Archive for ខែតុលា, 2012
ពួកម៉ាក
Posted in រូបភាពប្រចាំថ្ងៃ, tagged ប្រឡែងគ្នា, ពួកម៉ាក on ខែតុលា 26, 2012| 44 Comments »
ចម្រៀងកូរ៉េមួយបទ
Posted in ចម្រៀងហ្គេយ៍, រូបភាពប្រចាំថ្ងៃ, tagged ចម្រៀងកូរ៉េ, ហ្គេយ៍, K.will, Please don't... on ខែតុលា 25, 2012| 8 Comments »
ព្រះសង្ឃ
Posted in រូបភាពប្រចាំថ្ងៃ, tagged បង្ហាញសាច់ដុំ, ព្រះសង្ឃ on ខែតុលា 12, 2012| 4 Comments »
ការណាត់ជួបរបស់ខ្ញុំ
Posted in ជីវិតនិងសង្គម, រឿងហ្គេយ៍, អ្នកមានវិបត្តិស្នេហ៍, tagged ការណាត់ជួប, ប៊ីលី, billy on ខែតុលា 4, 2012| 18 Comments »
ចាប់ពីថ្ងៃនេះតទៅ គិតធ្វើរឿងដែលមានប្រយោជន៍ ដោយនិពន្ធអ្វីទាក់ទងនឹងក្តីស្រឡាញ់ និងការពិតដែលខ្ញុំបានជួបប្រទះអោយបានច្រើន។
ថ្ងៃនេះចង់សរសេរពីការណាត់ជួប ពីម្សិលមិញនៅ អមរាស្ប៉ា និង ភោជនីយដ្ឋាន។ មនស្សដែលខ្ញុំជួបនោះ គឺដោយចៃដន្យតាមប្រព័ន្ធទំនាក់ទំនងសង្គមឈ្មោះថា Grindr ខ្ញុំទើបតែចូលជាសមាជិកបានប្រហែល5ខែប៉ុណ្ណោះ តែមិនសូវសកម្មទេ ព្រោះមិនដែលគិតថា អាចជួបស្នេហ៍ពិត និង មនុស្សល្អ តាមរយៈប្រពន្ធ័នេះទេ។ គិតទៅប្រព័ន្ធនេះល្អម្យ៉ាងដែរ ព្រោះមនុស្សដែលចូលក្នុងនោះ ជាមនុស្សស្ថិតក្នុងអាយុដែលខ្ញុំត្រូវការ និង ស្អាតៗទៀតផង តែចរិកវាយឫកខ្ពស់បន្តិច បែបនេះហើយដែលខ្ញុំមិនចូលចិត្ត។ Romeo រាងគ្រាន់បើ តែដូចមិនចូលចិត្តព្រោះចម្រុះពេក ហើយច្រើនជាជនសាមញ្ញ ពេលខ្លះក៏ជាអ្នកបោកប្រាស់ដែរ។
អេ! និយាយរឿងណាត់ជួបតើ ម៉េចបែកអូរហូរដូចស្ទឹងវែងឆ្ងាយម្ល៉េះ។ ខ្ញុំបាននិយាយជាមួយគេពីរបីដង តែយើងមិនដែលឲ្យរូបថតទៅគ្នាទៅវិញទៅមកទេ ព្រោះវាជាទម្លាប់ខ្ញុំទៅហើយ។ ពួកដែលទៅទីនោះ គឺទៅរកការរួមភេទមិនមែនរកស្នេហ៍ពិតទេ ដូច្នេះខ្ញុំមិនឲ្យមើលទេ ម្យ៉ាងខ្ញុំមានការងារធំដុំបែបវិជ្ជាជីវៈដែលមិនអាចឲ្យមើលបាន។ គេប្រាប់ថា ឈ្មោះ ឌែន។ គេមើលទៅក្មេងជាងខ្ញុំបែប៤ទៅ៥ឆ្នាំហ្នឹង តែគេបែបវាយឫកខ្ពស់តិច។ ខ្ញុំបានឲ្យលេខទូរស័ព្ទទៅគេ តែមិនមែនលេខ០១២ទេ គឺលេខស្មាតដែលខ្ញុំកម្រប្រើ ហើយយុវវ័យចូលចិត្ត។
គេណាត់ជួបខ្ញុំនៅ ទីតានិច ក្រោយមកគេក៏ដូរទៅរកកន្លែងផ្សេងវិញគឺ អមរា។ ហាងនេះខ្ញុំមិនដែលចូលមែន តែខ្ញុំស្គាល់តាទាំងអស់ហ្នឹង ព្រោះខ្ញុំជើងដើរច្រើន។ គេប្រាប់ខ្ញុំថាគេធ្វើការនៅក្បែរៗនេះ តែខ្ញុំឆ្លាតទាយដឹងថាគេធ្វើនៅធនាគារ គេមិនចង់ប្រាប់ទេ តែខ្ញុំដឹង។ គេបែបជាកូនអ្នកមានព្រោះ មានអង្គរក្សចាំបើកឡានឲ្យ ស្រួលមិនស្រួលក៏ជាកូនធនាគារដ៏ធំខ្ពស់ជាងនៅភ្នំពេញនេះក៏ថាបាន។ គេមិនទៅអន់អីទេ តែមិនមែនជាមនុស្សដែលខ្ញុំចូលចិត្តទេ ចូលចិត្តស្នាមញញឹមគេ តែមិនចូលចិត្តឫកពារគេ។ គេមិនមែនជាមនុស្សដែលខ្ញុំចូលចិត្តទេ ព្រោះមិនសាមញ្ញ មិនរីករាយ វាយឫកអត់comfortable with other surround by។
មិនយូរប៉ុន្មាន ខ្ញុំបានកម្មង់ទឹកក្រឡុកស្វាយ និង ផៃសិន ជាអ្វីដែលខ្ញុំចូលចិត្តតាមទម្លាប់។ គេហូបគួង។ និយាយចុះនិយាយឡើង គេដឹងពីការងារខ្ញុំ តែខ្ញុំប្រាប់មិនអស់ទេ ព្រោះនេះជាលើកដំបូង ហើយគេមិនមែនជាមនុស្សដែលខ្ញុំតាមរកផង។ គ្មានថ្ងៃគេដឹងថាខ្ញុំធ្វើអីទេខ្ញុំគិត។ អ្វីដែលខ្ញុំមិនចូលចិត្តពីគេ គឺគេមើលងាយអ្នកក្រមែនទែន។ នេះធ្វើឲ្យខ្ញុំខឹងបំផុត ទោះបីគេមានក៏មិនគួរធ្វើបែបនោះដែរ។ ខ្ញុំបានព្យាយាមសងទៅគេវិញ ព្រោះចរិកខ្ញុំក៏មិនអន់ដែរ ហើយគ្មានអីទៅខ្លាចគេផង លុយខ្ញុំក៏មាន សមត្ថភាពខ្ញុំក៏ពូកែជាងគេទៀតផង។ ខ្ញុំគិតថាគេបើមិនមានប៉ាម៉ាក់ជួយគេ ក៏គ្មានការងារនិងអ្វីៗទាំងអស់ដែរ។ អង្គុយមិនយូរប៉ុន្មាន មានគ្រួសារម៉ាក្រុមដើរមក ខ្ញុំឃើញគេមានអារម្មណ៍មិនស្រួល នៅមិនសុខ។ ខ្ញុំសួរគេ គេថាមិនអីទេ ជួបមនុស្សមិនចង់ជួប។ តែខ្ញុំគិតថាប្រហែលជាសាច់ញាតិគេហើយ ដែលមកតាមដានគេ តែខ្ញុំមិនខ្វល់ទេ ព្រោះខ្ញុំមិនចូលចិត្តនៅក្បែរអ្នកមានអារម្មណ៍ not comfortable to talk with។ ក្រោយមកយើងក៏គិតលុយ ហើយគេចង់ប៉ាវឲ្យខ្ញុំ តែខ្ញុំថាអត់ទេ ព្រោះខ្ញុំក៏មានលុយដែរ ហើយវាជាទម្លាប់របស់ខ្ញុំ ផង។
គិតទៅ នេះជាការណាត់ជួប៥ដងហើយ តាមរយៈប្រព័ន្ធទាក់ទងសង្គម។ មិនដឹងថា ខ្ញុំត្រូវធ្វើអ៊ីចឹងដល់ពេលណាទេ។ បែបចង់ឈប់សង្ឃឹមដែរ តែចេះតែចង់ផ្តល់ឱកាសឲ្យខ្លួនឯង កើតជាមនុស្ស។ ពិបាកមែនហ្ន៎ មនុស្សល្អស្រុកខ្មែរ បែបមិនមានទេមើលទៅនោះ!
(by: billy/ Facebook: phnom penh)