Feeds:
ប្រកាស
មតិ

Archive for ខែ​មេសា, 2010

ចំណាប់​អារម្មណ៍​របស់​ប្រិយ​មិត្រ

ចំពោះ​រឿង​«​ដោយ​សារ​យើង​ជា​Gay»

 

  • សង្ឃដីការបស់​ភិក្ខុមួយ​អង្គ

*ខ្ញុំ​មិន​ដឹង​ថា​គួរតែ​​មាន​យោបល់​យ៉ាងដូច​ម្តេច​ ក្នុង​រឿង​នេះ​ឡើយ… ព្រោះសាច់​រឿង​សរសេរ​បាន​ល្អ… ប៉ុន្តែ​សាច់​រឿង​មាន​ទំនោរ​ដូចខ្សែ​ភាពយនុ្ត​… ពិសេស​ភាព​យន្ត​ថៃ…។

 *ខ្ញុំ​មិន​មែន​មិន​គាំ​ទ្រ​រឿង​នេះ​ទេ តែ​ខ្ញុំ​ក៏​មិន​​ប្រាថ្នា​ឱ្យ​សង្គម​នេះ​ក្លាយ​ទៅជា​បែប​នេះ​ នោះក៏​ទេដែរ ព្រោះ​វាអាច​បណ្តោយ​ឱ្យ​យើង​បាត់​បង់​នូវ​ភាព​ម្ចាស់​ការ… លែង​ខ្វល់​ពីម៉ែឪ ​វប្បធម៌ សីលធម៌​របស់​ប្រទេស​យើង…។ តែ​បើ​សរសេរ​ក្នុង​ន័យ​អប់​រំ ​ដើម្បី​បញ្ចៀប​កុំ​ឱ្យ​ជ្រុល​ហួស​ពេក​នោះ​ វាពិត​ជាប្រសើរ​ណាស់។

*រឿង​នេះ អ្នក​និ​ពន្ធ​​មាន​ស្នាដៃ​សរសេរ​ហ្នឹង​… ល្អ​គួរ​សម…

ពី​គ្រូ​ប៉ោក​ប៊ិន  

 

  • បង​ស្រី​ម្នាក់

សួស្តីប្អូនប្រុស!

បងទើបតែអានរឿង ដោយសារយើងជាgay” ចប់ថ្មីៗនេះ។បងសូមសរសើរប្អូនម្តងទៀតដែលបានលើកយកប្រធានរឿងនេះ​មក​សរសេរ។​ បង​​ពិតជាពេញចិត្ត ចំពោះការដែលប្អូនបានដាក់ទម្ងន់ឲ្យតួអង្គ “រាជ” តំាងពីដើមរហូតដល់ចប់។ បងក៏ពេញចិត្តចំពោះទឹក​ចិត្តស្រឡាញ់ និង​ប្រច័ណ្ឌ​របស់វត្តីណាស់ដែរ។ និយាយឲ្យចំទៅ រឿងនេះមានការឆ្លុះបញ្ចាំងពីសង្គមយើង នាសម័យនេះបានយ៉ាង​ល្អ។

បងហាក់មិនជាច្បាស់ទេចំពោះការហៅរាជ និងវុធថា gay ព្រោះបុរសស្រឡាញ់បុរសដូចគ្នាគេ មានឈ្មោះថា msm (Man has sex with man) ។ បងធ្លាប់ស្តាប់កម្មវិធីអប់រំតាមវិទ្យុហើយបានឮគេ ហៅបែបនេះ​។ បងស្មានថា ការ​ប្រើ​ពាក្យភាសាអង់គ្លេសលាយមួយៗ​ជារបៀបសរសេរម្យ៉ាង តែបងមិនដឹងថាអ្នក អានមានអារម្មណ៍យ៉ាង​ណានោះទេ ជាពិសេសចំពោះអ្នកដែលមិនសូវ​មានចំណេះដឹង​ភាសា។

ថ្ងៃនេះបងមានតែយោបល់បន្តិចបន្តួចនេះទេ។ បងសង្ឃឹមថាប្អូនមិនប្រកាន់នឹងយោបល់ទំាងនេះ ទេ។សូមជោគជ័យលើការសិក្សា និងការតែងនិពន្ឋណាប្អូនប្រុស!
ពី​បងស្រីសំណាង

  • ប្រិយ​មិត្រម្នាក់

យោបល់​របស់​ខ្ញុំ​នៅ​ក្នុង​រឿង​«​ដោយសារយើងជា​Gay» គឺ​ថា​​សាច់​រឿង​ទាំង​​មូល​ គឺ​ល្អ! ប៉ុន្តែ​ខ្ញុំ​សូម​លើក​​ឡើង​នូវ​ចំណុច​ល្អ​ក្នុង​រឿង​នេះ គឺ​ខ្ញុំ​មិន​ដែល​បាន​អាន​អត្ថបទ​ណា​ ដែល​មាន​Gay​ស្រឡាញ់​គ្នា​យ៉ាង​នេះ​ទេ​។ ឧទាហរណ៍​ការ​ពិត​ រូប​ខ្ញុំផ្ទាល់​ ក៏មាន​ចរិត​ស្រឡាញ់​បុរស​ដែរ ប៉ុន្តែ​មិន​មាន​អ្នក​ណា​ស្រឡាញ់​ខ្ញុំ​ស្មោះ​! ហើយ​ខ្ញុំ​សូម​សរសើរ​រាជ ​ដែល​ស្រឡាញ់​វុធ ស្មោះ​ស្មគ្រ​។ វុធ​ជា​អ្នក​ដើរ​ចេញ​ពីផ្លូវ​នេះ​ គឺ​ល្អ​ណាស់​សម្រាប់​ខ្លួន​គេ​ កុំ​ឱ្យ​លំបាក​ទៅថ្ងៃ​មុខ​កាន់​តែ​ខ្លាំង។​  ចំណុច​បដិសេធ​ គឺ​ក្នុង​រឿង​នេះ​ វត្តី​គឺ​ជា​អ្ន​ក​ដែល​ដើរ​លើ​ផ្លូវ​នេះ​ដោយ​ខ្លួន​ឯង ​ហេតុ​អ្វីនាង​ឈឺចាប់? នាង​ប្រចណ្ឌ?  ហើយ​ក៏​ជា​អ្នក​បោះ​បង់​រាជ​ចោល​ទៀត។ នាង​ត្រូវ​តែ​នៅ​មើល​ថែ​គេ ​ក្នុ​ង​នាម​នាងប្រពន្ធ​របស់​គេ។

ខ្ញុំ​សូម​អរគុណ​អ្នក​និពន្ធ Hotguy ដែល​បាន​និពន្ធ​រឿង​នេះ​សម្រាប់​ពួកGay ក៏​ដូច​ជាសម្រាប់​​រូប​ខ្ញុំ​ផ្ទាល់​ផង​ដែរ​។

ថ្ងៃ​ពុធ.០៧.មេសា.២០១០

ពី​ខ្ញុំ​ព.ច.តុលា

  • ប្រិយ​មិត្រ​ម្នាក់​ទៀត

ក្រោយ​ពី​បាន​អាន​រឿង​នេះ​ចប់​ ខ្ញុំ​សូម​សរសើរ​ដល់​អ្នក​និពន្ធ ​ដែល​អាច​រក​នឹក​ឃើញ​អំពី​សាច់​រឿង​បែប​នេះ​យក​មក​សរសេរ។ ម្យ៉ាង​ទៀត ​អ្ន​កនិពន្ធ​​អាច​សរសេរ​ចំណង​បញ្ហា​បាន​យ៉ាង​ល្អ។ ប៉ុន្តែ​តាម​ការ​យល់​ឃើញ​របស់​ខ្ញុំ​ ប្រលោម​លោក​ទាំង​ឡាយ​ ដែល​មាន​ចំណង​បញ្ហា​ភាគ​ច្រើន​ វា​ធ្វើ​ឱ្យ​យើង​ពិបាក​រក​ដំណោះ​ស្រាយណាស់។

ដូច​ជា​ក្នុង​រឿង​នេះជា​ដើម​ បើ​យើង​សរសេរ​ចំណង​បញ្ហា​បាន​ល្អហើយ​នោះ​ យើង​ប្រាកដ​ជា​ពិបាក​រក​ដំណោះ​ស្រាយ​ជា​មិន​ខាន។ តាម​ដំណោះ​ស្រាយ​រឿង​នេះ​ វា​ដូច​ជា​អយុត្តិធម៌​ណាស់​សម្រាប់​ពួក​Gay និង​ស្រី្ត​ស្មោះ​ស្នេហ៍​ម្នាក់​នោះ។ តាម​ការ​សង្កេត​ ពេល​ចូល​ដល់​ចំណង​បញ្ហា ​តួអង្គ​ទាំង​បី​ជួប​នូវ​កា​រ​ឈឺ​ចាប់​រហូត​ រហូតដល់​ទី​បញ្ចប់​នៃ​សាច់​រឿង ដែល​ជា​ដំណោះ​ស្រាយ​នោះ។ អ្នក​និពន្ធ​ដោះ​ស្រាយ​ឱ្យ​តួអង្គ​ទាំង​បី​ព្រាត់​ប្រាស់​គ្នា ហើយ​តួ​អង្គ​ដែល​ជា​អ្នក​នៅកណ្តាល​(រាជ) នោះ​ត្រូវ​បាត់​បង់​អ្វី​ៗ​គ្រប់​បែប​យ៉ាង​។

តែ​ក៏​សូម​សរសើរ​ដល់​ការ​ដោះ​ស្រាយ​បាន​យ៉ាង​ល្អ​។ យើង​អាច​វិភាគ​ទៅលើ​សាច់​រឿង​ បើ​ឱ្យ​បុរស​ទាំង​២​ជួប​គ្នា​ វា​មិន​អាច​ទៅរួច​ ធ្វើ​ដូច​នេះ​ គឺ​អ្នក​ដទៃ​មិន​ទទួល​ស្គាល់​ ព្រម​ទាំង​ផ្នែក​ប្រពៃ​ណីខ្មែរយើង​​មិន​អាច​ឱ្យ​ត្រូវ​រៀប​ការ​ជា​មួយ​ប្រុស​គ្នា​ឯង​នោះទេ។ ប៉ុន្តែ​បើ​យើង​ឱ្យ​តួ​អង្គ​ស្វាមី​ភរិយា​ជួប​គ្នា ​ក៏​វា​មិន​អាច​ទៅរួច​ដែរ ព្រោះ​តួ​អង្គ​(រាជ) មិន​ដែល​ស្រ​ឡាញ់​តួ​អង្គ​ស្រី (វត្តី) សូម្បីតែ​បន្តិច​។ បើ​ឱ្យ​តួអង្គ​ប្រុស​ព្យាយាម​ស្វែង​យល់​ចិត្ត​តួអង្គ​ស្រី​ ក៏​វា​មិន​កើត ​ព្រោះ​គេ​បាន​ស្រឡាញ់​តួអង្គ​(វុធ)រួច​ទៅ​ហើយ។ ហើយជា​ពិសេស​គេ​ជា​Gay ៕

រិះ​គន់​ដើម្បី​ស្ថាបនា!

ពីន.សុ.ច

ព្រ.ហ. ០៨.មេសា.២០១០

  •  ប្រិយ​មិត្រចុង​ក្រោយ?

ជីវិត​មាន​លក្ខណៈ​សាមញ្ញ ជា​ការ​ជ្រើស​រើស! យើង​ជ្រើស​រើស​ស្រឡាញ់​នរណា​ម្នាក់​ គឺ​យើង​ជា​អ្នក​ទទួល​យក​លទ្ធ​ផល​នោះ​ដោយ​ខ្លួន​ឯង! យើង​ជា​អ្នក​បង្កើត​ឡើង​ ហើយ​ក៏​យើង​ជា​អ្នក​ទទួល​យក​នូ​វ​លទ្ធ​ផល​នោះ​ដែរ​ ទោះ​បី​ឈឺ​ចាប់​ សប្បាយមាន​ក្តី​សុខ​យ៉ាង​ក្តី​ ក៏​ត្រូវតែ​ទទួលទាំង​អស់​… វា​ជា​ការ​ជ្រើសរើស​របស់យើង!

ពី.អំ.ឌុត

  • ប្រិយ​មិត្ត​ដែល​មិន​ទាន់​អានរឿង​នេះ​ សូម​ចុច​អាន​នៅ​ទីនេះ!

Read Full Post »

​សំណួរ​ដែល​​​ទទួល​បាន​ការ​ចោទ​សួរ ​និង ​ត្រូវ​ការ​ចម្លើយ​តប​​ច្រើន​បំផុត​នោះ​ គឺ​​ថា​តើ​​បុរស​ត្រូវ​ការ​មាន​សង្សារ​ដែល​​ជា​ក្រមុំ​បរិសុទ្ធ​ពិត​មែន​ឬ? នៅ​ក្នុង​ពិភព​លោក​បច្ចុប្បន្ន​ ដែល​​សេរី​ភាព​នៃ​ការ        ​សម្តែង​ចេញ​​ខាង​ភេទ​ចូល​ដល់​កម្រិត​មួយ​ ដែល​​ហៅ​ថា​បើក​ចំហ​ និ​ង ​មាន​លក្ខណៈ​ស្មើ​ភាព​គ្នា​ជា​​​លំដាប់​​ហើយ​នោះ​​ តែ​សំណួរ​ដែល​ទាក់​ទង​នឹង​ក្រមុំ​បរិសុទ្ធ​ និង ​មិន​បរិសុទ្ធ​ក៏​នៅ​ជា​បញ្ហា​ដដែល។

តាម​ការស្ទាប​ស្ទង់​មួយ​​បង្ហាញ​ថា​​ បុរស​ត្រូវ​ការ​រៀប​ការ​និង​​រស់​នៅ​ ជាមួយ​នារី​ដែល​ល្អ​បរិសុទ្ធ​ តែសួរ​ថា​ ​បើ​រឿង​​ប្រលូក​នឹង​ការ​រួម​ភេទ​មុន​រៀប​ការ​ នៅ​តែ​ជា​រឿង​ធម្មតា​របស់​បុរស​នៅ​ក្នុង​សង្គម​​ហើយ តើ​ឲ្យ​យើង​ទៅ​រក​ក្រមុំ​បរិសុទ្ធ​មក​ពី​ណា?

បុរសត្រូវការអ្វី?

តាម​ទិន្ន​ន័យ​ដែល​ទទួល​បាន​ ពី​ការ​​ស្ទង់​មតិ​​​ក្រៅ​ផ្លូវ​ការ​មួយ​​​បង្ហាញ​ថា ក្នុង​ចំណោម​បុរស​២៥​នាក់​មាន​១៤​នាក់​ត្រូវ​ការ​ក្រមុំ​​ព្រហ្មចារីយ៍​ធ្វើ​ជា​ភរិយា​ ខណៈ​ដែល​១១​នាក់​​ទៀត​ឆ្លើយ​តប​ថា​បរិសុទ្ធ​ឬ​មិន​បរិសុទ្ធ​​ក៏​បាន ដែល​​នេះ​សង្កេត​ឃើញ​ថា ​​ទាំង​ពីរ​ក្រុម​សុទ្ធ​តែ​មាន​ទំនោរ​ មក​ខាង​ក្រមុំ​បរិសុទ្ធ​ទាំង​អស់​​ ដោយ​គ្មាន​នរណា​តប​ថា​ ចូលចិត្ត​ក្រមុំ​មិន​បរិសុទ្ធ​ជាង​នោះ​ទេ​ ហើយ​ដែល​គួរ​ឲ្យ​កត់​សម្គាល់​នោះ​គឺ​ថា បុរស​ដែល​ចូលរួម​ឆ្លើយ​តប​​នឹង​​​សំណួរ​​នេះ ​សុទ្ធ​តែ​នៅ​កំលោះ​មិន​ទាន់​រៀប​ការ និង​សុទ្ធ​តែ​មាន​ការ​ពាក់​ព័ន្ធ​​​នឹងស្រី​កំណាន់​ឬ​ស្រី​ជា​សង្សារ​យ៉ាង​តិច​២នាក់។

ទោះ​បី​ជា​ការ​ធ្វើ​ស្ថិតិ​លើក​នេះ ​ប្រាស​ចាក​ពី​លក្ខណៈ​វិទ្យាសាស្រ្ត​បន្តិច​ក៏​ពិត​មែន​ តែ​យ៉ាង​ហោច​ណាស់​ក៏​យើង​​ដឹង​ថា​ បុរស​ត្រូវ​ការនារី​ដែល​ស្អាត​ស្អំ​បរិសុទ្ធ​​​បំផុត​តាម​ដែល​អាច​រក​បាន ​​នៅ​ពេលដែល​ត្រូវ​ការ​រៀប​អាពាហ៍​ពិពាហ៍​ ទាំង​ដែល​ពួកគេ​​ក៏​សុទ្ធ​តែ​ឆ្លង​កាត់​​បទ​ពិសោធន៍ ​​រឿង​សង្សារ​យ៉ាង​ជោក​ជាំ​រួច​មក​ហើយ​ និង​ខ្លះ​មាន​ឌុប​រហូត​រាប់​ភ្លេច​ទៅ​ទៀត។ 

​បញ្ហា​របស់​មនុស្ស​ប្រុស ​គឺ​ពួកគេ​ត្រូវ​ការ​ទាំង​អស់ ​ទាំង​ក្រមុំ​បរិសុទ្ធ​សម្រាប់​រៀប​អាពាហ៍​ពិពាហ៍​និង​​ក្រមុំ​​ចូលចិត្ត​សប្បាយ​ ដើម្បី​​ពួក​គេ​បាន​បន្ថែម​បទ​ពិសោធន៍​​ និង​​ការ​យល់​ដឹង​រឿង​លើ​គ្រែ។ តែ​ពួក​គេ​នឹង​​​មិន​អាច​ទទួល​យក​បាន​ទេ ​បើ​ចៃ​ដន្យ​មាន​ភរិយា​​ប៉ះ​លើ​នារី​ ដែល​​ធ្លាប់​ប្រព្រឹត្ត​ខ្លួន​​ដូចពួក​​គេ​កន្លង​មក​។ ពួកគេ​មាន​អារម្មណ៍​មួយ​ ដែល​ពិបាក​​នឹង​ទទួល​យក​ណាស់​ ដែល​មក​​ត្រូវ​​ចាប់​ដៃ​គ្នា​ឬ​រៀប​អាពាហ៍​ពិពាហ៍​ជាមួយ​មនុស្ស​ស្រី​​ ដែល​​មាន​ប្រវត្តិ​រឿង​រួម​​ភេទ​យ៉ាង​ជោក​ជាំ​ដូច​ពួកគេ។

ទោះ​បី​ជា​រឿង​ព្រហ្មចារីយ៍​​​ ជា​រឿង​ដែល​តែង​​ចោទ​សួរ​គ្នា​ជាញឹក​ញាប់​ តែ​ការ​មាន​សង្សារ​ជា​ក្រមុំ​មិន​បរិសុទ្ធ​ក៏​មិន​មែន​ជា​រឿង​អាក្រក់​អ្វីដែរ។ ការ​ដែល​មនុស្ស​ពេញ​វ័យ ​សម្រេច​ចិត្ត​​មាន​សម្ព័ន្ធ​ខាង​ផ្លូវ​ភេទ​​នៅ​ក្នុង​​សម័យ​នេះ​ ក៏​មិន​បាន​ចាត់​ទុក​ថា​ជា​រឿង​​​អាក្រក់​គួរ​ឲ្យ​​ស្អប់​ខ្ពើម​ ​​ឬ​ទទួល​យក​មិន​បាន​នោះ​ទេ ​តែ​ការ​ពិត ​វា​ជា​ការសម្តែង​ចេញ​នូវ​សេចក្តី​ស្រលាញ់​ម្យ៉ាង​​  នៅ​ក្នុង​ទម្រង់មួយ​​ដែល​មាន​លក្ខណៈ​ធម្មជាតិ​បំផុត។ លោក​អ្នក​ពិត​ជា​មិន​អាច​ដាក់​ទោស​នារី​ ឬ​នរណា​ម្នាក់​​ចំពោះរឿង​​អារម្មណ៍​ផ្លូវ​ភេទ​ដែល​កើត​ឡើង​តាម​ធម្មជាតិ​បាន​​នោះ​ទេ។

តែ​វា​ក៏​ជា​ជំនឿ​​មួយ​ដែល​ពិបាក​នឹង​​ផ្លាស់​ប្តូរ​រឿង ការ​ជឿ​​អំពី​​ក្រមុំ​បរិសុទ្ធ​និង​មិន​បរិសុទ្ធ​ ទោះ​បី​ជា​​បរិសុទ្ធ​ឬ​មិន ​ក៏​សុទ្ធ​តែ​មាន​ចំណុច​ល្អ​និង​​មិន​ល្អ​រៀង​ៗ​ខ្លួន​។ ដូច្នេះ​សាក​​មក​មើល​​អ្វី​ដែល​ជា​ចំណុច​ល្អ​និង​​​មិន​ល្អ​​របស់​នារី​​ទាំង​ពីរ​ប្រភេទ​នេះ?

នារីដែលមានបទពិសោធន៍

          ចំណុចល្អៈ ការ​ដែល​មាន​សង្សារ​ជា​ក្រមុំ​មិន​បរិសុទ្ធ​នោះ​ មិន​ចាំ​បាច់​ឲ្យ​អ្នក​ដើរ​តួ​ជា​ឪ​ព្រះ​​ឬ​​ជា​សុភាព​បុរស​នោះ​ទេ​​ ព្រោះ​នារី​មួយ​ចំនួន​ក៏​ត្រូវ​ការ​រក​បុរស​ មក​បំពេញ​សេចក្តី​ត្រូវ​ការ​របស់​ពួក​នាង​ដែរ​។ បើ​អ្នក​ទាំង​ពីរ​សុទ្ធ​តែ​មាន​បទ​ពិសោធន៍​ខ្ពស់រឿង​ភេទ​សម្ព័ន្ធ​​ នោះ​សេចក្តី​សុខ​រឿង​លើ​គ្រែ​របស់​លោក​អ្នក​​​នឹង​គ្មាន​អ្វី​មក​បរិយាយ​ទៀត​ទេ។

          ចំណុច​​មិនល្អៈ បុរស​ដែល​មាន​បទពិសោធន៍​រឿង​ផ្លូវ​ភេទ​តិច​ជាង​សង្សារ ​ប្រហែល​ជា​ត្រូវ​សតិ​បែក​ហើយ​បើ​សង្សារ​​របស់​ខ្លួន​ជា​ប្រភេទ​មនុស្ស​ដែល​មាន​តម្រេក​ខ្លាំង។ ក្រៅ​ពី​នោះ​គេ​អាច​នឹង​ត្រូវ​​រំខាន​ពី​ជីវិត​​ស្នេហា​នៅ​ក្នុង​អតី​ត​របស់​នាង​ទៀត​ផង។

នារីបរិសុទ្ធ

        ចំណុចល្អៈ បុរស​មួយ​ចំនួន​​មានមោទនភាព​ខ្លាំង​ណាស់ ​ដែល​​​ខ្លួន​ឯង​គឺ​ជា​បុរស​ដំបូង​​របស់​នារី​ជា​ដៃ​គូ។ ពួកគេ​មាន​សេចក្តី​សុខ​ខ្លាំង​ណាស់​​ នៅ​ក្នុង​តម្រា​គ្រូ​និង​សិស្ស​​ដោយ​រំពឹង​ទុក​ថា​នារី​របស់​គេ​នឹង​ត្រូវ​ហ្វឹក​ហាត់​​ឲ្យ​​ចូលចុះ​តាម​សេចក្តី​ត្រូវ​ការ​របស់​ខ្លួន​។ ម្យ៉ាង​ទៀត​ការ​ដែល​បាន​ក្លាយ​ជា​មនុស្ស​ប្រុស​ទី​១​​របស់​មនុស្ស​ស្រី​ ​​ធ្វើ​ឲ្យ​បុរស​កាត់​​បន្ថយ​អារម្មណ៍​តានតឹងឈប់​ខ្វាយ​ខ្វល់​​ ពី​បញ្ហា​ដែល​​ត្រូវ​តែ​ពូកែ​រឿង​លើ​គ្រែ​បាន​ច្រើន​ណាស់​​​​ ព្រោះ​នារី​ដ៏​សែន​ស្អាត​ស្អំ​របស់​​គេ​ ​នឹង​មិន​អាច​យក​រឿង​នេះ​ទៅ​ប្រៀប​​ធៀប​ជាមួយ​នរណា​បាន​ទៀត​។ រយៈ​ពេល​នេះ ​ជា​ពេល​ដែល​វិសេស​វិសាល​បំផុត​នៅ​ក្នុង​ជីវិត​របស់​មនុស្ស​ប្រុស​ហើយ!

          ​ចំណុចមិនល្អៈ បើ​បុរស​មាន​សង្សារ​ជាក្រមុំ​បរិសុទ្ធ​នោះ​ វា​នឹង​ពិបាក​ដែល​នាង​​ព្រម​ព្រៀង​ប្រគល់​ឲ្យ​ដោយ​ងាយ​ៗ​នូវ​អ្វី​ដែល​បុរស​ត្រូវ​ការ ហើយ​ឱកាស​ក្នុង​ការ​បដិសេធ​​ចំពោះ​ការ​មាន​សម្ព័ន្ធ​​​ផ្លូវ​ភេទ​មុន​រៀប​ការ ​នឹង​​មាន​​កម្រិត​កាន់​តែ​ខ្ពស់​ឡើង​ៗ ដែល​អាច​ជា​រយៈ​ពេលមួយ​​ដែល​​បុរស​​ត្រូវ​អត់​ធន់​ស៊ូ​ទ្រាំ​នឹង​ចំណង់​ផ្លូវ​ភេទ​របស់​ខ្លួន​យ៉ាង​ក្រហល់​ក្រហាយ​​បំផុត។ ម្យ៉ាង​ទៀត​ដោ​យ​សារ​​អ្នក​ជា​បុរស​ទី​១​របស់​នាង​ ដូច្នេះ​ឱកាស​ដែល​​នាង​មិន​ចេះ​រឿង​លើ​គ្រែ​ក៏​មាន​ច្រើន ព្រោះ​នាង​មិនធ្លាប់​មាន​បទ​ពិសោធន៍​​ និង​ត្រូវ​​បំភ្លេច​ចោល​ឲ្យ​ហើយ​ទៅ​ រឿង​ស្រណុក​ស្រួល​លើ​គ្រែ​ទាំង​ឡាយ ព្រោះ​វា​នឹង​ពិបាក​ដែល​បង្គាប់​ឲ្យ​​​ក្រមុំ​ជើង​ថ្មី​ម្នាក់​ធ្វើ​អូរ៉ាល់​ស៊ិច​(Oral Sex)ឲ្យ​អ្នក។ រឿង​មួយ​ទៀត​បើ​អ្នក​បាន​ជួប​ក្រមុំ​បរិសុទ្ធ​តាម​ត្រូវ​ការ​ហើយ អ្នក​នឹង​ត្រូវ​អង្គុយ​ខ្វាយ​ខ្វល់​ជានិច្ច​ថា តើ​ពេល​ណា​នាង​នឹងបែក​ចិត្ត​​ឈប់​​សេព​គប់​នឹង​អ្នក?

គិតឲ្យគ្រប់ជ្រុងជ្រោយ

  • ­  កុំ​ឲ្យ​រឿង​នៅ​ក្នុង​អតីតកាល​​មាន​ផល​ប៉ះ​ពាល់​ដល់​ការ​សម្រេច​ចិត្ត​។
  • កុំ​ឲ្យ​បទ​ពិសោធន៍​នៅ​ក្នុង​អតីតកាល ​​ក្លាយ​ជា​អង្គ​ប្រកបសំខាន់ ​​ក្នុង​ការ​សម្រេច​ចិត្ត​រឿង​អនាគត​​គូ​ស្រករ​​របស់​លោក​អ្នក។
  • កុំ​ប្រញាប់​វិនិច្ឆ័យ​នា​រី​ភេទ​​លើ​ភាព​បរិសុទ្ធ​ ឬ​មិន​បរិសុទ្ធ​ ដោយ​មិន​បាន​មើល​ឲ្យ​ជ្រៅ។
  • កុំ​ធ្វើ​ខ្លួន​ថា​មាន​សិទ្ធិ​រវីរវល់​នឹង​រឿង​អតីតកាល​របស់​នាង៕

Read Full Post »

ការ​ជួយ​ខ្លួន​ឯង ដែល​ភាសា​បច្ចេក​ទេស​ហៅ​ថា​ ម៉ាស្ទ័រ​បេស្ហឹន​(Masturbation) គឺ​ជា​វិធី​ធម្មជាតិ​និង​គ្មាន​ផល​​អាក្រក់​ប៉ះ​ពាល់​ដល់​សុខ​ភាព​ឡើយ​។ កុំ​យល់​ច្រឡំ​ខុស​ថា​ ​អ្នក​ដែល​​​ចូល​ចិត្ត​សម្រេច​​បំណង​​តណ្ហា​​​​​​ឲ្យ​​​ខ្លួន​ឯង​​ ជា​មនុស្ស​ដែល​​មាន​សេចក្តី​ត្រូវ​ការខាង​​ផ្លូវ​ភេទ​ខ្ពស់​​ឲ្យ​សោះ​​។ ​តែ​វា​ជា​សេចក្តី​ត្រូវ​ការ​របស់​បុគ្គល​ម្នាក់ៗ​ដែល​​មាន​ពី​ធម្មជាតិ​​ ​និង​ថែម​ទាំង​ជា​ការ​បន្ធូរ​​អារម្មណ៍​​ផ្លូវ​ភេទ​​ដែល​សម​ស្រប​បំផុត ចៀស​​វាង​​ពី​ការ​​​ប្រព្រឹត្ត​អំពើ​អនាចារ​និង​ការ​​ឆ្លង​ជំងឺ​ផ្សេងៗ។

          បញ្ជាក់​ហើយ​បញ្ជាក់​ទៀត​ថា ការ​ជួយ​ខ្លួន​ឯង​របស់​បុរសនោះ​​ កើត​​ឡើង​​ដោយ​ឯក​​ឯង​តាម​ធម្មជាតិ តាម​ការ​ទាម​ទារ​នៃ​​​សេច​ក្តី​ត្រូវ​ការ​ខាង​ផ្លូវ​ភេទ ​ដែល​មាន​ច្រើន​ជាង​​​មនុស្ស​ស្រី​ និង​អាច​ធ្វើ​បាន​ញឹក​ញាប់​​រួម​ទាំង​ចាត់​ទុក​ថា​ ជា​រឿង​ធម្ម​តា​​ទោះ​បី​ជា​ត្រូវ​​ការ​ជួយ​ខ្លួន​ឯង​ ក្រោយ​ពេល​រៀប​​អាពាហ៍​ពិពាហ៍​ហើយ​ក៏​ដោយ។

បុរស​(ខ្មែរ​)​ភាគ​ច្រើន ​តែង​តែ​មាន​អារម្មណ៍​ខ្មាស​អៀន​ និង ​មិន​សូវ​ចូលចិត្ត​និយាយ​​ប្រាប់​នរណា​អំពី​រឿង​នេះ ហើយ​អ្នក​ខ្លះ​នៅ​មាន​ការ​ភ័យ​ខ្លាច​ ប្រសិន​បើ​មិត្ត​ភក្តិ​របស់​ខ្លួន​ដឹង​ថា ​ខ្លួន​ឯង​​​​នៅ​​ប្រព្រឹត្ត​​ការ​ជួយ​សម្រេច​បំណង​ឲ្យ​​ខ្លួន​ឯង​បែប​នេះ រួម​ទាំង​ខ្លាច​អាណា​ព្យាបាល​ដឹង​ឮ​ រឿង​កេរ្តិ៍​ខ្មាស​​ផ្ទាល់​ខ្លួន​​​របស់​ខ្លួន​ទៀត​ផង។

ហេតុ​ដូច្នេះ​ទើប​បុរស​ជា​ច្រើន​ តែង​​ស្វែង​យល់​ពី​វិធី​​​សម្រេច​បំណង​ដោយ​ខ្លួន​ឯង​​​ ដែលប្រើ​​​រយៈ​ពេល​ខ្លីៗ​ឆាប់​រហ័ស​ ហើយ​​ប្រើ​ពេល​តិច​តួច​​​បំផុត ​ដើម្បី​ការពារ​កុំ​ឲ្យ​អ្នក​ដទៃចូល​​​​មក​ឃើញ​។​ តែ​នៅ​ពេល​ពួក​គេ​មាន​អាយុ​កាន់​តែ​​ច្រើន​ឡើង ​ពួក​គេ​ក៏​ចាប់​ផ្តើម​​​ស្វែង​យល់​ពី​វិធី​ទប់​ស្កាត់កុំ​ឲ្យ​ចេញ​ទឹក​កាម​ឆាប់​រហ័ស​ពេក​ ​ដែល​សំខាន់​ជាង​ការ​ឈាន​ដល់​ចំណុច​កំពូល​ទៅ​​ទៀត​ និង​មិន​សូវ​ចាប់​អារម្មណ៍​រឿង​​ល្បឿន​ត​ទៅទៀត​ទេ។

          ***តិចនិចនៃការជួយខ្លួនឯង

          មនុស្ស​ប្រុស​មាន​វិធី​ច្រើន​យ៉ាង​​សម្រាប់​ការ​ជួយ​សម្រេច​បំណង​ស្នេហា​ដោយ​ខ្លួន​ឯង។ វិធី​ដែល​ងាយ ​​និង ​ផ្តល់​ភាព​សុខ​ស្រួល​បំផុត​សម្រាប់​ពួកគេ ​គឺ​ការ​​ចាប់​លុញ​​ប្រឆឹក​​​អង្គ​ជាតិ​​។ នៅ​ពេល​​វា​ចាប់​   ផ្តើ​​ម​​​​​រឹង​​ក៏​អាច​បន្ត​ដោយ​ចាប់​រូត​ចុះរូត​​ឡើង​​ ត្រង់​អវយវៈ​ភេទ​តាំង​ពី​ចុង​រហូត​មក​ដល់​គល់។ បើ​​ប្រើ​​តែ​​​ដៃ​ចាប់​​ច្របាច់​ត្រង់​បរិវេណ​តួ​អង្គ​ជាតិ ​ដោយ​ជៀស​វាង​​ប៉ះ​ពាល់​ត្រង់​ផ្នែក​​ខាង​ចុង​ នឹង​ជួយ​​កាត់​បន្ថយ​ការ​ឆាប់​ចេញ​ទឹក​កាម​​បាន​ផង​ដែរ។

          ជា​ធម្មតា​ ខណៈ​ដែល​​​​កំពុង​ធ្វើ​ការ​សម្រេច​បំណង​តណ្ហា​ឲ្យ​ខ្លួន​ឯង អវយវៈ​ផ្នែក​ផ្សេង​ៗ​ទៀត​ដូច​ជា​បរិវេណ​​ក្រលៀន ភ្លៅ អង្គ​ជាតិ​ និង​ពង​ស្វាស នឹង​​កើត​មាន​​ភាព​​រំញោច​​​​ដែល​ជួយ​ដាស់​អារម្មណ៍​ឲ្យ​​កម្រើក​ភាព​ស្រើប​ស្រាល​កាន់​តែ​​​​ខ្លាំង​ឡើងៗ​។ នៅ​ពេល​​អវយវៈ​​ភេទ​រឹង​​ពេញ​ទី​ហើយ បុរស​​ភាគ​ច្រើន​​ចូលចិត្ត​​ច្របាច់​អង្អែល​​​ស្រាល​ៗ​ត្រង់​​ថង់​ពង​ស្វាស​ទាំង​ពីរ។ ការ​ប៉ះ​ពាល់​ត្រង់​ផ្នែក​ណា​មួយ​នៃ​បរិវេណ​​អវយវៈ​ភេទ​​ ក៏​​សុទ្ធ​តែ​ជា​ការ​បន្ថែម​ភាព​ត្រេក​ត្រអាល​ ​​ដល់​អារម្មណ៍​ផ្លូវ​ភេទ​ទាំង​អស់ រួម​ទាំង​ផ្នែក​ផ្សេង​ៗ​​ក្រៅ​ពី​បរិវេណ​នោះ​ផង ​ដូច​ជា​ត្រង់​​​ដើម​ទ្រូង​ឬ​ក្បាល​ដោះ​របស់​​បុរស​ខ្លួន​​ឯង​ជា​ដើម​។

          បុរស​​មួយ​ចំនួន​ចូលចិត្ត​សម្រេច​បំណង​ដោយ​ខ្លួន​​ឯង​ ដោយ​ការ​​ដេក​ផ្កាប់​មុខ​នៅ​លើ​គ្រែ​ដើម្បី​ឲ្យ​ផ្នែក​ខ្លះ​នៃ​អវយវៈ​ភេទ​​ឬ​​តួ​អង្គ​ជាតិ​​ត្រដុស​កកិត​គ្នា​ជាមួយ​នឹង​​កន្លែង​ដេក។ អ្នក​ខ្លះ​ចូលចិត្ត​ធ្វើ​ម៉ាស្ទ័រ​បេត(Masturbate)​​ដោយ​ប្រើ​សារធាតុ​​រំអិល​​ជាជាង​ការ​ធ្វើ​នៅ​កន្លែង​ស្ងួតៗ ឯ​ការ​ឆាប់ចេញ​ទឹក​កាម​​​ក៏​អាច​ជួយ​​ជា​សារធាតុ​​រំអិល​ដោយ​ខ្លួន​ឯង​បាន​ដែរ​ ប៉ុន្តែ​អាច​ធ្វើ​ឲ្យ​ចំនួន​ទឹក​អសុចិ​មាន​ចំនួន​​កំណត់​​​ក្នុង​មួយ​លើកៗ​ ដូច្នេះ​ត្រូវ​រង់​ចាំ​រយៈ​ពេល​យូរ​បន្តិច ​ដើម្បី​​ឲ្យ​ក្រពេញ​ផលិត​ទឹក​កាម​​​​​បាន​បរិបូរ​។

          ការ​ប្រើ​ឡេ​ឬ​ឡូស្ហឹន(Lotion)លាប​នៅ​លើ​បាត​ដៃ ​​ក៏​អាច​ជួយ​ឲ្យ​មាន​ភាព​រំអិល​បាន​ដូច​គ្នា តែ​អាច​ផ្តល់​គ្រោះ​ថ្នាក់​ដល់​អ្នក​ដែល​​​មិន​ប្រើ​ស្រោម​អនាម័យ ​ព្រោះ​ប្រេង​រំអិល​ខ្លះ​មាន​សារធាតុ​ផ្សំ​ដែល​​​​អាច​បង្ក​​ឲ្យ​មាន​ប្រតិកម្ម​​ដល់​អវយវៈ​ភេទ​បាន​​​។ ការ​ប្រើ​ចាហួយ​ទឹក​(Gel)​ប្រភេទ​KY ​​ដែល​ជា​ចាហួយ​​ប្រើ​សម្រាប់​​ការ​​សេព​កាម​ដោយ​ដៃ ​នឹង​ជួយ​​ដោះ​ស្រាយ​បញ្ហា​នេះ​បាន។ បុរស​មួយ​ចំនួន​​ប្រើ​ឧបករណ៍​​ជំនួយ​នៅ​ក្នុងការ​សម្រេច​​បំណង​តណ្ហា​ឲ្យ​​ខ្លួន​​ឯង​ដូច​ជា វ៉ាយប្រេតទ័រVibrator(លិង្គ​សិប្បនិម្មិត) ​ប្រើ​​ពពុះ​ទឹក​ចេញ​​ពី​ទឹក​ផ្កា​ឈូក​ និង​​ផ្សេងៗ​ជា​ច្រើន​ទៀត ហើយ​ភាគ​ច្រើន​​​ឧបករណ៍​ទាំង​នេះ​ជួយ​ផ្តល់​ភាព​ស្រៀវ​ស្រើប​​ខ្លាំង​ណាស់​ ទោះ​បី​​បាន​តែ​ក្នុង​​រយៈ​​ពេល​ខ្លី​ក៏​ដោយ៕​

Read Full Post »

ចច គឺ​ជា​​និស្សិត​​កំលោះ​ម្នាក់ ​សិក្សា​​នៅ​​មហាវិទ្យាល័យ​វិទ្យា​សាស្ត្រ ​​របស់​​សាកល​វិទ្យាល័យ​មួយ​កន្លែង​​។ គេ​កំពុង​ធ្វើ​ពិសោធ​​ស្រាវ​ជ្រាវ​​អំ​ពី​កាំ​រស្មីអ៊ិច(​X-ray) តែ​ការ​ពិសោធន៍​​របស់​គេ​នោះ​ខុស​ប្លែក​​ពី​អ្នក​ដទៃដែល​​ធ្លាប់​ធ្វើ​កន្លង​មក។ វា​ចម្លែក​និង​​ល្អិត​ល្អន់​​មិន​គួរ​ឲ្យ​ជឿ ព្រោះ​គេ​បានគិត​បំលែង​​​វ៉ែន​តា​ការ​ពារ​កំដៅ​ថ្ងៃ​មួយ​​ឲ្យ​ខុស​ប្លែក​ពី​វ៉ែន​តា​ការ​ពារ​កំដៅ​ថ្ងៃ​​ធម្មតាៗ​ទូទៅ។ ដោយ​​គេ​បាន​ច្នៃ​ប្រឌិត​​​ដាក់​ប្រព័ន្ធ​កាំ​រស្មី​អ៊ិច​​ខ្នាត​តូច ​​ភ្ជាប់​ទៅលើ​​​វ៉ែន​តា​ការពារ​កំដៅ​ថ្ងៃ​នោះ ក្នុង​គោល​បំណង​ចង់​ឲ្យ​អ្នក​ដែល​ពាក់​​អាច​មើល​ឃើញឆ្លុះ​ទៅ​ដល់​​​​​រាង​កាយ​ផ្នែក​ខាង​ក្នុង​​របស់​មនុស្ស​ដែល​​កំពុង​​សម្លឹង​នោះ ជា​សំខាន់​ចច​ត្រូវ​ការ​ប្រើ​វ៉ែន​តា​នេះ​​ សម្រាប់​​មើល​តែ​រាង​កាយ​របស់​មនុស្ស​ប្រុស​​ប៉ុណ្ណោះ ទើប​​តម្រូវ​​ឲ្យ​គេ​ត្រូវ​ប្រើ​ពេលវេលា​អស់​​ជា​ច្រើន​ឆ្នាំ​​​​​ដើម្បី​​​​​​​​ធ្វើ​ការសិក្សា​​ស្រាវ​ជ្រាវ​។

          «វា​គួរ​តែ​មាន​វិធីណ៎ា!» ចច​គិត។

          នៅ​ទី​បំផុត​ គេ​ក៏​បាន​​រក​ឃើញ​ថា​នៅ​ក្នុង​ខ្លួន​របស់​មនុស្ស​ម្នាក់ៗ​​ មាន​រលក​អគ្គិសនី​ខុស​ៗ​គ្នា។ ដូច្នេះ​នៅ​ក្នុង​ខ្លួន​របស់​មនុស្ស​ប្រុស​និង​មនុស្ស​ស្រី​ ក៏​គួរ​តែ​មាន​​រលក​អគ្គិសនី​ដែល​មិន​ដូច​គ្នា ទាំង​នេះ​ក៏​ដោយ​សារ​កត្តា​ខាង​សរីរៈ អ័រម៉ូន​ភេទ​ ក្រូម៉ូស្សូម ហ្សែន និង​ផ្សេង​ៗ​ទៀត។ ហេតុ​ដូច្នេះ​ហើយ​ទើប​គេ​​បំពាក់​ប្រព័ន្ធ​រលក​អគ្គិសនី​​នៅ​ក្នុង​វ៉ែន​តា​ការពារ​កំដៅ​ថ្ងៃ​នោះ ​ឲ្យ​​ស៊ីគ្នា​និង​សម​ស្រប​តាម​​រលក​អគ្គិសនី​នៅ​ក្នុង​ខ្លួន​របស់​មនុស្ស​ប្រុស​​ ទើប​អាច​​X-rayចំពោះ​តែ​មនុស្ស​ប្រុស​បាន។ ប៉ុន្តែ​ត្រឹម​ប៉ុណ្ណេះ​នៅ​មិន​ទាន់​គ្រប់​គ្រាន់​ទេ ព្រោះ​ចច​ជា​ហ្គេយ៍ ដូច្នោះ​ទើប​គេ​ត្រូវ​ការ​ប្រើ​វ៉ែន​តា​នេះ ​ជាមួយ​តែ​​បុគ្គល​​​ដែល​ជា​   ហ្គេយ៍​​ប៉ុណ្ណោះ​ ក្នុង​​គោល​បំណង​ដើម្បី​មើល​ថាក្នុង​ចំណោម​មនុស្ស​ដែល​​ប្រាស្រ័យ​ទាក់​ទង​ជាមួយ​មាន​នរណា​ខ្លះ​ដែល​ជា​ហ្គេយ៍។ តែ​គេ​ក៏​គ្មាន​គោល​បំណងអា​ក្រក់​​​ដើម្បី​បំផ្លាញ ​ឬ បើក​កកាយ​អាថ៌កំបាំង​​​របស់​អ្នក​ទាំង​នោះ​ដែរ។ វា​គ្រាន់​តែ​ជា​អារម្មណ៍​ ដ៏​ជ្រាល​ជ្រៅ​​ផ្ទាល់​ខ្លួន​មួយ​ ​​ដែលគេ​ចង់​ដឹងចង់​ឃើញ​​តែ​ប៉ុណ្ណោះ។

          ចច​បាន​ទទួល​ជោគ​ជ័យ​ម្តង​ទៀត គេ​បាន​ស្រាវ​ជ្រាវ​រក​ឃើញ ​​​និង ​ច្នៃ​ប្រឌិត​វ៉ែន​តា​​ដូច​​ពោល​ខាង​លើ​នេះ​បាន​ដោយ​យោង​តាម​មូលដ្ឋាន​​ដែល​ថា បុគ្គល​​ដែល​ជា​ហ្គេយ៍​មាន​​ក្រូម៉ូស្សូម​ខុស​ប្លែក​ពី​​មនុស្ស​​​​ធម្មតា​ទូទៅ ដោយ​នៅ​ក្នុង​ក្រូម៉ូស្សូម​នោះ​មាន​ប្រព័ន្ធ​រលក​អគ្គិសនី​ដែល​ប្រែ​ប្រួល ទើប​គេ​ប្រើ​ករណី​នេះ​មក​ប្រឌិត​ និង ​​កែ​ច្នៃ​វ៉ែន​តា​របស់​គេ​ឲ្យ​មាន​ប្រសិទ្ធិភាពកាន់​តែ​​ខ្ពស់​ឡើង។

          «​មែន​ហើយ… វា​ប្រើ​ការ​បាន​ពិត​មែន!»

          វ៉ែន​តា​កាំ​រស្មីអ៊ិច​របស់​ចច​ ប្រើការ​​បាន​លុះ​ត្រា​តែ​អ្នកដែល​​ពាក់​ជាហ្គេយ៍​ និង​ប្រើ​សម្រាប់​ឆ្លុះ​មើល​​តែ​អ្នក​​ដែល​ជា​ហ្គេយ៍​ដូច​គ្នា​ប៉ុណ្ណោះ ព្រោះ​​បើ​ប្រើ​​មើល​អ្នក​ដែល​មិន​មែន​ជា​ហ្គេយ៍​ នឹង​មើល​ឃើញ​រូប​ភាព​ដូច​ពាក់​វ៉ែន​តា​​ការពារ​កំដៅ​ថ្ងៃ​ធម្មតាៗដែរ តែ​បើ​ប្រើ​សម្លឹង​មើលអ្នក​ដែល​ជា​​ហ្គេយ៍​រលក​អគ្គិសនី​ដែល​នៅ​ក្នុង​ខ្លួន​អ្នក​ពាក់ ​នឹង​ភ្ញោច​ឲ្យ​ឧបករណ៍​អេឡិច​ត្រូនិចនៅ​លើ​វ៉ែន​តា​ធ្វើ​ការ ហើយ​បញ្ជូន​កាំរស្មី​ អ៊ិច​ទៅកាន់​ចំណុច​​គោល​ដៅ​ និង​ធ្វើ​ចំនាំង​ផ្លាត​មក​វិញ លេច​រូប​ភាព​នៅ​លើ​កញ្ចក់​វ៉ែន​តា​​ឲ្យ​អ្នក​ដែល​​ពាក់​​មើល​ឃើញ​​រូប​ភាព​ដែលលេច​ចេញ​មក​នោះ ​ជា​គ្រោង​ឆ្អឹង​នៅ​ក្នុង​រាង​កាយ​របស់​បុរស​ដែល​​​​ត្រូវ​គេ​កំពុង​មើល។   

                «ជយោ… វា​ពិត​ជា​អស្ចារ្យ​មែន!»

          ចច​មាន​មោទនភាព ​ចំពោះ​ការ​ច្នៃ​ប្រឌិត​របស់​ខ្លួន​ខ្លាំង​ណាស់។ គេ​ពាក់​វ៉ែន​តា​កាំរស្មី​អ៊ិច​ហើយ​ដើរ​​​​មើល​តាម​ដងផ្លូវ​ផ្សេងៗ​នៅ​ក្នុង​ក្រុង ​ដើម្បី​សាក​ល្បង​​​មើល​​ប្រសិទ្ធិភាពប្រើ​ប្រាស់​​​របស់​វ៉ែន​តា។ គេ​តាម​​សម្លឹង​មើល​មនុស្ស​ជា​ច្រើន ​​​មិន​ថា​ក្មេង​ចាស់​ប្រុស​ស្រី​​ដែល​ដើរ​ទៅ​មក ហើយ​ប្រទះ​ឃើញ​ថា​វ៉ែន​តា​កាំរស្មី​អ៊ិច​នេះ​ប្រើ​ការ​បាន​យ៉ាង​មាន​ប្រសិទ្ធិភាព​ខ្ពស់​ព្រោះ​ពេល​ដែល​គេ​សម្លឹង​មើល​ទៅ​​មនុស្ស​ទូទៅ​ ប្រទះ​ឃើញ​ថា​ភាគ​ច្រើន​ជា​មនុស្ស​ធម្មតា តែ​មាន​មួយ​ចំនួន​​​ដែល​គេ​មើល​ឃើញ ​ជា​គ្រោង​ឆ្អឹង​ដើរ​ទៅ​ដើរ​មក​ដែលធ្វើ​ឲ្យ​ចច​ច្បាស់​ក្នុងចិត្ត​ថា គ្រោង​ឆ្អឹង​មាន​ជីវិត​ទាំង​អស់​នោះ គឺ​ជា​បុរស​ដែល​​​​​​មាន​ធម្មជាតិ​ជា​ហ្គេយ៍​នោះ​ឯង។

ចច​ឈប់​​មើល​តា​ចាស់​ជរា​ម្នាក់ ដែល​កំពុង​អង្គុយ​អាន​កាសែត​​នៅ​មុខ​ហាង​កាត់​សក់​។ រូប​ភាព​របស់​បុរស​ចំណាស់ ​ដែល​មើល​ឃើញ​ឆ្លង​កាត់​កញ្ចក់​វ៉ែន​តា​របស់​ចច ជា​រូប​ភាព​គ្រោង​ឆ្អឹង​ដែល​កំពុង​អង្គុយ​អាន​កាសែត​​ដែល​ធ្វើ​ឲ្យ​គេ​ដឹង​ភ្លាម​ៗ​ថា តា​ចាស់​​ម្នាក់​នេះ​គឺ​ជា​ហ្គេយ៍​យ៉ាង​ពិត​ប្រាកដ។

តែ​សេចក្តី​ប្រាថ្នា​របស់​​របស់​ចច​នៅ​មិន​ទាន់​ដល់​ទី​បញ្ចប់​ទេ ព្រោះ​ការ​មើល​ឃើញ​គ្រោង​ឆ្អឹង​ដើរ​ទៅ​ដើរ​មក​នោះ មិន​មែន​ជា​រូប​ភាព​ដែល​គួរ​ឲ្យ​ចង់​មើល​សោះ។ អ្វី​ដែល​គេត្រូវ​ការមិន​មែន​ការ​មើល​ឃើញ​បុរស​ដែល​ជា​ហ្គេយ៍​ត្រឹម​​ជា​គ្រោង​ឆ្អឹង​នោះទេ​ តែ​​​ត្រូវ​ការ​មើល​ឃើញ​​បុគ្គល​ទាំង​នោះ​ស្ថិត​​​នៅ​ក្នុង​សភាព​អាក្រាតកាយ​ននល​គក​​គ្មាន​សំលៀក​បំពាក់​​។

«​មែន​ហើយ… វា​គួរ​តែ​ធ្វើ​បែប​នោះបាន!»

ចច​ចាប់​ផ្តើម​ប្រើ​គំនិត​ច្នៃ​ប្រឌិត​​​ និង កែ​ប្រែ​វ៉ែន​តា​កាំ​រស្មី​អ៊ិច​របស់​គេ​ម្តង​ទៀត​ តែ​មើល​ទៅ​​ការ​ស្រាវ​ជ្រាវ​ធ្វើ​​ពិសោធន៍​លើក​នេះ​ ​​ហាក់​ដូច​ជា​មាន​លក្ខណៈ​ពិបាក​ជាងលើកមុនៗ​ជា​ច្រើន​ដង។ គេ​ធ្វើ​ការ​វិភាគ​ជាច្រើន​លើក​ច្រើន​សារក៏​នៅ​តែ​មិន​បាន​ផល គេ​បើក​មើល​ឯកសារ​តម្រាវិទ្យាសាស្ត្រ​ជា​ច្រើន​ផ្នែក​ក៏​នៅ​តែ​​វិភាគ​បញ្ហា​មិន​ចេញ​ថា តើ​គួរ​ធ្វើ​យ៉ាង​ណា​ដើម្បី​ឲ្យ​សំលៀក​បំពាក់​​ដែល​មើល​ឃើញ​នោះ​រលាយ​បាត់​ ឬ​មើល​ធ្លុះ​ទៅ​ដល់​រាង​កាយ​ខាង​ក្នុង?

«​វា​ប្រហែល​ជា​មិន​អាច​ទៅរួចទេ…»

ចច​ទទួល​អារម្មណ៍​អស់​សង្ឃឹម ​​និងស្រងាក​ចិត្ត​យ៉ាង​ខ្លាំង វា​ហាក់​ដូច​ជា​អ្វី​ដែល​គេខិត​ខំ​​ប្រឹង​ប្រែង​​​​ដាក់​ទុន​និង​បង់​កម្លាំង​កាយ​ចិត្ត​ អស់​ពេល​ជា​ច្រើន​ឆ្នាំ​មក​នេះ​ គ្មាន​ប្រយោជន៍​អ្វី​សោះ។ ចច​ស្ទើរ​តែ​បោះបង់​ចោល​​ការ​តាំង​ចិត្ត​នេះ​បាត់​ទៅ​ហើយ តែ…

ថ្ងៃ​មួយ​ រឿង​អច្ឆរិយៈ​ក៏​បាន​កើត​ឡើងចំពោះ​ចច​យ៉ាង​ស្មាន​មិន​ដល់។ ថ្ងៃ​នោះ​ដោយ​ភាព​ងោកងុយ​និង​អស់​កម្លាំង​ខ្លាំង​ ​អ្នក​វិទ្យាសាស្ត្រ​កំលោះ​​បាន​ធ្វេស​ប្រហែស​ ដោយ​ដាក់​វ៉ែន​តា​កាំ​រស្មី​អ៊ិច​នៅ​លើ​តុ​ដែល​មាន​ឧបករណ៍​ធ្វើ​ពិសោធន៍​​ផ្នែក​​​វិទ្យាសាស្រ្ត ​និង ​សារធាតុ​​គីមី​ជា​ច្រើន​ប្រភេទ​​នៅ​រាយ​ពាស​ពេញ​​ទីនោះ។ គេ​លោ​​ទៅ​ឈោង​ចាប់យក​​របស់ដែល​​​នៅ​លើ​ទូ​ថ្នាក់​​លើ ហើយ​សៀវភៅ​មួយ​ក្បាល​ក៏​​ជ្រុះ​ធ្លាក់​មក​ត្រូវ​បំពង់​​កែវ​សារធាតុ​គីមី​ផ្សេងៗ​នៅ​លើ​តុ​រហូត​ធ្លាក់​បែក​ខ្ចាត់​ខ្ចាយ។ទឹក​ថ្នាំ​គីមី​ជា​ច្រើនប្រភេទ​រលាយ​ផ្សំ​ច្របូក​ច្របល់ចូល​គ្នា​​ លិចសើម​ជោកទៅ​លើ​​វ៉ែន​តា​កាំ​រស្មី​អ៊ិច​។​

«​ពុទ្ធោ… ព្រះ​ជា​ម្ចាស់!!!»

ចច​ឧទាន​បណ្តើរ​ ចាប់​យក​វ៉ែន​តា​នោះ​ចេញ​មក​បណ្តើរ ហើយ​ប្រញាប់​យកកំណាត់​ស្អាត​​មក​ជូត​ផ្តិត​ទឹក​ថ្នាំ​គីមី​ចេញ​​ជា​បន្ទាន់។ គេ​មិន​អាច​យក​វា​ទៅ​លាងទឹក​​បាន​ទេ ព្រោះ​នឹង​ធ្វើ​ឲ្យ​ចរន្ត​អគ្គិសនី​និង​គ្រឿង​អេឡិច​ត្រូនិច​នៅ​ក្នុង​នាឡិកា​ខូច​បាត់​បង់។​

ចច​សាក​ល្បង​ពាក់​វ៉ែន​តា​កាំរស្មី​អ៊ិច​មើល តែ​ក៏​នៅ​មិន​ឃើញ​មាន​ភាព​ខុស​ប្រក្រតី​​ ឬ​ការ​ខូច​ខាត​ផ្នែក​ណា​មួយ​នៅ​ឡើយ។ ទោះ​បី​ជា​ដូច្នេះ​ តែ​ភាព​កង្វល់​​ក៏​នៅ​មិន​ទាន់​រលាយ​បាត់​​ពី​​អារម្មណ៍​របស់​គេ​​ដដែល។

«​អូ… អត់​ទេ វា​ត្រូវ​តែ​នៅ​ប្រើ​ការ​បាន​ដូច​ដើម​!»

គេ​រន្ធត់​ញាប់​ញ័រ​នឹង​ហេតុ​ការណ៍​នេះ​​យ៉ាង​ខ្លាំង​ មុន​នឹង​សម្រេច​ចិត្ត​ពាក់​វ៉ែន​តា​ចេញ​ទៅ​ខាង​ក្រៅ​ផ្ទះ។ ភ្លាម​នោះ​ ចច​ក៏​ត្រូវ​ស្រឡាំង​កាំង​ភ្ញាក់​ផ្អើល​នឹង​ភាព​អច្ឆរិយៈ​ដែល​កើត​ឡើង​ចំពោះ​​គេ ព្រោះ​វ៉ែន​តា​កាំ​រស្មី​អ៊ិច​នោះ បាន​​ប្រែ​ប្រួល​​ខុស​ពី​មុន​ហើយ។​​ វា​មិ​ន​មែន​ជា​វ៉ែន​តា​ដែល​មើល​ឃើញ​បុគ្គល​​ដែល​ជា​ហ្គេយ៍ត្រឹម​តែ​ជា​គ្រោង​ឆ្អឹង​ទៀត​ទេ ​តែ​គេ​មើល​ឃើញ​មនុស្ស​ដែល​ជា​ហ្គេយ៍ ​​​អត់​មាន​​សំលៀក​​បំពាក់…!!!

«អូ… ព្រះ​ជា​ម្ចាស់! ព្រះ​ជា​ម្ចាស់???»

គេ​ឧទាន​ដោយ​ភាព​ភ្ញាក់​ផ្អើល​​ សម្លឹង​ទៅ​មើល​បុរស​ជា​ច្រើន​នាក់​​ ដែល​ននល​គក​អណ្តែត​ខ្លួន​ដើរ​ទៅ​ដើរ​មក​តាម​ទី​កន្លែង​ផ្សេងៗ។ អ្នក​ខ្លះ​កំពុង​ឡើង​លើ​រថយន្ត​ក្រុង​ ខ្លះ​កំពុង​ហៅ​ម៉ូតូឌុប ឯ​ខ្លះ​កំពុង​ទទួល​ទាន​អាហារ​ ខ្លះ​កំពុង​អាន​សៀវភៅ ហើយ​ខ្លះ​ទៀត​កំពុង​ដើរ​​ជាមួយ​មិត្ត​ភក្តិ​ដែល​មិន​មែន​ជាហ្គេយ៍។ ក្រុម​មនុស្ស​ទាំង​នេះ​នៅ​លាយ​ឡំ​គ្នា​ជាមួយ​មនុស្ស​ដែល​មាន​សំលៀក​បំពាក់​ធម្មតា។

«​អូ… អស្ចារ្យ​ខ្លាំង​ណាស់! អស្ចារ្យ​ពិត​មែន!»

ចច​ដោះ​វ៉ែន​តា​ចេញ​មើល​ដោយ​ភ្នែក​ទទេ ហើយ​ពាក់​វ៉ែន​តា​វិញ​ឆ្លាស់​គ្នា​ចុះ​ឡើង ច្រើន​លើក​ច្រើន​សារ​​យ៉ាង​មិន​គួរ​ឲ្យ​ជឿ​នឹង​ខ្សែ​ភ្នែក​ខ្លួន​ឯង។ គេ​សប្បាយ​ចិត្ត​ខ្លាំង​​ណាស់! គេ​គិត​ថាវា​អាច​​មក​ពី​សារធាតុ​គីមីច្រើន​ប្រភេទ​ដែល​គេបាន​​ធ្វើ​ឲ្យ​វា​កំពប់លើ​វ៉ែន​តា។ សារធាតុ​គីមី​ទាំង​នោះអាច​នឹង​មាន​ប្រតិកម្ម​​ជាមួយ​គ្នា ហើយ​ខ្ទាត​​ត្រូវ​នឹង​​កញ្ចក់​វ៉ែន​តា។ ការ​ដែល​សារធាតុ​គីមី​ទាំង​នោះ​ ផ្សំ​លាយ​ឡំ​ចូល​គ្នា​យ៉ាង​សម​ស្រប​​​ហួសពី​ការ​ស្មាន​បែប​នេះ ក៏​ប្រហែល​ជា​មាន​ឱកាស​ចៃ​ដន្យ​តែ​មួយ​លើក​ក្នុង​ចំណោម​រាប់​រយ​លាន​ករណី​​ប៉ុណ្ណោះ ចាត់​ទុក​ថា​ គេ​សំណាង​ល្អ​បំផុត​ហើយ!

«អូ… ព្រះ​ជា​ម្ចាស់! ខ្ញុំ​ធ្វើ​បាន​សម្រេច​ហើយ!!!»

មាន​ត…

Read Full Post »