ខ្ញុំភ្ញាក់ព្រើតញ័រអស់ទាំងខ្លួន គិតនៅក្នុងចិត្តថា ថ្ងៃនេះស៊យហើយខ្ញុំ Y.Y! ចុះបងអន្ធិកាគាត់ដឹងថាខ្ញុំនៅទីនេះដោយរបៀបណា? បន្ទាប់ពីនោះគាត់ក៏ដើរមកអង្គុយជិតខ្ញុំ ហើយក៏សើចបែបអស់សំណើចនឹងខ្ញុំដែលការពិតអ្នកជាក្របីគឺជារូបខ្ញុំសោះ!
«ខ្លាចរហូតផ្លាស់កន្លែងមកសម្ងំអង្គុយនៅទីនេះវិញហ្ន៎… ហ៊ឹះ!»
គាត់និយាយ ហើយខ្ញុំក៏តបទៅវិញ ដោយអារម្មណ៍មិនសូវនៅនឹងខ្លួនប៉ុន្មានទេ មាត់និយាយទាំងញ័រទទ្រើក។
«នរណាថាខ្ញុំខ្លាចបងឯង?… ខ្ញុំគ្រាន់តែមកអង្គុយនៅទីនេះ… ព្រោះ… ព្រោះមានខ្យល់អាកាសល្អជាងកន្លែងមុនប៉ុណ្ណោះ!»
ស្តាប់មើលចុះ ខ្ញុំឆ្លើយដូចក្របីពិតមែន T-T ។ បងអន្ធិកាក៏ធ្វើមុខកំប្លែងៗ ហើយនិយាយបែបមិនសូវជឿថា៖
«ពិតមែនហ៎? O_o? »
ខ្ញុំនេះត្រូវលក់មុខមិនដឹងយកទៅទុកឯណាទេ បើជ្រែកដីបានខ្ញុំនឹងជ្រែកភ្លាម(/>.<\)! ខំភូតគាត់ថានៅផ្ទះតែត្រូវគាត់មកជាន់កែងពីក្រោយបាន ហើយនៅប្រាប់ហេតុផលបែបក្របីៗទៀត។ ពេលនោះទទួលអារម្មណ៍ថាមុខនេះស្ពឹកទាំងអស់ អៀនខ្លាំងមែនទែន TT~TT !!
មួយសន្ទុះក្រោយមក បងអន្ធិកាក៏ឈប់និយាយ តែត្រលប់ជាអង្គុយស្ងាត់ស្ងៀម។ ខ្ញុំវិញព្យាយាមគេចមុខចេញពីគាត់ឲ្យខាងតែបាន… បានបន្តិចមកគាត់ក៏លូកដៃមកក្តោបដៃខ្ញុំ O.O ។ ពេលនោះខ្ញុំប្រាប់ពីអារម្មណ៍ខ្លួនឯងមិនត្រូវទេ… ហាក់បីដូចជាពិភពលោកទាំងមូលឈប់នៅទ្រឹងស្ងៀមទាំងអស់! ទទួលអារម្មណ៍ថាកំពុងអណ្តែតខ្លួននៅក្នុងអាកាស ហើយក៏កក់ក្តៅនៅក្នុងចិត្តយ៉ាងម៉េចមិនដឹង ^-^;; ។ បងអន្ធិកាក៏ងាកមកនិយាយនឹងខ្ញុំ៖
«យើងនេះ មើលទៅមើលមកក៏គួរឲ្យស្រលាញ់ណា៎^^’ មិនឃើញមុខមាំដូចដែលធ្លាប់ឃើញពីមុនសោះ តែជួនកាលក៏ឡប់ៗ មានដឹងខ្លួនឬអត់? ដូចអម្បាញ់មិញអ៊ីចឹង! ~(/^O^)/~ ហាសហាសហា…» កម្មមែន! នេះជេរឬមួយសរសើរឲ្យប្រាកដ??
«ថ្ងៃនេះបងជូនទៅផ្ទះណា៎! ទៅចាំនៅកន្លែងដើមរបស់យើងក៏បាន នៅបណ្ណាល័យនោះអី…» បងអន្ធិកានិយាយទន់ភ្លន់ខ្លាំងណាស់ កែវភ្នែកក៏ស្រទន់… អូ៎យយយ… បេះដូងស្ទើរតែរលាយខ្ទេចខ្ទាំនៅនឹងកន្លែងតែម្តងហើយ!*|*! ថ្ងៃនេះទើបតែមានឱកាសបានមើលមុខគាត់ច្បាស់ៗ… ព្រះជាម្ចាស់! មនុស្សប្រុសអីក៏សង្ហាយ៉ាងនេះ!? សង្ហាជាងថ្ងៃមុនៗដែលខ្ញុំធ្លាប់ឃើញទៀត ឬមួយថ្ងៃមុនខ្ញុំមានអគតិជាមួយគាត់ច្រើនពេក ទើបធ្វើឲ្យខ្ញុំមើលរំលងភាពស្រស់សង្ហារបស់គាត់? ^-^++ អិអិអិ… មនុស្សអីក៏មិនដឹងសង្ហាបែបភើហ្វិចតែម្តង! ភ្នែកមុត រោមភ្នែកវែងៗ ច្រមុះស្រួច បបូរមាត់លេចជាក្លែបដូចស្រទាប់កុលាប ថ្ពាល់សក្រហមប្រឿងៗ សក់រលកតិចៗ រាងមាំខ្ពស់សង្ហា មិនបាច់សង្ស័យទេថាហេតុអ្វីក៏មានមនុស្សស្រលាញ់គាត់ច្រើនយ៉ាងនេះ មិនថាប្រុស មិនថាខ្ទើយ រួមទាំងស្រីៗដែលសំណាងអាក្រក់ទៀតផង! ហិហិហិ… ព្រោះមើលមនុស្សច្រឡំ ^Q^។ តែគួរឲ្យស្តាយបើខ្លួនរាងសជាងនេះបន្តិច ហើយឆ្លាតក្នុងការរៀនសូត្រតែបន្តិច… មិនដឹងថាល្អយ៉ាងណាទេព្រះអើយយយយយ!!!
«អឺ… ចុះថ្ងៃនេះមិនអានរម្លឹកមេរៀនទេឬ? ឃើញអង្គុយអានរាល់តែថ្ងៃ មនុស្សស្អីអីក៏ ឧស្សាហ៍ម្ល៉េះ!! (“).,(“) » បងអន្ធិកាប្តូររឿងមកនិយាយអំពីខ្ញុំ។
«ហេតុអីក៏បងដឹងថាខ្ញុំអង្គុយអានសៀវភៅ… រាល់ថ្ងៃ?… O.,o» ខ្ញុំសួរ។
«ក៏ព្រោះយើងជាក្មេងខំរៀននោះអី! មុននេះបងស្គាល់យើង ក៏ព្រោះភាពល្បីល្បាញរឿងរៀនពូកែនេះដែរ តែក៏មិននឹកស្មានថាមិននៅៗ ហេតុអ្វីបងត្រូវចូលមកពាក់ព័ន្ធជាមួយយើងដល់ថ្នាក់នេះក៏មិនដឹង?… សង្ស័យព្រោះថ្ងៃនោះទេដឹង ដែលយើងស្តីឲ្យបងចំពោះមុខមនុស្សម្នាជាច្រើននាក់ បងក៏ចាប់ផ្តើមចង់ស្គាល់ឲ្យច្បាស់តែម្តងទៅ… តាមពិតបងមិនចង់ធ្វើបាបអីយើងនោះទេ គ្រាន់តែមិនដឹងថាត្រូវធ្វើយ៉ាងម៉េច? មើលទៅយើងក៏ខឹងបងមិនធម្មតាដែរ… ហើយម្យ៉ាងទៀតបងក៏មិនធ្លាប់ជួបមនុស្សណាដូចយើងផង… ទើបធ្វើឲ្យបងចូលចិត្តចង់ស្គាល់។ បងថាយើងនេះហ៊ានមែនទែន នៅសុខៗក៏ក្រោកឡើងមកជេរបងម៉ាត់ៗតែម្តង… ដឹងទេ? នៅមិនទាន់មានសិស្សប្អូនជំនាន់ណាហ៊ានថាឲ្យបងដល់ថ្នាក់នេះទេ… អ៊ីចឹងហើយបងក៏ចាប់អារម្មណ៍យើងតែម្តង… ចាប់អារម្មណ៍លើនិស្ស័យផ្ទាល់ខ្លួនរបស់យើងនេះហើយ!!»
ខ្ញុំក៏សួរគាត់ត្រលប់ទៅវិញថា នៅថ្ងៃនោះបងពិតជាខឹងខ្ញុំពិតមែនឬ? គាត់ក៏តបថា មែនហើយ! រួចខ្ញុំក៏សួរទៀតថា ចុះហេតុអ្វីបងមិនជេរឬថាឲ្យខ្ញុំវិញនៅពេលនោះតែម្តងទៅ? ហេតុអ្វីនៅស្ងៀមមិនមាត់មិនក? ព្រោះតាមដែលដឹងមកបងក៏មាត់ឆ្កែមិនធម្មតាដែរ!(ហាហាហា… ថ្ងៃនោះបានបន្លំជេរគាត់មួយម៉ាត់… សប្បាយចិត្តដល់ក! v(^O^)v) គាត់ក៏តបថា ថ្ងៃនោះគាត់ស្រឡាំងកាំងច្រើនជាងដែលឃើញខ្ញុំហ៊ានជេរគាត់ ហើយត្រូវលក់មុខជាមួយអ្នកដទៃទៀត ជាពិសេសមិត្តភក្តិរបស់ គាត់។ លុះចៃដន្យឃើញខ្ញុំភ្លេចសៀវភៅប៊ិចដូច្នោះផងក៏ប្រមូលយកទុកធ្វើបាប គាត់ថាធ្វើបាបសិនចាំឲ្យតាមក្រោយ។ ពីដំបូងក៏ថាមិនធ្វើបាបខ្លាំងអីដែរព្រោះមិនធ្លាប់ស្គាល់ខ្ញុំដោយផ្ទាល់ ស្គាល់តែឈ្មោះនិងធ្លាប់ឃើញពេលខ្លះៗដែលខ្ញុំឡើងទៅទទួលរង្វាន់នៅដងទង់ជាតិ។ សម្តីមួយម៉ាត់ដែលគាត់ប្រាប់ខ្ញុំហើយធ្វើឲ្យខ្ញុំញញឹមចេញមកគឺ…
«បងឃើញយើងមើលទៅខ្លាចៗ ញ័រៗ ក៏កាន់តែបានចិត្តចង់លេងសើចជាមួយ ព្រោះតាមការជាក់ស្តែងរូបយើងចំពោះបងគឺជាក្មេងរៀនម្នាក់… ធ្លាប់ឃើញទៅប្រលងសិស្សពូកែជាច្រើនលើកច្រើនសាមកហើយ… គួរណាស់តែជាមនុស្សរឹងប៉ឹងច្រើនជាង មិនគួរខ្លាចអីនរណាទាំងអស់ ព្រោះគង់នឹងគិតថាខ្លួនឯងពូកែស្រាប់ហើយ និងម្យ៉ាងទៀតកាលពីព្រឹកក៏សម្តែងវីរកម្មយ៉ាងអង់អាចដល់ថ្នាក់ហ្នុង… ក្លាហានហួសមាឌ! គិតថាច្បាស់ជាធ្វើមុខក្រញូវមុខស្អុយដាក់ និងត្រៀមជេរបងមួយរយៗហើយនៅពេលជួបមុខ… តែបែរជាមិនមែនទៅវិញត្រលប់ជាខ្លាចញ័រកំប្រោនៗ ហេះៗ… បងក៏បានចិត្តធ្វើបាបឲ្យយំម៉ាឆ្អែតតែម្តង! ហាស! ហាស! ហា…»
បងអន្ធិកាប្រហែលជាឃើញខ្ញុំលួចញញឹមទេដឹង ទើបងាកមកនិយាយធ្វើភ្នែកភ្លឹះៗ៖
«ហ៊ឺយ!… ម៉េចហ្នឹង? (ស្ងាត់ទៅមួយសន្ទុះ)… អឺ… ការពិតទៅពេលយើងញញឹមបែបនេះក៏គួរឲ្យ… គួរឲ្យ… ស្រលាញ់ម្យ៉ាងណា៎… ព្រោះឃើញពេលណាក៏មុខមាំតែរហូតហ្នឹង!!»
មកសរសើរចំពោះមុខអ៊ីចឹង ខ្ញុំស្ទើរតែទប់ស្នាមញញឹមមិនទាន់^^ ប្រាប់តាមត្រង់ទៅចុះ ពេលនោះខ្ញុំពិតជាលង់ស្នេហ៍នឹងគាត់មែនទែន(ឲ្យម្តងទៀតក៏ព្រមដែរ ហិហិហិ…)។ បានហើយ! និយាយលេងទេ(ធ្វើឯងត្រឹមត្រូវ!^Q^!) តាមពិតទៅមិនមែនខ្ញុំលង់នឹងភាពស្រស់សង្ហារបស់គាត់ទេ តែព្រោះខ្ញុំទទួលអារម្មណ៍ថា គ្រប់យ៉ាងដែលគាត់និយាយ គាត់មិនបានកុហក ឬក្លែងធ្វើពើ។ មិនដឹងដែរ… ប្រហែលខ្ញុំធ្លាប់ជួបតែមនុស្សមានពុតត្បុតច្រើនទេដឹង?… ព្រោះនៅក្នុងសង្គមរបស់អ្នកពូកែ(និយាយនេះមិនមែនអួតខ្លួនឯងទេណា៎ តែសង្កេតឃើញជារួម!^,^) គ្មានទេមនុស្សស្មោះត្រង់ ទោះបីជាមានក៏តិចតួចដែរ… នេះប្រហែលជាហេតុផលទេដឹងដែលធ្វើឲ្យខ្ញុំមិនសូវចូលចិត្តរាប់អាននរណាក្រៅពីអា ដេតម្នាក់។
បន្ទាប់មកទៀត យើងក៏ជជែកគ្នាពីនេះពីនោះរាប់រយប្រការ និយាយរឿងគាត់ខ្លះរឿងខ្ញុំខ្លះតែមើលទៅគាត់ចាប់អារម្មណ៍និយាយតែរឿងខ្ញុំជាពិសេស។ ទឹកសំឡេងរបស់គាត់ក៏នៅតែរក្សាលក្ខណៈដើមរបស់គាត់ដដែល… ស្តាប់ទៅដូចចង់តែរករឿង… អិអិអិ… មនុស្សអីអន់ចរិតបែបនេះ! ^v^ នេះបើអ្នកដែលមិនធ្លាប់ស្គាល់គ្នា ប្រហែលជាមិនសូវចូលចិត្តគាត់ប៉ុន្មានទេ(ដូចខ្ញុំពីដំបូងអ៊ីចឹង!~_~) តែបែបនេះល្អហើយដើម្បីឲ្យគាត់ជារបស់ខ្ញុំតែម្នាក់!(គំនិតអាក្រក់-////-)។ និយាយតាមត្រង់បើអ្នកដែលបានស្គាល់គាត់ច្បាស់តែបន្តិច គាត់ក៏គ្មានអ្វីអាក្រក់ដែរ ថែមទាំងមានចរិតបែបកំប្លែងៗបន្តិចផង។
នៅពេលនោះ យើងនិយាយគ្នារហូតជិតដល់ម៉ោងគោរពទង់ជាតិ ខ្ញុំក៏និយាយសុំខ្លួនដើរចេញមក គាត់ក៏ប្រាប់ថាល្ងាចនេះឲ្យចាំគាត់នៅមុខបណ្ណាល័យ គាត់នឹងទៅរក។ ខ្ញុំក៏តបទៅវិញបែបចង់គេចកែថា៖
«បើបងឃើញខ្ញុំបងនឹងបានជួប តែបើមិនឃើញ មានន័យថាខ្ញុំត្រលប់ទៅផ្ទះបាត់ហើយ!»
មួយសន្ទុះ បងអន្ធិកាក៏និយាយតបមកវិញ៖
«យេ… បងសុំទៅចុះ… រង់ចាំបងណ៎ា…»
អូហូ… គឺដូចដែលខ្ញុំសរសេរនេះអ៊ីចឹង! ពាក្យខ្លីៗមិនប៉ុន្មានម៉ាត់ តែចងភ្ជាប់មនោសញ្ចេតនាយ៉ាងជ្រាលជ្រៅមួយចេញពីអារម្មណ៍របស់គាត់យ៉ាងច្រើនលើសលប់។ មិនដឹងថាខ្ញុំគិតទៅខ្លួនឯងឬក៏អត់ទេតែខ្ញុំទទួលអារម្មណ៍មួយសប្បាយចិត្តណាស់ សប្បាយខ្លាំងទៀតផង ហើយក៏គិតថាបងអន្ធិកាប្រហែលជាចាប់អារម្មណ៍លើខ្ញុំដូចខ្ញុំចាប់អារម្មណ៍គាត់ដែរហើយ^^ អិអិអិ…។
ខ្ញុំដើរចេញមកដោយមិនបាននិយាយអ្វីតបទៅវិញ តែក៏ឮសំឡេងបន្លឺប្រាប់តាមពីក្រោយមកទៀតថា៖
«យេ… កុំភ្លេចណ៎ា… កុំភ្លេចឲ្យសោះ…»
ព្រឺរោម… លោកអើយ! ព្រឺរោមច្រាងតែម្តង… ~^^~ មិនដឹងថាគួរអធិប្បាយអារម្មណ៍នៅពេលនោះយ៉ាងម៉េចទេ តែចង់ឲ្យគ្រប់គ្នាសាកល្បងធ្វើជាខ្ញុំនៅក្នុងស្ថានការណ៍បែបនេះវិញម្តងមើល… នៅជាមួយមនុស្សដែលយើងចាប់ផ្តើមមានអារម្មណ៍ល្អជាមួយ… ពេលនេះក៏គួរតែយល់ពីអារម្មណ៍របស់ខ្ញុំបានខ្លះហើយណ៎ា ^ / / / ^ !!
មានត…