Feeds:
ប្រកាស
មតិ

Archive for the ‘រឿង​រ៉ាវ​តារា’ Category

130110_28a

ពិធី​ករ​ថ្មី​របស់​ទូរ​ទស្សន៍​បាយ័ន​លោក អៀង វិច្ឆ័យ​​។ រូបថត ស្រេង ម៉េង​ស្រ៊ុន

ពិធី​ករ​ថ្មី​របស់​ទូរ​ទស្សន៍​បាយ័ន​លោក អៀង វិច្ឆ័យ​​។ រូបថត ស្រេង ម៉េង​ស្រ៊ុន

ភ្នំពេញៈ អស់​រយៈ​ពេល​២​ឆ្នាំ​មក​ហើយ​ដែល​គេ​បាន​ឃើញ និង​សង្ស័យ​ពី​ភាព​ស្និទ្ធ​ស្នាល​ប្លែក​ហួស​ពី​ទំនាក់​ទំនង​មិត្ត​ភក្តិ​រវាង​តារា​ចម្រៀង​វ័យ​ក្មេង នីកូ និង​ពិធីករ​ស្រករ​ក្រោយ​អៀង វិច្ឆ័យ ហើយ​ថ្មី​នេះ បន្ទាប់​ពី​អៀង វិច្ឆ័យ និង​នីកូ បាន​ទទួល​ការងារ​ជា​អ្នក​គ្រប់​គ្រង​កម្មវិធី «​វិស្សម​កាល​តន្ត្រី» របស់​ស្ថានីយ​ទូរទស្សន៍​បាយ័ន​រួម​គ្នា​ភ្លាម ស្រាប់​តែ​ក្រុម​ការងារ​នៅ​ស្ថានីយ​ទូរទស្សន៍​នេះ​បាន​និយាយ​ផ្សាយ​បន្ត​កន្ទុយ​គ្នា​ស្រប​នឹង​ទស្សនិកជន​មួយ​ចំនួន​មាន​ការ​សង្ស័យ​ថា តារា​ចម្រៀង នីកូ មាន​សម្ព័ន្ធ​ស្នេហា​ភេទ​ដូច​គ្នា​ជាមួយ​នឹង​ពិធីករ វិច្ឆ័យ ។

«វិស្សមកាល​តន្ត្រី» ដែល​ជា​កម្មវិធី​កម្សាន្ត​ថ្មី​របស់​ស្ថានីយ​ទូរទស្សន៍​បាយ័ន​ផ្សាយ​នៅ​រៀង​រាល់​ល្ងាច​ថ្ងៃ​សុក្រ​វេលា​ម៉ោង​៧​កន្លះ​នោះ ត្រូវ​បាន​គេ​ដឹង​ថា ស្ថិត​នៅ​ក្រោម​ការ​គ្រប់​គ្រង​រួម​គ្នា​រវាង នីកូ និង អៀង វិច្ឆ័យ​។ ការ​លេច​មុខ​ដោយ​ចំហ​នៅ​ក្នុង​ការងារ​ថ្មី​រួម​គ្នា​នេះ ក្រុម​ការងារ​មួយ​ចំនួន​ដែល​មិន​សូវ​សប្បាយ​ចិត្ត​នឹង​អ្នក​គ្រប់​គ្រង​វ័យ​ក្មេង​វាយ​ឫក​ទាំង​ពីរ​នេះ បាន​បង្ហើប​ឲ្យ​ដឹង​ថា នីកូ និង វិច្ឆ័យ មាន​ភាព​ស្អិត​ល្មួត​ខុស​ប្លែក​ពី​ធម្មតា ដែល​អ្នក​ទាំង​ពីរ​ទំនង​ជា​មាន​សម្ព័ន្ធ​ស្នេហា​ភេទ​ដូច​គ្នា ដូច​ដែល​ពួក​គេ​(​ក្រុម​ការងារ​ក្នុង​កម្មវិធី វិស្សម​កាល​តន្ត្រី​) ធ្លាប់​លេច​ឮ​ពី​ខាង​ក្រៅ​កាល​ពី​គ្រា​មុន​មែន​។

ក្រុម​ការងារ​ក្រោម​ការ​គ្រប់​គ្រង​របស់ នីកូ និង វិច្ឆ័យ មួយ​ចំនួន​ដែល​មិន​សូវ​សប្បាយ​ចិត្ត​បាន​ឲ្យ​ដឹង​ថា ពួក​គេ​សង្កេត​ឃើញ​ថា ទំនាក់​ទំនង​រវាង នីកូ និង អៀង វិច្ឆ័យ មិន​មែន​មាន​លក្ខណៈ​ធម្មតា​ដូច​មិត្ត​ភក្តិ​បុរសៗ​អស់​នឹង​គេ​ឯង​នោះ​ទេ។ ពួក​គេ​ទាំង​ពីរ​មាន​ភាព​ស្និទ្ធ​ស្នាល​ប្រៀប​បាន​នឹង​ស្រី​ស្អាត​ប្រុស​ស្អាត តែ​ដោយ​សារ​ពួក​គេ​ជា​ប្រុស​ដូច​គ្នា​បែប​នេះ ទើប​ក្រុម​ការ​ងារ​ទាំង​នោះ​និយាយ​តៗ​គ្នា​ពី​មាត់​មួយ​ទៅ​មាត់​មួយ​ថា នីកូ និង អៀង វិច្ឆ័យ មាន​ទំនាក់​ទំនង​ស្រឡាញ់​ភេទ​ដូច​គ្នា ឬ​ក៏​ប្រុស​ស្រឡាញ់​ប្រុស​។ក្រុម​ការងារ​ទាំង​នោះ​បាន​បញ្ជាក់​ថា កន្លង​មក​ពួក​គេ​ធ្លាប់​ឮ​គេ​និយាយ​តៗ​គ្នា​ពី​ចំណង​ស្នេហា​ភេទ​ដូច​គ្នា​របស់​អ្នក​ទាំង​ពីរ​តែ​មិន​សូវ​ទុក​ក្នុង​ចិត្ត ឬ​ក៏​ជឿ​ថា​ពួក​គេ​ពិត​ជា​មាន​រឿង​បែប​នេះ​ឡើយ ប៉ុន្តែ​នៅ​ពេល​ដែល​ឃើញ​ផ្ទាល់​ភ្នែក​ទើប​ដឹង​ថា ការ​ពិត​មាន​ទំហំ​ប៉ុនណា មិន​ខុស​ពី​ពាក្យ​ចាស់​លោក​ពោល​ថា ឮ​១០​ដង​មិន​ស្មើ​បាន​ឃើញ​ជាក់​នឹង​ភ្នែក​ម្តង​មែន​។

រាល់​ការ​លើក​ឡើង​ខាង​លើ ពិធីករ អៀង វិច្ឆ័យ បាន​ទទួល​ស្គាល់​ថា លោក​ធ្លាប់​ឮ​គេ​និយាយ តែ​លោក​បញ្ជាក់​ថា នោះ​មិន​មែន​ជា​ការ​ពិត​ទេ​ហើយ​ការ​លើក​ឡើង​ពី​ទំនាក់​ទំនង​លោក នឹង នីកូ គ្រាន់​តែ​ជា​ការ​បង្កើត​រឿង​ដើម្បី​បំផ្លាញ​អនាគត និង​កិត្តិយស​របស់​លោក និង​គ្រួសារ​តែ​ប៉ុណ្ណោះ​។

អៀង វិច្ឆ័យ បាន​និយាយ​ថា៖

« ​Ok​សំណួរ​នេះ ខ្ញុំ​ធ្លាប់​ឮ មាន​សារ​ព័ត៌មាន​មួយ​ចំនួន​ចុះ​ផ្សាយ​ដែរ តែ​ខ្ញុំ​មិន​សូវ​ខ្វល់ ដោយ​សារ​តែ​រឿង​ហ្នឹង អ្នក​សារ​ព័ត៌មាន​អត់​បាន​សម្ភាស​ខ្ញុំ។ នេះ​ជា​លើក​ទី១​ដែល​ខ្ញុំ​ផ្តល់​បទ​សម្ភាស តែ​ខ្ញុំ​ក៏​ហួស​ចិត្ត​អ្នក​ដែល​និយាយ​រឿង​ហ្នឹង ដែល​បង្កើត​រឿង​នាំ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​របស់​ខ្ញុំ​»។

មាន​ការ​លើក​ឡើង​ថា វត្តមាន អៀង វិច្ឆ័យ និង នីកូ តែង​លេច​មុខ​នៅ​តាម​ខេត្ត​ជា​ញឹក​ញាប់ បើ នីកូ ច្រៀង វិច្ឆ័យ ជូន​ទៅ តែ​បើ វិច្ឆ័យ ធ្វើ​ពិធីករ នីកូ ជូន​ទៅ តែ​រឿង​នេះ អៀង វិច្ឆ័យ បាន​បដិសេធ​។ ពិធីករ វិច្ឆ័យ និយាយ​ថា៖​«​ទៅ​តាម​ខេត្ត​[​ជាមួយ​គ្នា​]ដូច​ជា​ខ្ញុំ​មិន​ដែល​បាន​ទៅ​ទេ ប៉ុន្តែ​បើ​ការងារ​ស្ថានីយ​យើង​ធ្វើ​ការ​ជាមួយ​គ្នា លុះ​ត្រា​តែ​ការងារ​ពាក់​ព័ន្ធ គាត់​ជា​Producer គាត់​ជា Team Work របស់​ខ្ញុំ មិន​ដែល​មាន​បញ្ហា​ទេ ពួក​ខ្ញុំ​មាន​ការ​ងារ​ជាមួយ​គ្នា​ច្រើន តែ​មិន​ដែល​នឹក​ឃើញ​រឿង​អី​(​ស្នេហា​ភេទ​ដូច​គ្នា)​ផ្សេង​ទេ ព្រោះ​ខ្ញុំ​មាន Team Work ច្រើន​នាក់​ទៀត​មិន​មែន​តែ នីកូ ទេ។ តែ​ប្រហែល​ជា​គេ​បង្កើត​ព័ត៌មាន​ដើម្បី​ផល​ប្រយោជន៍​ខ្លួន​ឯង​ច្រើន​ជាង​។ ខ្ញុំ​មាន​ក្រុម​ការងារ​ខ្ញុំ​ផ្សេង​ទៀត តែ​ប្រហែល​ជា​គេ​មិន​ចាប់​អារម្មណ៍ តែ​ពួក​ខ្ញុំ​ល្បី​ឈ្មោះ គេ​លើក​ត្រឹម​តែ នីកូ ហ្នឹង​»។

អ្នក​ដឹក​នាំ​កម្មវិធី​ថ្មី​របស់​បាយ័ន​រូប​នេះ​បន្ថែម​ថា៖​«​ខ្ញុំ​ជា​មនុស្ស​ម្នាក់​មិន​ដែល​មាន​បញ្ហា​អ្វី​សោះ ខ្ញុំ​មិន​ដឹង​ថា គាត់​[អ្នក​និយាយ​ពី​ស្នេហ៍​]វាយ​តម្លៃ​ខ្ញុំ​បែប​ណា​ទេ តែ​គាត់​គួរ​ឲ្យ​តម្លៃ​និង​ផ្តល់​កិត្តិយស​ឲ្យ​ខ្ញុំ​ខ្លះ ក្នុង​នាម​ជា​ពិធីករ​ម្នាក់​មិន​ដែល​មាន​រឿង​អី​សោះ នៅ​ពេល​មាន​ការ​ចុះ​ផ្សាយ​អ៊ីចឹង​វា​ប៉ះពាល់​ដល់​កិត្តិយស​គ្រួសារ​របស់​ខ្ញុំ ហើយ​គ្រួសារ​ខ្ញុំ​ជា​អ្នក​ប្រកាន់​សិល្បៈ​បំផុត​។ បើ​មាន​ការ​ចុះ​ផ្សាយ​បែប​ហ្នឹង ខ្ញុំ​ក៏​ពិបាក​នឹង​ប្រឈម​មុខ​ក្នុង​សិល្បៈ​ដែរ​គាត់​ដូច​ជា​សម្លាប់​ខ្ញុំ​ទាំង​រស់​អ៊ីចឹង ដែល​បង្កើត​ព័ត៌មាន​បែប​ហ្នឹង​។

ពិធីករ​ស្ថិត​ក្រោម​ការ​សង្ស័យ​ស្នេហា​ភេទ​ដូច​គ្នា​នេះ​បញ្ជាក់​ថា៖​«​វា​ជា​ការ​បំផ្លាញ​អនាគត​ខ្ញុំ ប៉ះ​ពាល់​ដល់​កិត្តិយស​កេរ្តិ៍​ឈ្មោះ ហើយ​ក៏​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ដៃ​គូ​ខ្ញុំ​មួយ​ចំហៀង​ទៀត​។ វា​ជា​រឿង​ដ៏​សោក​ស្តាយ​ខ្ញុំ​ហួស​ចិត្ត ខ្ញុំ​អាយុ​ជិត​៣០​ឆ្នាំ​ហើយ ខ្ញុំ​មិន​ដែល​បាន​ជួប​រឿង​អ៊ីចឹង​សោះ​»។

ដោយ​ឡែក​តារា​ចម្រៀង នីកូ ដែល​ជា​ភាគី​គេ​ដាក់​បន្ទុក​ថា ស្រឡាញ់​គ្នា​ជាមួយ​នឹង អៀង វិច្ឆ័យ នោះ មិន​អាច​ទាក់​ទង​សុំ​ការ​បក​ស្រាយ​ឡើយ​។ អ្នក​ដែល​លើក​ទូរស័ព្ទ​របស់​លោក​បាន​ប្រាប់​ថា ជា​ជំនួយ​ការ​កម្មវិធី​របស់ នីកូ ហើយ​មិន​អាច​ផ្តល់​លេខ នីកូ មួយ​ផ្សេង​ទៀត​បាន​ទេ ដោយ​សារ​រង់​ចាំ​ការ​សុំ​សិទ្ធិ​ពី​ម្ចាស់​សិន​។

ទោះ​បី​ជា​យ៉ាង​ណា អ្នក​នៅ​ក្នុង​សង្គម​សិល្បៈ​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា តារា​ប្រុស​ទាំង​ពីរ​មាន​ទំនាក់​ទំនង​នឹង​គ្នា​អស់​រយៈ​ពេល​ជា​យូរ​មក​ហើយ​៕ (PPP)

Read Full Post »

Read Full Post »

លោក​ ញ៉ែម​ សុគន្ធ គឺ​ជា​តារា​សម្តែង​មួយ​រូប​ ដែល​មិន​សូវ​ចូលចិត្ត​ចំណាយ​ពេល​វេលា​ច្រើន​​ជាមួយ​អ្នក​សារព័ត៌​មាន​ទេ​។ ចាប់​តាំង​ពី​ប្រឡូក​ចូល​​ក្នុង​សិល្បៈ​មក លោក​មិន​ដែល​មាន​ព័ត៌មាន​ស្នេហា​​និង​រឿង​ឯក​ជន​ទេ ប៉ុន្តែ​នៅ​ពាក់​កណ្តាល​ឆ្នាំ​២០១០​នេះ គេ​បាន​កត់​សម្គាល់​ឃើញ​ថា តា​រា​សម្តែង​ម្នាក់​នេះ​មាន​ការ​ស្និទ្ធស្នាល​ និង​ ឧស្សាហ៍​បណ្តើរ​បុរស​រូប​សង្ហា​ម្នាក់​ ដែល​មាន​វ័យ​ច្រើន​ជាង​ញ៉ែម​ សុគន្ធ ប្រមាណ​ជា​១០​ឆ្នាំ​​ទៅ​ចូល​រួម​កម្មវិធី​ធំៗ​ និង​តាម​ផ្សារ​ទំនើប​ៗ​ជាដើម។ ហេតុ​ដូច្នេះ​ហើយ​ទើប​ថ្មី​ៗ​នេះមាន​​លេច​ព័ត៌​មាន​ថា ញ៉ែម សុគន្ធ​ មាន​ទំនាក់​ទំនង​ស្នេហា​ភេទ​ដូច​គ្នាជាមួយ​បុរស​មាន​ទ្រព្យ​សម្បត្តិ​ម្នាក់ដែលគេ​ស្គាល់​ថា​ជាឧកញ៉ា​ម្នាក់​ ទើប​ធ្វើ​ឲ្យ​ញ៉ែម សុគន្ធ​មិន​ចាប់​អារម្មណ៍​ស្រី​ណា​ទាំង​អស់។

          ជាក់​ស្តែង​កាល​ពី​ថ្ងៃ​ទី​២០​ឧសភា​និង​ដើម​ខែ​មិថុនា គេ​ឃើញ​ ញ៉ែម សុគន្ធ​ ជិះ​រថយន្ត​ជាមួយ​បុរស​សង្ហា​សម្បុរ​ស​ម្នាក់​ទៅ​ទិញ​ទំនិញ​ក្នុង​ផ្សារ​ទំនើប​City Mall ដែល​មើល​ទៅ​ទំនាក់​ទំនង​អ្នក​ទាំង​ពីរ​ពិត​ជា​ស្និទ្ធស្នាល​នឹង​គ្នា​ណាស់ ហើយ​សុគន្ធ​ជា​អ្នក​ដើរ​រើស​​ទំនិញ បុរស​ម្នាក់​នោះ​ជា​អ្នក​ចេញ​ប្រាក់។ អ្នក​ដែល​បាន​ឃើញ​អ្នក​ទាំង​ពីរ​នៅ​ថ្ងៃ​នោះ ​សុទ្ធ​តែលាន់​មាត់​សរសើរ​ថា អ្នក​ទាំង​ពីរ​សុទ្ធ​តែ​មាន​រូប​រាង​ស្រស់​សង្ហា​ដូច​គ្នា។ ប្រភព​ព័ត៌​មាន​ពី​អ្នក​សិល្បៈ​ក៏​បាន​​បង្ហើប​​ប្រាប់​ថា មិន​មែន​ជា​លើក​ទី​មួយ​ទេ​ដែល​សុគន្ធ​ឧស្សាហ៍​ទៅណា​មក​ណា​ជាមួយ​បុរស​ម្នាក់​នោះ។ រាល់​ពេល​មាន​កម្មវិធី​ធំៗ​និង​ជួប​ជុំ​មិត្ត​ភក្តិក៏​មាន​វត្តមាន​របស់​គេដែរ។ ពួកគេ​តែង​ទៅណា​មក​ណា​​ជាមួយ​គ្នា​ប្រៀប​ដូច​ជា​គូស្នេហ៍​នឹង​គ្នា។ ដោយ​សារ​មើល​ឃើញ​ភាព​ស្និទ្ធ​ស្នាល​ និង​ការ​យក​ចិត្ត​ទុក​ដាក់ចំពោះ​គ្នា​ទៅវិញ​ទៅ​មក ​ទើប​មាន​លេច​ឮ​ព័ត៌​មាន​ថា អ្នក​ទាំង​ពីរ​ស្រលាញ់​ភេទ​ដូច​គ្នា។ អ្នក​ខ្លះ​ទៀត​និយាយ​ថា​ប្រហែល​ដោយ​សារ​រឿង​ខាង​លើ​នេះ​ហើយ​ទើប​គេមិន​ដែល​ឃើញ ​ញ៉ែម សុគន្ធ​ បណ្តើរ​គ្នា​ជាមួយ​នារី​ប្លែក​មុខ​ណា​ម្នាក់​សោះ សូម្បី​តែ​សង្សារ​ក៏​មិន​ដែល​យក​មក​អួត​មិត្ត​ភក្តិ​ដែរ។

          ចំពោះ​ព័ត៌​មាន​នេះ​ លោក ​ញ៉ែម សុគន្ធ​ សើច​ព្រម​ទាំង​បាន​បញ្ជាក់ថា «ពិត​ជា​អស់​សំណើច​ណាស់​ ពីមុន​មាន​រឿង​បែប​នេះ​កើតឡើង​ជាមួយ​ លោក ​ព្រាប​ សុវត្ថិ​ រួច​មក​ហើយ ពេល​នេះ​ដល់​វេន​ខ្ញុំ​។​ ខ្ញុំ​គិត​ថា​មាន​អ្នក​ចង់​មួល​បង្កាច់​ខ្ញុំ​​ទើប​គេ​និយាយ​បែប​នេះ តែខ្ញុំ​មិន​ខ្វល់​ទេពី​ព្រោះ​ការ​ពិត​ខ្ញុំ​មិន​បាន​ប្រព្រឹត្ត​រឿង​បែប​នោះ​ទេ។ ខ្ញុំ​សូម​បញ្ជាក់​ថា ​បុរស​ដែល​ទៅ​ផ្សារ​ទំនើប​ជាមួយ​ខ្ញុំ ​គឺ​ជា​មិត្ត​ភក្តិ​និង​ជា​​មេរបស់​បង​ខ្ញុំ ពួក​យើង​រាប់​អាន​គ្នា​ដូច​បង​ប្អូន គ្មាន​អ្វី​ពិសេស​នឹង​គ្នា​ទេ។ គាត់​គឺ​ជា​ឧកញ៉ា​ម្នាក់​ជិះ​រថយន្ត​ Range Rover តម្លៃ​ជាង​១០ម៉ឺន​ដុល្លា។ ការ​រាប់​អាន​គ្នា​និង​ជូន​គ្នា​ប៉ុណ្ណឹង​មាន​ទាស់​ខុស​អី ឬ​មួយ​ឲ្យ​តែ​នាំ​គ្នា​ទៅណា​សុទ្ធ​តែ​មាន​ស្នេហា​ជាមួយ​គ្នា?»។ លោក​សុគន្ធ​បានសង្កត់​ធ្ងន់​ថា «អ្នក​សិល្បៈ​ឥឡូវ​រង​នូវ​ព័ត៌​មាន​បែប​នេះ​ច្រើន​ណាស់!»។

          ញ៉ែម​ សុគន្ធ​ គឺ​ជា​តារាសម្តែង​ល្បី​ល្បាញ​មួយ​រូ​បដែល​មាន​ទស្សនិក​ជន​ជា​ច្រើន​និយមគាំ​ទ្រ​ចាប់​តាំង​ពី​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​មក​ម្ល៉េះ។ តារាសម្តែង​ម្នាក់​នេះ​កម្រ​បង្ហាញ​មុខ​នៅ​លើ​​ទំព័រ​សារព័ត៌​មាន​ដូច​មិត្ត​រួម​អាជីព​ណាស់ ហើយ​លោក​ក៏​ពុំ​ដែល​ពើប​ប្រទះ​រឿង​អាស្រូវស្នេហា​ជាមួយ​នរណា​ម្នាក់​ដែរ។ សម្រាប់​រឿង​គូស្រករអនាគត​លោក​ប្រាប់​ថា មិន​ទាន់​ច្បាស់​លាស់​ថា​នឹង​រៀប​ការ​នៅ​ពេលណា​នៅឡើយ​ទេ៕

(សម្រង់​ចាក ទស្សនាវដ្តី​ប្រជាប្រិយ)

Read Full Post »

កាល​ពី​មុន​តារា​ចម្រៀង​សំឡេង​ក្រអូន សុគន្ទ ថេរ៉ាយុ ធ្លាប់​ផ្ទុះ​​នូវ​ពាក្យ​ចចាម​អារ៉ាមស្នេហា​ភេទ​ដូច​គ្នា​ម្តង​រួច​មក​ហើយ តែ​បាន​ស្ងប់​រលត់​ទៅវិញ រួច​ក៏​លេច​នូវ​ព័ត៌​មាន​ថា លោក​បាន​បង្កើត​ភ្លើង​ស្នេហ៍​ជាមួយ​ស្ត្រី​ចំណាស់ម្នាក់​នៅ​ឯនាយ​សមុទ្រ។ បើ​ទោះ​ជា​ផ្ទៃ​មេឃ​មើល​រាង​ស្រឡះ​បន្តិច​ដែរ ប៉ុន្តែ​ដុំ​ពពក​ខ្មៅ​ហាក់​មិន​ទាន់រសាត់​ទៅណា​ឆ្ងាយ​ពី​ខ្សែ​ជីវិត សុគន្ធ ថេរ៉ាយុ​ឡើយ។ ពេល​ថ្មី​ៗ​នេះ​​មាន​អ្នក​សិល្បៈ​ដែល​កៀក​កិត​នឹង​ថេរ៉ាយុ បាន​ឲ្យ​ដឹង​ថានាយ​ស្រលាញ់​បុរស​ភេទ​ដូច​គ្នា ដែល​ប្រុស​ស្នេហ៍​នោះ​រៀន​នៅ​វិទ្យាល័យ​​មួយ​ក្នុង​រាជ​ធានី​ភ្នំពេញ ហើយ​រ៉ាយុ​បាន​ឧបត្ថម្ភ​គ្រប់​បែប​យ៉ាង​ទៅ​លើ​បុរស​ម្នាក់​នោះ…

ប្រភព​ដដែល​បាន​បញ្ជាក់​ថា បុរស​ដែល​ជា​ម្ចាស់​ស្នេហ៍​របស់​រ៉ាយុ​នោះជា​បុរស​សង្ហា និង​ជា​សិស្ស​រៀន​នៅ​វិទ្យាល័យ​វត្ត​កោះ។ ប្រភព​នេះ​បាន​ឲ្យ​ដឹង​ទៀត​ថា រ៉ាយុ​ឧស្សាហ៍​ជិះ​រថយន្ត​ស៊េរី​ទំនើបទៅដឹក​បុរស​នោះ​ស្ទើរ​រាល់​ថ្ងៃ ហើយ​បាន​ឧបត្ថម្ភ​អ្វី​ៗ​គ្រប់​យ៉ាង​ទៅ​លើ​បុរស​ម្នាក់​នោះ​ទៀត​ផង។ 

ទាក់​ទិន​ទៅ​នឹង​បញ្ហា​ស្នេហា​ភេទ​ដូច​គ្នា​នេះ​ ពេល​ជួប​ជាមួយ​ សុគន្ធ ថេរ៉ាយុ​ លោក​បញ្ចេញ​ប្រតិកម្ម​និង​បញ្ចេញ​ទឹក​មុខ​ហាក់​ហួស​ចិត្ត​ រួច​ពោល​ថា​ខ្ញុំ​គ្មាន​រឿង​បែប​នេះ​ទេ ខ្ញុំ​ជា​បុរស​ពិត​ប្រាកដ​ ខ្ញុំ​ស្រលាញ់​ស្រី មិន​អាច​យក​ប្រុស​ជា​ដៃ​គូ​ជីវិត​បាន​ឡើយ។ ម្យ៉ាង​ខ្ញុំ​គ្មា​ន​មិត្ត​ភក្តិ​ប្រុស​ច្រើន​នោះទេ គឺ​មាន​តែ​ក្នុង​ក្រុម​ក្លាស៊ិក​​ពីមុន​តែ​ប៉ុណ្ណោះ។ រ៉ាយុ​បន្ថែម​ថា ទស្សនិក​ជន​កុំ​ច្រឡំ​អី​ ពី​ព្រោះ​ប្រភព​នោះ​ប្រហែល​ជា​យល់ច្រឡំ ហើយ​ណា​មួយ​ខ្ញុំ​ចូលចិត្ត​រាប់​អាន និង​ស្និទ្ធ​ស្នាល​នឹង​បុរស​ភេទ​ទីបី ប៉ុន្តែ​គឺ​រាប់​អាន​ធម្មតាៗ ​មិន​ដល់​ថ្នាក់​ស្រលាញ់​បាត់​មុខ​គ្នា​មិន​បាននោះទេ។ ចំណែក​ឯ​បុរស​នៅ​រៀន​វិទ្យាល័យ​​នោះ​ខ្ញុំ​ក៏​មិន​បានស្គាល់​ដែរ ហើយ​ថា​ខ្ញុំ​ឧបត្ថម្ភ​​នោះ​រឹត​តែ​ខុស​ស្រឡះ​ទៅទៀត ពីព្រោះថា​សព្វ​ថ្ងៃខ្ញុំ​រក​ប្រាក់​ចាយ​ខ្លួន​ឯង​សឹង​មិន​គ្រប់​ផង ជួន​ពេលខ្លះ​ត្រូវ​ម៉ាក់​ប៉ាជួយ​​ឧបត្ថម្ភ​ទៀត​។ រ៉ា​យុ​បញ្ជាក់​ថា​សូម្បី​តែ​ព្រះពុទ្ធ​​ក៏​នៅ​មាន​មារ​មក​ផ្ចាញ់​ ចុះ​ទម្រាំ​ខ្ញុំ​ជា​អ្នក​សិល្បៈ​នៅ​កណ្តាល​ទីវាល​យ៉ាង​នេះ ​គឺ​គេច​មិន​ផុត​ពី​មាន​អ្នក​ផ្ចាញ់ អ្នក​ចង់​បង្កាច់​បង្ខូច​កិត្តិយស​កេរ្តិ៍​ឈ្មោះ​នោះទេ ខ្ញុំ​សុំ​បដិសេធ​ថា រឿង​នេះ​មិន​មែន​ជាការ​ពិត។ ខ្ញុំ​ចង់​ឲ្យ​ប្រភព​នោះ​ចេញ​មក​ត​ទល់​ជាមួយ​ខ្ញុំ ដើម្បី​បញ្ជាក់​ការ​ពិត​ដល់​ទស្សនិក​ជន។ រ៉ាយុ​បន្ត​ថា​ខ្ញុំ​អាច​ទទួល​យក​បាន​ក្នុង​ន័យ​រិះ​គន់​ដើម្បីស្ថាបនា។ ប៉ុន្តែ​ការរិះ​គន់​ក្នុង​ន័យ​បង្កាច់​បង្ខូច​ កិត្តិយស​កេរ្តិ៍​ឈ្មោះ​បែប​នេះ​ខ្ញុំ​មិន​អាច​ទទួល​យក​បាន​ទេ រឿង​នេះ​ខ្ញុំ​បាន​ត្រៀម​ចិត្ត​រួច​ហើយ ហើយ​រឿង​នេះ​ទុក​ឲ្យ​ទស្សនិក​ជន​ជា​អ្នក​វិនិច្ឆ័យ​ទៅចុះ។ ក្នុង​នាម​ខ្ញុំ​ជា​អ្នក​សិល្បៈ​ខ្ញុំ​ចង់​ធ្វើ​អ្វី​មួយ ​​ឬ​ក៏​ប្រព្រឹត្ត​អ្វី​ដែល​ល្អ​ៗ​ដើម្បី​ជាគំរូ​ដល់​យុវវ័យ​​ស្រករ​ក្រោយ។

          ក្រៅ​ពី​ក្លាយ​ជាតារា​ចម្រៀង​កំពុង​ពេញ​និយម​ក្នុង​ស្រទាប់​យុវវ័យ​ រ៉ាយុ​ធ្លាប់​សម្តែង​ខ្សែ​ភាព​យន្ត​បាន​៥​រឿង​​ដូច​ជា​រឿង «​ចម្រៀង​ស្នេហ៍​រលក​ជីវិត» «កញ្ចក់​ជីវិត» «​អាប​កាលីប​០០៩» «វិញ្ញាណ​ស្នេហ៍​ចាំ​ជាតិ» និង​រឿង «សុគន្ធ ថេរ៉ាយុ​លង​បះសក់»។ រ៉ាយុ​បញ្ជាក់​ទៀត​ថា ពេល​នេះ​ហាង​ស្ប៉ា​ដែល​ចូលហ៊ុន​ជាមួយ​មិត្ត​ភក្តិ​ត្រូវ​បាន​បិទ​ព្រោះ​គ្មា​នចំណូល​ដើម្បីទប់​ទល់។

 ការ​ពិត​យ៉ាង​ណា​នោះ ម្ចាស់​សាមី​ខ្លួន​នៅ​តែ​ប្រកែក​ដដែល… ដូច្នេះ​រង់​ចាំ​ទៅ​មើល តើ​អនាគត​ថេរ៉ាយុ​​នឹង​លង់​ស្នេហ៍​លើ​នរណា? បុរស​ឬ​នារី?

(សម្រង់​ចាកទស្សនាវដ្តីសម័យ​និយម)​

Read Full Post »

Read Full Post »

Read Full Post »

Deleted…

Read Full Post »

 

 

រូបភាព​ពីរ​ផ្ទាំង​ខាង​លើ​​នេះ​ ត្រូវ​បាន​គេ​ប្រទះ​ឃើញ​នៅ​ក្នុង​វ៉ិប​សាយ​​របស់​ Romantic Gay Male Sauna-Spa ដែល​ធ្វើ​ឲ្យ​ទស្សនិ​ក​ជន​ជា​ច្រើន​មាន​មន្ទិល​សង្ស័យ​ថា តើ ​គឺម​ តារា​ ធ្លាប់​​លក់​ខ្លួន​នៅ​ទី​នោះ​ឬ មុន​នឹង​ចូល​សិល្បៈ?

សូម​រំឭក​ថា គឺម​ តារា​ គឺ​ជា​តារា​សម្តែង​ថ្មី​មួយ​រូប​ ដែល​ពេល​នេះ​កំពុង​តែ​ចាប់​ផ្តើម​ល្បី​ឈ្មោះ នៅ​ពេល​ដែល​តារា​ប្រុស​​រូប​​នេះ​ចាប់​ផ្តើម​ថត​ខ្សែ​ភាព​យន្ត​រឿង «​ស្នេហា​មួយ​នៅ​វិទ្យាល័យ» ឬ High School Love’s Story ជាមួយបុរស​រូប​សង្ហា​​ ជា សុវណ្ណនរាហ៍ ដែល​​ជា​ប្រភេទ​ភាពយន្ត​បុរស​ស្រលាញ់​បុរ​ស។

ការ​ពិត​​យ៉ាង​ណា​នោះ​ គេ​នៅ​មិន​ទាន់​ដឹង​ទេ រឿង​នេះ​ទាល់​តែ​ចាំ​ឲ្យ​សាមី​ខ្លួន​មក​អធិប្បាយ​ហើយ​បាន​ៗ។ សូម​ជូន​ពរ​ឲ្យ​​គឹម​ តារា​ និង​​ជា​ សុវណ្ណនារាហ៍​ មាន​សេចក្តី​សុខ​​និង​សុភមង្គល​នៅ​ក្នុង​ជីវិត​​ស្នេហា​​ថ្មោង​ថ្មី​នេះ ^^ (ក្នុង​ភាព​យន្ត​)!!

Read Full Post »

«លង​អីលង​ម្ល៉េះ​ចា៎!» គឺ​ជា​ចំណង​ជើង​រឿង​ថ្មី​មួយ​របស់​ក្រុម​ស៊ិន​ឌី ដែល​ពួក​គេបាន​នាំ​គ្នា​សាង​​ឡើង​ដោយ​ថវិកា​ផ្ទាល់​ខ្លួន ដែល​ជា​កម្លាំង​ញើស​ឈាម​ ដើម្បី​បង្ហាញ​ពី​សមត្ថភាព​និង​តម្រូវ​ការ​របស់​ពួកគេ។ ក្រោយ​ពី​បង្ហាញ​សមត្ថភាព​តាម​កញ្ចក់​ទូរទស្សន៍ ​ហើយ​ទទួល​បាន​ជោគ​ជ័យ​ធ្វើ​ឲ្យ​មាន​ការ​គាំ​ទ្រ​ពី​គ្រប់មជ្ឍដ្ឋាន​​រួច​មក ពួក​គេ​ក៏​នាំ​គ្នា​សាងភាព​យន្ត​បែប​សប្បាយៗ ដែល​បង្ហាញ​ពី​ភាពស្រស់​ថ្លា​របស់​ជីវិត​ពួកគេ ដែល​ពាក់​ព័ន្ធ​ទៅ​នឹង​ការ​រស់​នៅ​ក្នុង​សង្គម ដែល​សុំ​តែ​សេចក្តី​សុខ សុំ​តែ​ឱកាស​ដ៏​តូច​មួយ​ដើម្បី​ដក​ដង្ហើម​ ទោះ​បី​ជា​មនុស្ស​មួយ​ចំនួន​បាន​សម្លឹង​មើល​រូប​រាង​កាយ មើល​តែ​សម្បក​ក្រៅ​ថា​ពួកគេ​ជា​មនុស្ស​ដែល​ខុស​ធម្មជាតិ ជា​មនុស្ស​បាត​សង្គម។ តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ក៏​ពួកគេ​មិន​អាក់​អន់ឬ​តូច​ចិត្ត​អ្វី​ឡើយ​ហើយ​ពួកគេ​នឹងខំធ្វើ​គ្រប់​យ៉ាង​ទាំង​អស់​ដើម្បី​ឲ្យ​ប្រជា​ពល​រដ្ឋឬ​សង្គម​ទទួល​ស្គាល់​ថា​ពួកគេ​ក៏​ជា​មនុស្ស ដែល​មាន​សមត្ថភាព​ឬ​ជា​ក្រុម​ដ៏​តូច​មួយ ដែល​ជួយ​កសាង​ប្រទេស​ជាតិ​បាន​ដែរ នេះ​ជាសម្តី​របស់​ស៊ិនឌី។

បន្ទាប់​មក​ទៀត​ស៊ិន​ឌី​ក៏​បង្ហាញ​ពី​សមត្ថភាព​របស់​អ្នកសម្តែង ដែលស្ម័គ្រ​ចិត្ត​មក​ចូល​រួម​សម្តែង​ដោយ​មិន​បាន​គិត​កម្រិត​កម្រៃ​អ្វី​ឡើយ។ អ្នក​ដែល​ស្ម័គ្រ​ចិត្ត​ដំបូង​បង្អស់​គឺ​គូស្វាមី​ដ៏​ល្បី​ល្បាញ​របស់​ខ្មែរ​យើង​គឺ​តារាចម្រៀង​ដែល​គ្មាន​អ្នក​ណា​បដិសេធ​បាន​ថា​មិន​ស្គាល់ នោះ​គឺ​លោក​ ឃុំ​ បុណ្ណាដែត និង​អ្នក​នាង ​យស ថិត​រដ្ឋា រួម​ទាំង​មាន​អ្នក​នាង​កាតុ(សុខ ចាន់លីដា) ប៉េង​ប៉ោង និង​តារា​កំប្លែង​ផ្សេង​ៗ​ជា​ច្រើន​ទៀតសុទ្ធ​សឹង​ជា​អ្នក​គាំ​ទ្រ​ដល់​ពួកគេ។ សល់​ពី​នោះ​ទៀ​ត​ គេសង្ឃឹម​ដល់​ការ​គាំ​ទ្ររបស់​បង​ប្អូន​ទស្សនិក​ជន​និង​មិត្តភក្តិ​​ដទៃ​ទៀត តាម​រយៈ​ការ​ទស្សនាខ្សែ​ភាព​យន្ត​របស់​ពួកគេ។

ឆ្លៀត​ក្នុង​ឱកាស​នេះ​​ ប្លក់​សួន​សុបិន​ក៏​សូម​ចូល​រួម​គាំ​ទ្រ ដល់​ខ្សែ​ភាព​យន្ត​របស់​ស៊ិន​ឌីផង​ដែរ ហើយ​ផ្ទៃ​រឿង​ទាំង​មូល​នឹងដាក់​​បញ្ចាំង​នៅ​រោង​ភាព​យន្តក្នុង​ពេល​ឆាប់ៗ​នេះ និង​កុំ​ភ្លេច​ចូល​ទស្សនា​​ឲ្យ​សោះ​ដើម្បី​ចម្រើន​អាយុៗ​ៗ… 😀 ។

ដក​ស្រង់​និង​កែ​សម្រួល​ពី​ទស្សនាវដ្តី​ព្រះ​ចន្រ្ទ

Read Full Post »

Arn Kunkola

អាន គុណ​កូ​ឡា ជា​តារាចម្រៀង​វ័យក្មេង​ដែល​ទើប និង​ចូលប្រឡូក​នៅលើ​វិថី​សិល្បៈ​នៅឆ្នាំ២០០៨ និង​ជា​តារាចម្រៀង​ដ៏​លេចធ្លោ​មួយរូប​នៅក្នុង​ផលិតកម្ម [M] (M Production)។ បច្ចុប្បន្ន អាន គុណ​កូ​ឡាកំពុងតែ​ទទួលបាន​នូវ​ប្រជាប្រិយភាព​ដ៏​ខ្លាំងក្លា ​តាមរយៈ​បទ​ចម្រៀងតម្រូវ​តាម​យុវវ័យ​សម័យថ្មី​ជាច្រើន​បទ។ គុណ​កូ​ឡា មិន​ត្រឹម​តែមាន​ទឹកដម​សម្លេង​ពិ​រោះប៉ុណ្ណោះ​ទេ ថែមទាំង​មាន​រូប​សម្រស់ស្រស់​សង្ហាគួរឱ្យ​ទាក់ទាញ​ទៀតផង។

ក្នុង​មួយរយៈពេល​ដ៏​ខ្លី​ដែល អាន គុណ​កូ​ឡា បាន​ខិតខំ​ឈ្មុសឈ្មុល​ដណ្ដើមបាន​ភាពជោគជ័យ គឺ​ពិតជា​គួរឱ្យ​មោទនៈ ហើយ​ស្រប​ពេលដែល អាន គុណ​កូ​ឡា កំពុងតែ​មានឈ្មោះ​បោះ​   សម្លេង គុណ​កូ​ឡា បាន​ខ្សឹបប្រាប់​ទស្សនាវដ្ដី “វិច​តូ​រី​យ៉ា” ថាមាន​ ទស្សនិកជន​ទាំង​ក្នុងស្រុក និង​ក្រៅ​ស្រុក​ជាច្រើន​បាន Call មក​លើក​ទឹក​ចិ​ត្ដ និង​គាំទ្រ​ថែមទាំង​មាន​អ្នកអះអាង​ធានា ចិញ្ចឹម​ទៀតផង។ អាន គុណ​កូ​ឡា ពិតជា​មានសំណាង​គួរឱ្យ​ស្ងើចសរសើរដែលមាន អ្នកធានា​ចិញ្ចឹម​ហើយ គុណ​កូ​ឡា ប្រហែលជា​ឈប់​លំបាកទៅ​ច្រៀង ​លក់​សម្លេង​ទៀតហើយ​មើលទៅ? កូ​ឡា ឆ្លើយតប​ភ្លាម​ថា ចំពោះ​បញ្ហា​ភាសា​ស្នេហា​នៅពេលនេះ​ខ្ញុំ​មិន ទាន់​សម្រេចចិត្ដទ​ទួល​នោះទេ ទោះបី​មាន​អ្នកធានា​ចិញ្ចឹម​ក៏ដោយ ពីព្រោះ​ខ្ញុំ​នៅ​ក្មេង​ចង់ប្រឡូក​នៅក្នុង​សិល្បៈ​ឱ្យ​បានយូរ​បន្ដិច​សិន ហើយ​ម្យ៉ាងទៀត​គោលដៅ​នៃ​ជីវិត​របស់ខ្ញុំ គឺ​ខ្ញុំ មិន​ចង់​រស់នៅ​ក្រោម​ការឧបត្ថម្ភ​ទំនុកបំរុង​គ្រប់គ្រង​ពី​នរណាម្នាក់​នោះឡើយ។ គឺ​ចង់​រស់នៅ​ដោយ​ឯករាជ​បញ្ចេញ​នូវ​សមត្ថភាព និង​ស្នាដៃ​របស់ខ្លួន។ គុណ​កូ​ឡា បញ្ជាក់​បន្ថែមថា ក្នុងនាម​ខ្ញុំ​ជា​បុរស​និង​ជា​កូន​ខ្មែរ​ម្នាក់ ​ខ្ញុំ​រស់នៅ​មិន​ដេក​ចាំតែ​ព្រេងសំណាង​លាភសក្ការៈ​ ពីអ្នកដទៃ​ឡើយ ហើយ​ចង់​ធ្វើជា​បុរស​ម្នាក់ ដែលមាន​គោលជំហរ​ដ៏​រឹងប៉ឹង​ម្នាក់​នៅក្នុង​សង្គម។ គុណ​កូ​ឡា បាន​បន្ដទៀតថា ទម្រាំ​ខ្ញុំ​ដណ្ដើមបាន​ប្រជាប្រិយភាព​ប៉ុណ្ណេះ គឺ​ខ្ញុំ​បាន​តស៊ូ​ជំនះ រាល់​ការលំបាក​ជាច្រើន​ក្នុងការ​ប្រឡូក​លើ​វិស័យ​សិល្បៈ​ ហើយ​ខ្ញុំ​និង​ខិតខំ​ប្រឹងប្រែង​បន្ដទៀត​ ដើម្បី​សម្រេច​គោលបំណង​របស់ខ្ញុំ​នាពេលខាងមុខ ពីព្រោះ​ខ្ញុំ​ចង់​ក្លាយជា​អ្នកជំនួញ​ម្នាក់​ដ៏​ពូកែ។

អាន គុណ​កូ​ឡា បញ្ចេញ​នូវ​ទស្សនៈ​ផ្ដាំផ្ញើ​ទៅដល់​យុវវ័យ​ថា ចូរ​យើង​កុំ​នាំគ្នា​សេពគ្រឿងញៀន ពីព្រោះ​វា​នាំឱ្យ​អនាគត​យើង​អន្ដរាយ និង​អាប់អោន​ដល់​កិ​ត្ដិ​យស​សង្គមជាតិ។ គឺ​យើង​ត្រូវតែ​ខិតខំ​ប្រឹងប្រែង​សិក្សា និង​ងាក​មក​ចូលរួម​ក្នុងការ​លើកស្ទួយ​វិស័យ​សិល្បៈទើប​ជាការ​ល្អប្រសើរ។ គុណ​កូ​ឡា បានឱ្យដឹងថា​ខ្លួន​មិនទាន់មាន​ពេល​គិតពី​គូស្រករ​ទេ​ គឺ​ចាំ​រកស៊ី​មានបាន​សិន។ គួរឱ្យ​ដឹងផង​ដែរ​ថា កូ​ឡា ជា​និស្សិត​ឆ្នាំ​ទី២ នៅ​សាលា ន័​រ​តុ​ន ផ្នែក​វិស្វករ ចាប់ផ្ដើម​ល្បី នូវ​បទ “លា​មុន​ស្អប់” ហើយ​បច្ចុប្បន្ន​កំពុងតែ​ទទួលបាន​នូវ​ការគាំទ្រ​តាមរយៈ​បទ “គ្មានសិទ្ធិ​ជា​ម្ចាស់​បេះដូង​អូន” និង​កំពុង​ត្រៀម​ចេញ​វុ​លថ្មីៗជា​បន្ដបន្ទាប់​ទៀត៕

Read Full Post »

Older Posts »