សុបិន…
ខ្ញុំមិនដឹងថាលោកមានអាយុប៉ុន្មានទេ មិនដឹងថាលោក ប្អូនខ្ញុំ ឬបងខ្ញុំ តែខ្ញុំសូមគោរពលោកដោយប្រើពាក្យ «លោក» សម្រាប់ហៅលោកទៅចុះ! លោកមានលក្ខណៈគ្រប់គ្រាន់បរិបូរសម្រាប់ឲ្យខ្ញុំគោរពនិង កោតស្ញប់ស្ញែង។ ប្រលោមលោករបស់លោក បានអន្ទងចិត្តខាបយកព្រលឹងខ្ញុំ ឲ្យលិចលង់ក្នុងមនោសញ្ចេតនារហូតងើបមុខមិនរួច។
លោកធ្វើឲ្យខ្ញុំស្គាល់មនុស្សពីរនាក់ ពីរនាក់ដែលធ្វើឲ្យខ្ញុំយំរាល់ថ្ងៃ ពីរនាក់ដែលធ្វើឲ្យខ្ញុំនៅមិនសុខ ពីរនាក់ដែលធ្វើឲ្យខ្ញុំនឹករឭកគ្រប់ពេលវេលា ថ្វីបើពីរនាក់នោះខ្ញុំមិនធ្លាប់ជួបមុខ មិនធ្លាប់ឃើញតែខ្ញុំស្គាល់ពីរនាក់នោះច្បាស់ដូចថ្ងៃ។
សន្សើមរាត្រី…
មែនហើយ! គេឈ្មោះ សន្សើម និង រាត្រី… មនុស្សពីរនាក់ដែលខ្ញុំស្រលាញ់ស្ទើរលេប។ ពិតណាស់… គេគ្រាន់តែជាតួអង្គនៅក្នុងរឿង «ព្រោះថ្ងៃស្អែករស់គ្មានអូន» របស់លោកប៉ុណ្ណោះ។ តែព្រោះការចេះបញ្ជ្រាបមនោសញ្ចេតនា យ៉ាងប៉ិនប្រសប់របស់លោកទៅក្នុងសាច់រឿង ទើបធ្វើឲ្យខ្ញុំលង់ស្នេហ៍នឹងពួកគេរហូតងើបមុខមិនរួច។ ជឿទេ ថាពេលនេះខ្ញុំកំពុងយំនឹកពួកគេ នឹកខ្លាំងណាស់ នឹករហូតធ្វើអ្វីលែងបានក្រៅពីបង្ហូរមនោសញ្ចេតនាខ្លីៗរបស់ខ្លួនចូលក្នុងកំណត់ហេតុខ្លួនឯង។
តើលោកអាចធ្វើបានទេ? អាចសរសេរបន្តភាគបានទេ? ខ្ញុំពិតជាមិនចង់ឲ្យរឿងរ៉ាវរបស់គេបញ្ចប់ទៅត្រឹមនេះទេ? ខ្ញុំចង់ជួបពួកគេ ខ្ញុំនឹកពួកគេណាស់ ខ្ញុំចង់ឲ្យជីវិតរបស់ សន្សើម បន្តទៅទៀត… តើពេលនេះគេសុខទុក្ខយ៉ាងណាហើយ? ក្រោយពី រាត្រី ស្លាប់ទៅ តើគេរស់នៅយ៉ាងម៉េច??? ជួយខ្ញុំបានទេ? ជួយបន្តជីវិតខ្ញុំឲ្យរស់នៅបានយូរជាងនេះទៀតបានទេ?… ខ្ញុំពិតជាដាច់ខ្យល់ស្លាប់មិនខានបើខ្ញុំមិនដឹងពីសុខទុក្ខរបស់ពួកគេ…
ពេលនេះ ខ្ញុំបានទិញវីយូឡុងមួយ… ខ្ញុំស្រលាញ់វីយូឡុង ព្រោះខ្ញុំលង់ស្នេហ៍នឹង សន្សើម… សន្សើម ធ្វើឲ្យខ្ញុំចូលចិត្តស្តាប់សំឡេងវីយូឡុង។ សំឡេងវីយូឡុងទន់ភ្លន់លន្លង់លន្លោច… ស្តាប់វីយូឡុងម្តងៗ ខ្ញុំគេចមិនផុតពីហូរទឹកភ្នែកទេ។ អរគុណ សុបិន ដែលនាំឲ្យខ្ញុំស្គាល់ សន្សើម ហើយអរគុណ សន្សើម ដែលនាំឲ្យខ្ញុំស្រលាញ់វីយូឡុង។ វីយូឡុងធ្វើឲ្យជីវិតខ្ញុំមានពន្លឺជាថ្មី មែនហើយ… ពេលនេះវីយូឡុង គឺជាចង្កៀងជីវិតរបស់ខ្ញុំ!
អ្នកខ្លះពិតជាគិតថាខ្ញុំឆ្កួតហើយមែនទេ ដែលមកលង់ស្នេហ៍នឹងតួអង្គបែបនេះ?? តែសុំទោសផងចុះ ខ្ញុំសុខចិត្តទទួលថាខ្ញុំឆ្កួត ឲ្យតែខ្ញុំបានស្គាល់មនុស្សដែលខ្ញុំស្រលាញ់…
Another
សប្បាយចិត្តខ្លាំងណាស់ ពេលបើកប្លក់បងសុបិន្ត មើលឃើញអត្ថបទថ្មី ។ ខ្ញុំនឹងមិនឯកាទៀតទេ ព្រោះរាល់ពេលអានរឿងរបស់បង ខ្ញុំទទួលបានភាពកក់ក្តៅ។ ខ្ញុំសុំចុះណា សុំនៅទីនេះ ដើម្បីជាមិត្ត ជាទីប្រឹក្សា និងជាកំលាំងចិត្តសំរាប់ខ្ញុំ តើបានទេ???
Welcome back. Hope you will post more stories. I really like to read your story. I always log to your blog and read the old story again and again. i also waiting you come back….
ពិតជាឡយមែន
ស្វាគមន៍ការត្រឡប់មកវិញ បន្ទាប់ពីទៅតាំងសីលនៅព្រៃហេមពាន្ត! ហេសហេសហេស
ពួកយើងបានត្រលប់មកវិញគ្រប់គ្នាហើយ មានបងប្រុសសុបិន មាន khmergaynovels KhmerMen GK-network ហើយនិងខ្ញុំ អាទិទេពចម្បាំង។ ពួកយើងនឹងនៅទីនេះផ្តល់នូវ ពត៌មាន ចំនេះដឹង ការកំសាន្ត និងកំលាំងចិត្តដល់អ្នករាល់គ្នា 😀
really that Mr sobin coming back? so happy .. ^-^
ខ្ញុំចង់មើលប្លុកនេះណាស់។ តែបងសុបិន្តបាត់រាប់ខែ បាត់ស្ងាត់ឆឹងដូចចោរលួចសេះ
បងសុបិន!!! តើបងនៅទីណា??? បងត្រឡប់មកវិញមក! ពួកខ្ញុំរងចាំបងយូរហើយ តើបងទៅសង្ញំទីណា!!!!!! រាត្រីដែលគ្មានដួងខែរាត្រីតែងងងឹត ពួកខ្ញុំបាតបងយូរ ដូចជីវិតគ្មានពន្លឺ! សូមបងសុបិនមកផ្តល់ទឹកសន្សើមអោយពួកយើងរីករាយផងណាបងណាណាបង!!!