គឺគេ​ វត្តី ហើយនិងវុធ ក៏ប៉ុន្តែរាជត្រូវតែទទួល គេមិនអាចដាច់ធម៌​មេត្តា​ប្រាប់វត្តីឲ្យទម្លាក់​កូននោះចោលទេ។ ធ្វើដូចនោះវាអាត្មានិយមពេក និងមានភាពជាតិរច្ឆានក្នុងនាមជាស្វាមី។ រាជគិតផ្ដេសផ្ដាសនូវបញ្ហាទាំងឡាយដែល​នឹងមកដល់… ហើយ​​បរិយាសស្ងៀមស្ងាត់ក៏​បានគ្របដណ្ដប់តុ​   បាយ។

«​វុធ! វត្តីមានផ្ទៃពោះហើយ!»

«…មែនហ៊ឺ? អបអរសាទរបង ប្រហែលជាបងសប្បាយចិត្តហើយ ពេលជិតបានធ្វើជាប៉ាគេដូច្នេះ។»

«បងមិនដឹងថានេះជារឿងដែលគួរឲ្យរីករាយឬយ៉ាងណានោះទេ អ្វីៗកាន់តែស្មុគស្មាញឡើងហើយ បងមិនដឹងថាបន្ទាប់ពីកូននេះកើតមក ការរស់នៅរបស់បង អូន​ ហើយនិងវត្តីនឹងក្លាយជាយ៉ាងណានោះឡើយ។»

«បងកុំគិតច្រើនពេក អ្វីៗនឹងរៀបរយ បងត្រូវចំណាយពេលច្រើនសម្រាប់​គ្រួសារចាប់ពីពេលនេះទៅ ហើយបងត្រូវដឹងថាឥឡូវជាពេលដែលបងវត្តីត្រូវការបងជាងពេលណាៗទាំងអស់ បងត្រូវតែនៅក្បែរថែរក្សាគាត់ឲ្យបានល្អ បងយល់អត់?»

«អូនមិនអន់ចិត្តទេ?»

«ខ្ញុំនឹងមិនសប្បាយចិត្ត កាលបើបងមិនធ្វើដូចអ្វីដែលខ្ញុំបានប្រាប់ទេនោះ បងត្រូវតែធ្វើចិត្ត​  រីក​រាយ កុំធ្វើឲ្យខ្លួនឯងវេទនាក្នុងចិត្តទៀត​ បងយល់ទេ?»

រាជ​មើលវុធ​ទាំងទឹកមុខស្រពាប់ស្រពោន។ វុធ​ចាប់ដៃរាជ​ញញឹម ទាំងពីរនាក់មើលមុខគ្នាយ៉ាងយូរដោយឥតវាចារ។ នៅក្បែរវុធរាជមានអារម្មណ៍​ធូរស្បើយណាស់ គេ​ហាក់ដូចជាចង់បំភ្លេចនូវអ្វីៗទាំងអស់​​ បំភ្លេចវត្តី បំភ្លេចកូន​នោះ គេ​ចង់តែបានសុភមង្គលផ្ទាល់ខ្លួនក្នុងរយៈពេលដ៏ខ្លីនេះ ហើយខំស្រលាញ់ថ្នាក់ថ្នមវុធឲ្យបានច្រើន។

…ថ្ងៃខួបកំណើតលើកទី១៩របស់វុធ ក៏ជាថ្ងៃដែលអាល្អិតសិលាចាប់កំណើត ថ្ងៃ១៩/០៦ តាមពិតថ្ងៃនោះរាជបានណាត់វុធទៅញ៉ាំអីជាមួយគ្នា ប៉ុន្តែត្រូវលុបចោលហើយត្រឡប់មកជូនវត្តីទៅពេទ្យ​។​ រាជកំពុងនៅក្នុងបន្ទប់សម្រាល​បុត្រ វុធឈរខាងក្រៅស្ដាប់វត្តីស្រែកទ្រហោ​។ ក្នុងចិត្តវុធពេលនេះបារម្ភ​ណាស់ គេ​បន់ស្រន់ឲ្យតែអ្វីៗបានជោគជ័យតែប៉ុណ្ណោះ។

«ង៉ា…​ ង៉ា… ង៉ា…»

សំឡេងក្មេងយំធ្វើឲ្យការបារម្ភ​របស់វុធរលាយទៅវិញ។ ទ្វារបន្ទប់សម្ភពត្រូវបានបើក ក្នុង​រង្វង់ដៃរបស់វត្តីគឺជាក្មេងដ៏គួរឲ្យក្នាញ់ម្នាក់។ បើទោះជាអស់កម្លាំងយ៉ាងដូចម្តេចក្ដី ក៏មើលទៅមុខវត្តីពោរពេញទៅដោយសុភមង្គល។ រាជដើរក្បែរខាងងាកមើលវុធបន្តិច រួចបន្តបោះជំហានតាម២នាក់ម្តាយនិងកូនទៅមុខទៀត ចូលទៅក្នុងបន្ទប់សម្រាក​សម្រាប់​ស្រ្តីទើបឆ្លងទន្លេ។ ​​វុធមើលតាមដោយមានអារម្មណ៍​ដែលពិបាកនឹងថ្លែងណាស់។ «ពួក​គេជាគ្រួសារមានសុភមង្គលមួយ» ។ គេ​រីករាយផងដែល វត្តីទើបឆ្លងទន្លេបានដោយគ្មានគ្រោះថ្នាក់ តែ​គេ​ក៏មានអារម្មណ៍​ឯកោ កណ្ដោចកណ្ដែងចាប់ពីវិនាទីនេះ។ វុធដើរចេញទៅផ្ទះ។

«ទីត! ទីត! ទីត!» សំឡេង​message។

«ចាំបងមួយភ្លែត​ កុំអាលទៅណា!»…

ម៉ោង១២​យប់ មន្ទីរពេទ្យស្ងាត់ច្រៀប​ គួរឲ្យញញើតសម្រាប់​វុធ។ អង្គុយនៅកន្លែងផ្លូវដើរមើលជុំវិញ វុធព្រឺសម្បុរ​ហើយពេលខ្លះគេ​ស្រមៃដល់​រឿងគួរឲ្យខ្លាចក្នុងកុន ធ្វើឲ្យអារម្មណ៍តក់ស្លុតកាន់តែទ្វេឡើង គេ​ទ្រាំលែងបានក៏ក្រោកឈររត់រករាជ។ រត់កាត់បន្ទប់កញ្ចក់ដាក់ក្មេងៗទើបនឹងកើត វុធឈប់វិញ គេ​រកក្មេងគួរឲ្យក្នា​ញ់ដែលទើបតែឃើញអម្បាញ់​មិញ​ ដោយមិនចាប់អារម្មណ៍​ថារាជកំពុងតែដើរមកកាន់គេ។

«អាល្អិត នៅកៀនខាងឆ្វេង!»

«…បងមកពីកាល? ភ្ញាក់ព្រើតម៉ង!»

«ដោយសារតែអូនឯង រវល់តែភ្លឹកមើលចូលក្នុងកញ្ចក់ ទើបអត់ចាប់អារម្មណ៍ហ្នឹងណា!»

«ម៉េចបងមិននៅជាមួយបងវត្តីទៅ?​ គាត់ស្រួលខ្លួនវិញនៅ?»

«គេគេងលក់ហើយ តាំងពីមានអាល្អិតនៅក្នុងដៃ វត្តី​មិនចង់ឃ្លាតវាទេ តែក្រោយមកនាងក៏គេងលក់ដោយមិនដឹងខ្លួន អ៊ីចឹង​ហើយបានជាអ្នកគ្រូពេទ្យយកអាល្អិតដាក់ក្នុងបន្ទប់នេះ។»

វុធមើលអាល្អិតយ៉ាងយកចិត្តទុកដាក់ រួចសើចម្នាក់ឯង។

«អាល្អិតដូចបងណាស់ ច្រមុះ បបូរមាត់ទៀត។ ថ្ងៃក្រោយវានឹងសង្ហាដូចឪវា ហើយស្រីដេញម៉ង! បើខ្ញុំក៏អាចបង្កើតកូនឲ្យបងបានវាល្អយ៉ាងណា!»

«យំអី? មកនេះជាមួយបង!»

«ទៅណា?…»

រាជទាញដៃវុធចេញទៅសួនច្បារខាងក្រៅ។ វុធឆ្ងល់មិនដឹងជាមានរឿងអីកើតឡើង។ រាជរត់ទៅបើករបស់អ្វីមួយដាក់នៅលើបង់។ វុធតាមដានសកម្មភាពនោះទាំងចិត្តងឿងឆ្ងល់ឥតឧបមា។

«បងខំទៅរកទិញនំខួបកំណើត តែថ្មើរនេះហាងគេបិទអស់ អ៊ីចឹង​ហើយបងក៏ទិញនំប៉ាវ​នេះទៅ។ បើទោះវាមិនមែនជានំcakeក្ដី តែបងបានខំប្រឹងអស់លទ្ធភាពហើយ បងសូមទោសដែលបងខកខានមិនបានប្រារព្ធ​ខួបឲ្យអូនថ្ងៃនេះ។ យល់ឲ្យ​បងផងណា កុំខឹងបងអី Happy Birthday វុធ!»

វុធសើចផងយំផងមើលមុខរាជ។ រាជប្រាប់ទៅវុធ៖

«ចាំអីទៀត? ផ្លុំទៀនទៅអូន!»

វុធភ្ញាក់ខ្លួន ចូលទៅជិតរាជ ផ្លុំទៀនហើយក៏ឱបករាជ ថើបយ៉ាងយូរ។

…ចាប់តាំងពីថ្ងៃនោះមក ពេលវេលាចេះតែកន្លងផុតទៅ អាច្រមក់ សិលាចាប់ផ្តើមចេះអង្គុយដើរតេះតះ និងនិយាយ ប៉ា ប៉ា។​ ក្នុងអំឡុងពេលនោះ រាជចំណាយពេលច្រើនជាងមុនសម្រាប់​ជួយភរិយាមើលថែសិលា ។​ វត្តីសប្បាយចិត្តណាស់ បរិយាកាសក្នុងគ្រួសារប្រកបដោយភាពកក់ក្ដៅ និងមើលទៅមានលក្ខណៈ​ជាគ្រួសារជាងមុន។​ បើទោះជាដូច្នោះក៏ដោយ រាជនៅតែខិតខំឈ្លាតចំណាយ​ពេល១ថ្ងៃក្នុង១ខែសម្រាប់​វុធ។ វុធព្រួយចិត្ត​ណាស់ ព្រមទាំងឯកោទៀត តែតើគេ​អាចធ្វើអ្វីផ្សេងពីនេះទេ?​ រាជត្រូវតែមានកាតព្វកិច្ចចំពោះគ្រួសារ វុធតែងតែជឿជាក់ចំពោះសេចក្ដីស្រលាញ់របស់រាជ។ មិនបានជួបគ្នាមួយរយៈក៏មិនថ្វីដែរ សូមឲ្យតែរាជបានធូរចិត្តនិងរីករាយទៅបានហើយ។ អាស្រ័យបានគិតដូច្នោះបានជាវុធអាចគ្រប់គ្រងខ្លួនឯងបាន​ ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ អាចធ្វើម្ចាស់ការលើភាពឯកោបាននិងការនឹករឭក ទោះជាវាតែងតែសណ្ឋិតក្នុងសតិរបស់ខ្លួនក៏ដោយ។ ពេលខ្លះគេ​អង្គុយយំម្នាក់ឯងពេលដែលរាជរវល់នឹងកិច្ចការមិន​អាចមកជួបតាមសន្យា។

ទោះជារាជបារម្ភ​យកចិត្តទុក​ដាក់​ដល់ពីរនាក់ម៉ែនិងកូន​ តែវត្តីនៅតែគិតថា​គេ​មិនមែនជាកម្មសិទ្ធិរបស់ខ្លួននាងដដែល។ ពេលខ្លះសង្កេត​ឃើញរាជអង្គុយកើតទុក្ខម្នាក់ឯង ប្រហែលជាដោយសារនឹកវុធ។ នាងច្រណែនខ្លាំងណាស់ ភាព​ប្រចណ្ឌរបស់ស្រ្តី ចង់រក្សាមនោសញ្ចេតនារបស់ស្វាមីសម្រាប់​តែខ្លួននាង​ម្នាក់គត់។ តែមិនអាចឡើយ ហើយ​វារឹតតែគ្មានវិធីណាឆក់មកវិញព្រោះវាមានលក្ខណៈ​មិនធម្មតា។ យប់ខ្លះពេលគេងជាមួយគ្នាវត្តីលួចមើលរាជគេង ថ្វីបើនៅជិតបង្កើយ គ្រែតែមួយ តែវាហាក់ដូចជានៅឆ្ងាយរាប់ពាន់យោជន៍​ពីគ្នា គ្មានអារម្មណ៍​ស្នេហាទាល់តែសោះ។ គ្រប់ពេលដូច្នេះនាងយំមើលមុខរាជ តែមិនហ៊ានធ្វើឲ្យគាត់ឮ​ទេ។ ភាពមិនអើពើរបស់រាជយូរៗទៅ រឹតតែធ្វើឲ្យនាងឈឺចាប់ អស់សង្ឃឹម ធុញទ្រាន់ព្រោះមនោសញ្ចេតនារបស់នាងមិនបានតបស្នងនោះឡើយ ហើយក៏មិនបានចែករំលែកដោយមនោសញ្ចេតនាពិតប្រាកដនោះដែរ។ នាងមានអារម្មណ៍​ថាមនោសញ្ចេតនារបស់រាជសម្រាប់​នាងហាក់ដូចជាពាណិជ្ជ​កម្ម កាតព្វ​​កិច្ច​ត្រូវធ្វើប៉ុណ្ណោះ គឺវាមិនបានផុស​ចេញពីក្រអៅបេះដូងនោះទេ។ គ្រប់ពេលដែលរាជទៅរកវុធ នាងមានអារម្មណ៍​ពិបាកទ្រាំនិងឈឺចាប់ណាស់ នាងក្លាយជាមនុស្សអា​ត្មានិយម រកលេសឃាត់ប្ដីឲ្យនៅផ្ទះដោយហេតុផលផ្សេងៗ។ ពេលខ្លះរាជក៏សុខចិត្តនៅវិញដោយមិនទៅជួបវុធទៀត​ បានអ៊ីចឹង​​នាងរីករាយក្រៃ តែលុះក្រោយមកក៏បែរជាកើតទុក្ខវិញព្រោះតែភាពអា​ត្មានិយមរបស់ខ្លួន យល់ឃើញថាបានធ្វើឲ្យ​មនុស្ស​​ដែលយើងស្រលាញ់មិនសប្បាយចិត្ត។ ក៏ប៉ុន្តែនាងមិនអាចមិនធ្វើដូច្នោះនោះទេ នាងកំពុងតែការពារផលប្រយោជន៍​ខ្លួនឯង នាងមានអារម្មណ៍​ថានាងមិនជាអ្វីសោះក្នុងបេះដូងរបស់រាជ។​ ទាល់គំនិតនាងចាប់ផ្ដើមក្រោកឈរ ខំប្រឹងរំដោះខ្លួនឯងចេញពីភាពទាល់ច្រកនេះ។

«…ខ្ញុំចំឡែកក្នុងចិត្តពេលដែលបងcall​ណាត់ខ្ញុំចេញមក បងចង់ជួបខ្ញុំមានការអីឬ?»

«…បង…»

«…បងមិនដឹងជានិយាយយ៉ាងម៉េចទៀតនឹង… រឿងនេះវាពិតជា …បងបានគិតជាក់លាក់ហើយទើបណាត់វុធចេញមកក្រៅនេះ… បង…»

«មានរឿងអី បងនិយាយទៅ!»

«…បងចង់ពឹងពាក់វុធ… រឿងមួយ… វុធ… អាចផ្ដាច់ទំនាក់ទំនងនឹងបងរាជបានអត់?»

 

To be continued…

Read Full Post »

ខ្ញុំ​ដើរ​ស្រូប​យក​ខ្យល់​អាកាស ដែល​ត្រជាក់​ស្រឹប​នៅ​តាម​ឆ្នេរ​ខ្សាច់​ស៊ីបឺន… នេះ​មេឃ​ក៏​ជិត​ព្រលប់​​ដែរ​​​ហើយ អាកាស​ធាតុ​​ពេល​ព្រះ​អាទិត្យ​ជិត​អស្តង្គត​បែប​នេះ មើល​ទៅគួរ​ឲ្យ​ស្រងេះ​ស្រងោច​​ខ្លាំង​​ណាស់។ បើ​នៅ​ប្រទេស​ខ្មែរ ប្រហែល​ជា​មិន​ពិបាក​ដូច​នៅ​ទីនេះ​ពេក​ទេ ព្រោះ​បើ​ប្រៀប​ធៀប​ទៅ​នឹង​សីតុណ្ហភាពនៅ​ពេល​​នេះ​ គឺ​ខ្ញុំ​កំពុង​ឈរ​នៅ​ក្នុងអង្សា​​ទាប​ៗ​មែន​ទែន ដកដង្ហើម​ចេញ​ចូល​មាន​ចំហាយ​ត្រជាក់​ចេញ​តាម​​​ច្រមុះ។ ខ្ញុំ​ដើរ​លំ​ហែ​តាម​ឆ្នេរ​ដ៏​វែង​ ដែល​មាន​ទាំង​ខ្សាច់​និង​ព្រិល​នៅ​លាយឡំ​គ្នាត្រង់​នេះ​បន្តិច​ត្រង់​នោះ​បន្តិច។

«អេ… ញញឹម​បន្តិច…»

សំឡេង​បុរស​លាន់​ឮ​ពីខាង​ក្រោយខ្នង​។ ខ្ញុំ​ងាក​ទៅ​ដោយ​ភ្ញាក់​បន្តិច​បន្តួច ដែល​អ្នក​កំលោះមក​​លេច​ខ្លួន​ឡើង​ជាមួយ​នឹង​ម៉ាស៊ីន​ថត​វីដេអូនៅ​ក្នុង​ដៃ។

«ស្អីគេ… បោះ​តង់​រួច​ហើយ​ឬ?»

«ប្រាកដ​ណាស់… ញញឹម​បន្តិច​មើល៍!»

ខ្ញុំ​ញញឹម​តាម​ពាក្យ​បង្គាប់។

«​និយាយ​ភ្លាម​ទៅ!»

«ហ៊ឺម?… និយាយ​អី?»

«និយាយ​អីក៏​បាន​ដែរ ឲ្យ​តែ​ចង់​និយាយ… ពេល​នេះ​លោក​នៅ​ទីណា​ លោក​រាត្រី?»

បុរស​ត្រាប់​សំឡេង​តាម​អ្នក​កាសែត។ ខ្ញុំ​ញញឹម​ដាក់​កាម៉ារ៉ារបស់​គេ​ មុន​នឹង​ងាក​ទៅ​សម្លឹងមើល​​សមុទ្រ​នៅ​ចំពោះ​មុខ ហើយ​ងាក​មក​មើល​កាម៉ារ៉ា​ម្តង​​ទៀត។

«​​ទស្សនិក​ជន​ជា​ទី​មេត្រី! ពេល​នេះ​ខ្ញុំ​កំពុង​នៅ​ស៊ីបឺន… សមុទ្រ​នៅ​ទី​នេះ​ស្អាត​ខ្លាំង​ណាស់! គឺ​ស្អាត​ជាង​ក្នុង​សៀវភៅ​ដែល​ខ្ញុំ​ធ្លាប់​អាន​ទៅទៀត!»

ខ្ញុំ​និយាយ​ហើយក៏​​សម្លឹង​ទៅ​បុរស ដែល​ធ្វើ​ដៃជា​សញ្ញា​ឲ្យខ្ញុំ​និយាយបន្ត​​​…​ កំលោះ​ធ្វើ​កាយ​វិការ​ឲ្យ​ខ្ញុំ​ដើរ​ទៅមុខ​រឿយ​ៗ ព្រម​ទាំង​ឲ្យ​​និយាយ​ដាក់​កាម៉ារ៉ា… អឺម… គឺ​ដូច​ជា​នាទី​ទស្សនាចរណ៍​របស់​កម្មវិធី​ទូរទស្សន៍​អ៊ីចឹង!

«អ… អូខេ… ពេល​នេះ… ​យើង​កំពុង​ដើរ​… ដើរ​ដោយ​គ្មាន​គោល​ដៅ​… អាកាស​ធាតុ​ពេល​នេះ​ចាប់​ផ្តើម​ចុះ​ត្រជាក់​កាន់​តែ​ខ្លាំង​ហើយ! ខ្ញុំ​មិន​ដឹង​ថា​មាន​ប៉ុន្មាន​អង្សារ​ទេ តែ​បន្តិច​ទៀត​ច្បាស់​ជា​មិន​ទាប​ជាង​៥​អង្សារ​ឡើយ។»

អ្នក​កាន់​កាម៉ារ៉ា​កំលោះហុច​អាវ​រងា​មួយ​ទៀត ​ដែល​ត្រៀម​មកពាក់ការពារ​រងាមក​ឲ្យ​ខ្ញុំ។

«​អរគុណ​លោក​កាន់​កាម៉ារ៉ា… តែ​ខ្ញុំ​មិន​ទាន់​ដឹង​ទេ​ថា… ថ្ងៃ​នេះ​ខ្ញុំ​នឹង​បាន​អ្វី​ញ៉ាំ?»

ខ្ញុំ​និយាយ​ដោយអស់​​គំនិត​យោបល់​ ព្រោះ​មិន​ដឹង​ថា​នឹង​ត្រូវ​និយាយ​អ្វី​ត​។ អ្នក​កំលោះ​ធ្វើ​មុខ​ស្អុយ​បន្តិច​ ហើយ​ក៏លើក​ដៃ​​ឲ្យ​សញ្ញា​ខ្ញុំ​និយាយ​អ្វីម្យ៉ាង​ដែល​ខ្ញុំ​មិន​យល់​… ម្រាម​ចង្អុល​របស់​គេ​ចង្អុល​ទៅ​ដើម​ទ្រូង​ខ្លួន​ឯង… មិន​មែន​ទេ… ចង្អុល​បេះ​ដូង​ទេ​ដឹង?

ខ្ញុំ​ព្យាយាមរក​​នឹកនូវ​អ្វី​ដែល​គេ​ចង់​ឲ្យ​ខ្ញុំ​និយាយ… មិន​យូរ​​ប៉ុន្មាន​​… ខ្ញុំក៏​​គិត​ឃើញ! ខ្ញុំ​ញញឹម​ចេញ​មក​ហើយ​ងាក​ទៅ​មើល​ផ្ទៃ​សមុទ្រ​ម្តង​ទៀត។ ខ្ញុំ​ទទួល​អារម្មណ៍​មិន​សូវ​ជា​ល្អ​ប៉ុន្មាន​ទេ​ដែល​គេធ្វើ​ឲ្យ​ខ្ញុំ​អៀន​គ្រប់​ពេល​វេលាដូច្នេះ​… តែ​បន្ទាប់​មក​ខ្ញុំ​ក៏​ងាក​មក​ខាង​កាម៉ារ៉ាវិញ… ហើយ​ធ្វើ​តាម​ពាក្យ​បញ្ជា​របស់​គេ…

«ខ្ញុំ​ស្រឡាញ់​លោក​ណ៎ា… តា​កាម៉ារ៉ា​មុខ​ស្រស់!»

បុរស​អ្នក​កាន់​កាម៉ារ៉ា​ក៏​បិទ​កាម៉ារ៉ា​ភ្លាម​ៗ ហើយ​​ញញឹម​ដាក់​ខ្ញុំ​តិច​ៗ ព្រម​ទាំង​​លើក​ម្រាម​ដៃ​មេ​​ចង្អុល​ទៅតង់។

«​យើង​ទៅ​ញ៉ាំ​អាហារ​ពេល​ល្ងាច​ជាមួយ​គ្នា​ល្អ​ជាង!»

«បាទ…»

អ្នក​កំលោះ​ដើរ​​សំដៅ​​មក​ឱប​ខ្ញុំ ហើយ​យើង​ទាំង​ពីរ​ក៏​បណ្តើរ​គ្នា​ ​ត្រឡប់​ទៅ​តង់​វិញ។

ព្រះ​អាទិត្យ​​អស្តង្គតទៅ​​ហើយ… ម៉ោង​៧​យប់​ជា​ពេល​ដែល​ខ្ញុំ​ត្រូវ​ញ៉ាំ​ថ្នាំតាម​កំណត់ ​ហើយ​បុរស​ម្នាក់​នេះ​ ​​ក៏​មិន​ភ្លេច​ដាក់​ថ្នាំ​នោះ​មក​តាម​កាតាប​ដែរ ទាំង​ដែល​ខ្លួន​ខ្ញុំ​ផ្ទាល់​ភ្លេច​ឲ្យ​ឈឹង​តែ​ម្តង​ហើយ… ក្រោយ​ពី​យើង​ស្រស់​ស្រូប​អាហារ​ពេល​ល្ងាច​ចប់​សព្វ​គ្រប់​ លោក​សន្សើម​ក៏​សុំ​ពេល​ចេញ​ទៅ​ក្រៅ​មួយ​សន្ទុះ។ គេ​បាត់​ទៅ​ប្រហែល​១៥​នាទី ក៏​ឃើញ​ត្រឡប់​មក​វិញ​ជាមួយ​មែក​ឈើ​ងាប់​ជា​ច្រើន​ដុំ ដែល​ខ្ញុំ​អាច​ទាយ​បាន​ថា​នោះ​គឺ​ជា​អុស។

«ចុះ… ខ្យល់​​មិន​​ធ្វើ​ឲ្យ​ឆេះ​តង់​របស់​យើង​ទេ​ហ៎?» ខ្ញុំ​សួរ​បែប​កំប្លែងៗ​ ឯអ្នក​កំលោះ​ក៏​សម្លឹង​មើល​ទៅ​តង់។

«​ឆ្កួត!… ចូល​ចិត្ត​និយាយ​អី​ធ្វើ​ឲ្យភ័យ​ម្ល៉េះ?… មុន​នឹង​ភ្លើង​ឆេះ​ទៅ​ដល់​តង់​ ក៏​វា​ត្រូវ​រលត់​ដោយ​​សារ​ព្រិល​​មុន​ដែរ។»

កំលោះ​និយាយ​បណ្តើរ​ដុត​ភ្លើង​បណ្តើរ។ គេ​ព្យាយាម​ច្រើន​លើក​ច្រើន​សារ ទោះ​បី​ជា​ខ្ញុំ​ទៅ​ជួយ​បាំង​ខ្យល់ឲ្យ​ក៏​​​ដោយ តែ​វា​គ្រាន់​តែ​ជា​វិធី​មួយ​ដែល​មើល​ទៅដូច​ជា​ល្ងង់​បន្តិច​ហើយ។ ​ទី​បំផុត​យើង​ក៏​ស្ទើរ​តែ​អស់​ហ្គាស​​ពី​ដែក​កេះ​មួយ​និង​ឈើ​គូស​ពីរ​ប្រអប់… ហើយ​យើង​ក៏​បាន​ភ្លើង​អុស​ដ៏​សែន​កក់​ក្តៅ​នៅ​ម៉ោង​ជិត​៨។ ខ្ញុំ​គិត​ថា… យើង​ទាំង​ពីរ​គួរ​តែ​នាំ​គ្នា​ទៅ​រៀន​​បោះ​ជំរុំ​​ជាមួយ​ក្រុម​កាយ​ឫទ្ធិ​ជា​ថ្មីហើយ។

«​វា​មិន​ដូច​ដែល​ខ្ញុំ​គិត​ទុកសោះ…»

កំលោះ​​អង្គុយ​រអ៊ូ ខណៈ​ដែល​កំពុង​អង្គុយ​ឱប​ក្បាល​ជង្គង់​ក្បែរ​ៗ​ខ្ញុំ​ក្នុង​តង់ ហើយ​សម្លឹង​មើល​ទៅ​ភ្នក់​ភ្លើងនៅ​ខាង​ក្រៅ​​​​។

«​ហេតុ​អី​ទៅ?… កុំ​ប្រាប់​ណាថា​លោកគិត​ថា ទី​នេះ… ​ព្យុះ​ព្រិល​​មក​​មិន​ដល់!»

«​កំប្លែង​ម្ល៉េះ!… មិន​មែន​អ៊ីចឹង​ទេ… ខ្ញុំ​គ្រាន់​តែ​គិត​ថា វា​នឹង​មិន​មក​ខ្លាំង​ដល់​ថ្នាក់​នេះ​ណ៎ះ!»

«​វា​ក៏​មិន​បាន​មក​ខ្លាំង​ណាស់​ណា​ដែរ… តែ​នៅ​តាម​មាត់​សមុទ្រ​ ខ្យល់​ក៏​ត្រូវ​តែខ្លាំង​​បែប​នេះ​ហើយ… បូក​ផ្សំ​ជាមួយ​អាកាស​ធាតុ​រងា​ត្រជាក់​បែប​នេះ​ទៀត… ខ្ញុំ​គិត​ថា​ប្រហែល​ជា​មាន​តែ​តង់ពីរ​បី​​របស់​​អ្នក​សិក្សា​ពី​​ធម្មជាតិ​​ប៉ុណ្ណោះ ដែល​មាន​នៅតាម​ឆ្នេរ​ស៊ីបឺន​ពេល​នេះ​… លោក​គិត​ថា​អ៊ីចឹង​ឬ​​ទេ?»

«​អ៊ី​ចឹង​មែន​ហើយ… ហ៊ឹះ! ហ៊ឹះ!…»

កំលោះ​សើច​តិចៗ​បែប​ហួស​ចិត្ត ​ហើយ​ងាក​ទៅទាញ​​​ភួយពី​ក្រោយ​ខ្នង…​ តែ​បែរ​ជា​យក​មក​ដណ្តប់​​ឲ្យ​ខ្ញុំ​ទៅវិញ។

«​មិន​អី​ទេ… លោក​ដណ្តប់​ចុះ​… ខ្ញុំ​មើល​ទៅ​លោក​ ក៏​ធន់​រងា​​មិន​បាន​ដូច​គ្នា!»

«កំប្លែង​ទៀត​ហើយ!… នរណា​ថា​ខ្ញុំ​អត់​ធន់​មិន​បាន?…​មើល​នែ៎!»

បុរស​លើក​ដៃ​បង្ហាញ​សាច់​ដុំ ហើយ​ប្រឹង​ដំឡើង​ឲ្យ​មើល… តែ​ខ្ញុំ​ថា​គេ​កំប្លែង​ច្រើន​ជាង​ដែល​អាច​ធ្វើ​បាន​ប៉ុណ្ណោះ។

«ហាស! ហាស! ហា!… នេះ​លោក​ឲ្យ​ខ្ញុំ​មើល​សាច់​ដុំ ឬ​ឲ្យ​ខ្ញុំ​មើល​រោម​​ដែល​កំពុង​បះ​ច្រាងលើ​ដៃ​ឲ្យ​ប្រាកដ?… ហាស! ហាស! ហា!»

កំលោះ​ធ្វើ​មុខ​អៀន ហើយ​យក​ដៃ​មក​រុញ​ក្បាល​ខ្ញុំ​។

«ហាស! ហាស! ហា!… ​លោក​ធ្វើ​បាន​តែ​ប៉ុណ្ណេះ​ពិត​មែន!» ខ្ញុំ​ប្រឹង​ឡកឡឺយ​ឲ្យ​បន្ថែម​ទៀត គឺ​ទទួល​អារម្មណ៍​ល្អ​ខ្លាំង​ណាស់ នៅ​ពេល​ឃើញ​មនុស្ស​ជា​ទី​ស្រឡាញ់​អៀន​​បែប​នេះ។

«​នរណា​ថា​ខ្ញុំ​ធ្វើ​បាន​តែ​ប៉ុណ្ណេះ…?»

សម្តី​លើក​នេះ​មិន​បាន​ធ្វើ​ឲ្យ​គេ​ អង្គុយ​នៅ​ស្ងៀម​ដូច​មុន​ទៀត​ទេ… កំលោះ​ចាប់​ផ្តួលខ្ញុំ​​ទៅ​លើ​ពូក​ធ្វើ​ឲ្យ​​ភ្ញាក់​តិចៗ​ដែល​នៅ​ស្ងៀមៗ​គេ​ក៏​ទ្រោប​ខ្លួន​មក​លើ ហើយ​ថើប​…

ភាព​រងា​ត្រជាក់​ នៅ​ពេល​ប៉ះ​ត្រូវ​ការ​ថ្នាក់​ថ្នម​ដ៏​ផ្អែម​ល្ហែមបែប​នេះ​​​​ ក៏ស្រាប់​តែ​​រលាយ​អន្តរ​ធាន​បាត់​ទៅ​ភ្លាមៗ។ បបូរ​មាត់​របស់​គេ​ធ្វើ​ឲ្យ​ខ្ញុំ​ទទួល​ភាព​កក់​ក្តៅ ​ខ្លាំង​ជាង​ភ្លើង​អុស​​ដែល​កំពុង​ត្រូវ​ខ្យល់​វាយ​​ប្រហារ​ហាក់​ដូច​ជា​កំពុង​ប្រយុទ្ធ​តតាំង​គ្នានៅ​ខាង​ក្រៅតង់​។ បុរស​ដក​បបូរ​មាត់​ចេញ​យឺតៗ ​ខ្សែ​ភ្នែកនៅ​តែ​សម្លឹង​មក​ខ្ញុំ​ឥត​​ព្រិច ឯផ្ទៃ​មុខក៏​​នៅ​ប្រកៀក​ជិត​​គ្នា​ រហូត​ដឹង​ដល់​ខ្យល់​ដង្ហើម​ក្តៅ​ឧណ្ហៗ។​

«ដឹង​ទេ… បើ​យប់​នេះ​​មិន​រងា… ខ្ញុំ​នឹង​ចាប់​ឯងស្រាត​​ខោអាវ​ចេញ​ប្រាកដ​​ណាស់!…»

បុរស​និយាយ​ចប់​ក៏​ដេក​ចុះ​ក្បែរ​ៗ​ខ្ញុំ ហើយ​យប់​យន់​ដ៏​សែន​រងា​នោះ… យើង​ទាំង​ពីរ​នាក់​ក៏​មាន​រាង​កាយ​​របស់​គ្នា​ទៅវិញ​ទៅ​មក​ ធ្វើ​ជា​ភួយដណ្តប់​ការ​ពារ​ភាព​រងា​បាន​យ៉ាង​ល្អ​បំផុត។

@@@

មាន​ត…

Read Full Post »

Older Posts »