- មនុស្សស្រីមិនចូលចិត្តបុរស… ដែលចូលចិត្តសម្តែងភាពទន់ជ្រាយ មើលទៅមិនរឹងប៉ឹងដូចជាយំជាដើម។
- មនុស្សស្រីមិនចូលចិត្តបុរស… ដែលធ្វើខ្លួនដូចកូនក្មេង ភ្លីភ្លើ រកតែរឿងឈ្លោះ គ្មានហេតុផល ឬរំអួយហួសហេតុពេក។
- មនុស្សស្រីមិនចូលចិត្តបុរស… ដែលចូលចិត្តនិយាយសម្តីផ្អែមល្ហែមគ្រប់ពេលវេលា វាមិនបានធ្វើឲ្យពួកនាងលង់ស្នេហ៍ទេ តែវាធ្វើឲ្យរំខានច្រើនជាង។
- មនុស្សស្រីមិនចូលចិត្តបុរស… ដែលនិយាយកុហក មិនគោរពសន្យា និយាយហើយធ្វើមិនបាន បើអ៊ីចឹងដដែលកុំនិយាយល្អជាង។
- មនុស្សស្រីមិនចូលចិត្តបុរស… ដែលពូកែខឹង ប្រើអារម្មណ៍ឲ្យដឹកច្រមុះ រអ៊ូរទាំច្រើន និងចូលចិត្តឡូឡា។
- ជួនកាលមនុស្សស្រីក៏មិនចូលចិត្តបុរស… ដែលយកចិត្តទឹកទុកដាក់ចំពោះនាងជ្រុលពេក អ្វីដែលធ្វើទៅហួសហេតុក៏លែងសំខាន់និងគ្មានតម្លៃ។
- ជួនកាលមនុស្សស្រីក៏មិនចូលចិត្តបុរស… ដែលចូលចិត្តនិយាយសរសើរ ឬលើកបញ្ជោរហួសហេតុ ដែលទង្វើបែបនេះធ្វើឲ្យនារីគិតថាខ្លួននាងគ្មានតម្លៃ។
- ជួនកាលមនុស្សស្រីក៏មិនចូលចិត្តបុរស… ដែលចូលចិត្តសួរថានឹកឬទេ? បើត្រូវនិយាយ នាងនឹងនិយាយដោយខ្លួនឯង មិនចាំបាច់ប្រាប់ទេ។
- ជួនកាលមនុស្សស្រីក៏មិនចូលចិត្តបុរស… ដែលចូលចិត្តធ្វើខ្លួនជាម្ចាស់លើខ្លួននាងពេក ព្រោះវាធ្វើឲ្យទទួលអារម្មណ៍ថាគ្មានសេរីភាព និងតានតឹងក្នុងទ្រូងគ្រប់ពេល។
- ជួនកាលមនុស្សស្រីក៏មិនចូលចិត្តបុរស… ដែលចូលចិត្តនិយាយថាស្រលាញ់នាងគ្រប់ពេលវេលាពេក ព្រោះវាធ្វើឲ្យគ្មានតម្លៃ។
- ជួនកាលមនុស្សស្រីក៏មិនចូលចិត្តបុរស… ដែលចូលចិត្តធ្វើខ្លួនរ៉ូមែនទិកគ្រប់ពេលវេលា ព្រោះវាធ្វើឲ្យឆាប់ធុញទ្រាន់ ផ្អែមព្រឹកផ្អែមល្ងាច ផ្អែមទាល់តែខ្ពើមរអើមគ្នាទៅវិញទៅមក។
- ជួនកាលមនុស្សស្រីក៏មិនចូលចិត្តបុរស… ដែលចូលចិត្តដើរតាមគ្រប់ជំហាន ព្រោះវាគួរឲ្យរំខានណាស់។
- ជួនកាលមនុស្សស្រីក៏មិនចូលចិត្តបុរស… ដែលចូលចិត្តអួតតម្កើងខ្លួនឯង ធ្វើមើលតែខ្លួនឯងហ្នឹងពូកែណាស់ បើមិនខ្មេះទេកុំព្រុសប្រសើរជាង។
Archive for ខែកុម្ភៈ, 2010
មនុស្សស្រីមិនចូលចិត្តបុរសបែបណា?
Posted in គួរយល់ដឹង, អំពីស្ត្រី on ខែកុម្ភៈ 26, 2010| 3 Comments »
ព្រោះថ្ងៃស្អែក… រស់គ្មានឯង(៣៦)
Posted in រឿងហ្គេយ៍ on ខែកុម្ភៈ 24, 2010| Leave a Comment »
ចេញពីបេះដូងហ្គេហ៍ជូនដល់មនុស្សគ្រប់គ្នា
Posted in គួរយល់ដឹង, អំពីបុរស on ខែកុម្ភៈ 23, 2010| 10 Comments »
- ជាការពិតនោះ ហ្គេហ៍មិនចូលចិត្តទៅរវីរវល់នឹងបុរស ដែលហៅថាmanចំតួនោះទេ ទោះបីជាមានមុខមាត់ស្រស់សង្ហាយ៉ាងណាក៏ដោយ យ៉ាងច្រើនគ្រាន់តែលួចនឹកជាប់ចិត្តបន្តិចបន្តួចប៉ុណ្ណោះ តែក៏មិនដល់ថ្នាក់ចង់យកមកទុកបន្តពូជដែរ គឺគ្រាន់តែបានមកថ្នាក់ថ្នមបន្តិចក៏គ្រប់គ្រាន់។
- ហ្គេហ៍ក៏មិនបានគិតចង់យកមនុស្សប្រុសទាំងអស់មកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនដែរ សូមមេត្តាឆ្លុះកញ្ចក់មើលខ្លួនឯងសិនថា មុខមាត់រាងរៅប៉ុណ្ណេះសមល្មមនឹងអាចឲ្យខ្លួនគិតបែបនេះបានឬទេ។
- ហ្គេហ៍ដែលចូលចិត្តទៅរញ៉េរញ៉ៃ ជាមួយមនុស្សប្រុសពិតៗក៏មានមែន តែថាបើមុខមាត់មិនស្រស់សង្ហានោះ ក៏គ្មាននរណាទៅរវីរវល់ជាមួយដែរ។
- ហ្គេហ៍ល្អៗក៏មាន ហ្គេហ៍អាក្រក់ៗក៏មិនខ្វះ បើលោកអ្នកសំណាងអាក្រក់ទៅជួបហ្គេហ៍ខិលខូច ក៏កុំប្រញាប់សន្និដ្ឋានថា ហ្គេហ៍ទាំងអស់សុទ្ធតែអាក្រក់អី។
- ផ្អែកតាមខទី៤៖ បើនិយាយពីមនុស្សប្រុសល្អៗ ពិបាករកជាងហ្គេហ៍ទៅទៀត!
- បុរសពិតដែលចូលចិត្តនិយាយថា ហ្គេហ៍គឺជារឿងខុសប្រក្រតីរបស់ធម្មជាតិ… ចុះមនុស្សប្រុសដែលក្រពុលមុខជាមួយឆ្កែ ធ្វើអីៗជាមួយគោ ចូលចិត្តមើលមនុស្សស្រីមានអីៗជាមួយសត្វ ឬចូលចិត្តរួមភេទជាមួយកូនក្មេង… ទាំងនេះហៅថាអ្វី?
- ជឿចុះថា មនុស្សប្រុសពេញអង្គជាង៥០% ក៏ធ្លាប់គិតចង់សាកល្បងមានសម្ព័ន្ធផ្លូវភេទជាមួយមនុស្សប្រុសដូចគ្នាដែរ គ្រាន់តែមិនហ៊ានប៉ុណ្ណោះ។
- ហ្គេហ៍នៅគ្រប់ស្ថាប័នការងារ ទាហាន ប៉ូលីស អ្នកនយោបាយ… សុទ្ធតែមានសមត្ថភាពធ្វើការនៅក្នុងស្ថាប័នរបស់ខ្លួន ដោយមិនធ្វើឲ្យបាត់បង់ប្រព័ន្ធគ្រប់គ្រង ព្រោះគេក៏មានខួរក្បាលគិតដូចបុរសទូទៅដែរ ដូច្នេះបើមើលមនុស្សសូមឲ្យមើលលើលទ្ធផលការងារ តែកុំមើលនឹងរសនិយមរបស់គេថាចូលចិត្តបែបណា។
- មនុស្សប្រុសមិនមែនជាអ្នកបង្កើតលោកនោះទេ ដូច្នេះសូមកុំគិតថាខ្លួនឯងសុទ្ធតែត្រូវទាំងអស់នោះ។
- មនុស្សគ្រាន់តែជាផ្នែកមួយរបស់ធម្មជាតិប៉ុណ្ណោះ។ នៅលើលោកនេះគ្មានអ្វីដែលកើតមកខុសពីធម្មជាតិទេ គ្រប់យ៉ាងសុទ្ធតែធម្មជាតិជាអ្នកសាងឡើងមកទាំងអស់។
- បុរសពិតចូលចិត្តនិយាយថា ស្តាយប្រដាប់ ទាំងដែលអ្នកនិយាយមួយចំនួន គ្មានឱកាសនឹងបានប្រើផង(ព្រោះមុខពិការ មិនគ្រប់សម្បទា រហូតគ្មានគេយក៍!)។
- បុរសពិតចូលចិត្តសរុបយកថា ហ្គេហ៍និងខ្ទើយជាពួកតែមួយដូចគ្នាទាំងអស់… បើអ៊ីចឹងយើងក៏អាចនិយាយរួមដែរថា មនុស្សប្រុសព្រានដូរស្រីមិនរើសមុខ និង មនុស្សប្រុសដទៃៗទៀត ក៏ដូចតែគ្នាហ្នឹង!
- ហ្គេហ៍យកមនុស្សស្រីពេលណាក៏បានដូចតែគ្នា គ្រាន់តែមិនគិតចង់យកប៉ុណ្ណោះ។
- ធម្មជាតិមិនបានកំណត់ថា ភេទឈ្មោលគ្រប់ក្បាល សុទ្ធតែត្រូវបន្តពូជជាមួយភេទញីទាំងអស់នោះទេ ព្រោះតាមធម្មតាភេទញី គឺជាអ្នករើសគូតាមធម្មជាតិដោយខ្លួនឯង (ឧស្សាហ៍មើលនាទីឯកសារអំពីជីវិតសត្វផងណ៎ា!)។
- គួរឲ្យចង់សើចដែរ ដែលមានមនុស្សខ្លះគិតថា ហ្គេហ៍គឺជាមេរោគមួយប្រភេទ ដែលអាច ព្យាបាលឲ្យជាបាន… បើរឿងបែបនេះអាចព្យាបាលបានមែន… នៅលើលោកនេះក៏គួរតែអាចព្យាបាល ឧក្រិដ្ឋជនឲ្យក្លាយជាមនុស្សល្អបានដែរហើយ ហើយពិភពលោកនេះ ក៏ប្រហែលជាមានតែរឿងស្ងប់សុខប៉ុណ្ណោះ។
- ការសម្តែងអាកប្បកិរិយារើសអើងហ្គេហ៍ មិនបានធ្វើឲ្យបុរសពិតម្នាក់ មើលទៅកាន់តែមានលក្ខណៈជាមនុស្សប្រុសថែមទៀតនោះទេ។
- ផ្អែកតាមខ១៦៖ វាក៏មិនបានធ្វើឲ្យនារីទាំងឡាយកាន់តែពេញចិត្តនោះដែរ!
ព្រោះថ្ងៃស្អែក… រស់គ្មានឯង(៣៥)
Posted in រឿងហ្គេយ៍ on ខែកុម្ភៈ 22, 2010| Leave a Comment »
ព្រោះថ្ងៃស្អែក… រស់គ្មានឯង(៣៤)
Posted in រឿងហ្គេយ៍ on ខែកុម្ភៈ 18, 2010| Leave a Comment »
ផ្តើមដោយស្អប់បញ្ចប់ដោយស្រឡាញ់
Posted in រឿងហ្គេយ៍ on ខែកុម្ភៈ 11, 2010| 1 Comment »
ថ្ងៃដំបូងដែលខ្ញុំបានជួប«គេ»… «គេ»ធ្វើឲ្យខ្ញុំស្អប់! ស្អប់! ស្អប់! សឹងបើពេលនោះខ្ញុំមានកំលាំងនិងមាឌប៉ុនគ្នា ខ្ញុំនឹងតស៊ូនឹង«គេ»ឲ្យដឹងសខ្មៅតែម្តង។
តែថ្ងៃក្រោយដែលខ្ញុំជួប«គេ»… «គេ»ដែលខ្ញុំមិនដឹងថាជា«គេ»ម្នាក់នោះ… បេះដូងខ្ញុំស្រាប់តែព្រមទទួលយកសេចក្តីស្រឡាញ់ពី«គេ»ដោយមិនដឹងខ្លួន។
ថ្ងៃដែលខ្ញុំយល់ព្រមដាក់កាយប្រគល់ចិត្តស្រឡាញ់«គេ» ថ្ងៃនោះហើយដែលខ្ញុំដឹងថាសេចក្តីស្រលាញ់ដែល«គេ»មានចំពោះខ្ញុំ គឺគ្រាន់តែជាល្បែងលេងសើចរបស់«គេ»ប៉ុណ្ណោះ!
«គេ» ចង់ឈ្នះមនុស្សប្រុសម្នាក់នោះ! មនុស្សប្រុសម្នាក់នោះ ដែលលួចស្រឡាញ់ខ្ញុំតែមិនហ៊ានសារភាព។ នៅពេល«គេ»ដឹងថាមនុស្សប្រុសម្នាក់នោះស្រឡាញ់ខ្ញុំ គេក៏យកខ្ញុំជាល្បែងភ្នាល់គ្នា ពង្វក់បញ្ឆោតខ្ញុំឲ្យលង់ខ្លួនស្រឡាញ់គេ ហើយទីបំផុតគេក៏ប្រាប់ខ្ញុំថា គេគ្រាន់តែចង់យកឈ្នះ«មនុស្សប្រុសម្នាក់នោះ»តែប៉ុណ្ណោះ!
«គេ»ពិសពុលណាស់! តែមនុស្សប្រុសម្នាក់នោះគួរឲ្យអាណិត! មនុស្សប្រុសម្នាក់នោះរងគ្រោះព្រោះខ្ញុំ! មនុស្សប្រុសម្នាក់នោះត្រូវគេលាបពណ៌សឲ្យក្លាយជាខ្មៅ!
«គេ» គឺអន្ធិកា សិស្សបាតសាលាប្រចាំវិទ្យាល័យ តែជាកំពូលបុរសសង្ហាគ្មានគូប្រៀបដែលនរណាឃើញហើយ ក៏ត្រូវតែភ្លឹកភ្លាំង រហូតភ្លេចដកដង្ហើម។
«ខ្ញុំ» គឺសុរិយេ និយាយមិនអួតទេ ជាកំពូលសិស្សពូកែគណិតវិទ្យាប្រចាំសាលា ដែលនរណាមិនស្គាល់ឈ្មោះ សួរមកចុះ!
តែ…
«មនុស្សប្រុសម្នាក់នោះ» គឺសន្ធិយា កំពូលសិស្សអច្ឆរិយៈផ្នែកគណិតវិទ្យា ដែលខ្ញុំធ្លាប់គោរពបូជានៅក្នុងចិត្ត តែមិនធ្លាប់ស្គាល់មុខ… រហូតថ្ងៃមួយដែលខ្ញុំបានជួប…
ពីស្អប់ទៅជាស្រលាញ់… ពីស្រឡាញ់ទៅជាស្អប់… តើទីបញ្ចប់នឹងទៅជាយ៉ាងណា???
សូមរង់ចាំអានរឿង «ផ្តើមដោយស្អប់ បញ្ចប់ដោយស្រឡាញ់» ក្នុងពេលឆាប់ៗនេះ បន្ទាប់ពីរឿង «ព្រោះថ្ងៃស្អែក… រស់គ្មានឯង»!
រឿងគួរដឹង«មនុស្សស្រី»ក្នុងខ្សែភ្នែកបុរស
Posted in គួរយល់ដឹង, អំពីបុរស on ខែកុម្ភៈ 9, 2010| 3 Comments »
- មនុស្សស្រី មិនដែលចេះអស់ចិត្តនឹងអ្វីដោយងាយៗនោះទេ។ បើនាងខឹងនឹងសង្សារហើយ នាងត្រូវតែធ្វើង៉ក់ងរឲ្យសង្សារតាមអង្វរ តាមលួងលោម តាមយកចិត្តដូចកូនក្មេងមិនទាន់លែងបៅដោះ។
- មនុស្សស្រី ចង់គ្រប់គ្រង និង ត្រួតត្រាសង្សាររបស់ខ្លួនជានិច្ច។ នាងស្ទើរតែចង់ឲ្យសង្សាររបស់ខ្លួនសរសេរកាលវិភាគប្រាប់នាងគ្រប់វិនាទីទៅហើយ ថាម៉ោងនេះទៅណា ម៉ោងនោះធ្វើអី នៅកន្លែងណា ជាមួយនរណា…។
- មនុស្សស្រីពូកែប្រចណ្ឌ និង ចូលចិត្តសម្តែងភាពជាម្ចាស់ លើបុរសដែលខ្លួនស្រឡាញ់។ បើឲ្យតែឃើញសង្សារដើរជាមួយស្រីផ្សេង យកចិត្តទុកដាក់នឹងអ្នកផ្សេង ទោះជានរណាក៏ដោយ ប្អូនស្រីបង្កើតក៏ដោយ ក៏នាងរករឿងឈ្លោះ និង សួរមុខសួរក្រោយមិនចប់មិនហើយទេ។
- មនុស្សស្រីចូលចិត្តប្រើអារម្មណ៍ដោះស្រាយបញ្ហា។ អ្នកខ្លះនៅសុខៗក៏យំឲ្យសង្សារអាណិត។ ឯខ្លះទៀតស្រែកជំទាលផ្អើលគេទាំងកណ្តាលផ្សារក៏មាន។
- មនុស្សស្រីចូលចិត្តដេកសង្ឃឹមលើសង្សារ។ អ្នកខ្លះត្រូវការតែបុរសដែលល្អឥតខ្ចោះ ស្រស់សង្ហា មានលុយមានឡាន មានការងារល្អធ្វើ មានប្រាក់ខែខ្ពស់ រួមទាំងមានទំនួលខុសត្រូវក្នុងជីវិតគូស្រករ។
- មនុស្សស្រីចូលចិត្តលួចយកឥស្សរភាពពីមនុស្សប្រុស។ ភាគច្រើននៃមនុស្សស្រីចូលចិត្តទាមទារពេលវេលា ត្រូវការចំណាប់អារម្មណ៍ និងការយល់ចិត្តពីមនុស្សប្រុសដែលជាសង្សារខ្លួន។
- មនុស្សស្រីរឿងច្រើនណាស់ រឿងតូចក៏ក្លាយជារឿងធំបានដែរ។ ទាំងនិស្ស័យ ទាំងការនិយាយស្តី គឺពួកស្រីៗចូលចិត្តនិយាយតែរឿងគ្មានប្រយោជន៍ និងចូលចិត្តនិន្ទាឈ្នានីសនិយាយដើមគេឯង។ ស្រីៗភាគច្រើនរញ៉ាំរញ៉ូវ កិកកុកច្រើន និយាយមិនសូវស្តាប់គ្នាទេ គួរឲ្យរំខាននិងធុញទ្រាន់បំផុត។
ព្រោះថ្ងៃស្អែក… រស់គ្មានឯង(៣៣)
Posted in រឿងហ្គេយ៍ on ខែកុម្ភៈ 8, 2010| Leave a Comment »
ព្រោះថ្ងៃស្អែក… រស់គ្មានឯង(៣២)
Posted in រឿងហ្គេយ៍ on ខែកុម្ភៈ 7, 2010| Leave a Comment »
លុបចេញហើយ…
ព្រោះថ្ងៃស្អែក… រស់គ្មានឯង(៣១)
Posted in រឿងហ្គេយ៍ on ខែកុម្ភៈ 5, 2010| Leave a Comment »