Feeds:
ប្រកាស
មតិ

Archive for the ‘អត្ថបទអប់រំ’ Category

 

នៅ​ពេល​ដឹង​ថា​ប្តី​ជា​ហ្គេយ៍​ ភរិយា​មួយ​ចំនួន​អាច​​នឹង​មាន​អារម្មណ៍​ថា​ ពិភព​លោក​​ទាំង​មូល​កំពុង​​ត្រូវ​រលំ​រលាយ ឬ​ផែន​ដី​ត្រូវ​ជាប់​គាំង​ស្ងៀម​លែង​ដើរ​ទៅ​មុខ។ ខ្លះ​​ទៀត​មាន​អារម្មណ៍​តក់​ស្លុត​ ខឹង​ ខ្មាស​អៀន​ ឈឺ​ចាប់​ ស្មុគ​ស្មាញ​ ឆ្ងល់សង្ស័យ ឯកោ សោក​សៅ… ខ្លះ​ទទួល​អារម្មណ៍​ថា​ត្រូវ​ស្វា​មីក្បត់​បោក​ប្រាស ភ័យ​ខ្លាច​អ្នក​ដទៃ​ដឹង​ឮ​ អាណិត​ខ្លួន​ឯង​និង​កូន​ៗ​ ផ្តន្ទា​ដាក់​ទោសខ្លួន​ឯង រហូត​​ធ្ងន់​ធ្ងរ​បំផុត​ដល់​ថ្នាក់​​​មាន​គំនិត​ចង់​សម្លាប់​ស្វាមី​ សម្លាប់​ខ្លួន​ឯង​និង​កូន​ៗ​ ឲ្យ​ស្លាប់​​ផុត​​ពី​​ទុក្ខ​វិបត្តិ​ទាំង​នេះ​។           ដើម្បី​ជា​ការ​​លួង​លោម​​ចិត្ត​ដល់​ខ្លួន​ឯង​ មិន​ថា​អ្នកទទួល​អារម្មណ៍​​យ៉ាង​ណា​​​​​​​​ កុំ​គិត​ខ្លី​ឲ្យ​សោះ ជីវិត​មាន​ច្រក​ចេញ​ជានិច្ច។

  • តាំងសតិស្មារតី

          ត្រូវ​តាំង​ស្មារតី​ឲ្យ​បាន នៅ​ពេល​​ត្រជាក់​ចិត្ត​​​ខ្លះ​ហើយ ​​ត្រូវ​ខិត​ខំ​​ប្រមែ​ប្រមូល​រក​មើល​ចំណុច​​​ល្អ​ចំណុច​ខ្សោយ​ អ្វី​ដែល​អាច​ទទួល​យក​បាន​អត់​ធន់​បាន ឬ​អ្វី​ដែល​អត់​ធន់​មិន​បាន​ទទួល​យក​មិន​កើត​ ដើម្បី​រួប​រួម​ទម្ងន់​របស់​ហេតុ​និង​ផល ​​ដែល​អ្នកត្រូវ​​បែក​គ្នា​ឬ​នៅ​ជាមួយ​គេ​​បន្ត​។ ការ​បែក​គ្នា​នោះ​​មាន​ទាំង​ការ​បែក​គ្នា​ជា​អចិន្ត្រៃយ៍​​​ស្អប់​គ្នា​​រហូត​មិន​មើល​មុខ​ និង​ការ​បែក​​ដោយ​ធ្វើ​​ជា​មិត្ត​​ភក្តិ​នឹង​គ្នា ​​នៅ​​ទៅ​មក​រក​គ្នា​​បាន​។ ពាក្យ​ថា​នៅ​ជា​មួយ​គេ​នោះ​​ក៏​មាន​​ទាំង​បែប​នៅ​ដោយ​គ្មាន​លក្ខខណ្ឌ​ដូច​ដើម ​​ឬ​នៅ​បែប​គ្មាន​ទំនាក់​ទំនង​ផ្លូវ​ភេទ​ កំណត់​​​ជីវិត​បែប​​មាន​ឥស្សរភាព ដោយ​ភាគីទាំង​សងខាង​អា​ច​មាន​អ្នក​ថ្មី​​រៀង​ៗ​ខ្លួន​បាន។

  • ធ្វើការស្វែងយល់ពីអារម្មណ៍របស់ខ្លួនឯង ស្វាមី ហើយនិងកូនៗ

          ដំណាក់​ការដំបូង​បំផុត​ បើ​អ្នក​គ្មាន​អារម្មណ៍​​កើត​ទុក្ខ​ភ័យ​ព្រួយ ​ដោយ​ចាត់​ទុក​វា​ថា​ជា​រឿង​ធម្មតា​​(មាន​តិច​បំផុត​ដែល​គិត​បែប​នេះ)​​ក៏​មិន​ចាំ​បាច់​ធ្វើ​អ្វី​ដែរ​​ តែ​បើ​អ្នក​​​​កើតមាន​បញ្ហា​ទុក្ខ​ព្រួយ​​ត្រូវ​ព្យាយាម​​អូស​ទាញ​អារម្មណ៍​របស់​ខ្លួន​ ឲ្យ​ត្រលប់​មក​សភាព​ដើម​វិញ​​ឲ្យ​បាន​លឿន​បំផុត​។ ច្រើន​គ្នា​អាច​​ពឹង​អាស្រ័យ​នឹង​មនុស្ស​​នៅ​ក្នុង​គ្រួសារ​ មិត្ត​ភក្តិ​ញាតិ​សន្តាន​ ​(អាស្រ័យ​លើ​ការ​ជឿទុក​ចិត្ត​និង​ជិតស្និទ្ធ​កម្រិត​ណា)​​​ដើម្បី​​ពិភាក្សា​​​​រម្លែក​ទុក្ខ​សោក ​និង​​បន្ធូរ​អារម្មណ៍​តាន​តឹង​។ អ្នក​ខ្លះ​​ អាស្រ័យ​លើ​ការ​អាន​សៀវភៅ​ស្វែង​យល់​អំពី​ហ្គេយ៍ ខ្លះទៀត​​​​​អាស្រ័យ​លើ​​គ្រូ​ពេទ្យ​ផ្លូវ​ចិត្ត ហើយមាន​មួយ​ចំនួន​​​​ជា​មនុស្ស​រឹងប៉ឹង​ខ្លាំង​ណាស់​ដោយ​អាស្រ័យ​លើ​ការ​ធ្វើ​សមាធិ​​​​រម្ងាប់​អារម្មណ៍​ដោយ​ខ្លួន​ឯង។

          ដំណាក់​ការ​​ទី​២​​ ត្រូវ​បបួល​ស្វាមី​និយាយ​​គ្នា​ពីរ​នាក់​ត​ទល់​​ ដើម្បី​ឲ្យ​ដឹង​ពី​អារម្មណ៍​​ពិត​ប្រាកដ​​​ឬ​សេចក្តី​ត្រូវ​ការ​ពិត​ប្រាកដ​របស់​គេ។ អ្នក​អាច​នឹង​ត្រូវ​ដើរ​ចេញ​ពី​ភាព​ជា​ម្ចាស់​​ឬជា​​​​ភរិយា​ត្រលប់​មក​​ស្ថិត​​​នៅ​ក្នុង​ឋានៈ​​ជាមិត្ត​ភក្តិ​ជិត​ស្និទ្ធ​ក៏​បាន​ ដើម្បី​​ពេល​មានបញ្ហា​នឹង​បាន​ពិភាក្សា​គ្នា។

          បើ​កូន​ៗ​​ធំ​អស់​​ហើយ​ អាច​និយាយ​នឹង​ពួក​គេ​ដោយ​បើក​ចំហ​​​ពី​រឿង​ឪពុក​ជា​ហ្គេយ៍​ តែ​បើ​កូនៗ​​នៅ​តូច​​ អ្នក​ខ្លះ​អាច​ត្រូវ​បិទ​បាំង​​រឿង​នេះ​ទុក​សិន​ ​ទម្រាំ​តែ​កូន​ៗ​អាច​​ស្វែង​យល់​​បាន​ពី​អ្វី​ដែល​ហៅ​ថា​ហ្គេយ៍។​ ទោះ​​ជា​យ៉ាង​ណា​ក៏​ដោយ​​ គ្រួ​សារ​ជា​ផ្នែក​មួយ​ដែល​អាច​បិទ​​បាំង​សង្គម​ខាង​ក្រៅ​ព្រោះ​ខ្លាច​មាន​បញ្ហា​នៅ​ក្នុង​សង្គម​។ ទោះ​ជា​យ៉ាង​ណា​ក៏​សុំ​ឲ្យ​រម្លឹក​ថា​ ហ្គេយ៍​ជា​ច្រើន​នាក់​ទោះ​បី​ជា​មិន​អាច​ធ្វើ​​ជា​ស្វាមី​ដ៏​ល្អ​ត​ទៅ​ទៀត​​ តែ​គេ​ក៏​អាច​ធ្វើ​ជា​ឪពុក​ដ៏​ល្អ​​និង​មិត្ត​ដ៏​ល្អ​បា​ន។

  •  បើកឱកាសឲ្យមានច្រើនច្រកសម្រាប់ដើរ

          នេះ​មិន​មែន​មាន​ន័យ​ថា ​អ្នក​ត្រូវ​តែ​ធ្វើ​ចិត្ត​ព្រម​​ទទួល​​ភាព​ជា​ហ្គេយ៍​របស់​ស្វាមី​នោះ​ទេ​ តែ​ត្រូវ​ជ្រើស​រើស​ផ្លូវ​ដើរ​ដែល​ល្អ​បំផុត​ដោយ​មិន​​ប្រើ​អារម្មណ៍​​ដូច​ជា​ ​មាន​ហ្គេយ៍​មួយ​ចំនួន​​ភ្ញាក់​រឭក​ដឹង​​កំហុស​ខ្លួន​ ​មិន​ចង់​​ក្លាយ​​ជា​ហ្គេយ៍​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តែ​ក៏​ធ្លោយ​វក់​​​នឹង​បរិស្ថាន​ជុំ​វិញ​ខ្លួន​​ បើ​ប្តូរ​កន្លែង​ធ្វើ​ការ​ ប្តូរ​ការសេព​គប់​មនុស្ស​ ​ប្រហែល​ជា​អាច​បញ្ឃប់​ប្រតិ​កិរិយា​បែប​នោះ​បាន។ ​នៅ​ក្នុង​ករណី​នេះ​អ្នក​គួរ​តែ​និយាយ​​ផ្តល់​ឱកាស​ឲ្យ​គេ​ភ្ញាក់​រឭក​ តែ​អ្នក​ខ្លះ​ក៏​មិន​អាច​បញ្ឈប់​ព្រឹត្តិកម្ម​នេះ​បាន​​ តែខំ​​តាំង​ចិត្ត​បិទ​បាំង​អារម្មណ៍​ដែល​​​ត្រូវ​ការ​ក្លាយ​​ជា​ហ្គេយ៍​​ពេញ​លក្ខណៈរបស់​ខ្លួន​ ដូច្នេះ​អ្នក​​អាចសម្រេច​ចិត្ត​​​រស់​នៅ​​បែក​គ្នា​ក៏​បាន​​។​

  • កុំនៅតែម្នាក់ឯង​   

          ​ការ​​នៅ​កណ្តោច​កណ្តែង​តែ​ម្នាក់​ឯង​ នឹង​ធ្វើ​ឲ្យ​អ្នក​​កាន់​តែ​គិត​កាន់​តែ​ស្មុគ​ស្មាញ​ កាន់​តែ​ឈឺ​ចាប់​​ជាមួយ​នឹង​បញ្ហា​ដែល​កើត​ឡើង​​ ធ្វើ​ឲ្យ​មិន​អាច​ស្វែងរក​​ច្រក​ចេញ​បាន​។ បច្ចុប្បន្ន​បញ្ហា​ដែល​ស្វាមី​ជា​ហ្គេយ៍​កើត​​​​មាន​កាន់​តែច្រើន​ឡើង ទើប​​បង្កើត​ឲ្យ​មាន​ក្រុម​ឬ​មជ្ឈមណ្ឌល​​ដែល​អាច​ពិភាក្សា​​ផ្តល់​ការ​ប្រឹក្សា​បាន​យ៉ាង​ល្អ​​មិន​ថា​តាម​ប្រព័ន្ធ​អ៊ីនធើណេត​ សមាគម​ហ្គេយ៍​ ឬ​មន្ទីរ​ពេទ្យ​ផ្លូវ​ចិត្ត​ឡើយ។ ដូច្នេះ​អ្នក​គួរ​តែ​ស្វែង​រក​សេវា​កម្ម​ទាំង​នោះ​ដើម្បី​ប្រឹក្សា​ផ្លាស់​ប្តូ​រ​យោបល់។

          *** ការពារខ្លួននឹងជំងឺផ្លូវភេទ​​​ជាមួយហ្គេយ៍

          មិន​ថា​អ្នក​សម្រេចចិត្ត​​នៅ​ជាមួយ​គ្នា​ ឬ​លែង​លះ​គ្នា​​ជាមួយ​ស្វាមី​ដែល​ជាហ្គេយ៍​​នោះ​ទេ អ្វី​ដែល​សំខាន់​គឺ​ត្រូវ​ត្រួត​ពិនិត្យ​​រក​មើល​​ជំងឺ​ ដែល​​ឆ្លង​តាម​ទំនាក់​​ទំនង​ផ្លូវ​ភេទ​​ក្នុង​ពេល​បច្ចុប្ប​ន្ន ​ដើម្បី​ការ​ពារ​​​រោគ​ឆ្លង​តាម​​ទំនាក់​ទំនង​ផ្លូវ​ភេទ​ក្នុង​ពេល​អនាគត​។ វិធី​ដែល​ល្អ​បំផុត​គឺ​ត្រូវ​ទៅ​ពិគ្រោះ​ជា​មួយ​គ្រូពេទ្យ​​ដើម្បី​ត្រួត​ពិនិត្យ​ឈាម។​​ បើ​មាន​ការ​រួម​ភេទ​កើត​ឡើង​ត្រូវ​ប្រើ​ស្រោម​អនាម័យ​គ្រប់​ពេល​ និង​ណែនាំ​ស្វាមី​ឲ្យ​ប្រើ​ស្រោម​អនាម័យ​គ្រប់​ពេល​ដែល​មាន​សម្ព័ន្ធ​ផ្លូវ​ភេទ​ជាមួយ​បុរស​ដទៃ៕     

បំណង​ល្អ​ពី​ សួន សុបិន

Read Full Post »

​សំណួរ​ដែល​​​ទទួល​បាន​ការ​ចោទ​សួរ ​និង ​ត្រូវ​ការ​ចម្លើយ​តប​​ច្រើន​បំផុត​នោះ​ គឺ​​ថា​តើ​​បុរស​ត្រូវ​ការ​មាន​សង្សារ​ដែល​​ជា​ក្រមុំ​បរិសុទ្ធ​ពិត​មែន​ឬ? នៅ​ក្នុង​ពិភព​លោក​បច្ចុប្បន្ន​ ដែល​​សេរី​ភាព​នៃ​ការ        ​សម្តែង​ចេញ​​ខាង​ភេទ​ចូល​ដល់​កម្រិត​មួយ​ ដែល​​ហៅ​ថា​បើក​ចំហ​ និ​ង ​មាន​លក្ខណៈ​ស្មើ​ភាព​គ្នា​ជា​​​លំដាប់​​ហើយ​នោះ​​ តែ​សំណួរ​ដែល​ទាក់​ទង​នឹង​ក្រមុំ​បរិសុទ្ធ​ និង ​មិន​បរិសុទ្ធ​ក៏​នៅ​ជា​បញ្ហា​ដដែល។

តាម​ការស្ទាប​ស្ទង់​មួយ​​បង្ហាញ​ថា​​ បុរស​ត្រូវ​ការ​រៀប​ការ​និង​​រស់​នៅ​ ជាមួយ​នារី​ដែល​ល្អ​បរិសុទ្ធ​ តែសួរ​ថា​ ​បើ​រឿង​​ប្រលូក​នឹង​ការ​រួម​ភេទ​មុន​រៀប​ការ​ នៅ​តែ​ជា​រឿង​ធម្មតា​របស់​បុរស​នៅ​ក្នុង​សង្គម​​ហើយ តើ​ឲ្យ​យើង​ទៅ​រក​ក្រមុំ​បរិសុទ្ធ​មក​ពី​ណា?

បុរសត្រូវការអ្វី?

តាម​ទិន្ន​ន័យ​ដែល​ទទួល​បាន​ ពី​ការ​​ស្ទង់​មតិ​​​ក្រៅ​ផ្លូវ​ការ​មួយ​​​បង្ហាញ​ថា ក្នុង​ចំណោម​បុរស​២៥​នាក់​មាន​១៤​នាក់​ត្រូវ​ការ​ក្រមុំ​​ព្រហ្មចារីយ៍​ធ្វើ​ជា​ភរិយា​ ខណៈ​ដែល​១១​នាក់​​ទៀត​ឆ្លើយ​តប​ថា​បរិសុទ្ធ​ឬ​មិន​បរិសុទ្ធ​​ក៏​បាន ដែល​​នេះ​សង្កេត​ឃើញ​ថា ​​ទាំង​ពីរ​ក្រុម​សុទ្ធ​តែ​មាន​ទំនោរ​ មក​ខាង​ក្រមុំ​បរិសុទ្ធ​ទាំង​អស់​​ ដោយ​គ្មាន​នរណា​តប​ថា​ ចូលចិត្ត​ក្រមុំ​មិន​បរិសុទ្ធ​ជាង​នោះ​ទេ​ ហើយ​ដែល​គួរ​ឲ្យ​កត់​សម្គាល់​នោះ​គឺ​ថា បុរស​ដែល​ចូលរួម​ឆ្លើយ​តប​​នឹង​​​សំណួរ​​នេះ ​សុទ្ធ​តែ​នៅ​កំលោះ​មិន​ទាន់​រៀប​ការ និង​សុទ្ធ​តែ​មាន​ការ​ពាក់​ព័ន្ធ​​​នឹងស្រី​កំណាន់​ឬ​ស្រី​ជា​សង្សារ​យ៉ាង​តិច​២នាក់។

ទោះ​បី​ជា​ការ​ធ្វើ​ស្ថិតិ​លើក​នេះ ​ប្រាស​ចាក​ពី​លក្ខណៈ​វិទ្យាសាស្រ្ត​បន្តិច​ក៏​ពិត​មែន​ តែ​យ៉ាង​ហោច​ណាស់​ក៏​យើង​​ដឹង​ថា​ បុរស​ត្រូវ​ការនារី​ដែល​ស្អាត​ស្អំ​បរិសុទ្ធ​​​បំផុត​តាម​ដែល​អាច​រក​បាន ​​នៅ​ពេលដែល​ត្រូវ​ការ​រៀប​អាពាហ៍​ពិពាហ៍​ ទាំង​ដែល​ពួកគេ​​ក៏​សុទ្ធ​តែ​ឆ្លង​កាត់​​បទ​ពិសោធន៍ ​​រឿង​សង្សារ​យ៉ាង​ជោក​ជាំ​រួច​មក​ហើយ​ និង​ខ្លះ​មាន​ឌុប​រហូត​រាប់​ភ្លេច​ទៅ​ទៀត។ 

​បញ្ហា​របស់​មនុស្ស​ប្រុស ​គឺ​ពួកគេ​ត្រូវ​ការ​ទាំង​អស់ ​ទាំង​ក្រមុំ​បរិសុទ្ធ​សម្រាប់​រៀប​អាពាហ៍​ពិពាហ៍​និង​​ក្រមុំ​​ចូលចិត្ត​សប្បាយ​ ដើម្បី​​ពួក​គេ​បាន​បន្ថែម​បទ​ពិសោធន៍​​ និង​​ការ​យល់​ដឹង​រឿង​លើ​គ្រែ។ តែ​ពួក​គេ​នឹង​​​មិន​អាច​ទទួល​យក​បាន​ទេ ​បើ​ចៃ​ដន្យ​មាន​ភរិយា​​ប៉ះ​លើ​នារី​ ដែល​​ធ្លាប់​ប្រព្រឹត្ត​ខ្លួន​​ដូចពួក​​គេ​កន្លង​មក​។ ពួកគេ​មាន​អារម្មណ៍​មួយ​ ដែល​ពិបាក​​នឹង​ទទួល​យក​ណាស់​ ដែល​មក​​ត្រូវ​​ចាប់​ដៃ​គ្នា​ឬ​រៀប​អាពាហ៍​ពិពាហ៍​ជាមួយ​មនុស្ស​ស្រី​​ ដែល​​មាន​ប្រវត្តិ​រឿង​រួម​​ភេទ​យ៉ាង​ជោក​ជាំ​ដូច​ពួកគេ។

ទោះ​បី​ជា​រឿង​ព្រហ្មចារីយ៍​​​ ជា​រឿង​ដែល​តែង​​ចោទ​សួរ​គ្នា​ជាញឹក​ញាប់​ តែ​ការ​មាន​សង្សារ​ជា​ក្រមុំ​មិន​បរិសុទ្ធ​ក៏​មិន​មែន​ជា​រឿង​អាក្រក់​អ្វីដែរ។ ការ​ដែល​មនុស្ស​ពេញ​វ័យ ​សម្រេច​ចិត្ត​​មាន​សម្ព័ន្ធ​ខាង​ផ្លូវ​ភេទ​​នៅ​ក្នុង​​សម័យ​នេះ​ ក៏​មិន​បាន​ចាត់​ទុក​ថា​ជា​រឿង​​​អាក្រក់​គួរ​ឲ្យ​​ស្អប់​ខ្ពើម​ ​​ឬ​ទទួល​យក​មិន​បាន​នោះ​ទេ ​តែ​ការ​ពិត ​វា​ជា​ការសម្តែង​ចេញ​នូវ​សេចក្តី​ស្រលាញ់​ម្យ៉ាង​​  នៅ​ក្នុង​ទម្រង់មួយ​​ដែល​មាន​លក្ខណៈ​ធម្មជាតិ​បំផុត។ លោក​អ្នក​ពិត​ជា​មិន​អាច​ដាក់​ទោស​នារី​ ឬ​នរណា​ម្នាក់​​ចំពោះរឿង​​អារម្មណ៍​ផ្លូវ​ភេទ​ដែល​កើត​ឡើង​តាម​ធម្មជាតិ​បាន​​នោះ​ទេ។

តែ​វា​ក៏​ជា​ជំនឿ​​មួយ​ដែល​ពិបាក​នឹង​​ផ្លាស់​ប្តូរ​រឿង ការ​ជឿ​​អំពី​​ក្រមុំ​បរិសុទ្ធ​និង​មិន​បរិសុទ្ធ​ ទោះ​បី​ជា​​បរិសុទ្ធ​ឬ​មិន ​ក៏​សុទ្ធ​តែ​មាន​ចំណុច​ល្អ​និង​​មិន​ល្អ​រៀង​ៗ​ខ្លួន​។ ដូច្នេះ​សាក​​មក​មើល​​អ្វី​ដែល​ជា​ចំណុច​ល្អ​និង​​​មិន​ល្អ​​របស់​នារី​​ទាំង​ពីរ​ប្រភេទ​នេះ?

នារីដែលមានបទពិសោធន៍

          ចំណុចល្អៈ ការ​ដែល​មាន​សង្សារ​ជា​ក្រមុំ​មិន​បរិសុទ្ធ​នោះ​ មិន​ចាំ​បាច់​ឲ្យ​អ្នក​ដើរ​តួ​ជា​ឪ​ព្រះ​​ឬ​​ជា​សុភាព​បុរស​នោះ​ទេ​​ ព្រោះ​នារី​មួយ​ចំនួន​ក៏​ត្រូវ​ការ​រក​បុរស​ មក​បំពេញ​សេចក្តី​ត្រូវ​ការ​របស់​ពួក​នាង​ដែរ​។ បើ​អ្នក​ទាំង​ពីរ​សុទ្ធ​តែ​មាន​បទ​ពិសោធន៍​ខ្ពស់រឿង​ភេទ​សម្ព័ន្ធ​​ នោះ​សេចក្តី​សុខ​រឿង​លើ​គ្រែ​របស់​លោក​អ្នក​​​នឹង​គ្មាន​អ្វី​មក​បរិយាយ​ទៀត​ទេ។

          ចំណុច​​មិនល្អៈ បុរស​ដែល​មាន​បទពិសោធន៍​រឿង​ផ្លូវ​ភេទ​តិច​ជាង​សង្សារ ​ប្រហែល​ជា​ត្រូវ​សតិ​បែក​ហើយ​បើ​សង្សារ​​របស់​ខ្លួន​ជា​ប្រភេទ​មនុស្ស​ដែល​មាន​តម្រេក​ខ្លាំង។ ក្រៅ​ពី​នោះ​គេ​អាច​នឹង​ត្រូវ​​រំខាន​ពី​ជីវិត​​ស្នេហា​នៅ​ក្នុង​អតី​ត​របស់​នាង​ទៀត​ផង។

នារីបរិសុទ្ធ

        ចំណុចល្អៈ បុរស​មួយ​ចំនួន​​មានមោទនភាព​ខ្លាំង​ណាស់ ​ដែល​​​ខ្លួន​ឯង​គឺ​ជា​បុរស​ដំបូង​​របស់​នារី​ជា​ដៃ​គូ។ ពួកគេ​មាន​សេចក្តី​សុខ​ខ្លាំង​ណាស់​​ នៅ​ក្នុង​តម្រា​គ្រូ​និង​សិស្ស​​ដោយ​រំពឹង​ទុក​ថា​នារី​របស់​គេ​នឹង​ត្រូវ​ហ្វឹក​ហាត់​​ឲ្យ​​ចូលចុះ​តាម​សេចក្តី​ត្រូវ​ការ​របស់​ខ្លួន​។ ម្យ៉ាង​ទៀត​ការ​ដែល​បាន​ក្លាយ​ជា​មនុស្ស​ប្រុស​ទី​១​​របស់​មនុស្ស​ស្រី​ ​​ធ្វើ​ឲ្យ​បុរស​កាត់​​បន្ថយ​អារម្មណ៍​តានតឹងឈប់​ខ្វាយ​ខ្វល់​​ ពី​បញ្ហា​ដែល​​ត្រូវ​តែ​ពូកែ​រឿង​លើ​គ្រែ​បាន​ច្រើន​ណាស់​​​​ ព្រោះ​នារី​ដ៏​សែន​ស្អាត​ស្អំ​របស់​​គេ​ ​នឹង​មិន​អាច​យក​រឿង​នេះ​ទៅ​ប្រៀប​​ធៀប​ជាមួយ​នរណា​បាន​ទៀត​។ រយៈ​ពេល​នេះ ​ជា​ពេល​ដែល​វិសេស​វិសាល​បំផុត​នៅ​ក្នុង​ជីវិត​របស់​មនុស្ស​ប្រុស​ហើយ!

          ​ចំណុចមិនល្អៈ បើ​បុរស​មាន​សង្សារ​ជាក្រមុំ​បរិសុទ្ធ​នោះ​ វា​នឹង​ពិបាក​ដែល​នាង​​ព្រម​ព្រៀង​ប្រគល់​ឲ្យ​ដោយ​ងាយ​ៗ​នូវ​អ្វី​ដែល​បុរស​ត្រូវ​ការ ហើយ​ឱកាស​ក្នុង​ការ​បដិសេធ​​ចំពោះ​ការ​មាន​សម្ព័ន្ធ​​​ផ្លូវ​ភេទ​មុន​រៀប​ការ ​នឹង​​មាន​​កម្រិត​កាន់​តែ​ខ្ពស់​ឡើង​ៗ ដែល​អាច​ជា​រយៈ​ពេលមួយ​​ដែល​​បុរស​​ត្រូវ​អត់​ធន់​ស៊ូ​ទ្រាំ​នឹង​ចំណង់​ផ្លូវ​ភេទ​របស់​ខ្លួន​យ៉ាង​ក្រហល់​ក្រហាយ​​បំផុត។ ម្យ៉ាង​ទៀត​ដោ​យ​សារ​​អ្នក​ជា​បុរស​ទី​១​របស់​នាង​ ដូច្នេះ​ឱកាស​ដែល​​នាង​មិន​ចេះ​រឿង​លើ​គ្រែ​ក៏​មាន​ច្រើន ព្រោះ​នាង​មិនធ្លាប់​មាន​បទ​ពិសោធន៍​​ និង​ត្រូវ​​បំភ្លេច​ចោល​ឲ្យ​ហើយ​ទៅ​ រឿង​ស្រណុក​ស្រួល​លើ​គ្រែ​ទាំង​ឡាយ ព្រោះ​វា​នឹង​ពិបាក​ដែល​បង្គាប់​ឲ្យ​​​ក្រមុំ​ជើង​ថ្មី​ម្នាក់​ធ្វើ​អូរ៉ាល់​ស៊ិច​(Oral Sex)ឲ្យ​អ្នក។ រឿង​មួយ​ទៀត​បើ​អ្នក​បាន​ជួប​ក្រមុំ​បរិសុទ្ធ​តាម​ត្រូវ​ការ​ហើយ អ្នក​នឹង​ត្រូវ​អង្គុយ​ខ្វាយ​ខ្វល់​ជានិច្ច​ថា តើ​ពេល​ណា​នាង​នឹងបែក​ចិត្ត​​ឈប់​​សេព​គប់​នឹង​អ្នក?

គិតឲ្យគ្រប់ជ្រុងជ្រោយ

  • ­  កុំ​ឲ្យ​រឿង​នៅ​ក្នុង​អតីតកាល​​មាន​ផល​ប៉ះ​ពាល់​ដល់​ការ​សម្រេច​ចិត្ត​។
  • កុំ​ឲ្យ​បទ​ពិសោធន៍​នៅ​ក្នុង​អតីតកាល ​​ក្លាយ​ជា​អង្គ​ប្រកបសំខាន់ ​​ក្នុង​ការ​សម្រេច​ចិត្ត​រឿង​អនាគត​​គូ​ស្រករ​​របស់​លោក​អ្នក។
  • កុំ​ប្រញាប់​វិនិច្ឆ័យ​នា​រី​ភេទ​​លើ​ភាព​បរិសុទ្ធ​ ឬ​មិន​បរិសុទ្ធ​ ដោយ​មិន​បាន​មើល​ឲ្យ​ជ្រៅ។
  • កុំ​ធ្វើ​ខ្លួន​ថា​មាន​សិទ្ធិ​រវីរវល់​នឹង​រឿង​អតីតកាល​របស់​នាង៕

Read Full Post »

ការ​ជួយ​ខ្លួន​ឯង ដែល​ភាសា​បច្ចេក​ទេស​ហៅ​ថា​ ម៉ាស្ទ័រ​បេស្ហឹន​(Masturbation) គឺ​ជា​វិធី​ធម្មជាតិ​និង​គ្មាន​ផល​​អាក្រក់​ប៉ះ​ពាល់​ដល់​សុខ​ភាព​ឡើយ​។ កុំ​យល់​ច្រឡំ​ខុស​ថា​ ​អ្នក​ដែល​​​ចូល​ចិត្ត​សម្រេច​​បំណង​​តណ្ហា​​​​​​ឲ្យ​​​ខ្លួន​ឯង​​ ជា​មនុស្ស​ដែល​​មាន​សេចក្តី​ត្រូវ​ការខាង​​ផ្លូវ​ភេទ​ខ្ពស់​​ឲ្យ​សោះ​​។ ​តែ​វា​ជា​សេចក្តី​ត្រូវ​ការ​របស់​បុគ្គល​ម្នាក់ៗ​ដែល​​មាន​ពី​ធម្មជាតិ​​ ​និង​ថែម​ទាំង​ជា​ការ​បន្ធូរ​​អារម្មណ៍​​ផ្លូវ​ភេទ​​ដែល​សម​ស្រប​បំផុត ចៀស​​វាង​​ពី​ការ​​​ប្រព្រឹត្ត​អំពើ​អនាចារ​និង​ការ​​ឆ្លង​ជំងឺ​ផ្សេងៗ។

          បញ្ជាក់​ហើយ​បញ្ជាក់​ទៀត​ថា ការ​ជួយ​ខ្លួន​ឯង​របស់​បុរសនោះ​​ កើត​​ឡើង​​ដោយ​ឯក​​ឯង​តាម​ធម្មជាតិ តាម​ការ​ទាម​ទារ​នៃ​​​សេច​ក្តី​ត្រូវ​ការ​ខាង​ផ្លូវ​ភេទ ​ដែល​មាន​ច្រើន​ជាង​​​មនុស្ស​ស្រី​ និង​អាច​ធ្វើ​បាន​ញឹក​ញាប់​​រួម​ទាំង​ចាត់​ទុក​ថា​ ជា​រឿង​ធម្ម​តា​​ទោះ​បី​ជា​ត្រូវ​​ការ​ជួយ​ខ្លួន​ឯង​ ក្រោយ​ពេល​រៀប​​អាពាហ៍​ពិពាហ៍​ហើយ​ក៏​ដោយ។

បុរស​(ខ្មែរ​)​ភាគ​ច្រើន ​តែង​តែ​មាន​អារម្មណ៍​ខ្មាស​អៀន​ និង ​មិន​សូវ​ចូលចិត្ត​និយាយ​​ប្រាប់​នរណា​អំពី​រឿង​នេះ ហើយ​អ្នក​ខ្លះ​នៅ​មាន​ការ​ភ័យ​ខ្លាច​ ប្រសិន​បើ​មិត្ត​ភក្តិ​របស់​ខ្លួន​ដឹង​ថា ​ខ្លួន​ឯង​​​​នៅ​​ប្រព្រឹត្ត​​ការ​ជួយ​សម្រេច​បំណង​ឲ្យ​​ខ្លួន​ឯង​បែប​នេះ រួម​ទាំង​ខ្លាច​អាណា​ព្យាបាល​ដឹង​ឮ​ រឿង​កេរ្តិ៍​ខ្មាស​​ផ្ទាល់​ខ្លួន​​​របស់​ខ្លួន​ទៀត​ផង។

ហេតុ​ដូច្នេះ​ទើប​បុរស​ជា​ច្រើន​ តែង​​ស្វែង​យល់​ពី​វិធី​​​សម្រេច​បំណង​ដោយ​ខ្លួន​ឯង​​​ ដែលប្រើ​​​រយៈ​ពេល​ខ្លីៗ​ឆាប់​រហ័ស​ ហើយ​​ប្រើ​ពេល​តិច​តួច​​​បំផុត ​ដើម្បី​ការពារ​កុំ​ឲ្យ​អ្នក​ដទៃចូល​​​​មក​ឃើញ​។​ តែ​នៅ​ពេល​ពួក​គេ​មាន​អាយុ​កាន់​តែ​​ច្រើន​ឡើង ​ពួក​គេ​ក៏​ចាប់​ផ្តើម​​​ស្វែង​យល់​ពី​វិធី​ទប់​ស្កាត់កុំ​ឲ្យ​ចេញ​ទឹក​កាម​ឆាប់​រហ័ស​ពេក​ ​ដែល​សំខាន់​ជាង​ការ​ឈាន​ដល់​ចំណុច​កំពូល​ទៅ​​ទៀត​ និង​មិន​សូវ​ចាប់​អារម្មណ៍​រឿង​​ល្បឿន​ត​ទៅទៀត​ទេ។

          ***តិចនិចនៃការជួយខ្លួនឯង

          មនុស្ស​ប្រុស​មាន​វិធី​ច្រើន​យ៉ាង​​សម្រាប់​ការ​ជួយ​សម្រេច​បំណង​ស្នេហា​ដោយ​ខ្លួន​ឯង។ វិធី​ដែល​ងាយ ​​និង ​ផ្តល់​ភាព​សុខ​ស្រួល​បំផុត​សម្រាប់​ពួកគេ ​គឺ​ការ​​ចាប់​លុញ​​ប្រឆឹក​​​អង្គ​ជាតិ​​។ នៅ​ពេល​​វា​ចាប់​   ផ្តើ​​ម​​​​​រឹង​​ក៏​អាច​បន្ត​ដោយ​ចាប់​រូត​ចុះរូត​​ឡើង​​ ត្រង់​អវយវៈ​ភេទ​តាំង​ពី​ចុង​រហូត​មក​ដល់​គល់។ បើ​​ប្រើ​​តែ​​​ដៃ​ចាប់​​ច្របាច់​ត្រង់​បរិវេណ​តួ​អង្គ​ជាតិ ​ដោយ​ជៀស​វាង​​ប៉ះ​ពាល់​ត្រង់​ផ្នែក​​ខាង​ចុង​ នឹង​ជួយ​​កាត់​បន្ថយ​ការ​ឆាប់​ចេញ​ទឹក​កាម​​បាន​ផង​ដែរ។

          ជា​ធម្មតា​ ខណៈ​ដែល​​​​កំពុង​ធ្វើ​ការ​សម្រេច​បំណង​តណ្ហា​ឲ្យ​ខ្លួន​ឯង អវយវៈ​ផ្នែក​ផ្សេង​ៗ​ទៀត​ដូច​ជា​បរិវេណ​​ក្រលៀន ភ្លៅ អង្គ​ជាតិ​ និង​ពង​ស្វាស នឹង​​កើត​មាន​​ភាព​​រំញោច​​​​ដែល​ជួយ​ដាស់​អារម្មណ៍​ឲ្យ​​កម្រើក​ភាព​ស្រើប​ស្រាល​កាន់​តែ​​​​ខ្លាំង​ឡើងៗ​។ នៅ​ពេល​​អវយវៈ​​ភេទ​រឹង​​ពេញ​ទី​ហើយ បុរស​​ភាគ​ច្រើន​​ចូលចិត្ត​​ច្របាច់​អង្អែល​​​ស្រាល​ៗ​ត្រង់​​ថង់​ពង​ស្វាស​ទាំង​ពីរ។ ការ​ប៉ះ​ពាល់​ត្រង់​ផ្នែក​ណា​មួយ​នៃ​បរិវេណ​​អវយវៈ​ភេទ​​ ក៏​​សុទ្ធ​តែ​ជា​ការ​បន្ថែម​ភាព​ត្រេក​ត្រអាល​ ​​ដល់​អារម្មណ៍​ផ្លូវ​ភេទ​ទាំង​អស់ រួម​ទាំង​ផ្នែក​ផ្សេង​ៗ​​ក្រៅ​ពី​បរិវេណ​នោះ​ផង ​ដូច​ជា​ត្រង់​​​ដើម​ទ្រូង​ឬ​ក្បាល​ដោះ​របស់​​បុរស​ខ្លួន​​ឯង​ជា​ដើម​។

          បុរស​​មួយ​ចំនួន​ចូលចិត្ត​សម្រេច​បំណង​ដោយ​ខ្លួន​​ឯង​ ដោយ​ការ​​ដេក​ផ្កាប់​មុខ​នៅ​លើ​គ្រែ​ដើម្បី​ឲ្យ​ផ្នែក​ខ្លះ​នៃ​អវយវៈ​ភេទ​​ឬ​​តួ​អង្គ​ជាតិ​​ត្រដុស​កកិត​គ្នា​ជាមួយ​នឹង​​កន្លែង​ដេក។ អ្នក​ខ្លះ​ចូលចិត្ត​ធ្វើ​ម៉ាស្ទ័រ​បេត(Masturbate)​​ដោយ​ប្រើ​សារធាតុ​​រំអិល​​ជាជាង​ការ​ធ្វើ​នៅ​កន្លែង​ស្ងួតៗ ឯ​ការ​ឆាប់ចេញ​ទឹក​កាម​​​ក៏​អាច​ជួយ​​ជា​សារធាតុ​​រំអិល​ដោយ​ខ្លួន​ឯង​បាន​ដែរ​ ប៉ុន្តែ​អាច​ធ្វើ​ឲ្យ​ចំនួន​ទឹក​អសុចិ​មាន​ចំនួន​​កំណត់​​​ក្នុង​មួយ​លើកៗ​ ដូច្នេះ​ត្រូវ​រង់​ចាំ​រយៈ​ពេល​យូរ​បន្តិច ​ដើម្បី​​ឲ្យ​ក្រពេញ​ផលិត​ទឹក​កាម​​​​​បាន​បរិបូរ​។

          ការ​ប្រើ​ឡេ​ឬ​ឡូស្ហឹន(Lotion)លាប​នៅ​លើ​បាត​ដៃ ​​ក៏​អាច​ជួយ​ឲ្យ​មាន​ភាព​រំអិល​បាន​ដូច​គ្នា តែ​អាច​ផ្តល់​គ្រោះ​ថ្នាក់​ដល់​អ្នក​ដែល​​​មិន​ប្រើ​ស្រោម​អនាម័យ ​ព្រោះ​ប្រេង​រំអិល​ខ្លះ​មាន​សារធាតុ​ផ្សំ​ដែល​​​​អាច​បង្ក​​ឲ្យ​មាន​ប្រតិកម្ម​​ដល់​អវយវៈ​ភេទ​បាន​​​។ ការ​ប្រើ​ចាហួយ​ទឹក​(Gel)​ប្រភេទ​KY ​​ដែល​ជា​ចាហួយ​​ប្រើ​សម្រាប់​​ការ​​សេព​កាម​ដោយ​ដៃ ​នឹង​ជួយ​​ដោះ​ស្រាយ​បញ្ហា​នេះ​បាន។ បុរស​មួយ​ចំនួន​​ប្រើ​ឧបករណ៍​​ជំនួយ​នៅ​ក្នុងការ​សម្រេច​​បំណង​តណ្ហា​ឲ្យ​​ខ្លួន​​ឯង​ដូច​ជា វ៉ាយប្រេតទ័រVibrator(លិង្គ​សិប្បនិម្មិត) ​ប្រើ​​ពពុះ​ទឹក​ចេញ​​ពី​ទឹក​ផ្កា​ឈូក​ និង​​ផ្សេងៗ​ជា​ច្រើន​ទៀត ហើយ​ភាគ​ច្រើន​​​ឧបករណ៍​ទាំង​នេះ​ជួយ​ផ្តល់​ភាព​ស្រៀវ​ស្រើប​​ខ្លាំង​ណាស់​ ទោះ​បី​​បាន​តែ​ក្នុង​​រយៈ​​ពេល​ខ្លី​ក៏​ដោយ៕​

Read Full Post »

មិន​មែន​ជា​រឿង​ងាយ​ទេ ​ដែល​មក​ឲ្យ​ឪពុក​ម្តាយ​ព្រម​ទទួល​ស្គាល់ ​នូវភាព​​​ច្រឡូក​ច្រឡំ​ខាង​​ផ្លូវ​ភេទ​របស់​កូនខ្លួន​ឯង​​​។ ពិសេស​សម្រាប់​កូន​ ដែល​ស្ថិត​នៅ​ក្នុង​វ័យ​១២​ឆ្នាំឡើង​ទៅហើយ ស្រាប់​តែ​​​មាន​លក្ខណៈ​​ភេទ​​ខុស​ប្រក្រតី​បែប​នេះកើត​ឡើង ពិត​ជា​មានការ​ពិបាក​ណាស់​ក្នុង​ការ​អូស​ទាញ​ពួក​គេ​មក​វិញ បើ​ទោះ​​ជាគ្រួសារ​ខ្លះ ​ប្រឹង​ស្រែក​ប្រកាស​ប្រាប់​គេ​ឯង​ថា «យើង​ទទួល​យក​បាន​!» ក៏​ដោយ។

          តាម​សម្តី​របស់​អ្នក​សង្គម​វិទ្យា​ម្នាក់​បាន​ណែនាំ​ថា ផ្លូវ​ដែល​ល្អ​បំផុត​នោះ​គឺ​ឪពុក​ម្តាយ​ត្រូវ​ព្រម​​ទទួល​យក​នូវ​អ្វី​ដែល​កូន​របស់​ខ្លួន​មាន សម្លឹង​ឲ្យ​បាន​ឆ្ងាយ​គិត​ឲ្យ​បាន​វែង គេ​អាច​នឹង​ត្រូវចាក់​ពុម្ព​មក​បែប​នេះ​យូរ​មក​ហើយ ព្រោះ​​យ៉ាង​ណា​គេ​ក៏​ជា​កូន​របស់​យើង ប៉ុន្តែ​​បើនៅ​តែ​គិត​ថាពិបាក​នឹង​ធ្វើ​ចិត្ត​ទទួល​យក​នោះ ក៏​សុំ​តែ​ត្រឹម​​រក្សា​សម្ព័ន្ធ​ភាព​រវាង​គ្នា​និង​គ្នា​ឲ្យ​គង់​វង្ស​នៅ​ដដែល​​សិន​ ព្រោះ​សេចក្តី​ស្រឡាញ់​​​របស់​ឪពុក​ម្តាយ​នៅ​តែ​ជា​ឱសថ​ទិព្វ​ សម្រាប់​ព្យាបាល​ជំងឺ​របស់​កូន បាន​​​គ្រប់​ស្ថានការណ៍​ទាំង​​អស់។

          ឪពុក​ម្តាយ​មិន​គួរ​កាត់​កាល់​បំភ្លេច​ចោល​ទំនាក់​ទំនង​ល្អៗ​នេះ​ចេញ​ទេ គឺ​ត្រូវឲ្យ​​គិត​សិន​ថា​ទោះ​យ៉ាង​ណា​​ក៏​យើង​នៅ​តែ​អាច​មើល​ថែ​រក្សា​គ្នា​បាន ព្យាយាម​បង្រៀន​គេ​ឲ្យ​ក្លាយ​ជា​មនុស្ស​ល្អ​ដូច​ដើម ត្រូវ​ជឿ​ថា​ទោះ​បី​ជា​គេ​ក្លាយ​ទៅ​ជា​បែប​នេះ(សុំ​កុំ​បង្គាប់​កូន​ឲ្យ​«ជ្រើសរើស» ព្រោះ​នោះ​មាន​ន័យ​ថា អ្វី​ដែល​កូន​កំពុង​មាន​នោះ ជា​រឿង​មិន​ល្អ។ នេះ​ជា​កំហុស​ឆ្គង​មួយ​ដ៏​ធំ!) គេ​ក៏​អាច​កសាង​​ខ្លួន​ដើម្បី​ឲ្យ​មាន​​ប្រយោជន៍​​ដល់​សង្គមបានមិន​ចាញ់​អ្នក​ដទៃៗ​ទៀត​ឡើយ។

ទស្សនគតិ​និង​សម្ព័ន្ធភាព​ដ៏​ល្អ​បែប​នេះ អាច​ជា​ទឹក​អម្រឹត​និង​ឱសថ​ទិព្វដ៏​វិសេស ដែល​អាច​ជួយ​ឲ្យ​កូន​មាន​សេច​ក្តី​សុខ​និង​ទំនុក​ចិត្តកាន់​តែ​ខ្លាំង​ឡើង​ ព្រោះ​គេ​អាច​នឹង​គិត​ថា យ៉ាង​ហោច​ណាស់​ក៏​នៅ​មាន​ឪពុក​ម្តាយ​និង​គ្រួសារ​ដែល​យល់ចិត្ត​​ ​និង​ទទួល​ស្គាល់​ភាព​ជា​មនុស្ស​ម្នាក់​របស់​គេ។ នេះ​ក៏​ចូល​មក​ដល់​តួនាទី​ផ្ទាល់​របស់​ឪពុក​ម្តាយ​ហើយ ថា​គួរ​ប្រើ​វិធី​បែប​ណាដើម្បី​ជួយ​ឬ​និយាយ​ប្រាប់​កូន​ឲ្យ​យល់​ថា គេ​នឹង​រស់​នៅ​ក្នុង​សង្គម​ឲ្យ​មាន​សេច​ក្តី​សុខ​បែបណា… ដូច​ជា​រៀនប្រើ​​ភាសាទឹក​ឃ្មុំ​និយាយ​ប្រាប់​​​គេបណ្តើរៗ​ឲ្យ​ដឹង​ ស្គាល់​ និង​យល់​កាន់​តែ​ច្បាស់។

ឧទាហរណ៍​ថា បើ​កូន​នៅ​តែ​យ៉ាង​នេះ​​ កូន​នឹង​ត្រូវ​អ្នក​ដទៃ​មាក់​ងាយ ចំអក​ឡកឡឺយ… ហើយ​បើ​កូន​ក្លាយ​​​ជា​បែប​នេះ តើ​កូន​នឹង​ធ្វើ​បែបណា? កូន​គួរ​តែរៀន​​សម្រប​ខ្លួន រៀន​កែ​ប្រែ​ឫក​ពារ​ឡើង​វិញ​តើល្អ​ទេ? ដូចជា​រៀន​ផ្លាស់​ប្តូរ​ការ​ដើរ ការ​និយាយ​ស្តី និង​ចរិត​លក្ខណៈ​ផ្សេងៗ​ទៀត ឲ្យ​ដូច​មនុស្ស​ប្រុស​ជាង​នេះ​ល្អទេ? ព្រោះ​នឹង​គ្មាន​នរណា​មក​ចំអក​ឡក​ឡឺ​យ​ឲ្យ​កូន​ទៀត…

          សូម​បញ្ជាក់​ជា​ថ្មី​ម្តង​ទៀត​ថា ឪពុក​ម្តាយ​មិន​គួរ​ណែនាំទូន្មាន​​បង្រៀន​កូន ដោយ​ប្រើ​សម្តី​សម្លុត​គម្រាម​​កំហែង​ឬ​វាយ​ធ្វើ​បាប​ ប្រើហិង្សា​​ក្រោធខឹង បដិសេធមិន​យល់​ពី​អារម្មណ៍​កូន ឬ​អូស​ដៃ​អូស​ជើង​កូន​នាំ​ទៅកែ​ប្រែ​ចរិត​នៅ​តាម​មណ្ឌល​ផ្សេងៗ​នោះ​ទេ ព្រោះ​ជឿជាក់​ថាក្រៅ​ពី​កូន​មិន​ព្រម​ធ្វើ​តាម​ហើយ​ សម្ព័ន្ធ​ភាព​រវាង​ឪពុក​ម្តាយ​និង​កូន​ អាច​នឹង​ត្រូវ​កាត់​ផ្តាច់​យ៉ាង​គួរ​ឲ្យ​សោក​ស្តាយ​ទៀត​ផង។

          គួរ​យល់​ផង​ថាការ​ក្លាយ​ទៅ​ជា​បែប​នេះ តាម​ចិត្ត​វិទ្យា មិន​បាន​ចាត់​ទុក​​ថា​ជាជំងឺ​​ឬជា​​ការ​ខុស​ប្រក្រតី​អ្វី​នោះ​ទេ តែ​ជា​ការ​ពេញ​ចិត្តខាង​ផ្លូវ​ភេទ​ ដែល​មិន​ដូច​មនុស្ស​ភាគ​ច្រើន​ប៉ុណ្ណោះ គឺ​ប្រហែល​ៗ​នឹង​ពេ​លដែល​យើង​ឃើញ​មនុស្ស​ ដែល​ចូលចិត្ត​ស្តោះ​ទឹក​មាត់​នៅ​តាម​​ផ្លូវ​សាធារណៈ ហើយ​គិត​ថា​គេ​មាន​និស្ស័យ​មិន​ល្អ​ដូច្នោះ​ដែរ។

          ​សម្រាប់​អ្នក​ដែល​ជា​ឪពុក មក​ដល់​ត្រង់​នេះ​ក៏​សុំ​ឲ្យ​កាត់​បន្ថយ​សេចក្តី​សង្ឃឹម​ ដែល​ធ្លាប់​មាន​ពី​មុន​ចេញ​​ខ្លះ​ ដូច​ជា​ធ្លាប់​សង្ឃឹម​ថា​គេ​ត្រូវ​តែ​ជា​មនុស្ស​ប្រុស មាន​កាយសម្បទាបរិបូរណ៍ អាច​រៀប​ការ មាន​គ្រួសារ មាន​សេចក្តី​សុខ មាន​កូន​មាន​ចៅ​បន្ត​វង្ស​ត្រកូល​… ហើយ​បើ​ជា​បំណង​ផ្ទាល់​​របស់​កូន សូម​ប្រាប់​តែ​ម្តង​ទៅ​ថា សេចក្តី​សុខ​របស់​គេ​ស្ថិត​នៅ​ត្រង់​ ការ​ដែល​បាន​ក្លាយ​ជា​អ្វី​ដែល​គេ​កំពុង​មាននិង​ត្រូវ​ការ។

          មិន​មែន​តែ​ឪពុក​ម្តាយ​ប៉ុណ្ណោះ​ទេ ដែល​ចង់​ដឹង​​ការ​ពិត​ពីមាត់​កូនឲ្យ​ឆាប់​ចប់​រឿង​ចប់​រ៉ាវ​​នោះ គឺ​សូម្បី​តែ​ខ្លួន​គេ​​ផ្ទាល់​មួយ​រយ​ទាំង​មួយ​រយ សុទ្ធ​តែចង់បើក​ចំហ​រឿង​ពិត​របស់​ខ្លួន​ប្រាប់​ឪពុក​ម្តាយដូច​គ្នា។ បុរស​ពីរ​នាក់​ដែល​មាន​ខ្លួន​ជា​ប្រុស​តែ​បេះ​ដូង​ជា​ស្រី ដែល​ខ្ញុំ​មាន​ឱកាស​បាន​និយាយ​ជា​មួយ​ហើយ​ប្រាប់​រឿង​នៅ​ក្នុង​ចិត្ត​ដ៏​​គួរ​ឲ្យ​ចាប់​អារម្មណ៍​ថា ខ្លួន​គេ​ផ្ទាល់​ក៏​ខ្វាយ​ខ្វល់​ពី​​អាកប្បកិរិយា​របស់​ឪពុក​ម្តាយដូច​គ្នា​ក្រោយ​ពេលពួកគាត់​បាន​ដឹង​ការ​ពិត។ ពួកគេ​នៅ​តែ​ព្រួយ​បារម្ភ​និង​ភ័យ​ខ្លាចជា​និច្ច​​ថាឪពុក​ម្តាយ​នឹង​ឈប់​ស្រឡាញ់​ ឬ​យល់​ដល់​ចិត្ត​ពួក​គេទៀត​ក្រោយ​ពី​ដឹង​រឿង​នេះ​។ ដោយសារ​តែ​សេច​​ក្តី​​​គោរព​ស្រឡាញ់​ឪពុក​ម្តាយ​​រហូត​មិន​ចង់​ធ្វើ​ឲ្យ​ពួកគាត់​ខូចចិត្ត​ ទើប​ពេល​ដឹង​ថា​ពួកគាត់​​ទទួល​យក​រឿង​នេះ​មិន​បាន​ គេ​ក៏​​សម្រេច​ចិត្ត​មិន​ប្រាប់​ការ​ពិត​ដល់​លោក​ទាំង​ពីរ​ បើ​ទោះ​ជា​ក្នុង​ចិត្តចង់​ប្រាប់​ពួក​គាត់​យ៉ាង​ណា​ក៏​ដោយ។

សម្រាប់​កូន​ដែល​មាន​ទំនោរ​ផ្លូវ​ភេទ​ខុស​ប្រក្រតី​គ្រប់​រូប តែង​តែ​ចង់​ឲ្យ​ឪពុក​ម្តាយ​បើក​ចិត្ត​ឲ្យ​បាន​ទូលាយ យល់​និង​ព្រម​ទទួល​ស្គាល់​នូវ​អ្វី​ដែល​គេ​មាន​ ចង់​ឲ្យ​ឪពុក​ម្តាយ​មើល​ឃើញ​ថា​ អ្វី​ដែល​គេ​កំពុង​មាន​នោះ​មិន​មែន​ជា​រឿង​ខុស​ប្រក្រតី ឬ​ចម្លែក​អ្វី​ណាស់​ណា​ពី​អ្នក​ដទៃទេ ចង់​ឲ្យ​ឪពុក​ម្តាយ​ស្រឡាញ់​​និងសម្តែង​ឫក​ពា​ដាក់​កូន​ដូច​ដើម​ក្រោយ​ពី​ដឹង​ការ​ពិត​ហើយ ព្រម​ទាំង​ត្រៀម​ខ្លួនប្រុង​ប្រៀប​​ដើរទៅ​ជាមួយ​កូនទាំង​អស់​គ្នា​ ហើយ​ផ្តល់ការ​ជួយ​ជ្រោម​ជ្រែង​​និង​នាំ​គ្នាស្វែង​រក​ដំនោះ​​ស្រាយ ដើម្បី​កាត់​​បន្ថយ​បញ្ហា​ផ្សេង​ៗ​ដែល​បម្រុង​នឹង​កើត​ឡើង។

          ចង់​ឲ្យ​ឪពុក​ម្តាយ​គិត​ថា នោះ​គឺ​ជា​សេចក្តី​សុខតែ​មួយ​គត់​របស់​កូន។ កូន​នឹង​ក្លាយ​ជា​មនុស្ស​ល្អ​មាន​​ការ​ទទួល​ខុស​ត្រូវ​ អាច​សាង​ជីវិត​និង​អនាគត​ខ្លួន​ឯង​ឲ្យ​ស្ថិត​ស្ថេរ​គង់​វង្សបាន​មិន​ខុស​ពី​អ្នក​ផ្សេងៗ​ទៀតទេ គឺ​ដូច​ដែល​​ប្រាប់​មក​អ៊ីចឹង សុំ​ត្រឹម​តែ​ឪពុក​ម្តាយ​បើក​ចំហ​ចិត្ត​ទទួលស្តាប់សេចក្តី​ត្រូវ​ការ​ចង់​បាន​របស់​កូន ជួយ​គ្នា​ដោះ​ស្រាយ​បញ្ហា ប៉ុណ្ណេះ​ក៏​អាច​បំពេញ​ភាព​ចន្លោះ​ប្រហោង​រវាង​គ្នា​និង​គ្នា​បាន​ហើយ។

          ចុង​ក្រោយ​ នៅ​មាន​សំណួរ​ស្ទង់​ចិត្តមួយ​ចំនួន​ ​ដែល​អាច​សួរល្បង​ចិត្ត​កូន​​​ថា តើ​កូន​ជា​ហ្គេហ៍​មែន​ទេ?… ជួន​កាល​សម្តី​​ទន់​ភ្លន់ពិរោះត្រចៀក​ សំណួរ​ងាយៗ ដែល​បង្ហាញ​ពី​ភាព​ហួង​ហែងព្រួយ​បារម្ភ​ចំពោះ​កូន អាច​នឹងជួយបន្ធូរមន្ទិល​សង្ស័យ​របស់​ឪពុក​ម្តាយ ​ដែល​មាន​ចំពោះកិរិយាមារយាទ​ដូច​ស្រី​របស់​កូនបាន ឬ​ធ្វើ​ឲ្យ​ឪពុក​ម្តាយ​អាច​មើល​ឃើញ​ពិភព​ពិត​របស់​កូនកាន់​តែ​ច្បាស់ តែ​មុន​នឹង​ចាប់​ផ្តើម​សំណួរ ឪពុក​ម្តាយ​គួរ​តែ​សួរ​ខ្លួន​ឯង​សិន​ថា តើ​ត្រៀម​ខ្លួន​គ្រប់​គ្រាន់​សម្រាប់​ស្តាប់​ចម្លើយ​របស់​កូន​ហើយ​ឬនៅ?

          «កូន​មាន​មិត្ត​ភក្តិ​ស្រី​ខ្លះ​ទេ? ហើយ​ម៉ាក់​ស្គាល់​ឬ​អត់?»

          «​បើ​កូន​ស្រឡាញ់​នរណា​បែប​​ជា​សង្សារ​ នាំ​មក​ណែ​នាំ​ឲ្យ​ម៉ាក់​ស្គាល់​ផង!»

          «​ធ្លាប់​យល់​សប្តិ​ឃើញ​នារី​ដែល​កូន​ស្រឡាញ់​ខ្លះ​ទេ?»

          «កូន​មាន​ស្គាល់​មិត្ត​ភក្តិ​ដែល​ជា​ខ្ទើយ​ឬ​ជា​ហ្គេហ៍​ឬ​ទេ?»

          «​ហើយ​កូន​មាន​អារម្មណ៍​យ៉ាង​ណាជាមួយ​ពួកគេ?»

          «កូន​គិត​ថា បើ​ទៅ​ជា​បែប​នេះ​ហើយ នឹង​ក្លាយ​ជាយ៉ាងណា?»

          «​ធ្លាប់​សង្ស័យ​ថា ខ្លួន​ឯង​នឹងក្លាយ​ជា​មនុស្ស​បែប​នេះខ្លះ​ទេ?»

          «គិត​ថា ប៉ាម៉ាក់​នឹងគិត​យ៉ាងណា?»

ដោយបំណងល្អពីសួនសុបិន!

Read Full Post »

 

មនុស្ស​យើងម្នាក់ៗគិតថា ការ​រួមភេទ​គ្រាន់តែ​ជា​ល្បែង​នៅលើ​គ្រែ​សម្រាប់​ការសប្បាយ បង្កើត​អារម្មណ៍​រីករាយ និង​បង្កើន ចំណង​ស្នេហ៍​ពួកគេ​ឱ្យ​កាន់តែ​ផ្អែមល្ហែម ប៉ុន្ដែ​ការរួម​ភេទ​បានផ្ដល់​អ​ត្ថ​ប្រយោជន៍​ដ៏​ច្រើន​លើសលុប​ចំពោះ​សុខភាព ដែល​យើង​នឹកស្មាន​ពុំ​ដល់​ដូចជាៈ

១.កាត់បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​គាំងបេះដូង

តាម​ការស្រាវជ្រាវ​ពី​សកល​វិទ្យាល័យ Queen… ប្រទេស​អង់គ្លេស​បានបង្ហាញ​ថា ការ​រួមភេទ​ ញឹកញាប់​លើសពី​បី​ដង​ក្នុង​មួយ​សបា្ដហ៍​ អាចជួយ​ឱ្យ​ខួរក្បាល​យើង​មាន​សុខ​ភាពល្អ​ស្រស់ថ្លា កាត់បន្ថយ​ការ​គាំងបេះដូង និង​ជំងឺស្ដ្រូក (Stroke តប់ប្រមល់) បាន​ដល់​ទៅ​ពាក់កណ្ដាល។

២.បញ្ចុះទម្ងន់​នឹង​ជួយ​ឱ្យ​រាង​ស្វែ​ល

ការរួម​សិច​អាច​ដុតបំផ្លាញ​ជាតិ​ខ្លាញ់ និង​ស្ករ​នៅក្នុង​ខ្លួន​យើង​ដល់​ទៅ៣០០កាឡូរី ដែល​វា​ស្មើនឹង​ការរត់​ចម្ងាយ​ដល់​ទៅ១០នាទី ឬ​លេង​កីឡាផ្សេងៗទៀត។ ការរួម​សិច​ញឹកញាប់​ធ្វើឱ្យ​សាច់ដុំ​ទ្រូង​មានការ​រីក​ធំ រឹងមាំ ដូច្នេះ​សិច​ជា​លំ​ហាត់ប្រាណ​ល្អ​បំផុត​ សម្រាប់​គូស្នេហ៍​ផ្អែម​ល្អែ​ម ដែល​មិនសូវមាន​ពេលធ្វើ​លំ​ហាត់ប្រាណ ។

៣.កាត់បន្ថយ​ភាព​ក្រៀមក្រំ​តប់ប្រមល់​ក្នុង​ចិ​ត្ដ

តាមរយៈ​ការសិក្សា​បាន​បង្ហាញថា ការរួម​ភេទ​បាន​កាត់​បន្ថយ​នូវ​ការពិបាក​ចិ​ត្ដ​ទុក្ខព្រួយ ធុញថប់​នានា ដែលមាន​នៅក្នុង​អារម្មណ៍ និង​ធ្វើឱ្យ​ដៃគូ​របស់​អ្នកទទួលបាន​ភាព​រំភើប​ចិ​ត្ដ មាន​អារម្មណ៍​ស្រស់ថ្លា​ឈានដល់​ចំណុចកំពូល​ នៃ​ឋានសួគ៌​លើ​គ្រែ ដែល​គេ​មិនអាច​បំភ្លេចបាន។

៤.កាត់បន្ថយ​ការឈឺចាប់ និង​ដេកលក់​ស្រួល

អ័រម៉ូន​នៅក្នុង​រា​ង្គ​កាយ​យើង និង​កើន​ឡើងដល់៥ដង​ លើស​អ័រម៉ូន​ពេល​មិនទាន់​រួមភេទ។ ការបញ្ចេញ​អ័រម៉ូន​នេះ​ បាន​ជួយ​កាត់បន្ថយ​អា​ការៈឈឺចាប់​របួសផ្សេងៗដូចជា ការឈឺ​ក្បាល​ជាដើម ហើយ​​វា​ធ្វើឱ្យ​យើង​ទទួលទានដំណេក​ស្រួល​ស្កប់ស្កល់ បន្ទាប់ពី​ការរួម​ភេទ​ហើយ ។

៥.កាត់បន្ថយ​ជំងឺមហារីក​ក្រពេញ​បោ្លកនោម និង​ធ្វើឱ្យ​ប្រព័ន្ធ​បោ្លកនោម​ដំណើរការ​បានល្អ

ភាពរអាក់រអួល ​នៃ​ការបាញ់​ទឹកកាម​ចេញមកក្រៅ​ដាច់​ ធ្វើឱ្យ​កើត​ជំងឺមហារីក​ក្រពេញ​បោ្លកនោម ដែល​បណ្ដាលមកពី​មិនសូវ​រួមភេទ។ ការ​រួមភេទ​ញឹកញាប់​ជួយ​ដល់​ការផលិត​ទឹកកាម​កាន់តែច្រើន​ស្រស់ថ្លា និង​ធ្វើឱ្យ​ក្រពេញ​បោ្លកនោម​ដំណើរការ​បានល្អ និង​ធ្វើឱ្យ​យើង​បត់ជើងតូច​បាន​ស្រួល​ទៀតផង។

៦.មានឱកាស​ច្រើន​សម្រាប់​អ្នក​ប្រាថ្នា​ចង់បាន​កូន

ការ​រួមភេទ​ញឹកញាប់ វា​ជួយ​ធ្វើឱ្យ​មេជី​វិត​ឈ្មោល​មានជីវិត​ស្រស់ថ្លា មានកំ​លាំង​ខ្លាំងដែលមាន​ឱកាស​ច្រើន​ក្នុងការ​បង្កាត់​ជាមួយ​មេជី​វិត​ញី ដើម្បី​បង្ក​កំណើត។

៧.ធ្វើឱ្យ​ខួរក្បាល​មានការ​ចងចាំ​បានល្អ

បន្ទាប់ពី​រួមភេទ​ហើយ ប្រព័ន្ធ​នៃ​រា​ង្គ​កាយ​និង​បង្កើត​នូវ​អ័រម៉ូន​ប្រូ​ឡាក់​ទីន ដែល​អាចជួយ​ធ្វើឱ្យ​មាន​​ការរីកលូតលាស់ នៃ​កោសិកា​ប្រភេទថ្មីៗ ជំនួស​កោសិកា​ចាស់​ធ្វើឱ្យ​គ្រួសារ​យើង​ស្រស់ថ្លា​មានការ​ចងចាំ​បានល្អ។

៨.កាត់បន្ថយ​នូវ​ជំងឺ​ផ្ដាសាយ

តាម​ការសិក្សា​របស់​ស​កល​វិទ្យា Wilkes អាមេរិក​បាន​ស្រាវជ្រាវ​ឃើញថា គូស្នេហ៍​ដែល​បានរួម​ភេទ​ពីរ​ទៅ​បី​ដង​ក្នុង​មួយ​សបា្ដហ៍​ អាច​បង្កើន​នូវ​ភាពស៊ាំ Immunoglobulin A ដែលជា​ប្រព័ន្ធ​ភាពស៊ាំ​រា​ង្គ​កាយ​ដល់​ទៅ ៣០% ដែល​វា​ជួយ​កាត់បន្ថយ​ជំងឺផ្សេងៗពិសេស​ជំងឺ​ផ្ដាសាយ៕ អត្ថ​ប​ទៈ វាយោ

សំណួ​រៈ បញ្ហា​របស់ខ្ញុំ គឺ​ឈាមរដូវ​បាន​រាំង​លែង​ធ្លា​ក់ជាង ២ខែ​ហើយ។ ក្រោយពី​ទៅពិនិត្យ​មើល​សុខភាព​ផ្ទៃពោះ​ក៏​រក​មិន​ឃើញថា មាន​ផ្ទៃពោះ​ផងដែរ។ រហូតមកដល់​ពេលនេះ​រដូវ​ក៏​នៅ​រាំង​    ដដែល។ នាង​ខ្ញុំ​ចង់ដឹងថា តើ​អាចមាន​ផ្ទៃពោះ​ដែរ ឬ​អត់​បើសិន​ជាមាន​ការរួម​ភេទ​ដោយ​មិនមាន​ប្រើ​វិធានការ​ការពារ​ទេនោះ?

ចំលើយៈ សម្រាប់​ចំលើយ​បែបនេះ​ប្រសិនបើ​ប្អូន​ទៅពិនិត្យ​ទឹកនោម ហើយ​មាន​លទ្ធផល​មិនមាន​ផ្ទៃពោះ​នោះ គឺ​ពិតជា​ពុំមាន​ឡើយ​សូមកុំ​ព្រួយបារម្ភ​ទៅលើ​ចំណុច​នោះ​ឱ្យសោះ ព្រោះ​អ្នក​អាចមាន​ការងារ​សិច​តាម​ធម្មតា។ ការ​រាំងរដូវ​នេះ​អាច​បណ្ដាលមកពី​មូលហេតុផ្សេងៗដូចជាៈ អាកា​រៈ​មិនសូវ​ស្រួលខ្លួន ធុញថប់​តប់ប្រមល់ និង​សុខភាព​មិនសូវ​ល្អ។

សំណួ​រៈ “វិច​តូ​រី​យ៉ា” ជាទី​រាប់អាន! នាង​ខ្ញុំ​ចង់ដឹងថា ហេតុអ្វី​ទ្វារមាស​របស់ខ្ញុំ​ធុំក្លិន​មិនល្អ ជួន​មាន​ធុំក្លិន​ឆ្អាប ជួន​ធុំ​ក្លិនស្អុយ។ ពេល​មាន​ក្លិន​នេះម្ដងៗ នាង​ខ្ញុំ​មាន​អារម្មណ៍​អៀនខ្មាសណាស់ មិន​ហ៊ាន​រួមភេទ​ជាមួយ​ស្វាមី​ទេ ព្រោះ​ខ្លាច​គាត់​រអ៊ូរទាំ​មិន​សប្បាយ​ចិ​ត្ដ។

ចំលើយៈ បរិវេណ​ទ្វារមាស គឺជា​តំបន់​អាថ៌កំបាំង​ពោរពេញ​ទៅដោយ​ សំណើម​អាប់អួរ​តាម      ​ធម្មជាតិ។ ប្រសិនបើ​មិន​សំអាត​ឱ្យបាន​ទាន់ពេលវេលា​ទេ វា​នឹង​កើត​មានការ​ផ្អាប់​ផ្អូម​បណ្ដាលឱ្យមាន​ក្លិន​មិនល្អ។ សម្រាប់​ស្ដ្រី​មួយចំនួន​ អាច​បណ្ដាលមកពី​ការថែរក្សា​អនាម័យ ​មិន​ស្អាត​គ្រប់គ្រាន់។ ឯ​ករណី​មួយទៀត​បណ្ដាលមកពី​ទ្វារមាស​ឆ្លង​មេរោគ និង​រលាក។ ប្រភេទ​ទី​ពីរ​គួរ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​​ទើប​ប្រសើរ តែបើ​គ្មាន​ករណី​រលាក​ឆ្លង​មេរោគ​ទេ អ្នក​អាច​ដោះស្រាយ​បញ្ហា​បាន​ដូចខាងក្រោមៈ

ប្រការ​គួរ​ជៀសវាងៈ

-ការប្រើ​កន្សែង​រួមគ្នា និង​ខោ​ក្នុង​រួមគ្នា

-ការ​រួមភេទ​ពេលដែល​កំពុង​ធ្លាក់ស​ខ្លាំង

-ពាក់​ខោអាវ​ក្រណាត់ក្រាស់ៗ

ប្រការ​គួរ​ធ្វើៈ

-ធ្វើ​អនាម័យ និង​បោក​ខោ​ក្នុង​ជាប្រចាំ​ហាល​ក្រោម​ពន្លឺ​ថ្ងៃ

-ញ៉ាំ​អាហារ​ដូចជា ស៊ុត ទឹកដោះគោ ត្រសក់ស្រូវ ការ៉ុត ដំឡូងជ្វា ស្រូវ​សាលី ត្រី អាហារ​សមុទ្រ ប​សុ​បក្សី សាច់ ស្លឹក​បន្លែ​បៃតង។

-ញ៉ាំ​ទឹក ឬ​ទឹក​ផ្លែឈើ​ឱ្យបាន​គ្រប់គ្រាន់ និង​គួរប្រើ​សាប៊ូ​សំអាត​ទ្វារមាសដោយផ្ទាល់។ អនុវត្ដ​ន៍​តាម​នេះ​ ក្លិន​មិនជា​ទី​បេតី​នោះ និង​ឃ្លាតឆ្ងាយ​ពី​រូបអ្នក​មិន​ខាន។

សំណួ​រៈ ខ្ញុំ​ចង់ដឹងថា ស្ដ្រី​ក្នុង​វ័យ​អស់​រដូវ ឬ​ស្ដ្រី​ដែល​វះកាត់​ស្បូន​ចេញ គឺជា​ការបញ្ចប់​ជីវិត​ផ្លូវភេទ​មែន ឬទេ?

ចំលើយៈ ការ​វៈ​យក​ស្បូន​ចេញ ពុំមែន​ជាការ​បញ្ចប់​រសជាតិ​នៃ​ជីវិត​ផ្លូវភេទ​ទេ! ព្រោះ​ពុំមែន​ជាការ​វៈ​កាត់ចោល​នូវ​ទ្វារមាស ឬ​ច្រក​ផ្លូវ​សម្រាប់​រួមភេទ​ឯណា! ការ​កាត់​នេះ​គ្រាន់តែ​កាត់​ដៃ​ស្បូន​ទាំងសងខាង​ចេញ​តែប៉ុណ្ណោះ ដែល​ធ្វើឱ្យមាន​អារម្មណ៍​ដូចជា​រលាយបាត់​អស់​នូ​វ​ភាវៈ​ស្ដ្រីភេទ បណ្ដាលឱ្យ​កើត​អារម្មណ៍​ស្រងូតស្រងាត់​សោកសៅ និង បាត់​ចំណាប់អារម្មណ៍​លើ​ការ​រួមភេទ។ ស្ដ្រី​ក្នុង​វ័យ​អស់    ​រដូវ​ខ្លះ​កើតមាន​អាកា​រៈផ្សេងៗដូចជា ក្ដៅភាយៗតាម​រា​ង្គ​កាយ ឈឺក្បាល កើតទុក្ខ មួរ​ម៉ៅ ធ្វើឱ្យ​រលាយ​អស់​តម្រេក​តណ្ហា។ អ្នក​ខ្លះទៀត​ថយចុះ​នៃ​អ័រម៉ូន បណ្ដាលឱ្យ​ទ្វារមាស​ស្ងួត​ខ្វះ​ជាតិ​រំអិល ដូច្នេះ​នាំឱ្យមាន​ការឈឺចាប់​នៅពេល​រួមភេទ រហូត​លែង​ចង់​ប្រ​ព្រឹ​ត្ដ​តែម្ដង។

សំណួ​រៈ តើ​គេ​ធ្វើ​យ៉ាងម៉េច​ចំពោះ​ស្នេហា​ពិត? មិ​ត្ដ​ប្រុស​របស់ខ្ញុំ​តែងតែ​និយាយថា “បើ​ខ្ញុំ​ពិតជា​ស្រឡាញ់​គេ​មែន មិនគួរណា​ខ្ញុំ​កំណាញ់​ខ្លួន​គេង​ជាមួយ​គេ​នោះទេ។ តើ​ខ្ញុំ​គួរតែ​យល់ព្រម​ដែរ ឬទេ? ព្រោះ​ខ្ញុំ​គិតថា បើ​យ៉ាងនេះយូរៗទៅ​ខ្ញុំ​ខ្លាច​គេបោះបង់​ខ្ញុំ​ចោល​ណាស់។

ចំលើយៈ ប្អូន​ត្រូវ​គិតថា ការរួម​ភេទ​អាច​បង្កឱ្យមាន​ជា​បញ្ហា​ឡើង ដូចជា​ការ​មាន​ផ្ទៃពោះ​ដោយ​អ​ចេតនា ឬក៏​អាច​នឹង​ឆ្លង​ជំងឺផ្សេង។ សេចក្ដីស្នេហា​មិន​សំដៅ​តែ​លើ​ការ​រួមភេទ​នោះទេ ហើយ​ការ​រួមភេទ​ក៏​មិនមែនជា​វិធី ដែល​បង្ហាញ​ពី​ស្នេហា​ស្មោះស្ម័គ្រ​នោះដែរ។ មាន​មនុស្ស​ប្រុស​មួយចំនួនដែល​តែងតែ​គិត​អំពី​រឿង​ផ្លូវភេទ​នេះ​គ្រប់ពេលវេលា ប៉ុន្ដែ​អ្នក​ត្រូវ​ដឹងថា ប្រសិនបើ​គេ​ជា​បុរស​ដែល​ចេះ​ឱ្យ​តម្លៃ​អ្នក ចេះ​ទុក​កិ​ត្ដិ​យស​ឱ្យ​ក្រុមគ្រួសារ​អ្នក​ គេ​នឹងមិន​បង្កបញ្ហា​ឱ្យ​អ្នក​នោះទេ។ ស្នេហា​ពិត​នាំមក​នូវ​សុភមង្គល ហើយ​ស្នេហា​បរិសុទ្ធ​មិនមែន​ត្រូវ​មក​គិតពី​រឿង​ផ្លូវភេទ​មុនពេល​រៀបការ​នោះដែរ។ តែ​ប្រសិនបើ​គេ​នៅតែមាន​ចិ​ត្ដ​យ៉ាងនេះ​មែន តើ​អ្នក​យល់ថា គេ​នៅតែ​ជា​បុរស​ដែល​ល្អ​បំផុត​សំរាប់​អ្នក​ឬ?

Read Full Post »

 

ពាក្យ​ថា ស្វាមី ភរិយា កើតឡើង​បន្ទាប់ពី​អាពាហ៍ពិពាហ៍ ហើយ​ចុះ​អ៊ី​តា​ស៊ីវិល​រួមគ្នា​រវាង​ស្វាមី និង​ភរិយា *តើ​ស្វាមី​ទាំងឡាយ​មាន​ដែល​ចាប់អារម្មណ៍​ទេ​ថា ហេតុអ្វី​នៅពេលដែល​គេ​អញ្ជើញ​ប្រិ​យ​   មិ​ត្ដ​ទាំងអស់​ទៅ​ចូលរួម​កម្មវិធី​អ្វីមួយ គេ​តែងតែ​ប្រើ​ឈ្មោះ​ស្វាមី​នៅខាងមុខ ហើយ​ភរិយា​នៅ​ខាងក្រោយ? ឧទាហរណ៍ មាន​គេ​អញ្ជើញ​ឈ្មោះ​លោក… ជ័យ ជំនះ និង​ភរិយា ជ័យ លា​ភី គឺ​វា​មាន​អត្ថន័យ និង​សក្ដានុពល​ទូលំទូលាយ នៃ​បែបផែន​នៃ​ការសរសេរ គឺ​មានន័យថា ៖

ស្វាមី​ជា​បុរស​ដើមទ្រូង​ប្រាំ​ហត្ថ​  ជាសរ​សរ​ទ្រូងដ៏​រឹងមាំ និង​ជាទី​កក់ក្ដៅ​របស់​ភរិយា និង​បុត្រ។ តើ​ហេតុអ្វី​ បានជា​បុរស​ជា​ស្វាមី​នៅពេល​ជ្រើសរើស ស្ដ្រី​ម្នា​ក់មក​ធ្វើជា​ភរិយា​ពេញ​ច្បាប់។ ពីព្រោះ​ដោយសារ​ស្ដ្រី​នោះ​ប្រកបដោយ​សម្បត្ដិ៣យ៉ាង​គឺ ទី១ រូប​សម្បត្ដិ ទី២ ចរិយា​សម្បត្ដិ ទី៣ វិជ្ជា​សម្បត្ដិ​ល្អ និង​មាន​ចំណុច​ពិសេស ជាង​ស្ដ្រីផ្សេងៗដែល​បុរស​ធ្លាប់​ប្រតិព័ទ្ធ​កន្លងមក។ ចុះ​នៅពេល​រៀបការ​ក្លាយជា​ស្វាមីភរិយា ហើយ​ហេតុអ្វី​ក៏​បុរស​មិនអាច​លះបង់​ការ​ផិតក្បត់​ទៅ​មាន​ស្រី​នៅ​ខាងក្រៅ? ហេតុអ្វី​បានជា​បុរស​មិនអាច​ចាក់សោ​បេះដូង​ របស់ខ្លួន​អោយ​ជាប់​ល្អ​ដូច​ស្ដ្រី? ស្ដ្រី៩០% ទូទាំង​ពិភពលោក​យើង​ភាគតិច​ណាស់ ដែល​ផិតក្បត់​ស្វាមី​ទៅ​មាន​ថ្មី តើ​ដោយ​កត្ដា​អ្វី? គឺ​ដោយសារ​ស្វាមី​គ្មាន​ភាពស្មោះត្រង់ និង​មិនបាន​ផ្ដល់​ភាពកក់ក្ដៅ និង​មិនបាន​បំពេញ​តួនាទី​ជា​ស្វាមី​ដ៏​ល្អ អាង​តែ​ខ្លួន​ជា​មេ​គ្រួសារ ទោះ​ភរិយា​ហា​ស្ដី​យ៉ាងណា​ក៏​ខុស។

ស្ដ្រី​មេផ្ទះ​ទាំងឡាយ! ចូរ​អ្នក​មានទឹក​ចិ​ត្ដ​ឱ្យ​ល្អ​ឡើងវិញ វិធីសាស្ដ្រ​គ្រប់គ្រង​ប្ដី​កំហូច មិនចាំបាច់​ខ្វាយខ្វល់​រីងរៃ​ពី​បញ្ហា​ស្វាមី​មាន​ស្រី​ច្រើន ឬ​តិច​នោះទេ ងាក​មក​តាមដាន​ទស្សនាវដ្ដី “វិច​តូ​រី​យ៉ា” ហើយ​យក​អារម្មណ៍​មក​ផ្ដោតទៅលើ​ការងារ​វិជ្ជាជីវៈ​តុបតែង​គេហដ្ឋាន មើល​តាម​លំ​អាន​ស្ដ្រី ដែល​ទទួលបាន​ជោគជ័យ​លើ​វិថី​ពាណិជ្ជកម្ម ព្យាយាម​ប្រើ​ចំណេះវិជ្ជា និង​ភាព​វៃឆ្លាត​របស់ខ្លួន​បង្កើត​របរ​ផ្ទាល់ខ្លួន​សុច្ចរិត ធ្វើអ្វីៗដែល​សង្គម​គ្រួសារ និង​សង្គមជាតិ​ទទួលស្គាល់ ដើម្បីអោយ​សក្ដិសម​នឹង​ពាក្យ​ថា ៖ “ស្ដ្រី​ជា​មាតា​នៃ​ពិភពលោក” ស្ដ្រី​ត្រូវតែ​រឹងមាំ​ឡើង។

បញ្ជាក់​ជំពូក “វិធីសាស្ដ្រ​គ្រប់គ្រង​ប្ដី​កំហូច” មិនមាន​គោលបំណង​អោយ​ភរិយា​ទាំងឡាយទៅ​ចំណាយពេល​ទៅ​តាមដាន​ស្វាមី ​គ្រប់ពេល​គ្រប់​វេលា​ឡើយ **ចងចាំ​ថា៖

-បុរស​ក៏​មិន​ខូច​គ្រប់គ្នានិង​គ្រប់ជំពូក​ទ្បើ​យ។
-បុរស​គេ​មិន​ចូល​ចិ​ត្ដ​វិធី​តាម​ទាន់ជាន់កែង​ទ្បើ​យ។
-ស្រី​ណា​មិន​ប្រច័ណ្ឌ ព្រោះតែ​ស្រលាញ់​ទើប​ប្រច័ណ្ឌ តែ​ក៏​មិនត្រូវ​ប្រច័ណ្ឌ​ហួសហេតុ​ដែរ។
-ត្រូវ​កាត់បន្ថយ​ពេលវេលា​ប្រច័ណ្ឌ​ យកមក​ធ្វើការ​ងារ​មាន​ប្រយោជន៍​ដល់​គ្រួសារ និង​សង្គម​ខ្លះ​ក៏​ល្អ​គួរសម​ដែរ។ “បំណងល្អ​ពី វិច​តូ​រី​យ៉ា” !!! (សូត្រ ចរិយា ចាងហ្វាង​ការផ្សាយ)

Read Full Post »

love

មនុស្ស​គ្រប់រូប​មិន​ថាចាស់ឬ​ក្មេង​ តែងតែ​មាននូវ​មនោសញ្ចេតនា​រវាង​គ្នា និង​គ្នា​ជាការ​ធម្មតា។​ ពាក្យ​ថា ស្នេហា គឺជា​ពាក្យ​មួយ​ដែល​មនុស្ស​គ្រប់​វ័យ ប្រគល់ឱ្យ​មនុស្ស​ជាទី​ស្រឡាញ់​របស់ខ្លួន ហើយ​វា​ក៏មាន​ន័យ​យ៉ាង​ធំ​ទូលាយ​សម្រាប់​មនុស្ស​គ្រប់រូប​ផងដែរ។ តើ​ស្នេហា​ទាមទារ​នូវ​អ្វីខ្លះ ដើម្បី​ឈានទៅរក​ភាពជោគជ័យ? ពេលនេះ “វិច​តូ​រី​យ៉ា” និង​លើក​នូវ​វិធីសាស្ដ្រខ្លះៗមក​ជំរាបជូន​ប្រិ​យ​មិ​ត្ដ​អ្នកអាន ដូចខាងក្រោមៈ

ស្នេហា គឺជា​សេចក្ដីស្រឡាញ់​ស្និទ្ធ ស្រឡាញ់​ជាប់​ចិ​ត្ដ​ស្អិត​ដូច​ជ័រ។ ពាក្យ​មួយ​ឃ្លា​នេះ គឺ​មានន័យ​ជ្រាលជ្រៅ​ខ្លាំងណាស់​សម្រាប់​មនុស្ស​គ្រប់​វ័យ កាលណា​ពួកគេ​ចេះ​មាន​ស្នេហា។ ប៉ុន្ដែ​ស្នេហា​មិន​បញ្ចប់​ត្រឹម​ពាក្យ​ថា “ បង​ស្រឡាញ់​អូន អូន​ស្រឡាញ់​បង​នោះទេ ”។ គឺ​ត្រូវ​ទាមទារ​នូវ​ភាពជឿជាក់​លើ​ខ្លួន មាន​ទំនួល​ខុសត្រូវ​ខ្ពស់ ហ៊ាន​លះបង់ ប្រឈមមុខ​ដោះស្រាយ​បញ្ហា​ដែល​កើតមានឡើង។ ម្យ៉ាងទៀត​ត្រូវ​មានការ​អធ្យាស្រ័យ​ល្អ​យោគយល់ និង​ត្រូវ​ចាំ​ថា រឿងហេតុ​កើតឡើង​សុទ្ធ​តែមាន​ហេតុ និង​ផល។ មាន​បញ្ហា មាន​វិធី​ដោះស្រាយ។ ជាពិសេស​បើ​ចង់​ជោគជ័យ​លើ​វិថី​ស្នេហា ចូរ​កុំ​រត់ចោល​បញ្ហា។ មិន​ត្រឹមតែ​ប៉ុណ្ណឹង​ទេ ត្រូវ​ផ្ដោតលើ​សមត្ថភាព ចំណេះដឹង ការព្យាយាម​តស៊ូ​អត់ធ្មត់ និង​ចេះ​រៀបចំ​ផែនការ​ជីវិត​បន្ថែមទៀត។ មួយវិញទៀត យើង​ត្រូវ​សួរ​ខ្ល្លួ​ន​ឯង​ថា យើង​បាន​ត្រៀមខ្លួន​ហើយ ឬ នៅ? មាន​គោលជំហរ​រឹងមាំ​ដែរ និង​មាន​មុខរបរ​អាជីព​ច្បាស់លាស់​ហើយ ឬ​នៅ? ខណៈ​នេះ “វិច​តូ​រី​យ៉ា” លើកយក​គន្លឹះ​បន្ថែម​សំខាន់ ១០ចំណុច​ដូចខាងក្រោមៈ

***តើ​គន្លឹះ​អ្វី​ខ្លះទៅ​ដើម្បី​ធ្វើឱ្យ​ជោគជ័យ​លើ​វិថី​ស្នេហា?

 

ចំណុច​ទី១: ស្វែងយល់​ពី​ចិ​ត្ដ​គ្នា​ទៅវិញ​ទៅវិញទៅមក (ចំណង់​ចំណូល​ចិ​ត្ដ អត្ដ​ច​រិ​ក ការងារ) រយៈពេល​ពី១ឆ្នាំទៅ២ឆ្នាំ​យ៉ាងតិច។

ចំណុច​ទី២: បុគ្គល​ទាំងពីរ ត្រូវ​ចេះ​សណ្ដោស​ប្រណី​គ្នា​ទៅវិញទៅមក។

ចំណុច​ទី3: ត្រូវ​ចេះ​ស្ដាប់​យោបល់​គ្នា​ទៅវិញទៅមក។

ចំណុច​ទី៤: ចេះ​គោរព និង​ឱ្យ​តម្លៃ​គ្នា។

ចំណុច​ទី៥: ការស្រឡាញ់គ្នា មិនទាន់​គ្រប់គ្រាន់​នៅឡើយ​ទេ គឺ​ទាមទារ​ភាពស្មោះត្រង់​មួយ​ទល់នឹង​មួយ។

ចំណុច​ទី៦: ត្រូវ​ចេះ​រៀបចំ​ផែនការ​នៃ​ជីវិត​ជា​ចំបង។

ចំណុច​ទី៧: ត្រូវ​ពិភាក្សាគ្នា ដើម្បី​ឱ្យមាន​ចំណងអាពាហ៍ពិពាហ៍​កើតឡើង។

ចំណុច​ទី៨: ត្រូវ​ចេះ​ជឿជាក់​លើ​គ្នា មិនត្រូវ​ធ្វើជា​មនុស្ស​ត្រចៀកស។

ចំណុច​ទី៩: ត្រូវ​នាំគ្នា​សន្សំ​ប្រាក់​ដើម្បី​បង្កើត​មុខរបរ​មួយដ៏​ល្អ​ផ្ទាល់ខ្លួន​ ដើម្បី​មាន​ជីវភាព​ធូ​ធារ​នាពេល​អនាគត។

ចំណុច​ទី១០: ហាម​ដាច់ខាត​កុំ​យក​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់ ​ទៅ​ប្រៀបធៀប​ជាមួយអ្នកដទៃ​ឡើយ។

**ប្រសិនបើ​លោកអ្នក ​អនុវត្ដ​ន៍​ចំណុច​ទាំង១០ខាងលើនេះបាន ​នោះ​លោកអ្នក​អាចនឹងទទួល​បាន​ភាព​ជោគជ័យលើ​វិថី​ស្នេហា​ពិត​ជាមិនខាន “វិច​តូ​រី​យ៉ា” សូម​ជូនពរ​ឱ្យ​គូស្នេហ៍​ថ្មោងថ្មី ភរិយា​ស្វាមី​ទាំងឡាយ​ជួបប្រទះ​តែ​នឹង​សុភមង្គល​ជានិច្ច​និ​រ​ន្ដ៍៕ វាចា+ចរិយា (ទស្សនាវដ្តី វិចតូរីយ៉ា)

Read Full Post »

ហេតុអ្វីបានជាមនុស្សភាគច្រើនរើសអើង និងចាត់ទុកមនុស្សស្រឡាញ់ភេទដូចគ្នា ថាជាមនុស្សផ្ទុយនឹងធម្មជាតិ?ខ្ញុំក៏ឆ្ងល់ដែរ!

តាមពិតការស្រឡាញ់ភេទដូចគ្នា ឬខុសគ្នាហ្នឹងគឺជាលក្ខណៈធម្មជាតិហើយតើ! ធម្មជាតិបានបង្កើតឲ្យមាន ឡើងនូវមនុស្ស ស្រឡាញ់ភេទដូចគ្នា និងខុសគ្នា ប្រៀបដូចជាបង្កើតឲ្យមាននូវមនុស្សប្រុស និងមនុស្សស្រីដូច្នេះដែរ គ្រាន់តែហ្គេយ៍នេះមាន ភាគតិចប៉ុណ្ណោះ។ ប្រុសស្រឡាញ់ប្រុស ព្រោះមានអារម្មណ៍ពីធម្មជាតិមកថាចូលចិត្តប្រុស រីឯប្រុសស្រឡាញ់ស្រី ក៏ដោយសារ តែមានអារម្មណ៍ចូលចិត្តស្រីពីធម្មជាតិដែរ។ ទាល់តែហ្គេយ៍ទៅបង្ខំចិត្តស្រឡាញ់ស្រី ទើបគេហៅថាប្រឆាំងធម្មជាតិ។

ការរើសអើងទាំងនេះ កើតចេញពីការយល់ឃើញខុសឆ្គងនៃមនុស្សមួយចំនួន ដែលគេមិនបានដឹងពីអារម្មណ៍ហ្គេយ៍ហឹ្នងយ៉ាងម៉េច ព្រោះពួកគេរស់នៅក្នុងសង្គម ដែលស្រឡាញ់ភេទផ្ទុយគ្នាហើយមិនសូវដែលបាន​ឃើញហ្គេយ៍ ទើបគេថាការស្រឡាញ់ភេទដូចគ្នា ជាការមិនធម្មតា។ បើយើង ស្រមៃថាយើងកើតមកជាហ្គេយ៍ ហើយនៅជុំវិញយើងជាហ្គេយ៍ ហើយនៅពេលនោះយើងឃើញមនុស្ស ស្រឡាញ់ភេទផ្ទុយគ្នាក៏យើងយល់ថាមនុស្សនោះ​ចម្លែកដែរ។

សរុបទៅ ​ការស្រឡាញ់ភេទផ្ទុយគ្នាជាលក្ខណៈធម្មជាតិហើយ តែការស្រឡាញ់​ភេទដូចគ្នាក៏មិនប្រឆាំងធម្មជាតិដែរ។ ដូចនេះសូម យើងកុំរើសអើងអី ព្រោះយើង​ជាមនុស្សនៅលើផែនដីដូចគ្នា។

Diecatanddog

Read Full Post »

១. នាង​ខ្ញុំ​ទើប​តែ​ឆ្លង​កាត់​ការរួម​ភេទ​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ​ ហើយ​នេះ​ក៏​ជា​លើកដំបូង​របស់​នាង​ខ្ញុំជាមួយ​បុរស​ជាសង្សារ។ នាង​ខ្ញុំ​ឆ្ងល់​ណាស់​ថា ហេតុ​អី្វវា​ឈឺ​ខ្លាំង​ម្ល៉េះ ដល់​ថ្នាក់​ដូច​គេ​យក​កាំ​បិទទៅចាក់​ពន្លះ​សាច់​ប្រឡាក់​អំបិល​អ៊ីចឹង។ ខ្ញុំ​ធ្លាប់​ឮគេ​និយាយ​ថា ការ​រួមភេទ​ផ្តល់​សេច​ក្តី​សុខ​ ប៉ុន្តែ​​ពេលជួប​ហេតុ​ការណ៍​ពិត​ នាង​ខ្ញុំ​ចង់​ខ្លាច​មួយ​ជីវិត។ ឥឡូវ​នេះ​នឹក​ឃើញ​ចង់​ញាក់​សាច់ ហើយ​នាង​ខ្ញុំ​សុំ​និយាយ​ដោយ​ត្រង់​ថា បើ​ចុក​ចាប់​ម្ល៉ឹង​ៗ​មិន​បាច់​ក៏​បានដែរ។ នាងខ្ញុំ​សុំ​សួរ​ថា តើ​ការ​រួមភេទ​វា​មាន​រស​ជាតិ​ពិត​ដូច​ម្តេច?​

ចម្លើយ៖ ថ្ងៃ​រួម​ភេទ​ជាលើក​ដំបូងរបស់​ស្ត្រី អាច​ជាថ្ងៃ​ដែល​ឈឺ​ចុក​ចាប់​បំផុត ឬ​ក៏​ផ្តល់​សេច​ក្តី​សុខ​បំផុត ដោយ​វា​អាស្រ័យ​ទៅលើ​ភាគី​បុរស​ថា ជា​អ្នក​មាន​ភាព​ជំនាញ​ឬក៏​អត់​។ បើ​សិន​ភាគី​បុរស​ចេះ​ថ្នាក់​ថ្នម​ផង​នោះ នឹង​ផ្តល់​សេច​ក្តី​សុខ​ពេញ​ទី ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​ បើ​ភាគី​បុរស​ពុះកញ្ជ្រោល​ ហើយ​ធ្វើ​អ្វីៗ​តាម​ចំណង់​របស់​ខ្លួន ស្ត្រី​ច្បាស់​ជាទទួល​រង​ការ​ឈឺ​ចាប់​​ក្នុង​ថ្ងៃ​ដំបូង​នោះជាក់​ជា​មិន​ខាន។

ការ​រួម​ភេទ​លើក​ដំបូង​ដែល​បំផុត​របស់​ស្ត្រី គឺ​ត្រូវ​ទទួល​ការ​ថ្នាក់​ថ្នម​យ៉ាងពេ​ញទី ដូច​ជាដៃ​គូ​ត្រូវ​បបោស​អង្អែល​ឲ្យ​បាន​រយៈពេល​យូរ ហើយ​ល្អបំផុត​គឺ​មួយ​ម៉ោង​ឡើង​ទៅ។​ ចំណែក​នៅ​ពេល​ស៊ក​បញ្ចូល​ទៀត​សោត​ ត្រូវ​សន្សឹមៗ​កុំ​តក់​ក្រហល់រហូត​ធ្វើ​ឲ្យ​ស្ត្រី​ត្រូវ​ធ្លាក់​ឈាម​ទៀត​នោះ។ សម្រាប់​ការ​រួម​ភេទលើក​ដំបូង​ដោយ​ប្រើ​រយៈពេលត្រឹម​២​ទៅ​១០​នាក់​​នោះ​​ ភាគ​ច្រើន​មិន​ទទួល​ជោគ​សំណាង​ទេ ហើយ​ជាលទ្ធផល​គឺ​ធ្វើ​ឲ្យ​ស្ត្រី​ឈឺ​ចាប់​ រហូត​ខ្លាច​ញញើត​ដូច​ករណីអ្នក​នាង។

តាម​ពិត​ការរួម​ភេទ​លើក​ដំបូង​​ មាន​ទាំង​ការស្រណុក​ស្រួល​និង​ឈឺ​ចាប់​។ បើ​ស្ថិត​ក្នុង​កម្រិត​ធម្មតា ស្ត្រី​អាច​ឈឺ​ចាប់​រយៈ​ពេល២​ទៅ៣​ថ្ងៃ​ បន្ទាប់​ពី​នោះចាប់​ផ្តើម​​មាន​អារម្មណ៍​​រួម​ភេទ​ឡើង​វិញ​ និង​នៅ​ពេល​នោះ​ហើយ​ដែល​ស្ត្រី​នឹង​មាន​សេច​ក្តី​សុខ​បំផុត​។

២. ខ្ញុំ​បាន​រៀប​ការ​ជាមួយ​ភរិយាជាង​មួយ​ឆ្នាំ​មក​ហើយ។ រៀង​រាល់​លើក​ពេល​ដែល​យើង​​រួម​ភេទ​ជាមួយ​គ្នា ភរិយារបស់​ខ្ញុំ​តែ​ង​តែ​ឈាន​ដល់​ចំណុច​កំពូល​ ​ញឹក​ញាប់​ណាស់ គឺអាច​៨​ទៅ១០លើក​ឯណោះ ចំណែក​ខ្ញុំ​តែ​ម្តង​ឯប៉ុណ្ណោះ។ ភរិយា​របស់​ខ្ញុំ​មាន​អារម្មណ៍​ផ្លូវ​ភេទ​បាន​គ្រប់​ពេលតាម​តម្រូវ​ការ។ កាល​ពី​រៀប​ការ​ដំបូង​ៗ ខ្ញុំ​ឈាន​ដល់​ចំណុច​កំពូល​៤​លើក​ ចំណែក​នាងវិញ​រាប់​មិន​អស់ទេ។ ពេល​ខ្លះ​ខ្ញុំ​ធ្លាប់​សួរ​នាង​ថា បន្ត​ទៀត​បាន​ទេ នាង​ឆ្លើយ​ថា​បាន ហើយ​ហក​សង្គ្រុប​ខ្ញុំ​តែ​ម្តង។

ពេល​រៀប​ការ​ដំបូង​ៗ​ខ្ញុំ​រំភើប​និង​មាន​សេច​ក្តី​សុខ​ណាស់ ប៉ុន្តែ​ពេល​នេះ​ខ្ញុំ​ភ័យ​ព្រួយ​ពី​សុខ​ភាព​របស់​នាង​ខ្លាច​មាន​បញ្ហា ព្រោះសុខ​ភាព​នាង​មើល​ទៅ​ចាប់​ផ្តើ​ម​ទ្រុឌ​ទ្រោម​​ហើយ។ ខ្ញុំ​ចង់សួរ​ថា តើ​ពេល​រួម​ភេទ ​ស្ត្រី​ឈានដល់​ចំណុច​កំពូល​ញឹក​ញាប់​​អាច​បង្ក​ឲ្យ​មា​នបញ្ហា​ដល់​ស្បូន​ មាត់​ស្បូន​ឬ​ផល​ប៉ះ​ពាល់​អ្វី​ដែលឬទេ? ចំណែក​ការ​មាន​តម្រេក​តណ្ហា​ខ្លាំង និងញឹក​ញាប់​គ្មាន​ទី​បញ្ចប់​បែប​នេះ ចាត់​ទុក​ថា​មាន​ភាព​ខុស​ប្រក្រតី​ដែរ​ឬក៏អត់?

ចម្លើយ៖ ការ​ដែល​ភរិយា​របស់​អ្នក​ ឈាន​ដល់​ចំណុច​កំពូលញឹក​ញាប់ មិន​បាន​ពាក់ព័ន្ធ​ជាមួយ​នឹងការមាន​សេចក្តី​ត្រូវ​ការ​ផ្លូវ​ភេទ​ខ្លាំង​ទេ​ គឺ​គ្រាន់​តែ​នាង​អាច​ឈាន​ដល់​កំពូល​ដោយ​ងាយនិង​ញឹក​ញាប់​ប៉ុណ្ណោះ។

ការ​ឈាន​ដល់​ចំណុច​កំពូលញឹក​ញាប់ តាម​ភាសាអង់គ្លេស​ហៅថាMultipal Algasm ដែលគេ​កម្រ​ជួប​ណាស់​ចំពោះ​ស្ត្រី​។ ទោះបី​ជាយ៉ាង​ណា ក្នុង​ការ​ស្រាវ​ជ្រាវ​មួយ​របស់​ប្រទេស​អង់គ្លេស គេ​បាន​ឲ្យ​ដឹង​ថា មាន​ស្ត្រី​ពី១០​ទៅ១​៥%​អាច​ឈាន​ដល់​ចំណុច​កំពូល​ ច្រើន​ជាង​មួយ​លើក​ក្នុងការ​រួម​ភេទ​មួយ​ដង​។ ទាំង​អស់​នេះ​បញ្ជាក់​ថា​ ការឈាន​ដល់​ចំណុចកំពូល​លឿន​ ឬ​ឆាប់​របស់​មនុស្ស​ម្នាក់ៗមិន​ស្មើ​គ្នាទេ។

ចំពោះ​ការ​ឈាន​ដល់​ចំណុច​កំពូល​ យ៉ាងឆាប់​រហ័ស​របស់​ភរិយាអ្នក​ដូច​បាន​រៀប​រាប់​ថា៧​ទៅ​១០​លើក​ក្នុងពេល​​រួមភេទ​ត្រឹម​មួយ​លើក​នេះ មិន​ចាត់​ទុក​ថា​ខុស​ប្រក្រតី​ទេ។ តាម​ក្បួន​បុរាណ​របស់​ប្រទេស​ខ្លះ ​បាន​សរសេរ​ប្រាប់​ថា ស្រ្តី​មួយ​ចំនួន​ពេល​រួម​ភេទ​ម្តង​ៗ​ អាច​ឈាន​ដល់​ចំណុច​កំពូល​៥០​លើក​ក៏​មានដែរ។

សម្រាប់​ការ​ឈាន​ដល់​ចំណុច​កំពូល​ញឹក​ញាប់ តាម​ពិត​មិន​មាន​អ្វី​ខុស​ពី​ប្រក្រតី​ ឬ​ប៉ះ​ពាល់​ដល់​សុខ​ភាព​ទេ ប៉ុន្តែ​ផ្ទុយ​ទៅវិញ​វា​ជា​ជោគ​សំណាង របស់​ស្ត្រី​ទៅវិញ។

៣. ខ្ញុំ​បាទ​អាយុ​៤០​ឆ្នាំ​ ហើយភរិយា​អាយុ​៣៥​ឆ្នាំ។ តាំង​តែ​ពីរៀប​ការ​មកពួក​យើង​​រួម​ភេទ​ជាមួយ​គ្នាញឹក​ញាប់​ណាស់ ប៉ុន្តែ​ឈាន​មក​ដល់​ឆ្នាំ២០០៨-២០០៩​នេះ​ សេចក្តី​​សុខ​​របស់​យើងបាន​រលាយ​បាត់​អស់​រលីង។ ខ្ញុំ​បាទ​ចង់​សួរ​ថា តើ​ការ​អស់​អារម្មណ៍​ផ្លូវ​ភេទ​ជាក់​ស្តែង​ចេញ​មក​ពីអ្វី? ខ្ញុំ​បាទ​ជា​មនុស្ស​ផឹក​ស្រា​ ជក់​បារី​ ហើយ​ពិសេសការ​រួម​ភេទ​នា​ពេល​​នេះ​ ប្រដាប់​ភេទ​ឡើង​រឹង​មិន​ល្អទេ គ្រាន់​តែ​ដាក់​បញ្ចូល​ក៏​អាច​ទន់​រហូត​រួមភេទ​​មិន​កើត​ក៏​មានដែរ។

ចម្លើយ៖ សម្រាប់​ករណី​ផ្លូវ​ភេទ​ចុះ​ខ្សោយ​យ៉ាង​លឿន​បែប​នេះ អាច​កើត​ចេញ​ពី​ករណី​យ៉ាង​ច្រើនដូចជា ការ​កើត​ទុក្ខ​កង្វល់ មាន​អារម្មណ៍​តាន​តឹង និង​ការ​កើត​រោគ​មួយ​ចំនួន​ទៀត។ ចូរ​អ្នក​សាក​ល្បង​ធ្វើ​ការ​ហាត់​ប្រាណ ដើម្បី​បំបាត់​អារម្មណ៍​តាន​តឹង​ចេញ​ពី​ខ្លួន ហើយ​បើ​មិន​បាត់​ក្នុងរយៈពេល​២ទៅ៣​ខែខាង​មុខ​ទេ អ្នក​អាច​ទៅ​ធ្វើ​ការ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ឯក​ទេស​ផ្លូវ​ភេទ​ គឺ​ជា​ការ​ប្រសើរ​បំផុត។ ចំពោះ​ករណី​អ្នក​ផឹក​ស្រា​ជក់​បារី​ គួរ​តែ​ផ្អាក ព្រោះ​វា​អាច​ជា​មូល​ហេតុ​ ដែល​នាំ​ឲ្យ​កើត​រោគ​ផ្លូវ​ភេទ​ចុះ​ខ្សោយ​ផង​ដែរ។

៤. នាង​ខ្ញុំ​សព្វ​ថ្ងៃ​អាយុ​១៩​ឆ្នាំ បាន​រៀប​ការ​មួយ​ឆ្នាំហើយ​​ ប៉ុន្តែ​មាន​បញ្ហា​លើ​គ្រែ​ខ្លះជា​មួយ​ស្វាមី​ ព្រោះ​មិន​បាន​ទទួល​សេច​ក្តី​សុខ​ទេ មាន​តែការធុញ​ទ្រាន់និង​នឿយ​នាយ​​ទៅ​វិញ។ ស្វាមី​នាង​ខ្ញុំ​គឺ​ចូល​ចិត្ត​មើល​ភាព​យន្ត​អាសអាភាស ហើយ​ចូលចិត្ត​ប្រើ​ស្ទីល​តាម​ក្បាច់​តាម​ក្នុង​សាច់​រឿង​នោះ​ណាស់។ នាងខ្ញុំ​និយាយ​ឲ្យ​អស់កេរ្តិ៍​ខ្មាស​ទៅ​ចុះ គឺពេល​រួម​ភេទ​ម្តង​ៗ គាត់​ឲ្យ​ខ្ញុំ​ចំតិត​ចំតូងនិងកន្ធែកដៃ​ជើង​ យ៉ាងអាក្រក់​មើល​មែនទែន។ នាង​ខ្ញុំ​គ្មាន​សេច​ក្តី​សុខទេ ពិសេស​ពេលគាត់​បង្ខំឲ្យ​បៀម​ប្រដាប់​ភេទ​គាត់​ម្តង​ៗ រោយ​មាត់​ស្ទើរ​ស្លាប់​ទើប​គាត់​អស់​ចិត្ត​ហើយ​ឲ្យ​ឈប់។ នាងខ្ញុំ​មិនចង់​រួមភេទ​បែបនេះ​ទៀត​ទេ តើ​ត្រូវធ្វើ​ដូច​ម្តេច?

ចម្លើយ៖ មាន​បុរស​ខ្លះ​គេ​ចូលចិត្ត​ចម្លង​ស្ទីល ​តាម​ភាពយន្តអាសអាភាស​ពី​តួឯក​ស្រី-ប្រុស​នៅ​ក្នុងសាច់​រឿង ព្រោះ​យល់​ថា​ជា​មេរៀន​ដ៏​ល្អ​សម្រាប់ល្បែង​លើ​គ្រែ​របស់​ពួក​គេ​​​។ តាម​ពិត​ការយ​ល់​ឃើញ​បែប​នេះ​ជា​ការ​យល់​ច្រឡំ ហើយ​ពេល​ប្រើ​មិន​ត្រូវ​តាម​វិធី​នាំ​ឲ្យ​ស្រី្ត​ជួប​ផល​វិបាក​ទៅវិញ។

វា​គឺ​ជា​ការ​លំបាក​ក្នុងការកែ​ប្រែ​រូបគេ​ ពេល​ដែលខួរ​ក្បាលរបស់គេ​ទទួល​វប្បធម៌​បែប​នេះ​ពី​ភាព​យន្ត​បរទេស។ ទោះបី​​យ៉ាង​ណា​អ្នក​ត្រូវ​ព្យាយាម​ធ្វើ​ការ​ណែនាំ ឬ​និយាយ​ដោយ​ត្រង់​ៗ​តែ​ម្តង។ អ្នក​មិន​ត្រូវញញើត​ញញើម​ក្នុងការ​ប្រាប់​ដល់​ស្វាមីទេ ដើម្បី​ឲ្យ​គេ​បាន​កែ​ប្រែ​ខ្លះ ពិសេស​បើ​ថ្ងៃ​ណា​មួយ​គេ​បើក​ភាព​យន្ត​បែប​នេះ​មើល​មុន​ពេល​រួមភេទ ត្រូវ​ចុច​បិទ​ចោល​ហើយ​ប្រាប់គេ​ថា ជា​ភាព​យន្ត​អាក្រក់​អាក្រី អ្នក​មិន​ចូលចិត្ត​វា​ទាល់​តែ​សោះ​ហើយ​សុំ​រួម​ភេទបែបធម្មតា​វិញ។ ការ​ធ្វើ​បែប​នេះយូរៗ​ទៅ គេ​អាច​ភ្ញាក់​ស្មារតី ហើយ​​​សេច​ក្តី​ប៉ង​ប្រាថ្នា​របស់​អ្នក​នឹង​បានសម្រេច។

Read Full Post »

១. នាង​ខ្ញុំ​មាន​ចម្លល់​មួយ​ ចង់​ជម្រាប​សួរ​ថា ស្វាមី​របស់​នាង​ខ្ញុំ​ដូច​ជា​ខុស​ពី​បុរស​ទូទៅ​ គឺ​នៅពេល​មាន​ការ​រួម​ភេទ​ជាមួយ​នាង​ខ្ញុំ​ម្តង​ៗ គឺ​គាត់​ជា​អ្នក​ផ្តើម​មុន​ ប៉ុន្តែ​អ្វី​ដែល​ជា​ការ​កត់​សម្គាល់​របស់​នាង​ខ្ញុំ​នោះ គឺ​ថា​គាត់​ប្រើ​រយៈពេល​យូរ​មែន​ទែន​ ពេល​ខ្លះ​ប្រើ​ពេល​​​កន្លះ​ម៉ោង​ទៅ​មួយម៉ោង ហើយ​គាត់​នៅ​តែ​មិន​ទាន់​ដល់​ចំណុច​កំពូល​ទៀត រហូត​ទាល់​តែ​ធ្វើ​ឲ្យ​នាង​ខ្ញុំ​មិន​សូវ​មាន​អារម្មណ៍ ហើយ​ហត់​នឿយ​យ៉ាង​ខ្លាំង?

ចម្លើយ៖ ការ​ពិត​ទៅ អ្នក​គួរ​តែ​សប្បា​យចិត្ត​ ព្រោះ​អី​នារី​ភាគ​ច្រើន​តែង​តែ​ជួប​ប្រទះ​បញ្ហា​ផ្ទុយ​គ្នា​ពី​អ្នក មាន​ន័យ​ថា សមត្ថភាព​ផ្លូវ​ភេទ​របស់​បុរស​ភាគ​ច្រើន​តែង​តែ​ស៊ី​ពេល​តិច​ខុស​ពី​ធម្មតា ទាល់​តែ​ធ្វើ​ឲ្យ​នារី​អស់​អារម្មណ៍​អស់​ភាព​សប្បាយ។​ ប៉ុន្តែ​ករណី​ដែល​អ្នក​ជម្រាប​ជម្រាប​ជូន​នេះ​ ក៏​អាច​និយាយ​បាន​ថា វា​មាន​កម្រិត​យូរ​ជ្រុល​ពេក​បន្តិច​ហើយ​។ កត្តា​ទាំង​អស់​នេះ​ អ្នក​ត្រូវ​ត្រួត​ពិនិត្យ​រក​មើល​ដើម​ហេតុ​ថា តើ​ហេតុ​អ្វី​បាន​ជា​គាត់​មិន​ងាយ​បាញ់​ទឹក​អសុចិយ៉ាង​ដូច្នេះ? ដែល​មូល​ហេតុ​វា​អាច​កើត​បណ្តាល​មក​ពី​ស្វាមី​​របស់​អ្នក​ទទួល​ទាន​គ្រឿង​ស្រវឹង​ច្រើន​ពេក​ ឬ​ប្រើ​ថ្នាំ​កុំ​ឲ្យ​មាន​ឥទ្ធិ​ពល​កុំ​ឲ្យ​ឆាប់​ចេញ​​ទឹក​អសុចិ។ ក្រៅ​ពី​នេះ​ភាព​តាន​តឹង​ក្នុងអារម្មណ៍​ ក៏​ជា​ចំណែក​មួយ​នៅក្នុងល្បែង​លើ​គ្រែ​នេះ​ដែរ។​ ប្រសិន​បើ​អ្នក​ត្រួត​ពិនិត្យ​រក​មើល​ហើយ​ មិន​ឃើញ​មាន​អ្វីដូច​ដែល​បាន​រៀប​រាប់​មក​ខាង​លើ​នោះ​ទេ បញ្ជាក់​បាន​ថា​ការ​ដុត​រោល​អារម្មណ៍​ស្រៀវ​ស្រើប​របស់​គាត់​នៅ​មិន​ទាន់​ដល់​ចំណុច​តម្រូវ​ការ​របស់​គាត់​នៅ​ឡើយ​ទេ។ ដូច្នេះ​អ្នក​អាច​បន្ថែម​ពេល​និង​បង្កើន​ការ​កម្តៅសាច់​ដុំ ដោយ​អ្នក​គឺ​ជា​អ្នក​ប្រតិបត្តិ​ឲ្យ​គាត់​ ដោយ​បបោស​អង្អែល​ដាស់​អារម្មណ៍​ កត្តា​សំខាន់​អ្នក​ត្រូវ​ប្រតិបត្តិ​ឲ្យ​ចំ​ចំណុច​រំញោច​អារម្មណ៍​របស់គាត់​ ចំណុច​ដុត​រោល​អារម្មណ៍​មាន​ច្រើន​ចំណុច​ដូច​ជា​នៅក្បាល​សុដន់​ទាំង​សងខាង ឬស្ទាបអង្អែល​ត្រង់​ម្តុំ​ចំណុច​ Frenulum។ ប៉ុន្តែ​អ្វី​ដែល​បាន​ផល​ជាង​គេ​នោះ​គឺ Oral Sex ប្រសិន​បើ​អ្នក​រួញ​មាត់ អ្នក​អាច​សម្រាក​ដោយ​ប្រើ​ដៃ​ជំនួស​វិញ​ក៏​បាន។ ការ​ប្រតិ​បត្តិ​បែប​នេះ​នឹង​ធ្វើ​ឲ្យ​គាត់​បាន​ឈាន​ទៅ​ដល់​ចំណុច​នៃតម្រូវ​ការ​ ហើយ​ពេល​ដែល​គាត់​ជា​អ្នក​វាយ​លុក​វិញម្តង គឺ​គាត់​ច្បាស់​ជា​ប្រើ​ពេល​មិនយូរ​ពេក​ទេ នឹង​ទៅដល់​ចំណុច​កំពូល​ជា​មិនខាន។

២. ខ្ញុំ​និង​ភរិយា​រៀប​ការ​ជាមួយ​គ្នា៧ឆ្នាំ​មក​ហើយ។ យើងមាន​កូន​ស្រី​ម្នាក់​ជាមួយ​គ្នា​ និង​នៅ​តែ​ស្រឡាញ់​គ្នា​ល្អូកល្អឺននៅឡើយ។ តែ​យើង​មាន​បញ្ហារឿង​​លើគ្រែ ព្រោះ​ខ្ញុំ​អាច​ធ្វើ​អី​ៗ​ជាមួយ​នាង​តែ២-៣នាទីគឺ​ត្រូវ​បញ្ចប់​ហើយ។ ខ្ញុំ​មិន​អាចទប់​ចិត្ត​បាន ហើយ​ឆាប់​​ចេញ​ទឹក​កាម​ណាស់។ ខ្ញុំ​បារម្ភ​ខ្លាច​បញ្ហា​នេះ​ បំផ្លាញ​នូវសម្ពន្ធ​ភា​ព​ និង​សុភមង្គល​គ្រួសារ​យើង​។ ឥឡូវ​នេះ​ភរិយា​ខ្ញុំ​ចាប់​ផ្តើម​បដិសេធការ​រួម​ភេទ​ហើយ ដោយ​នាង​រអ៊ូ​ថា​ នាង​មិន​ដែល​ស្រួលផង។ តើ​ខ្ញុំ​គួរ​ធ្វើ​យ៉ាងណាទៅ?

ចម្លើយ៖ អ្នក​ក៏​មិន​ខុស​ពី​បុរស​ទូទៅក្រោម​មេឃ​លើ​ដី​នេះ​ដែរ ដែល​តែង​តែ​ជួប​ប្រទះ​​បញ្ហា​ឆាប់​ហូរ​ចេញ​ទឹក​កាម​ខ្លាំង​ពេក​ និង​ពុំ​អាច​ធ្វើ​ឲ្យ​ស្រ្តីឡើង​ដល់​ឋាន​សួគ៌​ក្នុង​ពេល​រួមភេទ។ ករណី​នេះ​ បើ​ម្តង​ពីរ​ដង​មិន​ជា​អ្វី​ទេ តែ​បើ​បន្ត​រាប់​ខែ​រាប់​ឆ្នាំអាច​ធ្វើ​ឲ្យ​ស្ត្រី​រសាប់​រសល់​មួម៉ៅ​ធុញ​ទ្រាន់​និង​ឈាន​ទៅរក​បញ្ហាក្នុងទំនាក់​ទំនង​គូស្រករ​បាន។ ដូច្នេះ​ប្តី​ប្រពន្ធ​ទាំង​ពីរ​ចាំបាច់​ត្រូវ​មា​នការ​អត់​ធ្មត់​និង​យោគយល់​គ្នា។ ចូរសាក​ល្បង​ផ្តល់​សេចក្តី​សុខ​​ដល់ភរិយាដោយ​មិន​បាច់រួមភេទប្រមាណ​មួយ​ខែ​លមើល៍ ដើម្បី​កាត់​បន្ថយ​សម្ពាធ​ផ្លូវ​ចិត្ត​ និង​ការ​ភ័យ​ខ្លាច​ការ​ឆាប់​ហូរ​ចេញ​ទឹក​កាម។ អ្នក​អាច​ជំនួសការ​រួម​ភេទ​ដោយ​ការ​ប៉ះ​ពាល់​ប្រលោម​អង្អែលឱប​រឹត​គ្នា​ ធ្វើ​ឲ្យ​ភរិយាកើត​មាន​ចំណង់​ជាមុន​សិន។ មាន​បច្ចេក​ទេស​ផ្សេង​ៗ​ដែល​​អ្នក​អាច​ធ្វើឲ្យ​ភរិយាមាន​សេច​ក្តី​សុខ​បាន ដោយ​មិន​ចាំបាច់​រួម​ភេទ។ ចូរ​​ស្វែងរក​បច្ចេក​ទេស​ទាំង​នោះនៅក្នុង​សៀវភៅ​ភេទវិទ្យានានា ហើយ​បើ​អ្នក​មាន​ការ​យល់​​ដឹងនឹង​អាច​ធ្វើ​ឲ្យ​ភរិយា​មាន​សេច​ក្តីសុខ​ស្រួល​ ដោយ​ពុំ​ចាំបាច់​រួម​ភេទ ហើយ​ពេ​ល​នោះ​បញ្ហា​ឆាប់​ហូរ​ចេញ​ទឹក​កាម ពុំ​មែន​ជា​បញ្ហា​​ធំដុំ​តទៅ​ទៀត​ទេ។ យើង​សូម​រំឭក​ថា ស្រី្តគ្រប់​រូប​មាន​ចំណុច​ខ្សោយ​ម្យ៉ាង​គឺមិន​អាច​ទ្រាំទ្រ​បាន​ទេ ប្រសិន​បើ​បុរស​ប្រលោម​ស្នេហ៍​នាង​ដោយ​អណ្តាត។

៣. ខ្ញុំ​បាទ​អាយុ​២៦ឆ្នាំ។ ខ្ញុំ​បាទ​ធ្លាប់​បានរួម​សង្វាសផ្លូវភេទ​ជាមួយ​ដៃ​គូជា​ច្រើន​ដង​មក​ហើយ ប៉ុន្តែ​ខ្ញុំ​ពុំ​បាន​ច្រឹបចុង​ស្បែកលិង្គ​ទេ ដូច្នេះ​ហើយ​ទើប​ធ្វើ​ឲ្យ​អាប្អូន​តូច​របស់​ខ្ញុំ​ មាន​ក្លិន​អាក្រក់ ព្រោះ​កំណក​កំអែល​ទឹក​កាមឬទឹក​រំអិល​បានដក់​នៅ​គន្លាក់​ក្បាល​លិង្គ​របស់​ខ្ញុំ ធ្វើ​ឲ្យ​ធុំក្លិន​ស្ទើរ​ទ្រាំ​មិន​បាន ពេល​ខ្ញុំ​មាន​ធ្វើ​Oral Sexជាមួយ​សង្សារ​ខ្ញុំ​ម្តងៗ​ ដោយ​នាង​ចេះ​តែ​រអ៊ូមិន​ឈប់​ពីបញ្ហា​នេះ។ តើ​ខ្ញុំ​គួរ​ធ្វើ​យ៉ាងដូចម្តេច?

ចម្លើយ៖ ជាធម្មតា​ក្លិន​ខ្លួន​របស់​មនុស្ស​ប្រុស​គឺ​មិន​ដូច​គ្នា​ទេ ព្រោះ​វា​អាស្រ័យ​លើ​កត្តា​ជា​ច្រើន​យ៉ាង​ ក្នុង​នោះ​រួម​មាន​ទាំង​ចំនួន​រោម​ដែល​ជា​អ្ន​កស្តុក​ក្លិន​នេះ​បាន​យូរ​បំផុត ក្រៅពី​នេះ​ក៏​នៅ​មាន​អត្រា​នៃ​ការ​ផលិត​ញើស​ និង​ការ​រក្សា​អនាម័យ​ផង​ដែរ។ បើ​សិន​លោក​​ខ្លាច​រអាក្រែង​ចិត្ត​ដល់​ដៃ​គូរួម​សង្វាស​របស់​លោក លោក​គួរសាក​ល្បង​ដុស​សម្អាត​ឲ្យ​បាន​សព្វ​កន្លុកកន្លៀត​ ដោយ​ប្រើ​ទឹក​ថ្នាំ​សម្លាប់​មេរោគ​ប្រភេទ​ខ្សោយ​ៗ​ នោះ​ក្លិន​ទាំង​នោះ​នឹងរលាយ​បាត់​បន្តិច​ម្តងៗ​ ប៉ុន្តែ​បើ​លោក​ព្យាយាម​ធ្វើ​បែប​នេះ​ហើយ នៅ​តែ​មិន​បាត់​ក្លិន​អាក្រក់​នេះ​ទៀត​ វិធី​តែ​ម្យ៉ាង​គត់​គឺលោក​ត្រូវ​កាត់​ច្រឹប​ស្បែកចុង​លិង្គ​នោះ​ចេញ​ ទើប​ជា​មធ្យោបាយ​ល្អ។

Read Full Post »

Older Posts »