លោក ញ៉ែម សុគន្ធ គឺជាតារាសម្តែងមួយរូប ដែលមិនសូវចូលចិត្តចំណាយពេលវេលាច្រើនជាមួយអ្នកសារព័ត៌មានទេ។ ចាប់តាំងពីប្រឡូកចូលក្នុងសិល្បៈមក លោកមិនដែលមានព័ត៌មានស្នេហានិងរឿងឯកជនទេ ប៉ុន្តែនៅពាក់កណ្តាលឆ្នាំ២០១០នេះ គេបានកត់សម្គាល់ឃើញថា តារាសម្តែងម្នាក់នេះមានការស្និទ្ធស្នាល និង ឧស្សាហ៍បណ្តើរបុរសរូបសង្ហាម្នាក់ ដែលមានវ័យច្រើនជាងញ៉ែម សុគន្ធ ប្រមាណជា១០ឆ្នាំទៅចូលរួមកម្មវិធីធំៗ និងតាមផ្សារទំនើបៗជាដើម។ ហេតុដូច្នេះហើយទើបថ្មីៗនេះមានលេចព័ត៌មានថា ញ៉ែម សុគន្ធ មានទំនាក់ទំនងស្នេហាភេទដូចគ្នាជាមួយបុរសមានទ្រព្យសម្បត្តិម្នាក់ដែលគេស្គាល់ថាជាឧកញ៉ាម្នាក់ ទើបធ្វើឲ្យញ៉ែម សុគន្ធមិនចាប់អារម្មណ៍ស្រីណាទាំងអស់។
ជាក់ស្តែងកាលពីថ្ងៃទី២០ឧសភានិងដើមខែមិថុនា គេឃើញ ញ៉ែម សុគន្ធ ជិះរថយន្តជាមួយបុរសសង្ហាសម្បុរសម្នាក់ទៅទិញទំនិញក្នុងផ្សារទំនើបCity Mall ដែលមើលទៅទំនាក់ទំនងអ្នកទាំងពីរពិតជាស្និទ្ធស្នាលនឹងគ្នាណាស់ ហើយសុគន្ធជាអ្នកដើររើសទំនិញ បុរសម្នាក់នោះជាអ្នកចេញប្រាក់។ អ្នកដែលបានឃើញអ្នកទាំងពីរនៅថ្ងៃនោះ សុទ្ធតែលាន់មាត់សរសើរថា អ្នកទាំងពីរសុទ្ធតែមានរូបរាងស្រស់សង្ហាដូចគ្នា។ ប្រភពព័ត៌មានពីអ្នកសិល្បៈក៏បានបង្ហើបប្រាប់ថា មិនមែនជាលើកទីមួយទេដែលសុគន្ធឧស្សាហ៍ទៅណាមកណាជាមួយបុរសម្នាក់នោះ។ រាល់ពេលមានកម្មវិធីធំៗនិងជួបជុំមិត្តភក្តិក៏មានវត្តមានរបស់គេដែរ។ ពួកគេតែងទៅណាមកណាជាមួយគ្នាប្រៀបដូចជាគូស្នេហ៍នឹងគ្នា។ ដោយសារមើលឃើញភាពស្និទ្ធស្នាល និងការយកចិត្តទុកដាក់ចំពោះគ្នាទៅវិញទៅមក ទើបមានលេចឮព័ត៌មានថា អ្នកទាំងពីរស្រលាញ់ភេទដូចគ្នា។ អ្នកខ្លះទៀតនិយាយថាប្រហែលដោយសាររឿងខាងលើនេះហើយទើបគេមិនដែលឃើញ ញ៉ែម សុគន្ធ បណ្តើរគ្នាជាមួយនារីប្លែកមុខណាម្នាក់សោះ សូម្បីតែសង្សារក៏មិនដែលយកមកអួតមិត្តភក្តិដែរ។
ចំពោះព័ត៌មាននេះ លោក ញ៉ែម សុគន្ធ សើចព្រមទាំងបានបញ្ជាក់ថា «ពិតជាអស់សំណើចណាស់ ពីមុនមានរឿងបែបនេះកើតឡើងជាមួយ លោក ព្រាប សុវត្ថិ រួចមកហើយ ពេលនេះដល់វេនខ្ញុំ។ ខ្ញុំគិតថាមានអ្នកចង់មួលបង្កាច់ខ្ញុំទើបគេនិយាយបែបនេះ តែខ្ញុំមិនខ្វល់ទេពីព្រោះការពិតខ្ញុំមិនបានប្រព្រឹត្តរឿងបែបនោះទេ។ ខ្ញុំសូមបញ្ជាក់ថា បុរសដែលទៅផ្សារទំនើបជាមួយខ្ញុំ គឺជាមិត្តភក្តិនិងជាមេរបស់បងខ្ញុំ ពួកយើងរាប់អានគ្នាដូចបងប្អូន គ្មានអ្វីពិសេសនឹងគ្នាទេ។ គាត់គឺជាឧកញ៉ាម្នាក់ជិះរថយន្ត Range Rover តម្លៃជាង១០ម៉ឺនដុល្លា។ ការរាប់អានគ្នានិងជូនគ្នាប៉ុណ្ណឹងមានទាស់ខុសអី ឬមួយឲ្យតែនាំគ្នាទៅណាសុទ្ធតែមានស្នេហាជាមួយគ្នា?»។ លោកសុគន្ធបានសង្កត់ធ្ងន់ថា «អ្នកសិល្បៈឥឡូវរងនូវព័ត៌មានបែបនេះច្រើនណាស់!»។
ញ៉ែម សុគន្ធ គឺជាតារាសម្តែងល្បីល្បាញមួយរូបដែលមានទស្សនិកជនជាច្រើននិយមគាំទ្រចាប់តាំងពីប្រឡូកក្នុងវិស័យសិល្បៈមកម្ល៉េះ។ តារាសម្តែងម្នាក់នេះកម្របង្ហាញមុខនៅលើទំព័រសារព័ត៌មានដូចមិត្តរួមអាជីពណាស់ ហើយលោកក៏ពុំដែលពើបប្រទះរឿងអាស្រូវស្នេហាជាមួយនរណាម្នាក់ដែរ។ សម្រាប់រឿងគូស្រករអនាគតលោកប្រាប់ថា មិនទាន់ច្បាស់លាស់ថានឹងរៀបការនៅពេលណានៅឡើយទេ៕
(សម្រង់ចាក ទស្សនាវដ្តីប្រជាប្រិយ)
គ្រាន់តែល្បីនិយាយតៗគ្នា មិនមែននិយាយចេញពីមាត់សុគន្ឋផ្ទាលឯណា។ទោសបីការពិតយើងឃើញ និងដឹងថាគាត់យ៉ាងនោះក៏ដោយយើងគួរតែលាក់បាំងអោយគាត់ដែរ។ព្រោះអណាគត់របស់គាត់ស្ថិនៅលើពួកយើងជាអ្នកផ្តល់អោយគាត់ផងដែរ។អ្នកណាមិនដឹងថាពេលយប់មានព្រះចន្ទ័ និងពេលថ្ញៃមានព្រះអាទិត្យ តើមែនទេ?ហើយពន្លើរបស់ព្រះចន្ទ័និងព្រះអាទិត្យអាចបាំងបិទបានដែរដោយសាតែពពក ដូចនេះមានតែពាក្យថាជួយ លើកឡែង ផ្តល់ឧកាស នោះការរីកចំរើន ភាពស្ញប់សុខ វានឹងកើតមានឡើងដល់មនុស្សគ្រប់គ្នានិងប្រទេសជាតិ
អាវគាត់ឡូយមែន!!! ចង់បានអាវហ្នឹងមកពាក់ដែរ តែសុំអារបស់ថ្មី អត់យកដែលគេទេ!!!!!
ចង់បានទៅទិញគឺវាបានហើយ
ទិញ? នៅឯណា ថ្លៃរឺថោក? ប្រាកដជាថ្លៃណាស់ហើយ មើលទៅប្រហែលអត់លុយទិញទេ!!!! ឬមួយខ្ញុំស្រលាញ់អាវហ្នឹងបានតែមួយរយៈពេលខ្លី ហើយចំនាយលុយឥតប្រយោជន៍ ? ចាស់ៗពាក់ទៅសម ឯខ្ញុំពាក់ទៅ មិនដឹងគេហៅថាម៉េចទេ?
ពេលពាក់ទៅដូចទីងមូងហាហាហាហហា
មែនហើយ បើញ៉ុមពាក់ទៅ ដូចទីងមូងមែនហ្នឹង!! ព្រោះអាវហ្នឹងវាធំពេក!!!
មិនដឹងថៃ្ងណា បងសុបិន្តមានពេលសរសេររឿងទេ!
ម៉េចក៏បងសុបិន្តមិនដាក់ផុសរឿងបន្តទៀត អញ្ចឹង?
បើចង់ដឹងថាញែមសុគន្ធជាgayឬអត់មេចមិនតាមដានគេទៅ៕
សុគន្ធអើយសុគន្ធអើយ :) ។
បើមិននិយាយដូចនេះមេចអាចគង់…………………..ខ្ញុំយល់ថាសុគន្ធជាgggggggggggggggggggggggggggggggggggg