Feeds:
ប្រកាស
មតិ

Archive for the ‘គួរយល់ដឹង’ Category

 

នៅ​ពេល​ដឹង​ថា​ប្តី​ជា​ហ្គេយ៍​ ភរិយា​មួយ​ចំនួន​អាច​​នឹង​មាន​អារម្មណ៍​ថា​ ពិភព​លោក​​ទាំង​មូល​កំពុង​​ត្រូវ​រលំ​រលាយ ឬ​ផែន​ដី​ត្រូវ​ជាប់​គាំង​ស្ងៀម​លែង​ដើរ​ទៅ​មុខ។ ខ្លះ​​ទៀត​មាន​អារម្មណ៍​តក់​ស្លុត​ ខឹង​ ខ្មាស​អៀន​ ឈឺ​ចាប់​ ស្មុគ​ស្មាញ​ ឆ្ងល់សង្ស័យ ឯកោ សោក​សៅ… ខ្លះ​ទទួល​អារម្មណ៍​ថា​ត្រូវ​ស្វា​មីក្បត់​បោក​ប្រាស ភ័យ​ខ្លាច​អ្នក​ដទៃ​ដឹង​ឮ​ អាណិត​ខ្លួន​ឯង​និង​កូន​ៗ​ ផ្តន្ទា​ដាក់​ទោសខ្លួន​ឯង រហូត​​ធ្ងន់​ធ្ងរ​បំផុត​ដល់​ថ្នាក់​​​មាន​គំនិត​ចង់​សម្លាប់​ស្វាមី​ សម្លាប់​ខ្លួន​ឯង​និង​កូន​ៗ​ ឲ្យ​ស្លាប់​​ផុត​​ពី​​ទុក្ខ​វិបត្តិ​ទាំង​នេះ​។           ដើម្បី​ជា​ការ​​លួង​លោម​​ចិត្ត​ដល់​ខ្លួន​ឯង​ មិន​ថា​អ្នកទទួល​អារម្មណ៍​​យ៉ាង​ណា​​​​​​​​ កុំ​គិត​ខ្លី​ឲ្យ​សោះ ជីវិត​មាន​ច្រក​ចេញ​ជានិច្ច។

  • តាំងសតិស្មារតី

          ត្រូវ​តាំង​ស្មារតី​ឲ្យ​បាន នៅ​ពេល​​ត្រជាក់​ចិត្ត​​​ខ្លះ​ហើយ ​​ត្រូវ​ខិត​ខំ​​ប្រមែ​ប្រមូល​រក​មើល​ចំណុច​​​ល្អ​ចំណុច​ខ្សោយ​ អ្វី​ដែល​អាច​ទទួល​យក​បាន​អត់​ធន់​បាន ឬ​អ្វី​ដែល​អត់​ធន់​មិន​បាន​ទទួល​យក​មិន​កើត​ ដើម្បី​រួប​រួម​ទម្ងន់​របស់​ហេតុ​និង​ផល ​​ដែល​អ្នកត្រូវ​​បែក​គ្នា​ឬ​នៅ​ជាមួយ​គេ​​បន្ត​។ ការ​បែក​គ្នា​នោះ​​មាន​ទាំង​ការ​បែក​គ្នា​ជា​អចិន្ត្រៃយ៍​​​ស្អប់​គ្នា​​រហូត​មិន​មើល​មុខ​ និង​ការ​បែក​​ដោយ​ធ្វើ​​ជា​មិត្ត​​ភក្តិ​នឹង​គ្នា ​​នៅ​​ទៅ​មក​រក​គ្នា​​បាន​។ ពាក្យ​ថា​នៅ​ជា​មួយ​គេ​នោះ​​ក៏​មាន​​ទាំង​បែប​នៅ​ដោយ​គ្មាន​លក្ខខណ្ឌ​ដូច​ដើម ​​ឬ​នៅ​បែប​គ្មាន​ទំនាក់​ទំនង​ផ្លូវ​ភេទ​ កំណត់​​​ជីវិត​បែប​​មាន​ឥស្សរភាព ដោយ​ភាគីទាំង​សងខាង​អា​ច​មាន​អ្នក​ថ្មី​​រៀង​ៗ​ខ្លួន​បាន។

  • ធ្វើការស្វែងយល់ពីអារម្មណ៍របស់ខ្លួនឯង ស្វាមី ហើយនិងកូនៗ

          ដំណាក់​ការដំបូង​បំផុត​ បើ​អ្នក​គ្មាន​អារម្មណ៍​​កើត​ទុក្ខ​ភ័យ​ព្រួយ ​ដោយ​ចាត់​ទុក​វា​ថា​ជា​រឿង​ធម្មតា​​(មាន​តិច​បំផុត​ដែល​គិត​បែប​នេះ)​​ក៏​មិន​ចាំ​បាច់​ធ្វើ​អ្វី​ដែរ​​ តែ​បើ​អ្នក​​​​កើតមាន​បញ្ហា​ទុក្ខ​ព្រួយ​​ត្រូវ​ព្យាយាម​​អូស​ទាញ​អារម្មណ៍​របស់​ខ្លួន​ ឲ្យ​ត្រលប់​មក​សភាព​ដើម​វិញ​​ឲ្យ​បាន​លឿន​បំផុត​។ ច្រើន​គ្នា​អាច​​ពឹង​អាស្រ័យ​នឹង​មនុស្ស​​នៅ​ក្នុង​គ្រួសារ​ មិត្ត​ភក្តិ​ញាតិ​សន្តាន​ ​(អាស្រ័យ​លើ​ការ​ជឿទុក​ចិត្ត​និង​ជិតស្និទ្ធ​កម្រិត​ណា)​​​ដើម្បី​​ពិភាក្សា​​​​រម្លែក​ទុក្ខ​សោក ​និង​​បន្ធូរ​អារម្មណ៍​តាន​តឹង​។ អ្នក​ខ្លះ​​ អាស្រ័យ​លើ​ការ​អាន​សៀវភៅ​ស្វែង​យល់​អំពី​ហ្គេយ៍ ខ្លះទៀត​​​​​អាស្រ័យ​លើ​​គ្រូ​ពេទ្យ​ផ្លូវ​ចិត្ត ហើយមាន​មួយ​ចំនួន​​​​ជា​មនុស្ស​រឹងប៉ឹង​ខ្លាំង​ណាស់​ដោយ​អាស្រ័យ​លើ​ការ​ធ្វើ​សមាធិ​​​​រម្ងាប់​អារម្មណ៍​ដោយ​ខ្លួន​ឯង។

          ដំណាក់​ការ​​ទី​២​​ ត្រូវ​បបួល​ស្វាមី​និយាយ​​គ្នា​ពីរ​នាក់​ត​ទល់​​ ដើម្បី​ឲ្យ​ដឹង​ពី​អារម្មណ៍​​ពិត​ប្រាកដ​​​ឬ​សេចក្តី​ត្រូវ​ការ​ពិត​ប្រាកដ​របស់​គេ។ អ្នក​អាច​នឹង​ត្រូវ​ដើរ​ចេញ​ពី​ភាព​ជា​ម្ចាស់​​ឬជា​​​​ភរិយា​ត្រលប់​មក​​ស្ថិត​​​នៅ​ក្នុង​ឋានៈ​​ជាមិត្ត​ភក្តិ​ជិត​ស្និទ្ធ​ក៏​បាន​ ដើម្បី​​ពេល​មានបញ្ហា​នឹង​បាន​ពិភាក្សា​គ្នា។

          បើ​កូន​ៗ​​ធំ​អស់​​ហើយ​ អាច​និយាយ​នឹង​ពួក​គេ​ដោយ​បើក​ចំហ​​​ពី​រឿង​ឪពុក​ជា​ហ្គេយ៍​ តែ​បើ​កូនៗ​​នៅ​តូច​​ អ្នក​ខ្លះ​អាច​ត្រូវ​បិទ​បាំង​​រឿង​នេះ​ទុក​សិន​ ​ទម្រាំ​តែ​កូន​ៗ​អាច​​ស្វែង​យល់​​បាន​ពី​អ្វី​ដែល​ហៅ​ថា​ហ្គេយ៍។​ ទោះ​​ជា​យ៉ាង​ណា​ក៏​ដោយ​​ គ្រួ​សារ​ជា​ផ្នែក​មួយ​ដែល​អាច​បិទ​​បាំង​សង្គម​ខាង​ក្រៅ​ព្រោះ​ខ្លាច​មាន​បញ្ហា​នៅ​ក្នុង​សង្គម​។ ទោះ​ជា​យ៉ាង​ណា​ក៏​សុំ​ឲ្យ​រម្លឹក​ថា​ ហ្គេយ៍​ជា​ច្រើន​នាក់​ទោះ​បី​ជា​មិន​អាច​ធ្វើ​​ជា​ស្វាមី​ដ៏​ល្អ​ត​ទៅ​ទៀត​​ តែ​គេ​ក៏​អាច​ធ្វើ​ជា​ឪពុក​ដ៏​ល្អ​​និង​មិត្ត​ដ៏​ល្អ​បា​ន។

  •  បើកឱកាសឲ្យមានច្រើនច្រកសម្រាប់ដើរ

          នេះ​មិន​មែន​មាន​ន័យ​ថា ​អ្នក​ត្រូវ​តែ​ធ្វើ​ចិត្ត​ព្រម​​ទទួល​​ភាព​ជា​ហ្គេយ៍​របស់​ស្វាមី​នោះ​ទេ​ តែ​ត្រូវ​ជ្រើស​រើស​ផ្លូវ​ដើរ​ដែល​ល្អ​បំផុត​ដោយ​មិន​​ប្រើ​អារម្មណ៍​​ដូច​ជា​ ​មាន​ហ្គេយ៍​មួយ​ចំនួន​​ភ្ញាក់​រឭក​ដឹង​​កំហុស​ខ្លួន​ ​មិន​ចង់​​ក្លាយ​​ជា​ហ្គេយ៍​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តែ​ក៏​ធ្លោយ​វក់​​​នឹង​បរិស្ថាន​ជុំ​វិញ​ខ្លួន​​ បើ​ប្តូរ​កន្លែង​ធ្វើ​ការ​ ប្តូរ​ការសេព​គប់​មនុស្ស​ ​ប្រហែល​ជា​អាច​បញ្ឃប់​ប្រតិ​កិរិយា​បែប​នោះ​បាន។ ​នៅ​ក្នុង​ករណី​នេះ​អ្នក​គួរ​តែ​និយាយ​​ផ្តល់​ឱកាស​ឲ្យ​គេ​ភ្ញាក់​រឭក​ តែ​អ្នក​ខ្លះ​ក៏​មិន​អាច​បញ្ឈប់​ព្រឹត្តិកម្ម​នេះ​បាន​​ តែខំ​​តាំង​ចិត្ត​បិទ​បាំង​អារម្មណ៍​ដែល​​​ត្រូវ​ការ​ក្លាយ​​ជា​ហ្គេយ៍​​ពេញ​លក្ខណៈរបស់​ខ្លួន​ ដូច្នេះ​អ្នក​​អាចសម្រេច​ចិត្ត​​​រស់​នៅ​​បែក​គ្នា​ក៏​បាន​​។​

  • កុំនៅតែម្នាក់ឯង​   

          ​ការ​​នៅ​កណ្តោច​កណ្តែង​តែ​ម្នាក់​ឯង​ នឹង​ធ្វើ​ឲ្យ​អ្នក​​កាន់​តែ​គិត​កាន់​តែ​ស្មុគ​ស្មាញ​ កាន់​តែ​ឈឺ​ចាប់​​ជាមួយ​នឹង​បញ្ហា​ដែល​កើត​ឡើង​​ ធ្វើ​ឲ្យ​មិន​អាច​ស្វែងរក​​ច្រក​ចេញ​បាន​។ បច្ចុប្បន្ន​បញ្ហា​ដែល​ស្វាមី​ជា​ហ្គេយ៍​កើត​​​​មាន​កាន់​តែច្រើន​ឡើង ទើប​​បង្កើត​ឲ្យ​មាន​ក្រុម​ឬ​មជ្ឈមណ្ឌល​​ដែល​អាច​ពិភាក្សា​​ផ្តល់​ការ​ប្រឹក្សា​បាន​យ៉ាង​ល្អ​​មិន​ថា​តាម​ប្រព័ន្ធ​អ៊ីនធើណេត​ សមាគម​ហ្គេយ៍​ ឬ​មន្ទីរ​ពេទ្យ​ផ្លូវ​ចិត្ត​ឡើយ។ ដូច្នេះ​អ្នក​គួរ​តែ​ស្វែង​រក​សេវា​កម្ម​ទាំង​នោះ​ដើម្បី​ប្រឹក្សា​ផ្លាស់​ប្តូ​រ​យោបល់។

          *** ការពារខ្លួននឹងជំងឺផ្លូវភេទ​​​ជាមួយហ្គេយ៍

          មិន​ថា​អ្នក​សម្រេចចិត្ត​​នៅ​ជាមួយ​គ្នា​ ឬ​លែង​លះ​គ្នា​​ជាមួយ​ស្វាមី​ដែល​ជាហ្គេយ៍​​នោះ​ទេ អ្វី​ដែល​សំខាន់​គឺ​ត្រូវ​ត្រួត​ពិនិត្យ​​រក​មើល​​ជំងឺ​ ដែល​​ឆ្លង​តាម​ទំនាក់​​ទំនង​ផ្លូវ​ភេទ​​ក្នុង​ពេល​បច្ចុប្ប​ន្ន ​ដើម្បី​ការ​ពារ​​​រោគ​ឆ្លង​តាម​​ទំនាក់​ទំនង​ផ្លូវ​ភេទ​ក្នុង​ពេល​អនាគត​។ វិធី​ដែល​ល្អ​បំផុត​គឺ​ត្រូវ​ទៅ​ពិគ្រោះ​ជា​មួយ​គ្រូពេទ្យ​​ដើម្បី​ត្រួត​ពិនិត្យ​ឈាម។​​ បើ​មាន​ការ​រួម​ភេទ​កើត​ឡើង​ត្រូវ​ប្រើ​ស្រោម​អនាម័យ​គ្រប់​ពេល​ និង​ណែនាំ​ស្វាមី​ឲ្យ​ប្រើ​ស្រោម​អនាម័យ​គ្រប់​ពេល​ដែល​មាន​សម្ព័ន្ធ​ផ្លូវ​ភេទ​ជាមួយ​បុរស​ដទៃ៕     

បំណង​ល្អ​ពី​ សួន សុបិន

Read Full Post »

​សំណួរ​ដែល​​​ទទួល​បាន​ការ​ចោទ​សួរ ​និង ​ត្រូវ​ការ​ចម្លើយ​តប​​ច្រើន​បំផុត​នោះ​ គឺ​​ថា​តើ​​បុរស​ត្រូវ​ការ​មាន​សង្សារ​ដែល​​ជា​ក្រមុំ​បរិសុទ្ធ​ពិត​មែន​ឬ? នៅ​ក្នុង​ពិភព​លោក​បច្ចុប្បន្ន​ ដែល​​សេរី​ភាព​នៃ​ការ        ​សម្តែង​ចេញ​​ខាង​ភេទ​ចូល​ដល់​កម្រិត​មួយ​ ដែល​​ហៅ​ថា​បើក​ចំហ​ និ​ង ​មាន​លក្ខណៈ​ស្មើ​ភាព​គ្នា​ជា​​​លំដាប់​​ហើយ​នោះ​​ តែ​សំណួរ​ដែល​ទាក់​ទង​នឹង​ក្រមុំ​បរិសុទ្ធ​ និង ​មិន​បរិសុទ្ធ​ក៏​នៅ​ជា​បញ្ហា​ដដែល។

តាម​ការស្ទាប​ស្ទង់​មួយ​​បង្ហាញ​ថា​​ បុរស​ត្រូវ​ការ​រៀប​ការ​និង​​រស់​នៅ​ ជាមួយ​នារី​ដែល​ល្អ​បរិសុទ្ធ​ តែសួរ​ថា​ ​បើ​រឿង​​ប្រលូក​នឹង​ការ​រួម​ភេទ​មុន​រៀប​ការ​ នៅ​តែ​ជា​រឿង​ធម្មតា​របស់​បុរស​នៅ​ក្នុង​សង្គម​​ហើយ តើ​ឲ្យ​យើង​ទៅ​រក​ក្រមុំ​បរិសុទ្ធ​មក​ពី​ណា?

បុរសត្រូវការអ្វី?

តាម​ទិន្ន​ន័យ​ដែល​ទទួល​បាន​ ពី​ការ​​ស្ទង់​មតិ​​​ក្រៅ​ផ្លូវ​ការ​មួយ​​​បង្ហាញ​ថា ក្នុង​ចំណោម​បុរស​២៥​នាក់​មាន​១៤​នាក់​ត្រូវ​ការ​ក្រមុំ​​ព្រហ្មចារីយ៍​ធ្វើ​ជា​ភរិយា​ ខណៈ​ដែល​១១​នាក់​​ទៀត​ឆ្លើយ​តប​ថា​បរិសុទ្ធ​ឬ​មិន​បរិសុទ្ធ​​ក៏​បាន ដែល​​នេះ​សង្កេត​ឃើញ​ថា ​​ទាំង​ពីរ​ក្រុម​សុទ្ធ​តែ​មាន​ទំនោរ​ មក​ខាង​ក្រមុំ​បរិសុទ្ធ​ទាំង​អស់​​ ដោយ​គ្មាន​នរណា​តប​ថា​ ចូលចិត្ត​ក្រមុំ​មិន​បរិសុទ្ធ​ជាង​នោះ​ទេ​ ហើយ​ដែល​គួរ​ឲ្យ​កត់​សម្គាល់​នោះ​គឺ​ថា បុរស​ដែល​ចូលរួម​ឆ្លើយ​តប​​នឹង​​​សំណួរ​​នេះ ​សុទ្ធ​តែ​នៅ​កំលោះ​មិន​ទាន់​រៀប​ការ និង​សុទ្ធ​តែ​មាន​ការ​ពាក់​ព័ន្ធ​​​នឹងស្រី​កំណាន់​ឬ​ស្រី​ជា​សង្សារ​យ៉ាង​តិច​២នាក់។

ទោះ​បី​ជា​ការ​ធ្វើ​ស្ថិតិ​លើក​នេះ ​ប្រាស​ចាក​ពី​លក្ខណៈ​វិទ្យាសាស្រ្ត​បន្តិច​ក៏​ពិត​មែន​ តែ​យ៉ាង​ហោច​ណាស់​ក៏​យើង​​ដឹង​ថា​ បុរស​ត្រូវ​ការនារី​ដែល​ស្អាត​ស្អំ​បរិសុទ្ធ​​​បំផុត​តាម​ដែល​អាច​រក​បាន ​​នៅ​ពេលដែល​ត្រូវ​ការ​រៀប​អាពាហ៍​ពិពាហ៍​ ទាំង​ដែល​ពួកគេ​​ក៏​សុទ្ធ​តែ​ឆ្លង​កាត់​​បទ​ពិសោធន៍ ​​រឿង​សង្សារ​យ៉ាង​ជោក​ជាំ​រួច​មក​ហើយ​ និង​ខ្លះ​មាន​ឌុប​រហូត​រាប់​ភ្លេច​ទៅ​ទៀត។ 

​បញ្ហា​របស់​មនុស្ស​ប្រុស ​គឺ​ពួកគេ​ត្រូវ​ការ​ទាំង​អស់ ​ទាំង​ក្រមុំ​បរិសុទ្ធ​សម្រាប់​រៀប​អាពាហ៍​ពិពាហ៍​និង​​ក្រមុំ​​ចូលចិត្ត​សប្បាយ​ ដើម្បី​​ពួក​គេ​បាន​បន្ថែម​បទ​ពិសោធន៍​​ និង​​ការ​យល់​ដឹង​រឿង​លើ​គ្រែ។ តែ​ពួក​គេ​នឹង​​​មិន​អាច​ទទួល​យក​បាន​ទេ ​បើ​ចៃ​ដន្យ​មាន​ភរិយា​​ប៉ះ​លើ​នារី​ ដែល​​ធ្លាប់​ប្រព្រឹត្ត​ខ្លួន​​ដូចពួក​​គេ​កន្លង​មក​។ ពួកគេ​មាន​អារម្មណ៍​មួយ​ ដែល​ពិបាក​​នឹង​ទទួល​យក​ណាស់​ ដែល​មក​​ត្រូវ​​ចាប់​ដៃ​គ្នា​ឬ​រៀប​អាពាហ៍​ពិពាហ៍​ជាមួយ​មនុស្ស​ស្រី​​ ដែល​​មាន​ប្រវត្តិ​រឿង​រួម​​ភេទ​យ៉ាង​ជោក​ជាំ​ដូច​ពួកគេ។

ទោះ​បី​ជា​រឿង​ព្រហ្មចារីយ៍​​​ ជា​រឿង​ដែល​តែង​​ចោទ​សួរ​គ្នា​ជាញឹក​ញាប់​ តែ​ការ​មាន​សង្សារ​ជា​ក្រមុំ​មិន​បរិសុទ្ធ​ក៏​មិន​មែន​ជា​រឿង​អាក្រក់​អ្វីដែរ។ ការ​ដែល​មនុស្ស​ពេញ​វ័យ ​សម្រេច​ចិត្ត​​មាន​សម្ព័ន្ធ​ខាង​ផ្លូវ​ភេទ​​នៅ​ក្នុង​​សម័យ​នេះ​ ក៏​មិន​បាន​ចាត់​ទុក​ថា​ជា​រឿង​​​អាក្រក់​គួរ​ឲ្យ​​ស្អប់​ខ្ពើម​ ​​ឬ​ទទួល​យក​មិន​បាន​នោះ​ទេ ​តែ​ការ​ពិត ​វា​ជា​ការសម្តែង​ចេញ​នូវ​សេចក្តី​ស្រលាញ់​ម្យ៉ាង​​  នៅ​ក្នុង​ទម្រង់មួយ​​ដែល​មាន​លក្ខណៈ​ធម្មជាតិ​បំផុត។ លោក​អ្នក​ពិត​ជា​មិន​អាច​ដាក់​ទោស​នារី​ ឬ​នរណា​ម្នាក់​​ចំពោះរឿង​​អារម្មណ៍​ផ្លូវ​ភេទ​ដែល​កើត​ឡើង​តាម​ធម្មជាតិ​បាន​​នោះ​ទេ។

តែ​វា​ក៏​ជា​ជំនឿ​​មួយ​ដែល​ពិបាក​នឹង​​ផ្លាស់​ប្តូរ​រឿង ការ​ជឿ​​អំពី​​ក្រមុំ​បរិសុទ្ធ​និង​មិន​បរិសុទ្ធ​ ទោះ​បី​ជា​​បរិសុទ្ធ​ឬ​មិន ​ក៏​សុទ្ធ​តែ​មាន​ចំណុច​ល្អ​និង​​មិន​ល្អ​រៀង​ៗ​ខ្លួន​។ ដូច្នេះ​សាក​​មក​មើល​​អ្វី​ដែល​ជា​ចំណុច​ល្អ​និង​​​មិន​ល្អ​​របស់​នារី​​ទាំង​ពីរ​ប្រភេទ​នេះ?

នារីដែលមានបទពិសោធន៍

          ចំណុចល្អៈ ការ​ដែល​មាន​សង្សារ​ជា​ក្រមុំ​មិន​បរិសុទ្ធ​នោះ​ មិន​ចាំ​បាច់​ឲ្យ​អ្នក​ដើរ​តួ​ជា​ឪ​ព្រះ​​ឬ​​ជា​សុភាព​បុរស​នោះ​ទេ​​ ព្រោះ​នារី​មួយ​ចំនួន​ក៏​ត្រូវ​ការ​រក​បុរស​ មក​បំពេញ​សេចក្តី​ត្រូវ​ការ​របស់​ពួក​នាង​ដែរ​។ បើ​អ្នក​ទាំង​ពីរ​សុទ្ធ​តែ​មាន​បទ​ពិសោធន៍​ខ្ពស់រឿង​ភេទ​សម្ព័ន្ធ​​ នោះ​សេចក្តី​សុខ​រឿង​លើ​គ្រែ​របស់​លោក​អ្នក​​​នឹង​គ្មាន​អ្វី​មក​បរិយាយ​ទៀត​ទេ។

          ចំណុច​​មិនល្អៈ បុរស​ដែល​មាន​បទពិសោធន៍​រឿង​ផ្លូវ​ភេទ​តិច​ជាង​សង្សារ ​ប្រហែល​ជា​ត្រូវ​សតិ​បែក​ហើយ​បើ​សង្សារ​​របស់​ខ្លួន​ជា​ប្រភេទ​មនុស្ស​ដែល​មាន​តម្រេក​ខ្លាំង។ ក្រៅ​ពី​នោះ​គេ​អាច​នឹង​ត្រូវ​​រំខាន​ពី​ជីវិត​​ស្នេហា​នៅ​ក្នុង​អតី​ត​របស់​នាង​ទៀត​ផង។

នារីបរិសុទ្ធ

        ចំណុចល្អៈ បុរស​មួយ​ចំនួន​​មានមោទនភាព​ខ្លាំង​ណាស់ ​ដែល​​​ខ្លួន​ឯង​គឺ​ជា​បុរស​ដំបូង​​របស់​នារី​ជា​ដៃ​គូ។ ពួកគេ​មាន​សេចក្តី​សុខ​ខ្លាំង​ណាស់​​ នៅ​ក្នុង​តម្រា​គ្រូ​និង​សិស្ស​​ដោយ​រំពឹង​ទុក​ថា​នារី​របស់​គេ​នឹង​ត្រូវ​ហ្វឹក​ហាត់​​ឲ្យ​​ចូលចុះ​តាម​សេចក្តី​ត្រូវ​ការ​របស់​ខ្លួន​។ ម្យ៉ាង​ទៀត​ការ​ដែល​បាន​ក្លាយ​ជា​មនុស្ស​ប្រុស​ទី​១​​របស់​មនុស្ស​ស្រី​ ​​ធ្វើ​ឲ្យ​បុរស​កាត់​​បន្ថយ​អារម្មណ៍​តានតឹងឈប់​ខ្វាយ​ខ្វល់​​ ពី​បញ្ហា​ដែល​​ត្រូវ​តែ​ពូកែ​រឿង​លើ​គ្រែ​បាន​ច្រើន​ណាស់​​​​ ព្រោះ​នារី​ដ៏​សែន​ស្អាត​ស្អំ​របស់​​គេ​ ​នឹង​មិន​អាច​យក​រឿង​នេះ​ទៅ​ប្រៀប​​ធៀប​ជាមួយ​នរណា​បាន​ទៀត​។ រយៈ​ពេល​នេះ ​ជា​ពេល​ដែល​វិសេស​វិសាល​បំផុត​នៅ​ក្នុង​ជីវិត​របស់​មនុស្ស​ប្រុស​ហើយ!

          ​ចំណុចមិនល្អៈ បើ​បុរស​មាន​សង្សារ​ជាក្រមុំ​បរិសុទ្ធ​នោះ​ វា​នឹង​ពិបាក​ដែល​នាង​​ព្រម​ព្រៀង​ប្រគល់​ឲ្យ​ដោយ​ងាយ​ៗ​នូវ​អ្វី​ដែល​បុរស​ត្រូវ​ការ ហើយ​ឱកាស​ក្នុង​ការ​បដិសេធ​​ចំពោះ​ការ​មាន​សម្ព័ន្ធ​​​ផ្លូវ​ភេទ​មុន​រៀប​ការ ​នឹង​​មាន​​កម្រិត​កាន់​តែ​ខ្ពស់​ឡើង​ៗ ដែល​អាច​ជា​រយៈ​ពេលមួយ​​ដែល​​បុរស​​ត្រូវ​អត់​ធន់​ស៊ូ​ទ្រាំ​នឹង​ចំណង់​ផ្លូវ​ភេទ​របស់​ខ្លួន​យ៉ាង​ក្រហល់​ក្រហាយ​​បំផុត។ ម្យ៉ាង​ទៀត​ដោ​យ​សារ​​អ្នក​ជា​បុរស​ទី​១​របស់​នាង​ ដូច្នេះ​ឱកាស​ដែល​​នាង​មិន​ចេះ​រឿង​លើ​គ្រែ​ក៏​មាន​ច្រើន ព្រោះ​នាង​មិនធ្លាប់​មាន​បទ​ពិសោធន៍​​ និង​ត្រូវ​​បំភ្លេច​ចោល​ឲ្យ​ហើយ​ទៅ​ រឿង​ស្រណុក​ស្រួល​លើ​គ្រែ​ទាំង​ឡាយ ព្រោះ​វា​នឹង​ពិបាក​ដែល​បង្គាប់​ឲ្យ​​​ក្រមុំ​ជើង​ថ្មី​ម្នាក់​ធ្វើ​អូរ៉ាល់​ស៊ិច​(Oral Sex)ឲ្យ​អ្នក។ រឿង​មួយ​ទៀត​បើ​អ្នក​បាន​ជួប​ក្រមុំ​បរិសុទ្ធ​តាម​ត្រូវ​ការ​ហើយ អ្នក​នឹង​ត្រូវ​អង្គុយ​ខ្វាយ​ខ្វល់​ជានិច្ច​ថា តើ​ពេល​ណា​នាង​នឹងបែក​ចិត្ត​​ឈប់​​សេព​គប់​នឹង​អ្នក?

គិតឲ្យគ្រប់ជ្រុងជ្រោយ

  • ­  កុំ​ឲ្យ​រឿង​នៅ​ក្នុង​អតីតកាល​​មាន​ផល​ប៉ះ​ពាល់​ដល់​ការ​សម្រេច​ចិត្ត​។
  • កុំ​ឲ្យ​បទ​ពិសោធន៍​នៅ​ក្នុង​អតីតកាល ​​ក្លាយ​ជា​អង្គ​ប្រកបសំខាន់ ​​ក្នុង​ការ​សម្រេច​ចិត្ត​រឿង​អនាគត​​គូ​ស្រករ​​របស់​លោក​អ្នក។
  • កុំ​ប្រញាប់​វិនិច្ឆ័យ​នា​រី​ភេទ​​លើ​ភាព​បរិសុទ្ធ​ ឬ​មិន​បរិសុទ្ធ​ ដោយ​មិន​បាន​មើល​ឲ្យ​ជ្រៅ។
  • កុំ​ធ្វើ​ខ្លួន​ថា​មាន​សិទ្ធិ​រវីរវល់​នឹង​រឿង​អតីតកាល​របស់​នាង៕

Read Full Post »

ការ​ជួយ​ខ្លួន​ឯង ដែល​ភាសា​បច្ចេក​ទេស​ហៅ​ថា​ ម៉ាស្ទ័រ​បេស្ហឹន​(Masturbation) គឺ​ជា​វិធី​ធម្មជាតិ​និង​គ្មាន​ផល​​អាក្រក់​ប៉ះ​ពាល់​ដល់​សុខ​ភាព​ឡើយ​។ កុំ​យល់​ច្រឡំ​ខុស​ថា​ ​អ្នក​ដែល​​​ចូល​ចិត្ត​សម្រេច​​បំណង​​តណ្ហា​​​​​​ឲ្យ​​​ខ្លួន​ឯង​​ ជា​មនុស្ស​ដែល​​មាន​សេចក្តី​ត្រូវ​ការខាង​​ផ្លូវ​ភេទ​ខ្ពស់​​ឲ្យ​សោះ​​។ ​តែ​វា​ជា​សេចក្តី​ត្រូវ​ការ​របស់​បុគ្គល​ម្នាក់ៗ​ដែល​​មាន​ពី​ធម្មជាតិ​​ ​និង​ថែម​ទាំង​ជា​ការ​បន្ធូរ​​អារម្មណ៍​​ផ្លូវ​ភេទ​​ដែល​សម​ស្រប​បំផុត ចៀស​​វាង​​ពី​ការ​​​ប្រព្រឹត្ត​អំពើ​អនាចារ​និង​ការ​​ឆ្លង​ជំងឺ​ផ្សេងៗ។

          បញ្ជាក់​ហើយ​បញ្ជាក់​ទៀត​ថា ការ​ជួយ​ខ្លួន​ឯង​របស់​បុរសនោះ​​ កើត​​ឡើង​​ដោយ​ឯក​​ឯង​តាម​ធម្មជាតិ តាម​ការ​ទាម​ទារ​នៃ​​​សេច​ក្តី​ត្រូវ​ការ​ខាង​ផ្លូវ​ភេទ ​ដែល​មាន​ច្រើន​ជាង​​​មនុស្ស​ស្រី​ និង​អាច​ធ្វើ​បាន​ញឹក​ញាប់​​រួម​ទាំង​ចាត់​ទុក​ថា​ ជា​រឿង​ធម្ម​តា​​ទោះ​បី​ជា​ត្រូវ​​ការ​ជួយ​ខ្លួន​ឯង​ ក្រោយ​ពេល​រៀប​​អាពាហ៍​ពិពាហ៍​ហើយ​ក៏​ដោយ។

បុរស​(ខ្មែរ​)​ភាគ​ច្រើន ​តែង​តែ​មាន​អារម្មណ៍​ខ្មាស​អៀន​ និង ​មិន​សូវ​ចូលចិត្ត​និយាយ​​ប្រាប់​នរណា​អំពី​រឿង​នេះ ហើយ​អ្នក​ខ្លះ​នៅ​មាន​ការ​ភ័យ​ខ្លាច​ ប្រសិន​បើ​មិត្ត​ភក្តិ​របស់​ខ្លួន​ដឹង​ថា ​ខ្លួន​ឯង​​​​នៅ​​ប្រព្រឹត្ត​​ការ​ជួយ​សម្រេច​បំណង​ឲ្យ​​ខ្លួន​ឯង​បែប​នេះ រួម​ទាំង​ខ្លាច​អាណា​ព្យាបាល​ដឹង​ឮ​ រឿង​កេរ្តិ៍​ខ្មាស​​ផ្ទាល់​ខ្លួន​​​របស់​ខ្លួន​ទៀត​ផង។

ហេតុ​ដូច្នេះ​ទើប​បុរស​ជា​ច្រើន​ តែង​​ស្វែង​យល់​ពី​វិធី​​​សម្រេច​បំណង​ដោយ​ខ្លួន​ឯង​​​ ដែលប្រើ​​​រយៈ​ពេល​ខ្លីៗ​ឆាប់​រហ័ស​ ហើយ​​ប្រើ​ពេល​តិច​តួច​​​បំផុត ​ដើម្បី​ការពារ​កុំ​ឲ្យ​អ្នក​ដទៃចូល​​​​មក​ឃើញ​។​ តែ​នៅ​ពេល​ពួក​គេ​មាន​អាយុ​កាន់​តែ​​ច្រើន​ឡើង ​ពួក​គេ​ក៏​ចាប់​ផ្តើម​​​ស្វែង​យល់​ពី​វិធី​ទប់​ស្កាត់កុំ​ឲ្យ​ចេញ​ទឹក​កាម​ឆាប់​រហ័ស​ពេក​ ​ដែល​សំខាន់​ជាង​ការ​ឈាន​ដល់​ចំណុច​កំពូល​ទៅ​​ទៀត​ និង​មិន​សូវ​ចាប់​អារម្មណ៍​រឿង​​ល្បឿន​ត​ទៅទៀត​ទេ។

          ***តិចនិចនៃការជួយខ្លួនឯង

          មនុស្ស​ប្រុស​មាន​វិធី​ច្រើន​យ៉ាង​​សម្រាប់​ការ​ជួយ​សម្រេច​បំណង​ស្នេហា​ដោយ​ខ្លួន​ឯង។ វិធី​ដែល​ងាយ ​​និង ​ផ្តល់​ភាព​សុខ​ស្រួល​បំផុត​សម្រាប់​ពួកគេ ​គឺ​ការ​​ចាប់​លុញ​​ប្រឆឹក​​​អង្គ​ជាតិ​​។ នៅ​ពេល​​វា​ចាប់​   ផ្តើ​​ម​​​​​រឹង​​ក៏​អាច​បន្ត​ដោយ​ចាប់​រូត​ចុះរូត​​ឡើង​​ ត្រង់​អវយវៈ​ភេទ​តាំង​ពី​ចុង​រហូត​មក​ដល់​គល់។ បើ​​ប្រើ​​តែ​​​ដៃ​ចាប់​​ច្របាច់​ត្រង់​បរិវេណ​តួ​អង្គ​ជាតិ ​ដោយ​ជៀស​វាង​​ប៉ះ​ពាល់​ត្រង់​ផ្នែក​​ខាង​ចុង​ នឹង​ជួយ​​កាត់​បន្ថយ​ការ​ឆាប់​ចេញ​ទឹក​កាម​​បាន​ផង​ដែរ។

          ជា​ធម្មតា​ ខណៈ​ដែល​​​​កំពុង​ធ្វើ​ការ​សម្រេច​បំណង​តណ្ហា​ឲ្យ​ខ្លួន​ឯង អវយវៈ​ផ្នែក​ផ្សេង​ៗ​ទៀត​ដូច​ជា​បរិវេណ​​ក្រលៀន ភ្លៅ អង្គ​ជាតិ​ និង​ពង​ស្វាស នឹង​​កើត​មាន​​ភាព​​រំញោច​​​​ដែល​ជួយ​ដាស់​អារម្មណ៍​ឲ្យ​​កម្រើក​ភាព​ស្រើប​ស្រាល​កាន់​តែ​​​​ខ្លាំង​ឡើងៗ​។ នៅ​ពេល​​អវយវៈ​​ភេទ​រឹង​​ពេញ​ទី​ហើយ បុរស​​ភាគ​ច្រើន​​ចូលចិត្ត​​ច្របាច់​អង្អែល​​​ស្រាល​ៗ​ត្រង់​​ថង់​ពង​ស្វាស​ទាំង​ពីរ។ ការ​ប៉ះ​ពាល់​ត្រង់​ផ្នែក​ណា​មួយ​នៃ​បរិវេណ​​អវយវៈ​ភេទ​​ ក៏​​សុទ្ធ​តែ​ជា​ការ​បន្ថែម​ភាព​ត្រេក​ត្រអាល​ ​​ដល់​អារម្មណ៍​ផ្លូវ​ភេទ​ទាំង​អស់ រួម​ទាំង​ផ្នែក​ផ្សេង​ៗ​​ក្រៅ​ពី​បរិវេណ​នោះ​ផង ​ដូច​ជា​ត្រង់​​​ដើម​ទ្រូង​ឬ​ក្បាល​ដោះ​របស់​​បុរស​ខ្លួន​​ឯង​ជា​ដើម​។

          បុរស​​មួយ​ចំនួន​ចូលចិត្ត​សម្រេច​បំណង​ដោយ​ខ្លួន​​ឯង​ ដោយ​ការ​​ដេក​ផ្កាប់​មុខ​នៅ​លើ​គ្រែ​ដើម្បី​ឲ្យ​ផ្នែក​ខ្លះ​នៃ​អវយវៈ​ភេទ​​ឬ​​តួ​អង្គ​ជាតិ​​ត្រដុស​កកិត​គ្នា​ជាមួយ​នឹង​​កន្លែង​ដេក។ អ្នក​ខ្លះ​ចូលចិត្ត​ធ្វើ​ម៉ាស្ទ័រ​បេត(Masturbate)​​ដោយ​ប្រើ​សារធាតុ​​រំអិល​​ជាជាង​ការ​ធ្វើ​នៅ​កន្លែង​ស្ងួតៗ ឯ​ការ​ឆាប់ចេញ​ទឹក​កាម​​​ក៏​អាច​ជួយ​​ជា​សារធាតុ​​រំអិល​ដោយ​ខ្លួន​ឯង​បាន​ដែរ​ ប៉ុន្តែ​អាច​ធ្វើ​ឲ្យ​ចំនួន​ទឹក​អសុចិ​មាន​ចំនួន​​កំណត់​​​ក្នុង​មួយ​លើកៗ​ ដូច្នេះ​ត្រូវ​រង់​ចាំ​រយៈ​ពេល​យូរ​បន្តិច ​ដើម្បី​​ឲ្យ​ក្រពេញ​ផលិត​ទឹក​កាម​​​​​បាន​បរិបូរ​។

          ការ​ប្រើ​ឡេ​ឬ​ឡូស្ហឹន(Lotion)លាប​នៅ​លើ​បាត​ដៃ ​​ក៏​អាច​ជួយ​ឲ្យ​មាន​ភាព​រំអិល​បាន​ដូច​គ្នា តែ​អាច​ផ្តល់​គ្រោះ​ថ្នាក់​ដល់​អ្នក​ដែល​​​មិន​ប្រើ​ស្រោម​អនាម័យ ​ព្រោះ​ប្រេង​រំអិល​ខ្លះ​មាន​សារធាតុ​ផ្សំ​ដែល​​​​អាច​បង្ក​​ឲ្យ​មាន​ប្រតិកម្ម​​ដល់​អវយវៈ​ភេទ​បាន​​​។ ការ​ប្រើ​ចាហួយ​ទឹក​(Gel)​ប្រភេទ​KY ​​ដែល​ជា​ចាហួយ​​ប្រើ​សម្រាប់​​ការ​​សេព​កាម​ដោយ​ដៃ ​នឹង​ជួយ​​ដោះ​ស្រាយ​បញ្ហា​នេះ​បាន។ បុរស​មួយ​ចំនួន​​ប្រើ​ឧបករណ៍​​ជំនួយ​នៅ​ក្នុងការ​សម្រេច​​បំណង​តណ្ហា​ឲ្យ​​ខ្លួន​​ឯង​ដូច​ជា វ៉ាយប្រេតទ័រVibrator(លិង្គ​សិប្បនិម្មិត) ​ប្រើ​​ពពុះ​ទឹក​ចេញ​​ពី​ទឹក​ផ្កា​ឈូក​ និង​​ផ្សេងៗ​ជា​ច្រើន​ទៀត ហើយ​ភាគ​ច្រើន​​​ឧបករណ៍​ទាំង​នេះ​ជួយ​ផ្តល់​ភាព​ស្រៀវ​ស្រើប​​ខ្លាំង​ណាស់​ ទោះ​បី​​បាន​តែ​ក្នុង​​រយៈ​​ពេល​ខ្លី​ក៏​ដោយ៕​

Read Full Post »

ថ្ងៃ​នេះ​​យើង​មាន​សិល្ប៍​វិធី៦​យ៉ាង​ ដើម្បី​​ចែចង់​មនុស្ស​ស្រី​ មក​ផ្ញើ​បុរសៗ​​ដែល​កំពុង​កណ្តោច​កណ្តែង ហើយ​​ត្រូវ​ការ​អ្នក​យល់​ចិត្ត​មក​នែបនិត្យ​ក្បែរ​កាយ។ នាំ​គ្នា​មក​មើល​មើល៍​ថា តើ​មាន​វិធី​ណា​ខ្លះ​​ដែល​ធ្វើ​ឲ្យ​ក្រមុំ​ៗ​ដែល​​អ្នក​គួច​ចិត្ត​ប៉ង​ប្រាថ្នា បែរ​ភក្ត្រា​មក​មើល​អ្នក​ខ្លះ? ^^

  1. កុំរាប់អាននាងដូចមិត្តភក្តិ៖ នាង​អាច​នឹង​យល់​ច្រឡំ​គិត​ថា​លោក​​​ត្រឹម​ជា​មិត្ត ឬ​បើ​មិន​ដូច្នោះ​ក៏​គ្រាន់​តែ​ជាសៅ​គ្រី​របស់​នាង​ប៉ុណ្ណោះ​។ បើ​លោក​ត្រៀម​ខ្លួន​គ្រប់​គ្រាន់​សម្រាប់​​ធ្វើ​អ្វីៗគ្រប់​យ៉ាង​​ដើម្បី​នាង​មុន​នឹងសេចក្តី​ស្នេហា​​កកើត​ឡើង នាង​អាច​នឹងគិត​ថា​លោក​ប្រៀប​ដូច​ជា​មិត្តល្អ​​​ម្នាក់​ប៉ុណ្ណោះ កាន់​តែ​យូរ​ថ្ងៃ​ទៅ​ទំនាក់​ទំនង​នឹង​កាន់​តែ​រីក​ដុះ​ដាល ​តែ​ក៏​ដុះ​ដាល​តែ​ក្នុង​ន័យ​មិត្តភាព មិនឃើញ​​ប្រែ​ក្លាយ​ជា​សេចក្តី​ស្នេហា​ម្តង​ណា​​សោះ គ្រោះ​ជា​ល្អ​មិន​ល្អ​ក៏​ត្រូវ​អ្នក​ដទៃ​ឆក់​យក​ទៅ​បាត់​ទៀត។ ដូច្នេះ​បើ​គិត​ចង់​ទាក់​ទង​​​នាង​ជា​សង្សារ ក៏​ត្រូវ​តែ​សេព​គប់​នាង​ ជារបៀប​សង្សារ​តាំង​ពី​ចាប់​ផ្តើម​ដំបូង​តែ​ម្តង​ទៅ។
  2. បង្កើតភាពភ្ញាក់ផ្អើលដល់​​នាងខ្លះ​​​៖ នារី​ភេទ​ចូល​ចិត្ត​រឿង​​ភ្ញាក់​ផ្អើល​ខ្លាំង​ណាស់ បើ​ទោះ​ជា​នាង​មាត់​រឹង​យ៉ាងណា​ក៏​ដោយ​ ជឿ​ចុះ​ថា​នាង​ចូលចិត្តការ​​ពញ្ញាក់​អារម្មណ៍​និងភាព​​​អាថ៌​កំបាំង​ ច្រើន​ជាង​ការ​ស្គាល់​លោក​​​អស់​ពី​ពោះ​ពី​ពុង ព្រោះ​បើ​នាង​បាន​ស្គាល់​លោក​ច្បាស់​ហើយ​ វា​ក៏​ប្រៀប​ដូច​ជា​គ្មាន​អ្វី​ដែល​គួរ​​ចាប់​អារម្មណ៍​​​និង​ចង់​ដឹង​ទៀតទេ។ ចូរ​ប្រាប់​ព័ត៌មាន​អំពី​ខ្លួន​អ្នក​​ដល់​នាង​បន្តិចម្តង​ៗ ដើម្បី​ដាស់​​អារម្មណ៍​​នាងឲ្យ​​តាម​ដាន​ចង់​ដឹង​ចង់​ឃើញ​បន្ត​ទៀត កុំ​ឲ្យ​នាង​ដឹង​ភ្លាម​ៗ​​ថាលោក​​មាន​គោល​ដៅ​យ៉ាង​ណា តែ​ត្រូវ​សាង​ភាព​ទាក់​ទាញ​ចិត្ត​​និង​ចង​ចិត្ត​នាង​ទុក នោះ​នាង​នឹង​ដើរ​មក​រក​លោក​ដោយ​ខ្លួន​ឯង។
  3. ជាភាគីដែលនៅស្ងៀមៗ៖ មិន​មែន​ជា​ភាគី​ដែល​ដេញ​តាម​ប្រមាញ់​រហូត​នោះ​ទេ​ សូម​កុំ​ប្រញាប់​កម្រើក​មុន​ឲ្យ​សោះ ព្រោះ​កង់​ប្រវត្តិសាស្ត្រ​​បាន​ផ្លាស់​ប្តូរ​ទៅ​ហើយ។ ការ​ដែល​លោក​តាមចែ​ចង់​នារី​ម្នាក់​​ប្រកិត​ៗ​ពេក​ អាច​បង្ក​សេចក្តី​រំខាន ​ដល់​នាង​បាន​យ៉ាង​ងាយ។ ដូច្នេះ​ចូរ​នៅ​ស្ងៀម​ៗ​ ហើយ​ព្យាយាម​សង្កេត​ថា នាង​ចាប់​អារម្មណ៍​នឹង​លោក​ឬ​ទេ​? ឬ​ក៏​លោក​ចាប់​អារម្មណ៍​នឹង​នាង​ពិត​ប្រាកដ​ឬ​នៅ? បើ​ពិត​មែន​ក៏​ចាប់​ផ្តើម​​បើក​ចំហ​ឲ្យ​នាង​ដឹងបន្តិច​ម្តង​ៗ តែ​កុំ​យឺត​យូរ​ពេក​​ប្រយ័ត្ន​នាង​ឃ្លាត​ឆ្ងាយ​​ពី​គន្លង​គោចររបស់​អ្នក​​​មុន​បាត់​ទៅ។
  4. ងាមកចាប់អារម្មណ៍នឹងខ្លួនឯងខ្លះ៖ បន្ថែម​មន្ត​ស្នេហ៍​ឲ្យ​ខ្លួន​ឯង​ ដោយ​ក្លិន​ខ្លួន​ក្រអូប​ប្រហើរ​ សម្បុរ​ស្បែក​ស្រស់​ថ្លា​គួរ​គយ​គន់ កុំ​ឲ្យ​ខ្លួន​ប្រាណ​អាប់​អួរ​ឲ្យ​សោះ ព្រោះ​នារី​សម័យ​នេះ​ក៏​ត្រូវ​ការ​បុរស​ដែល​មាន​ស្បែក​កាយ​ស្អាត​ដូច​គ្នា។ សម្រាប់​ស្បែក​គគ្រាត​គគ្រើម​ ទទួល​ស្គាល់​ថា​ក៏​​មាន​នារី​មួយ​ចំនួន​ចូល​ចិត្ត​ដែរ​ តែ​ភាគ​ច្រើន​​បើ​ជា​​បុរស​ដែល​មាន​​ស្បែក​ស្អាត នឹង​មាន​ភាព​ងាយ​​ស្រួល​ក្នុង​​ការ​ទាក់​​ភ្នែកត្រូវ​ចិត្ត​​គណៈ​កម្មការ​​នារី​ច្រើន​ជាង។ រឿង​សំខាន់​មួយ​ទៀត​នោះ​គឺ​ខ្យល់​ដង្ហើម​​និង​​ក្លិន​មាត់​​ត្រូវ​តែ​ស្រស់​ថ្លា តែ​ង​ខ្លួន​ឲ្យ​បាន​ស្អាត​បាត​គួរ​គយ​គន់ ឯការ​តែង​ខ្លួ​ន​បែប​ហ៊ីពី​នោះ​គួរ​​តែ​ហួស​សម័យ​​ហើយ គួរ​តែ​ផ្លាស់​មក​តែង​ខ្លួន​បែប​សុភាព​រាប​សា ​គួរ​ឲ្យ​ចង់​ទាក់​​ទងរាប់​អាន នោះ​ពិន្ទុ​អាច​នឹង​ត្រូវ​ធ្លាក់​មក​លើ​អ្នក​​បាន​យ៉ាង​ងាយ។
  5. មានអារម្មណ៍កំប្លែង៖ នារី​ភាគ​តិច​ណាស់​ដែល​ចូលចិត្ត​បុរស​ដែល​មានអារម្មណ៍​តាន​តឹង​​តប់​ប្រមល់​គ្រប់​ពេលវេលា កាន់​តែ​តាន​តឹ​ង​កាន់​តែ​ធ្វើ​ឲ្យ​នាង​ធុញ​ទ្រាន់។ នារី​​ចូល​ចិត្ត​បុរស​ដែល​មាន​អារម្មណ៍​​​កំប្លែង ព្រោះ​នឹង​ធ្វើ​ឲ្យ​​ជីវិត​នាង​​រីក​រាយ​ គ្មាន​ទុក្ខ​កង្វល់។ ចូរ​ញញឹម​ដាក់​នាង​បើ​លោក​ជា​មនុស្ស​ដែល​ពូកែ​ញញឹម ឫក​ពា​សុភាព​ ស្គាល់​កាលៈទេសៈ មិន​ថា​តែ​យក​ឈ្នះ​ចិត្ត​នាង​បាន​នោះ​ទេ ​តែ​ឈ្នះ​ទាំង​​មនុស្ស​ក្នុង​គ្រួសារ​នាង​បាន​យ៉ាង​ងាយ​ទៀត​​ផង។ រឿង​នេះ​គេ​បាន​ធ្វើ​ការ​ស្ទាប​ស្ទង់​យ៉ាង​ប្រាកដ​ប្រជារួច​មក​ហើយ​​ថា មាន៩នាក់​ក្នុង​ចំណោម​នារី​១០នាក់​ គិត​ដល់​​ភាព​សំខាន់​របស់​អារម្មណ៍​កំប្លែង​របស់​បុរស​ជា​រឿង​ដំបូង​។ ដូច្នោះ​សូម​ទុក​ភាព​ស្រស់​សង្ហា​មួយ​ឡែក​សិន​​ ហើយ​យក​ភាព​កំប្លុក​កំប្លែង​មក​​បន្ថែម​បរិយាកាស​ល្អៗ ដល់​មនុស្ស​ដែល​លោក​​គិត​ថា​ចង់​បាន​ជាសង្សារ។
  6. គិត​​ឲ្យបានច្បាស់និងពិចារណាឲ្យបានល្អិតល្អន់ជាមុនសិន៖ កុំ​ប្រញាប់​គិត​ថា​នាង​​​គឺ​ជា​​​នារី​ដែល​​លោក​ត្រូវ​ជ្រើស​រើស​យក​មក​​ធ្វើ​ជា​សង្សារ​ឲ្យ​សោះ បើ​​គ្រាន់​តែ​បាន​ចេញ​ដើរ​ទៅ​ដើរ​លេង​ខាង​ក្រៅ​ជាមួយ​គ្នា​​មិន​បាន​ប៉ុន្មាន​លើក​ផងនោះ​ ព្រោះ​វា​​អាច​ជា​ការ​រវើរវាយ​របស់​លោក​ទៅ​មួយ​គ្រា​ប៉ុណ្ណោះ។ ពេល​កំពុង​រវើ​រវាយ​នេះ​ហើយ​ ដែល​ធ្វើ​ឲ្យ​ភ្នែក​លោក​ស្រវាំង​មើល​អ្វី​ក៏​ឃើញ​ល្អ​ទាំង​អស់​ ហើយ​គិត​ថា​នាង​ពិត​ជា​មនុស្ស​​ក្នុង​ដួង​ចិត្ត​លោក​ប្រាកដណាស់។ សុំ​បញ្ជាក់​ម្តង​ទៀត​ថា ត្រូវ​ប្រើ​ពេល​វេលា​បន្តិច ​ដើម្បី​ឆ្លើយ​តប​នឹង​សំណួរ​ខ្លួន​ឯង​ឲ្យ​ច្បាស់​ក្នុង​ចិត្ត​សិន​ថា នារី​ម្នាក់​នេះ… ជា​នារី​ដែល​លោក​ស្រលាញ់​បំផុត​ហើយ​ឬ? នារី​ម្នាក់​នេះ… ជា​​អ្នក​​​ដែល​នឹង​ក្លាយ​ជាគូ​ជីវិត​របស់​លោក​មែន​ឬទេ? ហើយ​នារី​ម្នាក់​នេះ… ពិត​ជា​អ្នក​ដែល​នឹង​ត្រូវ​មក​ក្លាយ​ជាម្តាយ​របស់​កូន​លោក​មែន​ឬទេ?​ ប្រើ​ពេល​វេលា​ក្នុង​ការ​សម្រេចចិត្ត​ឲ្យ​បាន​យូរ​បន្តិច​​ មិន​ត្រូវ​​ចិត្ត​ក្តៅ​ប្រញាប់​ប្រញាល់​ជ្រុល​ពេក​នោះ​ទេ៕

Read Full Post »

សម័យ​មុន​មនុស្ស​ប្រុស​ជា​ភាគី ដែល​​ចាប់​ផ្តើម​ចែចង់​មនុស្ស​ស្រីមុន​​ តែ​យុគ​សម័យ​ថ្មី​នេះ​បាន​ផ្លាស់​​ប្តូរ​ទៅ​ហើយ​ បើ​មនុស្ស​ស្រី​ចាប់​ផ្តើម​​ចែ​ចង់​មនុស្ស​ប្រុស​មុន​ ក៏​គ្មាន​អ្វី​គួរ​ឲ្យ​ខាត​បង់​ដែរ​​ ហើយ​​ភាគ​ច្រើន​មាន​តែ​​ធ្វើ​ឲ្យ​មនុស្សប្រុស​​ត្រេក​អរ​ទៅ​វិញ​ទេ​ ដែល​ឃើញ​មនុស្ស​​ស្រី​ជា​អ្នក​ចាប់​ផ្តើម​ចែ​ចង់​គេ​​មុន​។ ដូច្នេះ​បើ​នរណា​ចង់​សាក​ល្បងចូល​ចែ​ចង់​មនុស្ស​ប្រុស​​ ក៏​សូម​អនុវត្ត​តាម​វិធី​ខាង​ក្រោម​នេះ​បាទ!^Q^

          . ​​ភាពស្រស់ស្អាត

          វិធី​ចែ​ចង់​​មនុស្ស​ប្រុស​​ យើង​ត្រូវ​មើល​ឃើញ​ស្អាត​ តែ​ក៏​មិន​ត្រូវ​តែ​ង​ខ្លួន​​ឲ្យ​ស៊ិច​ស៊ី​លេច​លើ​លេច​ក្រោម​ពេក​ដែរ​ គឺ​តែង​ឲ្យ​ឃើញ​​លក្ខណៈ​​ខ្លួនជា​របស់​ខ្លួន​ឯង រើស​សំពត់​អាវ​ណា​​ដែល​ស្លៀក​ពាក់​ស្រួល​​ មើល​​ទៅ​ឃើញ​ស្រស់​តាម​ធម្មជាតិ និង​ធ្វើ​ឲ្យ​ខ្លួន​ឯង​ជឿ​ទុក​ចិត្ត​។​

          . ផ្តើមសម្តែងកាយវិការចាប់អារម្មណ៍បែបមនុស្សស្រី

ពេល​ចែចង់​មនុស្ស​ប្រុស​ មិន​ត្រូវ​តក់​ក្រហល់ ​ឬ​សម្តែង​កាយ​វិការ​អ្វី ​ឲ្យ​ជ្រុល​ហួស​ហេតុ​ពេក​ទេ គឺ​ត្រូវ​ប្រើ​វិធី​បែបមនុស្ស​ស្រីៗ​ ដូច​ជា​​លួច​ចោល​កន្ទុយ​ភ្នែកសម្លឹង​ទៅ​គេ ​យ៉ាង​​ស្រទន់​​ឲ្យ​គេសង្កេត​​ដឹង​ខ្លួន​​ តែ​ក៏​មិន​គួរ​សម្លឹង​យូរ​ពេក​ដែរ ដើម្បី​ពញ្ញាក់​អារម្មណ៍​របស់​គេ​ឲ្យ​សង្ស័យ​​ថា យើង​​ចាប់​អារម្មណ៍​គេ​ឬ​មួយ​ក៏​អត់?

. ​រកចន្លោះពេល​​នៅម្នាក់ឯងដើម្បីបើកឱកាស

មនុស្ស​ប្រុស​​មិន​សូវ​ស្រួល​ចិត្ត​ប៉ុន្មាន​ទេ​ នៅ​ពេល​និយាយ​ជាមួយ​មនុស្ស​ស្រី​​ ដែល​នៅ​កណ្តាល​​ចំណោម​មិត្ត​ភក្តិ​ច្រើន​នាក់ ដូច្នោះ​យើង​ត្រូវ​រក​ឱកាស​​នៅ​ម្នាក់​ឯង​ខ្លះ ដើម្បី​បើក​ឱកាស​ឲ្យ​មនុស្ស​ប្រុស​ចូល​មក​ជជែក​ជាមួយ ហើយ​ពេល​ដែល​កំពុង​ជជែក​គ្នា​នោះ គួរ​តែ​នៅ​ឲ្យ​បាន​កៀក​គ្នា​បន្តិចដូ​ច​ជា អង្គុយ​កៅអី​ជាប់​គ្នា ដើម្បី​សាង​ភាព​ស្និទ្ធ​ស្នាល​និង​ភាព​ជា​គ្នា​ឯង​​ឲ្យ​បាន​ច្រើន។

​​.​ ឲ្យបុរសជាភាគីចែចង់យើងខ្លះ

នៅ​ពេល​អ្នក​ចាប់​ផ្តើម​សម្តែង​ឫកពា​ចាប់​អារម្មណ៍​ រួម​ទាំង​រក​ឱកាស​នៅ​ម្នាក់​ឯង​ដើម្បី​បើក​ឱកាស​​ឲ្យ​មនុស្ស​ប្រុស​ចូល​មក​ជជែក​ជាមួយហើយ​ អ្នក​គួរ​តែ​ទុក​ឲ្យ​គេ​ជាភាគី​ចែ​ចង់​យើង​ខ្លះ កុំ​ចែចង់​គេ​ឲ្យ​ម្ខាង​ឲ្យ​សោះ។

​. សិក្សាស្វែងយល់ចិត្តគ្នា

ក្រោយ​ពី​បាន​ជជែក​គ្នា​ហើយ ត្រូវ​​ប្រមើល​មើលថា​គេ​អាច​ចូលចុះ​នឹងអ្នក​ឬទេ? គេ​ជាមនុស្ស​ផ្តាច់​ការ​ ឬ​មាន​សេចក្តី​ប្រោសសន្តោស​ សុភាព​ ឲ្យ​កិត្តិយស​យើង បើ​ទទួល​បានអារម្មណ៍​​រីករាយ​​ក៏​ជជែក​ត​ទៅទៀត តែ​បើ​ចាប់​ផ្តើម​តាន​តឹង​ក្នុង​ចិត្ត​ គិត​ថា​គេ​មិន​មែន​ជា​លក្ខណៈ​របស់​មនុស្ស​ប្រុស​ដែល​អ្នក​ចូលចិត្ត អ្នក​ត្រូវ​សុំ​ខ្លួន​ដើរ​ចេញ​យ៉ាង​សុភាពៗ។

. វិធីសាស្ត្រផ្សេងទៀតសម្រាប់ចែចង់មនុស្សប្រុស

  • និយាយ​បែបសប្បាយៗ សុភាព​រម្យទម និង​ឈ្លាស​វៃ​ មិន​ត្រូវ​រញីរញ័រ និយាយ​តតាក់​តតុប។
  • សម្លឹង​ចំណុច​ល្អ​របស់​គេ ហើយ​និយាយសរសើរ​​ចំណុច​ល្អ​នោះ ដោយ​ភាព​ស្មោះ​ត្រង់។

***យ៉ាង​ម៉េច​ហើយ?… បើ​រក​សង្សារ​បា​ន​ដោយ​វិធី​ទាំង​នេះ កុំ​ភ្លេច​អញ្ជើញ​ខ្ញុំ​ញ៉ាំ​ការ​ផង​ណ៎ា!^^​

Read Full Post »

១​មនុស្ស​ប្រុស​ប្រៀប​ដូច​ការ​ឃោសនា… សម្តី​នោះ ជឿ​មិន​បាន​ទេ!      

២​​មនុស្ស​ប្រុស​ប្រៀប​ដូច​កាហ្វេ… ​ដែល​​ល្អ​បំផុត​​ហើយ​​ថ្លៃ មានរស​ជាតិ​ស្រាល​ស្រទន់​ ជក់​    អណ្តាត​​ជាប់​មាត់​ កក់​ក្តៅ​ គ្រាប់​ស្អាតរឹង​មាំ​ និង​ធ្វើ​ឲ្យ​អ្នក​បញ្ឈរ​​ភ្នែក​​ពេញ​មួយ​យប់។

៣​​មនុស្ស​ប្រុស​ប្រៀប​ដូច​កុំ​ព្យូ​ទ័រ… ពិបាក​យល់ហើយ​ ​ នៅ​គ្មាន​មេម៉ូរី(memory)​​សម្រាប់​ផ្ទុក​​ការ​ចង​ចាំ​បាន​គ្រប់​គ្រាន់ទៀត​។

៤​​មនុស្ស​ប្រុស​ប្រៀប​ដូច​ទូ​ទឹក​កក​… ទូ​ទឹក​កក​ដែល​ពោរ​ពេញ​ទៅ​ដោយ​ស្រា​បៀរ​ ហើយ​អ្នក​ក៏​អាច​ផឹក​វា​បានគ្រប់​ពេល​។

៥​មនុស្ស​ប្រុស​ប្រៀប​ដូច​​ម៉ាស៊ីន​ថត​ចម្លង… អ្នក​ត្រូវ​ការ​ឲ្យ​វា​ថត​ចម្លង​ឯក​សារ​ បង្កើត​​កូន​ឯកសារ​​រាប់​រយ​ទៀត វា​ក៏​ធ្វើ​បាន​តែ​ប៉ុណ្ណេះ​ឯង។

៦​​មនុស្ស​ប្រុស​ប្រៀប​ដូច​ផ្លែ​ចេក​… កាន់​តែ​ចាស់​ប៉ុណ្ណា ​កាន់​តែ​ទន់​ភ្លន់​ផ្អែម​ល្ហែម​ប៉ុណ្ណោះ​​។

៧​មនុស្ស​ប្រុស​ប្រៀប​ដូច​​គណនេយ្យ​ធនាគារ​… បើ​គ្មាន​លុយ​ច្រើន​គ្រប់​គ្រាន់ ​វា​ក៏​មិន​ឲ្យ​ការ​ប្រាក់​​ ​និង​ ចំណាប់​អារម្មណ៍ពី​នរណា​ឡើយ​។

៨​​មនុស្ស​ប្រុស​ប្រៀប​ដូច​មួកកង់​ប្រណាំង​… មាន​ប្រយោជន៍តែ​ក្នុង​​​ពេលតាន​​​តឹង​​ ឬ​​មិន​អ៊ីចឹង​ក៏​មើល​ទៅដូច​ជា​ល្ងីល្ងើ​ពេក​ហើយ។

៩​​មនុស្ស​ប្រុស​ប្រៀប​ដូច​ព្យុះ​ទឹក​កក​… ​អ្នក​នឹង​គ្មាន​ពេល​ដឹង​ឡើយ​ថា​ វា​​​នឹង​មក​ពេល​ណា ហើយ​នៅ​យូរ​ប៉ុណ្ណា ​និង​មិន​ថា​តែ​ធ្ងន់​ធ្ងរ​ដល់​ថ្នាក់​ណាក៏​ដោយ​។

១០​មនុស្ស​ប្រុស​ប្រៀប​ដូច​​រថយន្ត​ជជុះ​… ទាំង​ងាយ​ស្រួល​ទិញ តម្លៃ​ថោក តោក​យ៉ាក​ និង​ជឿ​ទុក​ចិត្ត​​មិន​បាន។

១១​​មនុស្ស​ប្រុស​ប្រៀប​ដូច​ថ្ងៃ​ឈប់​សម្រាក​… ទោះ​ឈប់​យូរ​ប៉ុណ្ណា​ ក៏មើល​​មិន​ឃើញ​​ថា​​យូរ​​គ្រប់​គ្រាន់​​សម្រាប់​ឈប់​។

១២​មនុស្ស​ប្រុស​ប្រៀប​ដូច​ការ​ធ្វើ​នយោបាយ… ប្រើ​ពេល​វេលា​យូរណាស់​​ទម្រាំ​តែ​បាន​ធំធាត់​ខ្ពស់​មុខ​ខ្ពស់​មាត់​តាម​ដែល​ខ្លួន​​ចង់។

១៣​មនុស្ស​ប្រុស​ប្រៀប​ដូច​ស្បែក​ជើង​កែង​ចោត​… ងាយ​ស្រួល​ក្នុង​ការ​ប្រើ ​បើ​រាង​​អ្នក​នៅ​ខ្ញង់​​ នៅ​ពាក់​វា​បាន។

១៤​​មនុស្ស​ប្រុស​ប្រៀប​ដូច​​​ជោគ​ជតា​រាសី​… ដែល​ចាំប្រាប់​​អ្នក​ថាគួរ​​ធ្វើ​យ៉ាងណា ហើយ​​ក៏​ខុស​តែ​រហូត។

១៥​មនុស្ស​ប្រុស​ប្រៀប​ដូច​​​សភាព​ទឹក​ដី​ភ្លៀង​ខ្យល់​… គ្មាន​អ្វី​អាច​មក​ផ្លាស់​ប្រែ​វា​បាន​ទេ។

១៦​​មនុស្ស​ប្រុស​ប្រៀប​ដូច​ម៉ាស៊ីន​ទឹក​ក្រឡុក… អ្នក​ចង់​បាន​វា​ទាំង​ដែល​មិន​ដឹង​​​ពី​​​ហេតុ​ផល​ថា​​ត្រូវ​ការ​ដើម្បី​អ្វី?

១៧​មនុស្ស​ប្រុស​ប្រៀប​ដូច​ស៊ីម៉ងត៍​… ក្រោយ​ពី​ចាក់​បូក​រួច​ហើយ​ ក៏​ត្រូវ​រង់​ចាំ​​​ស្ទើរ​មួយ​ជាតិ​ទម្រាំ​តែ​វា​រឹង។

១៨​មនុស្ស​ប្រុស​ប្រៀប​ដូច​ស្ករ​សូកូឡា… ផ្អែម​ទន់​ជាប់​មាត់​​ ហើយ​ក៏​ស្ទុះ​ត្របាក់​​មក​​ត្រង់​ចង្កេះ​អ្នក​តែ​ម្តង។

១៩​មនុស្ស​ប្រុស​ប្រៀប​ដូច​​កំទេច​ដែក… ក្តៅ​​ជាប់​ជានិច្ច​ហើយ​ថែម​ទាំង​នៅ​ក្នុង​ក្បាល​របស់​អ្នក​ជាប់​រហូត។

២០​មនុស្ស​ប្រុស​ប្រៀប​ដូច​ម៉ាស៊ីន​កាត់​ស្មៅ​… ​បើ​អ្នក​មិន​អូស​វា​ទៅ​ណា​មក​ណា​ទេ​ អ្នក​ប្រាកដ​ជា​ត្រូវ​ឡើង​ជិះ​លើ​វា​ហើយ។

២១​​មនុស្ស​ប្រុស​ប្រៀប​ដូច​ភ្នំ​ភ្លើង​ផ្ទុះ… សប្បាយ​ក្នុង​ការ​មើល​ តែក៏​​មិន​មែន​ទាំង​អស់​ដែរ​!

២២​​មនុស្ស​ប្រុស​ប្រៀប​ដូច​ម៉ាស្ការ៉ា(ថ្នាំ​លាប​រោម​ភ្នែក)… ពួក​វានឹង​​ខ្ទាត​ខ្ចាយ​គ្រប់​ពេល​ដែល​អ្នក​កម្រើក​។

២៣​មនុស្ស​ប្រុស​ប្រៀប​ដូច​សំពត់​មីនី​ខ្លី​… បើ​អ្នក​មិន​ប្រយ័ត្ន​វា​នឹង​រំកិល​ឡើង​បន្តិច​ម្តង​ៗ​​ទៅ​លើ​ភ្លៅ​អ្នក​។

២៤​មនុស្ស​ប្រុស​ប្រៀប​ដូច​មី​កញ្ចប់​… នៅ​តែ​ក្នុង​ទឹក​ក្តៅៗ​​ គ្មាន​រសជាតិ​​ ថែម​ទាំង​​​ត្រូវ​ការ​គ្រឿង​​ផ្សំ​​ច្រើន​​បំផុត​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​។​

២៥​​មនុស្ស​ប្រុស​ប្រៀប​ដូច​កន្លែង​ចត​រថយន្ត​… កន្លែង​ណា​ល្អ​ៗ​ក៏​មាន​គេ​ចត​រួច​ទៅ​ហើយ​ កន្លែង​​ដែល​នៅ​សល់​ក៏​តូច​ចង្អៀត​ ឬ​បើ​មិន​ដូច្នោះ​ក៏​គ្មាន​កន្លែងណា​គួរឲ្យ​ចាប់​អារម្មណ៍​សោះ​ឡើយ!

Read Full Post »

  1. មនុស្ស​ស្រី​មិន​ចូលចិត្ត​បុរស…​​ ដែលចូល​ចិត្ត​សម្តែង​ភាព​ទន់​ជ្រាយ​ មើល​ទៅ​មិន​រឹងប៉ឹង​​ដូច​ជា​​​យំ​ជាដើម។
  2. មនុស្ស​ស្រី​មិន​ចូល​ចិត្ត​បុរស​… ដែល​ធ្វើ​ខ្លួន​ដូ​ច​កូន​ក្មេង ភ្លីភ្លើ រក​តែ​រឿង​ឈ្លោះ​ គ្មាន​ហេតុ​ផល​ ឬ​រំអួយ​ហួស​ហេតុពេក។
  3. ​មនុស្ស​ស្រី​មិន​ចូល​ចិត្ត​បុរស…​ ដែល​ចូលចិត្ត​និយាយ​សម្តី​ផ្អែម​ល្ហែម​គ្រប់​ពេល​វេលា វា​មិន​បាន​ធ្វើ​ឲ្យ​ពួក​នាង​លង់​ស្នេហ៍​ទេ​ តែ​វា​ធ្វើ​ឲ្យ​រំខាន​ច្រើន​ជាង។
  4. ​មនុស្ស​ស្រី​មិន​ចូលចិត្ត​បុរស…​​ ដែល​និយាយ​កុហក​ មិន​គោរព​សន្យា និយាយ​ហើយ​ធ្វើ​មិន​បាន បើ​អ៊ីចឹង​ដដែល​​កុំ​និយាយ​ល្អ​ជាង។
  5. ​​មនុស្ស​ស្រី​មិន​ចូលចិត្ត​បុរស…​ ដែល​​ពូកែ​ខឹង​​ ប្រើ​អារម្មណ៍​ឲ្យ​ដឹក​ច្រមុះ រអ៊ូ​រ​ទាំ​ច្រើន​ និង​ចូល​ចិត្ត​ឡូឡា។
  6. ​ជួន​កាល​មនុស្ស​​​ស្រី​​​ក៏​មិន​ចូលចិត្ត​បុរស…​​​ ដែល​​យក​ចិត្ត​ទឹក​ទុក​​ដាក់​ចំពោះ​​នាង​ជ្រុល​ពេក​​ អ្វី​​​ដែល​ធ្វើ​​ទៅ​​​ហួស​ហេតុ​​ក៏​​លែង​សំខាន់​និង​គ្មាន​តម្លៃ។
  7. ​​ជួន​កាល​មនុស្ស​ស្រី​ក៏​មិន​ចូលចិត្ត​បុរស…​​ ដែល​​ចូលចិត្ត​និយាយ​សរសើរ​ ឬ​​​លើក​បញ្ជោរ​ហួស​ហេតុ​​ ដែល​ទង្វើ​បែប​នេះ​​​​​ធ្វើ​ឲ្យ​នារី​គិត​ថា​​ខ្លួន​នាង​គ្មាន​តម្លៃ។
  8. ​ជួន​កាល​មនុស្ស​ស្រី​ក៏​មិន​ចូល​ចិត្ត​បុរស…​​ ដែល​​ចូលចិត្ត​សួរ​ថានឹក​ឬ​ទេ? បើ​ត្រូវ​​និយាយ​ នាង​នឹង​​និយាយ​ដោយ​ខ្លួន​​ឯង​ មិន​ចាំ​បាច់​ប្រាប់​ទេ​។
  9. ​​ជួន​កាល​​មនុស្ស​ស្រី​ក៏​មិន​ចូល​ចិត្ត​​បុរស…​​ ដែល​​ចូល​ចិត្ត​ធ្វើ​ខ្លួន​ជា​ម្ចាស់​លើ​ខ្លួន​នាង​ពេក ព្រោះ​​វា​​ធ្វើ​ឲ្យ​​​ទទួល​អារម្មណ៍​ថា​គ្មាន​សេរី​ភាព​ និង​​តាន​​តឹង​​​ក្នុង​ទ្រូង​គ្រប់​ពេល​​។
  10. ​​ជួន​កាល​មនុស្ស​ស្រី​ក៏​មិន​ចូល​ចិត្ត​បុរស…​​ ដែល​ចូល​ចិត្ត​និយាយ​ថា​​ស្រលាញ់​នាង​គ្រប់​ពេល​វេលា​ពេក ​ព្រោះ​​វា​ធ្វើ​ឲ្យ​គ្មាន​តម្លៃ។
  11. ​​ជួន​កាល​មនុស្ស​ស្រី​ក៏​មិន​ចូល​ចិត្ត​បុរស…​​ ​ដែលចូល​ចិត្ត​​ធ្វើ​ខ្លួនរ៉ូមែន​ទិក​គ្រប់​ពេល​វេលា​​​​​ ​ព្រោះ​​​​វា​ធ្វើ​ឲ្យ​ឆាប់​ធុញ​ទ្រាន់​​​ ​ផ្អែម​ព្រឹក​ផ្អែម​ល្ងាច​​​​​ ​ផ្អែម​ទាល់​តែ​​ខ្ពើម​រអើម​គ្នា​ទៅវិញ​ទៅ​មក។
  12. ​​ជួន​កាល​មនុស្ស​ស្រី​ក៏​មិន​ចូល​ចិត្ត​បុរស…​​ ដែល​ចូល​ចិត្ត​ដើរ​តាម​គ្រប់​ជំហាន​​ ​ ព្រោះ​វា​គួរ​ឲ្យ​រំខាន​ណាស់។
  13. ​​ជួន​កាល​មនុស្ស​ស្រី​ក៏​មិន​ចូល​ចិត្ត​​បុរស…​​ ដែល​ចូលចិត្ត​អួត​តម្កើង​ខ្លួនឯង ​ធ្វើ​មើល​តែ​ខ្លួន​ឯង​ហ្នឹង​ពូកែ​ណាស់​​ បើ​មិន​ខ្មេះ​ទេ​កុំ​ព្រុស​​ប្រសើរ​ជាង។

Read Full Post »

  1. ជា​ការ​ពិត​នោះ​ ហ្គេហ៍​​​មិន​ចូល​ចិត្ត​ទៅ​​រវីរវល់​នឹង​បុរស ​​​​ដែល​ហៅ​ថា​manចំ​តួ​នោះ​ទេ​ ​ទោះ​​បី​ជា​មាន​មុខ​មាត់​ស្រស់​សង្ហា​យ៉ាង​ណា​ក៏​ដោយ​ យ៉ាង​ច្រើន​គ្រាន់​តែ​​​លួចនឹក​​​ជាប់​ចិត្ត​បន្តិច​បន្តួច​ប៉ុណ្ណោះ​ តែ​ក៏​មិន​​ដល់​ថ្នាក់​​ចង់​យក​មក​ទុក​បន្ត​ពូជ​​ដែរ​ គឺ​គ្រាន់​តែ​​បាន​​មក​​ថ្នាក់​ថ្នម​បន្តិច​ក៏​គ្រប់​គ្រាន់។
  2. ហ្គេហ៍ក៏​​មិន​បាន​គិត​ចង់​យក​មនុស្ស​ប្រុស​ទាំង​អស់​មក​ធ្វើ​ជា​កម្មសិទ្ធិ​ផ្ទាល់​​ខ្លួន​ដែរ សូម​​មេត្តា​​ឆ្លុះ​កញ្ចក់​មើល​ខ្លួន​ឯង​សិនថា ​មុខ​មាត់​រាង​រៅ​ប៉ុណ្ណេះ​​​សម​ល្មម​នឹង​អាច​ឲ្យ​ខ្លួន​គិត​បែប​នេះ​​បាន​ឬ​ទេ។​
  3. ហ្គេហ៍​ដែល​ចូល​ចិត្ត​ទៅ​រញ៉េ​រញ៉ៃ​ ជាមួយ​​មនុស្ស​​ប្រុស​​ពិតៗ​ក៏​មាន​មែន តែ​ថា​បើ​មុខ​មាត់​​មិន​​ស្រស់​សង្ហា​នោះ​ ​​​ក៏​គ្មាន​នរណា​ទៅ​រវីរវល់​ជាមួយ​ដែរ។
  4. ហ្គេហ៍​ល្អ​ៗ​ក៏​មាន ហ្គេហ៍​អាក្រក់​ៗ​ក៏​មិន​ខ្វះ បើ​លោក​អ្នក​សំណាង​អាក្រក់​ទៅ​ជួប​ហ្គេហ៍​ខិល​ខូច ក៏​កុំ​ប្រញាប់​សន្និដ្ឋាន​ថា ហ្គេហ៍​ទាំង​អស់​សុទ្ធ​តែ​អាក្រក់អី។
  5. ផ្អែក​តាម​ខ​​​ទី៤៖ បើ​និយាយ​ពី​មនុស្ស​ប្រុស​ល្អៗ​ ពិបាក​​រក​​ជាង​ហ្គេហ៍​ទៅ​ទៀត!
  6. បុរស​ពិត​​ដែល​​​​ចូលចិត្ត​និយាយ​ថា ហ្គេហ៍​គឺ​ជា​​រឿង​​​​​ខុស​ប្រក្រតី​​​របស់​​​ធម្មជាតិ​… ចុះ​មនុស្ស​ប្រុស​​ដែល​ក្រពុល​មុខ​ជាមួយ​ឆ្កែ ធ្វើ​អីៗ​ជាមួយ​គោ ចូលចិត្ត​មើល​មនុស្ស​ស្រី​មាន​​អីៗ​ជាមួយ​សត្វ ឬ​​ចូល​ចិត្ត​រួម​ភេទ​ជាមួយ​កូន​ក្មេង… ទាំង​នេះ​ហៅ​ថា​អ្វី?
  7. ជឿចុះថា មនុស្ស​ប្រុស​ពេញ​អង្គ​ជាង​៥០%​ ក៏​ធ្លាប់​គិត​ចង់​​​សាក​ល្បង​មាន​សម្ព័ន្ធ​ផ្លូវ​ភេទ​ជាមួយ​មនុស្ស​ប្រុស​ដូច​គ្នា​ដែរ គ្រាន់​តែ​មិន​ហ៊ាន​ប៉ុណ្ណោះ។
  8. ហ្គេហ៍​នៅ​គ្រប់​​ស្ថាប័ន​ការងារ​ ទាហាន​ ប៉ូលីស​ អ្នក​នយោបាយ​… សុទ្ធ​តែ​មាន​សមត្ថភាព​ធ្វើ​ការ​នៅ​ក្នុង​ស្ថាប័ន​របស់​ខ្លួន ​ដោយ​មិន​ធ្វើ​ឲ្យ​​បាត់​បង់​ប្រព័ន្ធ​គ្រប់​គ្រង ព្រោះ​គេ​ក៏​មាន​ខួរ​ក្បាល​គិត​​ដូច​​បុរស​ទូទៅ​ដែរ ដូច្នេះបើ​​​មើល​មនុស្ស​សូម​ឲ្យ​មើលលើ​​​លទ្ធផល​ការងារ​ តែ​កុំ​មើល​នឹង​រស​និយម​របស់​គេ​ថា​ចូលចិត្ត​បែប​ណា។
  9. ​មនុស្ស​ប្រុស​មិន​មែន​ជា​អ្នក​បង្កើត​លោក​​នោះ​ទេ ​ដូច្នេះ​សូម​កុំ​គិត​ថា​ខ្លួន​ឯង​សុទ្ធ​តែ​ត្រូវ​ទាំង​អស់​នោះ។
  10. មនុស្ស​​គ្រាន់​តែ​ជា​ផ្នែក​មួយ​របស់​ធម្មជាតិ​ប៉ុណ្ណោះ។ នៅ​លើ​លោក​នេះ​គ្មាន​អ្វី​ដែលកើត​មក​​ខុស​ពី​ធម្មជាតិ​​​ទេ​ គ្រប់​យ៉ាងសុទ្ធ​តែ​ធម្មជាតិ​​ជា​អ្នក​សាង​ឡើង​មក​ទាំង​អស់។
  11. បុរស​ពិត​ចូល​ចិត្ត​និយាយ​ថា ស្តាយ​ប្រដាប់​ ទាំង​ដែល​អ្នក​និយាយ​មួយ​ចំនួន​ គ្មាន​ឱកាស​នឹង​បាន​ប្រើ​ផង(ព្រោះ​មុខ​ពិកា​រ​ មិន​គ្រប់​សម្បទា រហូត​គ្មាន​គេ​យក៍!)។
  12. បុរស​ពិត​ចូល​ចិត្ត​សរុប​យក​ថា ហ្គេហ៍​និង​ខ្ទើយ​ជាពួក​តែ​មួយដូច​គ្នា​ទាំង​អស់… បើ​អ៊ីចឹង​យើង​ក៏​អាច​​និយាយ​រួម​​ដែរ​ថា មនុស្ស​ប្រុស​ព្រាន​​ដូរ​ស្រី​មិន​រើស​មុខ​ និង​ មនុស្ស​ប្រុស​ដទៃៗ​ទៀត​ ក៏​ដូច​តែ​គ្នា​ហ្នឹង!
  13. ហ្គេហ៍​យក​មនុស្ស​ស្រីពេល​ណា​​ក៏​បានដូច​តែ​គ្នា គ្រាន់​តែ​មិនគិត​​ចង់​យក​ប៉ុណ្ណោះ។
  14. ធម្មជាតិ​មិន​បាន​កំណត់​ថា ភេទ​​ឈ្មោល​គ្រប់​ក្បាល​ សុទ្ធ​តែ​ត្រូវ​បន្ត​ពូជ​ជាមួយភេទ​​ញី​ទាំង​អស់​នោះ​ទេ​ ព្រោះ​តាម​ធម្មតាភេទ​ញី ​​គឺ​ជាអ្នក​រើស​គូ​តាម​ធម្មជាតិដោយ​ខ្លួន​ឯង​ ​(ឧស្សាហ៍​មើល​នាទីឯកសារ​អំពី​ជីវិត​សត្វផង​ណ៎ា!)។
  15. គួរ​ឲ្យ​​ចង់​សើច​ដែរ ​ដែល​មាន​មនុស្សខ្លះ​​គិត​ថា ហ្គេហ៍​គឺ​ជា​មេរោគ​មួយ​ប្រភេទ​ ដែល​អាច​ ​ព្យាបាល​ឲ្យ​ជា​បាន… បើ​រឿង​បែប​នេះ​អាច​ព្យាបាល​បានមែន​… នៅ​លើ​លោក​នេះ​ក៏​គួរ​តែ​អាច​​ព្យាបាល​​​​ ​ឧក្រិដ្ឋជន​​ឲ្យ​ក្លាយ​ជា​មនុស្ស​ល្អ​បាន​ដែរហើយ​ ហើយ​​ពិភព​លោក​នេះ ​ក៏​ប្រហែល​ជា​មាន​តែ​រឿងស្ងប់​​សុខ​​ប៉ុណ្ណោះ។
  16. ការ​សម្តែង​អាកប្បកិរិយា​រើស​អើង​ហ្គេហ៍​ មិន​បាន​​ធ្វើ​ឲ្យ​​បុរស​ពិត​ម្នាក់​ ​មើល​ទៅ​កាន់​តែ​​មាន​លក្ខណៈ​ជា​មនុស្ស​ប្រុស​​​​ថែម​ទៀត​នោះ​ទេ។
  17. ផ្អែក​តាម​ខ១៦៖ វា​ក៏​មិន​បាន​​ធ្វើ​ឲ្យ​នារី​ទាំង​ឡាយ​​កាន់​តែ​ពេញ​ចិត្ត​នោះ​ដែរ!

Read Full Post »

  1. មនុស្ស​ស្រី​​ មិ​ន​ដែល​ចេះ​​​​អស់​​ចិត្តនឹង​​អ្វី​ដោយ​ងាយ​ៗ​នោះ​ទេ។ បើ​នាង​ខឹងនឹង​សង្សារ​ហើយ​ នាង​ត្រូវ​តែ​ធ្វើ​ង៉ក់​ងរ​​ឲ្យ​សង្សារ​តាម​អង្វរ​ តាម​លួង​លោម​ តាម​យក​ចិត្ត​ដូច​កូន​​ក្មេង​មិន​ទាន់​លែង​បៅ​ដោះ។
  2. មនុស្ស​ស្រី​ ចង់​គ្រប់​គ្រង​ និង ​ត្រួត​ត្រា​​សង្សារ​របស់​ខ្លួន​ជានិច្ច។ ​នាង​ស្ទើរ​តែ​ចង់​ឲ្យ​សង្សារ​​របស់​ខ្លួន​សរសេរ​កាល​វិភាគ​ប្រាប់​នាង​គ្រប់​វិនាទី​ទៅ​ហើយ​ ថា​ម៉ោង​នេះ​ទៅ​ណា​ ម៉ោង​នោះ​ធ្វើ​អី​ នៅ​កន្លែង​ណា​ ជាមួយ​នរណា…។
  3. មនុស្ស​ស្រី​ពូកែ​ប្រចណ្ឌ​ និង​ ចូល​ចិត្ត​សម្តែង​ភាព​ជា​ម្ចាស់ ​លើ​​បុរស​​ដែល​ខ្លួន​ស្រឡាញ់។ បើ​ឲ្យ​តែ​ឃើញ​សង្សារ​ដើរ​ជាមួយ​ស្រី​ផ្សេង​ យក​ចិត្ត​ទុក​ដាក់​នឹង​អ្នក​ផ្សេង​ ទោះ​ជា​នរណា​ក៏​ដោយ ប្អូន​ស្រី​បង្កើត​ក៏​ដោយ ក៏​នាង​រក​រឿង​ឈ្លោះ​ និង​ ​សួរ​មុខ​សួរ​ក្រោយ​មិន​ចប់​មិន​ហើយ​ទេ។
  4. មនុស្ស​ស្រី​ចូល​ចិត្ត​ប្រើ​អារម្មណ៍​​ដោះ​ស្រាយ​បញ្ហា។ អ្នក​ខ្លះ​នៅ​សុខៗ​ក៏​យំ​ឲ្យ​សង្សារ​អាណិត​​។​ ឯ​ខ្លះទៀត​​ស្រែក​ជំទាល​ផ្អើល​គេ​ទាំង​កណ្តាល​ផ្សារក៏​មាន​។
  5. មនុស្ស​ស្រី​ចូលចិត្ត​ដេក​សង្ឃឹម​លើ​សង្សារ។ អ្នក​ខ្លះ​ត្រូវ​ការ​តែបុរស​ដែល​ល្អ​ឥត​ខ្ចោះ​ ស្រស់​សង្ហា​ មាន​លុយ​មាន​ឡាន មាន​ការងារ​ល្អ​ធ្វើ មាន​ប្រាក់​ខែ​ខ្ពស់​ រួម​ទាំង​មាន​ទំនួល​ខុស​ត្រូវ​ក្នុង​ជីវិត​គូ​ស្រករ។
  6. មនុស្ស​ស្រី​ចូលចិត្ត​លួច​យក​ឥស្សរភាព​ពី​មនុស្ស​ប្រុស។​ ភាគ​ច្រើន​នៃ​មនុស្ស​ស្រី​ចូល​ចិត្ត​​ទាម​​ទារ​​ពេល​វេលា ត្រូវ​ការ​ចំណាប់​​អារម្មណ៍ និង​ការ​យល់​ចិត្ត​ពី​មនុស្ស​ប្រុស​ដែល​​ជាសង្សារ​ខ្លួន។
  7. មនុស្ស​ស្រី​រឿង​ច្រើន​ណាស់ រឿង​តូចក៏​ក្លាយ​ជា​រឿង​ធំ​បាន​ដែរ។ ទាំង​និស្ស័យ​ ទាំង​​ការ​និយាយ​​ស្តី គឺពួក​​ស្រីៗ​ចូលចិត្ត​និយាយ​​តែ​រឿង​គ្មាន​ប្រយោជន៍ ​និង​ចូលចិត្ត​​និន្ទា​ឈ្នានីស​និយាយ​ដើម​គេ​ឯង។ ស្រីៗ​ភាគ​ច្រើន​រញ៉ាំរញ៉ូវ កិក​កុក​ច្រើន​ និយាយ​មិន​សូវ​ស្តាប់​គ្នា​ទេ គួរ​ឲ្យ​រំខាន​និង​​ធុញ​ទ្រាន់បំផុត។

Read Full Post »

មិន​មែន​ជា​រឿង​ងាយ​ទេ ​ដែល​មក​ឲ្យ​ឪពុក​ម្តាយ​ព្រម​ទទួល​ស្គាល់ ​នូវភាព​​​ច្រឡូក​ច្រឡំ​ខាង​​ផ្លូវ​ភេទ​របស់​កូនខ្លួន​ឯង​​​។ ពិសេស​សម្រាប់​កូន​ ដែល​ស្ថិត​នៅ​ក្នុង​វ័យ​១២​ឆ្នាំឡើង​ទៅហើយ ស្រាប់​តែ​​​មាន​លក្ខណៈ​​ភេទ​​ខុស​ប្រក្រតី​បែប​នេះកើត​ឡើង ពិត​ជា​មានការ​ពិបាក​ណាស់​ក្នុង​ការ​អូស​ទាញ​ពួក​គេ​មក​វិញ បើ​ទោះ​​ជាគ្រួសារ​ខ្លះ ​ប្រឹង​ស្រែក​ប្រកាស​ប្រាប់​គេ​ឯង​ថា «យើង​ទទួល​យក​បាន​!» ក៏​ដោយ។

          តាម​សម្តី​របស់​អ្នក​សង្គម​វិទ្យា​ម្នាក់​បាន​ណែនាំ​ថា ផ្លូវ​ដែល​ល្អ​បំផុត​នោះ​គឺ​ឪពុក​ម្តាយ​ត្រូវ​ព្រម​​ទទួល​យក​នូវ​អ្វី​ដែល​កូន​របស់​ខ្លួន​មាន សម្លឹង​ឲ្យ​បាន​ឆ្ងាយ​គិត​ឲ្យ​បាន​វែង គេ​អាច​នឹង​ត្រូវចាក់​ពុម្ព​មក​បែប​នេះ​យូរ​មក​ហើយ ព្រោះ​​យ៉ាង​ណា​គេ​ក៏​ជា​កូន​របស់​យើង ប៉ុន្តែ​​បើនៅ​តែ​គិត​ថាពិបាក​នឹង​ធ្វើ​ចិត្ត​ទទួល​យក​នោះ ក៏​សុំ​តែ​ត្រឹម​​រក្សា​សម្ព័ន្ធ​ភាព​រវាង​គ្នា​និង​គ្នា​ឲ្យ​គង់​វង្ស​នៅ​ដដែល​​សិន​ ព្រោះ​សេចក្តី​ស្រឡាញ់​​​របស់​ឪពុក​ម្តាយ​នៅ​តែ​ជា​ឱសថ​ទិព្វ​ សម្រាប់​ព្យាបាល​ជំងឺ​របស់​កូន បាន​​​គ្រប់​ស្ថានការណ៍​ទាំង​​អស់។

          ឪពុក​ម្តាយ​មិន​គួរ​កាត់​កាល់​បំភ្លេច​ចោល​ទំនាក់​ទំនង​ល្អៗ​នេះ​ចេញ​ទេ គឺ​ត្រូវឲ្យ​​គិត​សិន​ថា​ទោះ​យ៉ាង​ណា​​ក៏​យើង​នៅ​តែ​អាច​មើល​ថែ​រក្សា​គ្នា​បាន ព្យាយាម​បង្រៀន​គេ​ឲ្យ​ក្លាយ​ជា​មនុស្ស​ល្អ​ដូច​ដើម ត្រូវ​ជឿ​ថា​ទោះ​បី​ជា​គេ​ក្លាយ​ទៅ​ជា​បែប​នេះ(សុំ​កុំ​បង្គាប់​កូន​ឲ្យ​«ជ្រើសរើស» ព្រោះ​នោះ​មាន​ន័យ​ថា អ្វី​ដែល​កូន​កំពុង​មាន​នោះ ជា​រឿង​មិន​ល្អ។ នេះ​ជា​កំហុស​ឆ្គង​មួយ​ដ៏​ធំ!) គេ​ក៏​អាច​កសាង​​ខ្លួន​ដើម្បី​ឲ្យ​មាន​​ប្រយោជន៍​​ដល់​សង្គមបានមិន​ចាញ់​អ្នក​ដទៃៗ​ទៀត​ឡើយ។

ទស្សនគតិ​និង​សម្ព័ន្ធភាព​ដ៏​ល្អ​បែប​នេះ អាច​ជា​ទឹក​អម្រឹត​និង​ឱសថ​ទិព្វដ៏​វិសេស ដែល​អាច​ជួយ​ឲ្យ​កូន​មាន​សេច​ក្តី​សុខ​និង​ទំនុក​ចិត្តកាន់​តែ​ខ្លាំង​ឡើង​ ព្រោះ​គេ​អាច​នឹង​គិត​ថា យ៉ាង​ហោច​ណាស់​ក៏​នៅ​មាន​ឪពុក​ម្តាយ​និង​គ្រួសារ​ដែល​យល់ចិត្ត​​ ​និង​ទទួល​ស្គាល់​ភាព​ជា​មនុស្ស​ម្នាក់​របស់​គេ។ នេះ​ក៏​ចូល​មក​ដល់​តួនាទី​ផ្ទាល់​របស់​ឪពុក​ម្តាយ​ហើយ ថា​គួរ​ប្រើ​វិធី​បែប​ណាដើម្បី​ជួយ​ឬ​និយាយ​ប្រាប់​កូន​ឲ្យ​យល់​ថា គេ​នឹង​រស់​នៅ​ក្នុង​សង្គម​ឲ្យ​មាន​សេច​ក្តី​សុខ​បែបណា… ដូច​ជា​រៀនប្រើ​​ភាសាទឹក​ឃ្មុំ​និយាយ​ប្រាប់​​​គេបណ្តើរៗ​ឲ្យ​ដឹង​ ស្គាល់​ និង​យល់​កាន់​តែ​ច្បាស់។

ឧទាហរណ៍​ថា បើ​កូន​នៅ​តែ​យ៉ាង​នេះ​​ កូន​នឹង​ត្រូវ​អ្នក​ដទៃ​មាក់​ងាយ ចំអក​ឡកឡឺយ… ហើយ​បើ​កូន​ក្លាយ​​​ជា​បែប​នេះ តើ​កូន​នឹង​ធ្វើ​បែបណា? កូន​គួរ​តែរៀន​​សម្រប​ខ្លួន រៀន​កែ​ប្រែ​ឫក​ពារ​ឡើង​វិញ​តើល្អ​ទេ? ដូចជា​រៀន​ផ្លាស់​ប្តូរ​ការ​ដើរ ការ​និយាយ​ស្តី និង​ចរិត​លក្ខណៈ​ផ្សេងៗ​ទៀត ឲ្យ​ដូច​មនុស្ស​ប្រុស​ជាង​នេះ​ល្អទេ? ព្រោះ​នឹង​គ្មាន​នរណា​មក​ចំអក​ឡក​ឡឺ​យ​ឲ្យ​កូន​ទៀត…

          សូម​បញ្ជាក់​ជា​ថ្មី​ម្តង​ទៀត​ថា ឪពុក​ម្តាយ​មិន​គួរ​ណែនាំទូន្មាន​​បង្រៀន​កូន ដោយ​ប្រើ​សម្តី​សម្លុត​គម្រាម​​កំហែង​ឬ​វាយ​ធ្វើ​បាប​ ប្រើហិង្សា​​ក្រោធខឹង បដិសេធមិន​យល់​ពី​អារម្មណ៍​កូន ឬ​អូស​ដៃ​អូស​ជើង​កូន​នាំ​ទៅកែ​ប្រែ​ចរិត​នៅ​តាម​មណ្ឌល​ផ្សេងៗ​នោះ​ទេ ព្រោះ​ជឿជាក់​ថាក្រៅ​ពី​កូន​មិន​ព្រម​ធ្វើ​តាម​ហើយ​ សម្ព័ន្ធ​ភាព​រវាង​ឪពុក​ម្តាយ​និង​កូន​ អាច​នឹង​ត្រូវ​កាត់​ផ្តាច់​យ៉ាង​គួរ​ឲ្យ​សោក​ស្តាយ​ទៀត​ផង។

          គួរ​យល់​ផង​ថាការ​ក្លាយ​ទៅ​ជា​បែប​នេះ តាម​ចិត្ត​វិទ្យា មិន​បាន​ចាត់​ទុក​​ថា​ជាជំងឺ​​ឬជា​​ការ​ខុស​ប្រក្រតី​អ្វី​នោះ​ទេ តែ​ជា​ការ​ពេញ​ចិត្តខាង​ផ្លូវ​ភេទ​ ដែល​មិន​ដូច​មនុស្ស​ភាគ​ច្រើន​ប៉ុណ្ណោះ គឺ​ប្រហែល​ៗ​នឹង​ពេ​លដែល​យើង​ឃើញ​មនុស្ស​ ដែល​ចូលចិត្ត​ស្តោះ​ទឹក​មាត់​នៅ​តាម​​ផ្លូវ​សាធារណៈ ហើយ​គិត​ថា​គេ​មាន​និស្ស័យ​មិន​ល្អ​ដូច្នោះ​ដែរ។

          ​សម្រាប់​អ្នក​ដែល​ជា​ឪពុក មក​ដល់​ត្រង់​នេះ​ក៏​សុំ​ឲ្យ​កាត់​បន្ថយ​សេចក្តី​សង្ឃឹម​ ដែល​ធ្លាប់​មាន​ពី​មុន​ចេញ​​ខ្លះ​ ដូច​ជា​ធ្លាប់​សង្ឃឹម​ថា​គេ​ត្រូវ​តែ​ជា​មនុស្ស​ប្រុស មាន​កាយសម្បទាបរិបូរណ៍ អាច​រៀប​ការ មាន​គ្រួសារ មាន​សេចក្តី​សុខ មាន​កូន​មាន​ចៅ​បន្ត​វង្ស​ត្រកូល​… ហើយ​បើ​ជា​បំណង​ផ្ទាល់​​របស់​កូន សូម​ប្រាប់​តែ​ម្តង​ទៅ​ថា សេចក្តី​សុខ​របស់​គេ​ស្ថិត​នៅ​ត្រង់​ ការ​ដែល​បាន​ក្លាយ​ជា​អ្វី​ដែល​គេ​កំពុង​មាននិង​ត្រូវ​ការ។

          មិន​មែន​តែ​ឪពុក​ម្តាយ​ប៉ុណ្ណោះ​ទេ ដែល​ចង់​ដឹង​​ការ​ពិត​ពីមាត់​កូនឲ្យ​ឆាប់​ចប់​រឿង​ចប់​រ៉ាវ​​នោះ គឺ​សូម្បី​តែ​ខ្លួន​គេ​​ផ្ទាល់​មួយ​រយ​ទាំង​មួយ​រយ សុទ្ធ​តែចង់បើក​ចំហ​រឿង​ពិត​របស់​ខ្លួន​ប្រាប់​ឪពុក​ម្តាយដូច​គ្នា។ បុរស​ពីរ​នាក់​ដែល​មាន​ខ្លួន​ជា​ប្រុស​តែ​បេះ​ដូង​ជា​ស្រី ដែល​ខ្ញុំ​មាន​ឱកាស​បាន​និយាយ​ជា​មួយ​ហើយ​ប្រាប់​រឿង​នៅ​ក្នុង​ចិត្ត​ដ៏​​គួរ​ឲ្យ​ចាប់​អារម្មណ៍​ថា ខ្លួន​គេ​ផ្ទាល់​ក៏​ខ្វាយ​ខ្វល់​ពី​​អាកប្បកិរិយា​របស់​ឪពុក​ម្តាយដូច​គ្នា​ក្រោយ​ពេលពួកគាត់​បាន​ដឹង​ការ​ពិត។ ពួកគេ​នៅ​តែ​ព្រួយ​បារម្ភ​និង​ភ័យ​ខ្លាចជា​និច្ច​​ថាឪពុក​ម្តាយ​នឹង​ឈប់​ស្រឡាញ់​ ឬ​យល់​ដល់​ចិត្ត​ពួក​គេទៀត​ក្រោយ​ពី​ដឹង​រឿង​នេះ​។ ដោយសារ​តែ​សេច​​ក្តី​​​គោរព​ស្រឡាញ់​ឪពុក​ម្តាយ​​រហូត​មិន​ចង់​ធ្វើ​ឲ្យ​ពួកគាត់​ខូចចិត្ត​ ទើប​ពេល​ដឹង​ថា​ពួកគាត់​​ទទួល​យក​រឿង​នេះ​មិន​បាន​ គេ​ក៏​​សម្រេច​ចិត្ត​មិន​ប្រាប់​ការ​ពិត​ដល់​លោក​ទាំង​ពីរ​ បើ​ទោះ​ជា​ក្នុង​ចិត្តចង់​ប្រាប់​ពួក​គាត់​យ៉ាង​ណា​ក៏​ដោយ។

សម្រាប់​កូន​ដែល​មាន​ទំនោរ​ផ្លូវ​ភេទ​ខុស​ប្រក្រតី​គ្រប់​រូប តែង​តែ​ចង់​ឲ្យ​ឪពុក​ម្តាយ​បើក​ចិត្ត​ឲ្យ​បាន​ទូលាយ យល់​និង​ព្រម​ទទួល​ស្គាល់​នូវ​អ្វី​ដែល​គេ​មាន​ ចង់​ឲ្យ​ឪពុក​ម្តាយ​មើល​ឃើញ​ថា​ អ្វី​ដែល​គេ​កំពុង​មាន​នោះ​មិន​មែន​ជា​រឿង​ខុស​ប្រក្រតី ឬ​ចម្លែក​អ្វី​ណាស់​ណា​ពី​អ្នក​ដទៃទេ ចង់​ឲ្យ​ឪពុក​ម្តាយ​ស្រឡាញ់​​និងសម្តែង​ឫក​ពា​ដាក់​កូន​ដូច​ដើម​ក្រោយ​ពី​ដឹង​ការ​ពិត​ហើយ ព្រម​ទាំង​ត្រៀម​ខ្លួនប្រុង​ប្រៀប​​ដើរទៅ​ជាមួយ​កូនទាំង​អស់​គ្នា​ ហើយ​ផ្តល់ការ​ជួយ​ជ្រោម​ជ្រែង​​និង​នាំ​គ្នាស្វែង​រក​ដំនោះ​​ស្រាយ ដើម្បី​កាត់​​បន្ថយ​បញ្ហា​ផ្សេង​ៗ​ដែល​បម្រុង​នឹង​កើត​ឡើង។

          ចង់​ឲ្យ​ឪពុក​ម្តាយ​គិត​ថា នោះ​គឺ​ជា​សេចក្តី​សុខតែ​មួយ​គត់​របស់​កូន។ កូន​នឹង​ក្លាយ​ជា​មនុស្ស​ល្អ​មាន​​ការ​ទទួល​ខុស​ត្រូវ​ អាច​សាង​ជីវិត​និង​អនាគត​ខ្លួន​ឯង​ឲ្យ​ស្ថិត​ស្ថេរ​គង់​វង្សបាន​មិន​ខុស​ពី​អ្នក​ផ្សេងៗ​ទៀតទេ គឺ​ដូច​ដែល​​ប្រាប់​មក​អ៊ីចឹង សុំ​ត្រឹម​តែ​ឪពុក​ម្តាយ​បើក​ចំហ​ចិត្ត​ទទួលស្តាប់សេចក្តី​ត្រូវ​ការ​ចង់​បាន​របស់​កូន ជួយ​គ្នា​ដោះ​ស្រាយ​បញ្ហា ប៉ុណ្ណេះ​ក៏​អាច​បំពេញ​ភាព​ចន្លោះ​ប្រហោង​រវាង​គ្នា​និង​គ្នា​បាន​ហើយ។

          ចុង​ក្រោយ​ នៅ​មាន​សំណួរ​ស្ទង់​ចិត្តមួយ​ចំនួន​ ​ដែល​អាច​សួរល្បង​ចិត្ត​កូន​​​ថា តើ​កូន​ជា​ហ្គេហ៍​មែន​ទេ?… ជួន​កាល​សម្តី​​ទន់​ភ្លន់ពិរោះត្រចៀក​ សំណួរ​ងាយៗ ដែល​បង្ហាញ​ពី​ភាព​ហួង​ហែងព្រួយ​បារម្ភ​ចំពោះ​កូន អាច​នឹងជួយបន្ធូរមន្ទិល​សង្ស័យ​របស់​ឪពុក​ម្តាយ ​ដែល​មាន​ចំពោះកិរិយាមារយាទ​ដូច​ស្រី​របស់​កូនបាន ឬ​ធ្វើ​ឲ្យ​ឪពុក​ម្តាយ​អាច​មើល​ឃើញ​ពិភព​ពិត​របស់​កូនកាន់​តែ​ច្បាស់ តែ​មុន​នឹង​ចាប់​ផ្តើម​សំណួរ ឪពុក​ម្តាយ​គួរ​តែ​សួរ​ខ្លួន​ឯង​សិន​ថា តើ​ត្រៀម​ខ្លួន​គ្រប់​គ្រាន់​សម្រាប់​ស្តាប់​ចម្លើយ​របស់​កូន​ហើយ​ឬនៅ?

          «កូន​មាន​មិត្ត​ភក្តិ​ស្រី​ខ្លះ​ទេ? ហើយ​ម៉ាក់​ស្គាល់​ឬ​អត់?»

          «​បើ​កូន​ស្រឡាញ់​នរណា​បែប​​ជា​សង្សារ​ នាំ​មក​ណែ​នាំ​ឲ្យ​ម៉ាក់​ស្គាល់​ផង!»

          «​ធ្លាប់​យល់​សប្តិ​ឃើញ​នារី​ដែល​កូន​ស្រឡាញ់​ខ្លះ​ទេ?»

          «កូន​មាន​ស្គាល់​មិត្ត​ភក្តិ​ដែល​ជា​ខ្ទើយ​ឬ​ជា​ហ្គេហ៍​ឬ​ទេ?»

          «​ហើយ​កូន​មាន​អារម្មណ៍​យ៉ាង​ណាជាមួយ​ពួកគេ?»

          «កូន​គិត​ថា បើ​ទៅ​ជា​បែប​នេះ​ហើយ នឹង​ក្លាយ​ជាយ៉ាងណា?»

          «​ធ្លាប់​សង្ស័យ​ថា ខ្លួន​ឯង​នឹងក្លាយ​ជា​មនុស្ស​បែប​នេះខ្លះ​ទេ?»

          «គិត​ថា ប៉ាម៉ាក់​នឹងគិត​យ៉ាងណា?»

ដោយបំណងល្អពីសួនសុបិន!

Read Full Post »

Older Posts »