*** នេះជារឿងរ៉ាវជីវិតពិតរបស់ប្អូនប្រុសKanaដែលបានផ្ញើរឿងនេះមកដល់ខ្ញុំ។ ដូច្នេះសូមប្រិយមិត្តរីករាយអាននិងជួយបញ្ចេញមតិយោបល់ដល់ប្អូនផង។
កាលពីក្មេងខ្ញុំជាក្មេងប្រុសម្នាក់ គួរឲ្យស្រលាញ់ហើយគួរឲ្យក្នាញ់ផងដែរ។ ខ្ញុំអាចចំាបានថាពេល នោះខ្ញុំមានអាយុ៥ឆ្នាំ បងប្រុសជីដូនមួយរបស់ខ្ញុំបានបីខ្ញុំទៅគេងជាមួយគាត់។ នៅពេលយប់ជ្រៅគាត់បានយកដៃខ្ញុំទៅកាន់របស់គាត់ដែលសើមហើយរអិល។ ខ្ញុំអត់ដឹងទេថា មានអារម្មណ៍យ៉ាងណា តែគាត់ជាមនុស្សប្រុសពេញលក្ខណៈ។ បន្ទាប់ពីថ្ងៃនោះគាត់តែងតែយកខ្ញុំទៅគេងនៅផ្ទះគាត់ស្ទើរតែរាល់ថ្ងៃរយៈពេលប្រហែលជាពីរខែ។ រហូតមកដល់ខ្ញុំមានអាយុប្រហែលជា១២ឆ្នាំ ក៏បានគេងជាមួយគាត់ម្តងទៀត។យប់នោះគាត់គ្រាន់តែលេងរបស់ខ្ញុំប៉ុណ្ណោះ ដែលធ្វើអោយមានអារម្មណ៍ស្រៀវស្រើបយ៉ាងខ្លាំង។ ចាប់ពីពេលនោះមកខ្ញុំតែងតែចង់ឲ្យគេកាន់របស់ខ្ញុំលេងជានិច្ច។ ដោយសារការខ្មាសអៀនខ្ញុំមិនដែលឲ្យអ្នកណាប៉ះឬឃើញឡើយ។
រហូតដល់ខ្ញុំពេញវ័យអាយុ១៧ឆ្នាំរៀនថ្នាក់ទី១២ នៅចុងឆ្នាំជិតប្រលងបានស្រលាញ់ស្រីម្នាក់។ពួកយើងមិនដែលធ្វើអីផ្តេសផ្តាសទេ។ នៅពេលប្រលងជាប់ថ្នាក់ទី១២ ក៏បានសុំលោកឪពុកមករៀនបន្តនៅទីក្រុងភ្នំពេញ។ គាត់បានឆ្លើយតបមកវិញថាពុកមិនមានលុយទេកូន នៅធ្វើស្រែចម្ការជាមួយពុកទៅ។ គាត់និយាយទាំងហូរទឹកភ្នែក ខ្ញុំក៏យល់ចិត្តគាត់ដែរព្រោះការដែលខ្ញុំបានរៀនពីថ្នាក់ទី១ដល់ទី១២គឺលោកយាយរបស់ខ្ញុំជាអ្នកចិញ្ចឹមនិងផ្តល់ប្រាក់ឲ្យក្នុងការរៀនសូត្រ។ ពេលខ្ញុំនៅជាមួយលោកយាយគឺមានអារម្មណ៍ថារងារខ្វះភាពកក់ក្តៅពីឪពុកម្តាយ ព្រោះយាយគាត់កាចណាស់ខ្ញុំមិនដែលបានដើរលេងទៅណាទេក្រៅពីទៅរៀននិងត្រលប់មកផ្ទះវិញ។ ដោយសារផ្ទះនៅឆ្ងាយពីសាលា នៅឆ្នាំប្រលងថ្នាក់ទី១២ខ្ញុំរៀនគួរ៥ម៉ោងនិងម៉ោងរៀននៅសាលាផង ដូច្នេះហើយជារៀងរាល់ថ្ងៃ គឺព្រលឹមបាត់ព្រលប់ឃើញ។ លោកយាយគាត់តែងតែចាំខ្ញុំជារៀងរាល់ល្ងាចនៅមុខផ្ទះ ឲ្យតែមកយឺតគឺគាត់បារម្ភហើយសំណួរដែលគាត់សួរគឺ រវល់ឆៀងចូលទៅណាបានព្រលប់ទើបតែមកដល់ផ្ទះ? នៅពេលសុំពុកហើយគាត់មិនឲ្យមករៀនខ្ញុំក៏ទៅសុំលោកយាយបន្តហើយយាយគាត់ឆ្លើយថា «អើទៅរៀនចុះយាយឲ្យឯងរៀន ទោះត្រូវលក់ដីលក់ស្រែក៏យាយលក់ដែរ។»
មកដល់ភ្នំពេញ ខ្ញុំត្រូវមកស្នាក់នៅជាមួយបងជីដូនមួយដែលបាននិយាយពីខាងលើ។ ការរស់នៅមានការលំបាក បើនិយាយវែងណាស់ហើយអាចមានអ្នកខ្លះយំ។ ដូច្នេះសុំនិយាយដល់រឿងស្នេហាជាមួយស្រីម្នាក់វិញ ដែលជាសង្សាកាលរៀនថ្នាក់ទី១២ឆ្នាំ២០០២បន្តដល់២០០៨ត្រូវបានបញ្ចប់។ ពីឆ្នាំ២០០៨ដល់២០០៩មានសង្សារស្រីម្នាក់ទៀត ពួកយើងយល់ចិត្តគ្នាខ្លាំងណាស់ ធ្លាប់យំសើច ឈឺចាប់ សប្បាយ ទីបញ្ចប់ចុងឆ្នាំ២០០៩ពួកយើងក៏ត្រូវបញ្ចប់ទាំងអាល័យ ម្នាក់ៗពោរពេញដោយទឹកភ្នែក។ ក្រោយពេលបញ្ចប់ស្នេហាជាមួយនាង ខ្ញុំនៅតែនឹកអាល័យនាងជានិច្ច។ យប់មួយខ្ញុំបានចេញពីកន្លែងធ្វើការ មិត្តម្នាក់បានតេហៅឲ្យទៅដើរលេងជាមួយហើយខ្ញុំក៏ទៅ។ មិត្តខ្ញុំប្រាប់ថាទៅលេងផ្ទះរបស់មិត្តគេ ព្រោះមិត្តគេមានពិធីជប់លៀងនៅទីនោះ។ នៅពេលទៅដល់ក៏បានជួបមិត្តភក្តិរបស់មិត្តខ្ញុំជាច្រើន តែមានបងប្រុសម្នាក់មករាក់ទាក់ជាមួយហើយគាត់ជាមនុស្សរាក់ទាក់គួរឲ្យរាប់អាន។ នៅពេលចប់កម្មវិធី មិត្តខ្ញុំនិងខ្ញុំក៏បានត្រលប់មកផ្ទះវិញ ពេលមកដល់ផ្ទះគាត់គ៏បានមីសេចមកមិត្តខ្ញុំថា ចង់បានលេខទូរស័ព្ទរបស់ខ្ញុំ ហើយមិត្តខ្ញុំក៏ប្រាប់ខ្ញុំថាគាត់ចង់បានលេខរបស់ឯង តើឲ្យគាត់ទេ? ខ្ញុំក៏ប្រាប់ថាឲ្យគាត់ទៅ។ ស្អែកឡើងគាត់ក៏បានតេមកនិយាយលេងជាមួយខ្ញុំ។ ថ្ងៃបន្ទាប់ៗមក គាត់និងខ្ញុំតែងតែណាត់ជួបគ្នាជារៀងរាល់ថ្ញៃ គាត់តែងតែធ្វើអោយខ្ញុំសប្បាយចិត្តស្របពេលដែលខ្ញុំកំពុងតែឈឺចាប់។
១ខែកន្លងទៅ… ថ្ងៃមួយគាត់តេមកប្រាប់ខ្ញុំថា មិត្តរបស់គាត់ជាជនជាតិបរទេសម្នាក់ត្រូវទៅធ្វើការនៅអូស្រ្តាលី ដោយផ្ទះដែលជនបរទេសនោះជួលអត់មានអ្នកណានៅទេ គឺរយៈពេល១អាទិត្យដូច្នេះគាត់ត្រូវទៅជួយមើលថែ ហើយគាត់ក៏ប្រាប់ទៀតថាស្អែកគាត់ក៏ត្រូវទៅស្រុកកំណើតដែរ ហើយថ្ងៃសៅរ៍គាត់នឹងត្រលប់មកវិញស្របពេលដែលមិត្តគាត់ចេញទៅអូស្រ្តាលី នឹងយកខ្ញុំទៅគេងជាមួយដែរហើយខ្ញុំក៏យល់ព្រមជាមួយគាត់។ គាត់តែងតែតេនិយាយលេងជាមួយខ្ញុំជារៀងរាល់ថ្ញៃរហូតថ្ញៃសៅរ៍ឈានមកដល់ គាត់និងខ្ញុំក៏បានជួបគ្នានៅម៉ោង៨កន្លះ ហើយបាននាំគ្នាទៅញ៉ាំអី រួចក៏ទៅគេងនៅផ្ទះនោះ។ នៅព្រឹកម៉ោងប្រហែល៣ មិត្តអ្នកអានប្រហែលជាដឹងហើយថា បុរសគ្រប់រូបមានអារម្មណ៍យ៉ាងណា? គាត់គឺជាអ្នកចាប់ផ្តើម ខ្ញុំទាំងភ័យទាំងកក់ក្តៅទាំងមានអារម្មណ៍ថាខ្លួនឯងកំពុងតែធ្វើខុស។ តែអ្វីទាំងអស់នេះមិនអាចដើរថយក្រោយបានទេ គឺវាត្រូវទៅមុខរហូតទាល់តែចប់។ នៅពេលព្រឹកម៉ោង៦គាត់និយាយថា បងត្រូវទៅបង្រៀនអូននៅផ្ទះណា ហើយយើងត្រូវនៅញ៉ាំបាយជាមួយគ្នា ហើយខ្ញុំតបទៅវិញថា បាទ! ខ្ញុំនឹងដាំបាយនិងធ្វើម្ហូបចាំញ៉ាំបាយជាមួយគ្នា។ គាត់ក៏ចេញទៅហើយត្រលប់មកវិញនៅម៉ោង១១ ពួកយើងក៏បានញ៉ាំបាយជុំគ្នា។ ពេលកំពុងញ៉ាំបាយខ្ញុំមានអារម្មណ៏ថា ខ្លួនឯងប្លែកៗយ៉ាងម៉េចមិនដឹងទេ។ នៅពេលញ៉ាំបាយជិតហើយ មិត្តរបស់គាត់ម្នាក់បានមកដល់លើផ្ទះនេះដែរ ហើយក៏បាននិយាយទៅគាត់ថា ស្អាតណាស់វ៉ឺយ! ឯងពិតជាពូកែមែន មិនខ្លាចសង្សារដឹងទេអី? ពេលនោះខ្ញុំក៏ចាប់អារម្មណ៍ និងយល់នូវអ្វីដែលពួកគាត់និយាយគ្នាទាំងអស់។ ពេលនោះមិនដឹងហេតុអ្វីបានជាខ្ញុំមិនខឹងនឹងគាត់ តែមានអារម្មណ៍ថាខ្លាចរអាទៅវិញ។ បន្តិចក្រោយមកក៏មានបុរសម្នាក់ឡើងមកដល់លើផ្ទះនេះដែរ ហើយម្នាក់នោះហៅគាត់ថាបងហើយស្និទ្ធស្នាលទៀតផង។ នៅពេលម៉ោង១ថ្ងៃ ខ្ញុំក៏សុំឲ្យមិត្តរបស់គាត់ជូនខ្ញុំមកផ្ទះ។ តាមផ្លូវមិត្តគាត់សួរខ្ញុំថា កក់ក្តៅទេយប់មិញ? ហើយខ្ញុំក៏តបទៅវិញថា បាទអត់អីទេ! ហើយមិត្តគាត់ក៏បានប្រាប់ខ្ញុំទៀតថា បុរសនោះជាសង្សារបស់គាត់។ ពេលនោះខ្ញុំគ្រាន់តែឆ្លើយថាបាទប៉ុណ្ណោះ ព្រោះខ្ញុំមិនមានចិត្តស្រលាញ់គាត់ដូចជាសង្សាស្រីរបស់ខ្ញុំផង គ្រាន់តែចិត្តខ្ញុំរាងប្លែកបន្តិច។ ពេលទៅដល់ផ្ទះរបស់ខ្ញុំ ខ្ញុំក៏និយាយទៅមិត្តរបស់គាត់ថា អរគុណបងដែលជូនខ្ញុំមកដល់ផ្ទះ ហើយគាត់ក៏តបមកវិញថា មិនអីទេ បងទៅវិញហើយណា។ នៅពេលល្ងាចបងនោះ ក៏បានតេមកនិយាយលេងជាមួយខ្ញុំតាមទម្លាប់រាល់ដង។ ស្អែកឡើងពេលល្ងាច គាត់បានទៅលេងខ្ញុំនៅកន្លែងធ្វើការ រហូតដល់ម៉ោង៨កន្លះជាម៉ោងដែលខ្ញុំចេញពីធ្វើការ។ ពួកយើងក៏នាំគ្នាទៅញ៉ាំអីនៅផ្សារអូរឫស្សី និយាយលេងសើចធម្មតា ហើយក៏ត្រលប់ទៅផ្ទះរៀងៗខ្លួន។ ពេលដែលខ្ញុំទៅដល់ផ្ទះ គាត់បានតេទៅខ្ញុំប្រហែលជាម៉ោងជាង១០យប់ គាត់សួរថា មិនទាន់គេងទេអី? ខ្ញុំក៏តបវិញថាម៉ោង១១យប់ទើបចូលដេក ព្រោះខ្ញុំកំពុងអានសៀវភៅនិងតាមទម្លាប់គឺម៉ោង១១ទើបខ្ញុំចូលដេក។ ខ្ញុំក៏សួរគាត់វិញថាពេលណាទើបបងចូលគេងហើយគាត់ឆ្លើយថា បន្តិចទៀតចូលគេងហើយ នៅកែលំហាត់សិស្សបង្ហើយសិន។ ខ្ញុំក៏និយាយថាបានហើយចឹង take your time, good night បង! ហើយគាត់និយាយថា បាទ good night ។ ស្អែកពេលល្ងាចគាត់មកជួបខ្ញុំទៀត មើលទៅមុខគាត់មិនរីករាយទេ ខ្ញុំក៏សួរគាត់ថាបងកើតអីហ្នឹង? មុខមិនរីកសោះ សង្សាររករឿងមែនទេ? គាត់ក៏ឆ្លើយថា ម៉េចក៏ដឹង? ខ្ញុំនិយាយថា គឺគ្រាន់តែស្មាន ហើយខ្ញុំសួរទៀតថា តើបងអាចប្រាប់រឿងរបស់បងឲ្យខ្ញុំដឹងបានទេ? ហើយគាត់ក៏ប្រាប់រឿងទាំងអស់របស់គាត់ឲ្យខ្ញុំបានដឹង។ គឺដោយសង្សារគាត់ដឹងថាគាត់មានទំនាក់ទំនងជាមួយខ្ញុំ ហើយគេខឹងនឹងគាត់ជាខ្លាំង។
ក្រោយមកគាត់តែងតែមកជួបខ្ញុំ តាមបែបលួចលាក់ពីសង្សារគាត់។ គាត់មិនមានពេលវេលាច្រើនទេគឺគាត់ទំនេរតែម៉ោង១២ទៅ១និង៧ទៅ៨កន្លះប៉ុណ្ណោះ ហើយគាត់បានយកពេលវេលាដែលគាត់មានជាមួយសង្សាររបស់គាត់ គឺយកមកជួបខ្ញុំ៧០ភាគរយទៅហើយ។ ដូចនេះការប្រចណ្ឌរបស់សង្សារគាត់គឺមានកាន់តែច្រើន ទំនាស់កាន់តែខ្លាំងឡើងជាលំដាប់។ ជួនកាលពេលដែលគាត់មិនសប្បាយចិត្តខ្ញុំក៏ធ្វើឲ្យគាត់សប្បាយចិត្ត។ ទំនាក់ទំនងគាត់និងខ្ញុំក៏កាន់តែស្និទ្ធស្នាលទៅៗ ខ្ញុំក៏ស្រលាញ់គាត់ដោយមិនដឹងខ្លួន។ មែនហើយ ដោយសារតែការ take care របស់គាត់ធ្វើអោយខ្ញុំចាញ់ស្នេហ៍របស់គាត់ដោយមិនដឹងខ្លួន។នៅមុនថ្ងៃពួកម៉ាកគាត់វិលត្រលប់ពីអូស្រ្តាលីវិញ គាត់ សង្សារគាត់ និងខ្ញុំបានទៅគេងផ្ទះនោះទាំងអស់គ្នា។ កាយវិកាសង្សាររបស់គាត់បញ្ជាក់ថាស្អប់ខ្ញុំខ្លាំងណាស់ តែគេនិយាយលេងជាមួយខ្ញុំធម្មតា។ ពួកយើងគេងបន្ទប់មួយ៣នាក់។ ពេលគេងសង្សារគាត់នៅខាងស្តាំគាត់ខ្ញុំនៅខាងឆ្វេងគាត់ហើយដៃរបស់គាត់ម្ខាងកាន់ដៃសង្សាររបស់គាត់ ម្ខាងទៀតកាន់ដៃខ្ញុំ។ យប់នោះគឺខែភ្លឺ ពន្លឺជះតាមបង្អួចអាចធ្វើអោយពួកយើងមើលគ្នាឃើញ។ សង្សារគាត់បានដោះដៃពីគាត់ ហើយដេកបែរខ្នងដោយការប្រចណ្ឌនឹងខ្ញុំ ហើយខ្ញុំក៏បែរមុខទៅមើលមុខគាត់ ហើយគាត់ក៏មើលខ្ញុំវិញដែរ។ ប្រហែលជា២នាទីខ្ញុំក៏និយាយទៅគាត់ថា បង! ពួកយើងឈប់ទាក់ទងគ្នាទៅ។ ពេលនោះទឹកភ្នែករបស់ខ្ញុំក៏ហូរចុះមកកាត់ថ្ពាល់ខ្ញុំ គាត់មើលមុខខ្ញុំគាត់យកដៃជូតទឹកភ្នែកឲ្យខ្ញុំ ធ្វើអោយខ្ញុំកាន់តែរន្ធត់ចិត្តទឹកភ្នែកកាន់តែហូរ។ ពេលនោះសង្សារគាត់ក៏បានយំហើយក្រោកឡើងដើរទៅខាងក្រោយផ្ទះ។ ពេលនោះហើយទើបខ្ញុំដឹងពីអារម្មណ៍របស់ខ្លួនឯងយ៉ាងច្បាស់ថាស្រលាញ់គាត់ខ្លាំងណាស់ ហើយក៏ជាមនុស្សអាក្រក់ដែលមកជ្រៀតជ្រែកស្នេហារបស់គេ ខ្ញុំជាអ្នកធ្វើអោយពួកគេទាំងពីរគ្មានក្តីសុខ ពិសេសសង្សាររបស់គាត់ហើយគាត់ក៏យំដែរ ពួកយើងយំទាំងបីនាក់។ គាត់ក៏ដើរទៅហៅសង្សារគាត់មកនិយាយគ្នាទាំងបីនាក់ គាត់និយាយថាបងសុំទោសដែលធ្វើឲ្យអ្នកទាំងពីរឈឺចាប់។ ខ្ញុំនិយាយតបទៅវិញថា វាមិនមែនជាកំហុសបងតែម្នាក់នោះទេ ខ្ញុំមានកំហុសធ្ងន់ជាងគេព្រោះខ្ញុំជាអ្នកទីបីជាអ្នកមកក្រោយ ដូច្នេះខ្ញុំជាអ្នកដើរចេញហើយខ្ញុំក៏ប្រាប់ទៅសង្សារគាត់ថា ខ្ញុំលែងទាក់ទងគាត់ទៀតហើយចាប់ពីស្អែកតទៅ ហើយពួកយើងក៏បានគេងប្រហែលជាម៉ោង១២យប់។ ពេលព្រលឹមឡើងខ្ញុំក៏បានទៅផ្ទះ ហើយនៅពេលរសៀលគាត់ក៏បានតេទៅរកខ្ញុំជាច្រើនដង តែខ្ញុំអត់លើកទូរស័ព្ទគាត់ទេ។ ពេលយប់គាត់ក៏បាន message ទៅខ្ញុំដោយពាក្យសុំទោសដែលបងធ្វើអោយអូនយំបងចង់ញ៉ាំបាយជាមួយអូនបានទេ? និងពាក្យលួងលោមជាច្រើនទៀត ហើយខ្ញុំក៏ reply message ទៅគាត់វិញថាOK។ ស្អែកឡើងពេលថ្ងៃត្រង់ ខ្ញុំនិងគាត់ក៏បានទៅញាំបាយជាមួយគ្នា។ ខ្ញុំនិងគាត់ក៏ត្រូវគ្នាវិញ ហើយក៏សួរគាត់ថាបងស្រលាញ់ខ្ញុំទេ? គាត់ឆ្លើយវិញនូវពាក្យបញ្ឆិតបញ្ឆៀងថាស្រលាញ់តែខ្ញុំអត់ចង់បានពាក្យទាំងនេះទេ។ ខ្ញុំក៏សួរគាត់ជាលើកទី២ គាត់នៅតែឆ្លើយដូចលើកទី១ ហើយខ្ញុំក៏សួរគាត់ជាលើកទី៣។ លើកទី៣ប្រសិនជាគាត់ឆ្លើយនូវពាក្យដែលខ្ញុំមិនចង់បាននោះ ខ្ញុំនិងគាត់គ្មានអ្វីដែលត្រូវនិយាយទៀតទេ។ នេះជាពាក្យដែលខ្ញុំគិតនៅក្នុងចិត្ត។ ទីបំផុតគាត់ក៏ឆ្លើយនូវពាក្យដែលខ្ញុំចង់បានពិតមែនគឺបងស្រលាញ់អូន។ នៅពេលដែលខ្ញុំបានឮពាក្យនេះ អ្វីៗដែលខ្ញុំបានសន្យាជាមួយសង្សាររបស់គាត់គឺខ្ញុំបំភ្លេចចោលទាំងអស់ ក៏ព្រោះតែតម្រូវការបេះដូង ព្រោះតែក្តីស្រលាញ់ខ្ញុំក្លាយជាមនុស្សអាត្មានិយម ព្យាយាមសាងស្នេហ៍លួចលាក់ទាំងដឹងថា វាឈឺចាប់ក៏នៅតែធ្វើ។ ពេលដែលគាត់នៅក្បែខ្ញុំមានក្តីសុខ ពេលដែលគាត់នៅក្បែរសង្សាររបស់គាត់គឺខ្ញុំឈឺចាប់។ ទោះជាយ៉ាងណាក៏ដោយ ខ្ញុំនៅតែព្យាយាមលាក់កំហឹង លាក់ការប្រចណ្ឌទុកនៅក្នុងចិត្តជានិច្ច ព្យាយាមធ្វើឲ្យគាត់សប្បាយចិត្ត។
មិនយូរប៉ុន្មាន សង្សារគាត់ក៏ដឹងនូវទំនាក់ទំនងរវាងខ្ញុំនិងគាត់។ ពេលនោះរឿងរ៉ាវកាន់តែកើតឡើងទ្វេដងរវាងគាត់និងសង្សារបស់គាត់។ រាល់លើកឲ្យតែគាត់មកជួបខ្ញុំពេលណា គាត់តែងតែប្រាប់ខ្ញុំថាមានរឿងមិនសប្បាយចិត្ត ហើយខ្ញុំតែងតែបង្កើតបរិយាកាសរីករាយដល់គាត់ជានិច្ច។ ខ្ញុំក៏អាណិតសង្សារគាត់ដែរ តែខ្ញុំអត់ដឹងទេថាត្រូវធ្វើបែបណាល្អ? ខ្ញុំតែងតែព្យាយាមធ្វើចិត្តបំភ្លេចគាត់ចោល តែខ្ញុំធ្វើមិនបាន កាន់តែបំភ្លេចគឺកាន់តែនឹក។ ខ្ញុំស្រក់ទឹកភែ្នកម្នាក់ឯងស្ទើរតែរៀងរាល់ថ្ងៃ ក្រោយមកគាត់ក៏ដឹងដែរថាខ្ញុំមិនសប្បាយចិត្ត។ ថ្ងៃមួយសង្សារគាត់បានតេមកខ្ញុំ ហើយនិយាយពាក្យអាក្រក់ៗជាច្រើន ហើយខ្ញុំក៏បានយកពាក្យទាំងអស់នោះទៅប្រាប់គាត់ ដើម្បីអោយគាត់ពិចារណាឡើងវិញ នូវកំហុសដែលគាត់បានធ្វើចំពោះសង្សារគាត់។ ខ្ញុំប្រាប់គាត់ថាខ្ញុំសុំដើរចេញពីជីវិតបង សូមបងឈប់ចងជីវិតខ្ញុំទៅ ពេលនោះគាត់និងខ្ញុំស្រក់ទឹកភែ្នកទល់ខ្នងគ្នា។ ខ្ញុំនិយាយទៀតថាបងត្រូវថែរក្សាគេឲ្យបានល្អ ទោះបីបងស្រលាញ់ខ្ញុំជាងគេតែខ្ញុំមិនអោយបងជ្រើសរើសយកខ្ញុំទេ ព្រោះខ្ញុំជាអ្នកទី៣ជាអ្នកមកក្រោយ ខ្ញុំត្រូវដើរចេញដោយខ្លួនឯង។ យប់នោះយើងទាំងពីរគេងនៅផ្ទះសំណាក់ នៅពេលភ្លឺឡើងគាត់និងខ្ញុំទៅផ្ទះរៀងខ្លួន។ មួយអាទិត្យដែលខ្ញុំមិនតេទៅគាត់សូម្បីតែ Message ក៏ដោយចំពាះគាត់វិញគឺ call to me everyday , But I never pick up . and messages to me everyday ,but I cheek it . every time I see massage , I am cry រយៈពេល១អាទិត្យខ្ញុំគិតថាអាចព្យាយាមបំភ្លេចគាត់បានហើយ តែផ្ទុយស្រលះពីការគិតនិងការធ្វើខ្ញុំមិនអាចយកឈ្នះចិត្តខ្លួនឯងបាន ដោយសារតែគាត់យកចិត្តទុកដាក់ គឺធ្វើអោយខ្ញុំទន់ចិត្តម្តងទៀតក្តីស្រលាញ់កាន់តែកើនឡើងទ្វេដង ពួកយើងលួចលាក់ទាក់ទងគ្នាជារៀងរាល់ថ្ងៃ។ តាំងពីចំណុចចាប់ផ្តើមរហូតដល់ត្រង់ចំណុចនេះខ្ញុំដឹងថា អ្នកអានប្រាកដជាថាខ្ញុំជាមនុស្សមិនល្អ ជាអ្នកឆក់យកបេះដូងគេ មនុស្សមានជាច្រើននៅលើលោកហេតុអ្វីបានជាមិនទៅយក បានមកយកមនុស្សដែលមានសង្សារហើយ(ពាក្យនេះសង្សារគាត់បាននិយាយមកកាន់ខ្ញុំ ខ្ញុំអត់មានពាក្យអ្វីនិយាយតបទៅគេវិញទេ បានត្រឹមតែនៅស្ងៀម ហួសចិត្តនូវអ្វីដែលខ្លួនបានធ្វើទៅប៉ុណ្ណោះ បានត្រឹមស្រក់ទឹកភ្នែកស្អប់ខ្លួនឯង ព្រោះអ្វីដែលគេនិយាយសុទ្ធតែជាការពិត)។ ក្រោយមកសកម្មភាពជួបគ្នាគឺគាត់បែងចែកពេលវេលាសំរាប់ខ្ញុំនិងសង្សាររបស់គាត់។ ភាពឈឺចាប់មានរហូតដល់ថ្ងៃ ដែលគាត់ចេញទៅរៀនបន្តនៅប្រទេសអូស្ត្រាលី។ គាត់ទៅប្រទេសអូស្ត្រាលីនៅថ្ងៃទី ខែមករា ឆ្នាំ២០១០ ម៉ោង៥ល្ងាច។ មុនថ្ងៃគាត់ចេញដំណើរបីថ្ងៃគាត់បាននាំខ្ញុំទៅផ្ទះគាត់ហើយឲ្យខ្ញុំអ៊ុតខោអាវឲ្យ។ បន្ទាប់មកក៏ឲ្យខ្ញុំពាក់អាវឲ្យគាត់ ពេលនោះខ្ញុំនិងគាត់ទាំងពីរនាក់ឱបគ្នាយ៉ាងខ្លាំងហើយគាត់និយាយថា បងទៅតែ២ឆ្នាំប៉ុណ្ណោះ ឈប់យំទៅ! អូនមិនដឹងទេឬ? ឲ្យតែពេលណាបងឃើញអូនយំគឺបងឈឺចាប់ណាស់។ នៅពេលដែលឮពាក្យនេះ ខ្ញុំស្រាប់តែយំកាន់តែខ្លាំងទំរាំតែបាត់យំភ្នែករបស់ខ្ញុំឡើងហើម។ គាត់ថាពេលណាក៏ខ្ញុំនាំគាត់យំដែរ ហើយគាត់ថាខ្ញុំយំដូចកូនក្មេង ហើយគាត់និយាយលេងទៀតថា ចាំបងទិញស្ករគ្រាប់ឲ្យញ៉ាំ។ ពេលនោះខ្ញុំយំលាយសំណើច(គាត់ក៏ជាមនុស្សពូកែលួងនឹងធ្វើអោយសើចផងដែរ រាល់ពេលដែលខ្ញុំមិនសប្បាយចិត្ត)។ មុនថ្ងៃគាត់ចេញទៅគាត់បានយកពេលវេលាចុងក្រោយ មកនៅជាមួយគ្នាទាំង៣នាក់ចាប់តាំងពីពេលព្រឹករហូតដល់យប់ហើយពួកយើងបានទៅគេងនៅផ្ទះសំណាក់ជាមួយគា្នទាំង៣នាក់។ ពេលនោះពួកយើងទាំងបីនាក់និយាយរឿងជាច្រើនរហូតខ្ញុំនិយាយដល់ពាក្យមួយថា អគុណដែលបងនិយាយពាក្យថាស្រលាញ់ដល់ខ្ញុំ! តើអ្នកអានដឹងទេថាហេតុអ្វីបានជាសង្សារគាត់យំយ៉ាងខ្លាំង? ដល់ពេលព្រឹកឡើងពួកយើងបានទៅផ្ទះរៀងខ្លួន ពេលព្រឹកប្រហែលជាម៉ោង៦កន្លះ គាត់បានតេហៅខ្ញុំឲ្យទៅឲ្យចំណីព្រាបជាមួយគ្នា ជាកន្លែងដែលខ្ញុំនិងគាត់ធ្លាប់ទៅ តើអ្នកទាំងអស់គ្នាដឹងទេថាពេលនោះខ្ញុំមានអារម្មណ៍បែបណា? ពេលដែលត្រលប់មកដល់ផ្ទះរបស់គាត់ម៉ោង១១ជាង សង្សារគាត់រង់ចាំគាត់នៅទីនោះ តើអ្នកអានដឹងទេថាពេលនោះខ្ញុំមានអារម្មណ៍បែបណា? ហើយពួកយើងបានញ៉ាំបាយជាមួយគ្នា នៅពេលញ៉ាំហើយខ្ញុំប្រាប់គាត់ថា បងខ្ញុំទៅផ្ទះហើយណា គាត់តបមកវិញថាបាទទៅចុះ។ ខ្ញុំក៏បានចេញទៅ នៅតាមផ្លូវទឹកភ្នែករបស់ខ្ញុំហូរមកទោះបីជាខំហាមយ៉ាងណាក៏មិនអាចទប់បាន។ ខ្ញុំបានជិះម៉ូតូចូលវត្តមួយដែលនៅឆ្ងាយពីផ្ទះរបស់គាត់ប្រហែល៧០ម៉ែត្រ។ ខ្ញុំអង្គុយយំម្នាក់ឯងប៉ុន្មាននាទីក្រោយមក ខ្ញុំក៏តេហៅគាត់ឲ្យមកជួប គាត់ក៏មក។ គាត់អង្អែលក្បាលខ្ញុំហើយនិយាយថា ឈប់យំណាបងទៅតែ២ឆ្នាំទេ! បងមិនទៅរហូតឯណា យំដូចកូនក្មេងចឹង ពេលនោះគាត់ក៏ស្រក់ទឹកភ្នែកដែរ ហើយគាត់និយាយថា បងថើបមួយជាចុងក្រោយមុនពេលបងចេញទៅ អូនខំរៀនភាសារអង់គ្លេសណា ខ្ញុំក៏ឆ្លើយថាបាទ! ហើយគាត់ប្រាប់ទៀតថាទៅផ្ទះកុំគិតច្រើនណា ហើយល្ងាចជូនបងឡើងយន្តហោះទេ? ខ្ញុំក៏ឆ្លើយថាទេ ព្រោះអីខ្ញុំនិងនាំឲ្យបងយំប្រសិនជាខ្ញុំទៅ។ បានហើយខ្ញុំទៅផ្ទះហើយ ហើយខ្ញុំក៏ចេញទៅ។ ចាប់ពីវេលានោះ ខ្ញុំនិងគាត់ក៏ទាក់ទងគ្នាតាមតែទូរស័ព្ទប៉ុណ្ណោះ រាល់ពេលដែលនិយាយគឺមានតែពាក្យ បាទនិងថែខ្លួនរួមជាមួយនឹងទឹកភ្នែកកំដរចិត្តនឹកនិងភាពឯកោ។ តាំងតែគាត់ទៅដល់ប្រទេសអូស្រ្តាលីខ្ញុំនិងគាត់ទាក់ទងគា្នតាមរយៈ internet yahoo, skype។ ក្រោយពេលគាត់ទៅបាន១អាទិត្យ សង្សារគាត់ក៏មានអ្នកថ្មី ហើយគាត់ក៏ដឹងដែរពួកគេទាំងពីរលែងទាក់ទងគ្នា។
រឿងមានបន្តរហូតដល់បច្ចុប្បន្ន ហើយនៅពេលអនាគតជីវិតរបស់ខ្ញុំនិងគាត់ ក៏មិនដឹងទៅជាយ៉ាងណាដែរ។ បងសុបិន! ប្រសិនជាខ្ញុំនិយាយឲ្យបងស្តាប់ប្រហែលបងគេងលក់ម្តងដឹងខ្លួនវិញ ខ្ញុំនិយាយមិនទាន់អស់ផងមើលទៅ។ អរគុណបងសុបិនផងណា ជូនពរបងឲ្យមានក្តីសុខនិងជោគជ័យទាំងការងារជីវិតនិងស្នេហា៕
បង kana ទេហ្អី ស្មានថានរណា!! គាត់ក៏បានផ្ញើរឲ្យញ៉ុមដែរ!!!
គាត់ថារឿងសំងាត់ផស់គាត់!!
ចាំខ្ញុំឲ្យបងខ្ញុំសរសេររឿងដូចចឹងឲ្យបានច្រើន!! តែការសរសេរធ្វើបានតែក្នុង email ដូចបង kanaចឹង!!!
has ha love so hurt like that Y 1 2 play ?????????
ស្រលាញ់ស្រីសុខៗ បែរជាស្រលាញ់ប្រុសវិញ ហើយប្រុសហ្នឹងរបស់គេទៀត… កប់យោបល់ហើយខ្ញុំ!
ពិតជារកពាក្យអ្វីមកថ្លែងពុំបាន ពេលអានរឿងលោកចប់ ហេតុអ្វីកំសត់ណាស់ ពីមុនត្រូវបងជីដូនមួយធ្វើអ្វីមិនសមរម្យ បន្ទាប់មកត្រូវ ខូចចិត្ត ដោយសារបែកគ្នាជាមួយសង្សារស្រីរហួតដល់ទៅ២លើក ចុះហេតុអ្វី រលកជីវិតច្រានលោក ឲ្យមកប្រឡូកជាមួយ និងមនុស្សប្រុសដូចគ្នា ដែលរឹតតែ បន្លែមទំងន់ទុកមួយកំរិតដល់លោកទៅទៀត តែតាមស្តាប់លោករៀបរាប់ ក្តីឈឺចាប់របស់លោកជាមួយគាត់នោះ វាលើសលប់ ជាងការដែលលោកធ្លាប់ មានអារម្មណ៍ជាមួយសង្សារស្រីលោក ទៅទៀត។ បាទសូមអរគុណ សូមបញ្ចេញមតិតែប៉ុណ្ណេះទេ។ ខ្ញុំទើបតែជាប្រិយមិត្តថ្មីនៃ ប្លុកនេះ បើមិនប្រកាន់ទេ ខ្ញុំសូមរាប់អានលោក និងរាល់ប្រិយមិត្តរបស់បង សុបិន ផងបានទេ? អ៊ីម៉ែលរបស់ខ្ញុំគឺ chamroeunman@gmail.com គួរមិនគួរសូមអភ័យទោសទុកជាមុន។ ពីប្រិយមិត្តម្នាក់ ចំរើន
ខ្ញុំមិនដឹងថាត្រូវអោយយោបល់យ៉ាងម៉េចទេ…..មិនដឹងថាត្រូវផ្តើមថាយ៉ាងម៉េចទេ………។
ខ្ញុំគ្រាន់តែចង់សួរគាត់ថាគាត់ចង់មានអនាគតទេ?មានអនាគតឧត្តមភរិយាដែលស្រលាញ់គាត់ទេ?រឺមួយក៏គ្មានជំរើសទើបធ្វើអញ្ចឹង????ខ្ញុំគិតថាបើបងប្រុសទាំងបីថយតែមួយជំហ៊ានរួចសូមព្យាយាមគិតម្តងទៀតប្រាកដជា
យល់….កុំចេះតែអោយពិភពងងឹតដ៏អួរអាប់នៅបន្តទៀតធ្វើអ្វី……..បងជាប្រុសពេញលក្ខណះសស់ហេតុអ្វីត្រូវធ្វើអញ្ចឹង??????មិនខ្វះទេស្រ្តីដែលគេកំពុងរង់ចាំបង……បងអាចរៀបការជាមួយគាត់បានទេ????អាចមានកូនជាមួយគាត់ទេ?????អាចមានគ្រួសារមួយដែលពោរពេញដោយសុភមង្គលទេ?????????តើអ្វីជាសុភមង្គលរបស់បងសព្វថ្ងៃ????
រឺបងចង់រស់នៅអញ្ចឹងអស់មួយជីវិត??????ខ្ញុំធ្លាប់បែកបាក់ស្នេហាមិនជាតិចដងទេ…..តែខ្ញុំហ៊ានប្រឈមមុខចុះបងវិញ??????សូមបងដាក់ចិត្តដ៏សែនល្ងង់ខ្លៅនុះចោលទៅបងប្រុសរួចស្វែងរកនារីម្នាក់មកស្មាក់រស់នៅជាមួយបងអស់មួយជីវិតទៅមិនប្រសើរទេអី????????
អស់ហើយខ្ញុំអស់យោបល់ហើយ
សូមអភ័ទោសបើមានប្អូនមានកំហុស
ប្រាកដណាស់ឬលោកវណ្ណពិសិដ្ថ ដែលលោកថានេះជាគំនិតល្ង់ខ្លៅ។ ខ្ញុំសូមបញ្ចេញមតិត្រង់នេះ បន្តិចចុះ លោកធ្លាប់តែខូចចិត្តជាមួយមនុស្្ស ស្្រី ហើយលោកឈឺ ចិត្តិមិនយូរទេ លោកប្រាប់ថាលោកប្រឈមមុខ មិនរាថយ មានន័យថាលោកអាចរកស្រី ល្អបានទៀត ព្រោះអីស្រីពេញនគរ។ សួរថា ទំរាំតែរកបានអ្្្នកដែលលោកស្រលាញ់ពិតប្រាកដ ហើយគេនោះស្រលាញ់លោកវិញ និង សុខចិត្តធ្វើអ្វីៗគ្រប់បែបប យ៉ាង អោយតែលោកបានសុខនិងសប្បាយចិត្ត នោះ លោកត្រូវ រងបទពិសោធន៍ឈឺចាប់មិនតិចទេ មែន ទេ។ ម្យា៉ងទៀតលោកជាប្រុស ពេញលក្ខណះ មានស្នេហាបែបបធម្មជាតិ គឺបុរសស្រលាញ់នារី។ ដូចគ្នាដែរ លោកkhana ក៏មិនចង់ដូចនោះដែរ គាត់ក៏បានឆ្លងកាត់ស្នេហា ស្របធម្មជាតិរួចមកហើយ តែដោយសារការឈឺចាប់ អំពើល្អរបស់បុរសថ្ី និងកាលះទេសះ បានធ្វើអោយគាត់ចូល ជ្រៅរហូតដល់ដំណាក់កាលនេះ។ មួយវិញទៀតតើលោកបានស្គាល់ ច្បាស់ ពីនិយមន័យ អ្វីទៅដែល ហៅថាបុរសស្រលាញ់បុរសនោះ តើលោកបានសិក្សា ស៊ីជំរៅ និងស្គាល់ច្បាស់ហើយ ឬនៅអំពី រឿងនេះ មុននិងលោក ថា អោយគាត់ដូចនេះ។ តែក៏សូមទោស នេះគ្រាន់តែជា មតិយោបល់ការយល់ឃើយរបស់លោក ដែលឈរ
លើជំហរនិងទស្សនះរបស់លោក។ ម្យ៉ាងវិញទៀតជីវិតគឺជា
ជំរើស យើងជ្រើសរើសបែបណា យើងទទួលបែបនោះ ទោះបីល្អ ឬ អាក្រក់ នោះជាលទ្ធផល ដែលកើតចេញពីការជ្រើសរើស របស់យើង។
សួរថា ជំរើសមានច្្្រើនរាប់មិនអសើសំរាប់មនុស្ស ជ្រើសរើស ចុះហេតអ្វី គាត់ជ្រើសរើស ផ្លូវនេះ ប្រសិនបើលោកសាកមកឈរលើជំហររបស់គាត់
កាលះទេសះ និងការសំរេចចិតត្ត វានឺងបង្រៀនលោកដោយខ្លួន
ឯងជាមិនខាន។សូមអភ័យតោស ចំបោះបល់ខាងលើបែលើសលួស យ៉ាងណានោះសូមទោសលោកចុះ ប្រសិនបើលោកមានមតិរិះគន់ត្រលប់មកវិញ ខ្ញុំរងចាំទទួលដោយ ត្រេកអរ ពរ្ោះរិះគន់ដើម្បីស្ថាបនា ឬទំនាក់ទំនងតាម ម៉ែល chamroeuman@gamil.com សូមអរគុណ ពីប្រិយមិត្តម្នាក់ ចំរើន
បាទសូមជំរាបសួរបងចំរើនហើយក៏សូមអរគុណនូវមតិរិះគន់ដ៏មានខ្លឹមសាររបស់មកកាន់ខ្ញុំ។ខ្ញុំទទួលស្គាល់ថាខ្ញុំពិតជាមិនដែលឆ្លងកាត់ស្នេហាភេទ
ដូចគ្នាទេដើម្បីស្វែងរកសុភមង្គលប្រាកដជាត្រូវចំណាយពេលរឺយើងចង់ចាំរបស់នុះមកដល់ដែយើងដោយឯកឯង……..????
សូមបងអាននឹងស្វែងយល់ពីខ្លឹមសារការបញ្ចេញមតិរបស់ខ្ញុំម្តងទៀតដោយកុំឈរលើគោលជំហរអវិជ្ជមាន……ការបញ្ចេញមតិរបស់មនុស្សម្នាក់
ប្រាកដជាបានឈរលើគោលការមួយជាក់ជាពុំខានបងក៏បានយល់ហើយ
ដែរ។សូមបងអោយជាមតិយោបល់ទៅកាន់ពួកគាត់ទៅព្រោះពួកគាត់
ត្រូវការលើកទឹកចិត្តជាងខ្ញុំបងសរសេរវែងតែអត់ទាន់បានផ្តល់យោបល់
ដល់គាត់ទេ។
បាទសូមអរគុណបងប្រុសចំរើន
ពីប្ងូនប្រុសវណ្ណពិសិដ្ឋ
បងអាថា1+1 = 3 ក្នុងចិត្តរបស់គាត់គាត់ច្បាស់ណាស់ថា1+1 ប្រាកដជាស្មើរ3 ក៏ប៉ុន្តែរក្រោយពីមានមនុស្សជាច្រើនបានប្រាប់គាត់និងពន្យល់គាត់ថាមិនមែនទេ1+1 = 2 ទេតើ….ដំបូងបងអាអត់ជឿទេតែមួយរយះកន្លងដោយសារតែការខំស្វែងយល់គាត់ក៏បានប្តូរគំនិតហើយបានទទួលស្គាល់ថា1+1 ពិតជាស្មើរ2 មែន។
និយាយបែកជាអូហូជាស្ទឹងអីក៏ច្រើនម៉្លេះលោកអើយ!!!! និយាយយកឈ្នះតែរៀងៗខ្លួនចឹង មិនដឹងមួយណាល្អជាងមួយណា!!!!
ពិតជាអរគុណណាស់សំរាប់ការឆ្លើយតបរបស់ពិសិដ្ឋ។ បងចាប់ចំនុចបាន ត្រង់ពាក្យថា គំនិតអវិជ្ជមានឬគោលជំហរអវិជ្ជមាន ពិតជាត្រឹមត្រូវ ខ្ញុំក៏មានកំហុស លោកក៏មានខ្លះដែរ ត្រូវទេ? ក៏ដូចគ្នាដែរអរគុណកុមារកាមទេព ថ្វីត្បិតតែ បែកអូរហូរជាស្ទឹងបន្តិចមែន ប៉ុន្តែនេះជានិស្ស័យរបស់ខ្ញុំដែល ចូលចិត្ត វែកញែក បកស្រាយ ព្រោះអីខ្ញុំចូលចិត្ត អក្សរសាស្ត្រ អានសៀវភៅ ភាគច្រើនជាសៀវភៅចិត្តសាស្ត្រ ហើយខ្ញុំក៏ពេញចិត្ត ជាខ្លាំង ចំពោះទឹកដៃនិពន្ធ របស់បងសុបិនផងដែរ ជាពិសេសពាក្យពេចន៍គាត់ប្រើ គឹស្តែងបញេ្ចញមនោសញ្ចេតនា ពិតៗតែម្ដង ពេលខ្លះស្នេហា ប្រភេទនេះស៊ីជំរៅ ជាងស្នេហាស្របធម្មជាតិផង។ បន្ថែមចុងក្រោយ គឹចំនុច ដែលថាពិសិដ្ឋ ឲ្យខ្ញុំជួយបន្ថែម យោបល់ឲ្យលោកkhanaផង អញ្ជឹងសូម ហូរជាទន្លេ បន្តិច ទៀតចុះ ពិនិត្យទៅលោកម្នាក់ដែលចាប់យក សង្សារពីរ ក្នុងពេលតែមួយនោះ ដូចជាជិះទូកពីរពេកទេដឹង ឯលោកkhanaផ្ទាល់ក៏ គួរគិតផងថា បុរសនោះហ៊ានឈោងចាប់ពីរក្នុ្ងង ពេលតែមួយ ហើយធ្វើអោយបុរសមុនឈឺចាប់ ស្របពេលដែលលោក ឈឺចាប់សន្សឹមៗផងដែរ។ តើលោកពិតជាចង់បន្តទាយាទនេះ ទៀតឬ? លោកថាដោយសារអំពើល្អរបស់គាត់ទើបធ្វើអោយលោកដកចិត្តមិនរួច រហូតដល់គាត់និយាយថាស្រលាញ់ ចុះហេតុអីបានគេ យកពាក្យថាស្រលាញ់ដ៍មានតំលៃបែបនេះ មកប្រើតែពីតពាស អញ្ចឹងឬ?
នេះបើគាត់នោះបែកគ្នាដាច់ស្រាច់ ពីសង្សារមុនមិនថាទេ តែនេះ ហ៊ឺមិនដឹងចង់និយាយថាម៉េចទៀតទេ ។ ខ្លុំយល់ថាលោក គឺគ្រាន់តែត្រឺមទទួលបានម៉ែលរបស់គេ ឬឃើញមុខគេគឺលោក អស់ចិត្តនិងមានក្ដីសុខហើយ តើនេះជាក្ដីសុខបែបណា ទាំងមិនដឺងថាគេ ម្នាក់នោះកំពុងធ្វើអ្វី?នៅឯណាជាមួយនរណា? ពាក្យចាស់ថាឃ្លាតកាយណាយ ចិត្ត នៅស្រុកខ្មែរហ៊ានប៉ុណ្ណឹង ចុះទំរាស្រុកគេ? ពិតជាសូមទោសជាខ្លាំងផងដល់លោកkhana ព្រោះនេះ ជាយោបល់ខ្ញុំត្រង់ចំនុចអវិជ្ជមាន តែលើចំនុចវិជ្ជមានរបស់គេម្នាក់នោះ ខ្ញុំមិនបរិយាយទេ ព្រោះខ្ញុំមិនមែនជា អ្នកប្រឡូក ខ្លួនលោកផ្ទាល់ទើបដឹងអំពីបុរសម្នាក់នោះច្បាស់ថាគេជាមនុស្សបែបណា។មួយវិញទៀត តាមយោបល់ របស់ពិសិដ្ឋ ដែលនេះជាចំនុចសំខាន់ សំរាប់លោក ថាតើលោកបានគិតពីអនាគតលោកឬនៅ? ចុះលោកយាយលោក?លោកឪពុកលោក? លោកលើកគាត់ទៅទុកនៅឯណា? លោកតស៊ូទំរាំរៀនបានប៉ុននេះ មិនធម្មតាទេលោក សូមកុំអោយរឿងនេះនៅបន្ត បញ្ហាដល់អនាគតលោក។ បានហើយសូមសន្មតត្រឹមហ្នឹងចុះ ពាក្យសំដី លើសលោះលប់លោត យ៉ាងណាសូមមេត្តាផងចុះ ខ្ញុំរង់ចាំទទួលរាល់ពាក្យ រិះគន់គ្រប់បែបយ៉ាង ពីសំនាក់ម្ចាស់អត្ថបទ ពិសិដ្ឋ កុមារកាមទេព និងរាល់ប្រិយមិត្តរបស់ប្លុកសុបិន។ ពីខ្ញុំ ចំរើន
មិនមែនហូជាទន្លេទេ នេះដល់ថ្នាក់សមុទ្រហើយ ពូឬ បងចំរើន!!! 😀
អារឿងនិយាយគឺជាការងាយស្រួលទេ ពិបាកនោះ ត្រង់ការធ្វើ និងប្រព្រឹត្តតែម្តង!! និយាយស្រួលធ្វើពិបាកណាស់ មាននរណាធ្លាប់សាកទេ?
បើប្អូនកុមារទេពនិយាយអញ្ចឹងយើងទាំងអស់គ្នាឈប់ផ្តល់ជាយោបល់ទៅព្រោះថាវាគ្មានប្រយោជន៌ទេ…..ទង្វើររបស់មនុស្សកើតចេញពីណា???
សូមអរគុណបងចំរើនដែលបានយល់ពីទឹកចិត្តប្អូន
វណ្ណពិសិដ្ឋ
មនដល់បងចំរើន
បងខ្ញុំយល់ថាយើងគួរតែឈប់ប្រើប្លកនេះដើម្បីឆ្លើយចុះឆ្លើយឡើងអី
ដើម្បីកុំអោយមានបព្ហានេះជាលើកចុះក្រោយរបស់ខ្ញុំការបញ្ចេញយោបល់
សូមបងប្រុសkhana គិតសារជាថ្មីថាគួរបន្ត?រឺគួរស្វែងរកអនាគតថ្មី?
សំរាប់ការសំរេចចិត្តយ៉ាងណានោះខ្ញុំបាទមិនមានសិទ្ធអ្វីហាមខាត់បងទេ
ពីប្អូនវណ្ណពិសិដ្ឋ
ជាដំបូងខ្ញុំសូមអរគុណបងៗនិងទទួលការគោរពពីខ្ញុំបាទផងនិងសូមអភ័យទោសផងដែលទើបតែបើកមើលប្លុកដោយសាតែមានការរវល់។ខ្ញុំមិននឹកស្មានទេថាបងសុបិនបានដាក់រឿងរបស់ខ្ញុំបានលឿនយ៉ាងនេះ។
ពេលនេះខ្ញុំបានឃើញយោបល់របស់បងទាំងអស់គ្នាបានភ្លើភ្នែកនិងស្រលះក្នុងចិត្តច្រើនហើយ។ខ្ញុំពិតជាអគុណបងៗខ្លាំងណាស់ ខ្ញុំនិងព្យាយាមគិតឡើងវិញម្តង។
ចំរើនមិនអស់ចិត្ត សូមបញ្ចេញមតិថែម បន្តិចទៀតបានទេ??? ដំបូង សូមនិយាយជាមួយប្អូនកុមារកាមទេពមុនសិន ដំបូងបងដូចជាចង់ខឹង ប្អូនដែរ តែ បងដឹងថាហេតុអ្វីបានជាប្អូននិយាយបែបនេះ? ពិតជាត្រឹមត្រូវ បងមិនធ្លាប់សាកល្បងឆ្លងកាត់ទេ ហើយប្រាកដណាស់វាជាការនិយាយពិតមែន អ្នកណាក៏អាចនិយាយបានដែរ អាពាក្យអស់ហ្នឹង មែនទេ??? តែនេះ ជាមតិរបស់បង ឈរលើជំហរបង យ៉ាងហោចម្ចាស់អត្ថបទ អានហើយ ក៏មាន កូនចិត្ត គិតបន្តិចដែរ មិនអញ្ចឹងឬ? ព្រោះអីគាត់ពិបាកចិត្ត ចង់បានមតិពីមហាជន រហូតយករឿងពិតមកសរសេររៀបរាប់លើប្លុកបង សុបិន ក៏ព្រោះតែចង់បានគំនិតរិះគន់ ពិចារណា លើកទឹកចិត្តគាត់ ពីសំណាក់ មនុស្សដែលបានអាននិងយល់ចិត្តគាត់។ ធើ្វឬមិនធ្វើគឺជាសិទ្ធ របស់គាត់ នេះគ្រាន់តែជាមតិប៉ុណ្ណោះ។ បន្ទាប់គឺប្អូនិពិសិដ្ឋ បងអរគុណណាស់សំរាប់ការឆ្លើយឆ្លងរបស់ប្អូនជាមួយបង វាបានធ្វើអោយបង ស្គាល់ខ្លួនឯងកាន់តែច្រើនជាងមុន ហើយសំរាប់ការប្រើ ប្រាស់ប្លុកសំរាប់ឆ្លើយឆ្លងគ្នាវាមិនជារឿងអីធំដុំទេ word press បានបង្កើតប្លុកឡើងសំរាប់ឲ្យមហាជនចែក រំលែកព៌តមាន និងមតិយោបល់គ្នា មិនអញ្ចឹងគេសុំស្នើរវាចារ យើងធ្វើអី ក៏ព្រោះតែចង់ អោយយើងមានទំនាក់ទំនងគ្នា និងស្អិតរមួតជាមួយសង្គមពិភពលោក តែ យើងក៏គូរតែយល់ពីព្រំដែននៃសិទ្ធរបស់ខ្លួនក្នុងការបញ្ចេញមតិផងុ។ ជាចុងក្រោយកសូមអគុណដល់kanaដែលបានអានមតិពួកខ្ញុំ លើសលូសយ៉ាងណាវាចារមក ពួកយើងនិង ឈរខាងប្អូន ហើយចាំជួយ អោយយោល់ និងកម្លាំងចិត្ត ជូនប្អូនជានិច្ចុ។ ពីប្រិយមិត្ត ចំរើន
ខ្ញុំបានអានប្រកាសនេះយូរហើយ តែមិនមានពេលសម្រាប់មកបញ្ចេញមតិយោបល់ដល់កាណាសោះ។
សម្រាប់វណ្ណពិសិដ្ឋ ខ្ញុំគិតថាគួរតែសិក្សាស្វែងយល់ពីប្រភេទមនុស្សដូចកាណា(MSM)សិនមុននឹងផ្តល់យោបល់ដល់គេ ព្រោះបើយើងមិនយល់ពីលក្ខណៈរបស់គេច្បាស់ យោបល់របស់យើងនឹងប្រាសចាកពីហេតុផលមិនខាន។
ខ្ញុំសូមឯកភាពតាមចំរើនក្នុងការផ្តល់យោបល់ឲ្យកាណាជាច្រើនចំណុច។
ចំពោះសំណួរថា ហេតុអ្វីកាលណាស្រលាញ់ស្រីសុខៗ ត្រលប់ជាមកស្រលាញ់មនុស្សប្រុសវិញ? ចំណុចនេះខ្ញុំគិតថា មកពីដំបូងកាណាខ្លួនឯងនៅមិនទាន់ស្គាល់ពីខ្លួនឯងច្បាស់ថា ខ្លួនជាប្រភេទមនុស្សស្រលាញ់ប្រុស(MSM) ឬក៏ស្រលាញ់ស្រី? តែលុះបានមករៀននៅភ្នំពេញបានជួបនឹងបុរសម្នាក់នោះ កាណាក៏រៀនស្គាល់ពីខ្លួនឯងជាបណ្តើរៗ។
សម្រាប់បុរសដែលកាណាស្រលាញ់ខ្ញុំក៏គិតដូចចំរើនដែរ។ បុរសម្នាក់នោះជាមនុស្សប្រភេទណាទៅ? ចាប់ត្រីដៃពីរ? ស្រលាញ់មនុស្សពីរនាក់ក្នុងពេលតែមួយ? បើគេមិនស្រលាញ់សង្សារចាស់ ហេតុអ្វីគេមិនព្រមនិយាយគ្នាឲ្យដាច់ស្រេចនឹងម្នាក់នោះទៅ? ហេតុអ្វីគេនៅតែរាប់អានគេទាក់ទងគេ ខណៈបុរសនោះមកប្រាប់ថាស្រលាញ់កាណា? ខ្ញុំមិនមែនឲ្យកាណាបញ្ចប់ស្នេហារបស់ខ្លួននឹងបុរសម្នាក់នោះទេ តែចង់ឲ្យកាណាគិតជាថ្មី!
សម្រាប់សង្សារចាស់របស់បុរសម្នាក់នោះ ខ្ញុំគិតថាគេប្រហែលជាគិតត្រូវដែលនៅពេលបុរសម្នាក់នោះទៅអូស្ត្រាលីបាត់ គេក៏មានថ្មី! ខ្ញុំមិនបន្ទោសថាគេខុសនោះទេ ព្រោះបុរសម្នាក់នោះក្បត់គេមុន! នៅជិតគ្នាប៉ុណ្ណឹងហើយគេនៅលួចទៅស្រលាញ់ជាមួយកាណាទៀត ចុះទម្រាំនៅឆ្ងាយដូចនេះទៀត?
សម្រាប់កាណាដែលទៅស្រលាញ់បុរសម្នាក់នោះ ខ្ញុំក៏មិនបន្ទោសទេ ដែលទៅស្រលាញ់អ្នកដែលមានសង្សារហើយ ព្រោះស្នេហាគ្មានព្រំដែនឡើយ គ្រាន់តែយើងត្រូវចេះឃុំគ្រងខ្លួនឯងឲ្យស្ថិតក្នុងផ្លូវមួយដែលត្រឹមត្រូវមានសីលធម៌។ ខ្ញុំមិនបន្ទោសកាណាព្រោះដោយសារយើងមិនមែនស្រលាញ់គេតែម្ខាង ហើយយើងក៏មិនបបានទៅដណ្តើមបុរសនោះពីសង្សារចាស់ដោយផ្ទាល់ដែរ គឺបុរសនោះមកទាក់ទងយើងមុន ហើយទាំងកាណាទាំងបុរសនោះ ក៏សុទ្ធតែស្រលាញ់គ្នា(នេះបើតាមកាណាប្រាប់)
សូមអស់យោបល់ប៉ុណ្ណឹងសិនចុះ ខុសត្រូវយ៉ាងណាកុំប្រកាន់!
បង វណ្ណពិសិដ្ឋ
បង ចំរើន
មិត្ត ផ្កាយ NoVeLs
ប្អូន កុមារកាមទេព
គ្រប់យោបល់ទាំងអស់ បងៗកុំគិតថាវាខុសអីណា ព្រោះយោបល់ទាំងបដិសេធនិងស្របសុទតែជាយោបល់រិះគន់ដើម្បីស្ថាបណាដើម្បីអោយខ្ញុំដើរផ្លូវមួយដែលល្អដើម្បីជីវិតរបស់ខ្ញុំ។ខ្ញុំពិតជាអគុណខ្លាំងណាស់សំរាប់យោបល់ខាងលើ ហើយខ្ញុំក៏និងចាំមើលពីយោបល់បន្ថែមដែលមានពីប្រិយមិត្តទាំងអស់ដែលមានយោបល់សំរាប់រូបខ្ញុំបាទ
ខ្ញុំយល់ស្របតាមបងផ្កាយ
yeah we cant say that all wat kana did was wrong or sth…
it also becoz of the influence of the society….as the story said that when he was a child, there was a man who slept with him and do xxx with him…..
also when people is weak, many things can infect them easily…..
so, no one really wanna choose the way that is wrong…..also, we cant say that the cause is frm society but also human desire…..
now wat we hav to do is not pick up a debate for here…but to find a solution to make Kana happy and forget those sadness….
he needs help frm us…..
no one can not change anyone….just let the way they are…..wat we can do is advices, the advices that is not too cheeky or make them sad…..
For Mr Vannseth: i think ur opinion is not really bad….but wat i wanna told you is to think more clearly abt the word LOVE. u said that u hav gone through broken heart many times, that means u still be lacked with the meaning of love….. if you love someone from the bottom of you heart, yeah!! you can do everything for them, and no matter what happen, even the sky is fallin down, you wont change you love on your lover…..One and One!! You get what i mean?
moreover, Homo-love or Normal-love, there are no different…. you love them because you need the child or you love them because you need them…. some people in European, the live with each other with happiness without child, so how can they get happiness….. that wat is love…..
^_^
some people think that woman is a birth-machine….. so who said that…they never love his wife…..
that is all for my opinion….if anyone wanna complain or sth pls…and m welcome for every comment…..
i am a 19-year-old boy…..this world is really new to me….but what i can do is to make people respect everyone equally in the society…..
thnx you for your reading, and my english is very poor….so just keep it for granted….i cant type unicode well that why i type in Eng…..thnx and sorry again…^_^
ជជែកគ្នាបែកផ្សែងទៅហើយ!!!
the story said that when he was a kid, there was a man who slept with him and do xxx with him.
many things can be happen at anytime.
i still don’t know anything what right or wrong!!!
i just want to know everything !!!!!
ឃើញថារឿងរ៉ាវរបស់ ខាណា មានការចាប់អារម្មណ៍ពីសំនាក់ប្រិយមិត្តអ្នក
អានប្រចាំ វើតប្រេសនិងប្លុកបងសុបិនដល់ហើយ។ នៅតែចង់ឆ្លើយឆ្ងងទឿតបានទេ អ្នកទាំងអស់គ្នាបើមិនប្រកាន់ ជាពិសេស កុមារកាមទេព ថាគេនិយាយបែកផ្សែងរហូត តិចឈប់លេងចូល ថាលេងទេ។
ខុខ្យូ ថាអង់គ្លេសមិនសូវស្ទាត់ បងប្អូនជួយមើល ប៉ុណ្ណឹងហើយដាក់ខ្លួនម្ល៉េះ?
ថាលេងទេ និយាយអញ្ចឹងសូមស្គាល់ខុខ្យូផង តាំងតែមកលេងផ្ទះសួនសុបិន ទើបតែស្គាល់ កុមារកាមទេព បងពិសិដ្ឋ បងផ្កាយណូវែលស៍ ខាណា និង លោកទេ អផ្សុកដល់ហើយពិតជាចង់បានមិត្តណាស់។ អរគុណ
មាននរណាទៅខឹងទៅថាស្តីឲ្យនោះ គេស្វាគមន៍ជានិច្ចអារឿងបញ្ចេញមតិហ្នឹង ខួរច្រើនបានចំរើនបញ្ញា!!!!
បើចង់ស្គាល់គេឲ្យបានច្រើន ទាល់តែទៅ HI5 facebook អីហ្នឹង បានស្គាល់បានច្រើន ព្រោះ ប្លក wordpress មិនមែនជាប្លកដែលអាចមើលឃើញអ្នក onlineទេ ជាប្លកសរសេរប្រកាស ដាក់ប្លក!!! ខ្ញុំស្គាល់បាន២ឬ៣ដែល mitleap.com hi5 facebook mutiply frienster ning myspace……
មិនដឹងបងចង់បានមិត្តប្រភេទណា!! បើអត់ឃើញបងមានប្លកនឹងគេផងហ្នឹង!!!
តើអាចជួយប្រាប់បានទេថា ប្រសិនបើខ្ញុំចង់ដើរចេញពីជីវិតបែបនេះតើគួរធ្វើអ្វីខ្លះ?ព្រោះពេលនេះខ្ញុំនៅតែមិនអាចបែងចែកអារម្មណ៏ខ្លួនឯងបានថាត្រូវធ្វើយ៉ាងណានោះទេ។ចង់បំភ្លេចមនុស្សម្នាក់ដែលគេធ្វើល្អចំពោះខ្ញុំដូចជាគាត់ពិតជាពិបាក់ណាស់។
ឃើញសំណូរកាណា ធ្វើឲ្យខ្ញុំរន្ធត់ចិត្តមែនទែន! ខ្ញុំដឹងថាកាណាប្រហែលជាពិបាកចិត្តនិងស្មុគស្មាញខ្លាំងណាស់មើលទៅ?
តែ.. កាណា ស្តាប់ខ្ញុំ!
«រស់នៅក្នុងនាមកាណាពិតៗ ប្រសើរជាងរស់នៅលាក់ប្រវត្តិ!» មានន័យថាមនោសញ្ចេតនារបស់កាណា មានទំនោរទៅខាងណាខ្លាំងជាង ហើយទំនោរណាមួយដែលធ្វើឲ្យកាណាពេញចិត្តចិត្តនឹងជីវិតខ្លួនឯង នោះកាណាធ្វើទៅចុះ ពិតជាមិនខុសទេ។ រស់ក្នុងនាមខ្លួនយើង ដើម្បីសេចក្តីសុខខ្លួនយើង រស់នៅលាក់ប្រវតិ្តឈឺចាប់ណាស់!
សម្រាប់យោបល់រឿងស្នេហារបស់កាណា មិនមែនពួកយើងចង់ឲ្យកាណាធ្វើតាមទេ តែចង់ឲ្យកាណាពិចារណាឡើងវិញ ព្រោះមានតែកាណាទេដែលស្គាល់បុរសម្នាក់នោះជាងពួកយើង។ ពួកយើងគ្រាន់តែស្តាប់ការរៀបរាប់របស់កាណា ពួកយើងមិនដឹងទេថា ការពិតបុរសនោះជាមនុស្សបែបណាពិតប្រាកដ? ដូច្នេះសូមកាណាពិចារណាឲ្យបានល្អិតល្អន់អំពីគេ។ ពួកយើងពិតជាមិនចង់ឲ្យយោបល់ទាំងនេះ បំបែកស្នេហារបស់កាណានិងបុរសម្នាក់នោះទេ។ពួកយើងសប្បាយចិត្តបើដឹងថា អនាគតកាណានិងគេបានជួបរួមរស់ជាមួយគ្នាយ៉ាងមានសេចក្តីសុខ។ ខ្ញុំនិងអ្នកដទៃទៀតនឹងរង់ចាំតាមដានជីវិតស្នេហារបស់កាណា។ រីករាយជាមិត្តគ្រប់ៗគ្នានៅទីនេះ!
ពីខ្ញុំផ្កាយ!
* ដឹងថាម្ចាស់ប្លក់ជ្រិញមុខ តែខ្ញុំមកសរសេរព្រោះខ្ញុំអាណិតកាណាប៉ុណ្ណោះ!
@ Chomrerng: i don know that i type ur name right or wrong te… now i just wanna say sorry to you first…^_^
yeah i am really new to wordpress, and i know this blog through mr Archphkai… i am rarely online, so u might not find me easily in wordpress.
@ kana: again, i agree with mr. archpkai. i don wanna said or do sth to break ur love btw you n ur bf….becoz i don know the real situation and know all of you clearly…
but wat i can help you, is to say that…. now you should take care yourself first….don try to think much abt the past or ur bf… make sure that you are healthy both physical and metal…
as you hav written and as i am a reader…. i think ur bf is kind of not good person for me….hav 2 lovers at the same time…. in frnt of you, he can do that, and how abt after he has gone to Oz??
nothing different…. prepare yourself to be ready for this…but i dont mean that you have to break up with him te….just prepare ur feeling….get what i mean?
you’re only a few year older than me( i am 19) hehehe
^_^
hav many things waiting for you to do and finish it… don give up in ur life… fight for your life and be happy…. good deed never get bad result all the time….. if you love him, you can love but don put all the love on him, keep some for urself…. 2 years is not too long…for me i have been waiting for 3 year already…
sorry if i make some mistake, and welcome for any recommend in my writing….frm immature man
អគុណណាផ្កាយ កាលពីមុនខ្ញុំជាមនុស្សបែបណាខ្ញុំដឹងច្បាស់ តែមកដល់ពេលខ្ញុំជួបគាត់ជីវិតរបស់ខ្ញុំប្រែប្រួលអស់ដោយមិនដឹងថាខ្លួនខ្ញុំជាអ្នកណាអោយពិតប្រាកដនោះទេ អាចដឹងត្រឹមថាជាមនុស្សដែលមានជិវិតមួយចិត្តពី ហើយយោបល់របស់ផ្កាយខ្ញុំនិងធ្វើតាមគ្រប់យ៉ាងខ្ញុំសង្ឃឹមថានិងអាចធ្វើបាននិងជ្រើសផ្លូម១ដ៏ល្អសំរាប់ជីវិតខ្ញុំ។ប្អូនKukyu បងអគុណប្អូន បងនិងរក្សាខ្លូនឯងអោយបានល្អ ប្អូនមានអាយុតិចជាងបង៥ឆ្នាំក៏ប៉ុន្តែយោបល់របស់ប្អូនពិតជាល្អប្រសិនបើមិនប្រាប់អាយុរបស់ប្អូនអោយបងដឹងទេនោះបងគិតថាប្អូនមានអាយុប្រហែលបងហើយ។
ខ្ញុំពិតជាពេញចិត្ត យោបល់របស់ខូខ្យូណាស់ ត្រង់ចំនុចមួយនោះគឺពិតជាត្រឹមត្រូវឥតខ្ចោះ នៅពេលដែលយើងស្រលាញ់ មនុស្សម្នាក់អស់ពីចិត្តថ្លើមបេះដូងពេកនោះ ថ្ងៃណាមួយយើងនឹងឈឺចាប់
ហួសប្រមាណជាងដែលយើងស្រលាញ់គេទៅទៀត ព្រោះថា
ទោះបីជាយើងច្បាស់ថាគេក៏គិតដូចយើងដែរ តែអ្វីៗទាំងអស់នៅលើពិភពលោកសុទ្ធតែមិនទៀងទាត់ ទេ យើងម៉េចហ្នឹងអាចមើលដឹងចិត្តគេអស់ បើយើងមិនមែននៅក្នុងចិត្តគេផង ចុះសកម្មភាព?ពេលខ្លះសកម្មភាពគ្រាន់តែបិទបាំងចិត្ត ប៉ុណ្ណោះ។
ដូច្នេះទុកក្ដីស្រលាញ់ឲ្យខ្លួនឯង ឲ្យបានច្រើនផង ជាពិសេស ហ្នឹងមុនស្រលាញ់នរណាម្នាក់គួរស្រលាញ់សុខភាព ផ្លូវកាយនិងផ្លូវចិត្តរបស់ខ្លួនជាមុនសិន បើមិនអញ្ចឹង អ្នកណាហ្នឹងមកស្រលាញ់យើងកើត។ មួយវិញទៀតរស់ជាមនុស្ស ជាដំបូងបំផុតត្រូវឲ្យតម្លៃលើខ្លួនឯងសិន ទើបអ្នកដ៏ទៃអាចឲ្យតម្លៃយើង តាមក្រោយ។នេះមិនសំដៅលើខាណា តែម្នាក់ទេ គឺជូនចំពោះគូស្នេហ៍ទូទៅទាំងអស់ ទាំងហ្គេយ៍ និងឡេស៍បៀនផង។យោបល់ខាងលើមិនមែនឲ្យអ្នក កំណាញ់ឬអាត្មា និយមនោះទេ តែត្រូវគិតពីខ្លួនឯងខ្លះផង អ្នកទាំងអស់គ្នាប្រាកដជាយល់ដោយអធ្យាស្រ័យផងចុះ។ និងចុងក្រោយ សូមផ្ដាំទៅខូខ្យូបបន្តិច ឈ្មោះខ្ញុំជាអង់គ្លេសគឺCHAMROEUN អរគុណ។
@Kukyu៖ ការសរសេររបស់គាត់ ធ្វើឲ្យខ្ញុំចង់វង្វេង តែមិនអីទេ សរសេរភាសាអង់គ្លេសក៏នៅតែខ្ញុំអាចមើលបានដែរ!!!
Even you wrote in English but i can still understand about it..
I can not write for advice or anything about it like you. because no one listen to the kid like me.. and i do not have experiment with that thing. but i understood about the thing what will happen. haha….
@ចំរើន៖ ពិតជាល្អណាស់ ល្បងធំការផ្តល់ជាយោបល់ពិតជាល្អ ទោះជាខ្ញុំមិនសូវយល់នូវអ្វីដែលបានសរសេរនេះ ក៏ខ្ញុំនៅតែតបដដែល ព្រោះ បងកាណា គាត់បានឲ្យរឿងនេះមកខ្ញុំអានដែល តែដោយខ្ញុំមិនយល់ពី មនោសញ្ចេតនារវាងរឿងនេះ ខ្ញុំមិនចេះនិយាយទេ !!
សំរាប់រឿងរ៉ាវក្នុងចិត្តដែលនិយាយចេះមកនេះ ដូចជាលំបាកចំពោះខ្ញុំក្នុងការស្វែងយល់ ………..
ល្បងធំតាំងពីអង្កាល់?ហៅអញ្ចឹងភ័យណាស់ កុមារកាមទេព ហាហាហាស និយាយ លែងទេ។ នរណាថាក្មេងនិយាយ គេមិនស្តាប់ មតិក្មេង ពេលខ្លះមនុស្សចាស់ហ្នឹកស្មានមិនដល់ផងទេ? ព្យាយាមឡើងប្អូនប្រុស ប្អូនហ្នឹង យល់បណ្ដើរៗ ពីវិថីជីវិត លុះពេលប្អូនធំប្ងូននិងមានបទពីសោធន៍ច្រើន ក្នុងការរៀបចំជីវិត មិនឲ្យដើរខុសតាមគំរូអាក្រក់ និង ឆ្នៃគំរូល្អជារបស់ខ្លួន។
ល្អហើយដែលប្អូនរៀនចូលរួមផ្ដល់យោបល់ ទោះបីជាត្រូវឬខុសក៏គង់ មានអ្នកកែលម្អ យូទៅឯងហ្នឹងយល់ដោយខ្លួនឯង។ សន្ដានចិត្តពីបងចំរើន ជូនចំពោះ លោកប្អូនតូច កាមទេព!!!
ចេះតែហៅទៅ ល្បងធំហ្នឹងនោះ ជួបនរណាក៏ខ្ញុំហៅចឹងដែរ ឲ្យតែចាស់ជាងខ្ញុំ ព្រោះខ្ញុំខ្ជិលហៅពូ ហៅបងហ្នឹងណាស់ ព្រោះអត់ដឹងហៅថាម៉េចទេ!!!
មានភាគតិចណាស់ដែលស្តាប់ក្មេងនិយាយ ១០នាក់មាន៩នាក់ទៅហើយ!
ចូលប្រើក្នុងប្លកនេះ សឹងច្រើនជាងគេហើយខ្ញុំ!!! ព្រឺណាស់ តិចគេថាអីៗទៅ!!
កាមទេពក្មេងគួរអោយស្រលាញ់ប្រសិនជានៅក្បែរបង បងនិងចាប់ក្រញិចអោយណាណីម្តង
hehehe….kmeang yab :p
nis pet jea yab douch ka ket phos nhom man…..hehehhehe
ខ្ញុំក្តៀនយោបល់ហើយ hahahhahha ^_^
thnx you thnx you……
heheheh
i need ur advice hehe
just said it, if it’s good i will accept….however it is ur idea….heheh thnx u
បងចាប់ក្រញិចដូចចៃ? តិចខ្ញុំស្រែកឲ្យគេជួយ!!!
hi kana can i know you please………………
could u told me ur email i will waiting 4 u.
hello BB ! yes you can know me (thoeundalen_kana@yahoo.com) this is my email
បើនៅក្បែរបង បងនឹងធ្វើអោយក្មេងតូចដូចកាមទេពនិងស្រែកមិនបានឡើយណា!ហាហាហហា
បរិយាកាសដូចជាអ៊ូអរដល់ហើយហ្នែក!! ក្នុងផ្ទះសួនសុបិន!! តោះរៀបបាយញាំម៉ាពេលទៅទាន់ជុំគ្នា!!ហាស ហា
ញាំបាយក៏ញាំថ្វីត្បិតតែផ្ទះរបស់បងសុបិន តែខ្ញុំជាអ្នករៀបបាយអោយញាំណា។
ពេលនេះខ្ញុំមានអារម្មណ៏ធូស្រាលជាងមុន ដែលបានមកលេងផ្ទះបងសុបិនប៉ុន្មានថ្ញៃនេះហើយបានស្គាល់មិត្តរបស់បងសុបិនជាច្រើននាក់ទៀត។សូមអគុណមិត្តទាំងអស់គ្នា
ចាំតែឲ្យនៅក្បែរ!!! គិតឃើញរឿងអីប្លែកហើយ បានចង់នៅក្បែរគេចឹង!!!
នរណារៀបបាយថ្នាល់ហ្នឹង ម៉ោងណាម៉ោងណីទៅហើយ!! តិចលនរណាគិតឃើញដាក់ថ្នាំក្នុងម្ហូប ចប់ប៉ាដោយខ្ញុំ!! ថ្នាំអីមិនដឹង!! អាថ្នាំនោះ!! ដល់កហើយ!!!
has has has ha!!!!!
នរណាទៅធ្វើអីកើត ក្មេងប៉ុនឯង?ខ្លាចគេដាក់ថ្នាំទៀត!!!
ចឹងហើយ ទាល់តែប្រយ័ត្នខ្លះទើបបាន ព្លោះ មិនដឹងចិត្តគិតអីផង !!!
ស្រួលមិនស្រួល ដូចរឿងមិត្តភ័ក្តបងប្រុស !! ញ៉ុមវីវរប៉ាដោយ!!!
អញ្ចឹងហើយ ឆាប់បានបទពិសោធ!!ហាហ ហាស ហាស ហាស!!
កុំទាន់អាលគិតដល់រឿងហ្នឹង ចាំតិចទៀត ញាំបាយសិនឃ្លានណាស់
ហ៎កុមារកាមទេពទៅយកចានមកថែម ភ្ញៀវមកច្រើនណាស់ លឿនឡើង!!!
អុញ!! បទពិសោធច្រើន(*-T)!!! ញ៉ាំអាហារប៊ុសហ្វេ មិនបាច់បំរើទេ គេឃ្លានគេដួសញ៉ាំហើយ!! ខ្ញុំចូលបន្ទប់មើលទូរទស្សន៍ហើយ !!! ដូចរាងងងុយដេកទៀត!! ថ្ងៃនេះ ងងុយណាស់!! សុំសំរាកក្នុងផ្ទះបងសុបិនសិនហើយ!!! ញ៉ុមយកបន្ទប់មានម៉ាស៊ីនត្រជាក់!! ចាក់សោរឃ្ទាស់គន្លឹះ ហើយ!! ខ្វាក់!!!
យើគេចផងអាល្អិត!!!
បើកទ្វារ!!!បើកទ្វារ!!បើកទ្វារ!!!
ខាណា បិទប៉ារ៉ែតភ្លើងកុំឲ្យកាមទេពប្រើម៉ាស៊ីនត្រជាក់កើត
មិនអញ្ចឹងទេ ខាណាចាត់ការតែម្ដងទៅ!!!ហិហិហិ
រឿងតូចតាចមិនចាំបាច់ខ្ញុំទេ!! កំពុងតែងងុយដេកផង!!! បិទម៉ាស៊ីនត្រជាក់ក៏បាន តែសុំបើកកង្ហារ!!! ចាំល្ងាចចាំញ៉ុមទៅផ្ទះវិញ!!!
ផ្ញើរទុកសិន លើកក្រោយបើកសោរ ជះទឹកឲ្យស្វាងតែម្តង តែអាណិតឃើញអាណិតងងុយគេង!! ដេកឲ្យឆ្អែតចុះអាប្អូនកំហូច
ចុម!!! ដល់កហើយលោកអើយ!! ភ្ញាក់ពីដេកវិញ បាត់មនុស្សអត់រលីង!!!
ចានឆ្នាំង រ៉ាយប៉ាយ !!! លើកនេះយ៉ាប់ហើយ!! សង្ស័យទុកឲ្យញ៉ុមលាងហើយយ៉ាង!! មិនទាន់បានអីចូលពោះមួយគ្រាប់ផង!! នាំគ្នាឆីខ្ទេច!!!!
ដឹងចឹងទៅអត់ម៉ោទេស!!!!
លាងចានទៅក្មេងតូចបងលាសិនហើយ ។ក្មេងយ៉ាងនឹងធ្វើអីមិនកើតទេ
This is good story but so sad nas, this story look like my story too. I know your felling , and your boyfriend . Your boyfriend love you and love his boyfriend too , he can not stop love you and his boyfriend . your felling is so hurt and sad because you make his boyfriend hurt and cry , your boyfriend do not want make him and cry but he can not do anything , This from love ,
Why i know your felling and your boyfriend felling
before i had boyfriend and i love somuch, my boyfriend have one friend . and he love me , first time i just pity him, after i love him so much too, i know i still do like this i will make him hurt and my boyfriend hurt allso. i want to take both of them . i can not do , for me i just came home and cry alone , my felling is so bed , do you know why because i am a bed person, now a day my felling still so bed ,
thank you na
រឿងនេះគឺជាប្រឌិតទាំងស្រុង វាបានក្លាយទៅជារឿងបោកប្រាស់បន្ទាប់ពីអ្នកនិពន្ធនៃរឿងនេះបានកែឆ្នៃក្រឡៃរឿងនេះស្ទើរទាំងស្រុង ដើម្បីអោយពេលដែលអានហើយ ធ្វើអោយគេយល់ថាខ្លួនឯងគឺជាមនុស្សល្អហើយខ្លួនត្រូវ គ្មានកំហុស…តួអង្គជាអ្នកនិពន្ធគឺគ្មានកេរ្តិ៍ខ្មាស់ តណ្ហាក្រាស់ គេសុខចិត្តទាក់ទងនិង រួមភេទជាមួយបុរសម្នាក់នោះ ទាំងដែលដឹងថាបុរស់ម្នាក់នោះមានសង្សាររួចទៅហើយ ហើយខ្លួនអ្នកនិពន្ធផ្ទាល់ដំបូងក៏មិនស្រលាញ់បុរសនោះដែរ (ចំនុចនេះបង្ហាញរួចទៅហើយថាអត្តចរិតរបស់គេខុសសីលធម៌ ហើយបានយកសេចក្តីស្រលាញ់យកមកធ្វើជាលេស បិទបាំងកំហុស និងសារជាតិអាក្រក់របស់ខ្លួន) ខ្ញុំស្គាល់អ្នកនិពន្ធអត្ថបទនេះគួរសមដែរ ប៉ុន្តែអត្តចរិតរបស់គេផ្ទាល់ខាងក្រៅ គឺខុសពីអ្វីដែលខ្ញុំគិតបន្ទាប់ពីអានអត្ថបទនេះហើយ …ដូច្នេះហើយបានជាខ្ញុំគិតថាអត្ថបទនេះជារឿងបោកប្រាស់របស់អ្នកនិពន្ធក្នុងគោលបំណងបិទបាំង លុបលាងកំហុស និងសារជាតិអាក្រក់របស់ខ្លួន។
ចំពោះសំដីរបស់លោកដារ៉ាក៏ដើម្បីលុបលាងនូវកំហុសរបស់ខ្លួនឯងដែរ គេមានសង្សាររួចទៅហើយ តែបែរជាលួចលាក់ទាក់ទងនិងមិត្តភកិ្តរបស់សង្សារខ្លួនឯងទៅវិញ វាដូចជាអាក្រក់ហួសហេតុពេកហើយ ខ្វះអីមនុស្សលើលោក ម៉េចបានចាំបាច់តែជាមិត្តភក្តិរបស់សង្សារខ្លួនឯងទៅវិញ…តែបែរជាយកពាក្យថាស្រលាញ់អាណិតមកធ្វើជាលេស…
វ៉ាក!!! ចង់ក្អូតនិយាយយកត្រូវតែខ្លួនឯង ឯគេខុសទាំងអស់…
up to you think te, you do not know felling te. you will know when meet real story na , ok. but all way thank all the people for comment na .
មិនស្គាល់ពីអារម្មណ៍ តែស្គាល់ពីចរិតមនុស្សប្រភេទនេះច្បាស់ណាស់…ខិតខំសំដែងថាខ្លួនជាមនុសុ្សល្អ ត្រឹមត្រូវ គ្មានកំហុស ប៉ុន្តែ ការពិតប្រៀបបានទៅនិងផ្លែល្វា ដែលខាងក្រៅមានឃ្មុំនិងកន្លង់ឡោមព័ទ្ធច្រើនរាប់មិនអស់ តែសារជាតិខាងក្នុងពោរទៅដោយសភាពស្អុយរលួយនិងសត្វល្អិតគួរអោយខ្ពើមរអើមកំពុងស៊ីចោះទំលុះរាប់មិនអស់…តែចុងក្រោយទន្សាយក៏រួច ត្រីក៏រួច សាច់មិនបានស៊ីហើយ ឆ្អឹងក៏មិនបានលិតផង…
ម្ចាស់អត្ថបទនេះក៏ចឹងដែរ បន្ទាប់ពីអានអត្ថបទរបស់គេហើយ ខ្ញុំមានអារម្មណ៍អាណិតគេខ្លាំងណាស់ ប៉ុន្តែបន្ទាប់ពីបានស្គាល់គេ ហើយអារម្មណ៍ទាំងនេះត្រូវរលាយបាត់ទៅអស់ ព្រោះអ្វីដែលខ្ញុំបានឃើញវាខុសពីអ្វីដែលខ្ញុំបានគិត…
All way up to you think te , but all way in my mind i love my sweet hart so much , if he stop love me ,
គេឈប់ស្រលាញ់លោក គេព្យាយាមទាក់ទងអ្នកដ៏ទៃ និងបង្កើតសំព័ន្ធភាពជាមួយបុរសផ្សេងទៀត ពីព្រោះគេដឹងថានៅខាងក្រោយខ្នងគេ លោកកំពុងធ្វើដូច ដែលគេកំពុងធ្វើដែរ…ពិតជាសមគ្នាណាស់…ពិតជាទេវតារៀបចំផ្សំផ្គុំអោយមែន…
ពិតជាកំសត់ណាស់ ភាពសប្បាយរបស់អ្នកទាំងពីរពិតជាមានតិចតួចណាស់ តែទឹកភែ្នករបស់អ្នកទាំងពីរពិតជាមានច្រើនអនេក!!! តែខ្ញុំចង់ដឹងថាអ្នកទាំងពីរអាចបន្តស្នេហានេះដែររឺអត់?
នេះគឺជារឿងល្អ។
សំបូរឿងពិសេសៗអញ្ចឹងចូលចិត្តណាស់អានឡើងបែកពពុះមាត់
សុបិន សូមជួយលុបមតិ ក្មេងកាមទេពចោលទាំងអស់ផង… ខ្ញុំមិនចង់ឲ្យមានឈ្មោះនេះនៅប្លក់នេះទេ សូមអរគុណទុកជាមុនបាទ
AAA111
ខ្មែរ ពីនេះ ពីនោះ ម៉ែន ចំរើនWebGL
ជូន kana
អានរឿងរាវរបស់លោកហើយ ធ្វើអោយខ្ញុំនឹកដល់ហេតុការណ៍កន្លងមកដែល បានកើតឡើង្ងមកលើរូបខ្ញុំ ហើយក៏ជាអតីតកាលដែលខ្ញុំព្យាយាមលុបបំបាត់ តាមរយះពេលវេលាដែរ.។ ដឹងទេ ថាខ្ញុំអានអត្ថបទអ្នកចប់ទឹកភ្នែករបស់ខ្ញុំស្រក់ អតីតកាលដែលខ្ញូំខំកាយកប់ ខំរត់គេចបានលេចរូបរាងឡើងវិញនៅចំពោះមុខខ្ញុំ។
អ្វីដែលកើតមកលើរូបខ្ញូំ គឺប្រហាក់ហែលនឹងអ្នកដែរ គឺសេ្នហារវាងបុរស៣នាក់ ដែល អ្នកទីបីនេះ ជាអ្នកមកដណ្តើម ឆក់យកបេះដូងរបស់ខ្ញុំយ៉ាងត្រជាក់ ព្រោះគេ ក៍ជាមិត្តស្និតស្នាករបស់ខ្ញុំម្នាក់ដែរ។
ដោយសង្ខេប គឺក្រោយពេលដែលខ្ញុំត្រុឡប់មកពីបន្តរការសិក្សានៅរបស់វិញ ទើប មនុស្សដែលខ្ញូំស្រឡាញ់ មនុស្សដែលសន្សានឹងខ្ញុំថា នឹងរងចាំខ្ញុំមកវិញ និងមិនក្បត់ ខ្ញុំជាដាច់ខាតនោះ ដោយយកជញ្ជៀនមួយគូរជាសាក្សី ដោយខ្ញុំរក្សាមួយ គេរក្សាមួយ បានសារភាពនៅថ្ងៃដែលខ្ញុំបានត្រឡប់មកដល់ស្រុកខ្មែរវិញថា គេនឹងអ្នកទីបីនោះបានចាប់ផ្តើមជាមួយគ្នាហើយ គឺក្រោយពេលដែលខ្ញុំចាកចេញ ទៅ។គេក៏បានប្រគល់ជញ្ជៀនមកអោយខ្ញុំវីញ ពេលនោះអ្វីដែលខ្ញូំព្យាយាមធ្វើ គឺដើម្បីតែម្យ៉ាងគឺរក្សាមនុស្សដែលខ្ញុំស្រឡាញ់។មនោសញ្ជេតនាជាច្រើនឆ្នាំរវាងពួក យើងទាំងពីរ ក្តីស្រឡាញ់ បានធ្វើអោយខ្ញុំលែងខ្មាស់អៀន ហានទៅចរចាជាមួយ អ្នកថ្មីរបស់គេ សុំអ្នកដែលខ្ញុំស្រឡាញ់មកវិញ តែគ្នានលទ្វផល ហើយពីពេលនោះមកខ្ញុំក៏រស់ជាមួយនឹងក្តីស្រឡាញ់ចំពោះគេ ថ្មីត្បិតខ្ញុំមានអ្នកថ្មីកន្លងមក តែរាល់ពេលដែលខ្ញុំអោប ខ្ញូំថើប គឺខ្ញុំធ្វើជាមួយមនុស្សដែលមានក្នុងចិត្តខ្ញុំ មនុស្សដែលខ្ញុំស្រឡាញ់ ត្បិតពេលនេះ ខ្ញុំដឹងច្បាស់ថា គេស្អប់ខ្ញុំស្អប់ដល់ថ្នាក់មិនចង់ឃើញមុខ មិនចង់លឺ៍សំលេងខ្ញុំ…
តែទោះយ៉ាងណាថ្វីត្បិតតែទង្វើគេធ្វើមកលើខ្ញុំយ៉ាងណាក៏ដោយតែ ខ្ញុំចង់ប្រាប់គេ ថាបើមានជាតិក្រោយ សុំអោយពួកយើងអាចបានរស់នៅជាមួយគ្នាជាប្តីប្រពន្ធធម្មតា កុំអោយមានរឿងអកុសលដូចជាតិនេះ ហើយនៅពេលនេះដែរគេក៍នៅតែជាមិត្តល្អ របស់ខ្ញុំ ហើយសង្ឃឹមថា ៥ឆ្នាំ ១០ឆ្នាំ ២០ឆ្នាំ ៣០ឆ្នាំ ទៀត រឺក៍នៅថ្ងៃនៃដង្ហើមចុង ក្រោយរបស់ខ្ញុំពួកយើង នឹងអាចរាប់អានគ្នាជាមិត្តល្អដូចកាលពីជាង១៥ឆ្នាំមុន,,,, កន្លងមកជិត៨ឆ្នាំហើយ តែខ្ញុំនៅតែមិនយល់ពីមូលហេតុដែលគេស្អប់ខ្ញុំអោយច្បាស់ ឡើយ រហូតដល់់សុំត្រឹមមិត្តភាពធម្មតាក៏ធ្វើមិនបាន បើខ្ញុំពិតជាធ្វើខុសចំពោះអ្នក មែនខ្ញុំសុំទោសដោយស្មោះ នឹងសង្ឃឹមថាអាចមានអ្នកជាមិត្តភក្រ្កដ៍ល្អវិញដូចកាល យើងនៅវិទ្យាល័យ……
អគុណសម្រាប់មិត្តទាំងអស់គ្នាដែលបានអានអត្ថបទនៃរឿននេះ។មិត្តទាំងអស់គ្នាចង់ដឹងទេថារាល់ថ្ងៃនេះខ្ញុំនិងគាត់យ៉ាងម៉េចដែរទេ?