Feeds:
ប្រកាស
មតិ

Archive for the ‘អ្នកមាន​វិបត្តិស្នេហ៍’ Category

ចាប់ពីថ្ងៃនេះតទៅ គិតធ្វើរឿងដែលមានប្រយោជន៍​ ដោយនិពន្ធអ្វីទាក់ទង​នឹង​ក្តីស្រឡាញ់ និងការពិតដែលខ្ញុំបានជួបប្រទះអោយបានច្រើន។

ថ្ងៃនេះចង់សរសេរពីការណាត់ជួប ពីម្សិលមិញនៅ អមរាស្ប៉ា​ និង ភោជនីយដ្ឋាន។ មនស្សដែលខ្ញុំជួបនោះ គឺដោយចៃដន្យតាមប្រព័ន្ធទំនាក់ទំនងសង្គមឈ្មោះថា Grindr ខ្ញុំ​ទើប​តែ​ចូលជាសមាជិកបានប្រហែល5ខែប៉ុណ្ណោះ តែមិនសូវសកម្មទេ ព្រោះមិនដែលគិតថា អាចជួបស្នេហ៍​ពិត និង​ មនុស្សល្អ តាម​រយៈ​ប្រពន្ធ័នេះទេ។ គិតទៅប្រព័ន្ធនេះល្អម្យ៉ាងដែរ​ ព្រោះមនុស្សដែលចូលក្នុងនោះ ជាមនុស្ស​ស្ថិត​ក្នុងអាយុដែលខ្ញុំត្រូវការ ​និង​ ស្អាតៗទៀតផង តែចរិកវាយ​ឫកខ្ពស់បន្តិច បែបនេះហើយដែលខ្ញុំមិនចូលចិត្ត។ Romeo រាងគ្រាន់បើ តែដូចមិនចូលចិត្តព្រោះចម្រុះ​ពេក ហើយច្រើនជាជនសាមញ្ញ ពេលខ្លះក៏ជាអ្នកបោកប្រាស់ដែរ។

អេ! និយាយរឿងណាត់ជួបតើ​ ម៉េចបែកអូរហូរដូចស្ទឹងវែងឆ្ងាយម្ល៉េះ​។ ខ្ញុំបាននិយាយ​ជា​មួយ​គេពីរបីដង តែយើងមិនដែលឲ្យ​រូបថតទៅគ្នាទៅវិញទៅមកទេ ព្រោះវាជា​ទម្លាប់​ខ្ញុំទៅហើយ។ ពួកដែលទៅទីនោះ គឺទៅរកការរួមភេទមិនមែនរកស្នេហ៍​ពិតទេ ដូច្នេះខ្ញុំមិន​ឲ្យ​មើលទេ ម្យ៉ាងខ្ញុំមានការងារធំដុំបែបវិជ្ជា​ជីវៈ​ដែលមិនអាច​ឲ្យ​មើលបាន។ គេប្រាប់ថា ឈ្មោះ​ ឌែន។ គេមើលទៅក្មេងជាងខ្ញុំបែប៤ទៅ៥ឆ្នាំហ្នឹង តែគេបែបវាយឫកខ្ពស់តិច។ ខ្ញុំបាន​ឲ្យ​លេខទូរស័ព្ទទៅគេ តែមិនមែនលេខ០១២ទេ គឺលេខស្មាតដែលខ្ញុំកម្រប្រើ ហើយយុវវ័យចូលចិត្ត។

គេណាត់ជួបខ្ញុំនៅ ទីតានិច ក្រោយមកគេក៏ដូរទៅរកកន្លែងផ្សេងវិញគឺ អមរា។ ហាងនេះខ្ញុំមិនដែលចូលមែន តែខ្ញុំស្គាល់តាទាំងអស់ហ្នឹង ព្រោះខ្ញុំជើងដើរច្រើន។ គេប្រាប់ខ្ញុំ​ថាគេធ្វើការនៅក្បែរៗនេះ តែខ្ញុំឆ្លាតទាយដឹងថាគេធ្វើនៅធនាគារ គេមិនចង់ប្រាប់ទេ តែខ្ញុំដឹង។ គេបែបជាកូនអ្នកមានព្រោះ មានអង្គរក្សចាំបើកឡាន​ឲ្យ​ ស្រួលមិនស្រួលក៏ជាកូនធនាគារដ៏ធំខ្ពស់ជាងនៅភ្នំពេញនេះក៏ថាបាន​។ គេមិនទៅអន់អីទេ តែមិនមែនជាមនុស្សដែលខ្ញុំចូលចិត្តទេ ចូលចិត្តស្នាមញញឹមគេ តែមិនចូលចិត្តឫកពារគេ។ គេមិនមែនជាមនុស្សដែលខ្ញុំចូលចិត្តទេ ព្រោះមិនសាមញ្ញ មិនរីករាយ វាយឫកអត់comfortable with other surround by។

មិនយូរប៉ុន្មាន ខ្ញុំបានកម្មង់ទឹកក្រ​ឡុកស្វាយ និង ផៃសិន ជាអ្វីដែលខ្ញុំចូលចិត្តតាម​ទម្លាប់​។ គេហូបគួង។ និយាយចុះនិយាយឡើង គេដឹងពីការងារខ្ញុំ តែខ្ញុំប្រាប់មិនអស់ទេ ព្រោះនេះជាលើកដំបូង ហើយគេមិនមែនជាមនុស្សដែលខ្ញុំតាមរកផង។ គ្មានថ្ងៃគេដឹងថាខ្ញុំធ្វើអីទេខ្ញុំគិត។ អ្វីដែលខ្ញុំមិនចូលចិត្តពីគេ គឺគេមើលងាយអ្នកក្រមែនទែន។ នេះធ្វើឲ្យ​ខ្ញុំខឹងបំផុត ទោះបីគេមានក៏មិនគួរធ្វើបែបនោះដែរ។ ខ្ញុំបានព្យាយាមសងទៅគេវិញ ព្រោះចរិកខ្ញុំក៏មិនអន់​ដែរ ហើយគ្មានអីទៅខ្លាចគេផង លុយខ្ញុំ​ក៏មាន សមត្ថ​ភាពខ្ញុំក៏ពូកែជាងគេទៀត​ផង។ ខ្ញុំគិតថា​គេបើមិនមានប៉ាម៉ាក់ជួយគេ ក៏គ្មានការងារនិងអ្វីៗទាំងអស់ដែរ​។ អង្គុយមិនយូរប៉ុន្មាន មានគ្រួសារម៉ាក្រុមដើរមក ខ្ញុំឃើញគេមានអារម្មណ៍​មិនស្រួល នៅមិនសុខ។ ខ្ញុំសួរគេ គេថាមិនអី​ទេ​ ជួបមនុស្សមិនចង់ជួប។ តែខ្ញុំគិតថាប្រហែលជាសាច់ញាតិគេហើយ ដែលមកតាមដានគេ តែខ្ញុំមិនខ្វល់ទេ ព្រោះខ្ញុំមិនចូលចិត្តនៅក្បែរអ្នកមានអារម្មណ៍​ not comfortable to talk with។ ក្រោយមកយើងក៏គិតលុយ ហើយគេចង់ប៉ាវ​ឲ្យ​ខ្ញុំ តែខ្ញុំថាអត់​ទេ ព្រោះខ្ញុំក៏មានលុយដែរ​ ហើយវាជាទម្លាប់​របស់ខ្ញុំ ផង។

គិតទៅ នេះជាការណាត់ជួប៥ដងហើយ តាមរយៈ​ប្រព័ន្ធទាក់​ទង​សង្គម។ មិនដឹងថា ខ្ញុំត្រូវធ្វើអ៊ីចឹងដល់ពេលណាទេ។ បែបចង់ឈប់សង្ឃឹមដែរ តែចេះតែចង់ផ្តល់ឱកាស​ឲ្យ​​ខ្លួនឯង កើតជាមនុស្ស។ ពិបាកមែន​ហ្ន៎ មនុស្សល្អស្រុកខ្មែរ បែបមិនមានទេមើលទៅនោះ​!

(by: billy/ Facebook: phnom penh)

Read Full Post »

ខ្ញុំ​ផ្ទាល់​ក៏​មិន​ដឹង​ថា​ខ្លួន​ឯង​ជា​អ្វី​ដែរ​ ឬ​មួយ​ខ្ញុំ​ជា​ហ្គេយ៍​? ការ​ពិត​ខ្ញុំ​និង​មិត្ត​រាប់​​អាន​គ្នា​យូរ​មក​ហើយ​ តែ​មក​ដល់​ថ្ងៃ​មួយ​មិត្ត​ភាព​របស់​យើង​ក៏​ប្រែ​ប្រួល​… ខ្ញុំ​ទទួល​អារម្មណ៍​ថា ខ្ញុំ​ស្រលាញ់​គេ​!

          យើង​ចាប់​ផ្តើម​ទៅ​ដើរ​លេង​ជាមួយ​គ្នា កាន់​តែ​ញឹក​ញាប់។​ និយាយ​ទៅគេ​ក៏​ធ្លាប់​មាន​សង្សារ​ជា​មនុស្ស​​ប្រុស​ដែរ​។ ប៉ុន្តែ​ពេល​នេះ ​គេ​កំពុង​ទាក់​ទង​ជាមួយ​មនុស្ស​ស្រីម្នាក់​ ហើយ​ចៃ​ដន្យ​​អី​មនុស្ស​ស្រី​ម្នាក់​នោះ​គឺ​ជា​មិត្ត​របស់​ខ្ញុំ​។ ហេតុ​ដូច្នេះ​ ទើប​ខ្ញុំ​​ស្គាល់​អ្វី​ៗ​ពី​គេ​ច្រើន​យ៉ាងទៀត ​ដែល​ខ្ញុំ​មិន​ធ្លាប់​ស្គាល់​។ ខ្ញុំ​និង​គេ​ធ្លាប់​មាន​អី​ៗ​នឹង​គ្នា​ច្រើន​លើក​ច្រើន​សា​មក​ហើយ​។ ពេល​ខ្លះ​ក៏​ធ្វើ​ឲ្យ​ខ្ញុំ​ឆ្ងល់​ដូច​គ្នា តើ​គេ​ជា​អ្វី​ឲ្យ​ប្រាកដ​? គេ​ត្រូវ​ការ​អី​ទើប​មក​ទាក់​ទង​ខ្ញុំ​បែប​នេះ?

          ពេល​ខ្លះ​គេក៏​ហួង​ហែង​ខ្ញុំ​ មិន​ចង់​ឲ្យ​ខ្ញុំ​ទៅ​ពាក់​ព័ន្ធ​ជាមួយ​នឹង​នរណា តែ​ពេល​ខ្លះ​ក៏​ធ្វើ​ជា​មិន​រវីរវល់​នឹង​ខ្ញុំ​​។ ខ្ញុំ​ធ្លាប់​សួរ​គេ​ថា តើ​គេ​ជ្រើស​រើស​យក​នរណា​រវាង​ខ្ញុំ​ និង​នារី​ម្នាក់​នោះ? តែ​គេ​មិន​ឆ្លើយ​បាន​តែ​ប្រាប់​ថា គេ​careខ្ញុំ​​ខ្លាំង​ណាស់ ខ្លាំង​ជា​ង​​​នរណា​ៗ​ទាំង​អស់​​។ ខ្ញុំ​ដឹង​ថា​គេ​មិ​នឆ្លើយ​ព្រោះ​ខ្លា​ច​ខ្ញុំ​ខូចចិត្ត។​ តែ​ខ្ញុំ​ក៏​មិន​ខ្វល់​ដែរ​​ មិន​ថា​គេ​គិត​ជាមួយ​ខ្ញុំ​យ៉ាងណា ក៏​ខ្ញុំ​​នៅ​តែ​ស្រលាញ់​គេ​តទៅទៀត​។ ឃើញ​ទេ? ថា​ស្នេហា​ធ្វើ​​ឲ្យ​​មនុស្ស​ភ្នែក​ខ្វាក់​ពិត​មែន។

          ជួន​កាល​គេ​​ក៏​ធ្វើ​ឲ្យ​ខ្ញុំ​ទទួល​អារម្មណ៍​មិន​សូវ​ល្អ។​​ ឬ​មួយ​គេ​កំពុង​បោក​ប្រាស់​ខ្ញុំ​? ព្រោះ​ពេល​ដែល​គេ​ចង់​បាន​អ្វី​ក៏​ខ្ញុំ​ទិញ​ឲ្យ​គ្រប់​ពេល​។ ប៉ុន្តែ​ឋានៈ​ខ្ញុំ​និង​គេ​ក៏​គ្មាន​​អី​ខុស​គ្នា​​ដែរ​។ គេ​ធ្លាប់​ប្រាប់​ខ្ញុំ​ថា បើ​មាន​សង្សារ​ថ្មី​​ឲ្យ​រក​មនុស្ស​ដែល​មាន​ឋានៈ​ស្មើ​គ្នា​ ឬ​ខ្ពស់​ជាង​ ទើប​មិន​ត្រូវ​គេ​បោក​។ ចុះ​អ្វី​​ដែល​គេ​កំពុង​ធ្វើ​នេះ​ជា​អ្វី​ទៅវិញ? ​ខ្ញុំ​មិន​យល់​ទេ! ម្យ៉ាង​ខ្ញុំ​ក៏​មិន​ដែល​ឮ​ពាក្យ​ស្រលាញ់​ចេញ​ពី​មាត់​គេ​ដែរ​ សូម្បី​តែ​ម្តង​។

          ខ្ញុំ​ធ្លាប់​សួរ​គេ​ថា គិត​ជាមួយ​ខ្ញុំ​បែប​ណា? តែ​គេ​ក៏​មិន​ឆ្លើយ​ទៀត​ដូច​ទម្លាប់​ ហើយ​ពេល​វេលា​បាន​​ធ្វើ​ឲ្យ​ខ្ញុំ​គិត​ថា គេ​ប្រហែល​ជា​មិន​បាន​គិត​អ្វី​ជាមួយ​ខ្ញុំ​លើស​ពី​មិត្ត​ភក្តិ​​ទេ។ ទី​បំផុត​ខ្ញុំ​ក៏​សម្រេច​ចិត្ត​ប្រាប់​គេ​ថា យើង​ត្រលប់​មក​ធ្វើ​​ជា​មិត្ត​នឹង​គ្នា​ដូច​ដើម​ល្អ​ជាង ទោះ​យ៉ាង​ណា​ក៏​យើង​នៅ​តែ​និយាយ​គ្នា​បាន​ដែរ​។ តែ​គេ​បែរ​ជា​ឆ្លើយ​មក​ថា បើ​ជាមិត្ត​នឹង​គ្នា​ដដែល​ មិន​បាច់​មក​និយាយ​គ្នា​ទេ​ ហើយ​ក៏​មិន​បាច់​មក​​ជួប​មុខ​គ្នា​​ដែរ​។

          រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ​ ខ្ញុំ​ក៏​​នៅ​តែ​ស្រលាញ់​គេ។​ ខ្ញុំ​ទូរស័ព្ទ​រក​គេ​រាល់​ថ្ងៃ​ តែ​គេ​បិទ​​ទូរស័ព្ទ​ រហូត​ ហើយ​គេ​ក៏​មិន​ដែ​រ​ទូរស័ព្ទ​មក​ខ្ញុំ​ដែរ តាំង​ពី​ថ្ងៃ​ដែល​យើង​បែក​គ្នា។ ប៉ុន្តែ​ខ្ញុំ​នៅ​តែ​ស៊ើប​ដំណឹង​ពី​គេ​មិ​នដែល​លស់​ពេល​ណា​ទេ។

          P.S. : ខ្ញុំ​នៅ​តែ​ស្រលាញ់​អ្នក​គ្រប់​ពេល​វេលា​ ទោះ​បី​ជា​​មិន​អាច​ទៅ​រួច​ក៏​ដោយ​…

Read Full Post »

  • រាត្រីទីមួយ

          យើង​ស្គាល់​គ្នា​តាម​អ៊ីមែល​​។ ពេល​​​យើង​ជួប​គ្នា​ផ្ទាល់​ អ្វី​ៗ​ក៏​មិន​បាន​ប្រែ​ប្រួល​។​ ថ្ងៃ​ដែល​យើង​​ជួប​គ្នា​ដំបូង​ ជា​រាត្រី​ដំបូង​ដែល​យើង​ដេក​ជាមួយ​គ្នា​​ តែ​យើង​មិន​បាន​ធ្វើ​អី​ទេ។ យើង​និយាយ​គ្នា​ទល់​​ភ្លឺ។ អូន​សុំ​ឱប​បង តែ​មិន​ឲ្យ​បង​គិត​ថា​អូន​ជា​ហ្គេយ៍​។ បង​ងក់​ក្បាល​ទទួល​ដោយ​បេះ​ដូង​ញាប់​ញ័រ​។ បង​ផ្ទាល់​ ក៏​មិន​ចង់​ធ្វើ​អ្វី​ឲ្យ​លើស​លស់​ពី​នេះ​ដែរ។ បង​ខ្លាច​… ខ្លាច​ក្រោយ​ពេល​ហេតុ​ការណ៍​នោះ​កើត​ឡើង​ អ្វី​ៗ​នឹង​ប្រែ​ប្រួល​។

          អូន​ប្រាប់​ថា​ អូន​ចង់​បាន​ភាព​កក់​ក្តៅពី​បង​ អូន​កំព្រា​តាំង​ពី​តូច​ អូន​ខ្វះ​ភាព​កក់​ក្តៅពី​ពុក​ម៉ែ​ អូន​ខ្វះ​ភាព​កក់​ក្តៅ​ពី​បង​ប្រុស​ អូន​ត្រូវ​ការ​បង​ជា​បង​ប្រុស​។ បង​យល់​ចិត្ត​អូន​ បង​ដាក់​អូន​ឲ្យ​គេង​កើយ​ទ្រូង​បង ដៃ​ស្តាំ​បង​ឱប​ស្មា​អូនយ៉ាង​ណែន​​។ ពេល​នោះ​បង​ទទួល​អារម្មណ៍​ថា​មាន​សេចក្តី​សុខ​ លើ​ស​​​ពេល​ណា​​ៗ​ទាំង​អស់​ក្នុង​ជីវិត​។ បាន​ផ្តល់​ភាព​កក់​ក្តៅ​ដល់​មនុស្ស​ដែលខ្លួន​ស្រលាញ់​ និង​ទទួល​ភាព​កក់​ក្តៅ​ពី​មនុស្ស​ដែល​ខ្លួន​ស្រលាញ់​វិញ​។

          យូរ​ៗ​ម្តង​ អូន​លោ​មក​ថើប​ថ្ពាល់​បង។ អូន​ប្រាប់​ថា​ អូន​ចង់​ដឹង​ ថា​វា​មាន​រស​ជាតិ​បែប​ណា​ ព្រោះ​មិន​ដែល​ថើប ពិសេស​បុរស​ដូច​គ្នា តែ​សុំ​កុំ​គិត​ថា​អូន​ជា​មនុស្ស​ស្រលាញ់​ភេទ​ដូច​គ្នា​ឲ្យ​សោះ។ បង​មិន​ចង់​គិត​ ទោះ​បី​ជា​ខួរ​ក្បាល​បាន​គិត​ទៅ​ហើយ… គិត​ ដឹង​ យល់​ តាំង​ពី​ជួប​គ្នា​លើក​ដំបូង​តាម​អ៊ីម៉ែល។ តែ​បង​ក៏​មិន​នឹក​ស្មាន​​​ថា អូន​ជា​មនុស្ស​ផ្អែម​ល្ហែម​ និង​រ៉ូមែន​ទិ​ក​បែប​នេះសោះ​។ យូរ​ៗ​ម្តង​ បង​ក៏​លោ​ទៅ​ថើប​អូន​វិញ​ តែ​ថើប​ដោយ​ភាព​ញាប់​ញ័រ។ បង​ផ្ទាល់​ក៏​មិន​ចង់​ឲ្យ​អូន​គិត​ ថា​បង​ជា​ហ្គេយ៍       ​ដែរ​។

          យប់​នោះ​យើង​នៅ​ជាមួយ​គ្នា​ទល់​ភ្លឺ។ ថ្វី​បើ​យើង​មិន​បាន​ធ្វើ​អ្វី​គ្នា​ តែ​នោះ​រាប់​ទុក​ថា​ជា​សេចក្តី​សុខ​ នៃ​រាត្រី​ដំបូង​ដែល​យើង​ស្គាល់​គ្នា។ ជា​សេចក្តីសុខ​ ដែល​ពោរពេញ​ទៅ​ដោយ​ភាព​កក់​ក្តៅ​ ជា​ស្នេហា​ដែល​ស្អាត​ស្អំ ប្រើ​អារម្មណ៍​​សាស័ព្ទ​ភាសា​ស្នេហា​ ​មិន​ប្រើ​តណ្ហា​ជា​ត្រី​មុខ​។ បើ​មាន​ឱកាស​ បង​ពិត​ជា​ចង់​រួម​រស់​ជាមួយ​អូន​បែប​នោះ​ម្តង​ទៀត…

  • រាត្រីទីពីរ

          បង​មិន​ចង់​គិត​ តែ​អារម្មណ៍​បាន​ដឹក​នាំ​បង​ឲ្យ​គិត​រួច​ទៅ​ហើយ​។ បង​ពិត​ជា​មិន​ចង់​ឲ្យ​ទំនាក់​ទំនង​យើង​ លើស​ពី​អ្វី​ដែល​ហៅ​ថា​បង​ប្អូន​នោះ​ទេ។ តែ​រឿង​របស់​អារម្មណ៍​ ​រឿង​របស់​មនោសញ្ចេតនា​ រឿង​របស់​ភាសា​បេះ​ដូង​…​ តើ​នរណា​អាច​ឃាត់​បាន​?

          យើង​ទាំង​ពីរ​គេង​បែរ​មុខ​​រក​គ្នា។ បង​ឱប​អូន​ ឱប​ខ្លាំង​ណាស់​ ឱប​ស្ទើរ​តែ​បាក់​ឆ្អឹង… ព្រោះ​អី? ព្រោះ​ស្រលាញ់​! បេះ​ដូង​បង​វា​ឆ្លើយ​ប្រាប់​បែប​នេះ។ អូន​ឱប​តប​ត​វិញ​។ អូន​រុល​​មក​ក្រោម​ក​បង អូន​ថើប​កញ្ចឹង​ក​បង។ អារម្មណ៍​របស់​យើង​ពេល​នោះ​កំពុង​ពុះ​កញ្ជ្រោល​រក​គ្នា។ បង​មិន​ដឹង​ថា​ អារម្មណ៍​របស់​អូន​ជា​អារម្មណ៍​អ្វី? តណ្ហា ឬ​ស្នេហា? តែ​សម្រាប់​បង បង​សូម​ឆ្លើ​យ​ប្រាប់​ដោយ​បេះ​ដូង​បរិសុទ្ធ​​ថា បង​ធ្វើ​ព្រោះ​ស្រលាញ់​!

          ក្រោយ​ពេល​អ្វី​ៗ​បញ្ចប់​ បង​ពិត​ជា​ភ័យ​ខ្លាច​ខ្លាំង​ណាស់។ បង​ខ្លាច​អ្វីៗ​នឹងប្រែ​ប្រួល… យើង​ជា​ប្រុស​ដូច​គ្នា​ មិន​អ៊ីចឹង​ឬ? ហេតុ​អ្វី យើង​ធ្វើ​រឿង​បែប​នេះ? អូន​ខឹង​បង​ទេ? អូន​ស្អប់​បង​ទេ? បង​សុំ​ទោស​… ប​ង​ពិត​ជា​មិន​ចង់​ធ្វើ​ទេ! តែ​… តែ​បេះ​ដូង​បង​ វា​ទាម​ទារ! អូន​ប្រាប់​បង​ថា​ អូន​មិន​មែន​ជា​  ហ្គេយ៍​ បង​ក៏​មិន​ចង់​ឲ្យ​អូន​គិត​ថា​បង​ជាហ្គេយ៍​ តែ​ហេតុ​អ្វី​ យើង​ទាំង​ពីរ​ធ្វើ​នូវ​​រឿង​បែប​នេះ? ឬ​មួយ​យើង​កំពុង​តែ​​មិន​ទទួល​ស្គាល់​ការពិត??

          ពេល​ភ្ញាក់​ឡើង​ បង​មិន​ហ៊ាន​ប្រសព្វ​ភ្នែក​នឹង​អូន​ទេ។ បង​គេច​មុខ​ចេញ​រហូត​ ព្រោះ​បង​ខ្លាច​ បង​ខ្លាច​អូន​ខឹង​បង។ តែ​អរគុណ… អរគុណ​ព្រះជា​ម្ចាស់​! អូន​នៅ​ដូច​ដើម… អូន​និយាយ អូន​សើច​ អូន​ញញឹម​ដូច​ដើម។ តែ​… តែ​ហេតុ​អ្វី​អូន​ធ្វើ​ដូច​ជា​យប់​មិញ​គ្មាន​រឿង​អី​កើត​ឡើង​? ឬ​មួយ​អូន​គិត​ថា​ វា​គ្រាន់​តែ​ជា​តម្រូវ​ការ​ប៉ុណ្ណោះ​? អូន​ពូកែ​លាក់​អារម្មណ៍​ខ្លួន​ឯង​ណាស់! ​រយៈ​ពេល​ដែល​យើង​ស្គាល់​គ្នា​ បង​ពិត​ជា​​មើល​មិន​​ដឹង​ថា អូន​គិត​បែប​ណា​ចំពោះ​បង​ទេ… តែ​​​សំណួរ​តែ​ម្យ៉ាង​ដែល​​បេះ​ដូង​បង​​កំពុង​ទាម​ទារ​ចង់​ដឹង​​នៅ​ពេល​នេះ​គឺ​​… តើ​ក្នុង​បេះ​ដូង​អូន​មានរូប​​បង​ឬ​​ទេ???

Read Full Post »

អត្ថបទ​នេះ​សរសេរ​ឡើង គឺ​កើត​ចេញ​ពី​ចិត្ត​និង​អារម្មណ៍​ស្មុគ​ស្មាញ ​ហើយ​គ្រាន់​តែ​ចង់​បញ្ចេញ​នូវ​កង្វល់​និងចម្ងល់​ខ្លះ​តែ​ប៉ុណ្ណោះ​។

          ជីវិត? ពាក្យ​នេះ​ស្តាប់​ទៅ​សាមញ្ញ​ តែ​ធាតុ​ពិត​វាពោរពេញ​ដោយ​ភាព​ល្វីង​ជូរចត់​ លំបាក​ ការ​តស៊ូ​ រីករាយ​ ទុក្ខ​ព្រួយ​ និង​ កម្មពៀរ​។ មនុស្ស​កើត​មក​សុទ្ធ​តែ​មាន​កម្ម​ ចុះ​ហេតុ​អ្វី​ចំពោះ​ខ្ញុំ​ត្រូវ​ស្ពាយ​កម្ម​នេះ​ពី​កំណើត​? កម្ម​នេះ​មិន​សំដៅ​លើ​កាយ​សម្បទា​នោះ​ទេ តែ​វា​សំដៅ​លើ​អារម្មណ៍​ គឺ​អារម្មណ៍​ស្រលាញ់​ភេទ​ដូច​គ្នា​។ ហេតុ​អ្វី​?

          ពាក្យ​ថា​ «​ពេញ​វ័យ​» គឺ​បង្ហាញ​នូវ​តម្រូវ​ការ​ផ្សេង​ទៀត​​សម្រាប់​ជីវិត​។ ការ​ចង់​ដឹង​ ចង់​ឮ​ ចង់​សាក​ បាន​បញ្ឆេះ​ជំរុញ​យុវវ័យ​ឲ្យ​ទាមទារ​​ស្វែង​រក​ឲ្យ​ស្គាល់​នូវ ​«​ស្នេហា​»​ ទោះ​បី​ដឹង​ថា​វា​ជា​បិសាច ​វា​ជា​ថ្នាំ​ពុល​ ហើយ​លទ្ធផល​ចុង​ក្រោយ​របស់​ស្នេហា​​​ គឺ​ពាក្យ​ថា ​«​ឈឺ​ចាប់​» ​ក៏​ដោយ​។ ជាក់​ស្តែង​ណាស់​ដែល​ថា​ ស្នេហា​ជា​ការងាររបស់​អ្នក ​ដែល​គ្មាន​ការងារធ្វើ។​ ចុះ​​ហេតុ​អ្វី​ ខ្ញុំ​ និង​ អ្នក​រាល់​គ្នា​ត្រូវ​ការ​វា​? ពិត​ណាស់​ ព្រោះ​វា​ជា​តម្រូវ​ការ​យុវវ័យ​។ តើ​ស្នេហា​ភេទ​ដូច​គ្នា​យ៉ាងម៉េច​ដែរ? គឺ​ដូចស្នេហា​ទូទៅ គឺ​ទាម​ទារ​ភាព​ស្មោះ​ត្រង់​ ការ​ទុក​ចិត្ត​ ការ​យល់​ចិត្ត​ និង​សេចក្តី​ស្រលាញ់​ ទោះ​ដឹង​ថា​មិន​អាច​រស់​នៅ​ជាមួយ​គ្នា​​ជា​ប្តី​ប្រពន្ធ​ក៏​ដោយ​។ អ្វី​ដែល​បញ្ជាក់​កាន់​តែ​ខ្លាំង​​ក្នុង​អត្ថន័យ​ស្នេហា​​ គឺ​ភាព​ប្រចណ្ឌ​។ ដោយ​សារ​តែ​ស្រលាញ់​ទើប​ប្រចណ្ឌ​។

          ធម្មជាតិ​បង្កើត​សត្វ​ត្រី​ នោះ​ត្រូវ​តែ​មាន​ទឹក។ តួ​យ៉ាង​ធម្មជាតិ​បង្កើត​រូប​ខ្ញុំ​ស្រលាញ់​ភេទ​ដូច​គ្នា​​​វា​តែ​ង​តែ​ផ្តល់​នូវ​អ្វី​មួយ​សម្រាប់​ខ្ញុំ​វិញ​។ «​សង្សារ​» ខ្ញុំ​ព្យាយាម​ទាម​ទារ ​និង​ទទួល​យក​ដោយ​ដៃ​ទាំង​ពីរ​ ទោះ​ពុំ​ដឹង​ថា ខ្លួន​ឯង​កំពុង​ចាប់​កាន់​អ្វី​ ធ្វើ​អ្វី​? គឺ​គ្រាន់​តែដឹង​ថា វា​ជា​តម្រូវ​ការ​មួយ​ផ្នែក​របស់​ខ្ញុំ​។ ពេល​នោះ​វា​ជាក់​ច្បាស់​ណាស់​ថា ខ្ញុំ​ចាប់​កាន់​នូវ​ភាព​ឈឺ​ចាប់​។ «​ខ្ញុំ​មាន​សង្សារ​ហើយ​» ឃ្លា​នេះដិត​ជាប់​ក្នុង​ចិត្ត​ និង​ទន្ទេញ​រាល់​ពេល​ព្រោះ​វា​ធ្វើ​ឲ្យ​ខ្ញុំ​​សប្បាយ​ចិត្ត​ គឺ​សប្បាយ​ណាស់​​ និង​ផ្តល់​ឲ្យ​ខ្ញុំ​នូវ​ភាព​កក់​ក្តៅ​ ប៉ុន្តែ​គួរ​ឲ្យ​ស្តាយ​វា​កើត​ឡើង​មួយ​ប៉ប្រិ​ច​ភ្នែក​​ហើយ​ក៏​បាត់​បង់​ទៅវិញ​​។ វា​បន្សល់​នូវស្លាក​ស្នាម​នៃ​ការ​ឈឺ​ចាប់​​និង​ទឹក​ភ្នែក​។ ទោះ​ជា​ស្រលាញ់​ភេទ​ដូច​គ្នា ក៏ត្រូវ​ការ​ស្នេហា​ស្មោះ​ដែរ​ ១​ឆ្នាំ​ ២​ឆ្នាំ​ ឬ​ច្រើន​ជាង​នេះ​។ កាន់​តែ​ឈឺ​ចាប់​ទៅទៀត​ នៅ​ពេល​នឹក​ឃើញ​នូវ​អ្វី​ដែល​គេ​និយាយ ​«​តើ​ការ​ដេក​ជា​មួយ​គ្នា​របស់​យើង​ទាំង​ពីរ​នាក់​ជាតម្រូវ​ការ​ ឬ​អ្វី​!!» តើ​សង្សារ​គួរ​និយាយ​បែប​នេះ​មែន​ទេ?

          អ្នក​ខ្លះ​និយាយ​ថា វា​មិន​ខាត​បង់​អ្វី​ទេ គ្រាន់​តែ​ដេក​ជាមួយ​គ្នា គឺ​សប្បាយ​ទាំងអស់​គ្នា​តើ! ខ្ញុំ​ដឹង​ ចំពោះ​ខ្ញុំ​វា​មិន​មែន​ជា​តម្រូវ​ការ​ទេ តែ​គឺ​ខ្ញុំ​ធ្វើ​ដោយ​ក្តី​ស្រលាញ់​ និង​ការ​ពេញ​ចិត្ត​។ ពេល​ខ្លះ​ខ្ញុំ​ធ្វើ​អ្វី​ឆ្កួត​ៗ​ក៏​ព្រោះ​តែ​សង្សារ​។ វា​ពិត​ជា​មាន​ឥទ្ធិពល​ធំធេង​ណាស់។

          ជា​បញ្ចប់​ខ្ញុំ​គ្រាន់​តែ​ចង់​ឲ្យ​​អ្នក​រាល់​គ្នា​រស់​នៅ​ក្នុង​សង្គម​មួយ​នេះ​ បើ​កចិត្ត​ឲ្យ​ទូលាយ​ និង​យល់​ពី​តម្លៃ​ស្នេហា​ភេទ​ដូច​គ្នា​៕

Read Full Post »

ខ្ញុំ​បាទ​​​ ​គឺ​ជា​អ្នក​និយម​អាន​ និង​ តាម​ដាន​គ្រប់​ការ​ផ្សាយ​​​របស់ ​​ប្លក់ ​«​សួន​សុបិន​» ជា​និច្ច​​។ ខ្ញុំ​បាទ​មាន​បញ្ហា​ផ្ទាល់​ខ្លួន​ ចង់​សំណូម​ពរ​ឲ្យ​​ បង​សុបិន​ ជួយ​​ដាក់​ផ្សាយ​អត្ថបទ​របស់​ខ្ញុំ​បាទ​ផង​ ដើម្បី​ឲ្យ​ប្រិយ​មិត្ត​​អ្នក​អាន​ជួយ​បញ្ចេញ​ជាមតិ​យោបល់​។

          ខ្ញុំ​បាទ​មាន​អាយុ​២២​ឆ្នាំ​ ជា​យុវជន​ម្នាក់​ដែល​មាន​រាង​កាយ​ និង​លក្ខណៈ​សម្បត្តិ​ជា​មនុស្ស​ប្រុស​សុទ្ធ​សាធ​ និង​មាន​រូប​សម្បត្តិ​សមរម្យ​។ ប៉ុន្តែ​ខ្ញុំ​បាទ​ធ្លាប់​មាន​​សង្សារ​ជា​មនុស្ស​ប្រុស​ដូច​គ្នា​ តែ​ពួក​យើង​មិន​ដែល​ខ្វល់​ពី​បញ្ហា​នេះ​ទេ​។ ពួក​យើង​ស្រលាញ់​គ្នា​ខ្លាំង​ណាស់​​។ គេ​ជា​ដៃ​គូ​ដំបូង​របស់​ខ្ញុំ​ ហើយ​ខ្ញុំ​បាទ​មាន​ស្នេហា​យ៉ាង​បរិសុទ្ធ​ចំពោះ​គេ​​។ ខ្ញុំ​បាទ​ស្រលាញ់​គេ​ខ្លាំង​ណាស់ ​ព្រោះ​គេ​មាន​ចំណុច​គ្រប់​យ៉ាង​​ដែល​ខ្ញុំ​ត្រូវ​ការ មាន​ចិត្ត​ល្អ​ សុភាព​ មាន​រូប​សម្បត្តិ​ស្រស់​ស្អាត​ រៀន​ពូកែ​ ជា​មនុស្ស​​ស្រលាញ់​ក្រុម​គ្រួសារ​ និង​ជា​មនុស្ស​​ស្ងៀម​ស្ងាត់​ និង​មាន​មនោសញ្ចេតនា​។

          តែ​ឥឡូវ​នេះ​ពួក​យើង​បាន​បែក​គ្នា​ហើយ​ ព្រោះ​ដោយ​ការ​ស្រលាញ់​ម្តាយ​ និង​ក្រុម​គ្រួសារ​ដែល​ខំ​ថែរក្សា​គេ​ ហើយ​គេ​មិន​ចង់​ធ្វើ​ឲ្យ​ពួកគាត់​ខុស​បំណង​។​ ថ្ងៃ​មួយ​គេ​បាន​ហៅ​ខ្ញុំ​ចូល​ទៅ​អង្គុយ​ក្នុង​រថយន្ត​របស់​គេ​ ហើយ​គេ​បាន​ប្រាប់​ខ្ញុំ​ថា គេ​ចង់​ធ្វើ​ជា​មនុស្ស​ប្រុស​ពេញ​លក្ខណៈ​ធម្មតា​។ ចាប់​ពី​ពេល​នោះ​មក​ខ្ញុំ​មិន​ដែល​បាន​ជួប​គេ​ទៀត​ទេ ព្រោះគេ​ប្រាប់​ខ្ញុំ​ថាគេ​ត្រូវ​ទៅ​ឆ្ងាយ​។ ចិត្ត​ខ្ញុំ​នៅ​តែ​ស្រលាញ់​គេ​​ ចង់​នៅ​ក្បែរ​គេ​។ នៅ​ពេល​ដែល​ពួក​យើង​នៅជាមួយគ្នា​ ពួក​យើង​បានសាង​អនុស្សាវរីយ៍​​ដ៏​ល្អ​ជាច្រើន​រាប់​មិន​អស់​។

          ដូច្នេះ​ បើ​មិត្ត​អ្នក​អាន​ដែល​អាន​អត្ថបទ​របស់​ខ្ញុំ​ ហើយ​ចង់​ជួយ​ដោះ​ស្រាយ​បញ្ហា​ខ្ញុំ​ សូម​មេត្តា​ជួយ​បញ្ចេញ​មតិ​យោបល់​នៅ​លើ​ទំព័រ​នេះ​ផង​។ ខ្ញុំ​ផ្ទាល់​មិន​ហ៊ាន​ប្រាប់​ឈ្មោះ ​ឬ​ផ្តល់​អ៊ីមែល​ជូន​បាន​ទេ សូម​អភ័យ​ទោស​។ ដោយ​សេចក្តី​គោរព និង​ សូម​អរគុណ!!

Read Full Post »

សុបិន…

          ខ្ញុំ​មិន​ដឹងថា​លោក​មាន​អាយុ​ប៉ុន្មាន​ទេ មិន​ដឹង​ថា​លោក​ ​ប្អូន​ខ្ញុំ ​ឬ​បង​ខ្ញុំ​ តែ​ខ្ញុំ​សូម​​គោរព​លោក​ដោយ​​ប្រើ​ពាក្យ ​«​លោក​» ​សម្រាប់​ហៅ​លោក​ទៅ​ចុះ! លោក​មាន​លក្ខណៈ​គ្រប់​គ្រាន់​បរិបូរ​​សម្រាប់​ឲ្យ​ខ្ញុំ​​គោរព​និង​​ កោត​ស្ញប់​ស្ញែង​​។​ ​ប្រលោម​លោក​​របស់​លោក​​ ​​បាន​អន្ទង​ចិត្ត​ខាប​យក​​ព្រលឹង​ខ្ញុំ​ ឲ្យ​លិច​លង់​ក្នុង​មនោ​សញ្ចេត​នា​​រហូត​​ងើប​មុខ​មិន​រួច​។

          ​លោក​ធ្វើ​ឲ្យ​ខ្ញុំ​ស្គាល់​មនុស្ស​ពីរ​នាក់​​ ពីរ​នាក់​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​យំ​រាល់​ថ្ងៃ​ ពីរ​នាក់​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​នៅ​មិន​សុខ​ ពីរ​នាក់​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​រឭ​ក​គ្រប់​ពេល​វេលា​​ ថ្វី​បើ​ពីរ​នាក់​នោះ​ខ្ញុំ​មិន​​ធ្លាប់​ជួប​មុខ​ មិន​ធ្លាប់​ឃើញ​តែ​ខ្ញុំ​ស្គាល់​ពីរ​នាក់​នោះ​ច្បាស់​ដូច​ថ្ងៃ​។

          សន្សើម​រាត្រី​…

          មែន​ហើយ​! គេ​ឈ្មោះ​ សន្សើម ​និង ​រាត្រី…​ មនុស្ស​ពីរ​នាក់​ដែល​ខ្ញុំ​ស្រលាញ់​ស្ទើរ​លេប​​។​ ​ពិតណាស់​…​ គេ​គ្រាន់​តែ​ជា​តួអង្គ​នៅ​ក្នុង​រឿង​ «​ព្រោះ​ថ្ងៃ​ស្អែក​រស់​គ្មាន​អូន​» ​របស់​លោក​ប៉ុណ្ណោះ​។ តែ​ព្រោះ​ការ​ចេះ​បញ្ជ្រាប​មនោសញ្ចេត​នា ​យ៉ាង​ប៉ិន​ប្រសប់​របស់​លោកទៅ​ក្នុង​សាច់​រឿង​​ ទើប​ធ្វើ​ឲ្យ​ខ្ញុំ​លង់​ស្នេហ៍​នឹង​ពួក​គេ​​រហូត​ងើប​មុខ​មិន​រួច​។ ​ជឿ​ទេ​ ថា​ពេល​នេះ​ខ្ញុំ​កំពុង​យំ​នឹកពួក​​គេ​ នឹក​ខ្លាំង​ណាស់​ នឹក​រហូត​ធ្វើ​អ្វី​លែង​បាន​ក្រៅ​ពីបង្ហូរ​មនោ​សញ្ចេត​នា​​​​​ខ្លីៗ​​របស់​ខ្លួន​ចូល​ក្នុង​កំណត់​ហេតុ​​​ខ្លួន​ឯង​។​

          តើ​លោក​អាច​ធ្វើ​បាន​ទេ? អាច​សរសេរ​បន្ត​ភាគ​បាន​ទេ? ខ្ញុំ​ពិតជា​មិន​ចង់​ឲ្យ​រឿង​រ៉ាវ​របស់​គេ​បញ្ចប់​ទៅ​​ត្រឹម​នេះ​ទេ​? ខ្ញុំ​ចង់​ជួប​ពួក​គេ​ ខ្ញុំ​នឹក​ពួកគេ​ណាស់​ ខ្ញុំ​ចង់​ឲ្យ​ជីវិត​របស់ ​សន្សើម​ ​បន្ត​ទៅ​ទៀត​… តើ​ពេល​នេះ​គេ​សុខ​ទុក្ខ​យ៉ាង​ណា​ហើយ​? ក្រោយ​ពី​ រាត្រី​ ស្លាប់​ទៅ​ តើ​គេ​រស់​នៅ​យ៉ាង​ម៉េច​??? ជួយ​ខ្ញុំ​បាន​ទេ​? ជួយ​បន្ត​ជីវិត​ខ្ញុំ​ឲ្យ​រស់​នៅ​បាន​យូរ​ជាង​នេះ​ទៀត​បាន​ទេ?… ខ្ញុំ​ពិត​ជា​ដាច់​ខ្យល់​ស្លាប់​មិន​ខាន​បើ​ខ្ញុំ​មិន​ដឹង​ពី​សុខ​ទុក្ខ​របស់​ពួក​គេ​…

          ពេល​នេះ​ ខ្ញុំ​បាន​ទិញ​វីយូឡុង​មួយ​​… ខ្ញុំ​ស្រលាញ់​វីយូ​ឡុង ​ព្រោះ​ខ្ញុំ​លង់​ស្នេហ៍​នឹង ​សន្សើម​… សន្សើម ​ធ្វើ​ឲ្យ​ខ្ញុំ​ចូល​ចិត្ត​ស្តាប់​សំឡេង​វីយូឡុង​។ សំឡេង​វីយូឡុង​ទន់​ភ្លន់​លន្លង់​លន្លោច​… ស្តាប់​វីយូឡុង​ម្តង​ៗ ​ខ្ញុំ​​គេច​មិន​ផុត​ពី​ហូរ​ទឹក​ភ្នែក​ទេ។ អរគុណ ​សុបិន ​ដែល​នាំ​ឲ្យ​ខ្ញុំ​ស្គាល់ ​សន្សើម​ ហើយ​អរគុណ​ សន្សើម ​ដែល​នាំ​ឲ្យ​ខ្ញុំ​ស្រលាញ់​វីយូឡុង។​ វីយូឡុង​ធ្វើ​ឲ្យ​ជីវិត​ខ្ញុំ​មាន​ពន្លឺ​ជា​ថ្មី​ មែន​ហើយ​… ពេល​​នេះ​វីយូឡុង​ គឺ​ជា​ចង្កៀង​ជីវិត​របស់​ខ្ញុំ​!

          អ្នក​ខ្លះ​ពិត​ជា​គិត​ថា​ខ្ញុំ​ឆ្កួត​ហើយ​មែន​ទេ ដែល​មក​លង់​ស្នេហ៍​នឹង​តួអង្គ​បែប​នេះ?? តែ​សុំ​​ទោស​ផង​ចុះ​ ខ្ញុំ​សុខចិត្ត​ទទួល​ថា​ខ្ញុំ​ឆ្កួត​ ឲ្យ​តែ​​ខ្ញុំ​បាន​ស្គាល់​មនុស្ស​ដែល​​ខ្ញុំ​ស្រលាញ់​…

Another

Read Full Post »

 

*** នេះ​ជា​រឿង​រ៉ាវ​ជីវិត​ពិត​របស់​ប្អូន​ប្រុស​Kanaដែល​បាន​ផ្ញើ​រឿង​នេះ​មក​ដល់​ខ្ញុំ​។ ដូច្នេះ​សូម​ប្រិយ​មិត្ត​រីក​រាយ​អាន​និង​ជួយ​បញ្ចេញ​មតិ​យោបល់​ដល់​ប្អូន​ផង។

កាលពីក្មេងខ្ញុំជាក្មេងប្រុស​ម្នាក់ គួ​រ​​ឲ្យ​​ស្រលាញ់ហើយគួរ​ឲ្យ​ក្នាញ់ផងដែរ​។ ខ្ញុំអាចចំាបានថាពេល នោះខ្ញុំមានអាយុ៥​ឆ្នាំ​​ បងប្រុសជីដូនមួយរបស់ខ្ញុំបានបីខ្ញុំទៅគេងជាមួយគាត់។ នៅពេលយប់ជ្រៅគាត់បានយកដៃខ្ញុំទៅកាន់របស់គាត់ដែលសើមហើយរអិល។ ខ្ញុំអត់ដឹងទេថា​ មានអារម្មណ៍​យ៉ាងណា តែ​គាត់ជា​មនុស្សប្រុសពេញលក្ខណៈ។ បន្ទាប់ពីថ្ងៃ​នោះគាត់តែងតែយកខ្ញុំទៅគេ​ង​នៅ​ផ្ទះគាត់ស្ទើ​រ​តែរាល់ថ្ងៃ​​រយៈ​ពេលប្រហែលជាពីរ​ខែ។ រហូតមកដល់ខ្ញុំមានអាយុប្រហែលជា១២​ឆ្នាំ ក៏​បានគេងជាមួយគាត់ម្តងទៀត។យប់នោះគាត់គ្រាន់តែលេងរបស់ខ្ញុំប៉ុណ្ណោះ ដែលធ្វើអោយមានអារម្មណ៍​ស្រៀវ​ស្រើប​យ៉ាងខ្លាំង។    ចាប់ពីពេល​នោះមកខ្ញុំតែងតែចង់ឲ្យ​គេកាន់របស់ខ្ញុំលេង​ជា​និច្ច​។ ដោយសារការខ្មាសអៀនខ្ញុំមិនដែលឲ្យ​អ្នកណាប៉ះឬ​​ឃើញឡើយ។

          រហូតដល់ខ្ញុំពេញវ័យអាយុ១៧ឆ្នាំរៀនថ្នាក់ទី១២ នៅចុងឆ្នាំជិតប្រលងបានស្រលាញ់ស្រីម្នាក់។ពួក​យើងមិនដែលធ្វើអីផ្តេសផ្តាសទេ។ នៅពេលប្រលងជាប់ថ្នាក់ទី១២​ ក៏បានសុំលោកឪពុកមករៀនបន្តនៅទីក្រុងភ្នំពេញ។ គាត់បានឆ្លើយតបមកវិញថាពុកមិនមានលុយទេកូន  នៅធ្វើស្រែចម្ការ​ជាមួយពុកទៅ។​ គាត់និយាយទាំងហូរទឹកភ្នែក ខ្ញុំក៏យល់ចិត្តគាត់ដែរព្រោះការដែលខ្ញុំបានរៀនពីថ្នាក់ទី១ដល់ទី១២គឺលោក​យាយរបស់ខ្ញុំជាអ្នកចិញ្ចឹមនិងផ្តល់ប្រាក់ឲ្យ​ក្នុងការរៀនសូត្រ។ ពេលខ្ញុំនៅជាមួយលោកយាយគឺមានអារម្មណ៍​ថារងារខ្វះភាពកក់ក្តៅពីឪពុកម្តាយ ព្រោះយាយគាត់កាចណាស់ខ្ញុំមិនដែលបានដើរលេងទៅណាទេក្រៅពីទៅរៀននិងត្រលប់មកផ្ទះវិញ។ ដោយសារផ្ទះនៅឆ្ងាយពីសាលា  នៅឆ្នាំប្រលងថ្នាក់ទី១២ខ្ញុំរៀនគួរ៥ម៉ោងនិងម៉ោងរៀននៅសាលាផង ដូច្នេះហើយជារៀងរាល់ថ្ងៃ​ គឺព្រលឹមបាត់ព្រលប់ឃើញ។ លោកយាយគាត់តែងតែចាំខ្ញុំជារៀង​រាល់ល្ងាចនៅមុខផ្ទះ ឲ្យ​តែមកយឺតគឺគាត់បារម្ភ​ហើយសំណួរ​ដែលគាត់សួរគឺ​ រវល់ឆៀងចូលទៅណាបានព្រលប់ទើបតែមកដល់ផ្ទះ? នៅពេលសុំពុកហើយគាត់មិនឲ្យ​មករៀនខ្ញុំក៏ទៅសុំលោកយាយបន្តហើយយាយគាត់ឆ្លើយថា «អើទៅរៀនចុះយាយឲ្យ​​ឯងរៀន ទោះត្រូវលក់ដីលក់ស្រែក៏យាយលក់ដែរ​។»

          មកដល់ភ្នំពេញ ខ្ញុំត្រូវមកស្នាក់នៅជាមួយបងជីដូនមួយដែលបាននិយាយពីខាងលើ។ ការរស់នៅមានការលំបាក បើនិយាយវែងណាស់ហើយអាចមានអ្នកខ្លះយំ។ ដូច្នេះសុំនិយាយដល់​រឿង​ស្នេហាជាមួយស្រីម្នាក់​វិញ​ ដែល​ជាសង្សាកាលរៀនថ្នាក់ទី១២ឆ្នាំ២០០២បន្តដល់២០០៨​ត្រូវបានបញ្ចប់។ ពីឆ្នាំ​២០០៨ដល់២០០៩មានសង្សារស្រីម្នាក់ទៀត ពួកយើងយល់ចិត្តគ្នាខ្លាំង​ណាស់ ធ្លាប់យំសើច ឈឺចាប់ សប្បាយ  ទីបញ្ចប់ចុងឆ្នាំ២០០៩ពួកយើងក៏ត្រូវបញ្ចប់ទាំងអាល័យ ម្នាក់ៗពោរពេញដោយទឹកភ្នែក។ ក្រោយពេលបញ្ចប់​ស្នេហា​ជាមួយនាង ខ្ញុំនៅតែ​នឹក​អាល័យនាង​ជានិច្ច​។ យប់មួយខ្ញុំបានចេញពីកន្លែងធ្វើការ មិត្តម្នាក់បានតេហៅឲ្យ​​ទៅ​ដើរលេងជាមួយហើយខ្ញុំក៏ទៅ។ មិត្តខ្ញុំប្រាប់ថាទៅលេងផ្ទះរបស់មិត្តគេ ព្រោះមិត្តគេមានពិធីជប់​លៀងនៅទីនោះ។ នៅពេលទៅដល់ក៏បានជួបមិត្តភក្តិ​របស់មិត្តខ្ញុំជាច្រើន តែមានបងប្រុសម្នាក់មករាក់​ទាក់ជាមួយហើយគាត់ជាមនុស្សរាក់ទាក់គួរឲ្យ​រាប់អាន។ នៅពេលចប់កម្មវិធី មិត្តខ្ញុំនិងខ្ញុំក៏បានត្រលប់មកផ្ទះវិញ  ពេលមកដល់ផ្ទះគាត់គ៏បានមីសេច​មកមិត្តខ្ញុំថា ចង់បានលេខទូរស័ព្ទរបស់ខ្ញុំ ហើយមិត្តខ្ញុំក៏ប្រាប់ខ្ញុំថាគាត់ចង់បានលេខរបស់ឯង តើឲ្យ​គាត់ទេ?​ ខ្ញុំក៏ប្រាប់ថាឲ្យ​គាត់ទៅ។ ស្អែកឡើងគាត់ក៏បានតេមកនិយាយលេងជាមួយខ្ញុំ។ ថ្ងៃបន្ទាប់ៗមក គាត់និងខ្ញុំតែងតែណាត់ជួបគ្នាជារៀងរាល់ថ្ញៃ គាត់តែងតែធ្វើអោយខ្ញុំសប្បាយចិត្តស្របពេលដែលខ្ញុំកំពុងតែឈឺចាប់។

          ១ខែកន្លងទៅ…  ថ្ងៃមួយ​គាត់តេមកប្រាប់ខ្ញុំថា មិត្តរបស់គាត់ជាជនជាតិបរទេសម្នាក់ត្រូវទៅធ្វើការនៅអូស្រ្តាលី ដោយផ្ទះដែលជនបរទេសនោះជួលអត់មានអ្នកណានៅទេ គឺរយៈពេល១អាទិត្យដូច្នេះគាត់ត្រូវទៅជួយមើលថែ ហើយគាត់ក៏ប្រាប់ទៀតថាស្អែកគាត់ក៏ត្រូវទៅស្រុកកំណើតដែរ ហើយថ្ងៃ​សៅរ៍​គាត់នឹង​ត្រលប់មកវិញស្របពេលដែលមិត្តគាត់ចេញទៅអូស្រ្តាលី នឹងយកខ្ញុំទៅគេងជាមួយដែរហើយខ្ញុំក៏យល់ព្រមជាមួយគាត់។ គាត់តែងតែតេនិយាយលេងជាមួយខ្ញុំជារៀងរាល់ថ្ញៃរហូតថ្ញៃសៅរ៍​ឈានមកដល់ គាត់និងខ្ញុំក៏បានជួបគ្នា​នៅម៉ោង៨កន្លះ ហើយ​បាននាំគ្នាទៅញ៉ាំ​អី រួច​ក៏ទៅគេង​នៅផ្ទះនោះ។ នៅព្រឹកម៉ោងប្រហែល៣ មិត្ត​អ្នក​អាន​ប្រហែលជាដឹងហើយថា បុរសគ្រប់រូបមានអារម្មណ៍​យ៉ាងណា? គាត់គឺជាអ្នកចាប់ផ្តើម ខ្ញុំទាំងភ័យទាំងកក់ក្តៅទាំងមានអារម្មណ៍​ថាខ្លួនឯងកំពុងតែធ្វើខុស។ តែអ្វីទាំងអស់នេះមិនអាចដើរថយក្រោយបានទេ គឺវាត្រូវទៅមុខរហូតទាល់តែចប់។ នៅពេលព្រឹកម៉ោង៦គាត់និយាយថា បងត្រូវទៅបង្រៀនអូននៅផ្ទះណា  ហើយយើងត្រូវនៅញ៉ាំ​បាយជាមួយគ្នា ហើយខ្ញុំតបទៅវិញថា បាទ! ខ្ញុំ​នឹង​ដាំបាយនិងធ្វើម្ហូបចាំញ៉ាំ​បាយជាមួយគ្នា។ គាត់ក៏ចេញទៅហើយត្រលប់មកវិញនៅ​ម៉ោង១១ ពួកយើងក៏បានញ៉ាំ​បាយជុំគ្នា។ ពេលកំពុងញ៉ាំ​បាយខ្ញុំមានអារម្មណ៏ថា ខ្លួនឯងប្លែកៗយ៉ាងម៉េច​មិនដឹងទេ។ នៅពេលញ៉ាំ​បាយជិតហើយ មិត្តរបស់គាត់​ម្នាក់បានមកដល់លើផ្ទះនេះដែរ ហើយក៏បាននិយាយទៅគាត់ថា ស្អាតណាស់វ៉ឺយ​! ឯងពិតជាពូកែមែន មិនខ្លាចសង្សារដឹងទេអី? ពេលនោះខ្ញុំក៏ចាប់អារម្មណ៍​ និងយល់នូវ​អ្វីដែលពួកគាត់និយាយគ្នាទាំងអស់។ ពេលនោះមិនដឹងហេតុអ្វីបានជាខ្ញុំមិនខឹងនឹងគាត់ តែមានអារម្មណ៍​ថាខ្លាចរអាទៅវិញ។ បន្តិចក្រោយមកក៏មានបុរសម្នាក់ឡើងមកដល់លើផ្ទះនេះដែរ ហើយម្នាក់នោះហៅគាត់ថាបងហើយស្និទ្ធ​ស្នាលទៀតផង។ នៅពេលម៉ោង១ថ្ងៃ​ ខ្ញុំក៏សុំឲ្យ​មិត្តរបស់គាត់ជូនខ្ញុំមកផ្ទះ។  តាមផ្លូវមិត្តគាត់សួរខ្ញុំថា កក់ក្តៅទេយប់មិញ? ហើយខ្ញុំក៏តបទៅវិញថា បាទអត់អីទេ!​ ហើយមិត្តគាត់ក៏បានប្រាប់ខ្ញុំទៀតថា បុរស​នោះជាសង្សារបស់គាត់។ ពេលនោះខ្ញុំគ្រាន់តែឆ្លើយថាបាទប៉ុណ្ណោះ ព្រោះខ្ញុំមិនមានចិត្តស្រលាញ់គាត់ដូចជាសង្សាស្រីរបស់ខ្ញុំផង គ្រាន់តែចិត្តខ្ញុំរាងប្លែកបន្តិច។ ពេលទៅដល់ផ្ទះរបស់ខ្ញុំ ខ្ញុំក៏និយាយទៅមិត្តរបស់គាត់ថា​ អរគុណបងដែលជូនខ្ញុំមកដល់ផ្ទះ ហើយគាត់ក៏តប​មកវិញថា​ មិនអីទេ បងទៅវិញហើយណា។ នៅពេលល្ងាចបង​​នោះ ក៏បានតេមកនិយាយលេងជាមួយខ្ញុំតាមទម្លាប់​រាល់ដង។      ស្អែកឡើងពេលល្ងាច គាត់បានទៅលេងខ្ញុំនៅកន្លែងធ្វើការ រហូតដល់ម៉ោង៨កន្លះជាម៉ោងដែលខ្ញុំចេញពីធ្វើការ។ ពួកយើងក៏នាំគ្នាទៅញ៉ាំ​អីនៅផ្សារអូរឫស្សី និយាយលេងសើចធម្មតា ហើយក៏ត្រលប់​ទៅផ្ទះរៀងៗខ្លួន។ ពេលដែលខ្ញុំទៅដល់ផ្ទះ គាត់បានតេទៅខ្ញុំប្រហែលជាម៉ោងជាង១០យប់ គាត់សួរថា មិនទាន់គេង​ទេអី? ខ្ញុំក៏តបវិញថាម៉ោង១១យប់ទើបចូលដេក ព្រោះខ្ញុំកំពុងអានសៀវភៅនិងតាម​ទម្លាប់គឺម៉ោង១១ទើបខ្ញុំចូលដេក។  ខ្ញុំក៏សួរគាត់វិញថាពេលណាទើបបងចូលគេងហើយគាត់ឆ្លើយថា បន្តិចទៀតចូលគេង​ហើយ នៅកែលំហាត់សិស្សបង្ហើយសិន។ ខ្ញុំក៏និយាយថាបានហើយចឹង take your time, good night បង! ​ហើយគាត់និយាយថា បាទ​ good night ។ ស្អែកពេលល្ងាចគាត់មកជួបខ្ញុំទៀត មើលទៅមុខគាត់មិនរីករាយទេ ខ្ញុំក៏សួរគាត់ថាបងកើតអីហ្នឹង? មុខមិនរីកសោះ សង្សាររករឿងមែនទេ? គាត់ក៏ឆ្លើយថា ម៉េច​ក៏ដឹង? ខ្ញុំនិយាយថា គឺគ្រាន់តែស្មាន ហើយខ្ញុំ​សួរទៀតថា តើបងអាចប្រាប់រឿងរបស់បងឲ្យ​ខ្ញុំដឹងបានទេ? ហើយគាត់ក៏ប្រាប់រឿងទាំងអស់របស់គាត់ឲ្យ​ខ្ញុំបានដឹង។ គឺដោយសង្សារគាត់ដឹងថាគាត់មានទំនាក់ទំនងជាមួយខ្ញុំ ហើយគេខឹងនឹងគាត់ជាខ្លាំង​។

          ក្រោយ​មកគាត់តែងតែមកជួបខ្ញុំ តាមបែបលួចលាក់ពីសង្សារគាត់។ គាត់មិនមានពេលវេលាច្រើនទេគឺគាត់ទំនេរតែ​ម៉ោង១២ទៅ១​និង​៧ទៅ៨កន្លះប៉ុណ្ណោះ ហើយគាត់បានយកពេលវេលាដែលគាត់មានជា​មួយសង្សាររបស់គាត់ គឺ​យកមក​ជួប​ខ្ញុំ៧០ភាគរយទៅហើយ។ ដូចនេះការប្រចណ្ឌ​​របស់សង្សារគាត់គឺមានកាន់តែច្រើន ទំនាស់កាន់តែខ្លាំង​ឡើងជាលំដាប់​។ ជួន​កាលពេលដែលគាត់មិនសប្បាយចិត្តខ្ញុំក៏ធ្វើឲ្យ​គាត់សប្បាយចិត្ត​។ ទំនាក់ទំនងគាត់និងខ្ញុំក៏កាន់តែស្និទ្ធ​ស្នាលទៅៗ ខ្ញុំក៏ស្រលាញ់គាត់ដោយមិនដឹងខ្លួន។ មែន​ហើយ​ ដោយសារតែការ take care របស់គាត់ធ្វើអោយខ្ញុំចាញ់ស្នេហ៍​របស់គាត់ដោយមិនដឹងខ្លួន។នៅមុនថ្ងៃ​ពួកម៉ាកគាត់វិលត្រលប់ពីអូស្រ្តាលីវិញ គាត់ សង្សារគាត់ ​និងខ្ញុំបានទៅគេងផ្ទះនោះទាំងអស់គ្នា។​ កាយវិកាសង្សាររបស់គាត់បញ្ជាក់ថាស្អប់ខ្ញុំខ្លាំងណាស់ តែគេនិយាយលេងជាមួយខ្ញុំធម្មតា។ ពួកយើងគេងបន្ទប់មួយ៣នាក់។ ពេលគេងសង្សារគាត់នៅខាងស្តាំគាត់ខ្ញុំនៅខាងឆ្វេងគាត់ហើយដៃរបស់គាត់ម្ខាងកាន់ដៃសង្សាររបស់គាត់   ម្ខាងទៀតកាន់ដៃខ្ញុំ។   យប់នោះគឺខែភ្លឺ  ពន្លឺជះតាមបង្អួចអាចធ្វើអោយពួកយើងមើលគ្នាឃើញ។  សង្សារគាត់បានដោះដៃពីគាត់ ហើយដេកបែរខ្នងដោយការប្រចណ្ឌ​នឹងខ្ញុំ ហើយខ្ញុំក៏បែរមុខទៅមើលមុខគាត់ ហើយគាត់ក៏មើលខ្ញុំវិញដែរ។ ប្រហែលជា២នាទីខ្ញុំក៏និយាយទៅគាត់ថា បង! ពួកយើងឈប់ទាក់ទងគ្នាទៅ។ ពេលនោះទឹកភ្នែករបស់ខ្ញុំក៏ហូរចុះមកកាត់ថ្ពាល់ខ្ញុំ គាត់មើលមុខខ្ញុំគាត់យកដៃជូតទឹកភ្នែកឲ្យ​ខ្ញុំ ធ្វើអោយខ្ញុំកាន់តែរន្ធត់ចិត្ត​​ទឹកភ្នែកកាន់តែហូរ។ ពេលនោះសង្សារគាត់ក៏បានយំហើយក្រោកឡើងដើរទៅខាងក្រោយផ្ទះ។ ពេលនោះហើយ​ទើបខ្ញុំដឹងពីអារម្មណ៍​របស់ខ្លួនឯង​យ៉ាង​ច្បាស់ថាស្រលាញ់គាត់ខ្លាំងណាស់ ហើយក៏ជាមនុស្សអាក្រក់ដែលមកជ្រៀតជ្រែកស្នេហារបស់គេ ខ្ញុំជាអ្នកធ្វើអោយពួកគេទាំងពីរគ្មានក្តីសុខ ពិសេសសង្សាររបស់គាត់ហើយគាត់ក៏យំដែរ ពួកយើងយំទាំងបីនាក់​។ គាត់ក៏ដើរទៅហៅសង្សារគាត់មកនិយាយគ្នាទាំងបីនាក់ គាត់និយាយថាបងសុំទោសដែលធ្វើឲ្យ​​អ្នក​ទាំងពីរ​ឈឺចាប់។ ខ្ញុំនិយាយតបទៅវិញថា វាមិនមែនជាកំហុសបងតែម្នាក់នោះទេ ខ្ញុំមានកំហុសធ្ងន់ជាងគេព្រោះខ្ញុំជាអ្នកទីបីជាអ្នកមកក្រោយ ដូច្នេះខ្ញុំជាអ្នកដើរចេញហើយខ្ញុំក៏ប្រាប់ទៅសង្សារគាត់ថា ខ្ញុំលែងទាក់ទងគាត់ទៀតហើយចាប់ពីស្អែកតទៅ ហើយពួកយើងក៏បានគេងប្រហែលជាម៉ោង១២យប់។ ពេលព្រលឹមឡើង​ខ្ញុំក៏បានទៅផ្ទះ ហើយនៅពេលរសៀលគាត់ក៏បានតេទៅរកខ្ញុំជាច្រើនដង តែខ្ញុំអត់លើកទូរស័ព្ទគាត់​ទេ។ ពេលយប់គាត់ក៏បាន message ទៅខ្ញុំដោយពាក្យសុំទោសដែលបងធ្វើអោយអូនយំបងចង់​ញ៉ាំ​បាយជាមួយអូនបានទេ? និងពាក្យលួងលោម​ជាច្រើន​ទៀត ហើយខ្ញុំក៏​ reply message ​ទៅគាត់វិញថា​OK។ ស្អែកឡើងពេលថ្ងៃត្រង់ ខ្ញុំនិងគាត់ក៏បានទៅញាំបាយជាមួយគ្នា។ ខ្ញុំនិងគាត់ក៏ត្រូវគ្នាវិញ ហើយក៏សួរគាត់ថាបងស្រលាញ់ខ្ញុំទេ? គាត់ឆ្លើយវិញនូវពាក្យបញ្ឆិត​បញ្ឆៀង​ថាស្រលាញ់តែខ្ញុំអត់ចង់បានពាក្យទាំងនេះទេ។  ខ្ញុំក៏សួរគាត់ជាលើកទី២ គាត់នៅតែឆ្លើយដូចលើកទី១​ ហើយខ្ញុំក៏សួរគាត់ជាលើកទី៣។​ លើកទី៣​ប្រសិនជាគាត់ឆ្លើយនូវពាក្យដែលខ្ញុំមិនចង់បាននោះ ខ្ញុំនិងគាត់គ្មានអ្វីដែលត្រូវនិយាយទៀតទេ។ នេះជាពាក្យដែលខ្ញុំគិតនៅក្នុងចិត្ត។ ទីបំផុត​គាត់ក៏ឆ្លើយនូវពាក្យដែលខ្ញុំចង់បានពិតមែនគឺបងស្រលាញ់អូន។ នៅ​ពេលដែលខ្ញុំបាន​ឮ​ពាក្យនេះ អ្វីៗដែលខ្ញុំបានសន្យាជាមួយសង្សាររបស់គាត់គឺ​ខ្ញុំបំភ្លេចចោលទាំងអស់​ ក៏​ព្រោះតែតម្រូវ​ការបេះដូង ព្រោះតែក្តីស្រលាញ់ខ្ញុំក្លាយជាមនុស្សអាត្មានិយម ព្យាយាមសាងស្នេហ៍​លួចលាក់ទាំងដឹងថា វាឈឺចាប់ក៏នៅតែធ្វើ។ ពេលដែលគាត់នៅក្បែខ្ញុំមានក្តីសុខ ពេលដែលគាត់នៅក្បែរ​សង្សាររបស់គាត់គឺខ្ញុំឈឺចាប់។ ទោះជាយ៉ាងណាក៏ដោយ ​ខ្ញុំនៅតែព្យាយាមលាក់កំហឹង លាក់ការ​ប្រចណ្ឌ​​​ទុកនៅក្នុងចិត្តជានិច្ច ព្យាយាមធ្វើឲ្យ​គាត់សប្បាយចិត្ត។

          មិនយូរ​ប៉ុន្មាន សង្សារគាត់ក៏ដឹងនូវទំនាក់ទំនងរវាងខ្ញុំនិងគាត់។ ពេលនោះរឿងរ៉ាវកាន់តែកើតឡើងទ្វេដងរវាងគាត់និងសង្សារបស់គាត់។ រាល់លើកឲ្យ​តែគាត់មកជួបខ្ញុំពេលណា គាត់តែងតែប្រាប់ខ្ញុំថាមានរឿងមិនសប្បាយចិត្ត​ ហើយខ្ញុំតែង​តែ​បង្កើតបរិយាកាស​រីក​រាយ​ដល់​គាត់​ជានិច្ច​។ ខ្ញុំក៏អាណិតសង្សារគាត់ដែរ  តែខ្ញុំអត់ដឹងទេថាត្រូវធ្វើបែបណាល្អ?​ ខ្ញុំតែងតែព្យាយាមធ្វើចិត្តបំភ្លេចគាត់ចោល តែខ្ញុំធ្វើមិនបាន  កាន់តែបំភ្លេចគឺកាន់តែនឹក។ ខ្ញុំស្រក់ទឹកភែ្នកម្នាក់ឯងស្ទើរ​តែរៀងរាល់ថ្ងៃ  ក្រោយមកគាត់ក៏ដឹងដែរថាខ្ញុំមិនសប្បាយចិត្ត។  ថ្ងៃមួយសង្សារគាត់បានតេមកខ្ញុំ ហើយ​និយាយពាក្យអាក្រក់ៗជាច្រើន  ហើយខ្ញុំក៏បានយក​ពាក្យទាំងអស់នោះទៅប្រាប់គាត់ ដើម្បីអោយគាត់ពិចារណាឡើងវិញ នូវកំហុសដែលគាត់​បានធ្វើចំពោះសង្សារគាត់។  ខ្ញុំប្រាប់គាត់ថាខ្ញុំសុំ​ដើរចេញពីជីវិតបង សូមបងឈប់ចងជីវិតខ្ញុំទៅ ពេលនោះគាត់និងខ្ញុំស្រក់ទឹកភែ្នកទល់ខ្នងគ្នា។ ខ្ញុំនិយាយទៀតថាបងត្រូវថែរក្សាគេឲ្យ​បានល្អ ទោះបីបងស្រលាញ់ខ្ញុំជាងគេតែខ្ញុំមិនអោយបងជ្រើសរើសយកខ្ញុំទេ ព្រោះខ្ញុំជាអ្នកទី៣​ជាអ្នកមកក្រោយ ខ្ញុំត្រូវដើរចេញដោយខ្លួនឯង។​ យប់នោះ​យើងទាំងពីរគេងនៅផ្ទះសំណាក់ នៅពេលភ្លឺ​ឡើងគាត់និងខ្ញុំទៅផ្ទះរៀងខ្លួន។ មួយ​អាទិត្យដែលខ្ញុំមិនតេទៅគាត់សូម្បីតែ Message ក៏ដោយចំពាះគាត់វិញគឺ call to me everyday , But I never pick up  . and messages to me everyday ,but I cheek it . every time I see massage , I am cry​  រយៈ​ពេល១​អាទិត្យខ្ញុំគិតថាអាចព្យាយាមបំភ្លេចគាត់បានហើយ តែផ្ទុយស្រលះពីការគិតនិងការធ្វើខ្ញុំមិនអាចយកឈ្នះចិត្តខ្លួនឯងបាន ដោយសារតែគាត់យកចិត្តទុកដាក់ គឺធ្វើអោយខ្ញុំទន់ចិត្តម្តងទៀតក្តីស្រលាញ់កាន់តែកើនឡើងទ្វេដង ពួកយើងលួចលាក់ទាក់ទងគ្នាជារៀងរាល់ថ្ងៃ។ តាំងពីចំណុចចាប់ផ្តើមរហូតដល់ត្រង់ចំណុចនេះខ្ញុំដឹងថា អ្នកអានប្រាកដជាថាខ្ញុំជាមនុស្សមិនល្អ ជាអ្នកឆក់យកបេះដូងគេ មនុស្សមានជាច្រើននៅលើលោកហេតុអ្វីបានជាមិនទៅយក បានមកយកមនុស្សដែលមានសង្សារហើយ(ពាក្យនេះសង្សារគាត់បាននិយាយមកកាន់ខ្ញុំ  ខ្ញុំអត់មានពាក្យអ្វីនិយាយតបទៅគេវិញទេ បានត្រឹមតែនៅស្ងៀម​ ហួ​សចិត្តនូវអ្វីដែលខ្លួនបានធ្វើទៅប៉ុណ្ណោះ បានត្រឹមស្រក់ទឹកភ្នែកស្អប់ខ្លួនឯង  ព្រោះអ្វីដែលគេនិយាយសុទ្ធ​តែជាការពិត)។ ក្រោយមកសកម្មភាពជួបគ្នាគឺគាត់បែងចែកពេលវេលាសំរាប់ខ្ញុំនិងសង្សាររបស់គាត់។ ភាពឈឺចាប់មានរហូតដល់ថ្ងៃ​ ដែល​គាត់ចេញទៅរៀនបន្តនៅប្រទេសអូស្ត្រាលី។ គាត់ទៅប្រទេសអូស្ត្រាលីនៅថ្ងៃ​ទី​   ខែមករា​​  ឆ្នាំ២០១០  ម៉ោង៥ល្ងាច។ មុនថ្ងៃ​គាត់ចេញ​ដំណើរ​បីថ្ងៃ​គាត់បាននាំខ្ញុំ​ទៅផ្ទះគាត់ហើយឲ្យ​ខ្ញុំអ៊ុតខោអាវ​ឲ្យ​។ បន្ទាប់​​មក​ក៏​ឲ្យ​ខ្ញុំពាក់អាវឲ្យ​គាត់ ពេលនោះខ្ញុំនិងគាត់ទាំងពីរ​នាក់ឱបគ្នាយ៉ាងខ្លាំងហើយគាត់និយាយថា បងទៅតែ២ឆ្នាំប៉ុណ្ណោះ​ ឈប់យំទៅ! អូនមិន​ដឹង​​ទេ​ឬ? ​ឲ្យ​តែពេលណាបង​ឃើញ​អូន​យំគឺបងឈឺ​ចាប់​ណាស់។ ​នៅពេលដែលឮពាក្យនេះ ខ្ញុំ​ស្រាប់​តែ​យំកាន់តែខ្លាំងទំរាំតែបាត់យំភ្នែករបស់ខ្ញុំឡើងហើម។ គាត់ថាពេលណាក៏ខ្ញុំនាំគាត់យំដែរ ហើយគាត់ថាខ្ញុំយំដូចកូនក្មេង ហើយគាត់និយាយលេងទៀតថា ចាំបងទិញស្ករគ្រាប់ឲ្យ​ញ៉ាំ។​ ពេលនោះខ្ញុំយំលាយសំណើច(គាត់ក៏ជាមនុស្សពូកែលួងនឹ​ងធ្វើអោយសើចផងដែរ រាល់ពេលដែលខ្ញុំមិនសប្បាយចិត្ត)។ មុនថ្ងៃ​គាត់ចេញទៅគាត់បាន​យកពេលវេលាចុងក្រោយ មកនៅជាមួយគ្នាទាំង៣នាក់ចាប់តាំងពីពេលព្រឹករហូតដល់យប់ហើយពួកយើងបានទៅគេង​នៅផ្ទះសំណាក់ជាមួយគា្នទាំង៣នាក់។ ពេលនោះពួកយើងទាំងបីនាក់និយាយរឿងជាច្រើនរហូតខ្ញុំនិយាយដល់ពាក្យមួយថា  អគុណដែលបងនិយាយពាក្យថាស្រលាញ់ដល់ខ្ញុំ! តើអ្នកអានដឹងទេថាហេតុអ្វីបានជាសង្សារគាត់យំយ៉ាងខ្លាំង? ដល់ពេលព្រឹកឡើងពួកយើងបានទៅផ្ទះរៀងខ្លួន ពេលព្រឹកប្រហែលជាម៉ោង៦កន្លះ គាត់បានតេហៅខ្ញុំឲ្យ​ទៅឲ្យ​ចំណីព្រាបជាមួយគ្នា ជាកន្លែងដែលខ្ញុំនិងគាត់ធ្លាប់ទៅ តើអ្នក​ទាំង​អស់​គ្នា​ដឹងទេថាពេលនោះខ្ញុំមានអារម្មណ៍បែបណា? ពេលដែលត្រលប់មកដល់ផ្ទះរបស់គាត់ម៉ោង១១ជាង  សង្សារគាត់រង់​ចាំគាត់នៅទីនោះ   តើអ្នកអានដឹងទេថាពេលនោះខ្ញុំមានអារម្មណ៍បែបណា? ហើយពួកយើងបានញ៉ាំ​បាយជាមួយគ្នា នៅពេលញ៉ាំ​ហើយខ្ញុំប្រាប់គាត់ថា បងខ្ញុំទៅផ្ទះហើយណា គាត់​តប​មកវិញថាបាទទៅចុះ។ ខ្ញុំក៏បានចេញទៅ ​នៅតាមផ្លូវទឹកភ្នែករបស់ខ្ញុំហូរមកទោះបីជាខំហាមយ៉ាងណាក៏មិនអាចទប់បាន។ ខ្ញុំបានជិះម៉ូតូចូលវត្តមួយដែលនៅឆ្ងា​យពីផ្ទះរបស់គាត់ប្រហែល៧០ម៉ែត្រ។ ខ្ញុំអង្គុយយំម្នាក់ឯងប៉ុន្មាននាទីក្រោយមក ខ្ញុំក៏តេហៅគាត់​ឲ្យ​មក​ជួប ​គាត់ក៏មក។ គាត់អង្អែលក្បាល​ខ្ញុំ​ហើយ​និយាយថា​ ឈប់យំ​ណា​បងទៅតែ២ឆ្នាំ​ទេ​! បងមិនទៅរហូតឯណា យំដូចកូនក្មេងចឹង ពេលនោះគាត់ក៏ស្រក់ទឹកភ្នែកដែរ ហើយគាត់និយាយថា ​បងថើបមួយជាចុងក្រោយមុនពេលបងចេញទៅ អូនខំរៀនភាសារអង់គ្លេសណា ខ្ញុំក៏ឆ្លើយថាបាទ! ហើយគាត់ប្រាប់ទៀតថាទៅផ្ទះកុំគិតច្រើនណា ហើយល្ងាចជូនបងឡើងយន្តហោះទេ? ខ្ញុំក៏ឆ្លើយថាទេ ព្រោះអីខ្ញុំនិងនាំឲ្យ​បងយំប្រសិនជាខ្ញុំទៅ។ បានហើយខ្ញុំទៅផ្ទះហើយ ហើយខ្ញុំក៏ចេញទៅ។ ចាប់ពីវេលានោះ ខ្ញុំនិងគាត់ក៏​ទាក់ទងគ្នាតាមតែទូរស័ព្ទ​ប៉ុណ្ណោះ រាល់ពេលដែលនិយាយគឺមានតែពាក្យ បាទ​និងថែខ្លួនរួមជាមួយនឹងទឹកភ្នែកកំដរចិត្តនឹក​និងភាព​ឯកោ។ តាំងតែគាត់ទៅដល់ប្រទេសអូស្រ្តាលីខ្ញុំនិងគាត់ទាក់ទងគា្នតាមរយៈ​ internet yahoo, skype។ ក្រោយពេលគាត់ទៅបាន១អាទិត្យ សង្សារគាត់ក៏មានអ្នកថ្មី ហើយគាត់ក៏ដឹងដែរពួកគេទាំងពីរលែងទាក់ទងគ្នា​។

          រឿងមានបន្តរហូតដល់បច្ចុប្បន្ន ហើយនៅពេលអនាគត​ជីវិត​របស់​ខ្ញុំនិងគាត់ ក៏មិនដឹងទៅជាយ៉ាងណាដែរ។ បងសុបិន! ប្រសិនជាខ្ញុំនិយាយឲ្យ​បងស្តាប់ប្រហែលបងគេងលក់ម្តងដឹងខ្លួនវិញ ខ្ញុំនិយាយមិនទាន់អស់ផងមើលទៅ។ អរគុណបងសុបិនផងណា ជូនពរបងឲ្យ​មានក្តីសុខនិងជោគជ័យទាំងការងារ​ជីវិត​និងស្នេហា៕

Read Full Post »

Older Posts »