ខ្ញុំដឹងថា មានមនុស្សមិនតិចទេដែលចង់ស្គាល់ខ្ញុំ។ ខ្ញុំតែងតែរំជើបរំជួលគ្រប់ពេលនៅពេលដែលមាននរណាម្នាក់ផ្ញើអ៊ីមែលមកសុំស្គាល់ខ្ញុំ ពិសេសត្រូវការឲ្យខ្ញុំផ្ញើរូបថតទៅឲ្យគេ។ មិនមែនខ្ញុំកំណាញ់សូម្បីតែរូបថតមួយសន្លឹកនោះទេ តែខ្ញុំជាមនុស្សម្នាក់ដែលខ្លាចកាមេរ៉ាបំផុត ខ្ញុំញាប់ញ័រគ្រប់ពេលដែលឈរពីមុខកាមេរ៉ា។ ពេលមិត្តភក្តិបបួលថតរូបម្តងៗខ្ញុំតែងតែរត់គេចជានិច្ច ដូច្នេះហើយមួយជីវិតខ្ញុំគឺមានតែរូបដែលថតចូលរៀនតាមសាលាតែប៉ុណ្ណោះ។
ខាងលើនេះគឺជារូបថតដែលខ្ញុំថតពេលចូលរៀនសាកលវិទ្យាល័យឆ្នាំទី៣ ឥឡូវនេះខ្ញុំចេញធ្វើការហើយតែក៏នៅតែប្រើរូបមួយនេះដដែល ព្រោះកម្រណាស់ដែលខ្ញុំត្រូវចូលទៅក្នុងហាងថតរូបដោយខ្លួនឯង។ បើគ្មានការចាំបាច់ ខ្ញុំនឹងចៀសឲ្យឆ្ងាយបំផុតពីមុខកាមេរ៉ាដែលធ្វើឲ្យខ្ញុំត្រជាក់ចុងដៃចុងជើងគ្រប់ពេលនោះ។
កុំភ្លេចចងចាំមុខខ្ញុំឲ្យច្បាស់ តិចថាមើលមិនស្គាល់ពេលជួបខ្ញុំតាមផ្លូវ ឬជួបខ្ញុំក្នុងថ្ងៃបុណ្យនៃការអាន ថ្ងៃនោះពេលនោះទីកន្លែងនោះ។ ខ្ញុំជាមនុស្សពូកែញញឹម តែមិនពូកែនិយាយទេ… ពេលឃើញនរណាឈរញញឹមឥតឈប់ ប្រហែលនោះហើយគឺជារូបខ្ញុំ &_&។
ដោយមេត្រីភាព!